Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកកំពុងតែចង់បានកូនមួយទៀតមែនទេ? តើអ្នកគិតថា អ្នកត្រៀមខ្លួនរួចរាល់ហើយមែនទេក្នុងការយកកូនលើកទីពីរនេះ? ប្រសិនបើគ្រួសារអ្នកមានគម្រោងយកកូនច្រើន វាជារឿងធម្មតាទេ ដែលអ្នកត្រូវការយកកូនឲ្យបានឆាប់នោះ។ ប៉ុន្តែមុននឹងសម្រេចចិត្ត យកកូនលើកទីពីរ ឬបន្តបន្ទាប់ទៀត យើងខ្ញុំសូមណែនាំអ្នកឲ្យត្រៀមខ្លួនជាមុនសិន ដើម្បីកុំឲ្យស្តាយក្រោយនៅពេលក្រោយ។   គ្រួសារខ្មែរភាគច្រើនជំរុញឲ្យកូនៗប្រញាប់យកកូន ដើម្បីបំបែកគ្រួសារ បន្ថែមសមាជិក និងបង្កើនភាពរីករាយ។ គេក៏គិតផងដែរថា ម្តាយយកកូនអាយុក្មេងៗមានផលល្អ ច្រើនជាងយកកូននៅអាយុច្រើន។ ដូច្នេះ ចាស់ទៅ គេអាចស្រណុក ឬមានពេលច្រើនរកស៊ីបន្តទៀត។   បើយោងទៅតាមក្រុមគ្រូពេទ្យជំនាញ «អ្នកគួរតែរក្សាគម្លៀតឲ្យបាន ១៨ខែមុននឹងយកកូនលើកទីពីរ ដើម្បីការពារការរលូត និងកើតមុនកំណត់»។ វាក៏អាចជួយឲ្យកុមារមានសុខភាពល្អ ទម្ងន់សមស្រប ហើយម្តាយក៏ចៀសផុតពីជំងឺនានាដូចជា ជំងឺស្លេកស្លាំង ការឆ្លងមេរោគ និងត្រៀមក្រឡាភ្លើង ជាដើម។   ប្រសិនបើអ្នករង់ចាំ ៥ ឆ្នាំទៀតទើបយកកូន អ្នកអាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា ជំងឺត្រៀមក្រឡាភ្លើង កូនកើតមុនកំណត់ កូនរលូត ឬមិនគ្រប់គីឡូ។  អ្នកម្តាយត្រូវការពេលវេលាសមស្រប ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយទាំងស្រុង ក្រោយពេសម្រាលកូនរួច ពីព្រោះការមានផ្ទៃពោះ ការសម្រាលកូន និងការបំបៅដោះកូន បានធ្វើឲ្យសុខភាពស្រ្តីចុះខ្សោយជាលំដាប់ ហើយវារឹតតែធ្ងន់ធ្ងរ ប្រសិនបើម្តាយមិនសូវញ៉ាំអាហារ ឬមានភាពតានតឹងច្រើនក្នុងអារម្មណ៍។   យកល្អបំផុត ទុកពេលវេលាឲ្យបាន ៣ ឆ្នាំ ទើបយកកូនមួយទៀតសម្រាប់កូនទីបី ពីព្រោះ ក្នុងដំណាក់កាលនេះ កូនបងរបស់អ្នកអាចនឹងធំល្មម និយាយស្តាប់គ្នាបាន ហើយអាចជួយមើលប្អូនបានខ្លះទៀតផង។ គម្លៀតបែបនេះក៏អាចធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែ និងចិញ្ចឹមកូនបានល្អបំផុត តាមដែលអាចធ្វើទៅបាន។   កត្តាសំខាន់បំផុតមុនសម្រេចចិត្តយកកូន ៖ ·  សុខភាព ·  លុយកាក់ ·  ពេលវេលាសម្រាប់ចិញ្ចឹមកូនឲ្យបានល្អ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចំណាយពេលវេលាច្រើន អង្គុយធ្វើការ ឬមើលទូរទស្សន៍ ដោយមិនចាប់អារម្មណ៍នឹងកាយវិការ ឬរបៀបនៃការអង្គុយរបស់ពួកគេឡើយ។ ការអង្គុយ ឬធ្វើកាយវិការខុសឆ្គង ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងចង្កេះរបស់អ្នកខ្លាំងណាស់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យអ្នកឈឺខ្នង ឬចង្កេះញឹកញាប់ផងដែរ។   ការឈឺខ្នង ឈឺចង្កេះ គឺជាបញ្ហាចម្បងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ មិនថាមនុស្សវ័យជំទង់ ឬចាស់ជរាឡើយ។ វាអាចកើតឡើងដោយសារតែការខ្សោយសាច់ដុំ និងការធ្វើចលនាខុសទំនង។   ការឈឺឆ្អឹងខ្នងអាចកើតឡើងភ្លាមៗ ហើយមានរយៈពេលយូរថ្ងៃ ឬដល់យូរខែ ឬហូតដល់រ៉ាំរ៉ៃ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ការពារ ឬទទួលការព្យាបាលបានត្រឹមត្រូវល្អ។   វិធីសាស្រ្តបំបាត់ និងការពារការឈឺឆ្អឹងខ្នង ដោយខ្លួនឯង៖ ១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ ២. ហាត់អាអេរ៉ូប៊ិក ៣. ការម៉ាស្សាថ្នមៗទៅលើចង្កេះ ៤. ហាត់សមាធិ ៥. គេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមទីតាំងណែនាំ ៦. ស្អំទឹកកក ឬទឹកក្តៅនៅកន្លែងមានបញ្ហា ៧. អនុវត្តកាយវិការអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ ៨. ទិញពូកគេងដែលមានគុណភាព ហើយអាចការពារអ្នកពីការឈឺខ្នងឈឺចង្កេះ។   យ៉ាងណាមិញ ប្រសិនបើអ្នកប្រឈមនឹងបញ្ហាឈឺចង្កេះ យកល្អ អ្នកគួរតែប្រញាប់ទៅប្រឹក្សាយោបល់ និងសាកសួរបន្ថែមអំពីក្តីកង្វល់របស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកប្រហែលជាបានដឹងអំពីវិធីសាស្រ្តមួយចំនួន ដើម្បីសម្រកទម្ងន់របស់អ្នកហើយ។ វិធីសាស្រ្តខ្លះមានប្រសិទ្ធភាព ស្របពេលដែលខ្លះទៀតគ្មានបាន ប្រយោជន៍នោះទេ។ ប៉ុន្តែ​ តើអ្នកប្រាកដទេថា វិធីសាស្រ្តដែលធ្វើឲ្យអ្នកស្រកទម្ងន់លឿនបែបនេះ មានសុវត្ថិភាពចំពោះសុខភាពរបស់អ្នក?   តើអ្នកដឹងទេថា យុទ្ធសាស្រ្តនៃការសម្រកទម្ងន់មួយចំនួន គឺពិតជាមិនមានសុខភាពល្អ ហើយធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ទៅនឹងបញ្ហាជាច្រើនទៅថ្ងៃក្រោយ ឬភ្លាមៗ ក្រោយពីអ្នកអនុវត្តវា?   អ្នកគួរចងចាំថា រូបរាងមិនសំខាន់ដូចសុខភាពនោះទេ ហើយទោះបីជាអ្នកស្រកទម្ងន់បានមែន ក៏មិនប្រាកដថា អ្នកស្អាតតាមដែលអ្នកចង់នោះដែរ។ យ៉ាងណាមិញ ចូរធ្វើវាបន្តិចម្តងៗ ហើយអ្នកកុំមានភាពតានតឹងច្រើន ចំពោះបញ្ហានេះឲ្យសោះ។   ខាងក្រោមនេះ គឺជាវិធីសាស្រ្តទាំង ៨ ដែលអ្នកគួរតែចៀសវាងដាច់ខាត ទោះបីជាអ្នកចង់សម្រកទម្ងន់ខ្លាំងយ៉ាងណាមក៏ដោយ ៖   1.    ញ៉ាំអាហារគ្មានសារធាតុចិញ្ចឹម ឬកាឡូរីទាល់តែសោះ 2.    ញ៉ាំថ្នាំសម្រកទម្ងន់ 3.    សម្អាតរាងកាយ ដោយការប្រើថ្នាំបញ្ចុះលាមកជាប្រចាំ 4.    តម ឬមិនញ៉ាំអាហារមួយ ឬពីរពេល 5.    ជក់បារី 6.    ហាត់ប្រាណលើសកម្រិត 7.    ប្រើអាហារបំប៉នគ្មានគុណភាព ឬប្រភពច្បាស់លាស់ 8.    ញ៉ាំទឹកខ្មេះជាប្រចាំ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តើកូនរបស់អ្នកចូលចិត្តលេងវីដេអូហ្គេមមែនទេ? កុំទាន់ខឹង ឬហាមគេមិនឲ្យលេងឲ្យសោះ ពីព្រោះវាក៏មានផលល្អច្រើនសម្រាប់កូនរបស់អ្នកផងដែរ។ ការសិក្សាបានបង្ហាញថា ការលេងវីដេអូហ្គេម អាចបណ្តុះគំនិត បង្កើនការប្រុងប្រុងប្រយ័ត្ន និងជួយឲ្យកូនឆ្លាតជាងមុន។ វីដេអូហ្គេមក៏ជួយបង្រៀនកូនរបស់អ្នកឲ្យស្គាល់ ឬចេះដឹងនូវជំនាញនានាមួយចំនួន ព្រមលើកកម្ពស់ស្មារីរបស់គេឲ្យស្វាហាប់ជាងមុនផងដែរ។ អ្នកជំនាញបាននិយាយថា វីដេអូហ្គេមបានបង្កើនទំហំ និងប្រសិទ្ធភាពនៃខួរក្បាលរបស់កុមារ ឲ្យមានសុខភាពល្អ និងរហ័សរហួន។   ផ្ទុយទៅវិញ គ្រូពេទ្យក៏បានណែនាំផងដែរថា ទន្ទឹមនឹងមានផលល្អ វាក៏អាចបង្កជាផលវិបាកនានា ចំពោះកូនរបស់អ្នកផងដែរ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ឬគ្រប់គ្រងការលេងរបស់កូននោះទេ។   ការលេងច្រើនជ្រុល អាចធ្វើឲ្យកុមារញៀន ខូចភ្នែក មិនញ៉ាំអាហារ និងបោះបង់ការសិក្សាចោលទុកមួយឡែក។ ដូច្នេះ ឪពុកម្តាយគ្រប់រូប គួរតែចេះនិយាយអប់រំ និងកំណត់ម៉ោងឲ្យកូនលេង ដោយមិនឲ្យលើសពីមួយម៉ោងក្នុងមួយថ្ងៃឡើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ខណៈពេលដែលអ្នកមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ចំពោះរបបអាហារប្រចាំថ្ងៃ ហើយប្រសិនបើអ្នកមិនច្បាស់ទេចូរសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ពីព្រោះចំណីអាហារ ឬភេសជ្ជៈមួយចំនួនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទូទៅរបស់អ្នក និងទារកក្នុងផ្ទៃ។ អ្នកម្តាយគ្រប់រូបគួរដឹងថា អ្វីដែលអ្នកម្តាយញ៉ាំ កូនរបស់អ្នកក៏នឹងទទួលដូចគ្នា។   កាហ្វេត្រូវបានគេចាត់ទុកថា ជាអាហារដាស់ស្មារតី ហើយមនុស្សមួយចំនួន តែងតែទទួលទានវាមួយ ឬពីរកែវជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញកាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា «វាអាចប៉ះពាល់ដល់សុខទារករបស់អ្នក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន»។   សម្រាប់ឪពុកម្តាយភាគច្រើន តែ ឬកាហ្វេមួយពែង អាចជួយឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើងខណៈពេលដែលពួកគេកំពុងមានភាពតានតឹង ប៉ុន្តែ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ចូរជ្រើសរើសវិធីផ្សេងវិញទៅ។ កាហ្វេ អាចប៉ះពាលដល់កូនរបស់អ្នកតាមរបៀបណា? ជាតិកាហ្វេអ៊ីន មានឥទ្ធិពលខុសៗគ្នាទៅតាមក្មេងនីមួយៗ។ ទារកខ្លះ មិនសូវមានប្រតិកម្មនោះទេ ប៉ុន្តែ សម្រាប់ទារកខ្លះវិញ សូម្បីតែបន្តិច ក៏វាអាចធ្វើឲ្យគេគ្រោះថ្នាក់ដែរ។ ជាទូទៅ រាងកាយរបស់ទារក មិនទាន់លូតលាស់គ្រប់គ្រាន់ ដើម្បីចៀសផុតពីសារធាតុកាហ្វេអ៊ីននោះទេ។ កាហ្វេអ៊ីននឹងទៅដាស់ទារក រំខាន ហើយធ្វើឲ្យទារកមិនមានផាសុកភាព។ ទារកក៏នឹងមានភាពសកម្មលើសកម្រិត ហើយសម្រាកបានតិចបំផុត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បញ្ហាប្រេះកែងជើង ក្នុងករណីមួយចំនួន វាអាចជារឿងគួរឲ្យរំខាន និងបង្កជាការឈឺចាប់រ៉ាំរ៉ៃ។ ជារឿយៗបញ្ហាប្រេះកែងជើងបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ស្រ្តេស ការចាស់ទៅតាមអាយុ កង្វះអនាម័យ និងការប្រើប្រាស់ផលិតផលនានាដែលមិនត្រឹមត្រូវដូចជាសាប៊ូមានជាតិកាត់ខ្លាំងជាដើម។ ការប្រេះកែងជើងមិនមែនគ្រាន់តែជាបញ្ហាសម្រស់នោះ ប៉ុន្តែ ប្រសិនបើអ្នកមិនបានដោះស្រាយវា វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរទៅថ្ងៃមុខបាន ដូចជា ការឆ្លងមេរោគ ការហូរឈាម និងការឈឺចាប់រ៉ាំរ៉ៃជាដើម។ យ៉ាងណាមិញ យើងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានូវវិធីសាស្រ្ត ២ងាយៗ ដែលអ្នកអាចធ្វើនៅផ្ទះបានដោយខ្លួនឯង។   ដំណោះស្រាយទីមួយគឺ ៖ ទឹកឃ្មុំ និងទឹកក្តៅឧណ្ហៗ ១ ចាក់ទឹកក្តៅឧណ្ហៗចំនួន ២ លីត្រ ចូលទៅក្នុងធុងមួយ ២ ចាក់ទឹកឃ្មុំ ២ ស្លាបព្រាបាយ ចូលទៅក្នុងធុងនោះទៀត ៣ ត្រាំជើងរបស់អ្នក នៅក្នុងធុងទឹកនោះ ឲ្យបានប្រហែលជា ១៥ នាទី។ ចំណាំ៖ ទឹកឃ្មុំ អាចកម្ចាត់បាក់តេរី និងផ្តល់សំណើមដល់ស្បែក និងកែងជើងរបស់អ្នក។   ដំណោះស្រាយទីពីរគឺ ៖ ប្រេងដូង និងល្មៀត ១ លាយប្រេងដូងចំនួនកន្លះស្លាបព្រា ជាមួយនឹងម្សៅល្មៀត១ស្លាបព្រា ២ កូរវាចូលគ្នាឲ្យសព្វល្អ រួចយកមកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង។ ប៉ុន្តែ កុំភ្លេចយកស្រោមជើងមកពាក់ផង។ ចំណាំ៖ ប្រេងដូង អាចកម្ចាត់បាក់តេរី ផ្តល់សំណើម និងជួយឲ្យរបួសឆាប់ជាសះស្បើយ។ ចំណែកឯល្មៀត មានសារធាតុប្រឆាំងការរលាក និងបាក់តេរី៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្នកធ្វើអ្វីមុនគេ ក្រោយពេលភ្ញាក់ពីគេង? ប្រហែលជាអ្នកពត់ពែនរាងកាយ ហើយប្រញាប់ទៅបន្ទប់ទឹករួចដុសធ្មេញមុនពេលងូតទឹកហើយ។ ជាការពិត មនុស្សប្រហែលជា ៩០ភាគរយ គឺមានទម្លាប់បែបនេះនៅពេលព្រឹក ពីព្រោះវាជួយឲ្យអ្នកមានសុខភាពល្អ និងស្រស់ស្រាយក្នុងអារម្មណ៍ ដើម្បីចាប់ផ្តើមថ្ងៃថ្មី។​ អ្នកប្រហែលជាដឹងហើយថា ដើម្បីមាត់ធ្មេញមានសុខភាពល្អ និងការពារបញ្ហានានាអ្នកត្រូវដុសសម្អាតវាពីរដងក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកមិនបានដុសសម្អាតធ្មេញជាប្រចាំទេ អ្នកអាចប្រឈមនឹងបញ្ហាមាត់ធ្មេញជាច្រើន ដូចជា ពុកធ្មេញ កើតមេរោគ កំណកកំបោរ ដំបៅមាត់ ហើយក្នុងករណីខ្លះ អាចឈានទៅរកជំងឺមហារីកមាត់ធ្មេញទៀតផង។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូននូវការពិតមួយចំនួនដែលអ្នកគួរប្រុងប្រយ័ត្នទាក់ទងទៅនឹងការដុសធ្មេញរបស់អ្នក ពីព្រោះបើអ្នកមើលរំលងវាអាចក្លាយជាបញ្ហាធ្ងន់ធ្ងរបានយ៉ាងងាយ។ ១ ដាច់ខាតសូម្បីតែម្តង កុំប្រើច្រាស់ដុសធ្មេញរួមគ្នាជាមួយនឹងអ្នកដទៃ ហើយក្នុងករណីដែលអ្នកភ្លេចយកមកជាមួយអ្នកអាចប្រើដៃរបស់អ្នកដុសជំនួសវិញ។ ២ កុំខ្ពុរមាត់ ឬខ្ជាក់ទឹក ចូលក្នុងចានបង្គន់ ពីព្រោះវាអាចនឹងខ្ទាតចូលមកកាន់រាងកាយ ឬមាត់របស់អ្នកវិញបានយ៉ាងងាយជាទីបំផុត។ ៣ កុំគ្របក្បាលច្រាសនឹងថង់ ឬក្រដាសជូតមាត់ ពីព្រោះវាធ្វើបិទផ្លូវខ្យល់ចេញចូលហើយអាចបង្កើតជាកន្លែងដែលបាក់តេរីផ្តុំគ្នារស់នៅ។ ៤ កុំដាក់ច្រាសផ្តេក ពីព្រោះវាធ្វើឲ្យច្រាស់មិនងាយស្ងួត ហើយអាចធ្វើឲ្យបាក់តេរីកកកុញនៅទីនោះ។ ៥ អ្នកគួរមានទម្លាប់ផ្លាស់ប្តូរច្រាសដុសធ្មេញរៀងរាល់បីខែម្តង ទោះបីជាវានៅស្អាតយ៉ាងណាក៏ដោយ ដោយហេតុថាច្រាសដុសធ្មេញចាស់ៗសំបូរទៅដោយបាក់តេរីជាច្រើន ដែលភ្នែកអ្នកមើលមិនឃើញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មិនថាអ្នកធ្វើអ្វីទេ អ្នកនៅតែមិនអាចចៀសផុតពីការបរិភោគអាហារសម្បូរខ្លាញ់ឡើយ ទោះបីជាអ្នកកំពុងតែព្យាយាមទទួលទាន នូវអ្វីដែលធ្វើឲ្យសុខភាពអ្នកល្អក៏ដោយ។ ថ្មីៗនេះយើងបានជជែកជាមួយនឹងស្ថាបនិកនៃ Project Juice គឺអ្នកនាង Marra St. Clair ដែលអ្នកនាងនឹងបង្រៀនយើង អំពីវិទ្យាសាស្ត្រដែលនៅពីក្រោយការធ្វើឲ្យយើងចង់ញ៉ាំអាហារទាំងនេះ។   តើការចង់ញ៉ាំនូវអាហារទាំង៥ប្រភេទខាងក្រោម មានន័យយ៉ាងដូចម្ដេច? អ្នកនាង St. Clair បានបំបែកពួកវាជាមូលហេតុរួមមួយចំនួន ដែលនាំឲ្យអ្នកចង់ទទួលទាននូវប្រភេទអាហារទាំងនេះ៖ ១.    បង្អែម៖ ចំណង់អាហារប្រភេទនេះ កើតមានឡើងពេលអ្នកមានអារម្មណ៍ក្រៀមក្រំ ឬកើតទុក្ខមិនសប្បាយចិត្ត។ ២.    អាហារប្រៃ៖ សុខៗចង់ញ៉ាំអ្វីដែលប្រៃៗមែនទេ? អ្នកអាចនឹងកំពុងតែស្ត្រេសនឹងបញ្ហាអ្វីមួយហើយ។ ៣.    អាហារចៀន ឬបំពង៖ ខ្លាញ់ល្អក្នុងខ្លួនអ្នកអាចធ្វើឲ្យអ្នកចង់ញ៉ាំអាហារចៀន ឬបំពង ដែលជាប្រភេទអាហារពុំសូវមានគុណភាពខ្ពស់ ។ ៤.     សាច់៖ ខ្លួនប្រាណអ្នកអាចនឹងត្រូវការជាតិដែក ប្រសិនអ្នកចង់ញ៉ាំសាច់ខ្លាំង។ ៥.     កាបូអ៊ីដ្រាត៖ តើអ្នកកំពុងតែដាក់កំហិតទៅលើរបបអាហាររបស់អ្នកមែនដែរឬទេ? បើដូច្នេះមែននោះ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ សម្រាប់ការចង់ញ៉ាំ អាហា​មានផ្ទុកកាបូអ៊ីដ្រាត ។   តើត្រូវបំពេញចំណង់អាហាររបស់អ្នកដោយមិនប៉ះពាល់ដល់សុខភាពតាមរបៀបណា? បង្អែម គុណប្រយោជន៍៖ យើងទទួលទានរបស់ដែលផ្អែម ដើម្បីធ្វើឲ្យខ្លួនយើងមានភាពរីករាយ និងធ្វើឲ្យខួរក្បាលបញ្ចេញ Serotonin ហើយវា គឺជាគន្លឹះដ៏សំខាន់មួយ ជួយឲ្យមានការបំបែកសារធាតុទាំងនេះ និងធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងរយៈពេលមួយម៉ោងក្រោយមក។ អាហារគួរទទួលទាន៖ អាហារដែលមានជាតិផ្អែមជាមួយនឹងប្រភពស្ករធម្មជាតិ និងមានការរំលាយយឺតដូចជា ផ្លែឈើស្រស់ៗ (ផ្លែប៉ោម ផ្លែម្នាស់ និងផ្លែប័ររី សុទ្ធតែមានផ្ទុកនូវជាតិសរសៃខ្ពស់) ព្រមទាំងវីតាមីន D និងសូកាឡាខ្មៅ ដែលសុទ្ធតែអាចជួយក្នុងការភ្ញោចឲ្យបញ្ចេញ Serotonin។   អាហារប្រៃ គុណប្រយោជន៍៖ យើងត្រូវការជាតិប្រៃ នៅពេលដែលយើងខ្វះសារធាតុរ៉ែសំខាន់ៗក្នុងខ្លួនយើង ឬក៏អាចមកពីអតុល្យភាពនៃអេឡិចត្រូលីតក្នុងខ្លួន ដែលទាមទារនូវប៉ូតាស្យូម ឬក្លរបន្ថែមទៀត។ អាហារគួរទទួលទាន៖ ការទទួលទានសូល្យូម៥០០មីលីក្រាមក្នុងមួយថ្ងៃ គឺជាបរិមាណមួយដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើង ហើយអាហារដែលសម្បូរសារធាតុរ៉ែ គឺអាចរកបាននៅក្នុងអាហារដូចជា ស៊ូស៊ី (Sushi) ជាដើម។ ម្យ៉ាងទៀត អ្នកក៏គួរតែទទួលទានទឹកដូង ព្រោះវាអាចជួយការពាររាងកាយអ្នក ពីការខ្វះជាតិទឹក និងជួយបំពេញនូវអេឡិចត្រូលីតក្នុងខ្លួនអ្នក ដោយហេតុ​ថា បើគ្មានការស្រូបយកជាតិទឹកបានល្អទេ វានឹងធ្វើឲ្យអ្នកខ្វះនូវជាតិទឹក និងធ្វើឲ្យអ្នកចង់ទទួលទាននូវអំបិល ឬអាហារណាដែលប្រៃៗ។   អាហារចៀន ឬបំពង គុណប្រយោជន៍​៖ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ និងបន្ទាប់ពីការទទួលទានស្រាច្រើន វាអាចធ្វើឲ្យរាងកាយអ្នកអតុល្យភាព ហើយចង់ទទួលទាន អាហារបំពង ឬអាហារសម្បូរខ្លាញ់ ដោយហេតុថាអ្នកប្រហែលជាបាត់បង់នូវសារធាតុខ្លាញ់ ដែលវាមាននាទីសំខាន់ក្នុងការជួយរក្សាលំនឹងនៃរបបអាហារ និងជួយឲ្យរាងកាយអ្នកស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ។ អាហារគួរទទួលទាន៖ ប្រសិនបើអ្នកទទួលទានអាហារដែលសម្បូរខ្លាញ់កាន់តែច្រើន អ្នកនឹងចង់ទទួលទានវាកាន់តែច្រើនទៅៗ ដូច្នេះ ដើម្បីឲ្យរាងកាយអ្នក ទទួលបាននូវប្រភពខ្លាញ់ល្អសម្រាប់សុខភាព និងធ្វើឲ្យអ្នកឆ្អែត អ្នកគួរតែទទួលទានផ្លែប័រ ប្រេងអូលីវ និងសណ្ដែក។ ចំណែកប្រេងដូង គឺពិតជាល្អ សម្រាប់ការចំអិនអាហារ ព្រោះថាវាសម្បូរខ្លាញ់ល្អ។   សាច់ គុណប្រយោជន៍​៖ តើអ្នកធ្លាប់មានអារម្មណ៍ថាហត់អស់កម្លាំងដែរ ឬទេ? ការឃ្លានសាច់ ជាពិសេសសាច់ក្រហម ជាសញ្ញាទូទៅមួយ ដែលបង្ហាញថា អ្នកមានកង្វះជាតិដែក ហើយជាលទ្ធផលវានឹងធ្វើឲ្យអ្នកអស់កម្លាំង។ អាហារគួរទទួលទាន៖ អាហារសុខភាពផ្សេងៗដូចជា ស្ពីណាត់ សណ្ដែកដី តៅហ៊ូ ប៉េងប៉ោះ គ្រាប់ល្ពៅ និងសូកូឡា ហើយអ្នកអាចទទួលទានអាហារទាំងនេះ ជាមួយនឹងអាហារដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែក្រូច ផ្លែស្ត្រូបឺរី និងផ្កាខាត់ណាជាដើម ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ យ៉ាងណាមិញ អ្នកគួរតែទទួលទានអាហារដែលសម្បូរជាតិដែក មិនមែនជាសាច់យ៉ាងហោចណាស់ឲ្យបានចំនួន២មុខក្នុងមួយថ្ងៃ។   កំណត់សម្គាល់់៖ ប្រសិនបើអ្នកនៅតែបន្តមានអាការៈអស់កម្លាំងដែលមិនមែនបណ្ដាលមកពីការទទួលទានដំណេកមិនគ្រប់គ្រាន់ និងនៅតែមាន​ ចំណង់អាហារខ្លាំងនោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាអ្នកអាចនឹងមានជំងឺខ្វះគ្រាប់ឈាមក្រហម ឬបញ្ហាគ្រាប់ឈាម និងខ្វះជាតិដែកជាដើម។   កាបូអ៊ីដ្រាត គុណប្រយោជន៍​៖ តើអ្នកណាដែលមិនចូលចិត្តភីហ្សា ឬផាស្តា (Pasta)? ទោះបីជាអ្នកមានសុខភាពល្អទាំងស្រុង ឬល្អល្មមក៏ដោយ បើអ្នកមានអារម្មណ៍ថា ​ត្រូវការ ឬចង់ញ៉ាំអាហារសម្បូរកាបូអ៊ីដ្រាតខ្លាំងនោះ គឺជារោគសញ្ញានៃការទទួលទានមិនបានគ្រប់គ្រាន់។ អ្នកនឹងចង់ទទួលទាននូវអាហារណា ដែលមានកាបូអ៊ីដ្រាត នៅពេលដែលរាងកាយរបស់អ្នកមានការខ្វះខាត ហើយវាអាចកើតឡើងដោយសារអ្នកមានការរឹតត្បិតទៅលើកាឡូរី ឬការទទួលទាន អាហារដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ អាហារគួរទទួលទាន៖ ដើម្បីទប់ស្កាត់ចំណង់អាហាររបស់អ្នក អ្នកត្រូវប្រាកដថាអ្នកទទួលទានបានគ្រប់គ្រាន់សម្រាប់រាងកាយ និងការធ្វើសកម្មភាពរបស់អ្នក ហើយអ្នកត្រូវប្រាកដថា អ្នកនឹងញ៉ាំអាហាររៀងរាល់ពីរទៅបីម៉ោងម្ដង។ ការធ្វើបែបនេះអាចជួយធ្វើឲ្យមេតាបូលីសរបស់អ្នកកាន់តែល្អ និងកាត់បន្ថយ ចំណង់អាហាររបស់អ្នក ហើយអ្នកគួរតែបញ្ចូលអាហារសម្បូរជាតិសរសៃចំនួន២មុខ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

វិបត្តិក្នុងការគេងអាចនិយាយបានថា អ្នកជំងឺមានបញ្ហាផ្លូវចិត្ត និងផ្លូវកាយ ដែលជាហេតុនាំឲ្យអ្នក ពិបាកក្នុងការគេងនៅពេលយប់ ហើយងងុយគេង នៅពេលថ្ងៃ។ មនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ជួបប្រទះបញ្ហានេះនៅក្នុងឆាកជីវិតរបស់ពួកគេ។   អ្នកប្រហែលជាមានបញ្ហានៃការគេង ប្រសិនបើអ្នក ៖ · មិនងាយគេងលក់ញឹកញាប់ · អស់កម្លាំងនៅពេលថ្ងៃ សូម្បីតែអ្នកគេងបានច្រើនជាង៧ម៉ោងក្នុងមួយយប់ក៏ដោយ · សកម្មភាពប្រចាំថ្ងៃចុះខ្សោយជាលំដាប់។   វាជារឿងសំខាន់ណាស់​ ដែលត្រូវស្វែងរកមូលហេតុធ្វើឲ្យអ្នកមានវិបត្តិនៃការគេងនេះ ហើយស្វែងរកដំណោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សញ្ញាព្រមានដែលអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យរួមមាន៖ · ងងុយគេងពេលបើកបរឡាន ឬម៉ូតូ · គ្មានសកម្មភាព ឬនៅធ្មឹងស្ងៀម ពេលមើលទូរទស្សន៍ ឬធ្វើការ · ពិបាកផ្ចង់អារម្មណ៍ នៅកន្លែងការងារ នៅសាលា ឬនៅផ្ទះ · មានអ្នកប្រាប់អ្នកថា អ្នកដូចជាអស់កម្លាំងខ្លាំង · ឆ្លើយតបយឺត · ពិបាកគ្រប់គ្រងអារម្មណ៍ · ចង់តែសម្រាក និងគេងគ្រប់ពេល៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ភាគច្រើន ពលរដ្ឋមិនមានទម្លាប់ទៅជួបគ្រូពេទ្យពេលមានជំងឺគ្រុនផ្តាសាយនោះទេ ពីព្រោះពួកគាត់គិតថា វាជារឿងធម្មតា ហើយជារឿយៗ វានឹងបាត់ទៅវិញ ដោយខ្លួនឯង ក្នុងរយៈពេលពីរបីថ្ងៃ។ ក្នុងករណីមួយចំនួន ពួកគាត់អាចប្រើប្រាស់ថ្នាំដែលមាននៅក្នុងផ្ទះ ឬទៅឱសថស្ថាន រកទិញថ្នាំពីរបីលេបប៉ុណ្ណោះ។   យ៉ាងណាមិញ ក៏មានពលរដ្ឋមួយចំនួនទៀតប្រញាប់ទៅមន្ទីរពេទ្យ ឬជួបវេជ្ជបណ្ឌិតរបស់គេផងដែរ ពេលមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ដោយសារជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែជាទូទៅ ដំបូន្មាននានាមិនសូវជាមានប្រសិទ្ធភាពប៉ុន្មានទេ សម្រាប់ជំងឺមួយនេះ ហេតុអ្វីទៅ?   មនុស្សគ្រប់គ្នាគិតថាផ្តាសាយ គឺជារឿងធម្មតា ស្រាល ហើយនឹងជាវិញដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ វាមិនអញ្ចឹងទាំងអស់នោះទេ!   ជំងឺផ្តាសាយ អាចធ្វើឲ្យអ្នកមិនស្រួលក្នុងរាងកាយ ខ្សោយកម្លាំង ចុកចាប់ពេញខ្លួន គ្រុនក្តៅ ហើយគ្មានអារម្មណ៍ធ្វើអ្វីនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកសម្រាក ញ៉ាំអាហារ និងទឹកឲ្យបានច្រើន ជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯង។ ដូច្នេះហើយ អ្នកមិនចាំបាច់ទៅជួបវេជ្ជបណ្ឌិតឡើយ។   ទោះបីជាយ៉ាងណា​ វីរុសជំងឺគ្រុនផ្តាសាយមួយចំនួនអាចទៅបំផ្លាញប្រព័ន្ធការពាររាងកាយរបស់យើង ហើយវិវត្តទៅជាជំងឺរលាកសួត​ ដែលជាហេតុធ្វើឲ្យអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ រហូតពេលខ្លះ អាចធ្វើឲ្យអ្នកជំងឺស្លាប់ទៀតផង។ ជាការពិត រៀងរាល់ឆ្នាំ ពលរដ្ឋអាមេរិចពី ២០,០០០ ទៅ៤០,០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺគ្រុនផ្តាសាយនេះ។   គួរបញ្ចាក់ផងដែរថា ពេលលោកអ្នកមានជំងឺគ្រុនផ្តាសាយ សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យរបស់អ្នក ក្នុងករណីដែលអ្នក ៖ · មានអារម្មណ៍ថា ពិបាកដកដង្ហើម · ចាប់ផ្តើមក្អកមានស្លេស្មពណ៌លឿង បៃតង ឬត្នោតចាស់ · ឈឺក្នុងទ្រូងខ្លាំង នៅពេលដកដង្ហើមចូលជ្រៅៗ · ឈឺក្នុងត្រចៀកខ្លាំងទៅៗ · គ្រុនក្តៅលើសពី ៣៨ អង្សារសេ · ឈឺក្បាលមិនបាត់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

កុមារ អាចនឹងរឹងទទឹងដោយមិនអាចដឹងនូវអ្វីដែលល្អ ឬមិនល្អយ៉ាងណាមិញពួកគេប្រៀបបានជាក្រដាសសស្អាតដែលងាយស្រួលនឹងធ្វើការហ្វឹកហាត់ឲ្យ ប្រកាន់យកនូវទម្លាប់ណាមួយដែលត្រឹមត្រូវ។ការញ៉ាំអាហារដែលត្រឹមត្រូវ មិនពឹងផ្អែកតែលើប្រភេទអាហារតែម្យ៉ាងនោះទេ របៀបនៃការញ៉ាំ ក៏ចូលរួម ចំណែកនាំឲ្យការញ៉ាំកាន់តែមានប្រសិទ្ធភាព ផ្តល់នូវសុខភាពដ៏រឹងមាំ និងការលូតលាស់បានល្អ ជាពិសេសជួយឲ្យក្មេងតូចៗអាចបណ្តុះគំនិតចេះឲ្យតម្លៃ សុខភាពនៅថ្ងៃខាងមុខទៀតផង។ ចង់ដឹងថា ទម្លាប់នោះគួរមានអ្វីខ្លះ អ្នកអាចស្វែងយល់តាមរយៈអត្ថបទខាងក្រោម៖   របបអាហារដែលគួរមាន មានការជ្រើសរើសជាច្រើនដើម្បីទទួលបានទម្លាប់ការញ៉ាំដែលត្រឹមត្រូវ ក្នុងនោះមានពីរទិដ្ឋភាពដែលអ្នកអាចធ្វើការណែនាំដល់កូនតូចៗរបស់អ្នក មួយផ្នែកគឺការកំណត់ចំនួននៃការញ៉ាំនីមួយៗ និងម្យ៉ាងទៀតគឺការកាត់បន្ថយផ្តល់ឲ្យកុមារនូវជាតិខ្លាញ់ និងស្ករ។ ប្រភេទអាហារដែលមានអត្ថប្រយោជន៍ និងគួរតែត្រូវបានអនុវត្តក្នុងរបបអាហារជាចម្បង សម្រាប់កុមារនោះមានដូចជា៖ • ផលិតផលដែលគ្មានសារជាតិធ្វើឲ្យធាត់ • ពពួកសាច់ ដែលដកចេញនូវផ្នែកស្បែក • នំបុ័ង និងគ្រាប់ធញ្ញជាតិ • អាហារសម្រន់ដូចជា បន្លែ និងផ្លែឈើជាដើម។   វិធីសាស្រ្តហ្វឹកហាត់ទម្លាប់ញ៉ាំរបស់ក្មេងតូចៗ អាណាព្យាបាលមួយចំនួនហាក់ដូចជាដាក់កម្រិតក្នុងការញ៉ាំ ក្នុងករណីដែលកូនៗរបស់ពួកគេមានបញ្ហាលើសទម្ងន់ តែអ្នកប្រហែលជាមិនបានដឹងទេថា នេះជាការអនុវត្តខុសមួយ ដែលអាចបណ្តាលឲ្យកូនតូចៗមានបញ្ហាកង្វះជីវជាតិទៅវិញ។ យកល្អគួរចាប់យកទម្លាប់ខាងក្រោម ហើយអនុវត្តវាទៅលើកូន របស់អ្នកដែលនឹងអាចបង្រៀនពួកគេឲ្យមានការហ្វឹកហាត់ទម្លាប់ក្នុងការទទួលទានដែលមានសុខភាព៖ 1. ផ្តល់ជម្រើសអាហារ៖ គួរមានការស្តុកទុកនូវប្រភេទអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព នៅក្នុងផ្ទះឲ្យបានច្រើន នោះកូនរបស់អ្នកនឹង អាចរៀនជ្រើសរើស ស្គាល់ និងញ៉ាំតែអាហារណាដែលមានជីវជាតិត្រឹមត្រូវ។ 2. បង្រៀនកូនអ្នកឲ្យញ៉ាំយឺតៗ៖ ការញ៉ាំយឺតៗ មិនត្រឹមតែឲ្យមានការទំពារអាហារបានម៉ត់ល្អ កូនរបស់អ្នកនឹងអាចមានលទ្ធភាពបែងចែកឲ្យច្បាស់ ពីការឃ្លាន និងឆ្អែត។ ពួកគេអាចនឹងសុំនូវចំណែកអាហារបន្ថែមទៀត តែអ្នកគួរទុកពេលវេលាយ៉ាងហោចណាស់ ១៥នាទី ពីព្រោះការទុកគម្លាតពេល ឲ្យគិតនោះ ខួរក្បាលនឹងអាចបញ្ជូនសញ្ញាពីភាពឆ្អែតទៅកាន់ពួកគេ។ 3. ញ៉ាំអាហារជុំគ្នា៖ ជាគ្រួសារ គួរណាស់ត្រូវមានពេលវេលាឲ្យបានញឹកញាប់ដើម្បីញ៉ាំអាហារជុំគ្នា ហើយខណៈពេលនៅជាមួយគ្នា គួរចេះបង្កើតបរិយាកាស សប្បាយរីករាយ ចៀសវាងមានការស្តីបន្ទោស ឬមានអារម្មណ៍ឆេវឆាវ ជាហេតុធ្វើឲ្យការទទួលទានអាហារគ្មានផាសុកភាព ឬកូនរបស់អ្នកអាចនឹង ព្យាយាមញ៉ាំអាហារក្នុងល្បឿនលឿនដើម្បីឆាប់បានគេចពីស្ថានការណ៍ដ៏តឹងតែងនោះ។   4. កំណត់ពេលសម្រាប់អាហារសម្រន់៖ អាហារសម្រន់ដែលត្រូវបានកំណត់ពេលសម្រាប់ញ៉ាំអាចជាផ្នែកផ្តល់ឲ្យកុមារនូវជីវជាតិកាន់តែគ្រប់គ្រាន់ គួរចៀសវាងអនុញ្ញាតឲ្យកុមារញ៉ាំតាមចំណង់ព្រោះវាអាចឲ្យលើសទម្ងន់។ 5. ហាមមើលទូរទស្សន៍ពេលញ៉ាំអាហារ៖ កម្មវិធីទូរទស្សន៍នានា អាចទាញចំណាប់អារម្មណ៍របស់កុមារ ឲ្យចាកចេញឆ្ងាយពីការបរិភោគអាហារដែល អាចឲ្យពួកគេមិនញ៉ាំ ឬញ៉ាំលើស។ អ្នកគួររៀបចំជាបន្ទប់បាយ ឬតុសម្រាប់តែការញ៉ាំបាយដាច់ដោយឡែក និងត្រូវបណ្តុះទម្លាប់របស់ពួកគេជាប្រចាំថ្ងៃ។ 6. ឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន៖ ផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ដល់កុមារ ព្រោះភេសជ្ជៈដែលមានជាតិផ្អែម ឬពពួកសូដា អាចបង្កើនឱកាសប្រឈម ទៅនឹងជំងឺធាត់។ 7. កុំយកអាហារជាធ្នាក់៖ ការពិន័យកុមារដោយបង្អត់អាហារ ធ្វើឲ្យពួកគេអាចនឹងមានអារម្មណ៍ភ័យព្រួយ ដោយគិតថាខ្លួននឹងមិនមានអាហារសម្រាប់ញ៉ាំ ដែលជាលទ្ធផល ពួកគេអាចនឹងញ៉ាំកាន់តែច្រើន និងគ្រប់ពេលប្រសិនបើមានឱកាស។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកយកចំណីដូចជា  ស្ករគ្រាប់ សម្រាប់ជាធ្នាក់បង្ខំឲ្យពួកគេញ៉ាំអាហារសុខភាពដូចជាពពួកបន្លែនោះ វាមិនមែនជាវិធីសាស្រ្តល្អនោះទេ ផ្ទុយទៅវិញនេះ ជាការហ្វឹកហាត់ឲ្យកុមារលែងឲ្យ តម្លៃទៅលើពពួកអាហារសុខភាពនោះទៅវិញ។ 8. អាហារខាងក្រៅត្រូវមានតុល្យភាព៖ កុមារប្រហែលជាមានឱកាសញ៉ាំអាហារប្លែកៗនៅខាងក្រៅ ដូចជានៅតាមសាលារៀនរបស់ពួកគេជាដើម។ អ្នកអាចកាត់បន្ថយឱកាសនោះ ដោយរៀបចំជាអាហារប្រអប់សម្រាប់រាល់ពេលដែលគេនៅសាលា។  ទម្លាប់មួយដែលល្អ មិនអាចសម្រេចបានភ្លាមៗនោះទេ ដោយឡែកកុមារអាចងាយស្រួលនឹងស្វែងយល់ បើអ្នកអាចធ្វើការណែនាំទៅកាន់ពួកគេ កាន់តែឆាប់ កាន់តែប្រសើរ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មិនថាអ្នកកំពុងមានជំងឺ​ ឬគ្រាន់តែចង់ជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតរបស់អ្នកនោះទេ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេច មុននឹងទៅនឹង ដើម្បីចំណេញពេលវេលា និងថវិការផងដែរ។   ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែត្រៀម មុននឹងទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ៖   អ្វីដែលអ្នកគួរធ្វើ៖ · ណាត់គ្រូពេទ្យទុកជាមុន · យកឯកសារសុខភាពដែលមានទាំងអស់ទៅជាមួយ · កត់ត្រារោគសញ្ញា ឬបញ្ហាដែលអ្នកកំពុងជួបប្រទះ · សរសេររបាយការណ៍ផ្ទាល់ខ្លួន ដែលទាក់ទងទៅនឹងបញ្ហារបស់អ្នក ដូចជា ស្រ្តេស ការប្រើប្រាស់ថ្នាំ និងការព្យាបាលនានា · កត់ត្រាតារាងថ្នាំ វីតាមីន ឬអាហារបំប៉ន ដែលអ្នកធ្លាប់ប្រើប្រាស់ ឬកំពុងប្រើប្រាស់ · កត់ចំណាំប្រវត្តិគ្រួសារ ជំងឺតំណពូជ ដែលគ្រួសារអ្នកធ្លាប់កើតមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺលើសសម្ពាធឈាមជាដើម · នាំបងប្អូន ឬមិត្តភក្តិទៅជាមួយ · កត់ត្រាសំណួរដែលអ្នកចង់សួរគ្រូពេទ្យរបស់អ្នក។   សំណួរដែលអ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នក ៖ · តើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរដល់កម្រិតណាដែរ? ហើយគួរធ្វើបែបណាទើបល្អ? · តើអ្នកគួរធ្វើតេស្តអ្វីដែរឬទេ? · តើគួរធ្វើបែបណា ដើម្បីបង្ការ ឬទប់ស្កាត់បញ្ហានេះ កុំឲ្យកើតម្តងទៀត? · បើមិនឈឺអ្វីទេ តើអ្នកគួរធ្វើបែបណា ទើបអាចការពារជំងឺនានា តទៅមុខទៀត? · តើអ្នកគួរតម ឬបញ្ឈប់សកម្មភាព ឬអាហារណាជាពិសេសដែរឬទេ? · តើអ្នកអាចជ្រើសរើសវិធីព្យាបាលណា ដែលល្អជាងនេះដែរឬទេ? · តើអ្នកអាចអានឯកសារ ឬព័ត៌មានបន្ថែម អំពីបញ្ហានេះ តាមវិធីណាដែរ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top