Menu

[ខ្លឹមៗ] ៥ វិធី ឳពុកម្តាយរួមចំណែកព្យាបាលការថយចុះការលូតលាស់របស់កូន


[ខ្លឹមៗ] ៥ វិធី ឳពុកម្តាយរួមចំណែកព្យាបាលការថយចុះការលូតលាស់របស់កូន

រោគសញ្ញាមួយចំនួនដូចជា កុមារដែលមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់នោះ ឬកុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន សុទ្ធតែបញ្ជាក់ថាកុមារមានការថយចុះការលូតលាស់។

ក្នុងនាមជាឪពុកម្តាយ ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ លោកអ្នកគួរតែ៖
-ព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ
-ព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត 
-ព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលវា
-ថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ
-ជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនរបស់កុមារ។

ជាក់ស្តែង ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់ គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់ មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើ និងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។

ព័ត៌មានបន្ថែមអំពី សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ
ស្វែងយល់ឲ្យកាន់តែលម្អិតពី ការថយចុះការលូតលាស់របស់កុមារ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​


Share:

អត្ថបទទាក់ទង