Menu

ហេតុអ្វីមនុស្សប្រុសកើតជំងឹមុនច្រើនជាងមនុស្សស្រី?​


ហេតុអ្វីមនុស្សប្រុសកើតជំងឹមុនច្រើនជាងមនុស្សស្រី?​

 

ជំងឺមុន គឺជាជំងឺសើស្បែកដែលកើតឡើងដោយការរលាកក្រពេញ​​ គល់រោមដែលជួបញឹកញាប់បំផុតក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុពី១៥ឆ្នាំ(អាចមុន១៥)ទៅ២៥ឆ្នាំ(ឬលើសនេះ)។

គេសង្កេតឃើញថា បុរសកើតមុនធ្ងន់ធ្ងរជាងស្ត្រី។ នេះបញ្ជាក់ថា វាមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងអ័រម៉ូនភេទបុរស គឺអង់ដ្រូហ្សែនដែលមានឥទ្ធិពលលើការបញ្ចេញសេបូម(ខ្លាញ់)នៃ ក្រពេញខ្លាញ់គល់រោម។​​ វាអាចមានលក្ខណៈគ្រួសារបើឪពុកឬម្តាយកើតមុនពីក្មេងកូនៗ​ ក៏អាចកើតមុនដូចឪពុកម្តាយដែរ។  ក្រៅពីនេះ មានកត្តាផ្សេងៗទៀត ជាច្រើនដែលអាចបង្កជាមុនផងដែរ ដូចជាថ្នាំលេប ថ្នាំចាក់ ថ្នាំលាប ផលិតផលលាបលើស្បែកមុខ គ្រឿងសំអាង និងកត្តាបរិស្ថាន ជាដើម។

ជំងឺមុន មិនកើតឡើងដោយសារចំណីអាហារទេ។ ជំងឺមុនកើតឡើងនៅលើមុខ ទ្រូង ខ្នង ដើមដៃ និងអាចកើតនៅកំប៉េះគូថ។ វាអាចជាគ្រាប់មុនតូចៗ(មុនខ្សាច់) កជាខ្ទុះតូច ធំដែលអាចបង្កជាសម្លាកនៅពេលវាជាទៅវិញ។ កាលណាមិនបានព្យាបាលទាន់ពេល វាបន្សល់ទុកនូវផលវិបាក ធ្ងន់ធ្ងរដែលពិបាកព្យាបាលគឺ សម្លាក-មុខខ្មូត។

ការព្យាបាល គឺការលាងសម្អាតខ្លាញ់ដោយសាប៊ូ (Cleanser) លាបអាស៊ីតវិតាមីនអា(Vitamin A acid) លាបឬលេបអង់ទីប៊ីយ៉ូទិក (សម្រាប់សម្លាប់មេរោគមុន)។ល។ 

រីឯការញេចមុនវិញ មិនមែនជាជម្រើសល្អទេ គួរតែត្រូវបានធ្វើឡើងដោយ វេជ្ជបណ្ឌិតជំនាញ ឬដោយគិលានុប្បដ្ឋាកដែលបាន ឆ្លងកាត់ការ សិក្សាផ្នែកនេះ។ បើពុំនោះទេ វាអាចបង្កនូវផលវិបាកផ្សេងៗដូចជា ដំបៅក្លាយ ជាពិសេស គឺសម្លាក។ ក្រៅពីនេះ គេក៏អាចព្យាបាល ជំងឺមុនបាន ដោយម៉ាស៊ីនឡាស៊ែររៀង១ខែ១ដង។

គេអាចព្យាបាលមុខសម្លាក-មុខខ្មូតដោយសារជំងឺមុន ដោយប្រើ ថ្នាំលាប និងឡាស៊ែរ Fractional CO2 (សូមមើលឯកសារមុនៗ)។

សម្រាប់ចម្ងល់ផ្សេងៗរាល់ជំងឺសើស្បែក សូមសរសេរក្នុងខំមិន ឬទាក់ទងតាមទូរស័ព្ទ012 533 355 យើងខ្ញុំនឹងបកស្រាយជូនគ្រប់សំនួរ ឬមកកាន់គ្លីនិកយើងខ្ញុំដែលមានអស័យដ្ឋាន ផ្ទះលេខ៧៤អឺអូ ផ្លូវមុនីរ៉េត(ផ្លូវ២១៧) សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ( ក្បែរគ្លីនិកវិសាលសុខផ្លូវទៅផ្សារដើមគ)


Share:

អត្ថបទទាក់ទង