១០ អត្ថបទអំពីជំងឺមហារីកប្រភេទផ្សេងៗគ្នា
មហារីកជាជំងឺដ៏កាចសាហាវដែលគ្រាន់តែលឺឈ្មោះ ពេលខ្លះក៏គួរឲ្យខ្លាចដែរ។ ដើម្បីជាចំណេះដឹងសម្រាប់យល់ដឹង និងអនុវត្ត ដើម្បីការពារខ្លួនអ្នកពីជំងឺទាំងនោះ ក៏មានចំណុចខ្លះដែលអ្នកអាចស្វែងយល់បានពីវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារទាក់ទិននឹងជំងឺនេះ តាមរយៈអត្ថបទទាំង១០ខាងក្រោមនេះ ៖
១. កត្តាត្រូវយល់ដឹងដើម្បីការពារខ្លួនអ្នកពីជម្ងឺមហារីកសុដន់
ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិត ជា ចាន់ឌីជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះសីហនុ និងជាម្ចាស់មន្ទីរសំរាកព្យាបាលសានីន បានបកស្រាយថា…
២. យល់ដឹងពីជំងឺមហារីកកូនកណ្តុរជាមួយលោកវេជ្ជបណ្ឌិត ផេង បូរ៉ា
ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រពន្ធ័នេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើ…
៣. ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់ អាចជារោគសញ្ញានៃជំងឺមហារីកឈាមក្នុងឆ្អឹង…
លោកវេជ្ជបណ្ឌិត ផេង បូរ៉ា បានឲ្យដឹងថា ជំងឺមហារីកឈាមក្នុងឆ្អឹងប អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង ហើយវាគឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)…
៤. តើដុំពកដែលដុះចេញពីក្នុងស្បែកអាចបង្កជាដុំមហារីកដែរឬទេ?
យោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត នួន សូម៉ូនី ឯកទេសជំងឺសើស្បែកវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ « Nodule ជាដុំពកដុះចេញពីក្នុងស្បែក ដែលជាការលូតលាស់ខុសធម្មតារបស់ជាលិកាក្នុងខ្លួនមនុស្ស។ វាអាចកើតមានក្រោមស្បែក ឬកើតមាននៅក្នុងសរីរាង្គរបស់មនុស្ស (Internal Organs)»ដែលអាចបង្កទៅជាដុំមហារីកបាន បើមិនមានការយកចិត្តទុកដាក់ និងការព្យាបាលឲ្យត្រឹមត្រូវ…
៥. ៦ យ៉ាងការពារអ្នកពីជំងឺមហារីកសុដន់
ដោយហេតុថា ជំងឺមហារីកសុដន់មិនមានវ៉ាក់សាំងក្នុងការការពារនោះ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ នឹងណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់ដែលស្ត្រីទាំងអស់ មិនថាស្ថិតក្នុងវ័យណាត្រូវយល់ដឹង….
៦ . ជំងឺមហារីក គេព្យាបាលដោយវិធីណាខ្លះ?
អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម ហើយការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺ…
៧. បុរសវ័យ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺមហារីកភ្នែក ព្រោះតែ…
ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ ក៏អាចកើតជំងឺនេះដែរ។ យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យ…»
៨. (វីដេអូ) ដឹងថាខ្លួនអ្នកមានដុំមហារីកសុដន់ឬអត់ដោយខ្លួនឯង...
ការសិក្សាបង្ហាញថា ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ ហើយមកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា…
៩. ជំងឺមហារីកកុមារមានដល់ទៅជាង៤០ប្រភេទ?
វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា «នៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញពីអត្រាជំងឺមហារីកលើកុមារនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់…»
១០. ឈឺក្រពះ? រលាកក្រពះ? ដំបៅក្រពះ? មហារីកក្រពះ?
ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ ក្រៅពីបញ្ហាក្រពះ វាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជាផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង ហើយមានតែគ្រូពេទ្យទេ ដែលអាចវិភាគបែងចែករោគទាំងនេះបាន។ លោកសាស្ត្រាចារ្យ តាន់ តេកស្រេង…
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ