Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រុងប្រយ័ត្ន៖ បុរសវ័យ៤០ឆ្នាំម្នាក់បានប្រើទូរស័ព្ទដៃរបស់គាត់ជារៀងរាល់យប់ ធ្វើឲ្យគាត់មានជំងឺមហារីកភ្នែក។   ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ​ ក៏អាចកើតជំងឺនេះដែរ។   យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យបាត់បង់នូវកោសិការ៉េទីន (Retinal cells) ដែលវាអាចមានផលប៉ះពាល់ដល់ចក្ខុវិញ្ញាណរបស់យើង»។   លើសពីនេះទៅទៀត អ្នកជំនាញបាននិយាយថា ពន្លឺដែលចាំងចេញពីឧបករណ៍អេឡិចត្រូនិចទាំងអស់ រួមបញ្ចូលទាំងស្មាតហ្វូនដែរ សុទ្ធតែអាចប៉ះពាល់ ដល់ការមើលឃើញ និងបង្កើននូវការស្លាប់របស់កោសិការ៉េទីន។   មុនពេលចូលគេងជារៀងរាល់យប់ បុរសម្នាក់នេះបានប្រើប្រាស់ទូរស័ព្ទរបស់គាត់យ៉ាងតិច៣០នាទី ហើយនៅទីបំផុត វាធ្វើឲ្យខូចខាតនូវការមើលឃើញរបស់គាត់ និងមិនអាចព្យាបាលបាន។ ដូចនេះ វាគឺជាការក្រើនរំឭកសម្រាប់យើងគ្រប់គ្នា ឲ្យបញ្ឈប់នូវទម្លាប់ទាំងនោះ ដើម្បីចៀសវាងបញ្ហានេះ និងអ្វីដែលសំខាន់ គឺការពារភ្នែករបស់យើង។   បុរសរូបនេះបានទៅពិគ្រោះជាមួយគ្រូពេទ្យ ក្រោយពេលដែលគាត់មានបញ្ហាមើលមិនឃើញ។ ភ្នែករបស់គាត់បានប្រែជាក្រហម ក៏ព្រោះតែការរងរបួសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ស្មាតហ្វូនរបស់គាត់ នៅទីងងឹតរយៈពេល៣០នាទី ឬលើសពីនេះជារៀងរាល់យប់។ វាធ្វើឲ្យភ្នែករបស់គាត់មានការខូចខាត ហើយបាត់បង់គំហើញ និងចេញជារោគសញ្ញាមហារីកភ្នែក។   គ្រូពេទ្យពុំមានមធ្យោបាយក្នុងការព្យាបាលទេ ព្រោះថាការផ្លាស់ប្ដូរស្រទាប់រ៉េទីន គឺមានភាពលំបាកខ្លាំង ហើយក៏អាចបាត់បង់ជីវិតដែរ។ ដូចនេះ យើងត្រូវប្រាកដថា ត្រូវតែកែប្រែទម្លាប់ប្រើទូរស័ព្ទដៃនៅទីងងឹតមុនពេលចូលគេង ដើម្បីចៀសវាងបញ្ហាដូចបុរសម្នាក់នេះ ហើយការពារភ្នែករបស់អ្នក​ ពីជំងឺដ៏កាចសាហាវខាងលើ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ជំងឺកន្ទុយថ្លែន គឺជាសាច់ដុះដែលមានសរសៃឈាមភ្នាសស្តើងភ្នែក។ ជំងឺនេះ មិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ តែភាគច្រើនប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជាជាដើម មានអត្រាការកើតជំងឺកន្ទុយថ្លែនកើនឡើង ហើយមានការប្រឈមខ្លាំងចំពោះប្រភេទប្រជាជនស្ថិតក្នុងវ័យ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ ចំណែកការកើតឡើងលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្ត្រីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតឡើងលើក្មេងគឺកំរនឹងជួបប្រទះណាស់។   លក្ខណៈជំងឺកន្ទុយថ្លែន វាជាជំងឺមួយដែលស្តែងឡើងដោយមានវត្តមាននូវដុំសាច់ និងសរសៃឈាម ដែលកើតឡើងនៅលើភ្នាសស្តើងនៃភ្នែកទាំងសងខាង ឬតែម្ខាង ហើយជាញឹកញាប់វាតែងកើតឡើងនៅតំបន់ដែលមានអាកាសធាតុក្តៅ ឬតំបន់ត្រូពិច។ ចំណែកលក្ខណៈនៃការដុះកន្ទុយថ្លែននោះគឺបង្កមកពី ការកើនឡើងនូវភាពក្រាស់នៃភ្នាសស្តើងភ្នែក ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្រទាប់ស្បែកខាងក្រៅនៃភ្នែក (Epithelium) និងស្រទាប់កញ្ចក់ភ្នែក រូមនឹងការស្តែងចេញជារោគសញ្ញា ក្រហមភ្នែក ដុះដុំសាច់ មានអាការៈរកាំ រមាស់ ចាញ់ថ្ងៃ និងស្រវាំងភ្នែកជាដើម។ កត្តាប្រឈមនៃការកើតជំងឺកន្ទុយថ្លែន ការកកើតបញ្ហាជំងឺកន្ទុយថ្លែននោះ វាស្ថិតនៅក្រោមឥទ្ធិពលនៃកត្តារួមផ្សំផ្សេងទៀត ដោយ៖ •បុគ្គលអាចរងការប៉ះពាល់លើភ្នែកពីបរិស្ថានខាងក្រៅដូចជា បរិស្ថានមិនស្អាត ប៉ះពាល់ពន្លឺថ្ងៃច្រើន ឬផ្សែង ខ្យល់ ធូលីដីផ្សេងៗ ជាញឹកញាប់ និងយូរឆ្នាំ ការជក់បារី ក៏អាចជាដើមចមនៃជំងឺកន្ទុយថ្លែនដែរ។   •ការថែរក្សាភ្នែកមិនបានល្អ និងការរលាកភ្នែកញឹកញាប់ ក៏ជាកត្តាជំរុញឲ្យមានជំងឺកន្ទុយថ្លែន។ •ការសិក្សាមួយទាក់ទងនឹងកត្តាតំណពូជបានរកឃើញថា អ្នកដែលមានជំងឺកន្ទុយថ្លែនអាចមានការប្រែប្រួលនូវហ្សែន (DNA) មួយចំនួន យ៉ាងណាមិញជំងឺនេះមិនមែនជាជំងឺតពូជទេ។ ផលវិបាក និងការធ្វើរោគវិនិច្ឆ័យ ការវិវឌ្ឍនៃជំងឺកន្ទុយថ្លែន ត្រូវទាមទាររយៈពេលយូរ នោះផលវិបាក និងការប៉ះពាល់ក៏មានការប្រែប្រួលទៅតាមកម្រិតនៃសភាពជំងឺផងដែរ តួយ៉ាង៖ •ករណីក្នុងកម្រិតតូច៖ ពុំសូវមានការប៉ះពាល់ ដែលចោទជាបញ្ហាខ្លាំងនោះទេ គ្រាន់តែបង្ហាញជាការក្រហមភ្នែក។ •ករណីក្នុងកម្រិតធំ៖ ជាដំណាក់កាលដែល សភាពជំងឺបានដុះលូតលាស់ដល់ខាងក្នុងនៃកញ្ចក់ភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក ដែលជាហេតុបណ្តាលឲ្យភ្នែកស្រវាំង ខូចទម្រង់កញ្ចក់ភ្នែក និងសំឡាកកញ្ចក់ភ្នែក។ ជាទូទៅ អ្នកជំងឺអាចដឹងថាខ្លួនកំពុងមានជំងឺកន្ទុយថ្លែន ដោយសារវាស្តែងចេញជាការ ក្រហមភ្នែក រកាំ រមាស់ និងស្រវាំងភ្នែកជាដើម។ ចំណែកការពិនិត្យ អ្នកឯកទេសនឹងរកឃើញនូវដុំសាច់ លាយជាមួយសរសៃឈាម(Fibro-Vascular Tissue)ដែលមានរាងត្រីកោណ ចំណែកផ្នែកក្បាលនៃកន្ទុយថ្លែនបានដុះលូតចូលទៅក្នុងកញ្ចក់ភ្នែក។ ការព្យាបាលជំងឺកន្ទុយថ្លែន •ជាទូទៅជំងឺកន្ទុយថ្លែនដែលមានទំហំតូច មិនត្រូវការវះកាត់នោះទេ តែវាទាមទារឲ្យអ្នកជំងឺមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពភ្នែក តាមវិធីសាស្រ្តផ្សេងៗផ្តល់ដោយអ្នកជំនាញ ដើម្បីចៀសវាងជំងឺអាចមានលទ្ធភាពប្រែប្រួលទៅជាសភាពធ្ងន់ធ្ងរ។ •ចំពោះកន្ទុយថ្លែនស្ថិតក្នុងសភាពធំ  ជាទូទៅមាន រយៈពេលច្រើនឆ្នាំក្នុងការវិវិឌ្ឍខ្លួន គេមិនអាចព្យាបាលតាមរយៈការប្រើប្រាស់ជាថ្នាំបន្តក់ភ្នែកផ្សេងៗឲ្យជាដាច់នោះទេ តែវាជានិន្នាការមួយដែលតម្រូវឲ្យមានការវះកាត់បកកន្ទុយថ្លែននោះចេញ ដោយពឹងផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងអនុវត្តផ្ទាល់ពីសំណាក់អ្នកឯកទេសដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរ។  ករណីដែលអ្នកជំងឺមិនបានទទួលការព្យាបាល ពួកគេអាចប្រឈមមុខនឹងវិបត្តិនៃគំហើញ ឬពិការភ្នែក។ វិធីសាស្រ្តការពារពីជំងឺកន្ទុយថ្លែន អ្វីដែលគួរតែយកចិត្តទុកដាក់បំផុតក្នុងការការពារខ្លួនពីជំងឺកន្ទុយថ្លែននោះ គឺត្រូវស្គាល់ឲ្យបានច្បាស់ពីកត្តាដែលអំណោយផលដល់ការកកើតនៃជំងឺនេះឡើង តួយ៉ាង គួរចៀសវាងប៉ះពាល់ផ្ទាល់នឹងពន្លឺថ្ងែរយៈពេលយូរ ការបន្ថយការប្រឈមទៅនឹងផ្សែង ធូលីដី ឬខ្យល់ មិនគួរជក់បារី និងអនុវត្តអនាម័យស្អាតចំពោះសុខភាពភ្នែក ជាពិសេសគួរទៅធ្វើការពិគ្រោះជាមួយអ្នកឯកទេសផ្នែកចក្ខុរោគ ប្រសិនអ្នកមានបញ្ហាភ្នែកកើតឡើង។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share

ម៉្ញូបមានច្រើនប្រភេទណាស់ដូចជា ម៉្ញូបធម្មតា ម៉្ញូបពេលយប់ ម៉្ញូបក្លែងក្លាយជាដើម។ ពេលនេះ ហេលស៍ថាមសូមនាំមកជូនមិត្តអ្នកអាននូវម៉្ញូបមួយប្រភេទទៀតដែលបកស្រាយដោយ វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា គ្រូពេទ្យឯកទេសចក្ខុរោគនៃគ្លីនិកម៉េង-រ័ត្ននីន ឯកទេសភ្នែកនោះគឺម៉្ញូបខ្លាំង ដែលជាប្រភេទម៉្ញូបផ្តល់ផលវិបាកខ្លាំងក្លាដល់គំហើញរបស់យើង។ ១. តើអ្វីជាជំងឺម៉្ញូបខ្លាំង? ជំងឺម៉្ញូបខ្លាំង ជាប្រភេទមួយនៃការម៉្ញូបភ្នែកដែលផ្ដល់ផលប៉ះពាល់ដល់បាតភ្នែកធ្ងន់ធ្ងរជាងការម៉្ញូបទូទៅ។ជំងឺម៉្ញូបខ្លាំងអាចចាត់ទុកបាននៅពលកម្រិតនៃដឺក្រេមានតម្លៃ ចាប់ពី - 6.00 (600ដឺក្រេ) ឡើងទៅ ឬមានប្រវែងភ្នែក (Axial length) លើសពី 26.5 ម.ម។ ២. តើជំងឺម៉្ញូបខ្លាំងមានមូលហេតុមកពីអ្វីខ្លះ? ជំងឺម៉្ញូបខ្លាំងអាចកើតមានឡើងដោយសារ៖ • ការកើតដោយឯកឯង • កត្តាតំណពូជ • ការលូតលាស់ប្រវែងខុសធម្មតានៃគ្រាប់ភ្នែក។ ៣. តើជំងឺម៉្ញូបខ្លាំងមានរោគសញ្ញាអ្វីខ្លះ? មនុស្សដែលមានជំងឺនេះ គឺមានភាពម៉្ញូបតាំងពីកំណើតដែលផ្ទុយពីការម៉្ញូបធម្មតាដែលបណ្ដាលមកពីការសិក្សាការអាន ឬការសរសេរច្រើនដែលនេះគេហៅថាជំងឺម៉្ញូបរៀន (Developmental myopia or School-aged myopia)។ជំងឺម៉្ញូបរៀនជាទូទៅកើតមាននៅក្នុងវ័យសិក្សា ឬអាយុ១០ឆ្នាំឡើងហើយដែលជំងឺនេះជាទូទៅមិនផ្ដល់ផលវិបាកអ្វីធ្ងន់ធ្ងរដល់បាតភ្នែកដូចជំងឺម៉្ញូបខ្លាំងឡើយ។ជំងឺម៉្ញូបខ្លាំងអាចស្ដែងចេញដោយការមើលស្រវាំង ការឆាប់ឡើងកម្រិតដឺក្រេ ដែលតម្រូវឲ្យផ្លាស់ប្តូរកញ្ចក់វ៉ែនតាញឹកញាប់ ឬការមើលស្រវាំងទោះបីជាពាក់វ៉ែនតាហើយក្ដី។ ៤. តើជំងឺម៉្ញូបខ្លាំងអាចព្យាបាលបានដែរឬទេ? មកទល់ពេលនេះ មិនទាន់មានថ្នាំបន្តក់ ឬថ្នាំលេបណាដែលអាចបញ្ឈប់ការវិវឌ្ឍនៃការលូតលាស់ប្រវែងរបស់ភ្នែកនៅក្នុងជំងឺនេះឡើយ។ ការពាក់វ៉ែនតានៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលនៅក្នុងដំណាក់កាលដំបូង។ ការបាញ់កាំរស្មី (Laser Refractive Procedure) ជាជម្រើសមួយទៀតសម្រាប់បន្ថយកម្រិតដឺក្រេភ្នែក ដែលជាទូទៅមិនអាចព្យាបាលឲ្យជាសះស្បើយនៅក្នុងជំងឺម៉្ញូបខ្លាំងឡើយ។ ៥. តើជំងឺនេះអាចមានផ្ដល់ផលប៉ះពាល់អ្វីខ្លះ? បើសិនជាមានការវិវឌ្ឍខ្លាំង ជំងឺនេះអាចបណ្ដាលឲ្យមានការស្ដើងនៃស្រទាប់បាតភ្នែក (Myopic Degeneration) និងធ្វើឲ្យមានការហូរឈាមនៅតំបន់ម៉ាគូឡា (Choroidal Neovascularisation) ដែលនឹងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់គំហើញ។ ការរហែកបាតភ្នែកក៏ជាផលវិបាកមួយទៀតយ៉ាងធ្ងន់ធ្ងរបណ្ដាលមកពីការលូតលាស់ប្រវែងខុសប្រក្រតីនៃគ្រាប់ភ្នែក។ ការរហែកបាតភ្នែក (Peripheral Retinal Degenerations and breaks) ប្រឈមនឹងការវិវឌ្ឍទៅជាការរបើកសរសៃបាតភ្នែក (Rhegmatgenous retinal detachment) បើសិនជាមិនបានព្យាបាលទាន់ពេលវេលា។ ៦. តើត្រូវធ្វើដូចម្ដេចចំពោះការបង្ការនិងថែទាំជំងឺនេះ? ចំពោះក្មេងដែលមានជំងឺនេះត្រូវវាស់កម្រិតដឺក្រេនៃភ្នែកនិងត្រូវពាក់វ៉ែនតាជាចាំបាច់ដើម្បីចៀសវាងជំងឺភ្នែកខ្ជិល (Amblyopia)។ ការធ្លាក់ចុះភ្លាមៗនៃគំហើញអាចជារោគសញ្ញាដែលបង្ហាញប្រាប់ពីការហូរឈាមនៅតំបន់ម៉ាគូឡា (Choroidal neovascularization) ឬការរបើកបាតភ្នែក (Rhegmatogenous Retinal Detachment)។ វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា បម្រើការជាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះអង្គដួង និងមន្ទីរព្យាបាលភ្នែកម៉េង-រ័ត្ននីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

មិនចាំបាច់ទាល់តែមានការប៉ះទង្គិចភ្នែក ទើបបណ្តាលឲ្យមានបញ្ហារមាស់ ឬរលាកភ្នែកនោះទេ សូម្បីតែសកម្មភាពប្រចាំថ្ងៃក៏អាចឲ្យអ្នកមានអារម្មណ៍រមាស់ ឬឈឺភ្នែកដែរ។ ជាក់ស្តែង បញ្ហាទាំងនេះអាចបង្កមកពីធូលី ដី និងភាគល្អិតដែលមាននៅក្នុងបរិយាកាស ឬមកពីការអង្គុយសម្លឹងមើលសៀវភៅ ឬកំព្យូទ័រក្នុងរយៈពេលយូរ។ ដោយសារភ្នែកជាសរីរាង្គដ៏សំខាន់មួយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សា។បើនិយាយពីវិធីសាស្រ្តថែរក្សាវិញ ការលាងភ្នែកជាអ្វីដែលបុគ្គលគ្រប់រូបគិតដល់មុនគេ ដើម្បីបំបាត់នូវអាការៈរមាស់ភ្នែកទាំងនោះ។ យ៉ាងណាមិញតើអ្នកច្បាស់ទេថា ការលាងភ្នែករបស់អ្នកត្រឹមត្រូវ និងមានសុវត្ថិភាព? បើមិនទាន់ច្បាស់ទេ លោកអ្នកអាចស្វែងយល់ពីគន្លឹះខាងក្រោមពីវិធីសាស្រ្តក្នុងការលាងភ្នែកឲ្យបានត្រឹមត្រូវ… មានទឹកលាងភ្នែក៖ គួរតែមានផលិតផលទឹកលាងភ្នែកនៅក្នុងផ្ទះ ជាពិសេសចំពោះគ្រួសារដែលមានកុមារតូចៗ ដែលអ្នកអាចរកទិញបាននៅតាមឱសថស្ថាននានា ដោយត្រូវប្រាកដថាទឹកលាងភ្នែកនោះមាន pH កម្រិតណឺត (pH ៧.០)។ ប្រើទឹកស្អាត៖ ប្រសិនបើមិនមានទឹកលាងភ្នែក អាចប្រើទឹកស្អាតជំនួសបាន ប៉ុន្តែទឹកដែលចេញពីក្បាលរ៉ូប៊ីណេអាចមានវត្តមានមេរោគដែលអាចប៉ះពាល់ដល់ភ្នែក។ ដូចនេះអ្នកគួរប្រើទឹកដែលបានធ្វើការច្រោះយកមេរោគចេញ ឬប្រើទឹកសុទ្ធក៏បាន។ រយៈពេលលាងភ្នែក៖ វាមានការប្រែប្រួលទៅតាមកម្រិតនៃការឆ្លងមេរោគក្នុងភ្នែករបស់អ្នកតួយ៉ាង៖ • ត្រូវការតែ ៥ នាទីសម្រាប់លាង ប្រសិនបើភ្នែកអ្នកត្រូវបានប៉ះពាល់ដោយសារធាតុដូចជាសាប៊ូ។ • ការប៉ះពាល់លក្ខណៈមធ្យម ដូចជាម្ទេស ឬសារធាតុអាស៊ីត អាចធ្វើការលាងពី ២០ នាទី ឬលើសពីនេះ។ សីតុណ្ហភាពទឹក ៖ ពេលប្រើទឹកសុទ្ធក្នុងការលាងភ្នែកអ្នកមិនត្រូវយកវាចេញភ្លាមៗពីទូទឹកកកសម្រាប់ប្រើនោះទេ។ ទឹកដែលស័ក្តិសមសម្រាប់លាងភ្នែកគួរតែមានសីតុណ្ហភាពពី១៥.៦ ទៅ៣៧.៨ អង្សាសេ។      ធ្វើការលាងភ្លាមៗ ៖ លាងសម្អាតភ្នែករបស់អ្នកបានកាន់តែឆាប់កាន់តែល្អ រាល់ពេលដែលមានអាការៈផ្សេងៗ ព្រោះក្នុងករណីការលាងមិនបានទាន់ពេលវេលា អាចបង្កឲ្យមានការខូចខាតច្រើនទៅកាន់សរីរាង្គភ្នែករបស់អ្នក។យ៉ាងណាមិញ ប្រសិនមិនបានធូរស្រាល ឬមានរោគសញ្ញាសង្ស័យកើតឡើង គួរធ្វើការស្វែងរកការព្យាបាលពីអ្នកឯកទេស។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំរស់នៅខេត្តកំពង់ចាម។ ភ្នែកខ្ញុំម៉្ញូបតាំងពីតូច ហើយខ្ញុំខ្លាចកូនប្រុសខ្ញុំ ម៉្ញូបដូចខ្ញុំដែរ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីការពារគាត់កុំឲ្យកើតជំងឺនេះ? ចម្លើយ៖ ចំពោះករណីម៉្ញូបនេះអាចមានកត្តាតំណពូជ ដូចនេះមិនអាចមានការការពារមិនឲ្យកើតជំងឺនេះបានទេ ប្រសិនបើស្រឡាយម្តាយឬឪពុកមានជំងឺនេះ។ តែបើម៉្ញូបដោយសារការមើលជិតច្រើន ឬមើល screen ច្រើន គឺអាចចៀសវាងបាន ពោលគឺពេលមើលត្រូវមានពន្លឺគ្រប់គ្រាន់ ត្រូវមានពេលសម្រាកដោយមើលប្រហែល១៥ឬ២០នាទីត្រូវងាកភ្នែកចេញពីអក្សរ ឬscreen ដែលយើងមើល។ បកស្រាយដោយ  ៖ សាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ស.ភ អាយុ២៣ឆ្នាំ ទម្ងន់៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៧៥ សព្វថ្ងៃជានិស្សិត។ ខ្ញុំធ្លាប់មានបញ្ហាហូរទឹកភ្នែកហើយក៏ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ ក្នុងគ្រួសារខ្ញុំមិនមានអ្នកមានបញ្ហាភ្នែកទេ។ បច្ចុប្បន្នខ្ញុំមានបញ្ហាស្រវាំង ភ្នែកហើយចេះតែខ្លាំងទៅៗ។ម្យ៉ាងទៀត ភ្នែកឡើងក្តៅហើយឈឺ។ ខ្ញុំចាប់ផ្តើមពិបាកបើកភ្នែកពេលសម្លឹងមើលទូរស័ព្ទឬកុំព្យូទ័របានរយៈពេលមួយម៉ោង។ តើពេលហូរទឹកភ្នែកត្រូវធ្វើដូចម្តេច?ពេលភ្នែកឡើងក្រហម និងស្រវាំងត្រូវធ្វើដូចម្តេច? អាការៈអ្វីខ្លះដែលបញ្ជាក់ថាភ្នែកមានបញ្ហាវិវឌ្ឍទៅរកភាពយ៉ាប់យឺន? តើពេលណាឬក្នុងដំណាក់កាលណាដែលត្រូវប្រើវ៉ែនតា? ចម្លើយ ៖ ការហូរទឹកភ្នែករបស់ប្អូននេះជារោគសញ្ញាមួយទាក់ទងនឹងបញ្ហារលាកភ្នែក។ ភ្នែកស្ងួតអាចបណ្តាលមកពីការប្រឈមនឹងធូលីដីហុយ ប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរជាដើម។ ចំពោះដំណោះ ស្រាយ ប្អូនគួរប្រើទឹកភ្នែកសិប្បនិម្មិត(Artificial Tear) ប្រភេទដែលល្អព្រោះវាជួយផ្សើមឲ្យមានសំណើមដល់ភ្នែក បើអាចប្រើវ៉ែនតាទៀតនោះកាន់តែល្អវាជួយកាត់បន្ថយនូវអាការៈភ្នែកស្ងួត និងការហូរទឹកភ្នែក ទោះយើងមានម៉្ញូបឬគ្មានក៏ដោយ។ទាក់ទងនឹងភ្នែកស្រវាំងប្អូនត្រូវតែមកជួបជាមួយគ្រូពេទ្យភ្នែកដើម្បីឲ្យដឹងថាប្អូនស្រវាំងកម្រិតណាតិចឬច្រើន ហើយមូលហេតុស្រវាំងបណ្តាលមកពីអ្វី៖ មកពីភ្នែកម៉្ញូបឬក៏មកពីអ្វីផ្សេងទៀត។ រីឯភ្នែកក្រហមរបស់ប្អូនជារោគសញ្ញាមួយដែលជួប ច្រើនក្នុងជំងឺភ្នែកដូចជាការរលាកភ្នែកអាល្លែកហ្ស៊ី ឬភ្នែកស្ងួតខ្លាំង។​ ប្រសិនបើអាការៈរបស់ប្អូនកើតរយៈពេលខ្លីហើយបាត់ទៅវិញនោះ មិនមានអ្វីគួរឲ្យបារម្ភទេហើយក៏មិនបាច់ទៅជួបគ្រូពេទ្យក៏បានដែរ គ្រាន់តែយើងចេះថែរក្សាភ្នែកឧស្សាហ៍ លុបលាងមុខកុំឲ្យសូវត្រូវខ្យល់ថ្ងៃ ផ្សែង ដីហុយ និងចេះសម្រាកភ្នែកខ្លះគឺល្អបំផុត។ ប្រសិនបើអាការៈនេះកើតឡើងញឹកញាប់ដោយចេះតែមានក្រហមហៀរទឹកភ្នែក គួរតែទៅជួបគ្រូពេទ្យភ្នែកដើម្បីមើលថាតើភ្នែកប្អូនមានបញ្ហាជំងឺរលាក ឬមានរោមភ្នែកចាក់ភ្នែកឬយ៉ាងណា។ ចំពោះវ៉ែនតាប្អូនគួរប្រើចំពោះពេលប្រើប្រាស់កុំព្យូទ័រច្រើន ឬធ្វើការងារខាងក្រៅច្រើនដែលប្រឈមនឹងធូលីដីផ្សែងជាដើម។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត ម៉ារ  អមរិន្ទ ជាប្រធានផ្នែកនិងអនុប្រធានការិយាល័យបច្ចេកទេសហើយក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកចក្ខុសាស្ត្រដល់និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ និងនិស្សិតឯកទេសចក្ខុសាស្រ្ត

Share

សំណួរ ៖ ខ្ញុំបាទឈ្មោះ ឡ.គ.ល អាយុ២៤ឆ្នាំ ទម្ងន់៨៨គីឡូក្រាម កម្ពស់១ម៉ែត្រ៧០ សព្វថ្ងៃជានិស្សិត។ខ្ញុំឧស្សាហ៍រោយភ្នែក និងស្រវាំងភ្នែកមើលមិនច្បាស់។ តើមានវិធីណាសម្រាប់កាត់បន្ថយការស្រវាំងភ្នែកដែលចំណាយថវិកាតិច និងសន្សំសំចៃពេលវេលា? មួយវិញទៀត ភាគច្រើនខ្ញុំជួបប្រទះនឹងមនុស្សច្រើនដែលគាត់មានភ្នែកខាងឆ្វេងមានដឺក្រេខ្ពស់ជាងភ្នែកខាងស្តាំតើវាមានមូលហេតុអ្វីដែលបណ្តាលឲ្យកើតឡើងដូច្នេះ?   ចម្លើយ៖ ប្អូនត្រូវប្តូរឥរិយាបថនៃការប្រើប្រាស់ភ្នែកដោយកាត់បន្ថយការអាន។ នៅពេលភ្នែករោយត្រូវសម្រាកភ្នែក៣០នាទីដោយងើបឈរហើយសម្លឹងទៅឆ្ងាយ៣០នាទី ឬបិទភ្នែក២០នាទី។ ការស្រវាំងភ្នែកនេះក៏អាចទាក់ទងនឹងការអស់កម្លាំង ដូចនេះប្អូនត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់និងសម្រាកកាយឲ្យគ្រប់គ្រាន់។ ឯការមានដឺក្រេភ្នែកខាងឆ្វេងខ្ពស់ជាងភ្នែកខាងស្តាំគឺមិនទាន់មានការបកស្រាយនៅឡើយទេ។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជំងឺភ្នែកនិងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែកសព្វថ្ងៃជាជាអនុប្រធានផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  

Share

តើអ្វីជាជំងឺដុះកន្ទុយថ្លែន? ជំងឺដុះកន្ទុយថ្លែនជាការដុះលូតលាស់ខុសធម្មតារបស់ភ្នាសព័ណ៌សនៃភ្នែកមកលើកញ្ចក់ភ្នែកដែលអាចកើតឡើងមួយ ឬ ពីរ ក្នុងភ្នែកម្ខាង ឬ ក្នុងភ្នែកទាំងសងខាង។ តើជំងឺនេះកើតឡើងដោយសារអ្វី? ជំងឺនេះកើតឡើងដោយសារកាំរស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។ តើអ្នកណាខ្លះដែលអាចកើតមានជំងឺនេះ? ជំងឺនេះជាជំងឺដែលតែងតែកើតមានឡើងទៅលើប្រជាជនរស់នៅតំបន់វាលខ្សាច់ តំបន់ស្ងួតហើយក្ដៅ និង តំបន់ត្រូពិចដូចជាប្រទេសកម្ពុជាជាដើម។ ចំពោះប្រជាជនដែលរស់នៅ និងប្រកបមុខរបរស្ថិតនៅក្រោមពន្លឺថ្ងៃច្រើន នឹងអាចប្រឈមមុខកើតនូវជំងឺនេះច្រើនជាងមនុស្សធម្មតា។ តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ? អ្នកដែលមានជំងឺដុះកន្ទុយថ្លែន នឹងមានអារម្មណ៍ស្ងួតភ្នែក មានភាពរកាំ មានអារម្មណ៍ថាក្ដៅក្រហាយដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ឧស្សាហ៍ហូរទឹកភ្នែកបើកភ្នែកមិនរួចពេលត្រូវកម្ដៅថ្ងៃ និងមានអាការៈភ្នែកក្រហមជាប្រចាំ។ តើជំងឺនេះអាចធ្វើឲ្យមើលមិនឃើញ ឬទេ? ជាទូទៅបើសិនជាជំងឺនេះស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើម និងមានទំហំតូចនោះមិនធ្វើឲ្យមានការប៉ះពាល់ដល់គំហើញនោះឡើយ ប៉ុន្ដែនៅក្នុងករណីកន្ទុយថ្លែនមានទំហំធំ ឬដុះបាំងមកលើប្រស្រីភ្នែក វានឹងបង្កជាការប៉ះពាល់ដល់ការមើលឃើញ។ តើជំងឺនេះអាចព្យាបាលដោយវិធីអ្វីខ្លះ? ការព្យាបាលដាច់ស្រឡះតែមួយគត់របស់ជំងឺដុះកន្ទុយថ្លែន គឺការវះកាត់ព្រោះថាជំងឺនេះមិនអាចមានថ្នាំណាអាចព្យាបាលបានឡើយដែលផ្ទុយពីការភ័ន្តបន្លំរបស់បុគ្គលមួយចំនួនដែលអះអាងថាមានថ្នាំព្យាបាលដាច់។ ចំពោះជំងឺដុះកន្ទុយថ្លែនស្ថិតក្នុងកម្រិតតូច អ្នកជំងឺអាចមានសិទ្ធិជ្រើសរើសមិនបាច់ទទួលយកការវះកាត់បើសិនជាមិនមានផ្ដល់ជារោគសញ្ញា ឬអាការៈធ្វើទុក្ខខ្លាំង។ ប៉ុន្ដែក្នុងករណីវាផ្ដល់ផលវិបាកដោយបញ្ចេញរោគសញ្ញាដូចបានបញ្ជាក់ខាងលើ ឬបង្ករាអាក់ស្ទីម៉ាត (Astigmatism) ឬដុះបាំងជិតប្រស្រីភ្នែកដែលធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញ នោះអ្នកជំងឺគួរតែស្វះស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។ តើការវះកាត់អាចមានផលប៉ះពាល់អ្វីខ្លះ? ការវះកាត់កន្ទុយថ្លែនជាទូទៅមិនមានផ្ដល់ផលប៉ះពាល់អ្វីធំដុំដល់អ្នកជំងឺឡើយ។ ការវះកាត់ ជាទូទៅចំណាយពេលវេលា ពី ២០ ទៅ ៤០ នាទី តម្រូវទៅលើទំហំ និងចំនួនរបស់សាច់ដុះហើយមានការឈឺចាប់តិចតួចបំផុតដែលមិនចាំបាច់ឲ្យអ្នកជំងឺសម្រាកពេទ្យ និងអាចប្រកបការងារមួយចំនួនធំបានធម្មតាក្រោយការវះកាត់។ ក៏ប៉ុន្តែយ៉ាងណាក្ដីជំងឺកន្ទុយថ្លែននេះអាចដុះមកវិញនៅលើអ្នកជំងឺមួយចំនួនតូចបើសិនជាមិនបានកាត់បន្ថយការត្រូវពន្លឺថ្ងៃ។ បើសិនជាមិនធ្វើការព្យាបាលតើជំងឺនេះអាចវិវឌ្ឍទៅជាយ៉ាងណា? បើសិនជាគ្មានការព្យាបាលជំងឺនេះអាចប្រឈមមុខនឹងការវិវឌ្ឍន៍ទៅមុខដែលធ្វើឲ្យសាច់ដុះកាន់តែធំភ្នែកកាន់តែក្រហម និងកាន់តែផ្ដល់ភាលំបាកដល់គ្រូពេទ្យក្នុងការវះកាត់ ព្រមទាំងប្រឈមមុខនឹងលទ្ធផលមិនល្អក្រោយការវះកាត់បើសិនជាកន្ទុយថ្លែនមានភាពធំជ្រុល។ តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺនេះ? គោលដៅចម្បងក្នុងការបង្ការជំងឺនេះគឺការការពារភ្នែកពីកាំរស្មីព្រះអាទិត្យដោយការពាក់វ៉ែនតាការពារ និង ពាក់មួកការពារពេលចេញត្រូវពន្លឺថ្ងៃឬពេលធ្វើដំណើរក្រោមពន្លឺថ្ងៃ។ ការលុបមុខជាមួយទឹកត្រជាក់ ការបន្តក់ទឹកភ្នែកសិប្បនិម្មិតសុទ្ធតែជាមធ្យោបាយបន្ថយអាការៈរំខាន និងបង្កើនផាសុកភាពចំពោះភ្នែក។ ប៉ុន្ដែក្នុងករណីមានភ្នែកក្រហមខ្លាំង ឬឈឺចាប់ខុសធម្មតាត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការទិញថ្នាំដាក់ដោយខ្លួនឯង។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ងី ម៉េង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភ្នែកជាផ្នែកដ៏សំខាន់មួយដែលអ្នកចាំបាច់ត្រូវថែរក្សាជាប្រចាំដើម្បីចៀសវាងនូវបញ្ហាជាច្រើនក្នុងនោះបញ្ហាភ្នែកដែលគេតែងតែជួបប្រទះញឹកញាប់ជាងគេ គឺបញ្ហាភ្នែកម៉្ញូប។ក្នុងនោះ ភ្នែកម៉្ញូបមានច្រើនប្រភេទ និងកម្រិតផ្សេងៗពីគ្នាដែលអាចកើតលើមនុស្សគ្រប់វ័យ ដូច្នេះហើយ ហេលស៍ថាម បានលើកយកប្រធានបទទាក់ទងនឹងភ្នែកម៉្ញូបមួយប្រភេទហៅថា «ម៉្ញូបក្លែងក្លាយ»។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេសនៅមន្ទីរពេទ្យព្រះអង្គឌួង និងជាសាស្រ្តាចារ្យផ្នែកចក្ខុសាស្ត្រ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ «ម៉្ញូបក្លែងក្លាយ» ឬដែលពាក្យបច្ចេកទេសហៅថា « Pseudomyopia » មកពីពាក្យថា «Pseudo» មានន័យថាមិនពិតប្រាកដ ឬក្លែងក្លាយ រីឯ « Myopia » គឺសំដៅទៅភ្នែកស្រវាំងឆ្ងាយដូចនេះម៉្ញូបក្លែងក្លាយ (Pseudomyopia) មានន័យថាភ្នែកស្រវាំងឆ្ងាយមិនពិតប្រាកដ ឬម៉្ញូបមិនពិតប្រាកដ។ ដោយឡែកម៉្ញូបក្លែងក្លាយខុសពីម៉្ញូបផ្សេងទៀតដោយសារវាមានលក្ខណៈជាបណ្តោះអាសន្នមិនមានលេខម៉្ញូបខ្លាំងដូចលេខម៉្ញូបធម្មតា និងជាទូទៅមានរយៈពេលខ្លីហើយអាចបាត់ទៅវិញ។ រីឯរោគសញ្ញាដែលស្តែងចេញជាម៉្ញូបក្លែងក្លាយនេះក៏មិនខុសពីម៉្ញូបធម្មតាដែរ មានការមើយឆ្ងាយស្រវាំង រោយភ្នែក ចុកគ្រាប់ភ្នែក ហួលគ្រាប់ភ្នែកប៉ុន្តែនៅពេលគាត់បានសម្រាក ពិសេសសម្រាកពីការមើលជិតដូចជាទូរស័ព្ទ កុំព្យូទ័រ នោះអាការៈវានឹងធូរវិញ។ លោកវេជ្ជបណ្ឌិតបានបន្តថាភ្នែកម៉្ញូបក្លែងក្លាយនេះបណ្តាលមកពីមូលហេតុចម្បងបី៖ •ទីមួយ គឺទាក់ទងនឹងការមើលជិតច្រើនដែលភាសាបច្ចេកទេស ហៅថា Excessive Near Working គឺការមើលវត្ថុជិតរយៈពេលយូរច្រើនម៉ោងលើសពី៨ឬលើសពី១២ម៉ោងធ្វើឲ្យភ្នែកមានលក្ខណៈម៉្ញូបដែលពាក្យបច្ចេកទេសមួយហៅថា Accommodation Spam មានន័យថានៅពេលដែលយើងប្រើភ្នែកជិតច្រើនធ្វើឲ្យសាច់ដុំក្នុងភ្នែកហៅថា Ciliary Muscle កន្រ្តាក់រយៈពេលយូរម៉ោងបណ្តាលឲ្យកែវភ្នែកប៉ោងមានលក្ខណៈម៉្ញូបរយៈពេលខ្លីហើយក៏បាត់ទៅវិញ។ •ទីពីរ គឺទាក់ទងទៅនឹងភ្នែកមួយចំនួនដែលមានលក្ខណៈរលាកក្នុងភ្នែកហៅថា Uveitisធ្វើឲ្យភ្នែកមានការរលាកក្រហម ហើយមានលក្ខណៈដូចម៉្ញូបក្លែងក្លាយផងដែរ។ •ទីបី គឺទាក់ទងទៅនឹងការប្រើប្រាស់ប្រភេទថ្នាំមួយចំនួនភ្នែកចាប់ផ្តើមឡើងបាយ ឬគាត់មានបញ្ហាសរសៃប្រសាទឬក៏មានគ្រោះថ្នាក់ខួរក្បាលជាដើមក៏បណ្តាយឲ្យមានអាការៈស្រវាំងឆ្ងាយ និងរោយគ្រាប់ភ្នែកផងដែរ។ ថ្វីត្បិតតែវាជាម៉្ញូបក្លែងក្លាយក៏ពិតមែន ចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញផ្នែកភ្នែកនៅពេលលោកអ្នកមានអាការៈស្រវាំងភ្នែកពិសេសពេលមើលឆ្ងាយ ឬចុករោយគ្រាប់ភ្នែក ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យនេះទៀតសោតវាអាស្រ័យទៅតាមមូលហេតុនៃម៉្ញូបក្លែងក្លាយដោយដំបូងឡើយនឹងសាកសួររកមូលហេតុថាតើគាត់មានសម្លឹងច្រើនម៉ោងឬទេគាត់មានការរលាកក្នុងភ្នែកឬទេ? គាត់មានជំងឺប្រព័ន្ធប្រសាទឬរបួសផ្នែកក្បាល ឬទេ។ បន្ទាប់មកសួរអំពីអាការៈរបស់គាត់រួមជាមួយនឹងការវាស់គំហើញភ្នែកទាំងសងខាងរបស់គាត់ ដើម្បីដឹងថាមានថយចុះ ឬស្រវាំង ឬទេដោយប្រើឧបករណ៍សម្រាប់វាស់ភ្នែកដូចឧបករណ៍វាស់វ៉ែនតាទូទៅឈ្មោះថា Auto Refractometer វាផ្តល់លទ្ធផលជាលេខម៉្ញូប ក៏ប៉ុន្តែលេខម៉្ញូបនេះអាចមានលក្ខណៈប្រែប្រួល គឺថាបើបានសម្រាកភ្នែក ឬក៏បានព្យាបាលពេលយើងវាស់ម្តងទៀតទៅ គឺយើងឃើញលេខនោះថយចុះ ឬក៏បាត់។ ចំពោះការព្យាបាលបញ្ហាម៉្ញូបក្លែងក្លាយនេះមិនមានអ្វីជាពិសេសនោះទេ បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាអ្នកមានបញ្ហាម៉្ញូបក្លែងក្លាយហើយ គាត់នឹងណែនាំឲ្យអ្នកប្រើប្រាស់ភ្នែកបានត្រឹមត្រូវមិនលើសពី៨ម៉ោង ឬ១២ម៉ោងព្រមទាំងបរិភោគអាហារមានវីតាមីនគ្រប់គ្រាន់។ ប្រសិនបើមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវទេនោះភ្នែកម៉្ញូបក្លែងក្លាយរបស់អ្នកនឹងវិវឌ្ឍទៅជាភ្នែកម៉្ញូបពិតប្រាកដដែលទាមទារឲ្យមានការប្រើប្រាស់វ៉ែនតាជាប្រចាំនិងការព្យាបាលច្បាស់លាស់។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់នូវដំបូន្មានថាគួរតែថែរក្សាភ្នែក និងអនាម័យវាឲ្យបានជាប្រចាំព្រោះវាអាចជួយលោកអ្នកបានរហូតដល់៥០%ឲ្យរួចផុតពីបញ្ហាភ្នែកនានា។ ការធ្វើអនាម័យខ្លួនប្រាណ និងលើផ្ទៃមុខក៏ជាផ្នែកមួយនៃការថែរក្សាភ្នែកដែរ។ ម៉្យាងទៀត ការប្រើប្រាស់វ៉ែនតាត្រឹមត្រូវនៅពេលយើងប្រឈមមុខនឹងបរិស្ថានមិនល្អខ្យល់ពន្លឺថ្ងៃ ផ្សែង ដីហុយ ឬប្រើកុំព្យូទ័រយូរក៏ជាការថែទាំភ្នែកអ្នកដែរ។ បើអ្នកសម្លឹងជិតរយៈពេលយូរត្រូវចេះសម្រាកភ្នែកខ្លះ តាមគោលការណ៍២០ ២០ ២០ មានន័យថាសម្លឹង ២០នាទី សម្រាក២០ វិនាទីហើយសម្លឹងទៅឆ្ងាយ ២០ហ្វីត(ប្រហែល៦ម៉ែត្រ) ឬប្រើវ៉ែនតាជំនួយពេលស្រវាំងឆ្ងាយ។ ការថែទាំភ្នែកនេះត្រូវគិតតាំងពីក្មេងតាំងពីកើតមករហូតដល់ចាស់នៅពេលមានបញ្ហាតិចតួច មិនស្រួលយើងត្រូវរួតរះប្រញាប់ទៅជួបគ្រូពេទ្យឯកទេសភ្នែក ដើម្បីពិនិត្យថាតើភ្នែកយើងមានជំងឺអ្វីឬអត់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំឈ្មោះ ត.យ.អ អាយុ ២៤ឆ្នាំ ទម្ងន់៤៥គីឡូក្រាម កម្ពស់១.៥៧ម៉ែត្រ ជានិសិ្សត។ នាង ខ្ញុំធ្លាប់ឈឺភ្នែកហើយមើលមិនសូវច្បាស់ទេទើបខ្ញុំប្រើប្រាស់វ៉ែនតាជំនួយ។ បច្ចុប្បន្ន នាងខ្ញុំឆាប់ហូរទឹក ភ្នែកហើយឧស្សាហ៍ឈឺក្បាល និងឈឺភ្នែកនៅពេលសម្លឹងយូរ។ ម្យ៉ាងទៀត ភ្នែកខ្ញុំកាន់តែពិបាកមើល ជាងមុនទាំងរបស់នៅជិត និងនៅឆ្ងាយ។ តើការហូរទឹកភ្នែកជារោគសញ្ញានៃការឡើងដឺក្រេមែនទេឬក៏ មានបញ្ហាអ្វីផ្សេងទៀត?  នៅពេលដែលខ្ញុំមើលអ្វីដោយនឹង មិនកំរើកខ្ញុំអាចមើលច្បាស់ប៉ុន្តែខ្ញុំងាក ឬ ក្រឡេកមើល ខ្ញុំមានអារម្មណ៍វិលមុខ តើមកពីមូលហេតុអ្វី? ចម្លើយ ៖ ជាដំបូង ត្រូវដឹងថាវ៉ែនតារបស់ប្អូនវាស់តាំងពីពេលណាមក។ ជាធម្មតា អ្នកពាក់វ៉ែនតា ត្រូវពិនិត្យភ្នែកឡើងវិញរាល់៦ខែម្តង ការហូរទឹកភ្នែកស្តែងថាភ្នែករបស់ប្អូនកំពុងតែប្រឹងសម្លឹងហើយ ព្រោះពេលសម្លឹងភ្នែករបស់យើងគឺមិនព្រិចទេ (ធម្មតាភ្នែករបស់យើងនឹងព្រិច១៦ដងក្នុងមួយនាទី) ធ្វើឲ្យភ្នែកស្ងួតហើយទឹកភ្នែកត្រូវបញ្ចេញដើម្បីផ្សើមភ្នែក។ នេះបង្ហាញថាភ្នែកប្អូនកំពុងប្រឹងសម្លឹង(វ៉ែន-តាមានបញ្ហាឬភ្នែករបស់ប្អូនវិវឌ្ឍឡើងដឺក្រេ)។ ហេតុនេះ ប្អូនគួរទៅជួបជាមួយគ្រូពេទ្យជំនាញភ្នែកដើម្បីពិនិត្យមើលបញ្ហាផ្សេងៗ និងត្រូវទៅដូរវ៉ែនតាតាមដឺក្រេភ្នែក។ រីឯការវិលមុខរបស់ប្អូនទាក់ទងនឹងការប្រើវ៉ែនតាខុសដឺក្រេ ព្រោះវ៉ែនតាប្រភេទដក(Lentil Minus)  ពេលពន្លឺចាំងចូលជាពន្លឺចំណាំងផ្លាតទាំងស្រុង។ បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ វេជ្ជបណ្ឌិត ប៉ោក ធន ប្រធានសមាគមភ្នែកអាណត្តិ២០១៤-២០១៦ និងបញ្ចប់នៅឆ្នាំ២០១៧  

Share

អ្នកបើកបរពេលយប់មួយចំនួនតែងតែត្អូញត្អែរថា ខ្លួនពិបាកមើលផ្លូវ ឬស្លាកសញ្ញាចរាចរណ៍។ តើអ្នកដឹងទេថានេះជារោគសញ្ញារបស់ជំងឺអ្វី? តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ នេះជារោគសញ្ញានៃជំងឺម៉្ញូបពេលយប់ (Nocturnal myopia or night myopia)។ និយមន័យ ជំងឺម៉្ញូបពេលយប់ (Noctunal myopia or nightmyopia) គឺជាប្រភេទម៉្ញូបម្យ៉ាងដែលអ្នកជំងឺអាចមើលឃើញធម្មតានៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់តែមិនអាចមើលឃើញរូបភាពនៅក្នុងទីតាំង ដែលមានពន្លឺមិនគ្រប់គ្រាន់ឬងងឹតដែលអ្នកមានភ្នែកធម្មតាអាចមើលឃើញបាន។ ជំងឺនេះភាគច្រើនកើតលើក្មេងជំទង់ និងមនុស្សពេញវ័យអាយុក្រោម៤០ឆ្នាំ ដែលមានទម្លាប់ក្នុងការសម្លឹងមើលវត្ថុក្នុងទីងងឹតនិងរយៈពេលយូរ។ មូលហេតុ ម៉្ញូបពេលយប់មិនបង្កឡើងពីតំណពូជទេ តែវាកើតឡើងដោយសារលក្ខខណ្ឌនៃការងាររបស់បុគ្គលនោះផ្ទាល់ដូចជាគាត់ជាអ្នកបើកបរឡានពេលយប់។ យន្តការនៃការកើតជំងឺនេះ គឺដោយសារអ្នកជំងឺប្រឹងសម្លឹងទីតាំងឆ្ងាយនៅទីងងឹតរយៈពេលយូរដែលជាហេតុធ្វើឲ្យកូនក្រមុំភ្នែករីកធំនាំឲ្យភ្នែកស្រវាំងហើយសាច់ដុំខាងក្នុងភ្នែកទាញរូបភាពទៅជិតដែលកំនុំរូបភាពមិនត្រូវនឹងរ៉េទីន។ រោគសញ្ញា អ្នកដែលមានម៉្ញូបបែបនេះអាចដឹងថាខ្លួនឯងម៉្ញូបបានតាមការប្រៀបធៀបគំហើញរបស់ខ្លួនជាមួយនឹងអ្នកនៅជិតខ្លួន។ ឧទារហណ៍ពេលបើកបរឡានពេលងងឹតគាត់មិនអាចមើលឃើញស្លាកសញ្ញាចរាចរណ៍បាន ផ្ទុយទៅវិញអ្នកដែលអង្គុយនៅជិតគាត់បែរជាមើលឃើញទៅវិញ។ ចំពោះអ្នកដែលកុំពុងប្រើប្រាស់វ៉ែនតាអាចដោះវ៉ែនតាហើយប្រៀបធៀបគំហើញរបស់ខ្លួននៅពេលថ្ងៃ និងពេលយប់ ប្រសិនបើមានលក្ខណៈខុសគ្នានោះអ្នកអាចនឹងមានម៉្ញូបពេលយប់មួយទៀតហើយ។ ប្រសិនបើការងាររបស់អ្នកត្រូវធ្វើនៅទីងងឹតដូចជាអ្នកបើកបរពេលយប់ នោះអ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យលើជំងឺនេះ គឺទាមទារដឹងពីប្រវត្តិរបស់អ្នកជំងឺលើការងាររបស់គាត់ប្រចាំថ្ងៃ និងការត្អូញត្អែររបស់អ្នកជំងឺពីការពិបាកមើលនៅទីងងឹត។ វិធីសាស្ត្រសម្រាប់ពិនិត្យរកម៉្ញូបពេលយប់នេះ គឺប្រើ Retinoscope ដែលជាតេស្តវាស់គំហើញនៅទីងងឹត។ ការព្យាបាល ជំងឺនេះនឹងបាត់ទៅវិញនៅពេលអ្នកជំងឺឈានដល់វ័យ៤០ឆ្នាំដោយសារតែសាច់ដុំរបស់ភ្នែកនឹងឈប់ប្រឹងខ្លាំងដូចមុនទៀត។ ដូចនេះហើយ ការព្យាបាលជំងឺនេះក្នុងពេលកំពុងកើតមានគឺគ្រាន់តែកែគំហើញរបស់អ្នកជំងឺឲ្យមកធម្មតាវិញតាមរយៈការប្រើប្រាស់វ៉ែនតានៅពេលយប់ ឬនៅទីកន្លែងងងឹត។ មួយវិញទៀតអ្នកជំងឺអាច នឹងមិនចាំបាច់ពាក់វ៉ែនតាប្រសិនបើគាត់អាចផ្លាស់ប្តូរការងាររបស់គាត់បាន។ ផលវិបាក ការមិនបានមកព្យាបាលជំងឺនេះមិនមានផលប៉ះពាល់ណាមួយលើភ្នែករបស់អ្នកជំងឺទេ ប៉ុន្តែវាអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងការងារដែលធ្វើនៅទីងងឹតដោយសារតែគំហើញរបស់អ្នកជំងឺមិនអាចមើលឃើញច្បាស់។ ជាចុងក្រោយលោកវេជ្ជបណ្ឌិតសូមផ្តាំដល់មាតាបិតាទាំងអស់គួរនាំកូនមកពិនិត្យភ្នែកមុនពេលចូលរៀនដើម្បីឲ្យគំហើញរបស់ក្មេងបានគ្រប់គ្រាន់។ ម្យ៉ាងទៀតសូមកុំទាន់ឲ្យកូនៗរបស់លោកអ្នកប្រើប្រាស់ iPad ឬ Smartphone នៅពេលដែលពួកគេនៅវ័យក្មេងពេកយ៉ាងហោចណាស់ក៏រង់ចាំដល់ពួកគេមានអាយុ៦ឆ្នាំសិនដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សំណួរ៖ ខ្ញុំអាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល។ គេថា ពពែឆ្កែ កើតឡើងដោយសារយើងលួចមើលឆ្កែរួមសង្វាស។ តើនេះជាការពិតទេ? ហើយតើជំងឺនេះឆ្លងដែរឬទេ? និងត្រូវព្យាបាលដូចម្តេច? ចម្លើយ៖ ពពែឆ្កែ កើតឡើងដោយសារតែនៅជុំវិញត្របកភ្នែកមានក្រពេញមានក្រពេញខ្លាញ់ដែលហៅថា Meibomian glands ស្ទះ ហើយមានមេរោគនៅជុំវិញនោះដូចជា Staphylocoque ឬ Streptocoque បង្ករោគនៅនឹងក្រពេញខ្លាញ់នេះ ដោយកជាខ្ទុះ។ ជំងឺនេះ អាចហៅថាអាប់សែនៅលើត្របកភ្នែក។ ដើម្បីការពារកុំឲ្យមានពពែឆ្កែ ត្រូវលាងភ្នែកជាមួយទឹកស្អាតបន្ទាប់ពីយើងចេញទៅក្រៅ ហើយត្រូវចៀសវាងការញីភ្នែកព្រោះវាជាកត្តាដែលធ្វើឲ្យស្ទះក្រពេញ និងឲ្យមេរោគងាយចូលក្នុងភ្នែក។ តែបើករណីលេចចេញពពែឆ្កែហើយ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្នែក។ ករណីទើបនឹងឡើងប៉ោងតិចៗ គេអាចស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យខ្លាញ់រលាយនិងបាត់ប៉ោងវិញ ហើយប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេប។ តែបើករណីមានខ្ទុះហើយ វិធីតែម្យ៉ាងគឺត្រូវចោះបង្ហូរយកខ្ទុះចេញ តែក៏មានភ្នែកខ្លះធ្លាយខ្ទុះចេញខ្លួនឯង និងត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេបជាមួយ។ បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share
Top