Menu

តើនឹងមានបញ្ហាអ្វីខ្លះ ប្រសិនបើខ្ញុំមានកូននៅវ័យក្មេង?


តើនឹងមានបញ្ហាអ្វីខ្លះ ប្រសិនបើខ្ញុំមានកូននៅវ័យក្មេង?

ការសម្រេចចិត្តមានកូននៅវ័យក្មេងពេកមិនត្រូវបានណែនាំទេ ដោយសារតែករណីនៃបញ្ហាសុខភាពជាច្រើនត្រូវបានសង្កេតឃើញកើតមានចំពោះម្តាយ និងទារក។ តើស្ត្រីពិតជាពុំគួរមានផ្ទៃពោះនៅពេលនេះ ឬយ៉ាងណា? ហើយប្រសិនបើសម្រេចចិត្តមានផ្ទៃពោះនៅពេលនេះ តើនឹងមានបញ្ហាអ្វីខ្លះដែលពួកគេអាចប្រឈម?

សំណួរ៖ នាងខ្ញុំមានអាយុ១៦ឆ្នាំ កម្ពស់១ម៉ែត្រ៥៩ ទម្ងន់៤១គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ នាងខ្ញុំទើបនឹងរៀបការបានប្រហែលជា២ខែមកហើយ ពួកយើងកំពុងមានគម្រោងនឹងមានកូន ដូច្នេះ នាងខ្ញុំចង់សួរអ្នកគ្រូពេទ្យថា តើនាងខ្ញុំនៅក្មេងពេក ឬយ៉ាងណា? តើការមានកូននៅវ័យក្មេង អាចមានគុណវិបត្តិ ឬគុណសម្បត្តិដូចម្តេចខ្លះ? តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីចៀសវាងបញ្ហាទាំងនោះ?

ចម្លើយ៖ ការមានទម្ងន់នៅក្នុងវ័យក្មេង អាចនឹងមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែ វាពិតជាអាចទៅរួច បើប្អូន និងគ្រួសារប្អូនបានសម្រេចចិត្តហើយទៅលើពេលវេលាសម្រាប់ការមានកូន។ បើតាមអង្គការសុខភាពពិភពលោក (WHO)មានក្មេងស្រីជាង ១៥ លាននាក់ក្នុងមួយឆ្នាំ បានរៀបការមុនអាយុ ១៨ឆ្នាំ ហើយ ៩០% នៃការផ្តល់កំណើតគឺបានពីក្មេងស្រីអាយុពី ១៥ ទៅ ១៩ឆ្នាំដែលបានរៀបការហើយ។ យោងតាមស្ថិតិផងដែរការមានទម្ងន់នៅវ័យក្មេង នៅតែជាមូលហេតុចម្បងគេនៃការស្លាប់របស់ម្តាយ និងទារក។ ម្យ៉ាងទៀត ម្តាយដែលមានវ័យក្មេង (១០ ទៅ ១៩ឆ្នាំ)អាចប្រឈមនឹងបញ្ហាក្រឡាភ្លើង និងការឆ្លងរោគក្នុងឈាម ខ្ពស់ជាងម្តាយដែលមានអាយុពី ២០ ទៅ ២៤ឆ្នាំ។ ក្រៅពីនោះស្រ្តីមានទម្ងន់នៅក្នុងវ័យជំទង់ក៏អាចជួបនឹងបញ្ហាផ្នែកសតិអារម្មណ៍បញ្ហាផ្លូវចិត្ត និងសង្គមខ្លាំងជាងស្ត្រីដទៃផងដែរ។

សំណួរសួរថា តើប្អូនគួរធ្វើយ៉ាងណា? ចម្លើយគឺ ប្អូនគួរទៅជួបនឹងវេជ្ជបណ្ឌិតផ្នែករោគស្ត្រីដើម្បីពិគ្រោះអំពីជម្រើសដែលអាចទៅរួច និងស័ក្តិសមសម្រាប់ប្អូនក្នុងការកាត់បន្ថយការមានផ្ទៃពោះមុនអាយុ ១៨ឆ្នាំ តាមរយៈការប្រើប្រាស់មធ្យោបាយពន្យារកំណើតសិន ឬស្វែងយល់ពីលទ្ធភាពផ្សេងៗក្នុងការមានផ្ទៃពោះក្នុងពេលនេះ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង