-
Oct 31, 2017
|
-
7 years ago
|
-
30.9K views
វេជ្ជបណ្ឌិតជនជាតិជប៉ុនមួយរូបដែលមានឈ្មោះថា Shigeaki Hinohara និងមានអាយុ១០៤ឆ្នាំបានធ្វើការចែករំលែកអំពីគន្លឹះនៃការរស់នៅច្រើនឆ្នាំ និងធ្វើយ៉ាងណាឲ្យមានភាពរីករាយជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ផងដែរថា លោកជាសាស្រ្តាចារ្យដែលមានចំណាស់ជាងគេ ដែលកើតនៅឆ្នាំ1911 និងជាអ្នកនិពន្ធសៀវភៅប្រមាណ១៥០ក្បាល ដែលក្នុងនោះរួមមានសៀវភៅដែលលក់ដាច់ជាងគេដែលមានចំណងជើងថា«Living Long, Living Good» និងជាស្ថាបនិកនៃ«New Elderly Movement» ផងដែរ។ ខាងក្រោមនេះ ជាដំបូន្មានដ៏មានគុណតម្លៃចំនួន១៤ចំណុចអំពីជីវិតដែលរីករាយ និងមានសុខភាពល្អ ព្រមទាំងមានអាយុកាលយូររបស់គាត់ដែលរួមមានដូចជា ៖
១ ប្រើជណ្តើរជើង និងតែងតែយួរ ឬកាន់ឥវ៉ាន់ដោយខ្លួនឯង
1. Take the stairs and always carry your own stuff
២ អ្នកជាអ្នកទទួលខុសត្រូវលើបញ្ហាសុខភាពរបស់អ្នក ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើវេជ្ជបណ្ឌិតនោះទេ ហើយអ្នកក៏គួររៀនស្វែងយល់បន្ថែមដោយខ្លួនឯងដែរ
2. Do not believe everything your doctor recommends or says
៣ ចែករំលែកអ្វីដែលដឹង ហើយគួរតែជាអ្វីដែលត្រឹមត្រូវ និងគួរឲ្យទុកចិត្ត
3. Share what you know
៤ មិនចាំបាច់ចូលនិវត្តន៍ក៏បាន
4.You do not have to retire
៥ រៀបចំគម្រោងទុកជាមុន
5.Plan ahead
៦ កុំបណ្តោយខ្លួនឲ្យក្លាយជាលើសទម្ងន់
6. Don’t be overweight
៧ ចាំថា«ថាមពលមិនមែនបានមកពីការគេង ឬញ៉ាំស្រួលទេ គឺមកពីអារម្មណ៍ល្អ»
7. Energy does not come from sleeping a lot or eating well, it comes from feeling good
៨ ជឿជាក់ថា«ការរស់នៅបានយូរ គឺពិតជាអស្ចារ្យ ហើយផ្តល់នូវឱកាសជាច្រើន»
8. It is wonderful to live long
៩ មាននិមិត្តរូបដែលអ្នកតែងតែស្ញើចសរសើរ
9. Find a role model
១០ កុំបារម្ភច្រើន ជីវិតតែងតែពិបាកស្មាន និងអាចមានរឿងភ្ញាក់ផ្អើលច្រើនណាស់
10. Do not worry too much, life is unpredictable and full of incidents
១១ វិទ្យាសាស្រ្តតែមួយមុខមិនអាចជួយ ឬព្យាបាលមនុស្សបាននោះទេ
11. Science alone can not help or cure people
១២ មិនត្រូវឲ្យអំណាចទឹកប្រាក់ពង្វក់អ្នកបានឡើយ
12. Do not be crazy for money
១៣ ការឈឺចាប់ជារឿងជៀសមិនផុត តែត្រូវធ្វើអ្វីដែលសប្បាយដើម្បីបំភ្លេចវា
13. Pain is mysterious
១៤ មានការជំរុញទឹកចិត្តពីនរណាម្នាក់
14. Be inspired
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share