Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

យោងតាមទិន្នន័យចុងក្រោយផ្តល់ដោយអង្គការសុខភាពពិភពលោកបានបង្ហាញឲ្យដឹងថា «មានប្រជាជនកម្ពុជាចំនួន ១១,៣២១ នាក់ បានបាត់បង់ជីវិតដោយសារជំងឺមហារីកនៅក្នុងឆ្នាំ ២០១២» ដែលជាក់ស្តែងណាស់ គឺវាជាជំងឺដែលមិនត្រឹមតែបង្កផលវិបាកដល់សុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ វាថែមទាំងបង្កភាពរាំងស្ទះដល់សេដ្ឋកិច្ចសង្គមកម្ពុជាទៀតផង។ ហេតុដូចនេះហើយ ក្រោមការផ្តួចផ្តើមគំនិតដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងរៀបចំឡើងដោយក្រុមប្រតិភូយុវជនកម្ពុជាឆ្នាំ ២០១៧  Cancer Remembrance Appeal for the NEedy ហៅកាត់ថា #ProjectCRANE ជាកម្មវិធីសង្គមថ្មីមួយ ដែលមានការគាំទ្រចំពោះកិច្ចការស្រាវជ្រាវ និង ការបង្ការជំងឺដ៏កាចសាហាវក្នុងសង្គមបច្ចុប្បន្នគឺ «ជំងឺមហារីក» ក៏បានមានវត្តមានឡើង ។ អ្វីដែលរឹតតែពិសេសទៀតនោះ គឺក្រោមគម្រោង CRANE នេះ វេទិកាសុខភាពដ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជាស្តីអំពីវិធានការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក ក៏នឹងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងពីការបង្ការជំងឺមហារីកផងដែរ។  តើអ្នកចង់ក្លាយជាអ្នកសង្រ្គោះប្រជាជនខ្មែរដែរឬទេ?  លោកអ្នកអាចចូលរួមជាផ្នែកមួយនៃគម្រោងនេះដោយចូលរួម«វេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក» ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង២ ដល់ម៉ោង៥រសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ដោយគ្រាន់តែចំណាយ១ម៉ឺនរៀលសម្រាប់ការទិញសំបុត្រ ដោយថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតDatabaseសម្រាប់ស្រាវជ្រាវពីជំងឺមហារីកនៅកម្ពុជា ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ និងបង្ការជំងឺមហារីករបស់«មជ្ឈមណ្ឌលជាតិជំងឺមហារីក» ។ គួរបញ្ជាក់ផងដែរថា វេទិកាដ៏ពិសេសមួយនេះ នឹងមានវត្តមានចូលរួមពីសំណាក់ ៖ -លោកសាស្រ្តាចារ្យ អ៊ាវ សុខា ជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«បន្ទុកនៃជំងឺមហារីកក្នុងប្រទេសកម្ពុជា» -លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាប្រធានផ្នែកវិភាគដុំសាច់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«វិធានការបង្ការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក»។ សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ ៖  លេខទូរស័ព្ទ ៖  012 509 856/  010 229 997 E-mail ៖ chhoysokunthaneth@gmail.com គ្រប់គ្នាសុទ្ធតែអាចចូលរួម… កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីសុខមាលភាពប្រជាជនខ្មែរ និង ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង !!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកថ្លើមប្រភេទសេ គឺត្រូវបានបង្កឡើងដោយវីរុសប្រភេទសេ ដែលជាទូទៅវាឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមដែលមានផ្ទុកវីរុសនេះ ហើយវាអាចឆ្លងរាលដាលតាមរយៈការរួមភេទ ជាមួយដៃគូ ដែលមានផ្ទុកវីរុស និងពេលម្តាយទៅកូននៅអំឡុងពេលសម្រាល។ មនុស្សភាគច្រើនដែលផ្ទុកវីរុសនេះ គឺមិនមានបង្ហាញឲ្យឃើញរោគសញ្ញាណាមួយនោះទេអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើគាត់មានរោគសញ្ញា គឺគាត់មានអារម្មណ៏ថាគ្រុនផ្តាសាយ ហើយគាត់ក៏អាចមានអាការៈ ឬជំងឺមួយចំនួនកើតព្រមជាមួយ ដូចជាជំងឺខាន់លឿនដែលធ្វើឲ្យស្បែក និងភ្នែកឡើងលឿង ឬលាកមពណ៌ស។              វីរុសនៃជំងឺរលាកថ្លើមប្រភេទសេ រីកលូតលាស់ក្នុងថ្លើម ហើយវាបង្កឲ្យមានប្រតិកម្មរលាក។ ការស្ថិតនៅនៃវីរុសជាមួយប្រតិកម្មរលាកយូរអង្វែងដោយវីរុសគ្មានរោគសសញ្ញាបង្កឲ្យមានការប្រែប្រួលម្តងៗ នៃរចនាសម្ព័ន្ធកោសិកាថ្លើម និងបង្កឲ្យមានសន្លាកដែលហៅថា សរសៃក្រិន ឬភាពក្រិន។ ការវិវត្តន៍នៃជំងឺនេះវាអាចបង្កឲ្យលេចចេញជាដុំ ហើយព័ទ្ធជុំវិញសរសៃក្រិនដែលហៅថា ជំងឺក្រិនថ្លើម។ ក្នុងករណីនេះ ការវិវត្តន៍ពីភាពក្រិនតៅជាជំងឺក្រិនថ្លើម អាចប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារពិសារស្រាច្រើន អាយុច្រើន ភេទប្រុស ជំងឺធាត់ពេក ការខ្វះប្រព័ន្ធការពារ ឬមានជំងឺផ្សេងៗទៀតបន្ថែមដូចជា ជំងឺរលាកថ្លើមប្រភេទបេ​ ជំងឺអេដស៍។ ក្នុង៣០%នៃជំងឺក្រិនថ្លើម អាចវិវត្តន៍ទៅរកជំងឺមហារីកក្នុងរយៈពេលវែង ឬមិនវែង។ ជំងឺរលាកថ្លើមសេ អាចធ្វើឲ្យថ្លើមខូចខាត វាជាសត្រូវដ៏ស្ងៀមស្ងាត់រហូតដល់អ្នកមិនចាប់អារម្មណ៍ថាឈឺ។ បើមិនព្យាបាលទេ ប្រព័ន្ធការពារយើងមិនអាចកម្ចាត់វីរុសនេះបានទេ។ ដូច្នេះ ការព្យាបាលគឺពិតជាអាចឲ្យយើង មានឱកាសការពារថ្លើមរបស់អ្នក។ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន និងជាប្រធានផ្នែកក្រពះ ពោះវៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា៖ ថ្លើម គឺជាសរីរាង្គដែលសំខាន់សម្រាប់ជីវិត បើសិនជាថ្លើមខូចនោះជីវិតនឹងបាត់បង់។ វីរុសនៃជំងឺរលាកថ្លើមសេជាសត្រូវដ៏ស្ងៀមស្ងាត់របស់ថ្លើមអ្នក។ វាបង្កឲ្យថ្លើមខូចដោយអ្នកជំងឺមិនចាប់អារម្មណ៏ថាខ្លួនឈឺ។ ដូច្នេះ ការព្យាបាលជំងឺនេះពិតជាមានឱកាស ឲ្យចៀសផុតពីការវិវត្តន៍របស់ថ្លើមទៅជាក្រិន និងមហារីក៕ ស្វែងយល់បន្ថែម៖  ៣ ហេតុផលខ្លឹមៗនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទសេ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

  ថ្លើមជាសរីរាង្គដ៏សំខាន់ណាស់ក្នុងប្រព័ន្ធរំលាយអាហារ ដូច្នេះ ការថែទាំក៏ទាមទារមានការយកចិត្តទុកដាក់ខ្លាំងណាស់ដែរ។ យ៉ាងណាវិញ មនុស្សមួយចំនួនមិនបានគិតដិតដល់ ជាហេតុនាំឲ្យមានការខូចខាតរចនាសម្ព័ន្ធ និងមុខងាររបស់ថ្លើមផងដែរ។ ក្នុងចំណោមសកម្មភាពប្រចាំថ្ងៃទាំងអស់ មានសកម្មភាពមួយចំនួនជាសកម្មភាពបំផ្លាញមុខងារថ្លើមបន្តិចម្តងៗ ដែលពេលខ្លះវាអាចវិវឌ្ឍទៅជាក្រិនថ្លើម ឬក៏មហារីកជាដើម។​ ជំងឺក្រិនថ្លើមមានមូលហេតុដូចតទៅ៖ •ការប្រើប្រាស់សារធាតុគីមី ការទទួលទានសុរានិងប្រភេទឱសថបុរាណ-សម័យច្រើន ក្នុងរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់មុខងារនិងកោសិការបស់ថ្លើម។ •អ្នកជំងឺរលាកថ្លើមប្រភេទ B និងC (យោងតាមEASL 2016 បានបង្ហាញពីអត្រានៃអ្នកជំងឺរលាក ថ្លើមប្រភេទ Bមានប្រមាណ៣៥០លាននាក់ និងC ប្រមាណពី១៣០ទៅ១៥០លាននាក់ ដែលវិវឌ្ឍទៅជាក្រិនថ្លើម)។ •ថ្លើមត្រូវបានពុលដោយសារការកើនឡើងនូវជាតិដែកច្រើន។ •អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយប្រឆាំងនឹងខ្លួនឯង (Autoimmune disease) ដែលវាទៅបំផ្លាញសាច់ថ្លើម។ •អ្នកដែលខ្សោយកម្លាំង បាត់បង់ចំណង់អាហារ។ •អ្នកធាត់ដែលអាចបង្កឲ្យមានខ្លាញ់រុំថ្លើម ហើយឲ្យក្រិនក្នុងកម្រិតប្រមាណ៣០%។ •កត្តាជំរុញផ្សេងទៀត មានដូចជា  លើសគីឡូ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសជាតិខ្លាញ់ជាដើម។         ជាចុងក្រោយ លោកវេជ្ជបណ្ឌិត  បានមានប្រសាសន៍ថា មនុស្សគ្រប់រូបគួរតែមានការថែទាំសុខភាពឲ្យបានល្អ ដូចជាការគ្រប់គ្រងរបបអាហារជាដើម ព្រោះការថែទាំនោះគឹជាការថែទាំសុខភាពថ្លើម និងដើម្បីចៀសវាងបញ្ហាណាមួយដែលនាំខាតប្រយោជន៍នៅពេលខាងមុខ៕ ស្វែងយល់បន្ថែម៖ ជំងឺក្រិនថ្លើម  បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកុសុមៈ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រោកពីគេងមក ធ្វើអ្វីមុនគេ? មានទម្លាប់ពេលព្រឹកអ្វីខ្លះ ដែលតែងតែធ្វើជាប្រចាំ និងរៀងរាល់ព្រឹកនោះ? តើមាននរណាខ្លះដែលងើបពីគេងមក ដឹងតែមិនភ្លេចរឿងទាញយកច្រាសដុសធ្មេញមកដុសធ្មេញ? ហើយមានថ្ងៃខ្លះ ឬជាញឹកញាប់ ក៏មានអារម្មណ៍ថាចង់ក្អួត?  ដំបូងមិនអីទេ ក្រោកពីគេងមកធម្មតាទេ ហើយដល់ពេលកំពុងដុសៗធ្មេញ ចេះតែមានអារម្មណ៍ថាចង់ចង្អោរ? តើធ្លាប់បានសួរនរណាម្នាក់អំពីបញ្ហានេះឬនៅ? ប្រាកដទេថា ចម្លើយដែលគេផ្តល់ជូនអ្នកនោះ អាចទុកចិត្តបាន?  តោះ! ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយ ដែលជាការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយគ្នា… «ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។ ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។ ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។ ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកខ្នែងពោះវៀន ត្រូវបានប្រជាជនភាគច្រើនហៅថា​ពោះវៀនដុះខ្នែង ប៉ុន្តែជាការភាន់ច្រលំមួយនោះទេ។ ទីតាំងនៃខ្នែងពោះវៀនស្ថិតនៅស្តាំផ្នែកក្រោមផ្ជិត ហើយបើមានការបង្ករោគនោះធ្វើឲ្យមានការរលាកស្រួចស្រាវ។ ការរលាកបែបនេះ តម្រូវឲ្យអ្នកជំងឺទទួលយកការព្យាបាលដោយវះកាត់ជាបន្ទាន់។ គ្រប់អ្នកជំងឺដែលត្រូវវះកាត់ សុទ្ធតែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទៅតាមរោគសញ្ញាដែលគាត់កំពុងមានជាមុន។ បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ  និងបច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ៖ «ចំពោះស្ត្រីវិញ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យមានការច្បាស់លាស់មួយ ដោយសារតែរោគសញ្ញាមួយចំនួននៃជំងឺរលាកខ្នែងពោះវៀនអាចច្រលំនឹងជំងឺរោគស្ត្រីផងដែរ​ដូចជា ចុក ឬបែកដុំគីសដៃស្បូន (rupture of an ovarian cyst) កូនក្រៅស្បូន( ectopic pregnancy) ជំងឺមហារីកស្បូនជាដើម» ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅតែអាចទាញបាននូវរោគវិនិច្ឆ័យច្បាស់មួយតាមរយៈរោគសញ្ញាជាក់លាក់ដែលតែងតែកើតមានលើអ្នកជំងឺរលាកខ្នែងពោះវៀននេះ ៖ -មានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant)  -អ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមសកើនឡើង -អ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។   ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត​ សូមឲ្យអ្នកជំងឺទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា ដែលទាំងនេះអាចការពារផលវិបាកនៅថ្ងៃក្រោយ៕ ស្វែងយល់បន្ថែម៖ ជំងឺរលាកខ្នែងពោះវៀន

Share

ការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឲ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់។ តើយើងអាចកាត់បន្ថយក្លិននេះដោយរបៀបណា? មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមានន័យថាអ្នក កំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចំាពីធម្មជាតិ)។ ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។ ជាទូទៅ មនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។ មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថាក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយ ដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។ ទឹកមាត់មានសារៈសំខាន់ណាស់ ចំពោះសុខភាពមាត់ធ្មេញព្រោះវាមានតួនាទី៖ - ជាអ្នកលាងសំអាតនូវចំណីអាហារពីក្នុងមាត់របស់យើង - ផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ - កាកសំណល់អាហារដែលតោងជាប់ធ្មេញ វានឹងបំលែងទៅជាអាស៊ីដ ក្រោយរយៈពេល៦ម៉ោង  ដូច្នេះទឹកមាត់មានសមត្ថភាពផ្តល់សំណើម រក្សាស្ថេរភាព pH និងកម្រិតអាស៊ីតក្នុងមាត់ - បង្កើតជាតិកាល់ស្យូម និងផូស្វាតការពារមិនអោយធ្មេញខូច - បង្កើនអុកស៊ីសែន ដើម្បីរក្សាជាលិកាក្នុងមាត់អោយមានសុខភាពល្អ និងស្រស់ថ្លា - បង្កើន ក្លិន និងរសជាតិក្នុងមាត់ ដូច្នេះ ប្រសិនបើមាត់អ្នកស្ងួត គឺអ្នកអាចប្រឈមនឹងការមានក្លិនមាត់។ ការប្រើប្រាស់ថ្នាំមួយចំនួន ការដកដង្ហើមតាមមាត់ និង ការជក់បារីសុទ្ធតែ នាំឲ្យមាត់យើងស្ងួត។ ការបង្ករោគដោយសារមានជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺពងបែកក្នុងមាត់ ក៏ជាកត្តារួមផ្សំផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទើបនឹងមានការដកធ្មេញ ឬវះកាត់នៅក្នុងមាត់ អ្នកក៏អាចនឹងកើតមានបញ្ហាក្លិនមាត់មិនល្អផងដែរ។ ចំណុចសំខាន់ដែលអ្នកត្រូវតែដឹងនោះ គឺការប្រមូលផ្តុំនូវពពួកបាក់តេរីក្នុងមាត់ភាគច្រើន វាកើតឡើងនៅលើគំនរសំអេកធ្មេញស្អិតៗ ដែលដុសមិនបានស្អាត ហើយក្រុមមេរោគនេះ គឺបង្កឲ្យមានក្លិនមាត់ខ្លាំងបំផុត។ ម្ហូបអាហារមួយចំនួន ជាពិសេសគឺខ្ទឹមក៏ជាសារធាតុបណ្តាលឲ្យជះក្លិនយ៉ាងខ្លាំង ពីក្នុងខ្លួនយើងផងដែរ។ ពេលយើងបរិភោគអាហារប្រភេទនេះចូលទៅ វាត្រូវការពេលយ៉ាងតិច ២៤ម៉ោង ដើម្បីរុញច្រានសារធាតុគីមីទាំងនេះអោយចេញតាមរយៈការបញ្ចេញញើស ការដកដង្ហើមទំរាំតែលាងសម្អាតចេញអស់ពីរាងកាយយើង។ អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀត ការធុំក្លិនមាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖ - បំពង់ក សួត - តំណក់ទឹករងៃហូរពីច្រមុះ - ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ - ស្រេ្តស និងការធុញថប់ - ការខ្សោះជាតិទឹក - ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត - ប្រហោងធ្មេញ ឬការដាក់ធ្មេញ - ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។ វិធីកម្ចាត់ក្លិនមាត់ នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យ បានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។ ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។ សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច  ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។ ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។ សរុបសេចក្តីមក ប្រសិនបើអ្នកនៅតែមិនអាចរកដំណោះស្រាយបាន គឺត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីធ្វើការពិនិត្យ និងប្រមូលនូវព័ត៌មានផ្សេងៗ ដូចជាឈ្មោះថ្នាំ និងអាហារបំប៉នដែលអ្នកកំពុងតែប្រើប្រាស់ វាអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា តើមូលហេតុបង្កមកពីបញ្ហា មាត់ធ្មេញ ឬក៏ពាក់ព័ន្ធនឹងជម្ងឺទូទៅមួយចំនួន ដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ។ ប្រសិនបើមូលហេតុបង្កឡើងពីបញ្ហានៅក្នុងមាត់ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ព្រមទាំងណែនាំអ្នកធ្វើការកោសសម្អាតបាក់តេរីនៅលើគល់អណ្តាត រួមជាមួយនឹងការប្រើប្រាស់នូវទឹកខ្ពុរមាត់ ដែលគ្មានជាតិអាល់កុលបន្ថែមទៀត នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាចកាត់បន្ថយបានច្រើន។ ហេតុនេះហើយ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រកវិធីដើម្បីដោះស្រាយ រំចង់ មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។ សម្រាប់ការណាត់ជួបសូមទំនាក់ទំនងមកលេខទូរសព្ទ័ 069 811 338ឬ អ៊ីម៉ែលមកកាន់ contact@roomchang.com

Share

មិនថាស្ថានភាពជំងឺស្រាល ឬធ្ងន់យ៉ាងណា ការការពារតែងតែត្រូវបានណែនាំ និងគួរតែត្រូវបានអនុវត្តពីគ្រប់បុគ្គលទាំងអស់ ដោយហេតុថាវាបានផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ជាចម្បងចំពោះស្ថានភាពសុខភាពទូទៅទាំងមូល ជាជាងចំណាយពេល និងថវិកាច្រើនសម្រាប់ការព្យាបាលដូចទៅនឹងពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។ ដោយឡែក ជំងឺមហារីកថ្លើមប្រាកដជាចម្ងល់មួយ និងត្រូវបានចោទសួរឡើងផងដែរទាក់ទិននឹងការការពារថាតើវាអាចការពារបានឬយ៉ាងណា? តើមានវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរឬទេ?  វិធីសាស្រ្តការពារពីជំងឺមហារីកថ្លើម ការការពារខ្លួនពីជំងឺមហារីកអាចធ្វើឡើងតាមរយៈវិធីសាស្រ្តដែលមានប្រសិទ្ធភាពដូចជា៖ 1.ការចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ B ទៅលើទារកទើបនឹងកើត និងក្រុមមនុស្សដែលនឹងអាចប្រឈមខ្ពស់ឆ្លងមេរោគរួមបញ្ចូលដូចជា៖ • អ្នកធ្វើការក្នុងវិស័យសុខាភិបាល • អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់ • អ្នកប្រើប្រាស់ថ្នាំញៀនតាមការចាក់ • អ្នកមានដៃគូច្រើន ជាពិសេសជាមួយអ្នកដែលបានឆ្លងជំងឺរលាកថ្លើម B • បុគ្គលមានជំងឺដែលអាចឆ្លងតាមការរួមភេទ • បុគ្គលរស់នៅជាមួយអ្នកដែលមានបញ្ហារលាកថ្លើម B រ៉ាំរ៉ៃ • បុគ្គលដែលធ្វើការព្យាបាលតាមការលាងឈាមរយៈពេលយូរ • ទារកកើតពីម្តាយដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B។ 2.ការពារខ្លួនពីការចម្លងនៃជំងឺរលាកថ្លើមប្រភេទB និងC។ 3.អនុវត្តជីវភាពរស់នៅល្អ ការពារខ្លួនពីបញ្ហាលើសទម្ងន់ ដោយចៀសវាងអាហារប្រភេទសាច់ និងខ្លាញ់។ 4.ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយកត្តាជំរុញដែលធ្វើឲ្យមានជំងឺមហារីក ជាពិសេសការផឹកជាតិអាល់កុល និងការជក់បារីជាដើម។ 5.គ្រប់គ្រងស្ថានភាពជំងឺទាក់ទងផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។ 6.ត្រូវទទួលបានការព្យាបាលចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលវាអាចជួយការពារពីការក្រិនថ្លើម និងអាចវិវឌ្ឍទៅជាមហារីក។ 7.កាត់បន្ថយការលូតលាស់នៃ Aflatoxin ក្នុងអាហារដែលបានរក្សាទុក។ 8.ត្រូវស្វែងរកការពិនិត្យជាប្រចាំប្រសិនអ្នកស្ថិតក្នុងចំណោមនៃក្រុមដែលប្រឈមទៅនឹងមហារីកថ្លើម៖ • អ្នកដែលបានឆ្លងមេរោគរលាកថ្លើម B និងC • អ្នកដែលមានជំងឺក្រិនថ្លើម • អ្នកពិសាជាតិអាល់កុល • អ្នកដែលមានបញ្ហាផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម • អ្នកមានបញ្ហាលើសទម្ងន់ • អ្នកជក់បារី។ ការចាប់ផ្តើមការពារ ការអនុវត្តវិធីសាស្រ្តការពារគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកថ្លើម ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីកថ្លើមពីផ្នែកនានាដូចជា៖  • អ្នកឯកទេសផ្នែកជំងឺឆ្លង • អ្នកជំនាញផ្នែកក្រពះ ពោះវៀន • គ្រូពេទ្យប្រចាំគ្រួសារ • អ្នកជំនាញផ្នែកកុមារ • អ្នកជំនាញផ្នែកលោហិតសាស្រ្ត • អ្នកធ្វើការក្នុងមន្ទីរពិសោធន៍។ ដើម្បីទទួលបានការការពារដ៏មានប្រសិទ្ធភាព អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងបញ្ហារលាកថ្លើមប្រភេទ B ដើម្បីជាអត្ថប្រយោជន៍នៃសុខភាពទាំងមូល និងសរីរាង្គថ្លើមផ្ទាល់តែម្តង។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

 ជំងឺពុកឆ្អឹងជាជំងឹដែលមនុស្សវ័យចំណាស់ងាយនឹងប្រឈមមុខ ជាពិសេសស្ត្រីវ័យអស់រដូវ។ តែទោះបីជាយ៉ាងណា ​ជំងឺពុកឆ្អឹងនេះមិនបានកើតលើមនុស្សគ្រប់គ្នានោះទេ ពោលបុគ្គលដែលបានថែរក្សាសុខភាពបានល្អជាប់ជានិច្ច គឺមានការប្រឈមមុខតិចតួច។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។ មានមូលហេតុមួយចំនួនដែលធ្វើឲ្យមានជំងឺពុកឆ្អឹងបានដោយងាយ ហើយទាំងនោះសុទ្ធតែជាសកម្មភាពប្រចាំថ្ងៃផងដែរ៖ •ការជក់បារី •ផឹកស្រា •កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន) •ស្គមពេក •មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន •ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន •ភាពចាស់ •អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ •អ្នកមានជំងឺអ័រម៉ូន(Thyroid Glande)។  ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ដល់ប្រជាជនគ្រប់រូបគួរគប្បីមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺនេះ ហើយក៏មានវិធីសាស្ត្របង្ការដូចជា ការហាត់ប្រាណជាដើម។ ចំណែកមនុស្សចាស់ និងស្ត្រីអស់វ័យរដូវ គួរតែឧស្សាហ៍ជួបពិគ្រោះ និងតាមដានកំហាប់ឆ្អឹងឲ្យបានទៀងទាត់៕ ស្វែងយល់បន្ថែម៖ ពុកឆ្អឹង ជំងឺដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុន... បកស្រាយដោយ៖ វេជ្ជបណ្ឌិត លឹម​ តាំង ជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

   ការស្រមុកអាចកើតលើមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សមានទម្ងន់ច្រើន (ធាត់) ដែលវាជាការរំខានមួយនៃដំណេកដូចជា ការគេងមិនបានគ្រប់គ្រាន់ ការខ្វះអុកស៊ីសែនទៅចិញ្ចឹមរាងកាយពេលសម្រាក​ ស្ទះការដកដង្ហើមជាដើម។ហើយបុគ្គលមួយចំនួនដែលមានបញ្ហាគេងស្រមុកនេះ កំពុងស្វែងរកដំណោះស្រាយ ឬការព្យាបាល។ ជាការល្អប្រសើរដែលការគេងស្រមុកនេះអាចព្យាបាលបាន១០០% ប្រសិនបើលោកអ្នកទៅពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។ ក្រោយប្រធានបទនេះផងដែរ មន្ទីរពេទ្យធ្មេញ រំចង់ បានបូលរួមបកស្រាយ ក៏ដូចជាដំណោះស្រាយបញ្ហានេះជូនដូចខាងក្រោម៖ ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់កនិងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ទាក់ទងនឹងការព្យាបាល​  ការគេងស្រមុកនេះគឺពឹងផ្អែកលើការឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។ ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា៕ ស្វែងយល់បន្ថែម៖  ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង បកស្រាយដោយ៖ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ធ្លាប់មានអារម្មណ៍ថាបែបហ្នឹងដែរឬទេ? ជាញឹកញាប់ គឺមានអារម្មណ៍ថាវិលមុខ ជាពិសេសពេលដែលអោន ឬឈ្ងោកចុះក្រោម ប៉ុន្តែបែរជាលែងអីទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។ មានអ្នកខ្លះជាពិសេសចាស់ៗ បានចាត់ទុកអាការៈបែបនេះ ថាជារោគសញ្ញានៃជំងឺឫសដូងវិល ទាំងដែលមិនបានដឹងច្បាស់ផងថាតើនេះជាជំងឺអ្វី?  កុំឲ្យមន្ទិលសង្ស័យទាំងនោះ នៅតែជាចម្ងល់ក្នុងចិត្ត និងមានការយល់ឃើញខុសទៀតនោះ តោះ! តាមដានអានចម្លើយពីលោកវេជ្ជបណ្ឌិត កៅ សែ ជានាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោម… លោកវេជ្ជបណ្ឌិត កៅ សែ ៖ អាការៈនេះ គឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។  ចំពោះពាក្យនិយាយថា មាន«ជំងឺឫសដូងវិល» ជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាបានបង្ហាញថា មានជំងឺឫសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។  ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬជំងឺពិតប្រាកដនោះ គួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង ក្នុងករណីដែលអាការៈបានធូស្រាល នៅពេលសម្រាកនោះ។ ទោះយ៉ាងណាក៏ដោយ ការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ គួរតែជាអ្វីដែលអ្នកមានអាការៈបែបនេះគួរធ្វើ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនថាធ្លាប់បានលឺគេនិយាយ ឬធ្លាប់បានជួបប្រទះផ្ទាល់ដោយមានមនុស្សធ្លាប់ស្គាល់កើតមានជំងឺមហារីក អ្នកប្រាកដជាសង្កេតឃើញថា ការព្យាបាល គឺមានរយៈពេលយូរ ហើយមានភាពលំបាកជាងការព្យាបាលជំងឺផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណាក់កាលព្យាបាល អ្នកជំងឺក៏ត្រូវធ្វើទុក្ខខ្លាំងផងដែរ ដែលជាក់ស្តែង ការព្យាបាលដោយចាក់គីមី គឺធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងទៀតផង… ប្រហែលជាបានដឹង និងលឺហើយ តែគ្រាន់តែមិនទាន់ដឹងបានដឹងពីមូលហេតុដែលបណ្តាលឲ្យមានបញ្ហាទាំងនោះកើតមានឡើង។ ដើម្បីជាការស្រាយចម្ងល់ សូមតាមដានអានចម្លើយជាការបកស្រាយពីលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោមនេះ… លោកវេជ្ជេបណ្ឌិត ទូច សុជាតិ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។ និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។ ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើគ្មានការការពារ,តើចំនួនភាគរយនៃអ្នកត្រៀមចូលជំងឺទឹកនោមផ្អែម(Prediabetes)នឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ឬទេ? 60% បានយល់ខុស។ ចូរជ្រើសរើសចំលើយ:               A:30%,               B:50%,               C:70%,               D:90%   ការពន្យល់: ដោយគ្មានការការពារប្រហែល 70 %នៃអ្នកត្រៀមចូលជំងឺទឹកនោមផ្អែមនឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ ការស្រាវជ្រាវបានបង្ហាញថាការធ្វើតែ ២ ចំណុចអាចជួយអ្នកជំងឺដែលត្រៀមចូលជំងឺទឹកនោមផ្អែមបាន ដោយការពារឬពន្យារពេលកើតជំងឺទឹកនោមផ្អែមប្រភេទ២តាមរយះការបញ្ចុះទំងន់ 5-7% នៃទំងន់ខ្លួនយើង ដែលត្រូវនឹង 4.5 - 6.35Kg, សម្រាប់មនុស្សម្នាក់ ដែលមានទំងន់ 90Kg និងទទួលបានយ៉ាងហោចណាស់ 150នាទី/សប្តាហ៍ ក្នុងការដើរអោយសកម្មនៃរាងកាយដូចជាការដើរអោយលឿននិងខ្លាំង ឬសកម្មភាពណាមួយស្រដៀង គ្រាន់តែ៣០នាទីក្នុងមួយថ្ងៃ, ៥ដងក្នុងមួយសប្តាហ៍។ Reference Tseng E, et al. J Gen Intern Med. 2017 Jul 20 [Epub ahead of print]. doi: 10.1007/s11606-017-4103-1. CDC. Prediabetes. https://www.cdc.gov/diabetes/basics/prediabetes.html. Updated August 2016. Accessed July 2017.   បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ​​​ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម​ និងជំងឺទូទៅប្រចាំនៅ​​​ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

Share
Top