- 
                                        
                                            
                                            Jun 21, 2022
                                        
                                        |
                                    
 
                                    - 
                                        
                                            
                                            3 ឆ្នាំមុន
                                        
                                        |
                                    
 
                                    - 
                                        
                                            
                                            15.2K មើល
                                        
                                    
 
                                
                                
                                
                                    អី្វទៅជាជំងឺមុន?
ជំងឺមុន កើតឡើងដោយសារមានការរលាកបណ្តុំ រន្ធរោម និងក្រពេញខ្លាញ់ “Pilosebaceous Unit” ភាគច្រើនអាចឡើងនៅមុខ និង តំបន់ផ្នែកខាង លើនៃខ្នង និងទ្រូង ។ កន្លែងផ្សេងទៀតក៏អាចកើតបានដែរដូចជា តំបន់ ក និងដងខ្លួន ។ ជាទូទៅអាចចេញមុន អំឡុងពេលពេញវ័យ ហើយអាចកើតរាំរ៉ៃ ជាបាត់ៗ រហូតដល់វ័យជំនាស់ក៏មានដែរ ។
កត្តាអ្វីខ្លះធ្វើអោយកើតមុន?
មូលហេតុបង្កអោយកើតមុនមានច្រើនកត្តា:
+ការប្រែប្រួលខុសពីធម្មតានៃអរម៉ូន Androgen:
	Follicular Epidermal Hyperproliferation: ការលូតលាស់នៃកោសិកា ស្បែកលើសលប់ធ្វើអោយកកស្ទះគល់រោម
	Excess Sebum Production: ក្រពេញខ្លាញ់ផលិតខ្លាញ់ច្រើនជាង ធម្មតា មេរោគពួកបាក់តេរី Propionibacterium Acnes   (P. acnes) និង ការប្រើប្រាស់ថ្នាំក្រុម Corticoides ។
+កត្តាតំនពូជ និង ប្រវត្តិគ្រួសារដែលកើតមុនអាចជាកត្តាធ្វើអោយអ្នក  កើតជំងឺមុនធ្ងន់ធ្ងរ និងរាំរ៉ៃជាងអ្នកជំងឺធម្មតា ។
តើមុនមានប៉ុន្មានប្រភេទ?
ជំងឺមុនចែកចេញជា២ប្រភេទធំៗ:
	មុនមិនរលាក
ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ:
	មុនក្បាលខ្មៅ រឺមុនបើកមុខ Blackheads (Open comedone)
	មុនក្បាលស រឺមុនបិទមុខ  Whiteheads (Closed comedone)
	មុនរលាក
ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម:
	មុនកន្ទួលក្រហម Papules
	មុនខ្ទុះ Pustules
	មុនដុំពក Nodule
	មុនដុំគីស Cyst
	
 
 
 
 
 
 
តើមុនចែកចេញជាប៉ុន្មានកំរិត?
ភាពធ្ងន់ធ្ងរនៃជំងឺមុនបែងចែកជា 3 កម្រិត:
	កម្រិតស្រាល (Mild Acne) រួមមានការកើតមុនមានក្បាល Comedones រឺការមានមុនកន្ទួលក្រហម (Papule) និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule)។
	កម្រិតមធ្យម (Moderate Acne) កាលណាមានមុនកន្ទួលក្រហម (Papule) និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មាន រឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។
	កម្រិតធ្ងន់(Severe Acne) រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង និងមានមុនដុំពក (Nodule) រឺមុនដុំគីស (Cyst) ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។
ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូង រឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។
ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។
តើអាចព្យាបាលដោយវិធីណាខ្លះ?
 
 
 
 
 
ការព្យាបាលមានច្រើនវិធីអាស្រ័យលើប្រភេទមុន និងភាពធ្ងន់ធ្ងរនៃការកើតមុន និងទៅតាមអ្នកជំងឺផ្សេងៗគ្នា ។ ការព្យាបាលរួមមាន ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប ថ្នាំចាក់ ភៀលមុខ និងឡេសឺរជាដើម ។
ការប្រើថ្នាំលាប Topical Treatment
	Retinoids:
Tretinoin, Adapalene, Isotretinoin
	Antimicrobials:
Benzoyl Peroxide, Clindamycin, Erythromycin, Azelaic Acid, Salicylic Acid
	Adjunctive therapy ការព្យាបាលផ្សេងៗទៀត:
	ការលាងសំអាតមុខជាប្រចាំ
	ការប្រើផលិតផលថែទាំស្បែកអោយបានត្រឹមត្រូវតាមប្រភេទស្បែកដោយផ្តោតលើ Noncomedogenic, Non-acnegenic, Hypoallergic
	លាបឡេសំនើមមុខជាប្រចាំ
	ការញិចយកមុនចេញ Comedone Extraction
	ការព្យាបាលដោយការចាក់ទៅលើគ្រាប់មុន
(Intralesional Steroid Injection)
	ភៀលមុខដោយទឹកថ្នាំ Chemical Peeling
	កំរិតធ្ងន់ធ្ងរប្រើថ្នាំលេប Systemic Treatment:
	Antibiotics:
Tetracycline, Doxycycline, Minocycline, Erythromycin, Azithromycin…etc.
	Oral Contraceptives
	Oral Isotretnoin
	ការព្យាបាលដោយម៉ាស៊ីនឡេសឺរ:
Pulsed Dye Laser (PDL), Blue Light, Red Light, Intense Pulse Light (IPL), Photodynamic therapy (PDT), Radiofrequency (RF) …etc. 
ជម្រើសនៃការព្យាបាល គឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង ។ ជំរើសនីមួយៗមិនអាចទិញប្រើដោយខ្លួនឯងបានឡើយព្រោះ អាចគ្រោះថ្នាក់បាន ។
ការព្យាបាលនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺទទួលការព្យាបាល បានត្រឹមត្រូវ ទាន់ពេលវេលា និងជៀសវាងកត្តាបង្កផ្សេងៗ ។
រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាលដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។
ពត៏មានលំអិតសំរាប់អ្នកមានបញ្ហាមុន និង ជំរើសនៃការព្យាបាល អាចមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក និងឡេសឺរ
រៀបរៀងនិងរក្សាសិទិ្ធដោយវេជ្ជបណ្ឌិត សួងស៊ីណាត
ស្ថាបនិកគ្លីនិកវីណាត
Founder & CEO of VNAT Clinic