-
Jun 17, 2017
|
-
7 years ago
|
-
5.5K views
អ្នកដែលមានទម្លាប់ញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាប ច្រើនជាងម្តងក្នុងមួយថ្ងៃមានអត្រាប្រឈមខខ្ពស់ទៅនឹងជំងឺ Parkinson's បើប្រៀបធៀបទៅនឹងអ្នកដែលញ៉ាំទឹកដោះគោនេះតិចជាងម្តងក្នុងមួយថ្ងៃ។ ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាព Journal Neurology បានបង្ហាញថាអ្នកដែលញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាបយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ មានការប្រឈមមុខខ្ពស់ទៅនឹងជំងឺ Parkinson's ដល់ទៅ ៣៤ ភាគរយ បើធៀបទៅនឹងអ្នកដែលញ៉ាំតិចជាងម្តងក្នុងមួយថ្ងៃ។
"លទ្ធផលនេះបង្ហាញថា អ្នកមានជំងឺ Parkinson's មិនគួរញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ទាបឡើយ។ ផលិតផលនានាដែលធ្វើពីដោះគោនេះ អ្នកក៏គួរតែចៀសវាងផងដែរដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺនេះ" នេះបើប្រសាសន៍របស់អ្នកដឹកនាំការស្រាវជ្រាវឈ្មោះ Katherine C. Hughes មកពីសាកលវិទ្យាល័យ Harvard T.H។
ការសិក្សាបានវិភាគទៅលើអ្នកជំងឺស្រ្តី ចំនួន ៨០,៧៣៦ នាក់ និងបុរសចំនួន ៤៨,៦១០ នាក់។ អ្នកចូលរួមត្រូវបំពេញកម្រងសំណួរនានាដែលទាក់ទងនឹងសុខភាព ជារៀងរាល់ពីរឆ្នាំម្តង និងសំណួរទាក់ទងនឹងរបបអាហារជារៀងរាល់បួនឆ្នាំម្តង។ អំឡុងពេលសិក្សាមានអ្នកចូលរួមដល់ទៅ ១,០៣៦ បានវិវត្តកើតជំងឺមួយនេះ។ ជាសរុប គេបានរកឃើញថា អ្នកដែលមានទម្លាប់ញ៉ាំផលិតផលធ្វើពីទឹកដោះគោ មានជាប់ទាក់ទងទៅនឹងជំងឺ Parkinson's។
គួរបញ្ជាក់ផងដែរថា Parkinson’s គឺជាជំងឺមួយនៃកោសិកាប្រសាទនៅក្នុងខួរក្បាល ដែលជាធម្មតាផលិតនូវសារធាតុគីមីម្យ៉ាង ហៅថា ដូប៉ាមីន (dopamine) ដែលជួយខួរក្បាលក្នុងការគ្រប់គ្រងចលនា និងទិសដៅ។ អ្នកមានជំងឺនេះ កោសិកាសសៃប្រសាទដែលមាននាទីក្នុងការផលិតដូប៉ាមីន ត្រូវបានខូចខាត ដែលជាហេតុធ្វើឲ្យកម្រិតដូប៉ាមីនធ្លាក់ចុះ ហើយបង្កផលប៉ះពាល់ដល់ខួរក្បាលក្នុងការបញ្ជាលើចលនា និងទិសដៅ ជាលទ្ធផល អ្នកជំងឺមានមានសភាពញ័រដៃញ័រជើងជាប់រហូត៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share