Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពេលខ្លះ អ្នកត្រូវការដណ្ដប់ខ្លួនជាមួយនឹងភួយដ៏កក់ក្ដៅមួយ ឱបខ្នើយដ៏ទន់ល្មើយរបស់អ្នក និងគេងលក់យ៉ាងស្កប់ស្កល់។ ប៉ុន្តែបើយើងមានរបៀបរស់នៅមួយដ៏មមាញឹក មានការព្រួយបារម្ភជាប់ជានិច្ច និងមានបញ្ហាសុខភាពទៀត នោះប្រាកដណាស់ថាយើងមិនអាចគេងបានលក់ស្រួលនោះទេ។ នៅពេលដែលការច្រៀងបំពេ និងតែផ្កា Chamomile លែងមានប្រសិទ្ធភាពទៀតហើយនោះ តោះយើងទៅសាកល្បងប្រើវិធីវិទ្យាសាស្ដ្រម្ដង។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនទាក់ទងនឹងការរំសាយភាពនឿយហត់ និងបញ្ហាគេងមិនលក់ក្នុងរយៈពេលខ្លីរបស់អ្នក។  1. ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់៖ រយៈពេល ៧ម៉ោងមុនពេលចូលគេង អ្នកមិនគួរទទួលទានតែ ឬកាហ្វេទេហើយអ្នកត្រូវធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក។ 2. ប្រសិនបើអ្នកគេងស្រមុក៖ អ្នកគួរគេងផ្អៀងទៅចំហៀង ហើយយកដៃដាក់ក្រោមក្បាលរបស់អ្នកហើយលាងច្រមុះរបស់អ្នកជាមួយនឹងទឹកសារ៉ូមប្រៃ (Saline) មុនចូលគេងនិងចៀសវាងការបរិភោគស្រា។ 3. ប្រសិនបើអ្នកឈឺត្រង់ក៖ អ្នកគួរតែផ្លាស់ប្ដូរខ្នើយកើយរបស់អ្នកជារៀងរាល់ ២ឆ្នាំម្ដងហើយជ្រើសរើសយកខ្នើយដែលធ្វើពីជ័រ (latex)។ 4. ប្រសិនបើអ្នកតែងតែភ្ញាក់នៅពេលយប់៖ អ្នកគួរចៀសវាងការទទួលទានស្រាមុនពេលចូលគេង ហើយត្រូវប្រាកដថាសីតុណ្ហភាពក្នុងបន្ទប់គឺពី ២០ ទៅ២២អង់ហ្សាសេ។ 5. ប្រសិនបើអ្នកមានបញ្ហាក្រហាយទ្រួងនៅពេលគេង៖ អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកគួរតែគេងទៅខាងឆ្វេងហើយកើយខ្នើយធំខ្ពស់។ 6. ប្រសិនបើអ្នកមានបញ្ហាឈឺស្មា៖ អ្នកគួរតែគេងផ្ងារ ហើយឱបខ្នើយរបស់អ្នក។ 7. ប្រសិនបើអ្នកពិបាកភ្ញាក់ពីគេង៖ អ្នកគួរបង្កើតទម្លាប់មួយដោយភ្ញាក់ពីគេងឲ្យបានទៀងម៉ោងជារៀងរាល់ថ្ងៃទោះបីជាថ្ងៃចុងសប្ដាហ៍ក៏ដោយ។ 8. ប្រសិនបើអ្នកមានអាការៈរមួលសាច់ដុំ៖ អ្នកត្រូវព្យាយាមម៉ាស្សានៅកន្លែងដែលឈឺនោះ ហើយកម្ដៅសាច់ដុំ និងសន្ធឹងសាច់ដុំរបស់អ្នក។ 9. ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង៖ អ្នកត្រូវដាក់ខ្នើយមួយទៀតនៅពីក្រោមភ្លៅរបស់អ្នកប្រសិនបើអ្នកគេងផ្កាប់ ឬដាក់ខ្នើយនៅក្រោមជើងរបស់អ្នកប្រសិនបើអ្នកគេងផ្ងារ។ សូមឲ្យសុបិន្ដល្អណា!!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ពពោះរយៈពេល ៩ ខែ ទោះច្រើន ឬតិច អ្នកគង់ចៀសមិនផុតពីការមានបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយគ្មានការរំពឹងទុក ព្រោះថារាងកាយរបស់អ្នកនឹងមានការប្រែប្រួល តាមដំណាក់កាលនីមួយៗ។ អ្វីដែលសំខាន់ តើអ្នកនឹងវិនិច្ឆ័យចំពោះរោគសញ្ញាសុខភាពទាំងនោះយ៉ាងណាខ្លះ? តើវាជាបញ្ហាធម្មតា ដែលគ្រាន់តែទាមទារនូវពេលមួយសម្រាប់សម្រាក ឬជាសញ្ញាគ្រោះថ្នាក់ដែលអ្នកត្រូវការប្រឹក្សាពីសំណាក់អ្នកឯកទេស? កុំបន្តឲ្យចម្ងល់នោះ នៅតែជាមន្ទិលសង្ស័យ ព្រោះអ្នកនឹងកាន់តែច្បាស់នូវអ្វីដែលជាបញ្ហាដែលអាចកើតមាន និងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលមានផ្ទៃពោះតាមរយៈអត្ថបទខាងក្រោម។ 1. ការធ្លាក់ឈាម ការធ្លាក់ឈាម បានផ្តល់ជាសញ្ញាគ្រោះថ្នាក់ច្រើនអំឡុងពេលពពោះរបស់ស្រ្តី។ ប្រសិនបើអ្នកប្រទះឃើញ មានកាធ្លាក់ឈាមច្រើន និងចុកពោះខ្លាំង ហើយមានអារម្មណ៍អាចនឹងសន្លប់នៅអំឡុងពេលត្រីមាសទី ១នោះ វាជាសញ្ញាប្រាប់ថា អ្នកអាចនឹងមានកូនក្រៅស្បូន (ectopic)។ ដោយឡែកការធ្លាក់ឈាមខ្លាំង នៅអំឡុងពេលត្រីមាសទី ៣វិញ អ្នកអាចនឹងប្រឈមនឹងការដាច់រហែកនៃសុក។ ការធ្លាក់ឈាមតែងតែជាសញ្ញាគ្រោះថ្នាក់ ដែលអ្នកគួរតែយកចិត្តទុកដាក់ និងត្រូវជួបគ្រូពេទ្យជាបន្ទាន់។ 2. ចង្អោរ និងក្អួតធ្ងន់ធ្ងរ ជារឿងធម្មតាដែលស្រ្តីមានផ្ទៃពោះ មានអាការៈចង្អោរ និងក្អួត យ៉ាងណាមិញ វានឹងក្លាយជារឿងមិនធម្មតាប្រសិន អ្នកមានអាការៈក្អួតធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកមិនអាចទទួលទានចំណីអាហារបានសូម្បីតែទឹកធម្មតានោះ។ វាជាហេតុធ្វើឲ្យអ្នកបាត់បង់នូវជីវជាតិ និងកង្វះជាតិទឹក ព្រមទាំងប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ ដែលតម្រូវឲ្យមានការណាត់ជួបជាមួយវេជ្ជបណ្ឌិតដើម្បីដោះស្រាយ។ 3. ចលនារបស់ទារកធ្លាក់ចុះ តើអ្នកនឹងកំណត់នូវចលនារបស់ទារកយ៉ាងណា ទើបមានភាពប្រក្រតី? ជាទូទៅទារកអាចមានចលនាជើងចំនួន ១០ដង ឬច្រើនជាងនេះក្នុងរយៈពេល ២ម៉ោង ហើយបើអ្នកពុំសង្កេតឃើញមានចលនា អ្នកអាចសាកល្បងញ៉ាំនូវភេសជ្ជៈ ឬអាហារមួយចំនួនរួចធ្វើការទម្រេតខ្លួន ដើម្បីសង្កេតមើលចលនារបស់ទារកឡើងវិញ។ យ៉ាងណាមិញ បើសិននៅតែពុំសម្គាល់ឃើញមានចលនា ឬមានចលនាតិចតួច អ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីដឹងពីសភាពរបសទារកថាកំពុងលូតលាស់ជាប្រក្រតី ឬយ៉ាងណា។ 4. ដង្ហើមខ្លី ការកើនឡើងនៃអ័រម៉ូន Progesterone អំឡុងពេលមានផ្ទៃពោះ អាចបង្កឲ្យអ្នកមានការពិបាកក្នុងការដកដង្ហើម។ វាអាចកើតមានជាធម្មតា តែកម្រនឹងជួបប្រទះ។ យ៉ាងណាមិញការពិបាកដកដង្ហើមអាចជាប់ពាក់ព័ន្ធនឹងជំងឺស្ទះសរសៃឈាមសួត ជំងឺបេះដូង និងជំងឺសួតផ្សេងៗ អ្នកគួរស្វែងរកការពិគ្រោះជំងឺ ប្រសិនវាមានភាពមិនប្រក្រតី។ 5. មានអាការៈឈឺចាប់ខុសធម្មតា ប្រសិនសង្កេតឃើញមានការឈឺចាប់ផ្នែកក្បាល ឈឺចាប់តំបន់ពោះខ្លាំងក្លា និងស្រវាំងភ្នែក នៅត្រីមាសទី ៣ វាជាសញ្ញាគ្រោះថ្នាក់ដែលអាចឈានទៅដល់ជំងឺក្រឡាភ្លើង។ រោគសញ្ញានេះអាចបណ្តាលមកពី ការឡើងសម្ពាធឈាម និងមានវត្តមានប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម យកល្អគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតដើម្បីព្យាបាល។ 6. គ្រុនផ្តាសាយ ស្រ្តីមានផ្ទៃពោះអាចងាយនឹងឆ្លងនូវជំងឺគ្រុនផ្តាសាយ ដែលងាយនឹងបង្កឲ្យមានភាពធ្ងន់ធ្ងរជាងស្រ្តីធម្មតា។ ភាគច្រើនស្រ្តីមានផ្ទៃពោះតែងត្រូវបានណែនាំឲ្យទទួលបានការចាក់ថ្នាំបង្ការផ្តាសាយជាមុន។ ប្រសិនបើអ្នកមានជំងឺគ្រុនផ្តាសាយត្រូវសុំការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ការមានផ្ទៃពោះតែងតែជារឿងរីករាយសម្រាប់ក្រុមគ្រួសារនីមួយៗ ព្រោះថាអ្នកនឹងអាចបង្កើននូវសមាជិកថ្មីម្នាក់ទៀត តែវាក៏ជាពេលមួយដែលគ្រប់ស្រ្តីអាចជួបប្រទះនូវហានិភ័យមួយចំនួន ដូច្នេះគួរមានការយកចិត្តទុកដាក់ខ្ពស់អុំឡុងពេលមានផ្ទៃពោះចៀសវាងមានការសោកស្តាយ កើតឡើងដោយការធ្វេសប្រហែសណាមួយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

  អ្នកមានអារម្មណ៍ថាអាហារសុខភាពដែលអ្នកព្យាយាមបរិភោគកន្លងមកដូចជាមិនបានជួយអ្វីអ្នកសោះ?ហើយខកចិត្តដែរឬទេ  បើដឹងថាអាហារល្អៗដែលអ្នកខំញ៉ាំបែរជាមិនត្រូវបានប្រើប្រាស់ដោយរាងកាយ?អាហារជាច្រើនពិតជាមានអត្ថប្រយោជន៍យ៉ាងលើសលប់ ហើយអ្នកក៏រំពឹងទុកថាវាពិតជាអាចជួយដល់សុខភាព ក៏ដូចជាសម្រស់របស់អ្នកបាន។ ខុសពីការគិត អាហារខ្លះមិនអាចជួយអ្នកបានពេញលេញ តាមរយៈគ្រប់រូបភាពឡើយ។ ត្រង់ចំណុចនេះ  ការផ្សំអាហារពិតជាកត្តាសំខាន់មួយ ដោយមិនត្រឹមតែធ្វើដើម្បីបង្កើនរសជាតិអាហារ តែក៏ដើម្បីទទួលអត្ថប្រយោជន៍ដែលគួរតែទទួលបានឬយ៉ាងហោចណាស់ដើម្បីសុវត្ថិភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាការរួមបញ្ចូលយ៉ាងឥតខ្ចោះនៃអាហារ ដែលណែនាំដោយអ្នកជំនាញផ្នែករបបអាហារ និងសារជាតិចិញ្ចឹមដោយលទ្ធផលទទួល គឺលើសពីការបូកបញ្ចូលគ្នានៃផលប្រយោជន៍របស់អាហារនីមួយៗទៅទៀត។ ពពួកខ្លាញ់ ជាមួយបន្លែ បន្លែច្រើនមានផ្ទុកនូវពពួកវីតាមីនប្រភេទដែលត្រូវការខ្លាញ់ដើម្បីជំរុញការស្រូបចូលទៅក្នុងរាងកាយបាន។ ដូចនេះការបរិភោគបន្លែជាមួយនឹងបរិមាណសមរម្យនៃខ្លាញ់ក្រោមទម្រង់ជាប្រេង (ដូចជាប្រេងអូលីវជាដើម) ឬឈីស ត្រូវបានណែនាំដើម្បីទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់កាន់តែល្អ។      កាហ្វេ ជាមួយស្ករស ការសិក្សាមួយដែលបានផ្សាយលើ Journal Human Psychopharmacologyបានបង្ហាញថានេះអាចបណ្តាលមកពី តំបន់មួយនៃខួរក្បាលដែលទទួលខុសត្រូវលើការយកចិត្តទុកដាក់ ធ្វើការប្រកបដោយប្រសិទ្ធភាពជាងធម្មតា។ បើសិនអ្នកមិនផឹកកាហ្វេ អាចសាកល្បងផឹកតែបៃតងជាមួយទឹកឃ្មុំបន្តិចក៏បាន។ រមៀត ជាមួយសាច់ត្រី ទាំងសារធាតុ Curcuminដែលមានក្នុងរមៀត និង DHA ដែលជាប្រភេទខ្លាញ់អូមេហ្គា៣ នៅក្នុងខ្លាញ់ត្រី អាចរារាំងកោសិកាមហារីកពីការបំបែកខ្លួនបាន។ ការរួមគ្នារបស់វាអាចជួយពន្យឺតការលូតលាស់នៃដុំមហារីក និងការរីករាលដាលនៃប្រភេទមួយនៃមហារីកសុដន់បានល្អជាងការប្រើប្រាស់ដោយឡែកពីគ្នា។ អ្នកស្រាវជ្រាវ បានលើកឡើងថា DHA អាចជួយកោសិកាឲ្យប្រើប្រាស់ Curcuminបានយ៉ាងល្អ។ រមៀត ជាមួយម្រេចខ្មៅ         Curcuminក៏ត្រូវបានរងប្រតិកម្មយ៉ាងរហ័សមុនពេលដែលវាត្រូវបានស្រូបយកទៅប្រើប្រាស់ដែលនេះជាហេតុដែល ការរួមគ្នាជាមួយនឹងម្រេចខ្មៅដែលមានសារធាតPiperine ត្រូវបានណែនាំដោយសារវាអាចជួយឲ្យ Curcumin អាចស្រូបចូលទៅក្នុងសរសៃឈាមបានដល់ទៅជាង១,០០០ដងលើសធម្មតា។ ប៉េងប៉ោះ ជាមួយសណ្តែក ខ្លួនរបស់យើងអាចស្រូបយកសារធាតុដែកដែលមានអត្ថប្រយោជន៍ចំពោះខួរក្បាលនិងសាច់ដុំ ពីក្នុងរុក្ខជាតិ(ដូចជាសណ្តែក)បានតិចតួចជាងជាតិដែកដែលមានក្នុងសាច់ ដូចនេះដើម្បីបង្កើនការស្រូប ការបរិភោគរួមគ្នាជាមួយអាហារដែលសម្បូរដោយវីតាមីនសេ (ដូចជាប៉េងប៉ោះ) ត្រូវបានណែនាំ។ ប៉េងប៉ោះ ជាមួយស្ពៃប្រូខូលី ប្រូខូលី និងប៉េងប៉ោះ សុទ្ធតែជាសារធាតុដែលអាចប្រឆាំងនឹងកោសិកាមហារីកបាន ក៏ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា ការរួមផ្សំនៃបន្លែទាំងពីរប្រភេទអាចបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការប្រឆាំងនឹងជំងឺមហារីក ជាងការដែលប្រើដាច់ដោយឡែក។ តែបៃតង ជាមួយក្រូចឆ្មារ Catechins ដែលមានក្នុងតែបៃតងអាចជួយការពារបញ្ហាសុខភាពជាច្រើនជាពិសេសគឺជំងឺបេះដូង និងមហារីក។ ការបន្ថែមក្រូចឆ្មារក្នុងតែបៃតង អាចជួយកាត់បន្ថយការបំផ្លាញនៃ Catechins នៅក្នុងប្រព័ន្ធរំលាយអាហារ។    ម្យ៉ាងទៀត វីតាមីនសេដែលមានក្នុងក្រូចឆ្មារក៏ជួយបង្កើនការស្រូប Catechinsបានដល់ទៅបីដងផងដែរ។ យ៉ាអួរ ជាមួយផ្លែចេក ការញ៉ាំសារធាតុចិញ្ចឹមទាំងពីរចូលគ្នាភ្លាមៗបន្ទាប់ពីហាត់ប្រាណ ជួយធ្វើឲ្យសាច់ដុំឆាប់ត្រឡប់មកសភាពល្អឡើងវិញ។ នេះគឺជាការរួមផ្សំនៃកាបូអុីដ្រាតជាមួយប្រូតេអុីន ដែលអាចបង្កើនកម្រិតអាំងស៊ុយលីន ដើម្បីអនុញ្ញាតឲ្យសាច់ដុំអាចចាប់យកស្ករ និងអាមីណូអាស៊ីត មកប្រើប្រាស់បានរហ័ស។ សាឡាត់ ជាមួយម្ទេសក្រហម និងជីវ៉ាន់ស៊ុយ ជាការរួមបញ្ចូលគ្នាដែលអាចផ្តល់ឲ្យយើងនូវវីតាមីនបេ៣ប្រភេទគឺ បេ១ បេ៦ បេ១២ ដែលអាចកាត់បន្ថយអាមីណូអាស៊ីតដែលបំផ្លាញសរ-សៃឈាម បង្កើនការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។អាហារខ្លះពិតជាត្រូវការការរួមផ្សំដ៏ល្អ ជាជាងការបរិភោគវាដោយឡែក។       យ៉ាងណាមិញ តុល្យភាពអាហារមិនមែនមានន័យថា ត្រូវបរិភោគអាហារគ្រប់មុខក្នុងពេលតែមួយនោះដែរ ការរួមផ្សំដែលមិនត្រឹមត្រូវ មិនអាចជួយ   តែក៏អាចរារាំងអ្នកពីការទទួលសារធាតុល្អៗ ឬអាក្រក់ជាងនេះ គឺអាចនឹងគ្មានសុវត្ថិភាពតែម្តង។ សម្រាប់ការរួមផ្សំអាហារដែលអាក្រក់ចំពោះរាងកាយ សូមចុច ត្រង់នេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទម្រាំបង្កើតបានជាទម្លាប់ហាត់ប្រាណទៀងទាត់មួយមិនមែនជាការងាយស្រួលឡើយ ហើយអ្នកពិតជាមិនចង់ឲ្យមានការផ្អាកសូម្បីមួយថ្ងៃ មិនថាដោយហេតុផលណាមួយឡើយ។ តើនេះជាការត្រឹមត្រូវឬទេ?  រាល់ហេតុផលដែលធ្វើឲ្យអ្នកត្រូវសម្រាកហាត់ប្រាណមួយរយៈមិនគួរត្រូវបានបដិសេធទាំងអស់នោះទេ ជាពិសេសនៅពេលអ្នកមានបញ្ហាសុខភាពណាមួយ។ ដោយឡែក ក៏មិនបានន័យថាគ្រប់បញ្ហាអាចក្លាយទៅលេសដែលអ្នកត្រូវផ្អាកនោះដែរ ពីព្រោះចំពោះបញ្ហាមួយចំនួន ការហាត់ប្រាណអាចក្លាយទៅជារឿងដែលមិនគួរខកខានទៅវិញ។ តើពេលណាដែលអ្នកគួរផ្អាក និងពេលណាមិនគួរផ្អាក? សូមស្វែងរកចម្លើយនៅខាងក្រោម។ ពេលដែលគួរផ្អាកហាត់ប្រាណ ជាការទុកពេលវេលាឲ្យខ្លួនអ្នកដើម្បីបានត្រឡប់មកសុខភាពល្អដូចដើម និងអាចបន្តហាត់ដោយថាមពលវិញ។ ទាំងនេះជាស្ថានភាពសុខភាពដែលតម្រូវឲ្យអ្នកសម្រាកមួយរយៈសិន៖ • បញ្ហាតំបន់ក្រោមក៖ មានអារម្មណ៍ស្ទះដោយស្លេស្មនៅត្រង់ទ្រូង ក្អកខ្លាំងក្លា បញ្ហាប្រព័ន្ធអាហារ (ក្អួតចង្អោរ ឈឺពោះ ឬរាកដែលធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក) ឬការចុករោយខ្លួនជាដើម។ • គេងមិនបានគ្រប់គ្រាន់៖ អាចជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការហាត់ប្រាណ ដោយវាធ្វើឲ្យអ្នកមិនអាចតាំងអារម្មណ៍ និងថែមទាំងអាចធ្វើឲ្យមានរបួស ឬការឈឺចាប់ដោយចៃដន្យផងដែរ។ • ឈឺចាប់សាច់ដុំ៖ មិនថាឈឺនៅតំបន់ណា ដោយសាររាងកាយរបស់អ្នកទាំងអស់មានការជាប់ទាក់ទងនឹងគ្នា ដូចនេះវាធ្វើឲ្យការធ្វើចលនារបស់អ្នកមានកម្រិត និងខុសប្រក្រតី អាចនាំឲ្យមានរបួសដូចគ្នា។ • ក្តៅខ្លួន៖ ការហាត់ប្រាណធ្វើឲ្យកម្តៅក្នុងរាងកាយកាន់តែកើនឡើង ដែលធ្វើឲ្យស្ថានភាពអ្នកកាន់តែអាក្រក់។ • អស់កម្លាំង៖ មិនថាអស់កម្លាំងដោយសារជំងឺហាត់លើសកម្រិត ឬមិនផ្តល់ពេលគ្រប់គ្រាន់ឲ្យរាងកាយសម្របសម្រួលមកសភាពដើម សុទ្ធតែតម្រូវឲ្យអ្នកផ្អាកមួយរយៈសិន។ • មានរបួស៖ ការបង្ខំហាត់ក្នុងអំឡុងពេលនេះអាចឲ្យអ្នកប្រឈមនឹងការឈឺចាប់រយៈពេលកាន់តែយូរ និងរបួសអាចកាន់តែធ្ងន់ធ្ងរ អាស្រ័យនឹងស្ថានភាព និងទីតាំងនៃរបួស។ ពេលដែលមិនគួរផ្អាកហាត់ប្រាណ • ផ្តាសាយ៖ បើជាអាការៈកើតឡើងនៅលើផ្នែកកដូចជា តឹងច្រមុះ ហៀរសំបោរ ឈឺក ឬក្អកតិចតួចអាចជួយឲ្យប្រសើរឡើងវិញបាន ព្រមជាមួយការបង្កើនប្រព័ន្ធភាពស៊ាំតាមរយៈការហាត់ប្រាណសមរម្យ។ • ឈឺក្បាល៖ ក្នុងករណីឈឺក្បាលតឹងណែន ឬមានសម្ពាធនៅត្រង់ថ្ងាស ឬនៅផ្នែកខាងក្រោយនៃក្បាល និងក ការហាត់ប្រាណជាជម្រើសដ៏ល្អ ប្រសិនបើអ្នកធ្វើវានៅកម្រិតសមរម្យ និងតាមរបៀបត្រឹមត្រូវ។ • ពេលមករដូវ (សម្រាប់ស្ត្រី)៖ អ្នកអាចមានការឈឺចាប់ត្រង់ពោះ ឬអាការៈចុករួយខ្លះ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាការហាត់ប្រាណនៅពេលនេះអាចជួយកាត់បន្ថយនូវអាការៈទាំងនោះបានទៅវិញ។ • ពេលមានផ្ទៃពោះ៖ ការធ្វើចលនាត្រឹមត្រូវតាមការណែនាំពីអ្នកជំនាញ អាចជួយទាំងសុខភាពម្តាយ និងទារកថែមទាំងអាចជួយឲ្យការសម្រាលកូនមានរយៈពេលខ្លីផងដែរ។ • ពេលស្ត្រេស៖ ការហាត់ប្រាណជាជម្រើសល្អបំផុតដោយវាអាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ល្អ និងបន្ធូរភាពតានតឹង ថែមទាំងកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងផងដែរ។ អ្វីដែលអ្នកអាចធ្វើបាន អ្នកត្រូវទុកការហាត់ប្រាណជាធម្មតារបស់អ្នកនៅដោយឡែកសិន មិនថានៅពេលដែលអ្នកត្រូវបានណែនាំឲ្យផ្អាកហាត់ប្រាណ ឬពេលមិនគួរផ្អាកនោះទេ។ ជំនួសឲ្យការហាត់ជាធម្មតានេះ អ្នកក៏អាចធ្វើការសម្របសម្រួលខ្លះបើអ្នកពិតជាមិនចង់ខកខានការហាត់ ឬអ្នកមិនត្រូវបានណែនាំឲ្យផ្អាក តែក៏មិនអាចហាត់បានធម្មតា។ • បន្ថយការបញ្ចេញកម្លាំង និងរយៈពេលក្នុងការហាត់ • ជំនួសដោយលំហាត់ប្រាណស្រួលជាងមុន ឧទាហរណ៍ គួរដើរ ជំនួសឲ្យការរត់ • លំហាត់ប្រាណដែលល្អគឺការផ្តោតលើដង្ហើមដូចជា យោគៈ (Yoga)ពីឡាត (Pilate) ឬក៏ការធ្វើសមាធិ • លំហាត់ប្រាណដែលល្អសម្រាប់ជំងឺផ្តាសាយគឺ ការដើរ ឬរត់ត្រឹកៗប្រហែល២០នាទីដែលអាចជួយសម្រួលនូវអាការៈផ្តាសាយ និងធ្វើឲ្យដកដង្ហើមបានស្រួលជាងមុន • លំហាត់ប្រាណដែលណែនាំដោយអ្នកជំនាញ (សម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកមានការឈឺចាប់សាច់ដុំ ឬសន្លាក់ជាដើម) • អ្វីដែលសំខាន់ជាងគេនោះគឺ អ្នកត្រូវតែធ្វើការកម្តៅសាច់ដុំជានិច្ចមុនពេលហាត់ប្រាណ។ ប្រសិនបើអ្នកពិតជាមានអារម្មណ៍មិនល្អក្នុងការហាត់ប្រាណពិតមែន សម្រាកសិនជាជម្រើសល្អបំផុត ការរំលងការហាត់ប្រាណត្រឹមរយៈពេល ២ទៅ៣ថ្ងៃមិនអាចប៉ះពាល់ដល់ទម្លាប់ហាត់ប្រាណឬសមត្ថភាពក្នុងការហ្វឹកហាត់នោះឡើយ។ ត្រូវប្រាកដផងដែរថាអ្នកនឹងមិនបង្ខំខ្លួនឯងឡើយ ហើយរាល់ការមានបញ្ហាសុខភាព គួរទៅជួបនឹងអ្នកជំនាញ ដើម្បីអាចឲ្យអ្នកដឹងអំពីការធ្វើលំហាត់ប្រាណដែលស័ក្តិសមនឹងអ្នកបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

កម្តៅថ្ងៃផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើន តែក្នុងនោះវាក៏ផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ដល់ស្បែកអ្នកដែរ ក្នុងករណីអ្នកប៉ះពាល់ផ្ទាល់ រយៈពេលយូរ ឬញឹកញាប់។ ហេតុដូចនេះហើយ ទើបគ្រប់គ្នាតែងតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ ដោយសារពេលនេះជាខែសម្បូរកម្តៅថ្ងៃស្រាប់ផង តែប្រាកដទេថាអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃបានសមស្របហើយ? ជម្រះមន្ទិលរបស់អ្នកជាមួយ ហេលស៍ថាម ថ្ងៃនេះ ពីជម្រើសដ៏ត្រឹមត្រូវនៃឡេការពារកម្តៅថ្ងៃ។ ឡេការពារកម្តៅថ្ងៃ គឺជាផលិតផលផ្សំឡើងដោយសារធាតុជាច្រើន ជួយការពារកាំរស្មីពន្លឺព្រះអាទិត្យជះមកលើស្បែក ក្នុងទម្រង់ផ្សេងៗពីគ្នា និងកម្រិតខុសគ្នា ដើម្បីតម្រូវតាមប្រភេទស្បែក។ ដូចនេះ លោកអ្នកគួរធ្វើការជ្រើសរើសឡេការពារកម្តៅថ្ងៃតាមប្រភេទស្បែកដូចខាងក្រោម៖ ស្បែកកូនតូច៖ មនុស្សមួយចំនួនតែងយល់ថាឡេការពារកម្តៅថ្ងៃ គឺប្រើសម្រាប់តែវ័យជំទង់នេះជាការគិតខុសទាំងស្រុង។ ស្បែកក្មេងតូចៗជាស្បែកដែលទាមទារឲ្យមានការថែរក្សាខ្ពស់បំផុតដោយហេតុថាវាឆាប់ប្រតិកម្ម និងឆាប់រលាកជាមួយពន្លឺព្រះអាទិត្យ។ លោកអ្នកគួរជ្រើសរើសប្រភេទឡេការពារ ដែលគ្មាននូវសារធាតុគីមី PABA និង Oxybenzone ព្រោះសារធាតុទាំងពីរមុខនេះជាធម្មតាធ្វើឲ្យស្បែកមានប្រតិកម្មហើយវារឹតតែមានឥទ្ធិពលលើស្បែកក្មេង។ ឡេការពារកម្តៅថ្ងៃសម្រាប់ខ្លួនប្រភេទដែលមានសារធាតុ ស័ង្កសីអុកស៊ីត (Zinc oxide) និងទីតានីញ៉ូមអុកស៊ីត (Titanium dioxide)មានភាពអនុគ្រោះច្រើនចំពោះស្បែកងាយប្រតិកម្មដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃ សម្រាប់ក្មេងតូចៗ។ ម៉្យាង គួរប្រើស្ព្រៃយ៍ការពារកម្តៅថ្ងៃ ឬដបដែលមានសម្បកពណ៌ចម្រុះព្រោះវាអាចជាការជំរុញឲ្យក្មេងចូលចិត្តប្រើ។ គួរបញ្ជាក់ផងដែរថា ស្ព្រៃយ៍ការពារកម្តៅថ្ងៃសម្រាប់ក្មេងមិនគួរប្រើផ្ទាល់ទៅលើមុខនោះទេ គួរបាញ់ដាក់ដៃជាមុន រួចទើបលាបទៅលើមុខ។ ស្បែកមនុស្សចាស់៖ ទោះជាបុគ្គលដែលមានវ័យចំណាស់ បានប៉ះពាល់ផ្ទាល់ជាមួយនឹងកាំរស្មីពន្លឺព្រះអាទិត្យស្ទើរពេញមួយជីវិតរបស់គាត់យ៉ាងណាក៏ដោយ ស្បែករបស់ពួកគាត់នៅតែត្រូវការការពារបើមិនដូច្នោះទេហានិភ័យនៃការវិវឌ្ឍទៅជាមហារីកស្បែក និងត្រៀមមហារីក ស្បែកកាន់តែឆាប់ចាស់ ឡើងអុជៗ និងលេចចេញស្នាមជ្រីវជ្រួញលើស្បែក។ដោយសារមនុស្សចាស់មានការថយចុះនូវចលនាពិបាកក្នុងការលាប អញ្ចឹងគួរជ្រើសរើសប្រភេទជាស្ព្រៃយ៍បាញ់ ទើបងាយស្រួល និងប្រសើរបំផុត។ ស្បែកស្ងួត៖ មានន័យថាអ្នកត្រូវការទាំងការការពាររួមទាំងអាចផ្តល់សំណើមដល់ស្បែករបស់អ្នកបានទៀតផង ដូចនេះអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលអាចទាំងផ្តល់សំណើមដល់ស្បែក។ លោកអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាននូវសារធាតុឡាណូលីន (Lanolin) ប្រេង (oils) និងស៊ីលីកូន (Silicon) ដូចជាឌីមេទីកូន (Dimeticone)។ ម៉្យាងទៀត ឡេការពារកម្តៅថ្ងៃ ដែលមានឥទ្ធិពលផ្តល់សំណើមដល់ស្បែករបស់អ្នកបាន ច្រើនស្ថិតក្នុងទម្រង់ ជាក្រែម ជាឡូសិន និងជាក្រមួន ដោយលោកអ្នកអាចពិនិត្យមើលនៅលើសម្បកប្រអប់ (creams, lotions, or ointments)។ ស្បែកជាំ ឬធ្លាប់មានមហារីកស្បែក៖ ចំពោះអ្នកជំងឺដែលមានស្បែកជាំ ឬអ្នកធ្លាប់មានមហារីកស្បែក ឡេការពារកម្តៅថ្ងៃមានSPF30+ ត្រូវបានណែនាំឲ្យប្រើជាប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រាកដថា អ្នកលាបបានគ្រប់គ្រាន់ និងញឹកញាប់តាមការណែនាំ (រៀងរាល់២ម៉ោងក្រោយពេលចេញក្រៅ ឬភ្លាមៗបន្ទាប់ពីហែលទឹករួច) គឺសំខាន់បំផុត។ ស្បែកស្រអាប់៖ បុគ្គលដែលមានស្បែកស្រអាប់ ឆាប់ឡើងពណ៌ តែមិនងាយនឹងរលាកដោយសារកម្តៅថ្ងៃ អាចនឹងមានអារម្មណ៍ថាពួកគេមិនចាំបាច់ត្រូវការប្រើឡេការពារកម្តៅថ្ងៃនោះទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ វាមិនខុសគ្នាជាមួយនឹងការរលាកដោយសារកម្តៅថ្ងៃនោះទេ ព្រោះថាពេលអ្នកត្រូវកម្តៅថ្ងៃ ហើយស្បែកឡើងពណ៌ នោះមានន័យថាវាជាលទ្ធផលនៃការបំផ្លាញ DNA របស់ស្បែក។ ប្រសើរបំផុតអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពទូលាយ (Broad-Spectrum Suscreens) ក្នុងកម្រិត SPF15+។ ស្បែកងាយអាល្លែកហ្ស៊ី និងស្បែកមានមុន៖ អ្នកជំងឺដែលមានស្បែកងាយនឹងអាល្លែកហ្ស៊ី ឬស្បែកមានមុនគួរចៀសវាងផលិតផលដែលមានផ្ទុកសារធាតុផ្តល់ក្លិន ក៏ដូចជាមានផ្ទុកពពួកPABA Oxybenzone Salicylate និងEcamsule។ ម៉្យាងវិញ ទៀត អ្នកជំងឺដែលងាយអាល្លែកហ្ស៊ី និងអ្នកជំងឺដែលស្បែកមានមុន គួរតែចៀសវាងប្រភេទឡេមានផ្ទុកជាតិអាល់កុលព្រោះវាធ្វើឲ្យស្បែកកាន់តែស្ងួត ហើយធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរថែមទៀត ដែលភាគច្រើនឃើញមានស្ថិតក្នុងទម្រង់ជាជែល។ លោកអ្នកមិនគួរប្រើឡេការពារកម្តៅថ្ងៃជាប្រភេទក្រែមនោះទេ ព្រោះវាមានជាតិប្រេងធ្វើឲ្យអ្នកកាន់តែងាយកើតមុន។ ទោះបីជាអ្នកក៏គង់នឹងត្រូវបានណែនាំពីអ្នកលក់ផលិតផលយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានដឹងខ្លះ ដើម្បីទទួលបានជម្រើសដែលសមស្របជាមួយស្បែករបស់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

កម្តៅថ្ងៃផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនតែក្នុងនោះវាក៏ផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ដល់ស្បែកអ្នកដែរ ក្នុងករណីអ្នកប៉ះពាល់ផ្ទាល់ រយៈពេលយូរឬញឹកញាប់។​ ហេតុដូចនេះហើយ​ទើបគ្រប់គ្នាតែងតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំដោយសារពេលនេះជាខែសម្បូរកម្តៅថ្ងៃស្រាប់ផង តែ ប្រាកដទេថាអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃបានសមស្របហើយ? ជម្រះមន្ទិលរបស់អ្នកជាមួយហេលស៍ថាមថ្ងៃនេះជម្រើសដ៏ត្រឹមត្រូវនៃ ឡេការពារកម្តៅថ្ងៃ។ឡេការពារកម្តៅថ្ងៃគឺជាផលិតផលផ្សំឡើងដោយសារធាតុជាច្រើនជួយការពារកាំរស្មីពន្លឺព្រះអាទិត្យជះមកលើស្បែកក្នុងទម្រង់ផ្សេងៗពីគ្នានិងកម្រិតខុសគ្នាដើម្បីតម្រូវតាមប្រភេទស្បែក។​​ ដូចនេះលោកអ្នកគួរធ្វើការជ្រើសរើសឡេការពារកម្តៅថ្ងៃតាមប្រភេទស្បែកដូចខាងក្រោម៖ ស្បែកកូនតូច៖ មនុស្សមួយចំនួនតែងយល់ថាឡេការពារកម្តៅថ្ងៃ គឺប្រើសម្រាប់តែវ័យជំទង់នេះជាការគិតខុសទាំងស្រុង។ ស្បែកក្មេងតូចៗជាស្បែកដែលទាមទារឲ្យមានការថែរក្សាខ្ពស់បំផុត ដោយហេត ថាវាឆាប់ប្រតិកម្ម និងឆាប់រលាកជាមួយពន្លឺព្រះអាទិត្យ។  លោកអ្នកគួរជ្រើសរើសប្រភេទឡេការពារ ដែលគ្មាននូវសារធាតុគីមី PABA និង Oxybenzone ព្រោះសារធាតុទាំងពីរមុខនេះ ជាធម្មតាធ្វើឲ្យស្បែកមានប្រតិកម្មហើយវារឹតតែមានឥទ្ធិពលលើស្បែកក្មេង។ ការពារកម្តៅថ្ងៃសម្រាប់ខ្លួនប្រភេទ ដែលមានសារធាតុស័ង្កសីអុកស៊ីត (Zincoxide) និងទីតានីញ៉ូមអុកស៊ីត(Titanium dioxide) មានភាពអនុគ្រោះច្រើន ចំពោះស្បែកងាយប្រតិកម្មដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃសម្រាប់ក្មេងតូចៗ។ គួរប្រើស្ព្រៃយ៍ការពារកម្តៅថ្ងៃឬដប ដែលមានសម្បកពណ៌ចម្រុះព្រោះវាអាចជាការជំរុញឲ្យក្មេងចូលចិត្តប្រើ។គួរបញ្ជាក់ផងដែរថាស្ព្រៃយ៍ការពារកម្តៅថ្ងៃសម្រាប់ក្មេងមិនគួរប្រើផ្ទាល់ទៅលើមុខនោះទេ គួរបាញ់ដាក់ដៃជាមុន រួចទើបលាបទៅលើមុខ។ ស្បែកមនុស្សចាស់៖ ទោះជាបុគ្គលដែលមានវ័យចំណាស ​បានប៉ះពាល់ផ្ទាល់ជាមួយនឹងកាំរស្មីពន្លឺព្រះអាទិត្យស្ទើរ ពេញមួយជីវិតរបស់គាត់យ៉ាងណាក៏ ដោយស្បែករបស់ពួកគាត់នៅតែត្រូវការការពារ បើមិនដូច្នោះទេហានិភ័យនៃការវិវឌ្ឍទៅជាមហារីកស្បែកនិងត្រៀមមហារីក ស្បែកកាន់តែឆាប់ចាស់ ឡើងអុជៗ ងលេចចេញស្នាមជ្រីវជ្រួញ​​​លើស្បែក។ ដោយសារមនុស្សចាស់មានការថយចុះនូវចលនា ពិបាកក្នុងការលាបអញ្ចឹងគួរជ្រើសរើសប្រភេទជា ស្ព្រៃយ៍បាញ់ ទើបងាយស្រួល និងប្រសើរបំផុត។ ស្បែកស្ងួត៖ មានន័យថាអ្នកត្រូវការទាំងការការពាររួមទាំងអាចផ្តល់សំណើមដល់ស្បែករបស់អ្នកបានទៀតផង ដូចនេះអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលអាចទាំងផ្តល់សំណើមដល់ស្បែក។ លោកអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃ ដែលមាននូវសារធាតុឡាណូលីន(Lanolin) ប្រេង (oils) និងស៊ីលីកូន (Silicon) ដូចជាឌីមេទីកូន (Dimeticone)។ ម៉្យាងទៀតឡេការពារកម្តៅថ្ងៃ ដែលមានឥទ្ធិពលផ្តល់សំណើមដល់ស្បែករបស់អ្នកបាន ច្រើនស្ថិតក្នុងទម្រង់ ជាក្រែម ជាឡូសិន និងជាក្រមួនដោយលោកអ្នកអាចពិនិត្យមើលនៅលើសម្បកប្រអប់ (creams, lotions, or ointments)។ ស្បែកជាំ ឬធ្លាប់មានមហារីកស្បែក៖​ ចំពោះអ្នកជំងឺដែលមានស្បែកជាំ ឬអ្នកធ្លាប់មានមហារីកស្បែកឡេការពារកម្តៅថ្ងៃមានSPF30+ ត្រូវបានណែនាំឲ្យប្រើជាប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រាកដថា អ្នកលាបបានគ្រប់គ្រាន់ និងញឹកញាប់តាមការណែនាំ (រៀងរាល់២ម៉ោងក្រោយពេលចេញក្រៅ ឬភ្លាមៗបន្ទាប់ពីហែលទឹករួច) គឺសំខាន់បំផុត។ ស្បែកស្រអាប់៖ បុគ្គលដែលមានស្បែកស្រអាប់ ប់ឡើងពណ៌តែមិនងាយនឹងរលាកដោយសារកម្តៅថ្ងៃ អាចនឹងមានអារម្មណ៍ថាពួកគេមិនចាំបាច់ត្រូវការប្រើ​ឡេការពារកម្តៅថ្ងៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនខុសគ្នា ជាមួយនឹងការរលាកដោយសារកម្តៅថ្ងៃនោះទេ ព្រោះថាពេលអ្នកត្រូវកម្តៅថ្ងៃ ហើយស្បែកឡើងពណ៌ នោះមានន័យថាវាជាលទ្ធផលនៃការបំផ្លាញ DNA របស់ស្បែក។ សើរបំផុតអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពទូលាយ (Broad Spectrum Suscreens)ក្នុងកម្រិត SPF15+។ ស្បែកងាយអាល្លែកហ្ស៊ី និងស្បែកមានមុន៖ ជំងឺដែលមានស្បែកងាយនឹងអាល្លែកហ្ស៊ីឬស្បែកមានមុនគួរចៀសវាងផលិតផល ដែលមានផ្ទុកសារធាតុផ្តល់ក្លិន ក៏ដូចជាមានផ្ទុកពពួកPABA Oxybenzone SalicylateនិងEcamsule។ ម៉្យាងវិញទៀត អ្នកជំងឺដែលងាយអាល្លែកហ្ស៊ី និងអ្នកជំងឺដែលស្បែកមានមុន គួរតែចៀសវាងប្រភេទឡេមានផ្ទុកជាតិអាល់កុលព្រោះវាធ្វើឲ្យស្បែកកាន់តែស្ងួត ហើយធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរថែមទៀត ដែលភាគច្រើនឃើញមានស្ថិតក្នុងទម្រង់ជាជែល។ លោកអ្នកមិនគួរប្រើឡេការពារកម្តៅថ្ងៃ ជាប្រភេទក្រែមនោះទេព្រោះវាមានជាតិប្រេងធ្វើឲ្យអ្នកកាន់តែងាយកើតមុន។ ទោះបីជាអ្នកក៏គង់នឹងត្រូវបានណែនាំពី អ្នកលក់ផលិតផលយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានដឹងខ្លះដើម្បីទទួលបានជម្រើសដែលសមស្របជាមួយស្បែករបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការដុតបំផ្លាញកាឡូរីបានល្អ មិនត្រឹមជួយអ្នកឲ្យស្រកទម្ងន់ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកគេងលក់ស្រួល ចៀសពីជំងឺមួយចំនួននិងមានកម្លាំងរឹងមាំទៀតផង។ ប៉ុន្តែ កាឡូរីដ៏លើសលប់របស់អ្នករឹងរូសហួសពីការគិត ដែលការហាត់ប្រាណតែម្យ៉ាងមិនអាចជួយអ្វីបានច្រើនទេបើមិនធ្វើរួមជាមួយរបៀបនៃការញ៉ាំដ៏ត្រឹមត្រូវនោះ។ 1. ចាប់ផ្តើមតាំងពីព្រឹក រីករាយដុតបំផ្លាញកាឡូរីតាំងពីពេលចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកតាមរយៈការញ៉ាំអាហារពេលព្រឹក ដើម្បីដាស់មេតាបូលីសរបស់អ្នកនិងធ្វើឲ្យវាដំណើរការបានពេញមួយថ្ងៃ។ កុំភ្លេចរបបអាហារសមរម្យដែលល្អគ្រប់គ្រាន់សម្រាប់អាហារពេលព្រឹកដូចជា ទឹកដោះគោជូរ និងផ្លែឈើ ឬនំបុ័ង គ្រាប់ធញ្ញជាតិ។ 2. ញ៉ាំឲ្យគ្រប់គ្រាន់ និងច្រើនពេល ការបរិភោគតិចជាងតម្រូវការរបស់រាងកាយ នោះរាងកាយរបស់អ្នកនឹងបញ្ឈប់ដំណើរការមេតាបូលីសរបស់អ្នកដូចគ្នា ដែលចុងក្រោយអ្នកមិនត្រឹមតែអស់កម្លាំងនោះទេ ថែមទាំងសល់កាឡូរីលើសដើម។ ដូចនេះ ក្រៅពីអាហារចម្បង ៣ពេលសមរម្យអ្នកក៏អាចបន្ថែមអាហារសម្រន់សុខភាពនៅចន្លោះអាហារនីមួយៗផងដែរ ដើម្បីឲ្យមេតាបូលីសអាចដំណើរការបានធម្មតា និងដុតកាឡូរីរបស់អ្នកមិនឈប់ឈរ។ 3. ទឹកត្រជាក់ ការបរិភោគទឹកត្រជាក់មួយថ្ងៃ ៦កែវយ៉ាងតិច ត្រូវបានបង្ហាញថាបង្កើនការដុតបំផ្លាញកាឡូរីដោយមេតាបូលីស ដល់ទៅ ៥០កាឡូរីក្នុងមួយថ្ងៃ ដែលការកើនឡើងនេះបានពីការប្រើប្រាស់ថាមពលដើម្បីសម្របសម្រួលសីតុណ្ហភាពរបស់ទឹកទៅនឹងសីតុណ្ហភាពរបស់រាងកាយ។ 4. បញ្ចូលគ្រឿងហឹរទៅក្នុងអាហារ អាហារហឹរមានសារធាតុធម្មជាតិ ដែលអាចជំរុញមេតាបូលីសរបស់អ្នកឲ្យកាន់តែស្វាហាប់។ ទោះបីជាឥទ្ធិពលនេះនឹងកើតមានជាបណ្តោះអាសន្ន ប៉ុន្តែការចម្អិនអាហារដោយបន្ថែមម្ទេសក្រហម ឬបៃតង ម្រេច ខ្ញី ខ្ទឹមសជាដើមឲ្យបានញឹកញាប់ពិតជាអាចធ្វើឲ្យអត្ថប្រយោជន៍កើនឡើងជាលំដាប់។ 5. ជ្រើសរើសអាហារសរីរាង្គ សារធាតុពុលដែលចេញពីថ្នាំសម្លាប់សត្វល្អិត អាចរារាំងដំណើរការមេតាបូលីស ដែលជាលទ្ធផលធ្វើឲ្យការដុតកាឡូរីត្រូវបានកាត់បន្ថយ។ ដូចនេះ អ្នកគួរតែជ្រើសរើសបន្លែ ផ្លែឈើសរីរាង្គសម្រាប់បរិភោគជានិច្ច។ 6. អាហារទំពាច្រើន ជ្រើសរើសប្រភេទអាហារដែលទាមទារឲ្យអ្នកទំពាច្រើន ដូចជាសាច់សុទ្ធ គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬបន្លែទាំងមូល ជាជាងអាហារដែលត្រូវបានចិញ្ច្រាំ ចិតជាចំណិតតូចៗ ឬធ្វើឲ្យល្អិតហើយស្រេច ដើម្បីភ្ញោចដល់មេតាបូលីស។ 7. ប្តូរមកជាតែ និងកាហ្វេ បើអ្នកជ្រើសរើសកាហ្វេសម្រាប់បង្កើនថាមពល និងធ្វើឲ្យអ្នកមានស្មារតីល្អនោះអ្នកនឹងរីករាយជាមួយនឹងការបង្កើនអត្រានៃការធ្វើមេតាបូលីសផងដែរ ប្រសិនបរិភោគក្នុងកម្រិតល្មម។ រីឯឥទ្ធិពលរួមគ្នានៃ Caffeine និង Catechins របស់តែបៃតង ឬតែអូឡុងអាចបង្កើនមេតាបូលីសបានដល់ ២ទៅ ៣ម៉ោង។ 8. បំបែកខ្លាញ់ដោយជាតិកាកសរសៃ ការស្រាវជ្រាវបង្ហាញថា ជាតិកាកសរសៃអាចបង្កើនការដុតកាឡូរីបានដល់ទៅជាង ៣០% ដែលជាលទ្ធផលធ្វើមានការស្រកទម្ងន់យ៉ាងរហ័ស។ អាហារសម្បូរដោយកាកសរសៃមាននៅក្នុងបន្លែ ផ្លែឈើ និងធញ្ញជាតិ។ រួមផ្សំជាមួយរបៀបក្នុងការបរិភោគអាហារខាងលើ របបអាហារសុខភាពប្រចាំថ្ងៃរបស់អ្នកក៏ចាំបាច់បំផុតផងដែរ ជាពិសេសគឺកុំភ្លេចនូវអាហារដែលមានប្រូតេអ៊ីន ខ្លាញ់ អូមេហ្គា៣ វីតាមីន និងជាតិរ៉ែផ្សេងៗ ដែលសុទ្ធសឹងអាចជំរុញការដុតបំផ្លាញកាឡូរីប្រកបដោយប្រសិទ្ធភាព។ អ្នកក៏គ្មានផ្លូវជួបកាឡូរីដ៏លើសលប់នោះទៀតទេ បើអ្នករក្សាការធ្វើលំហាត់ប្រាណទៀតទាត់ និងប្រកាន់យករបៀបរស់នៅដ៏ល្អ (ភាពសកម្ម ការគេង សម្រាក…)។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សាកល្បងចំណាយពេលត្រឹម ១នាទី ក្រឡេកមើលក្រចកដៃ ឬក្រចកជើងរបស់អ្នក តើវាមើលទៅមានសុខភាពល្អ ឬអត់? តើអ្នកមានឃើញស្នាមឆ្នូត អុជៗ លើក្រចកមានពណ៌ ឬរូបរាងខុសពីធម្មតា? យ៉ាងហោចណាស់ លក្ខខណ្ឌដែលបានរៀបរាប់ខាងលើអាចត្រូវបានកាត់បន្ថយ ឬបំបាត់តាមរយៈការថែរក្សាត្រឹមត្រូវ។ តាមរយៈហេលស៍ថាម ថ្ងៃនេះនឹងបង្ហាញលោកអ្នកអំពីចំណុចនានាជុំវិញក្រចកមានសុខភាពល្អ៖ ក្រចកបែបណាទើបអាចនិយាយបានថាគ្មានបញ្ហា? ម្នាក់ៗហាក់ពុំសូវចាប់អារម្មណ៍​ គិតត្រឹមតែថាក្រចកស វែង គ្មានដីគឺគ្មានបញ្ហាហើយ។ យ៉ាងណាមិញ ពាក្យថាក្រចកមួយម៉ាត់គឺផ្គុំដោយស្រទាប់ជាតិប្រូតេអ៊ីនស្តើង ហៅថាគេរ៉ាទីន លូតលាស់ពីទីតាំងខាងក្រោមក្រចក ក្រោមសាច់គែមក្រចក ហើយក្រចកដែលមានសុខភាពល្អគឺរលោង គ្មានខូង មានទម្រង់ជាពណ៌ធម្មជាតិ មានស្ថេរភាព និងគ្មានចំណុចខុសប្រក្រតី។ ម៉្យាងទៀតអ្នកត្រូវតែគ្មាននូវសញ្ញាដូចខាងក្រោម៖ • ក្រចកមានការប្តូរពណ៌ខុសធម្មតា ដូចជាទៅជាស្លេក ឬខ្មៅ នៅក្នុង ឬក្រោមនៃក្រចក • ប្តូររូបរាងក្រចក ដូចជារាងទឹករលក • ក្រចកស្តើង ឬក្រាស់ជាងធម្មតា • ក្រចកហាក់មិនជាប់ជាមួយស្បែកជុំវិញ • មានឈាមជុំវិញក្រចក • ហើម ឬឈឺចាប់ជុំវិញក្រចក។ ៥ ចំណុចដែលលោកអ្នកមិនគួរភ្លេច ដើម្បីថែរក្សាក្រចកឲ្យល្អបំផុត៖ • រក្សាអនាម័យជាប្រចាំ៖ បាក់តេរី ឬមីក្រុបមួយចំនួននឹងជ្រាបចូលតាមរយៈក្រចកក្នុងរាល់ពេលអ្នកកាត់ក្រចកឬសាច់ជុំវិញក្រចកដូចនេះអ្នកត្រូវប្រាកដថាបានសម្លាប់មេរោគលើកន្ត្រៃមុននឹងប្រើ។ ម៉្យាងការរក្សាឲ្យដៃរបស់អ្នកស្ងួតជានិច្ចក៏ជាវិធីសាស្រ្តមួយអាចការពារពីការលូតលាស់របស់បាក់តេរី នៅផ្នែកខាងក្រោមក្រចកដៃរបស់អ្នកបានដែរ។ អ្វីដែលអ្នកមិនគួរភ្លេចនោះគឺការពាក់ស្រោមដៃជាប្រចាំ នៅពេលអាកាសធាតុត្រជាក់ខ្លាំង ក្តៅខ្លាំង ពេលលាងចាន បោកសម្លៀកបំពាក់ ឬករណីដែលក្រចកអ្នកត្រូវប៉ះជាមួយសារធាតុគីមីដោយផ្ទាល់។ • កាត់តម្រឹម និងលាបថ្នាំក្រចក៖ វាពិតជាចាំបាច់ណាស់ពិសេសសម្រាប់លោកអ្នកដែលមានក្រចកទន់ ព្រោះវាងាយបាក់កាលណាវាវែង ហើយការលាបថ្នាំក្រចកជាប្រចាំអាចធ្វើឲ្យក្រចកអ្នករឹងបានមួយកម្រិតផងដែរ។  សូមបញ្ជាក់ថា ការកាត់តម្រឹមក្រចក ក៏ត្រូវបានណែនាំសម្រាប់គ្រប់សភាពក្រចកផងដែរ មិនថាក្រចករឹង ឬទន់នោះទេ។ • ផ្តល់សំណើម៖ មិនត្រឹមតែស្បែកទេដែលត្រូវការសំណើមក្រចករបស់អ្នកក៏ដូចគ្នា ដូចនេះពេលអ្នកលាបឡូសិនដៃរបស់អ្នក កុំភ្លេចលាបលើក្រចក និងសាច់ក្នុងក្រចកផងដែរដើម្បីឲ្យក្រចកដៃអ្នកមើលទៅភ្លឺរលោងស្រស់ស្អាត។ បន្ថែមពីនេះលោកអ្នកក៏គួរតែការពារវាផងដែរដើម្បីឲ្យក្រចករឹងល្អ និងចៀសពីបញ្ហាខាងលើបានមួយកម្រិតទៀត។ • របបអាហារត្រឹមត្រូវ៖ ពិតជាសំខាន់ខ្លាំងណាស់ដែលគ្រូពេទ្យមួយចំនួនបានណែនាំឲ្យញ៉ាំអាហារដែលសម្បូរដោយវីតាមីននិងអាហារបំប៉នដូចជាបីយ៉ូទីន វីតាមីនអ៊ី និងខ្លាញ់ត្រីជាប្រចាំ។ ពិសេសអាហារដែលសម្បូរជាតិប្រូតេអ៊ីនដូចជាសណ្តែកសាច់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួនរួមផ្សំ និងបន្លែបៃតងនឹងជួយឲ្យក្រចកអ្នករឹងមាំនិងមានអនាម័យស្អាត។ • រក្សាឲ្យក្រចកបានសម្រាក៖ ទោះបីការលាបក្រចកធ្វើឲ្យក្រចកអ្នកស្រស់ស្អាត និងរឹងល្អយ៉ាងណាក៏ដោយ វាតែងតែមានកម្រិតក្នុងការប្រើប្រាស់ដែរ។ សូម្បីតែលោកអ្នកត្រូវការសម្រាក ដូច្នេះអ្នកត្រូវទុកពេលឲ្យក្រចកអ្នកបានសម្រាក ដើម្បីធ្វើការជួសជុល  យ៉ាងហោចណាស់ក៏មួយអាទិត្យ រួមជាមួយនឹងការថែរក្សាខាងលើលោកអ្នកក៏ត្រូវទាមទារឲ្យបញ្ឈប់ទម្លាប់មិនល្អមួយចំនួនទៀតដូចជា៖ • ខាំក្រចកដៃ ឬសាច់គល់ក្រចក៖ ទម្លាប់ទាំងនេះអាចបំផ្លាញបន្ទះក្រចកអ្នកទាំងមូលរឹតតែអាចប៉ះពាល់ដល់ធ្មេញរបស់អ្នកទៀតផង។ ម៉្យាងក្នុងទឹកមាត់មានអង់ស៊ីមដែលធ្វើឲ្យក្រចកអ្នកខ្សោយ ទន់ និងងាយបាក់។ ទោះបីការប៉ះពាល់តិចតួចក៏ដោយ ក៏វាជាហេតុអាចឲ្យបាក់តេរី ឬពពួកផ្សិតជ្រៀតចូលបាននិងបង្កជាជំងឺផ្សេងៗ។ • ហាមប្រើទឹកលាងក្រចកញឹកញាប់ពេក៖ លោកអ្នកគួរព្យាយាមកាត់បន្ថយការប្រើទឹកលាងក្រចក ឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន ហើយគួរកុំឲ្យវាប៉ះផ្ទាល់ជាមួយសាច់គែមក្រចកពេលអ្នកលាង។ គួរជ្រើសរើសប្រភេទទឹកលាងក្រចកដែលគ្មានផ្ទុកអាសេតូន (Aceton-free) ព្រោះវាធ្វើឲ្យក្រចកអ្នកកាន់តែស្ងួត។ • ហាមប្រើផលិតផលរក្សាក្រចកដែលមានផ្ទុកToluene or Formaldehyde៖ ដោយសារសារធាតុទាំងនោះធ្វើឲ្យមានគ្រោះថ្នាក់ដល់សាច់ក្រចក រួមទាំងរាងកាយរបស់អ្នកផងដែរទោះក្នុងបរិមាណតិចតួចក៏ដោយដូចនេះអ្នកត្រូវពិនិត្យមើលឲ្យច្បាស់មុននឹងជ្រើសរើសផលិតផលទាំងនោះ។ • កុំកាត់ក្រចកដល់គល់ពេក៖ ទោះបីមានការណែនាំឲ្យកាត់ក្រចកជាប្រចាំក៏ដោយ អ្នកត្រូវប្រាកដថាអ្នកមិនកាត់រហូតដល់គល់ រឹតតែមិនត្រូវកាត់សាច់គែមក្រចក ព្រោះទម្លាប់នេះអាចបង្ករោគផ្សេងៗដោយងាយ តាមរយៈការឆ្លងមេរោគ។ • កុំប្រើប្រាស់ក្រចកខុសបច្ចេកទេស៖ យ៉ាងណាក៏ដោយ ហាមដាច់ខាតការដែលអ្នកជំនួសឧបករណ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីទប់កោស កាត់ ឆ្កឹះ ឬកេះ ព្រោះវាអាចបំផ្លាញក្រចករបស់អ្នក ទាំងដោយផ្ទាល់ និងមិនផ្ទាល់ រួមទាំងបង្ករោគដោយមិនដឹងខ្លួន។ បើទោះជាក្រចករបស់អ្នកមានគ្រប់លក្ខខណ្ឌក្រចកមានសុខភាពល្អដូចបានរៀបរាប់ខាងលើហើយក៏ដោយ…សំខាន់គឺអ្នកត្រូវធ្វើការថែរក្សាវាឲ្យស្ថិតនៅក្នុងស្ថានភាពនេះរហូតទៅ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រសិនបើអ្នកធ្លាប់ទៅកន្លែងហាត់ប្រាណ អ្នកប្រាកដជាធ្លាប់បានឃើញនូវទង្វើរបស់ជនមួយចំនួន ដែលមិនបានអនុវត្ដតាមការណែនាំរបស់កន្លែងហាត់ប្រាណ ហើយធ្វើឲ្យអ្នកគិតថា នៅផ្ទះល្អជាង។ ត្រូវចាំក្នុងចិត្តថា កន្លែងហាត់ប្រាណជាកន្លែងសាធារណៈ ​មិនមែនជាកន្លែងឯកជនដាច់មុខរបស់អ្នកនោះទេ ហេតុនេះហើយ រាល់ទង្វើដែលអ្នកធ្វើ ចាំបាច់ណាស់ត្រូវតែគិតគូរដល់អ្នកដែលនៅក្បែរខ្លួនផង។ ៨ចំណុចដែលមិនគួរប្រតិ​ប​ត្តិនោះ​ រួមមានដូចខាងក្រោម៖​ ១. មិនត្រូវទុកម៉ាស៊ីនហាត់ប្រាណឲ្យនៅមានញើស វាជារឿងធម្មតាទេដែលយើងតែងតែបែកញើសរាល់ពេលយើងហាត់ប្រាណ។ ការប្រើកូនកន្សែង គឺជាវិន័យមួយដ៏សំខាន់របស់កន្លែងហាត់ប្រាណ ក៏ដូចជា ការប្រើនូវកូនកន្សែងនេះ ដើម្បីជូតញើសរបស់អ្នកចេញពីម៉ាស៊ីនដែលអ្នកបានប្រើរួច។ ចូរចងចាំថាម៉ាស៊ីនស្ទើរតែទាំងអស់ គឺមានស្បែកគ្របពីលើ ហើយញើសរបស់អ្នកនឹងជាប់នៅទីនោះ លុះត្រាតែអ្នកជូតវាចេញ។   ២. កុំកាន់កាប់ម៉ាស៊ីនហាត់ប្រាណ​ ប្រសិនបើអ្នកមិនប្រើវា មានមនុស្សជាច្រើនចូលចិត្តទៅអង្គុយលេងនៅលើម៉ាស៊ីនហាត់ប្រាណ។ ពូកគេតែងតែចុចទូរស័ព្ទលេង មើលសារអេឡិចត្រូនិច ថតរូបលេង ឬក៏សម្រាកលេង នៅលើម៉ាស៊ីនទាំងនោះ នៅពេលដែលមានអ្នកដទៃកំពុងតែរង់ចាំប្រើនូវម៉ាស៊ីនមួយនោះដែរ។ ប្រសិនបើអ្នកនៅកន្លែងហាត់ប្រាណ អ្នកត្រូវចងចាំថា ​អ្នកមកទីនេះដើម្បីហាត់ប្រាណ។ ៣. ការនិយាយទូរស័ព្ទ និងការប្រើប្រាស់ប្រដាប់បំពងសម្លេង នៅកន្លែងហាត់ប្រាណមានមនុស្សរំខានមួយចំនួនដែលតែងតែនិយាយទូរស័ព្ទឮៗ​ ហើយយូរៗ នៅកំឡុងពេលហាត់ប្រាណ ហើយមានអ្នកខ្លះទៀត ចូលចិត្តចាក់ចម្រៀងឮៗ សូម្បីតែអ្នកដែលពាក់កាសក៏អាចស្ដាប់ឮដែរ។ ៤. ម៉ាស៊ីនហាត់ប្រាណ គឺសម្រាប់អ្នករាល់គ្នា តើអ្នកចាំទេ កាលពីយើងរៀននៅថ្នាក់មតេ្តយ្យ យើងត្រូវបានបង្រៀនថា របស់លេងនៅក្នុងសាលាគឺសម្រាប់ក្មេងៗគ្រប់គ្នា? ដូច្នេះហើយ អ្នកគួរតែអនុវត្ដដូចគ្នា ពេលអ្នកនៅកន្លែងហាត់ប្រាណ។ អ្នកមិនគួរហាត់ប្រាណដោយប្រើម៉ាស៊ីនតែមួយគត់នោះទេ។ អ្នកមិនគួរចំណាយពេល២ម៉ោង ទៅលើតែម៉ាស៊ីនរត់ហាត់ប្រាណ មួយទេ ប្រសិនបើអ្នកឃើញថាមានអ្នកដទៃទៀតកំពុងរង់ចាំប្រើម៉ាស៊ីននោះដែរ។ ៥. មិនត្រូវទុកដុំដែក (ទម្ងន់) ឲ្យនៅពាសវាលពាសកាលទេ មេរៀនមួយទៀតដែលអ្នកបានរៀនកាលពីនៅក្មេងៗនោះ គឺមិនត្រូវទុករបស់លេងអ្នកឲ្យនៅពង្រាយគ្រប់ទីកន្លែងនោះទេ។ វិន័យដូចគ្នានេះ ក៏គួរតែអនុវត្ត នៅកន្លែងហាត់ប្រាណ។ អ្នកគួរតែដាក់ដុំដែកទៅកាន់កន្លែងដើមរបស់វាវិញ។ កាលដែលទុកដុំដែកនៅលើឥដ្ឋចោល វាអាចធ្វើឲ្យអ្នកដទៃដួល ឬមានរបួសបាន។ ៦. ការដាក់សម្ពាធដល់អ្នកដទៃ ការប្រើម៉ាស៊ីនហាត់ប្រាណណាមួយរហូតដល់៦០នាទី គឺវាមិនសមរម្យទេ ប៉ុន្តែការឈរឱបដៃ និងព្យាយាមតឿនអ្នកដែលកំពុងហាត់ប្រាណឲ្យលឿនឡើង គឺជាទង្វើមួយដែលមិនគួរសមដូចគ្នា។ ៧. ទៅយឺត អ្នកមិនគួរទៅយឺតទេ ទោះបីវាជាថ្នាក់កាយសម្បទាជាក្រុម ឬឯកជនក៏ដោយ។ ការទៅយឺតអាចរំខានដល់គ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមដទៃទៀតដែរ។ ប្រសិនបើអ្នកមកដល់យឺត អ្នកគួរតែព្យាយាមកាន់បន្ថយការរំខានរបស់អ្នកឲ្យតិចបំផុត ទៅតាមដែលអ្នកអាចធ្វើបាន។ ៨. បន្ទប់ប្ដូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណ មិនមែនជាបន្ទប់ទឹកផ្ទាល់ខ្លួនរបស់អ្នកទេ មានអ្នកខ្លះដើរដោយគ្មានខោអាវនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ទង្វើបែបនេះអាចធ្វើ  ឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ហើយមានអ្នកខ្លះងូតទឹករាប់ម៉ោង និងមានអ្នកខ្លះទៀតចេញទៅទាំងមិនបានសំអាតបន្ទប់ទឹក ហើយបន្សល់ទុកនូវពពុះសាប៊ូ និងសក់ជាដើម។ ទោះបីជាអ្នកមិនប្រកាន់ ឲ្យអ្នកដទៃឃើញអ្នកអាក្រាតកាយក៏ដោយ អ្នកគួរចងចាំថា មានអ្នកខ្លះមិនចូលចិត្តនៅជិតអ្នកដែលគ្មានពាក់សម្លៀកបំពាក់ ឬអ្នកដែលដោះសម្លៀកបំពាក់ នៅកន្លែងសាធារណៈទេ។ អ្នកគួរគោរពអ្នកដទៃ គោរពពេលវេលា និងឯកជនភាពរបស់ពួកគេ។ អ្នកត្រូវចងចាំថា បន្ទប់ប្ដូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណ មិនមែនជាបន្ទប់ទឹកផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយអ្នកត្រូវប្រាកដថាអ្នកបានលាងសំអាតវាក្រោយពេលប្រើប្រាស់វារួច។    ប្រភព ៖ Bright Side © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកណាថាការព្យាយាមសម្រកទម្ងន់គឺដើម្បីតែសម្រស់នោះ ការសិក្សាជាច្រើនបង្ហាញឲ្យឃើញថា ការគ្រប់គ្រងលើទម្ងន់ដងខ្លួនបានល្អ ផ្តល់សារប្រយោជន៍ជាច្រើន ដល់សុខភាព  និងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការស្រកទម្ងន់ចាប់ពី ៥ ទៅ១០ភាគរយនៃទម្ងន់សរុប នឹងអាចជួយអ្នក ដូចនេះ​ ហេលស៍ថាម នឹងនាំបង្ហាញ​ អ្នកទាំងអស់គ្នា អំពីហេតុការណ៍ដែលអាចកើតឡើងក្រោយការស្រកទម្ងន់។ ការសម្រកទម្ងន់តាមរូបភាពផ្សេងៗដូចជា   ការយកចិត្តទុកដាក់លើរបបអាហារ និងការធ្វើសម្មភាពនានា អាចឲ្យអ្នកចៀសវាងការកើតនូវជំងឺមួយចំនួន ក៏ដូចជាជួយការពារការវិវឌ្ឍទៅជាធ្ងន់ធ្ងរនៃជំងឺផងផ្សេងៗដូចខាងក្រោម៖ • បញ្ចៀសជំងឺដាប់សរសៃឈាម និងជំងឺគាំងបេះដូង៖ ហានិភ័យនៃជំងឺនេះ គឺកើតឡើងដោយសារការកើនឡើងខ្ពស់នៃសម្ពាធឈាម និងកូឡេស្តេរ៉ូល។   នៅពេលទម្ងន់ស្រកចុះ អ្នកនឹងអាចកាត់បន្ថយ​ LDL (Low Density Lipoprotein)ដែលជាប្រភេទកូឡេស្តេរ៉ូលមិនល្អអាចតោងជាប់សរសៃឈាម តែផ្ទុយទៅវិញ វាចូលរួមបង្កើន HDL (High Density Lipoprotein)ដែលជាពពួកកូឡេស្តេរ៉ូលល្អ ជាមួយនឹងតួនាទីក្នុងការដឹកនាំខ្លាញ់មិនល្អ ទៅបញ្ចេញចោល។ ទាំងនេះជាហេតុផល អាចបន្ថយការឡើងសម្ពាធឈាម ដែលអាចឈានដល់ការស្ទះ ឬដាច់សរសៃឈាម និងការពារការកើតជំងឺគាំងបេះដូង ជាដើម។ • បញ្ចៀសជំងឺទឹកនោមផ្អែមប្រភេទទី២៖ ការកើតជំងឺនេះគឺទាក់ទងនឹងការឡើងទម្ងន់ ព្រោះខ្លាញ់ក្នុងរាងកាយបានរារាំងការស្រូបយកជាតិស្ករចូលកោសិកាដែលជាហេតុបង្កឲ្យជាតិស្ករកើនឡើងក្នុងឈាម។  ផ្ទុយមកវិញ   ការស្រកទម្ងន់អាចបង្ការការកើតជំងឺនេះ   និងទប់ស្កាត់ផលវិបាកដែលអាចកើតឡើងផ្សេងៗ ដូចជា ការខូចតម្រងនោម ការងងឹតភ្នែក និងជំងឺបេះដូងជាដើម។  ការស្រកទម្ងន់ក៏ជួយឲ្យបរិមាណជាតិស្ករក្នុងឈាមថយចុះ និងធ្វើឲ្យអ្នកកាត់បន្ថយ ការប្រើប្រាស់ឱសថបញ្ចុះជាតិស្ករបានមួយកម្រិតទៀតផង។ ការសិក្សាបង្ហាញថា ការសម្រកទម្ងន់៧ភាគរយនៃទម្ងន់សរុបរបស់អ្នក នឹងជួយអ្នក ពីការកើតជំងឺនេះបានដល់ទៅ ៥៨ភាគរយ។ • បញ្ចៀសជំងឺរលាកសន្លាក់៖ កើតឡើងដោយសារដំណើរការមិនប្រក្រតីនៃសន្លាក់ ត្រង់ឆ្អឹង និងឆ្អឹងខ្ចី។ ពេលលើសទម្ងន់ សន្លាក់ឆ្អឹងត្រង់ជង្គង់ ចង្កេះ និងឆ្អឹងកងខ្នង នឹងធ្វើការកាន់តែខ្លាំង។ តាមការសិក្សា បង្ហាញថា បើអ្នកឡើងទម្ងន់១០គីឡូក្រាម នោះសន្លាក់ឆ្អឹងរបស់អ្នកនឹងត្រូវទ្រទម្ងន់បន្ថែម ពី៣០ ទៅ៦០គីឡូក្រាម មានន័យថា សន្លាក់អ្នកនឹងរងទម្ងន់ ៣ទៅ៦ដងនៃទម្ងន់ដែលបានលើស។ តែប្រសិនអ្នកស្រកទម្ងន់ ៥ភាគរយវិញគឺអាចកាត់បន្ថយកម្លាំងសង្កត់លើសន្លាក់ឆ្អឹង និងការឈឺចាប់បាន។ លើសពីនេះទៀត បើអ្នកស្រកអស់១០ភាគរយ អ្នកក៏អាចបង្ការរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់បាន ២៨ភាគរយផងដែរ។ • បញ្ចៀសជំងឺមហារីក៖ តាមការសិក្សាស្រាវជ្រាវ របស់The World Cancer Research Fund បង្ហាញថាការបញ្ចុះទម្ងន់ ៥ភាគរយ នៃទម្ងន់ខ្លួនសរុប អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដូចជា មហារីកសុដន់ មហារីកប្រូស្តាត និងមហារីកពោះវៀនធំ។ ទាំងនេះគឺដោយសារតែ មានការថយចុះនូវ អ័រម៉ូនអាំងស៊ុយលីន អឺស្រ្តូសែន និងអង់ត្រូសែន ដែលជាអ័រម៉ូនអាចបង្កឲ្យមានជំងឺមហារីក។ •បញ្ចៀសពីអាការៈគេងបាត់ដង្ហើម និងស្រមុក៖ អាការៈនេះកើតឡើងដោយសារតែការស្ទះចលនាខ្យល់ក្នុងប្រព័ន្ធដកដង្ហើម។ ចំពោះអ្នកលើសទម្ងន់ គឺមានកោសិកាទន់ៗច្រើននៅត្រង់ក ដែលបង្កើតជាសម្លេងស្រមុកនៅពេលគេង ហើយក៏ជាមូលហេតុមួយនៃអាការៈគេងបាត់ដង្ហើម ដែលតម្រូវឲ្យអ្នកគេងត្រូវភ្ញាក់ឡើង ដើម្បីចាប់ផ្តើមដកដង្ហើមវិញផងដែរ។ ការសិក្សាបង្ហាញថា ការសម្រកទម្ងន់១០ភាគរយ អាចជួយកាត់បន្ថយជាតិខ្លាញ់ ដែលនៅជាប់នឹងបំពង់សម្លេង ក៏អាចបំបាត់អាការៈគេងបាត់ដង្ហើមបាន២៦ភាគរយ និងធ្វើឲ្យអ្នកគេងលក់ស្រួល។ • បញ្ចៀសគ្រោះថ្នាក់នៅពេលសម្រាល៖ ចំពោះអ្នកលើសទម្ងន់ ឬធាត់ អាចទទួលការរំខានដល់ការធ្វើមេតាបូលីសនៃអ័រម៉ូនភេទ ដែលអាចធ្វើឲ្យប្រែប្រួលដល់វដ្តរដូវ និងអាចឈានដល់ការមិនអាចមានកូន ឬអារ។ អំឡុងពេលមានផ្ទៃពោះ បើអ្នកលើសទម្ងន់ នោះអ្នកនឹងប្រឈមនឹងផលប៉ះពាល់ទាំងម្តាយ និងកូន ដូចជាជំងឺក្រឡាភ្លើង ជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ ចំពោះកូនក្នុងផ្ទៃវិញ អាចប្រឈមនឹការលើសទម្ងន់ និងស្ថិតក្នុងទំហំដែល បង្កការពិបាក នៅពេលឆ្លងទន្លេ តែការស្រកទម្ងន់អាចជួយកែប្រែបញ្ហាទាំងនេះបាន។ ក្រៅពីហេតុការណ៍ចំពោះសុខភាពរបស់អ្នកខាងលើ​ ក៏នៅមានហេតុការណ៍ដទៃទៀត ដែលអាចកើតមានពេលស្រកទម្ងន់ផងដែរ ដែលរួមមាន៖ • ទទួលអារម្មណ៍ស្រស់ស្រាយ៖ ដោយសារអ្នកបានសម្រេចគោលបំណង ក្នុងការបន្ថយទម្ងន់ខ្លួនឯងបានសម្រេច និងការរារាំងនូវការបញ្ចេញអ័រម៉ូនស្រេ្តស ដែលជាលទ្ធផលធ្វើឲ្យអ្នកមានភាពរីករាយ។ • បង្កើនសម្រស់៖ ជាក់ស្តែង អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងជាងមុន និងមានអារម្មណ៍ល្អជាមួយខ្លួនឯងជាងមុនដូចគ្នា។ ម្យ៉ាងទៀត អ្នកអាចស្លៀកពាក់ និងតុបតែងខ្លួនបានយ៉ាងសម្បូរបែបជាងមុន ជាមួយនឹងទំហំដងខ្លួនស្រស់ស្អាតរបស់អ្នក។ • សន្សំសំចៃថវិកា៖ បន្ទាប់ពីបានសម្រកទម្ងន់ហើយ   អ្នកនឹងមិនសូវប្រឈមនឹងជំងឺ ហើយនេះក៏ជាការសន្សំថវិកាមួយពីការព្យាបាលផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកធ្វើការនៅការិយាល័យមួយចំនួនជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាក ដើម្បីធ្វើការឲ្យឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ  លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។ តាមពិតទៅប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ Health Time Pubសូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖ • ឧស្សាហ៍ធ្វើចលនា អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬដើរទៅក្រៅដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។ • សម្រាក ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះពេលកំពុងធ្វើការ អ្នកអាចសម្រាក រួចដើរជុំវិញការិយាល័យក្នុងរយៈពេល ១០ ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹង និងសរសៃបានមួយផ្នែកបន្ថែមពីនេះអ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។ • ឧស្សាហ៍ក្រោកឈរ ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាលហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។ • សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់ឱន ឬងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែកហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។ • អង្គុយត្រង់ខ្លួន មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។ • ទុកតែរបស់ចាំបាច់ ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញ៉ៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬលើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។ ចលនាងាយៗលំហាត់ប្រាណពោះ ១.ការលើកជើង នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។ ២.ការពត់ខ្លួនស្របពេលអង្គុយ អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។ ចលនាលំហាត់ប្រាណកដៃ និងម្រាមដៃ ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖ ១.ពត់បាតដៃ អ្នកអាចឈរ ឬអង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។ ២. សង្កត់កំភួនដៃចូលគ្នា អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នាពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។ ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តន្រ្តីជាមិត្តដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ នឹងអារម្មណ៍របស់មនុស្សគ្រប់រូប ហើយវាក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេផងដែរ។ បើនិយាយពីប្រភេទនៃតន្រ្តី គឺមានច្រើនបែប ច្រើនយ៉ាងណាស់ ហើយមនុស្សម្នាក់ៗក៏មានប្រភេទដែលខ្លួនចូលចិត្តផ្សេងៗពីគ្នា ដោយយើងឃើញថាអ្នកខ្លះហាក់ដូចជា ស្រលាញ់តន្រ្តីបែបកន្រ្តាក់អារម្មណ៍ ស្របពេលដែលអ្នកខ្លះចាប់អារម្មណ៍លើតន្រ្តីបែបមនោសញ្ចេតនា បែបអន្លង់អន្លោច។ ចង់ដឹងថាប្រភេទតន្រ្តីដែលអ្នកចូលចិត្ត នឹងឆ្លុះបញ្ចាំងអ្វីខ្លះពីអ្នក…តោះ! តាមដានជាមួយគ្នា…  ប្រសិនបើអ្នកជាអ្នកគាំទ្រតន្រ្តីបែប ៖ ·Pop៖ អ្នកជាប្រភេទចូលចិត្តចូលប្រឡូកក្នុងសង្គមខាងក្រៅ ស្មោះត្រង់ និងសាមញ្ញ។ ថ្វីត្បិតថាអ្នកជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារ និងផ្តល់តម្លៃឲ្យខ្លួនឯងខ្ពស់ អ្នកហាក់ដូចជាមិនសូវមានការច្នៃប្រឌិត និងមិនមានងាយស្រួលក្នុងការប្រកបការងារ។ ·Rap and Hip Hop៖ មនុស្សភាគច្រើនអាចនឹងគិតថា អ្នកជាប្រភេទមនុស្សដែលកាចសាហាវ និងឃោរឃៅ តែការស្រាវជ្រាវបានបង្ហាញថាអ្នកស្រលាញ់តន្រ្តីបែប Rap ជាបុគ្គលដែលស្រលាញ់ និងផ្តល់តម្លៃឲ្យខ្លួនឯង និងចូលចិត្តប្រលូកក្នុងសង្គម។ ·Country ៖ ជាមនុស្សដែលឧស្សាហ៍ព្យាយាមក្នុងការងារ សាមញ្ញ ​និងចូលចិត្តដើរក្នុងសង្គម។ ម្យ៉ាងអ្នកអាចគ្រប់គ្រងខ្លួនឯងបានស្ថិតស្ថេរ។ ·Rock /Heavy Metal៖ ផ្ទុយពីចង្វាក់បែបកន្រ្តាក់នៃតន្រ្តីប្រភេទនេះ អ្នកចូលចិត្តបទ Rock ជាមនុស្សស្លូតបូត និង សុភាពរាបសារ ហើយមានការច្នៃប្រឌិតខ្ពស់ តែបែរជាមិនចូលចិត្តពាក់ព័ន្ធនឹងអ្នកដទៃ ហើយអាចនឹងរងគ្រោះដោយសារការបន្ទាបតម្លៃខ្លួនឯង។ ·Indie៖ មនុស្សដែលចូលចិត្តពិភពខាងក្នុង(ខ្លួនឯង) វៃឆ្លាត និងមានគំនិតច្នៃប្រឌិតខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះអ្នកមិនសូវយកចិត្តទុកដាក់នឹងការងារ ហើយមិនសូវជាសុភាពប៉ុន្មានទេ។ បន្ថែមពីនេះ អ្នកមិនសូវសកម្ម ព្រួយបារម្ភច្រើន និងតម្លៃខ្លួនទាប។ ·Dance៖ ជាបុគ្គលដែលមានទំនុកចិត្តលើខ្លួនឯង រឹងមាំ​ និងចូលចិត្តចូលក្នុងសង្គម។ ·Classical៖ ជាមនុស្សចូលចិត្តលាក់កំបាំងខ្លួន តែមានភាពងាយស្រួលជាមួយនឹងខ្លួនឯង និងពិភពខាងក្រៅ។ ម្យ៉ាងអ្នកមានការច្នៃប្រឌិតខ្ពស់ និងលើកតម្កើងតម្លៃខ្លួនឯង។ ·Jazz, Blues and Soul៖ ជាមនុស្សស្រលាញ់ការប្រឡូកក្នុងសង្គម ជាមួយនឹងភាពថ្លៃថ្នូរខ្ពស់ ហើយអ្នកមានគំនិតច្នៃប្រឌិត មានភាពវៃឆ្លាត និងងាយស្រួលចុះសម្រុង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top