Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ញញឹមមិនត្រឹមតែធ្វើឲ្យរូបអ្នកមានភាពលេចធ្លោនោះទេ វាថែមទាំងជួយឲ្យសារពាង្គ កាយរបស់អ្នកដំណើរការបានល្អប្រសើរផងដែរ។ ការញញឹមមានគុណប្រយោជន៍លើសពីអ្វី ដែលគិតដល់ ហើយវានឹងធ្វើឲ្យជីវិតរបស់អ្នកមានតែភាពស្រស់ថ្លា។        ១/ អ្នកដែលញញឹមមានឥទ្ធិពលដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ២/ រាល់ពេលដែលអ្នកមានអារម្មណ៍មិនល្អ ចូរព្យាយាមញញឹម ព្រោះវានឹងបង្កើតឱកាសមួយឲ្យអារម្មណ៍របស់អ្នកល្អប្រសើរជាងមុន។ ៣/ ស្នាមញញឹមរបស់អ្នកមិនត្រឹមតែមានប្រយោជន៍សម្រាប់ខ្លួនអ្នកនោះទេ វាថែមទាំងជួយឲ្យអារម្មណ៍របស់អ្នកដែលនៅជិតអ្នកស្រស់ថ្លាទៅតាមអ្នកទៀតផង។ ៤/ ភាពស្មុគស្មាញងាយនឹងបង្ហាញនៅលើទឹកមុខរបស់អ្នក ប៉ុន្តែញញឹមនឹងជួយបិទបាំងនូវភាពនឿយហត់ក៏ដូចជាអស់កម្លាំង។ ព្យាយាមញញឹម ពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញនោះ វានឹងកាត់បន្ថយភាពតប់ប្រមល់ទាំងនោះ។ ៥/ ពេលញញឹម ប្រព័ន្ធស៊ាំនឹងដំណើរការបានល្អ ព្រោះអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ៦/ ពេលដែលអ្នកញញឹម សម្ពាធឈាមរបស់អ្នកនឹងថយចុះ។ ៧/ ការសិក្សាបានបង្ហាញឲ្យឃើញថា ការញញឹមមានឥទ្ធិពលលើប្រព័ន្ធប្រសាទ ការឈឺ ចាប់ និង ការគេងដែលជួយឲ្យយើងមានអារម្មណ៍ល្អ។ វាប្រៀបបាននឹងឱសថធម្មជាតិមួយដែរ។ ៨/ សាច់ដុំដែលប្រើពេលញញឹមនឹងជួយឲ្យអ្នកមើលទៅក្មេងជាងវ័យ។ ៩/ អ្នកដែលញញឹម គឺ ជាអ្នកដែលមានទំនុកចិត្ត និង ធ្វើកិច្ចការប្រកបដោយជោគជ័យ។ ១០/ សាកល្បងគិតពីរឿងដែលអវិជ្ជមានដោយញញឹមព្រមជាមួយគ្នា។ វាប្រាកដជាលំបាក ព្រោះពេលដែលអ្នកញញឹម រាងកាយរបស់អ្នកបានបញ្ជូនសារមួយថា«ជីវិតមានតែរឿងល្អ»។ ចាកចេញពីភាពស្មុគស្មាញ ពិបាកចិត្ត និង ក្តីបារម្ភជាមួយនឹងស្នាមញញឹមជាប្រចាំ របស់អ្នក។ ឧស្សាហ៍ញញឹម សំណាងល្អនឹងរកមកដោយឯងៗ!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកម្រិតជាតិដែកទាបនៅក្នុងឈាមអាចមានទំនាក់ទំនង ចំពោះការកើនឡើងគ្រោះថ្នាក់នៃការកើតជំងឺភ្លេចភ្លាំងពេលឈានដល់វ័យចាស់នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាល។ ជំងឺខ្វះឈាមកើតឡើង នៅពេលចំនួនកោសិកាឈាម ក្រហក ឬបណ្ដុំជាតិក្រហមនៃឈាម (ប្រូតេអ៊ីនមួយប្រភេទនៅក្នុងឈាមក្រហម)ធ្លាក់ចុះទាប។ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ California រដ្ឋ SanFrancisco និងស្ថាប័នសិក្សាជាន់ខ្ពស់ស្ដីអំពីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាលអាមេរិក បានធ្វើការវិភាគលើចំនួនមនុស្សចាស់ ២.៥៥២នាក់ អាយុចន្លោះ៧០ឆ្នាំ និង៧៩ឆ្នាំ ដែលបានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវស្ដីអំពីសុខភាព និងសមាសភាពរាងកាយនិងអាយុ។ ការសិក្សាស្រាវជ្រាវដែលត្រូវបានគេអនុវត្តអស់រយៈពេលជាង ១១ឆ្នាំតម្រូវឲ្យមនុស្សចាស់ចូលរួមក្នុងការធ្វើតេស្តការគិត និងការចងចាំអំឡុងពេលនេះ។ នៅរយៈពេលចាប់ផ្ដើមនៃការសិក្សាស្រាវជ្រាវអ្នកជំងឺទាំងអស់មិនមានផ្ទុកជំងឺភ្លេចភ្លាំងឡើយ។ នៅគ្រាដំបូងនៃការសិក្សាស្រាវជ្រាវលើចំនួនមនុស្ស ៣៩៣នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញថាមានផ្ទុកជំងឺខ្វះឈាមហើយមនុស្ស ៤៤៥នាក់បានវិវឌ្ឍនូវជំងឺនេះនៅចុងបញ្ចប់នៃការសិក្សាស្រាវជ្រាវ។ លទ្ធនៃការសិក្សាស្រាវជ្រាវបានបានបង្ហាញថាអ្នកផ្ទុកជំងឺខ្វះឈាម នឹងគ្រោះថ្នាក់ខ្ពស់រហូត ៤១% នៃការកើតជំងឺភ្លេចភ្លាំងបើប្រៀបធៀបទៅនឹងអ្នកជំងឺ ដែលមិនមានផ្ទុកជំងឺខ្វះឈាមនេះ។ អ្នកដឹកនាំការសិក្សាស្រាវជ្រាវ លោក Kristin Yaffe មកពីសាកលវិទ្យាល័យ California រដ្ឋ San Francisco បានមានប្រសាសន៍ថា "នៅក្នុងលទ្ធផលនៃការស្រាវជ្រាវនេះមាននូវការពន្យល់ជាច្រើន ចំពោះមូលហេតុថាតើហេតុអ្វីខ្វះឈាមមានទំនាក់ទំនងជាមួយជំងឺភ្លេចភ្លាំង។ ជាតួយ៉ាងជំងឺខ្វះឈាមអាចជាសញ្ញាបញ្ចាក់មួយនៃការចុះខ្សោយ នែសុខភាពទូទៅ ឬកម្រិតអុកស៊ីសែននៅក្នុងរាងកាយទាបបណ្ដាលមកពីជំងឺខ្វះឈាម អាចដើរតួនាទី ក្នុងទំនាក់ទំនងនេះ។  ការថយចុះអុកស៊ីសែនទៅកាន់ខួរក្បាលត្រូវបានអ្នកជំនាញឲ្យដឹងថា "វាធ្វើអោយសមត្ថភាពគិតចុះ និងអាចបណ្ដាលឲ្យខូចសរសៃប្រសាទ"។ តើរបបអាហារល្អៗអាចជួយកាត់បន្ថយគ្រោះថ្នាក់នេះបានទេ? មនុស្សចំនួនច្រើនជាង៣លាននាក់នៅសហរដ្ធអាមេរិកមានផ្ទុកនៅជំងឺខ្វះឈាមនេះ។ ជំងឺខ្វះឈាមបណ្ដាលមកពីកង្វះជាតិដែក គឺជាទម្រង់ដ៏សាមញ្ញបំផុតតែងកើតមាន។ វាកើតឡើងនៅពេលដែលរាងកាយមិនបានទទួលជាតិដែកគ្រាប់គ្រាន់ សម្រាប់ការផលិតចេញនូវជាតិដែកគ្រាប់គ្រាន់សម្រាប់ការផលិតចេញនូវជាតិក្រហមនៃឈាម។ ការទទួលទានអាហារសម្បូរជាតិដែកអាចការពារជំងឺខ្វះឈាម បណ្ដាលមកពីកង្វះជាតិដែក។ វិទ្យាស្ថានជាតិជំងឺសួតបេះដូង និងឈាមបាននាំនូវប្រភេទអាហារ ដែលសម្បូរដោយជាតិដែកដូចជា ប្រភេទសាច់សត្វពណ៌ក្រហម (ដូចជា សាច់គោ ឬថ្លើម) សាច់មាន់ សាច់មាន់បារាំង សាច់ជ្រូក ស្លឹកផ្ទី និងប្រភេទបន្លែពណ៌ខៀវក្រមៅ តៅហ៊ូ សណ្ដែក ដំណាប់ផ្លែឈឺ ទឹកផ្លែព្រួន ធញ្ញជាតិ និងនំបុ័ង ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្សោយ គ្មានកម្លាំង នៅក្នុងខ្លួនដែរឬទេ? អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាអ្នកចេះតែខ្សោយ ល្ហិតល្ហៃក្នុងខ្លួន ហើយជួនកាល​ អ្នកអាចគិតថា ខ្លួនឯងមានជំងឺ ឬមកពីធ្វើការច្រើនពេក លើសកម្លាំង។ល។​ ​ ហេលស៏ថាម នឹងលើកនូវបញ្ហា៥យ៉ាង​ ដែលធ្វើឲ្យអ្នកអស់់កម្លាំង ចុះខ្សោយ និងទ្រុឌទ្រោម​​ ដើម្បីឲ្យប្រិយមិត្តអានទាំងអស់បានយល់ពីមូលហេតុ និងគួរធ្វើការជៀសវាង។ បាត់បង់ជាតិទឹក៖​   នៅពេលដែលអ្នកបាត់បង់ជាតិទឹកប្រហែលជា៣ភាគរយនៃទម្ងន់របស់អ្នក ធ្វើឲ្យរាងកាយមាន សភាពចុះខ្សោយ អស់កម្លាំង ល្ហិតល្ហៃ និងចង់សម្រាក។ មនុស្សខ្លះយល់ថាខ្លួនអស់កម្លាំងដោយសារតែញុំអាហារមិនបានគ្រប់គ្រាន់ តែតាមពិត មកពីការបាត់បងជាតិទឹក នៅក្នុងខ្លួន ។ ដូចនេះ នៅពេលអ្នកឃ្លាន សូមសាកល្បងញ៉ាំទឹក ២កែវ ជាមុនសិន ដើម្បីពិនិត្យមើលថា រាងកាយអ្នក ត្រូវការទឹក ឬអាហារ។ អ្នកគួរតែឩស្សាហ៏ ទទួលទានទឹកឲ្យបាន​ ញឹកញាប់ ដើម្បីជៀសវាងការខ្សោះ អស់កម្លាំង​ កុំចាំដល់ពេលស្រេកទឹក ទើបរកទឹក ញ៉ាំនោះ។ ទូរស័ព្ទដៃ៖​​   ការមើលទូរស័ព្ទមុនពេលចូលគេងធ្វើឲ្យខួរក្បាលរបស់អ្នកមានសកម្មភាព ហើយនឹងពិបាកក្នុងការឈប់សម្រាកវិញ។​ គ្រឿងម៉ាស៊ីន មានពណ៏ខៀវ នៅក្នុងទូរស័ព្ទ អាចប៉ះពាល់អ័រម៉ូនមេឡាតូនីននៅពេលគេង ។ ការស្រាវជ្រាវឆ្នាំ ២០១១ National Sleep Foundation បានរកឃើញថា មានមនុស្ស ២០% ក្នុងចន្លោះអាយុ ពី១៩ដល់២៩ឆ្នាំ ត្រូវបានដាស់ដោយសម្លេងទូរស័ព្ទរោទិ៍ សម្លេងសារ​ ឬអ៊ីម៉ែល យ៉ាងតិច ពីរទៅបីដង ក្នុងមួយយប់ៗ ដែលធ្វើឲ្យ អ្នកគេងមិនបានគ្រប់គ្រាន់ ទៅជាហេវហត់អស់កម្លាំង ដូចនេះ អ្នកគួរតែបិទទូរស័ព្ទមុនគេង ។ ថ្នាំពេទ្យ៖   ថ្នាំពេទ្យជាច្រើនបានលាក់ទុក នូវសារធាតុធ្វើឲ្យខ្សោយថាមពល។ នៅក្នុងចំណោមថ្នាំទាំងអស់ ​ថ្នាំកែរោគ ខ្សោយកម្លាំង និងថ្នាំព្យាបាល ទប់ទល់នឹង ការឡើងខ្ពស់នៃសម្ពាធឈាម មានឥទ្ធិពលធ្វើឲ្យអ្នកអស់កម្លាំង បន្ទាប់ពីការទទួលទានវារួច។ បើសិនអ្នកទើបតែ ចាប់ផ្ដើមសាកល្បងប្រើថ្នាំ ប្រភេទនេះ លើកដំបូង ហើយវាធ្វើឲ្យអ្នកមានអារម្មណ៏មិនស្រួល អ្នកគួរតែប្រញាប់់ទៅជួបពេទ្យ  ដើម្បីពិភាក្សានឹងពិនិត្យឡើងវិញ។ បើសិនជាគ្មានបញ្ហាអ្វីនោះទេ អ្នកគួរតែ​ ទទួលទានវាមុនពេលចូលគេង ទើបប្រសើរ។ ហាត់ប្រាណហួសកម្រិត៖​ លំហាត់ប្រាណ ត្រឹមត្រូវ សមស្របនឹងរាងកាយអ្នក នឹងនាំមកនូវសុខភាពល្អ រាងកាយមាំមួនដល់អ្នក ចៀសវាងបាននូវ​ជំងឺបៀតបៀន មួយចំនួន។ ទន្ទឹមនឹងនេះ ការធ្វើលំហាត់ប្រាណហួសកម្រិត ជាការណ៏មួយ ធ្វើឲ្យថាមពលរបស់អ្នក ត្រូវបានបំផ្លាញទៅវិញ ហើយឆាប់អស់កម្លាំង។​ ដូចនេះ អ្នកមិនគួរ ហាត់ប្រាណជ្រុលពេកនោះទេ គ្រាន់តែហាត់ដើម្បីសុខភាពល្អទៅបានហើយ កុំព្យាយាមឲ្យហួសប្រមាណ។  ​ ខ្វះជាតិដែក៖ សារធាតុរ៉ែ ដឹកជញ្ជូនអុកស៊ីសែនទៅជុំវិញរាងកាយរបស់អ្នកនឹងជម្រុះនូវកាកសំណល់ពីកោសិកា។ បើសិនជារាងកាយមិនបានទទួល អុកស៊ីសែន ១៨ មីលីក្រាម​ ក្នុងមួយថ្ងៃទេ រាងកាយរបស់អ្នកនឹងធ្វើការខុសប្រក្រតី ហើយធ្វើឲ្យអ្នកមានអារម្មណ៏ថាអស់កម្លាំងខ្លាំង និងចុះខ្សោយទៀតផង។ កម្រិតជាតិដែកទាប​ក្នុងអាហារ អាចធ្វើឲ្យអ្នកមានជំងឺខ្វះជាតិដែក និងខ្វះឈាមក្នុងរាងកាយ។​ បើសិនជាអ្នកមានអារម្មណ៏ថាស្ពឹកខ្លួន អស់កម្លាំងខ្លាំង អ្នកគួរតែទៅជួបនឹងគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាម ឬញ៉ាំអាហារបំប៉នបន្ថែម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

បេះដូង គឺជាសរីរាង្គយ៉ាងសំខាន់សម្រាប់មនុស្ស ដែលមានតួនាទីស្រោចស្រពឈាម ទៅគ្រប់ផ្នែកនៃសារពាង្គកាយ ដូច្នេះ ការថែទាំបេះដូងឲ្យមានសុខភាព ជារឿងសំខាន់បំផុតដែលមនុស្សគ្រប់គ្នាត្រូវធ្វើ។ លោកស្រី Elisa Zied អ្នកឯកទេសរបបអាហារ អតីតអ្នកនាំពាក្យឲ្យសមាគមរបបអាហារអាមេរិក នឹងជាករីនិពន្ធសៀវភៅ «Nutrition at your fingertips» បានកត់សម្គាល់ថា ត្រីមានលក្ខណៈមិនដូចសាច់គោនោះទេ ពីព្រោះវាផ្ទុកនូវខ្លាញ់ធ្វើឲ្យស្ទះនៅសរសៃអាក់ទែកម្រិតទាប។ លើសពីនេះទៅទៀត សារធាតុ ប៉ូតាស្យូម ម៉ាញ៉េស្យូ​ម និងសារធាតុ Niacin នៅក្នុងត្រីជួយបញ្ចុះ សម្ពាធឈាម និងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អនៅក្នុងរាងកាយ។​  ទោះជាយ៉ាងណា គុណសម្បត្តិលើកកម្ពស់សុខភាពបេះដូងរបស់ត្រី គឺនៅក្នុងអាស៊ីតធាតុ Omega3។ ខ្លាញ់ត្រីប្រភេទនេះជំនួយដល់សុខភាពបេះដូងបានច្រើនវិធី ដូចជាវាមានប្រសិទ្ធភាព ការពារសរសៃអាក់ទែពីការបំផ្លាញដោយការរក្សាកោសិកា គ្មានអេម្ល៉ូក្លូប៊ីន ពីការជាប់ស្អិតគ្នា ម្យ៉ាងទៀត វាមានគុណប្រយោជន៏បង្កើនកម្រិត កូឡេស្តេរ៉ូលល្អ បញ្ចុះកម្រិតសម្ពាតឈាម  និងកម្រិត tirglyceride និងការពារចង្វាក់បេះដូង ដើរមិនទៀង ដែលអាចបណ្ដាលឲ្យស្លាប់មួយរំពេច។ ក្នុងការសិក្សាស្រាវជ្រាវធ្វើឡើងចំពោះមនុស្ស៣០០០នាក់ ចុះផ្សាយនៅខែឧសភា ឆ្នាំ២០០៧ របស់ទស្សនាវដ្ដី សារធាតុចិញ្ចឹមវេជ្ជសាស្ត្រអាមេរិក ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា «មនុស្សដែលទទួលទានត្រីចំនួន២ដងក្នុងមួយសប្ដាហ៏ ប្រឈមគ្រោះថ្នាក់នៃចង្វាក់បេះដូងដើរមិនប្រក្រតីគម្រាមកំហែងដល់អាយុកជីវិតក្នុងកម្រិត២៩% កម្រិតនេះទាបជាងមនុស្សដែលទទួលទានត្រីម្ដងម្កាល» ដោយសារមានភស្ដុតាងជាច្រើនបញ្ចាក់ថា ត្រីមានគុណសម្បតិ្តការពារបេះដូង ទើបសមាគមសុខភាពបេះដូងអាមេរិច ណែនាំមនុស្សឲ្យទទួលទានត្រី ឲ្យបាន២ដងក្នុងមួយសប្ដាហ៏៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

នៅពេលបច្ចប្បន្ននេះ អត្រានៃអ្នកជំងឺដុះសាច់ច្រមុះកាន់តែកើនឡើងជាលំដាប់។ វាបណ្ដាលឲ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើមដង្ហើមខ្លីៗ មិនដល់ក្រោម។ ជាងនេះទៅទៀត ការដុះសាច់ច្រមុះធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការស្រង់ក្លិន។ វាធ្វើឲ្យប៉ះពាល់ប្រព័ន្ធដង្ហើមដែលអាចធ្វើឲ្យកើតមាន ជំងឺជាច្រើនទៀត។ ហេលស៍ថាម មើលឃើញនូវភាពលំបាករបស់មិត្តអ្នកអានទាំងអស់គ្នាដែលប្រឈមនឹងការកើនជំងឺដុះសាច់ច្រមុះ។ សូមណែនាំនូវអាហារ៦ ប្រភេទដែលអ្នកទាំងអស់គ្នាគួរទទួលទាន។ ១ អាហារមានផ្ទុកសារធាតុ Quercetin៖ សារធាតុហេ្លវ៉ូណូអ៊ីត គឺជាក្រុមសារធាតុធម្មជាតិមាននៅក្នុងរុក្ខជាតិ។ វាបានផ្ដល់ឲ្យផ្លៃឈើ និងបន្លែនូវពណ៌ និងការពារពីការបំផ្លាញដោយពពួកមីក្រុបនឹងសត្វល្អិត។សារធាតុធម្មជាតិនេះមានផ្ទុកភាពគ្រឹះដែលអនុញ្ញាតឲ្យពួកគេបំពេញតួនាទីជាអង់ទីអុកស៊ីតករ អ្នកការពារពីរ៉ាឌីកាល់សេរី។ ដូចនេះហើយទើបវាអាចជួយទប់ស្កាត់ការដុះសាច់ច្រមុះបាន។ អាហារដែលមានផ្ទុកសារធាតុ Quercetin មានដូចជា ខ្ទឹមក្រហម ផ្លែប៉ោម ផ្កាខាត់ណាបៃតង ទំពាំងបាយជូរក្រហម ផ្លែឈឺរី តែ​និង​ស្រាក្រហម ។ ២ បង្កើនសារធាតុអាស៊ីតអូមេហ្គា6៖ គឺជាប្រភេទអាស៊ីតខ្លាញ់ដែលមានតូនាទីជួយធ្វើឲ្យមុខងារក្នុងរាងកាយដំណើរការបានត្រឹមត្រូវ។ ប៉ុន្តែ បរិមាណ លើសចំនួនរបស់អាស៊ីតអូមេហ្គា 6 អាចធ្វើឲ្យមានការកើនឡើងនូវការរោល ឬរលាកនៅក្នុងរាងកាយ។ ចំណែកឯសារធាតុអាស៊ីតអូមេហ្គា 3មានអង់ទីករ ការពារការរលាកឬរោលនៅក្នុងរាងកាយ។ ដូចនេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់មកទទួលទានអាហារមានផ្ទុកសារាធាតុអាស៊ីតអូមេហ្គា3​ដែលមាននៅក្នុង ប្រេងបន្លែ ប្រេងពោត ត្រីសូម៉ុង ផ្លែវាល់ណាត់ សណ្ដែកសៀង។ ៣ ចៀសវាងអាហារអាល្លែកហ្ស៊ី៖ អាហារដែលធ្វើឲ្យមានជំងឺអាល្លែកហ្ស៊ីក៏ជាអាហារបណ្ដាលឲ្យកើតមានការដុះសាច់ច្រមុះដែរ។ ដូចនេះ របបអាហារដែល មានសារសំខាន់ក្នុងការប្រឆាំងនឹងការដុះសាច់ច្រមុះគឺការលុបចោលអាហារ អាឡែកស៊ី។អាហារដែលអាចបណ្ដាលឲ្យមានអាល្លែកហ្ស៊ីគឺស៊ុត មេដំបែ ទឹកត្រី អាហារផលិតពីជាតិទឹកដោះគោ ស្ករគ្រាប់ បន្លែកំប៉ុង សាច់ក្រក ប៊័រ​ ឈីសជាដើម។ ដោយឡែក បន្លែស្លឹកផ្ទីមានផ្ទុកសារធាតុប៉េតាការ៉ូទីន អាចជួយ ការពារប្រមុះរបស់អ្នកពីការដុះសាច់បាន​។ ៤ អាហារមានវីតាមីនAខ្ពស់ និងប៉េតាការ៉ូទីនខ្ពស់៖ វីតាមីនAជួយការពារភ្នាស់ស្ដើងនៅត្រង់ច្រមុះនឹងជាអង់ទីអុកស៊ីដាយ ដ៏មានប្រសិទ្ធភាពទៀតផង។ ចំណែកឯសារប៉េតាការ៉ូទីនដែលមាននៅក្នុងបន្លែ​​ផ្លែឈើពណ៌លឿង(ទឹកក្រូច)និងបៃតងដូចជាផ្ទី ការ៉ុត ដំឡូងបារាំង ស្វាយ ត្រសក់ស្រូវ មាននាទីសំខាន់ ក្នុងការប្រឆាំងនឹងការដុះសាច់ ច្រមុះ។ ៥ អាហារសម្បូរវីតាមីន C និង E៖ រ៉ាឌីកាល់សេរីអាចចូលទៅបំផ្លាញជាលិកានៅក្នុងច្រមុះ។វីតាមីន Cគឺជាអង់ទីអុកស៊ីដាយដែលអាចជួយក្នុងការការពារ រាងកាយពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។តាមរយៈការស្រាវជ្រាវបានបង្ហាញថាកម្រិតវីតាមីនCខ្ពស់ជួយកាត់បន្ថយសារធាតុគីមីនោះបានឆាប់រហ័ស។ ចំណែកឯវីតាមីន Eគឺជាប្រភេទ អង់ទីអុកស៊ីដាយដែលជួយការពារការដុះសាច់ច្រមុះ។វីតាមីន C និង E នឹងបង្កើនការការពារទប់ស្កាត់នឹងការដុះ សាច់ច្រមុះ បានយ៉ាងមានប្រសិទ្ធភាព ។ ៦ អាហារមានផ្ទុកសារធាតុសេឡេនាម៖ អាហារមានផ្ទុកសារធាតុសេឡេនាមមានដូចជាផ្សិតកម្ពឹសអាចជួយការពារ ឬព្យាបាលការដុះសាច់ច្រមុះ។ អ្នកអាចទទួលទានអាហារដែលមានផ្ទុកសារធាតុសេឡេនាមនិងវីតាមីនE ច្រើនដើម្បីផ្ដល់ប្រយោជន៏ដល់សុខភាពរបស់អ្នក។ ក្រៅពីនេះ ការទទួលទាន ទឹកច្រើនក៏អាចជួយទប់ស្កាត់អ្នកពីការអាល្លែកហ្ស៊ីក៏ដូចជាទប់ស្កាត់ពីការដុះសាច់ច្រមុះផងដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អាការៈឈឺចាប់ពេលមានរដូវគឺមិនមានវិធីព្យាបាលឲ្យធូរស្បើយទាំងស្រុងបាននោះទេ។ ប៉ុន្តែអ្នកជំនាញបានចែករំលែកនូវវិធីសាស្រ្តសាមញ្ញៗមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តដើម្បីជួយកាត់បន្ថយការឈឺចាប់ពេលមករដូវឲ្យស្ថិតនៅក្នុងកម្រិតតិចពោលគឺតាមរយៈរបបអាហារដែលអ្នកទទួលទាន។ ធ្វើការស្វែងយល់ពីអាហារ ៥ប្រភេទ ដែលអ្នកគួរតែទទួលទានអំឡុងពេលមករដូវ ។ ១ បន្លែស្លឹកបៃតង៖  យោងតាមប្រសាសន៏លោកវេជ្ជបណ្ឌិត ChristineO’Connor បម្រើការងារនៅមជ្ឈមណ្ឌលសិក្សាអំពីរោគស្រ្តីបាន ឲ្យដឹងថាបន្លែស្លឹកបៃតង ផ្ដល់ គុណប្រយោជន៏ជាច្រើនដល់រាងកាយរបស់អ្នក ក្នុងអំឡុងពេលមករដូវ។ បន្លែទាំងនេះមិនត្រឹមតែសម្បូរដោយ ជាតិដែកនឹងជីវជាតិ B ប៉ុណ្ណោះទេ ប៉ុន្តែបរិមាណជាតិសរសៃ Fiber ខ្ពស់របស់វាក៏អាចជួយដោះស្រាយបញ្ហារំលាយអាហាររបស់អ្នក ដែលបណ្ដាលមកពីការមករដូវដែរ។  ២ គ្រាប់ផ្លែឈើ៖  ជំនួយឲ្យការទទួលទានអាហារសម្រន់ផ្សេងៗ ចូរទទួលទានគ្រាប់ផ្លែឈើ។ លោកវេជ្ជបណ្ឌិត O’Connor មានប្រសាសន៏ថា អាហារសម្បូរដោយជាតិធាត់ ល្អៗ ឬសម្បូរដោយអាស៊ីតធាត់ Omega3 ដូចជា គ្រាប់ផ្លែឈើជាដើម អាចជំនួយដល់ការកាត់បន្ថយការឈឺចាប់ពេលមករដូវ និងបំពេញកាឡូរីល្អ បានប្រសើរជាង ប្រភេទអាហារផ្ទុកសារធាតុចិញ្ចឹមទាប។ ៣ ផ្លែឈើស្រស់៖ អាហារមួយប្រភេទទៀតដើម្បីជំនួយដល់ការដោះស្រាយបញ្ហារំលាយអាហារពេលមករដូវគឺ  ផ្លែឈើ។ អ្នកគួររក្សាទុកនៅផ្លែឈើស្រស់ ដែលអ្នកចូលចិត្ត ទទួលទាន មុនពេលចាប់ផ្ដើមធ្លាក់ឈាមរដូវ ដើម្បីធានាឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។ ៤ធញ្ញជាតិ៖  គុណប្រយោជន៏នេះគឺមានលក្ខណស្រដៀងនឹងផ្លែឈើដែរ។ ជាតិសរសៃ Fiber មាននៅក្នុងធញ្ញជាតិ ជួយរក្សាលំនឹងសុខភាពរាយកាយរបស់អ្នក ជាពិសេស នៅអំឡុងពេលមករដូវ។ ធញ្ញជាតិនេះ ក៏មានផ្ទុកនូវជាតិកាបូនអ៊ីដ្រាត ចំរុះ ដែលផ្ដល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុរ៉ែនិងជីវជាតិសំខាន់ៗ ជាច្រើនប្រភេទផងដែរ។ ៥ ប្រភេទសាច់សត្វពណ៌ក្រហម៖  វាជាប្រការសំខាន់ ក្នុងការបង្កើតការទទួលទានជាតិដែកក្នុងអំឡុងពេលមករដូវ ដើម្បីបង្កើតឡើងវិញនូវអ្វីៗដែលបាត់បង់ពីរាងកាយក្នុងមួយខែៗ។ លោកវេជ្ជបណ្ឌិត Sharon R Thomson អ្នកឯកទេសប្រសូត្រសាស្ត្រ និងរោគស្ត្រី នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Central Phoenix បានមាន ប្រសាសន៏ថា របបអាហារសម្បូរជាតិដែកខ្ពស់ជួយឲ្យស្ត្រីចៀសផុតពីជំងឺខ្វះឈាម និងអាការៈផ្សេងៗ ដែលកើតឡើងស្របពេលមានរដូវ។ ស្ត្រីទទួលទានប្រភេទសាច់ពណ៌ ក្រហម នឹងអាចទទួលបានជាតិដែកពីអាហារ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកជាមនុស្សតម មិនទទួលទានសាច់សត្វនោះ លោកវេជ្ជបណ្ឌិតThomson ណែនាំឲ្យទទួលទានឪសថជាតិដែកបង្គ្រប់បន្ថែមដើម្បីរក្សាជាតិដែក ឲ្យគ្រប់គ្រាន់ នៅក្នុងរាងកាយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

​​អាល្លែកហ្ស៊ីស្បែកជាពាក្យបច្ចេកទេសពេទ្យដែលយើងអាចប្រែជាភាសាខ្មែរបានថាជំងឺប្រតិកម្មស្បែក។ អាល្លែកហ្ស៊ីស្បែកជាជំងឺប្រតិកម្មស្បែកដែលមាន បញ្ហាធ្វើឲ្យស្បែកយើងរលាករមាស់ ឬក៏មានបញ្ហាអ្វីមួយទៅលើស្បែកខុសប្រក្រតីហើយអាចមានកម្រិតស្រាល និងកម្រិតធ្ងន់។  ប្រេវ៉ាឡង់នៃអ្នកកើតជំងឺនេះតាមការសន្និដ្ឋានជាបឋមឃើញថាភាគច្រើនកើតមានលើមនុស្សពេញវ័យទាំងបុរសនិងស្ត្រីដែលអាចវាយតម្លៃទៅប្រហែលជា20%សម្រាប់ប្រទេសកម្ពុជាយើង។ បើយើងនិយាយពីអាល្លែកហ្ស៊ី ឬប្រតិកម្មនេះមានច្រើនប្រភេទផ្សេងៗគ្នាដូចជាអាល្លែកហ្ស៊ីផ្លូវដង្ហើម អាល្លែកហ្ស៊ីទូទៅក្នុងរាងកាយ អាល្លែកហ្ស៊ីស្បែក និងនៅមានប្រភេទអាល្លែកហ្ស៊ីផ្សេងៗទៀត។ ជាមួយគ្នានេះដែរ អាល្លែកហ្ស៊ីស្បែកក៏ជាជំងឺដែលគួរឲ្យ យកចិត្តទុកដាក់ខ្ពស់ផងដែរ។  មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូចជា៖ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចកម្ទីនៅក្នុងខ្យល់ (Airbomesubstances) កើតមកពីស្រ្ពៃយ៏បាញ់សម្លាប់ សត្វល្អិត (មូស កន្លាត រុយ)។ ពេលដែលយើងហិតចូលទៅ វាធ្វើឲ្យយើងអាល្លែកហ្ស៊ីស្បែក ឬ ផ្លូវដង្ហើមក៏មាន។ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចក្រណាត់។ ភាគច្រើនវាប៉ះពាល់ចំពោះកម្មការនីរោងចក្រធ្វើការនៅកន្លែងដែលមានកម្ទេចក្រណាត់ហុយ។ ពេលដែលវាមកប៉ះនឹងស្បែក​ ឬត្រូវបានស្រូបតាមប្រដាប់ដង្ហើមវាអាចបង្កឲ្យ ប្រតិកម្មដល់ស្បែក។ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីសារធាតុគីមីដែលគេប្រើនៅក្នុងស្បែកជើង ឬសម្លៀកបំពាក់ក៏អាចធ្វើស្បែកមានកន្ទួលរមាស់នៅពេលដែលយើង ពាក់ឬប្រើប្រាស់វា។ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីការប្រើប្រាស់ផលិតផល Cosmetic មួយចំនួន។ យើងដឹងស្រាប់ហើយថា ថ្នាំលាប លេជួយបង្កើន​សម្រស់ ថ្នាំជម្រុះរោម ដែលបច្ចុប្បន្នមានយ៉ាងច្រើនសន្ធឹកនៅលើទីផ្សារក៏អាចធ្វើឲ្យមានប្រតិកម្មស្បែកដែរ។ បន្ថែមលើនេះ ពពួកនេលផូលីស(NailPolish) ដូចជា ប្រដាប់ខាត់ក្រចក ថ្នាំបំបាត់ក្លិន ​ថ្នាំប្ដូរពណ៏សក់  ទឹកអប់ ថ្នាំដែលប្រើនៅបន្ទាប់ទឹកសាប៊ូដុះខ្លួនជាដើម សុទ្ធតែអាចបង្កឲ្យមានអាល្លែកហ្ស៊ីស្បែកបាន។ -អាល្លែកហ្ស៊ីបណ្ដាលមកពីសារធាតុនៅក្នុងរោងចក្រ (ផ្លាស្ទិក) សារធាតុផ្សំមួយចំនួននៅក្នុងថ្នាំលាបរឺត បំបាត់ឈឺដៃជើង ម្សៅឡាក់ទិច (ក្នុងស្រោមដៃ ស្រោមអនាម័យ ប៉េងប៉ោង)។ -អាល្លែកហ្ស៊ីបណ្ដាលមកពីការបរិភោគចំណីអាហារ ជាពិសេសអាហារមួយចំនួនដូចជា ត្រី បង្កងសមុទ្រ បង្គា ក្តាម លៀស ខ្យង ស្រាបៀរ ។ល។ -អាឡែកស៊ីបណ្ដាលមកពីមូលហេតុផ្សេងទៀតមាន៖ ការពាក់នាឡិកាដៃ ខ្សែក ខ្សែដៃ សារធាតុម្សៅនៅក្នុងខ្សែភ្លើង ជ័រស្វាយ កាំរស្មីថតស្កែន (មិនមែនទាំងអស់នោះទេ) ត្រូវកម្ដៅថ្ងៃយូរ ពពួកសត្វសង្កើច អាត់ ក៏សុទ្ធតែអាចធ្វើឲ្យប្រតិកម្មស្បែកដែរ។ រោគសញ្ញា ដោយឡែក ចំពោះរោគសញ្ញានៃជំងឺអាល្លែកហ្ស៊ីវិញមានខុសៗគ្នាអាស្រ័យលើមូលហេតុដែលបង្កជំងឺឡើង។ ឧទាហរណ៏អ្នកជំងឺគាត់អាល្លែកហ្ស៊ីដោយការប្រើទឹកអប់ ឬសាប៊ូដុសខ្លួន។ នៅពេលដែលគាត់ប្រើ ឬដុសវាត្រង់ណា គាត់នឹងមានកន្ទួលរមាស់ ត្រង់កន្លែងនោះ។  ស្របគ្នានេះអ្វីដែលអាចកត់សម្គាល់បាននោះគឺនៅពេលដែលលោកអ្នកមានអាល្លែកហ្ស៊ីស្បែក លោកអ្នកអាចមានបញ្ហាលើស្បែក ដូចជា អាចឈឺអាចរមាស់អាចឡើងកន្ទួលក្រហមឬក៏មានមេរោគអ្វីមួយបង្កពីលើវាទៅជាខ្ទុះក៏ថាបាន។ ជាងនេះទៅទៀត រោគសញ្ញទាំងអស់អាចនឹង វិវឌ្ឍទៅជាជំងឺផ្សេងៗ បើយើងព្យាបាលមិនបានទាន់ពេលវេលា។ វិធីព្យាបាល ពិតណាស់អាល្លែកហ្ស៊ីស្បែកជាជំងឹដែលមិនអាចព្យាបាលអោយជាសេះស្បើយបានទេ​។ យើងមានវិធីព្យាបាល២ប្រភេទធំៗ គឺ៖  -វិធីទី១ទាមទារឲ្យដឹងថា តើមានមូលហេតុអ្វីដែលបណ្ដាលឲ្យលោកអ្នកកើតប្រតិកម្មលើស្បែក។ ពេលដឹងពីប្រភពបង្កហេតុ ហើយគ្រាន់តែចៀសវាង មូលហេតុ នោះទៅអាចគេចផុតពីបញ្ហាបានហើយ។ -វិធីទី២គឺ៖ពេលមានបញ្ហាស្បែកដោះស្រាយដោយខ្លួនឯងមិនចេញយើងត្រូវមកទទួលយកការប្រឹក្សាយោបល់ព្យាបាលពីគ្រូពេទ្យឯកទេសខាងរោគសើស្បែក។ គ្រូពេទ្យនឹងបង្ហាញពីវិធីដោះស្រាយបញ្ហាដែលកើតមាននៅលើស្បែកលោកអ្នកឲ្យលោកអ្នកប្រើប្រាស់ថ្នាំព្យាបាលពេលខ្លះមានស្រ្ពៃយ៏បាញ់ពេលខ្លះត្រូវ ប្រើថ្នាំគ្រាប់ញុំា ពេលខ្លះថ្នាំលាបជាដើម។ ជារួមយើងមិនដឹងថាស្បែកមនុស្សម្នាក់ៗមានប្រតិកម្មនឹងសារធាតុអ្វីមួយនោះទេទោះជាគ្រូពេទ្យក៏ដោយ។ ករណីណាមួយដែលយើងញុំា ឬទៅប៉ះសារធាតុ អ្វីមួយបណ្ដាលឲ្យចេញអាល្លែកហ្ស៊ីអ្នកគួរកត់ចំណាំខ្លួនឯងហើយត្រូវតមឬបើមិនអាចជៀសបានអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុននឹងញុំា ឬប្រើប្រាស់នោះឡើងវិញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មានស្ត្រីប្រហែលជាមួយភាគបីដែលមានរោគក្រៀមក្រំក្នុងកំឡុងពេលមានផ្ទៃពោះហើយមានគំនិតចង់សម្លាប់ខ្លួន។ នេះបើយោងតាមការស្រង់មតិដោយសាកលវិទ្យាល័យ Royal College of Midwives and Netmums។ តាមការស្រង់មតិលើមាតាចំនួន 260នាក់ដែលមានរោគក្រៀមក្រំមុនពេលឆ្លងទន្លេបានរកឃើញថាអាការៈបែបនេះអាចធ្វើឲ្យមានការកើនឡើងនៃអត្រាគ្រោះថ្នាក់ជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។អ្នកជំនាញបាននិយាយថាស្ត្រីដែលមានអាការៈបែបនេះត្រូវការការផ្ដល់កម្លាំងចិត្តច្រើនជាងស្ត្រីធម្មតា។ ស្ថាប័នសុខាភិបាលបានប្រកាសថាទឹកប្រាក់25លានផោននឹងត្រូវចំណាយក្នុងការតែសម្រួលនិងពង្រឹងភាពងាយស្រួលសម្រាប់មាតានិងទារកព័ត៌មាននេះនឹងជួយសម្រួលលើផ្នែកសេវាកម្មសម្រាប់មាតាបិតាដែលរួមចូលទាំងវីដេអូពីរបៀបស្វែងរក ចំណុចនៃរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។ អាការៈក្រៀមក្រំមុនពេលមានឆ្លងទន្លេដែលកើតមានក្នុងកំឡុងពេលមានផ្ទៃពោះត្រូវបានគេស្គាល់និងនិយាយពីវាតិចជាងអាការៈក្រៀមក្រំក្រោយពេលឆ្លងទន្លេដែលកើតមានឡើងបន្ទាប់ពីទារកប្រសូត។នៅក្នុងការស្រង់មតិនេះបានធ្វើការស្នើសុំចំពោះស្ត្រីដែលមានការប៉ះទង្គិចដោយរោគក្រៀមក្រំក្នុងកំឡុងមានផ្ទៃពោះនឹងទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរពីជំងឺផ្លូវចិត្តជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។យោងទៅតាមការស្រង់មតិ80%នៃស្ត្រីមានរោគក្រៀមក្រំនេះទៀតក្រោយពេលឆ្លងទន្លេ។ប្រហែលជា56%មានបញ្ហានៅក្នុងពេលមានផ្ទៃពោះដំបូងនិងប្រហែលជា66%បាននិយាយថាពួកគេមានបញ្ហានេះពេលមានផ្ទៃពោះកូនទី២។ស្ត្រីច្រើនជាងពាក់កណ្ដាលបាន និយាយថាជំងឺរបស់ពួកគេបានប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកម្ដាយនិងកូនហើយ38%មិនសូវ មានភាពជិតស្និទ្ធជាមួយនិងកូនរបស់ពួកគេ។ ស្ត្រីចំនួនត្រឹមតែ 30%ដែលបានទទួលការដាស់តឿនពីពេទ្យឆ្មបទាក់ទងនឹងរោគក្រៀមក្រំមុនពេលឆ្លងទន្លេប៉ុន្តែស្ត្រីជាច្រើនទៀតបាននិយាយថាវាប្រហែលជាពីរ បីខែទើបពួកគេដឹងថាមានបញ្ហានេះ។ ប្រហែលជា 22%បានទទួលថ្នាំសម្រាប់ជួយពួកគេពីអាការៈនេះពីព្រោះមានស្ត្រីតែម្នាក់ក្នុងចំណោមស្ត្រី បីនាក់បានដឹងពីមូលហេតុដែលធ្វើឲ្យមានរោគក្រៀមក្រំពេលមានផ្ទៃពោះ។ ស្ត្រី 27%ត្រូវបានរាយការណ៏ ថាបានចោទជាសំណូរទៅកាន់គ្រូពេទ្យពីអារម្មណ៏របស់ពូកគេក្នុងពេលមានផ្ទៃពោះ។ CathyWarwick ជានាយកប្រតិបត្តិនៃមហាវិទ្យាល័យពេទ្យឆ្មបបាននិយាយថាការស្រង់មតិនេះបានបង្ហាញឲ្យឃើញថាត្រូវការស្វែងរកជាបន្ទាប់ពីរោគសញ្ញាដើម្បីជួយស្ត្រីឲ្យរួចផុតពីរោគក្រៀមក្រំទាំងមុនពេលសម្រាលនិងក្រោយពេលសម្រាល។ «បើសិនជាយើងអាចកំណត់រកសញ្ញារបស់ស្ត្រីបានកាន់តែលឿនវាធ្វើឲ្យយើងអាចទប់ស្កាត់ជំងឺផ្លូវចិត្តធ្ងន់ធ្ងងរបស់ស្ត្រីបាន»។ SallyRussell ជាអ្នករកឃើញ Netmums បាននិយាយថាបញ្ហាក្រៀមក្រំនិងធុញថប់អារម្មណ៏អាចធ្វើឲ្យជីវិតរស់នៅរវាងម្ដាយនិងកូនមានភាពលំបាកនៅថ្ងៃអនាគត។ «ពេទ្យឆ្មបអាចជួយបានច្រើន និងអាចធានាបញ្ហានេះបានទៀតផង។ ដូចនេះពួកគេត្រូវបើកចំហរចំពោះមាតានិងបិតានូវសា្ថនភាពបែបនេះនិងហ្វឹកហាត់ពួកគេពីលក្ខណៈសម្គាល់នៃអាការៈក្រៀមក្រំ។ ចំពោះអ្នកដែលតែងតែមានលក្ខណៈបែបនេះច្រើនតែមិនដឹងថានិយាយប្រាប់អ្នកណា។​ ដូចនេះវាពិតជាមានប្រសិទ្ធភាពខ្ពស់ដែលពួកគេអាចបើកចំហរ និងបង្ហាញនូវភាពស្មោះត្រង់ពីអារម្មណ៏ដែលពូកគេមានជាមួយនឹងពេទ្យឆ្មប»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dr.DanPoulter​ បានប្រកាសថាទឹកប្រាក់ 25លានផោនដែលចំណាយក្នុងការពង្រឹងលើសេវាកម្មសុខភាពមាតា និងទារកនោះ មន្ទីរពេទ្យអាចបង្កើតឲ្យមានបន្ទប់ធំទូលាយដែលអាចឲ្យឪពុកស្នាក់នៅជាមួយមាតាបានពេញមួយយប់ ឬជាគ្រែសម្រាប់ទារកផ្ទាល់។ «ការមកដល់នៃសមាជិកថ្មីនៅក្នុងគ្រួសារជាពេលដែលរីករាយបំផុតប៉ុន្តែវាអាចផ្ដល់ជាបញ្ហារវាងមាតានិងក្រុមគ្រួសារជាពិសេសចំពោះក្រុមគ្រួសារដែលទើបរៀបការថ្មីៗ»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការមិនគេងនៅពេលយប់​​មិនមែនជារឿងថ្មីអ្វីនោះទេ ប៉ុន្តែការគេងមិនលក់នោះនៅតែជាបញ្ហាបើទោះជាមានការស្រាវជ្រាវជាច្រើនធ្វើឡើងពាក់ព័ន្ធនឹងបញ្ហានេះក្ដី។ ប្រសិនជាអ្នកគេងមិនលក់ អ្នកអាចទម្រេតខ្លួននៅលើគ្រែ ធ្វើការងារផ្ទះ បើកមើលអ៊ីម៉ែល ឬអង្គុយមើលទូរទស្សន៏ក៏បានទម្រាំនឹងងងុយ។ ខាងក្រោមនេះជាការណែនាំសម្រាប់ ជួយបង្កើនទម្លាប់គេងរបស់អ្នកឲ្យងាយស្រួលឡើង ។ នៅពេលថ្ងៃ៖ អ្នកគួរតែធ្វើលំហាត់ប្រាណតាមដែលអាចធ្វើទៅបាន។ ChrisKline អ្នកសិក្សាពីផលវិជ្ជមាននៃលំហាត់ប្រាណទៅលើការគេងរបស់វិទ្យាល័យ Pittsburgh School of Medicine បានឲ្យដឹងថាការធ្វើលំហាត់ប្រាណ 150នាទីជារៀងរាល់សប្ដាហ៏ បានបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមានក្នុងការកាត់បន្ថយបញ្ហាគេងមិនលក់របស់ស្ត្រី ជាពិសេសគឺជួយសម្រួលកម្ដៅក្នុងសារពាង្គកាយ ជួយកាត់បន្ថយភាពហត់នឿយរួមនឹងអារម្មណ៏មិនល្អផងដែរ។ វាគួរឲ្យភ្ញាក់ផ្អើលមែនទែនដែលការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណពេលល្ងាចអាចធ្វើឲ្យអ្នកគេងស្រួលជាងមុន Klineបន្ថែម ។ 2 ម៉ោងមុនគេង៖ បន្ថយភ្លើងក្នុងបន្ទប់ ឬក៍បិទភ្លើង និងចង្កៀងទាំងអស់ប្រាប់ឲ្យរាងកាយ ដឹងថាដល់ពេលត្រូវគេងហើយ។ តាមសម្ដីរបស់ Micheal Terman អ្នកជំនាញផ្នែកពន្លឺ និងសាស្ត្រនៃសាកលវិទ្យាល័យ Culumbia បាននិយាយថាប្រភេទនៃអំពូលដែលអ្នកប្រើវាប្រចាំក៏អាចប៉ះពាល់ដល់ដំណេករបស់អ្នកដែរ។ អំពូលត្រជាក់ពណ៏សត្រូវបានគេរកឃើញថាមានផ្ទុកទៅដោយសារជាតិដែលអាចរំខានដល់ការគេង។ ពន្លឺពណ៌ខៀវមានអានុភាពជាងពន្លឺពណ៌ផ្សេងៗទៀតដែលអាចសង្កត់រាងកាយឲ្យងងុយហើយក៏ចង់គេង។ Terman បានបន្តទៀតថា អ្នកគួរតែធ្វើការត្រួតពិនិត្យលើកញ្ចប់នៃអំពូលថាតើមានពាក្យស្រទន់ ឬក្ដៅល្មមឬទេ​? សូមពិនិត្យមើលកម្ដៅដោយយកត្រឹម 3000ឃែលវិល​ ឬក៏ក្រោមជាងនេះ ព្រោះវាអាចជូយកាត់បន្ថយអាការៈមិនចង់គេងរបស់អ្នកបាន​។ 1 ម៉ោងមុនគេង៖ ទូរទស្សន៏គឺជាឧបករណ៏មួយសម្រាប់ជួយបន្ថយភាពតានតឹងរបស់មនុស្ស។ ធាតុពិតទៅកញ្ចក់ទូរទស្សន៏មានសារជាតិ ដែលធ្វើឲ្យមនុស្សងងុយគេងច្រើនជាងអំពូល ប៉ុន្តែបូករួមជាមួយការកម្សាន្ត និងអ្វីជាច្រើនទៀតដែលអ្នកចង់មើលវាអាចធ្វើខួរក្បាល របស់អ្នកនៅតែដំណើរការហើយមិនចង់គេងទៅវិញ។ បើសិនជាអ្នកមិនអាចបោះបង់ចោលការមើលទូរទស្សន៏ទាំងស្រុងអ្នកគ្រាន់តែ បន្ថយភាពភ្លឺរបស់កញ្ជក់ទូរទស្សន៏ ឬកុំព្យូទ័ររបស់អ្នកក៏បានដែរ។ កន្លះម៉ោងមុនគេង៖ កាត់បន្ថយថាមពលដោយបិទភ្លើងនៅពេលដែលអ្នកសម្រេចចិត្តថានេះជាពេលគេងហើយ​។ មុននឹងបិទភ្លើងអ្នកអាចជ្រើសរើសយកសៀវភៅណាដែលអ្នកមិនសូវចាប់អារម្មណ៏មកអានកន្លះម៉ោងមុនគេងព្រោះសៀវភៅបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៏ថាធុញ និងងងុយគេងរហូតដល់គេងលក់តែម្ដង៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់នារី សម្រស់ទាមទារការយកចិត្តទុកដាក់ថែរក្សាជាទៀងទាត់។ នៅក្នុងយុគដែលនារីត្រូវចេញទៅធ្វើការជារៀងរាល់ថ្ងៃពេលវេលាដែលអាចចំណាយទៅលើការកែសម្រស់ក៏ថយចុះ។ ប៉ុន្តែនរណាប្រាប់ថាទាល់តែទៅហាងទើបអាចរក្សាសម្រស់បាន? ខាងក្រោមនេះជាវិធីរក្សាសម្រស់ថែទាំទាំង៥ដែលអ្នកអាចធ្វើដោយខ្លួនឯង បាននៅផ្ទះ។ បញ្ហាភ្នែកខ្មៅ៖ ដើម្បីដោះស្រាយបញ្ហានេះ នារីក្រាន់តែយកកញ្ចប់តែដែលប្រើរួចយកមកដាក់នៅលើភ្នែកទាំងសងខាងដែលមានស្មាមជាំនោះជាការស្រេច។ ជាតិកាហ្វេអ៊ីននៅក្នុងកញ្ចប់តែនឹងជួយបន្ថយអាការៈហើមនៃ សរសៃឈាមនៅបរិវេណជុំវិញភ្នែក ធ្វើឲ្យភ្នែកភ្លឺថ្លានិងបំបាត់បញ្ហាភ្នែកខ្មៅ។ ប្រសិនបើអ្នកមិនមានកញ្ចប់តែ អ្នកអាចយកដំឡូងបារាំងទៅក្លាសេ្សក្នុងទូរទឹកកកឲ្យត្រជាក់បន្ទាប់ពីនោះត្រូវយកដំឡូងបារាំងមកចិតសម្បកចេញរួចហាន់ស្ដើងៗ ហើយយកដំឡូងដែលហាន់រួចមកដាក់បរិវេណភ្នែកដែលជាំខ្មៅ។ ដំឡូងបារាំងនឹងជួយកាត់បន្ថយបញ្ហាភ្នែកហើមជាំខ្នៅបានដូចគ្នាដែរ។ សក់ដែលមានសុខភាពល្អ៖ វិធីងាយៗចំណាយតិចតែទទួលបានផលច្រើននោះគឺយកស៊ុតមាន់ចំនួន ១ យកតែផ្នែកក្រហម ផ្លែប៊័រមួយភាគបួន ផ្លែប្រេងអូលីវ ២ស្លាព្រាបាយ និង Conditioner មួយប្រអប់ដៃមកលាយបញ្ជូលគ្នារួចលាបទៅលើសក់ ទុកចោល ១ទៅ២ម៉ោងហើយលាងចេញនោះអ្នកនឹងទទួលបានសក់ទន់រលោងមានសុខភាពល្អជាងមុនដោយមិនចាំបាច់ចំណាយប្រាក់ច្រើន ។ មុនសាច់៖ ជាប្រភេទមុនដែលប៉ោងធំឡើងលើផ្ទៃមុខ ឬតាមផ្នែកផ្សេងៗនៃរាងកាយ។ ប្រសិនបើមានមុនសាច់កើតឡើងអ្នកគួរយកថ្នាំដុសធ្មេញមកលាបពីលើមុននោះមុនពេលចូលគេង។ ជាតិដីធម្មជាតិ និងជីអង្កាមនៅក្នុងថ្នាំដុសធ្មេញជួយកាត់បន្ថយភាពហើមរបស់មុន និងជួយមិនឲ្យមានស្នាម។ ប្រការដែលត្រូវចៀសវាងជាដាច់ខាតនោះ គឺមិនត្រូវសង្កត់ ឬញេចមុនសាច់ឡើយ ព្រោះក្រៅពីបណ្ដាលឲ្យមានស្នាមហើយវានៅធ្វើឲ្យមុនកើនឡើងច្រើនជាងមុនថែមទៀត។ ស្បែកទន់រលាង៖ ដាក់ប្រេងដូងកន្លះកែវចូលក្នុងម៉ៃក្រូវ៉េវដើម្បីកម្ដៅឲ្យល្មមតែមិនត្រូវឲ្យប្រេងពុះឡើយ។ បន្ទាប់ពីប្រេងដូងក្ដៅល្មមហើយដាក់ស្ករក្រហមកន្លះកែវចូលរួចច្របាច់ក្រូចឆ្មារ ៣ចំណិតចូលហើយកូរឲ្យសព្វ។ ប្រេងដូងជួយបន្ថែមសំណើមដល់ស្បែកខណៈដែលស្ករក្រហម និងក្រូចឆ្មារជួយជម្រុះស្បែកដែលស្ងួត ឬងាប់ចោល។ ល្បាយខាងលើនេះអាចយកមកលាបនៅលើខ្លួនប្រាណគ្រប់កន្លែងទាំងអស់ ទុករយៈពេល ២០ទៅ៣០នាទី រួចលាងចេញជាការស្រេច។ កន្ទួលលើស្បែកមុខ៖ នៅពេលដែលអ្នកហត់នឿយខ្លាំងឬមានអារម្មណ៏ស្មុគស្មាញខ្លាំងស្បែករបស់អ្នកនឹងមានឡើងកន្ទួលក្រហម។ដើម្បីបំបាត់អាការៈកន្ទួលក្រហមនៅលើស្បែកមុខនេះអ្នកអាចយកចេកទុំមកកិនឲ្យម៉ដ្ឋលាយជា មួយទឹកឃ្មុំមួយស្លាបព្រាទឹកធម្មតាមួយស្លាបព្រានិងក្រែមបំប៉នស្បែកមុខពីរស្លាបព្រា។ចេកសម្បូរទៅដោយវីតាមីនAនិងវីតាមីនEដែលអាចជួយកាត់បន្ថយភាពក្រហមលើស្បែកចំណែកក្រែមបំប៉នជួយឲ្យស្បែកទន់ រលាងនឹងមានសំណើម។ លាបល្បាយនេះលើមុខរយៈពេល១០នាទីរូចលាងទឹកចេញ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តាំងពីបរមបុរាណមកនារីខ្មែរតែងប្រកាន់ប្រពៃណីខ្ជាប់ខ្ជួនដោយកម្រដើរហើរចេញក្រៅផ្ទះណាស់។ ភាគច្រើននារីពេញវ័យគ្រប់ការត្រូវចូលម្លប់ សម្អិតសម្អាងខ្លួនប្រាណ និងរៀនសូត្រតម្រាក្បួនច្បាប់នានា។ រហូតមកដល់សម័យនេះហើយនារីៗក្រោយពីរៀនចប់ត្រូវចេញធ្វើការរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ មិនសូវមានពេលថែទាំខ្លួនប្រាណប៉ុន្មានទេ។ ខាងក្រោមនេះជាគន្លឺះរក្សាសម្រស់របស់នារីធ្វើការិយាល័យអាចធ្វើដោយខ្លួន ឯងនៅផ្ទះបាន​។​ សុខភាព៖ សម្រាប់នារីដែលធ្វើការការិយាល័យសម័យនេះធ្វើការច្រើនគួរសមហេតុនេះទើបនាទីសុខភាពសូមណែនាំឲ្យអ្នកចាប់ផ្ដើមថែទាំសុខភាព ជាពិសេសគឺសុខភាពផ្លូវកាយ ហើយអ្វីដែលសំខាន់បំផុតគឺមិនត្រូវទទួលទានទឹកតិចពេក និងមិនត្រូវទទួលទានដំណេកតិចពេកនោះទេ។ ការខ្វះខាតលើកត្តាដែលបានលើកឡើងទាំងពីខាងលើនេះប្រសិនបើយើងមិនបានយកចិត្តទុកដាក់លើវាទេនោះទោះយើងប្រើប្រាស់ផលិតផលជំនួយពីឋានសួគ៌ក៏ដោយក៏វាមិនអាចជួយឲ្យបានផលដែលអ្នកចង់បានដែរ។ សូមទទួលទានទឹកឲ្យបានច្រើនព្រោះវានឹងជួយឲ្យស្បែកស្រស់ថ្លាមានសម្រស់មិនស្រអាប់ប្រផេះ ចំណែកការទទួលទានដំណេកក៏ដូចគ្នាដែរ។ បើកាលណាអ្នកទទួលទានដំណេកបានគ្រប់គ្រាន់ ស្បែករបស់អ្នកក៏មានសុខភាពល្អទៅតាមនោះដែរ។ ភ្នែក៖ បញ្ហាដែលច្រើនកើតមានសម្រាប់ភ្នែកនោះគឺស្នាមខ្មៅក្រោមភ្នែក ដែលជាបញ្ហាពិបាកដោះស្រោយបំផុត។ ដើម្បីដោះស្រាយបញ្ហានោះនារីៗគួរតែទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែក្នុងការដែលមិត្តនារីរវល់ខ្លាំងដោយមានការងារជាច្រើនត្រូវបង្ហើយរហូតដល់ពេលយប់ជ្រៅហើយធ្វើឲ្យនៅក្រោមភ្នែករបស់អ្នកមានសភាពខ្មៅហើម។ អ្នកអាចដោះស្រាយបញ្ហានេះបានដោយយកកញ្ចប់តែដែលប្រើរួចយកមកដាក់នៅលើភ្នែក ទាំងសងខាង១០ពី ១៥នាទីទៅ នាទីរួចលាងភ្នែកជាការស្រេច។ ស្បែក៖ ការថែទាំស្បែកភាគច្រើនតែងតែចៀសមិនរួចពីករណីស្បែកស្ងួតគ្មានសំណើម និងអាចម៏រុយនោះទេ។ បើស្បែកស្ងួតក៏ឲ្យទទួលទានទឹកឲ្យច្រើន ចំណែករឿងអាចម៏រុយវិញវាអាចជាបញ្ហាធ្ងន់ធ្ងរបន្តិច។ ប្រសិនបើអាចម៏រុយកើតលើស្បែកហើយ ទាមទារឲ្យមានការយកចិត្តទុកដាក់ថែរក្សាឲ្យបានជិតដិតទើបអាចម៏រុយអាចបាត់ទៅវិញបាន។ ក្នុងករណីដែលមិនទាន់មានអាចម៏រុយកើតឡើងទេនោះមិត្តនារីគួរ បង្កើតទម្លាប់លាបឡេការពារកម្តៅថ្ងៃមុននឹងចេញហាលក្ដៅ។ ការលាបឡេនេះនឹងជួយការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃដែលជាដើមហេតុនៃ អាចម៏រុយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

Share

អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម ដើម្បីពិនិត្យមើលសភាពសាច់ថ្លើមសំរាប់អ្នកជម្ងឺដែលមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ! យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ជំងឺរលាកថ្លើម គឺជាជំងឺដ៏កាចសាហាវមួយ ដែលតែងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព និង អាយុជីវិតយើងបាន ប្រសិនបើយើងមានការធ្វេសប្រហែសមិនបានធ្វើការព្យាបាល និង តាមដានអំពីការវិវឌ្ឍនៃជំងឺក៏ដូចជាសភាពរបស់សាច់ថ្លើម ហើយជួនកាលវាអាចមានការវិវឌ្ឍលឿនរហូតដល់ដំណាក់កាលចុងក្រោយ (មហារីកថ្លើមនៅលើថ្លើមក្រិន) ដោយស្ទើរតែមិនមានផ្តល់ជារោគសញ្ញា ឫ មានការធ្វើទុក្ខដល់អ្នកជំងឺឲ្យបានដឹងជាមុននោះឡើយ ៕ ការពិនិត្យ និង វិភាគសាច់ថ្លើម បើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ គឺយើងអាចធ្វើបានតាមច្រើនវិធី ឧទាហរណ៍ដូចជា ការពិនិត្យឈាម (blood test) ការធ្វើអេកូសាស្រ្តពោះ (abdominal ultrasound) ការស្គេនពិនិត្យមើលភាពរឹងរបស់សាច់ថ្លើម (liver fibroscann) និង ការធ្វើស៊ីធីស្គែនពោះ (abdominal CT.scann) ។ល។ ក៏ប៉ុន្តែសម្រាប់រាល់ការពិនិត្យមួយនេះគឺវាមានសារប្រយោជន៍ គោលបំណង និង ភាពច្បាស់លាស់ខុសៗគ្នារាងៗខ្លួនទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ និង តម្រូវការចាំបាច់របស់ក្រុមវេជ្ជបណ្ឌិត ។ នៅពេលនេះយើងខ្ញុំក៏សូមលើកយកវិធីសាស្រ្តមួយងាយស្រួលក្នុងការតាមដាន និង ចំនាយថវិកាតិចតួច ដោយគ្មានភាពឈឺចាប់ ឫ លំបាក និង អាចទទួលបានលទ្ធផលភ្លាមៗមកអធិប្បាយជូនពុកម៉ែ បងប្អូន អ៊ំពូ មីងស្វែងយល់ទាំងអស់គ្នា ។ *** ការធ្វើអេកូសាស្រ្តពោះ នៅក្នុងជំងឺថ្លើមទាំងប្រភេទ B និង ប្រភេទC អាចអោយយើងដឹងពី៖ 1. ការរលាក និង សភាពរឹងរបស់ថ្លើម 2. ការវិវឌ្ឍរបស់សាច់ថ្លើម រលាក គ្រើម រឹង និង ក្រិន.... 3. ដឹងពីរចនាសម្ព័ន្ធសរសៃឈាមវ៉ែន នៅក្នុងថ្លើម 4. អាចដឹងពីផលវិបាក និង ការវិវឌ្ឍរបស់ជំងឺថ្លើមដូចជា ទាចទឹក (Ascitis) រីក ឬធ្លាក់អណ្ដើក (splenomegalia) និង ការរីកធំ ឬ ស្ទះសរសៃឈាមធំនៅជិតថ្លើម (Portal vein) 5. អាចធ្វើការតាមដាន និង ពិនិត្យរកមើលដុំសាច់មហារីក (Liver cancer CHC...) ។ ដូចនេះ ការធ្វើអេកូពោះក្នុងជំងឺថ្លើមរ៉ាំរ៉ៃ វាអាចជួយឲ្យយើងដឹងពីអាការៈ ក៏ដូចជាការវិវឌ្ឍ មុន និង ក្រោយព្យាបាល ការតាមដានហើយ គឺពិតជាមានភាពងាយស្រួលបំផុតក្នុងការធ្វើជូន ៕ យ៉ាងណាមិញ គ្រប់ជំងឺទាំងអស់បើយើងធ្វើការតាមដានជាទៀងទាត់ និង ទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់ នោះយើងអាចកាត់បន្ថយគ្រោះថ្នាក់ដែលប៉ះដល់អាយុជីវិតបានជាង 50%៕ *** មន្ទីរសំរាកព្យាបាលអេគីប ឯកទេសថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៍មានក្រុមគ្រូពេទ្យជំនាញខាងផ្នែក អេកូសាស្រ្តដែលអាចជួយវិភាគ និង ធ្វើរោគវិនិច្ឆ័យជូនអ៊ំពូ យាយតា ពុកម៉ែ បងប្អូនបានយ៉ាងច្បាស់លាស់ ៕  អាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕  ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 017 / 070 / 066-553317 យើងខ្ញុំ និង រង់ចាំទទួលស្វាគមន៍ និង ព្យាបាលជូនពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់ និង ប្រសិទ្ធភាពខ្ពស់ផងដែរ…

Share
Top