Week 7 to 9 Pregnancy
មកទល់សប្ដាហ៍ទី៦ ទារករបស់អស់លោកអ្នកបានវិវឍ្ឍខ្លួនក្លាយជាអំប្រ៊ីយ៉ុងដែលមានទំហំប៉ុនម្រាមដៃរបស់អ្នក។ វាក៏ជាពេលដែលស្វាមីអាចជូនភរិយាជាទីស្រលាញ់របស់ខ្លួនទៅជួបនឹងវេជ្ជបណ្ឌិត ដើម្បីធ្វើការតាមដានគភ៌ និងដឹងពីការវិវឍ្ឍខ្លួនរបស់ទារករបស់អស់លោកអ្នកមានគ្រប់លក្ខណៈ ឬនៅ។បន្ទាប់មកទៀត យើងនឹងតាមដានទាំងអស់គ្នាថាសប្ដាហ៍បន្ទាប់ គភ៌នឹង មានសកម្មភាពបម្រែបម្រួលនៃការលូតលាស់អ្វីបន្ដែមទៀត ………
សប្ដាហ៍ទី៧៖ ទារកនៅក្នុងផ្ទៃមានទំហំកើនឡើងបួនដង ហើយប្រព័ន្ធប្រសាទរបស់កេក៏ចាបផ្ដើមលូតលាស់។ ទារកចាប់ផ្ដើមមានចលនា។ ចលនានេះអាចមើលឃើញដោយការឆ្លុះអេកូប៉ុណ្ណោះ ហើយអ្នកមិនមានអារម្មណ៍ដឹងថាមានទារកក្នុងផ្ទៃអ្នកមានចលនានោះទេ។ សួត ថ្លើម និងពោះវៀនចាប់ផ្ដើមលូតលាស់។
សប្ដាហ៍ទី៨៖ នៅក្នុងសប្ដាហ៍នេះ ទារកមានប្រវែង2.5សង់ទីម៉ែត្រដែលយើងអាចហៅថា«មនុស្សល្អិត»។ ពួកគេចាប់ផ្ដើមបើកមាត់ និងអណ្ដាតបានហើយក្រអូមមាត់ និងត្រចៀកចាប់ផ្ដើមរីកលូតលាស់។ ទងផ្ចិតសម្រាប់តភ្ជាប់ទៅសុកម្ដាយចាប់ផ្ដើមកកើត។ ទារកចាប់ផ្ដើមប្រែក្លាយពីអំប្រ៊ីយ៉ុងមកជាគភ៌។ ខួរក្បាលចាប់ផ្ដើមវិវឍ្ឍទៅតាមអត្រារបស់វា។ សារធាតុដែលត្រូវការចាំបាច់ក្នុងការលូតលាស់ខួរក្បាលរបស់ទារក គឺអាស៊ីតខ្លាញ់ និងDHAដែលមាននៅក្នុងត្រីសមុទ្យដូចជា ត្រីស្បែកា និងត្រីធូណា។
សប្ដាហ៍ទី៩ ៖ ទារកមានប្រវែង 3.5 សង់ទីម៉ែត្រ ហើយផ្នែកខាងក្បាលរបស់គេកំពុងតែលូតលាស់បន្ថែម។ នៅក្នុងសប្ដាហ៍នេះ ពួកគេអាចកម្រើកដៃ ជើងនិងងាកខ្លួនល្អិតរបស់គេបាន។ ទំហំខួរក្បាលកើនឡើងបួនដងធំជាងកាល១ខែមុន។ ក្រពេញញើសចាប់ផ្ដើមកកើត។ រីឯប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធប្រសាទលូតលាស់យ៉ាងឆាប់រហ័ស។ លក្ខណៈសម្គាល់ថា ស្រី ឬប្រុសវិវឍ្ឍឲ្យឃើញនៅបីសប្ដាហ៏ខាងមុខទៀត។ អ័រម៉ូននៃការមានផ្ទៃពោះមានច្រើន និងប្រព័ន្ធក្នុងរាងកាយរួមទាំងចំណុចនៃឈាមចាប់ផ្ដើមកើនឡើង។ ការកើនឡើងនៃProgesterone ធ្វើឲ្យសរសៃឈាមឈប់សម្រាក។ វាជាឱកាសធ្វើឲ្យអ្នកមានអាការៈវិលមុខ ព្រោះតែអុកស៊ីសែនត្រូវការរយៈពេលយូរក្នុងការធ្វើដំណើរទៅកាន់ខួរក្បាល។
អ្នកគួរតែគិតពីការធ្វើតេស្តលើគភ៌មុនឆ្លងទន្លេ។ វាជាការវិនិច្ឆ័យរោគសញ្ញាសម្រាប់លើការត្រួតពិនិត្យលើភាពមិនប្រក្រតីលើគភ៌ ព្រោះបញ្ហាខ្លះមានគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ។ អ្នកក៏មានសិទ្ធិបដិសេធមិនធ្វើតេស្តនេះដែរ។ អ្នកមិនត្រូវភ្លេចទទួលទានទឹកធម្មតាយ៉ាងតិច8កែវក្នុងមួយថ្ងៃ ដើម្បីសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ។
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ