-
Mar 14, 2018
|
-
6 years ago
|
-
3.6K views
កាលពីថ្ងៃទី 03 និង 04 មីនា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” នៅផ្សារទំនើប Aeon Mall។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថ្នាំបន្តក់ភ្នែក New V.Rohto តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាម បណ្តាសាកលវិទ្យាល័យនានាទូទាំងទីក្រុងភ្នំពេញ និងតាមបណា្តខេត្តនានា ដើម្បីផ្តល់ជូននូវចំនេះដឹងស្តីពីការថែរក្សាភ្នែក អោយមានសុខភាពល្អ និងភ្លឺថ្លា។
សម្រាប់ឆ្នាំ2018នេះក្រុមហ៊ុន បាននៅតែបន្តការរៀបចំកម្មវិធីពិសេសៗ ដោយមានការចូលរួមពីសំណាក់ វាគ្មិន ចក្ខុបណ្ឌិត ដែលជាអ្នកឯកទេសជំងឺភ្នែក ដើម្បីបន្ថែមនូវចំណេះដឹង និងបទពិសោធន៍ ដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ ។
ជាផ្លែផ្កា កម្មវិធី “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំណេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃ យ៉ាងច្រើនពីអតិថិជន និងប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផល NewV.Rohto។
ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅកម្មវិធីក្រោយៗទៀត។
©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share