Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សម្រាប់ស្ត្រីដែលទើបតែនឹងក្លាយជាម្ដាយគេលើកដំបូង ដូច្នេះ អ្នកម្ដាយគួរតែសិក្សាបន្ថែមពីរបបអាហារ របៀបថែទាំងកុមារ និងការគេង  ក៏ដូចជារយៈពេលគេងផងដែរ។ ហេលស៏ថាម សូមលើកយកពីរយៈពេលដែលកូនរបស់អ្នកត្រូវគេងមកបកស្រាយ។  ថ្វីត្បិតមានការព្រួយបារម្ភថាកុមារគេងមិនគ្រប់ អាចបណ្ដាលឲ្យមានបញ្ហាតាំងពីការប្រព្រឹត្តរហូតដល់សុខភាពក៏ដោយ តែរហូតមកទល់សព្វថ្ងៃនៅតែពុំទាន់មានភស្តុតាងគួរឲ្យទុកចិត្តអំពីរឿងកុមារថាតើគួរគេងប៉ុន្មានម៉ោងទើបគ្រាន់គ្រាន់សម្រាប់ក្មេង។ ឳពុកម្ដាយទាំងឡាយតែងតែជួបការលំបាកពេលឲ្យកូនរបស់ខ្លួនចូលគេងមិនតែប៉ុណ្ណោះ ពួកគេត្រូវប្រើវិធីល្បូងឲ្យគេឆាប់គេងលក់ដូចជា ការនិទានរឿង  ឬឲ្យពួកគេទទួលទានទឹកឲ្យ ដើម្បីឲ្យពួកគេចូលគេងងាយស្រួល ឬគេងគ្រប់គ្រាន់។   តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិចបានបានធ្វើការសន្និដ្ឋានពាក់ព័ន្ធដល់បរិមាណពេលវេលាដំណេកចាំបាច់របស់កុមារក្នុងប្រទេសនោះ។ តាមលទ្ធផលស្រាវជ្រាវបានប្រកាសថា ទារកដែលទើបនឹងកើតដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទី ១៤ ម៉ោងក្នុងមួយថ្ងៃ។ ចំពោះកុមារអាយុ ៤ ឆ្នាំត្រូវការពេល ១១ ម៉ោងដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំគឺ ១០ ម៉ោង។ ដល់អាយុ១៦ឆ្នាំ ដំណេកជាមធ្យមរបស់ពួកគេគឺ ៩ ម៉ោងក្នុងមួយថ្ងៃ។ ការសន្និដ្ឋាននេះក៏ដូចគ្នានឹងការសន្និដ្ឋានរបស់មជ្ឃមណ្ឌលគ្រប់គ្រង និងបង្ការប្រឆាំងជំងឺរបស់អាមេរិក។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវក៏ធ្វើការព្រមានអំពីបញ្ហាទាំងឡាយនៃការប្រព្រឹត្តិរបស់កុមារ ឬការប្រឈមកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើកុមារគេងមិនគ្រប់គ្រាន់។ យកល្អអាណាព្យាបាល ឬមាតាបិតាគួររឹតបន្តឹងទៅលើការកំណត់ពេលវេលានៃការគេងរបស់កូន ព្រមទាំងព្យាយាមហ្វឹកហាត់ឲ្យពួកគេចូលគេងតាមពេលវេលាឲ្យបានទៀងទាត់ផង។ ហើយផលអាក្រក់ដែលកុមារដេកបានតិច អាចធ្វើឲ្យពួកគេ ជួបនឹងបញ្ហាខាងផ្នែកអារម្មណ៏ដូចជា ឆាប់ក្រេវក្រាធ ឆាប់កើតទុក្ខ និងមានបញ្ហាភ័យខ្លាច។ ដូច្នេះ មាតាបិតាអាចរកវិធីទាក់ទាញ ឬបញ្ឆោតឲ្យគេចូលគេង ឬក៏នៅនិទានរឿងឲ្យគេស្ដាប់ ។ វិធីទាំងនោះ សុទ្ធសឹងតែមានប្រសិទ្ធភាពបំផុតឲ្យពួកគេឆាប់ចូលគេងបានយ៉ាងងាយ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

បេះដូងមានសុខភាពល្អជាបំណងប្រាថ្នានៃមនុស្សគ្រប់រូបហើយវាជាប្រការសំខាន់ក្នុងការមានបេះដូងប្រកបដោយសុខភាពល្អ ដើម្បីការពារកុំឲ្យកើតមានជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អ្នកអាចប្រាថ្នាឲ្យបេះដូងរបស់អ្នកមានសុខភាពល្អដល់កម្រិតណាក៏បាន ប៉ុន្តែអ្នកមិនអាចសម្រាចតាមបំណងនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីម្យ៉ាងនោះទេ ។ ដើម្បីជាជំនួយការពារសុខភាពបេះដូងរបស់លោកអ្នក ហេលស៍ថាមសូមលើកយកគន្លឹះសំខាន់មួយចំនួន មកជម្រាបជូនដូចខាងក្រោម៖ ១. ធ្វើឲ្យរាងកាយមានសកម្ម ដើម្បីសុខភាពបេះដូងរបស់អ្នកមានសុខភាពល្អ អ្នកជំនាញណែ នាំឲ្យលោកអ្នក ធ្វើលំហាត់ប្រាណស្រាលៗ ១៥០នាទី ឬធ្វើលំហាត់ប្រាណកម្រិតធ្ងន់ ៧៥នាទីជារៀងរាល់សប្ដាហ៍។ ទោះជាយ៉ាងណាចូរឲ្យប្រាកដថា អ្នកអនុវត្តវាបានទៀងទាត់ឲ្យក្លាយជាទម្លាប់ ដោយចាប់ផ្ដើមអនុវត្តសកម្មភាពហាត់ប្រាណមួយចំនួនដូចជា ការឡើងកាំជណ្ដើរ ការដើរ ការហែលទឹក ការជិះកងនិងការលេងកីឡា។ ​​   ២. ទទួលទានអាហារល្អចំពោះសុខភាព ចូលធ្វើការបន្លាស់ប្ដូរនូវប្រភេទអាហារណាដែលមិនល្អ ដោយជំនួសប្រភេទអាហារបែបធម្មជាតិដែលមានលក្ខណៈស្រស់ និងល្អប្រសើរចំពោះសុខភាពដូចជា ផ្លែឈើ និងបន្លែ។ ចូលបន្ថែមជាតិសរសៃហៃ្វប័រក្នុងបរិមាណ ៣០ក្រាម នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនិងទទួលទានទឹកឲ្យបានច្រើន។ របបអាហារសម្បូរជាតិសរសៃហៃ្វប័រ នឹងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ និងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អដែលមានប្រសិទ្ធភាពជួយអ្នក ក្នុងការគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងរាងកាយ។ អ្នកអាចដាក់បន្ថែមប្រភេទអាហារ សម្បូរជាតិសរសៃហៃ្វប័រ មួយចំនូនក្នុងរបបអាហាររបស់អ្នក ដូចជាគ្រាប់ធុញ្ញាជាតិ សណ្ដែក ផ្លែប៉ោម សណ្ដែកក្រហម និងការ៉ុត។  ៣. សម្រកទម្ងន់ ការធាត់លើសគីឡូអាចបង្កអន្តរាយដល់បេះដូងរបស់អ្នក ពីព្រោះ វាបង្កើតគ្រោះថ្នាក់នៃជំងឺបេះដូងមួយចំនួនព្រមទាំងបញ្ហាបេះ ដូងជាច្រើនដទៃទៀតដូច្នេះអ្នកចូរសម្រកទម្ងន់និងរក្សារាងកាយឲ្យរឹងមាំ និងធាត់ល្មម។ ម៉្យាងទៀតចូលឲ្យប្រាកដថាអ្នកអាចចៀសវាងការទទួលទានប្រភេទអាហារផ្អែមនិងប្រភេទអាហារសម្បួរខ្លាញ់។ ការឈប់ទទួលទានប្រភេទអាហារ ដែលមានរៀបរាប់នេះ អាចជួយអ្នកក្នុងគ្រប់គ្រងជាតិកូឡេស្តេរ៉ូលបញ្ចុះរ៉េស៊ីស្ទ័រអាំងស៊ុយលីន និងកាត់បន្ថយគ្រោះថ្នាក់ជំងឺបេះដូងនិងសរសៃឈាម។  ៤. បញ្ឈប់ការជក់បារី ការជក់បារីជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុទាំង ឡាយដែលបណ្ដាលឲ្យកើតជំងឺសរសៃឈាមទៅចិញ្ចឹមបេះដូង។ ចូលបញ្ឈប់ការជក់បារីពីថ្ងៃនេះតទៅ ហើយរក្សាគម្លាតឲ្យឆ្ងាយពីវា។ អ្នកនឹងមានលទ្ធភាពអាចជួយដល់បេះដូងរបស់អ្នកវានឹងកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង។ ម្យ៉ាងទៀតចូរឲ្យប្រាកដថា អ្នកមិនទទួលទានគ្រឿងស្រវឹង ឬពិសាវាក្នុងកម្រិតល្មម៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ចំពោះការថែទាំសុខភាពមាត់ធ្មេញ ត្រូវមានការត្រួតពិនិត្យតាំងពីវ័យកុមារឡើងទៅ។ នៅក្នុងវ័យកុមារនេះ ក្មេងៗមិនអាចធ្វើការថែទាំដោយខ្លួនឯងបានឡើយ ដូច្នេះហើយ ឪពុកម្តាយ​ ឬអាណាព្យាបាលជាអ្នកត្រួតពិនិត្យចំពោះពួកគាត់ឲ្យបានដិតដល់។ ក្នុងវ័យនេះផងដែរ កុមារងាយរងការខូចខាតធ្មេញជាងគេ គឺតាមរយះចំណីអាហារតែម្តង។ ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ  ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។  តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា? ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖ - ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។ - ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរនាទី។ - ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ - សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់  ៦ខែម្តង។ តើឪពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន? -ចំណុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នកកុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ ជាចុងក្រោយ លោកទន្តបណ្ឌិត មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន៕ ស្វែងយល់បន្ថែម៖ របៀបថែទាំធ្មេញដែលឪពុកម្តាយគួរយល់ដឹង បងស្រាយដោយ ៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ទារកដែលបំបៅទឹកដោះគោគឺទាមទារឲ្យមានអនាម័យខ្ដស់បំផុត។បើជាមិនមានអនាម័យបានល្អនោះទេអាចបណ្តាលឲ្យទារករាក ឬអាចឆ្លងជម្ងឺផ្សេងៗ។ អ្នកម្តាយគ្រប់រូបត្រូវគិតគួរឲ្យបានម៉ត់ចត់ អំពីបញ្ហាអនាម័យចំពោះកូនខ្លួន ព្រោះទារកដែលបំបៅទឹកដោះគោងាយប្រឈមមុខនឹងជម្ងឺផ្សេងៗណាស់។ សូមស្វែងយល់ពីថែរក្សាអនាម័យសម្ភារៈទារក។  មូលហេតុដែលមានម្តាយឲ្យកូនបៅទឹកដោះគោ៖  ក្នុងករណីដែលទារកនៅបំបៅដោះម្តាយទារកមិនត្រូវការជាតិទឹកអ្វីផ្សេងនោះទេព្រោះទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់រួចទៅហើយសម្រាប់ឲ្យទារកលូតលាស់នៅក្នុងពេល៦ខែដំបូង។ប៉ុន្តែនៅក្នុងករណីដែលមិនម្តាយមិនអាចបំបៅដោះកូនបាន ទឹកដោះគោក៏ជាជម្រើសបន្ទាប់ពីទឹកដោះម្តាយផងដែរ។ ស្ត្រីមួយចំនួនយល់ថាការឲ្យទារកបៅទឹកដោះគោ អាចជួយឲ្យមា្តយមានពេលវេលាច្រើនសម្រាប់ការងារក្នុងផ្ទះ ក៏ដូចជាការងារក្រៅផ្ទះផងដែរ។ ជាងនេះទៅទៀត មានស្ត្រីមួយចំនួនយល់ថា ការឲ្យទារកបៅដោះធ្វើឲ្យដោះម្តាយខូចទ្រង់ទ្រាយ នេះជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីធ្វើការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះគោ។ អនាម័យទារកបំបៅទឹកដោះគោ៖  ការអនាម័យទារកដែលបំបៅដោះគោដំបូងបង្អស់ ត្រូវសម្អាតបំពង់ទឹកដោះគោ ក្បាលដោះកៅស៊ូ ដោយការស្ងោរ និងទឹកពុះដើម្បីសម្លាប់មេរោគចោល។ បរិមាណទឹកដោះគោដែលឆុងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត និងសមស្របទៅតាមអាយុរបស់ទារកក៏ជាប្រការសំខាន់ដែរ។នៅពេលឆុងត្រូវដាក់ទឹកដោះគោចូលក្នុងដបដែលស្ងោរសម្លាប់មេរោគរួចហើយ។ ក្រោយពេលដែលទារកបៅទឹកដោះគោហើយ ត្រូវយកដបទឹកដោះគោលាងឲ្យស្អាត និងត្រូវត្រាំក្បាលដោះនៅក្នុងទឹក បន្ទាប់មកត្រូវស្ងោរនឹងទឹកពុះដើម្បីកុំឲ្យដុះផ្សិត។ ផលប៉ះពាល់ចំពោះទារកដែលបៅទឹកដោះគោ៖  ​ ទារកដែលបៅទឹកដោះគោភាគច្រើនមិនសូវមានប្រពន្ធ័ការពារគ្រប់គ្រាន់ដូចទឹកដោះម្តាយនោះទេដូចនេះធ្វើឲ្យទារកងាយនឹងមានជំងឺឆ្លងនៅពេលដែលលោកអ្នកមិនមានអនាម័យដូចជានៅពេលដែលលោកអ្នកធ្វើការរួចមិនបានសម្អាតដៃរបស់លោកអ្នកឲ្យបានស្អាតហើយក៏ទៅប៉ះពាល់ជាមួយទារក។ចំពោះទារកដែលបៅទឹកដោះគោភាគច្រើនធ្វើឲ្យទារកទល់លាមក ពិបាកបន្ទោរបង់។ទារកបំបៅទឹកដោះគោ ចាំបាច់ត្រូវតាមដានលាមក និងថែទាំទារកមិនឲ្យទល់លាមក ជាពិសេសត្រូវឲ្យទារកទទួលទានអាហារដែលជួយធ្វើឲ្យទារកលូតលាស់បានល្អ ដូចជាបន្លែ និងផ្លែឈើបន្ថែម និងត្រូវរឹតពោះទារកស្រាលៗជាប្រចាំរៀងរាល់ថ្ងៃ។ លោកអ្នកត្រូវធ្វើការសម្អាតដៃឲ្យបានស្អាតមុនប៉ះពាល់ទារក។ មុនលោកអ្នកសម្រេចចិត្តឲ្យទារកបោះទឹកដោះគោ លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពន្យល់អំពីរបៀបប្រើប្រាស់ទឹកដោះគោ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ  (Lipoprotein) ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (Fat)និងប្រូតេអ៊ីន (Protein)។  និយាយឲ្យងាយយល់គឺសារធាតុខ្លាញ់ (Fat) មិនអាចនៅស្មើសាច់ក្នុងឈាមបានទេបើមិនមានជាតិប្រូតេអ៊ីន (protein)រុំព័ទ្ធពីក្រៅ។វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។ ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វទឹកដោះគោ ស៊ុត ខ្លាញ់សត្វ និងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរកូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីនដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។    អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់? កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprote(LDLcholesterol or “bad cholesterol”) គឺជាពពួក​កូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមា​ន​តួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ក៏ប៉ុន្តែគុណវិបត្តិរបស់វាគឺវាទៅកកជាប់នៅតាមសរសៃ ឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(Athe​ro​s​-clerosis)និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូងនិងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖   •ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង   •ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (Ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhagic stroke)។ អ្វីទៅជាកូឡេស្តេរ៉ុលល្អ?  កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein(HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោស សម្អាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។   អ្វីទៅជា ទ្រីគ្លីសេរីដ?  ទ្រីគ្លីសេរីដ(Triglyceride)គឺជាបណ្តុំនៃសារធាតុខ្លាញ់(Fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់(Adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ ៖ ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើម  និងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា Steatosis ដែលប្រជាជនខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើសម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាម និងបេះដូងផងដែរ៕ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសមៈ និងជាវេជ្ជបណ្ឌិតប្រចាំ-ការនៃ Diabetes Care Center ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អ្នកមិនចាំបាច់បង្អត់អាហារខ្លួនឯងដើម្បីសម្រកទម្ងន់នោះទេគឺតាមការពិតអ្នកមិនគួរធ្វើបែបនេះតែម្តង។ ដើម្បីជួយឲ្យលោកអ្នកស្រកទម្ងន់បានដូចបំណងហើយមិនប៉ះពាល់ដល់សុខភាពហេលស៍ថាមសូមនាំជូនលោកអ្នកនូវអត្ថបទមួយ ដែលណែនាំនូវតិចនិចដ៏ត្រឹមត្រូវ ក្នុងការសម្រកទម្ងន់តាមរយៈការជ្រើសរើសរបបអាហារ ការគ្រប់គ្រងការបំប្លែងអាហារទៅជាថាមពល និងការសម្រកទម្ងន់ក្នុងបរិមាណដ៏ត្រឹមត្រូវ ក្នុងរយៈពេលដ៏ខ្លី។   ១. គិតយ៉ាងពិតប្រាកដដើម្បីសម្រកទម្ងន់៖ ចូរគិតនូវវិធីដ៏ពិតប្រាកដមួយចំនួន ដើម្បីសម្រកទម្ងន់ដូចជាការប្រើប្រាស់កាំជណ្តើរ ជំនួសឲ្យការជិះជណ្តើរយន្តឬចតរថយន្តរបស់អ្នក ឲ្យឆ្ងាយពីចំណតបន្តិច ដើម្បីឲ្យអ្នកបានដើរសម្រួលសរសៃ និងសាច់ដុំ។ ម៉្យាងទៀត ជំនួសឲ្យការទទួលទានអាហារបីពេលក្នុងមួយថ្ងៃ ចូរទទួលទានតែនៅពេល​ណា​ ដែលអ្នកមានអារម្មណ៍ថាឃ្លានពិតប្រាកដ ហើយទទួលទានអាហារណា ដែលអ្នកចូលចិត្ត ប៉ុន្តែចូរព្យាយាមជ្រើសរើប្រភេទអាហារណាដែលល្អចំពោះសុខភាព។ ត្រូវចៀសវាងការទទួលទានអាហារ៣ម៉ោង មុនចូលគេង។  ២. ចូរចៀសវាងការទទួលទានអាហារឬភេសជ្ជៈផ្ទុកជាតិកាហ្វេអ៊ីន៖  ចាប់ពីម៉ោង ៤:៣០ ល្ងាចព្រោះវានឹងធ្វើឲ្យអ្នកគេងមិនលក់ ស្របពេលអ្នកកំពុងអស់កម្លាំង ហើយត្រូវគេងយ៉ាងតិចឲ្យបាន​៧ទៅ៨ម៉ោងក្នុងមួយយប់ ព្រោះការគេងគ្រប់គ្រាន់ ជួយជម្រុញការបំប្លែងអាហារទៅជាថាមពលរបស់លោកអ្នក។ ហើយត្រូវចៀសវាងការទទួលទានស្ករសូកូឡា នំខេក នំប្រោនី ដំឡូងចៀន ការ៉េម ភេសជ្ជៈផ្ទុកឧស្ម័នច្រើន ឬអាហារមិនសម្បូរសារធាតុចិញ្ចឹម។ ៣. ចូរកុំបង្អត់អាហារខ្លួនឯងឲ្យសោះ៖  ការបង្អត់អាហារខ្លួនឯងធ្វើឲ្យរាំងស្ទះ ការបំប្លែងអាហារទៅជាថាមពលរបស់លោកអ្នក ដែលជាដំណើរការដ៏សំខាន់មួយ ដើម្បីជួយឲ្យអ្នកស្រកទម្ងន់។ ម៉្យាងទៀត ការបង្អត់អាហារដូច្នេះ ធ្វើឲ្យអ្នកមានអារម្មណ៍ល្វើយ អស់កម្លាំង និងធ្វើឲ្យអ្នកកាន់តែឃ្លានអាហារ ហើយគម្រោងសម្រកទម្ងន់របស់លោកអ្នកនឹងបរាជ័យ។ ហើយត្រូវចៀសវាង ភេសជ្ជៈ ឬទឹកផ្លែឈើដែលផ្ទុកជាតិស្ករច្រើន ដោយទទួលទានទឹកផ្លែឈើ១០០% ទឹកតែ ឬទឹកធម្មតាជំនួសវិញ។ ​ ៤. ចូរទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន៖  ចូរកត់សម្គាល់ថាប្រភេទដើមរុក្ខជាតិមួយចំនួនដូចជា ពោត Avocado ចេក ដូង ទាំងអស់នេះ មានផ្ទុកកាល់ឡូរីខ្ពស់ជាងប្រភេទរុក្ខជាតិដទៃទៀត។អ្នកមិនចាំបាច់ចៀសវាងមិនទទួលទានផ្លែឈើផ្ទុកកាល់ឡូរីខ្ពស់ទាំងអស់នេះនោះទេ ប៉ុន្តែអ្នកត្រូវទទួលទានវាក្នុងកម្រិតល្មម។ ៥. ត្រូវហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន៖  នៅពេលព្យាយាមដើម្បីសម្រកទម្ងន់ មនុស្សមួយចំនួនផ្តោតតែទៅលើ ការកាត់បន្ថយកាល់ឡូរី និងបន្ថយបរិមាណអាហារប៉ុណ្ណោះ តែពួកគេភ្លេចគិតអំពីសារៈសំខាន់ នៃការហាត់ប្រាណ។ ប្រសិនបើវាមានការលំបាកក្នុងការរក្សា ឬចាប់ផ្តើមទម្លាប់ហាត់ប្រាណ ចូរប្រើពេលវេលាថ្ងៃចន្ទ័ជាថ្ងៃដែលត្រូវទម្លាប់ ទទួលទានអាហារឲ្យបានត្រឹមត្រូវ និងហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន។ ចុះឈ្មោះចូលហ្វឹកហ្វាត់លំហាត់ប្រាណ នៅក្នុងក្លឹបហាត់ប្រាណ ឬកំណត់ជាកាលវិភាគមួយ ដើម្បីហាត់ប្រាណឲ្យបានទៀងទាត់រៀងរាល់សប្តាហ៍។ Happy Mondayគឺជាយុទ្ធនាការជាតិដើម្បីសុខភាពសាធារណៈមិនស្វែងរកប្រាក់ចំណូលមួយដែលលើកទឹកចិត្តមនុស្សឲ្យប្រើថ្ងៃច័ន្ទ ធ្វើជាថ្ងៃ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសុខភាព។ ៦. ចូរព្យាយាមធ្វើលំហាត់ប្រាណ៖ ការព្យាយាមធ្វើលំហាត់ប្រាណដើម្បីសុខភាពបេះដូង (Cardio exercise) ឲ្យបានភ្លាមៗក្រោយពេលភ្ញាក់ពីគេង ពីព្រោះអ្នកមិនមានអាហារនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកពេញមួយយប់ ហេតុដូច្នេះហើយ កន្លែងដំបូងរបស់រាងកាយអ្នកនឹងស្រូបយកថាមពល គឺកន្លែងផ្ទុកខ្លាញ់។ ចូរចាំទុកក្នុងចិត្តថា ក្រោយការជិះកង់ហាត់ប្រាណដើម្បីសុខភាពបេះដូង ចូររង់ចាំ ២០នាទី ហើយបន្ទាប់មកចូលទទួលទានអាហារពេលព្រឹក ធ្វើដូច្នេះរាងកាយរបស់អ្នកនឹងដឹងថាអ្នកមិនអត់អាហារនោះទេ៕  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រាងកាយសមសួនស្អាតអ្នកណាក៏ចង់បាន។ហេតុនេះហើយបានជាអ្នកដែលធាត់ដែលមានរូបរាងកាយកន្រ្ទលមិនស្អាតមួយចំនួនស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីធ្វើការបញ្ចុះទម្ងន់។ការបញ្ចុះទម្ងន់អាចធ្វើឡើងបានច្រើនរូបភាពដូចជាការប្រើថ្នាំលេបការបង្អាត់អាហារឬការហាត់ប្រាណជាដើម។ ក្នុងចំណោមវិធីទាំងនេះ មានវីធីខ្លះបានធ្វើឲ្យអ្នកមិនបានសម្រេចដូចបំណង ហើយថែមទាំងខូចសុខភាពទៀតផង។ លោកអ្នកគួរជ្រើសរើសវិធីសម្រកទម្ងន់មួយណា? ១. បរិភោគអាហារបីពេលក្នុងមួយថ្ងៃ៖  លោកអ្នកត្រូវបរិភោគបីពេលក្នុងមួយថ្ងៃ គឺនៅពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចជាទៀងទាត់។ ការបរិភោគបានទៀងពេល គឺធ្វើឲ្យដំណើរការនៃការប្រព្រឹត្តទៅរបស់ប្រពន្ធ័ផ្លូវរំលាយអាហារធ្វើទៅបានល្អនិងដើម្បីរក្សាបាននូវស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាមផង។ស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាមអាចបញ្ចៀសបាននូវអាការឃ្លានបាយឬរមូរពោះដែលបណ្តាលមកពីខ្វះជាតិស្ករនៅក្នុងឈាម។ ការបរិភោគចំណីអាហារមិនឈប់មាត់ជាទម្លាប់អាក្រក់មួយ លោកអ្នកមិនគួរធ្វើទេ ព្រោះវាអាចជំរុញឲ្យលោកអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័ស ជួនបង្កជាជំងឺផ្សេងៗទៀតផង។ ២. ទប់ទល់អាការៈឃ្លានក្រៅពេលបាយ៖  នៅពេលដែលលោកអ្នកឃ្លានក្រៅពីពេលបាយ សូមទទួលទានចំណីអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។ ការបរិភោគចំណីអាហារណា ដែលមានជាតិស្ករល្អ ឬជាតិស្ករជ្រាបយឺត (ជាតិស្ករដែលមិនប៉ះពាល់ដល់សុខភាព) អាចជួយទ្រទ្រង់កម្រិតជាតិស្ករក្នុងឈាមបាន។ លោកអ្នកគួរបរិភោគអាហារដែលមានជាតិស្ករល្អ ដូចជាផ្លែចេក ប៉ោម ទំពាំងបាយជូរស្រស់ ឬក្រៀមជាដើម។ ចំណែលចំណីអាហារដែលមិនប៉ះពាល់សុខភាព មានផ្លែឈើស្រស់ ផ្លែឈើក្រៀម បន្លែឆៅ គ្រាប់ធញ្ញជាតិជាដើម។  ៣. ពិសាភេសជ្ជៈល្អ៖  លោកអ្នកមិនគួរពិសាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវាបង្កឲ្យជាតិស្ករក្នុងឈាមថយចុះ។ ចំណែកភេសជ្ជៈ កំប៉ុង ឬដបដែលមានជាតិហ្គាស និងផ្ទុក ទៅដោយជាតិស្ករតែមួយមុខ ជួនមានលាយជាតិគីមីទៀតផង ក៏ត្រូវចៀសវាងដែរ។ ភេសជ្ជៈ ដែលល្អបំផុតដែលលោកអ្នកត្រូវជ្រើសរើស គឺទឹកឆ្អិន ទឹកដាំពុះ ទឹកស្អាតដែលច្រោះ ឬរម្ងាស់មេរោគរួច ឬទឹកផ្លែឈើស្រស់ដែលបានមកពីកាប្របាច់ ឬគាប។ ៤. ពិសាស្រាក្នុងកម្រិតទាបបំផុត៖  ជាតិស្រា ឬជាតិអាល់កុលមាននៅក្នុងស្រាបៀរ ស្រាទំពាំបាយជូរ ស្រាស និងស្រាផ្សេងៗទៀត។ ក្នុងខ្លួនប្រាណមនុស្សយើងត្រូវការជាតិអាល់កុលខ្លះដែរ តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ការពិសាស្រាហួសប្រមាណត្រូវបានហាមឃាត់។ យ៉ាងណាមិញ ការពិសាជាតិអាល់កុល ច្រើនអាចបង្កឲ្យមានការឡើងទម្ងន់ ជាពិសេសការរីកប៉ោងនៃខ្សែក្រវ៉ាត់ ពោះដែលមានរូបភាពដុះក្បាលពោះ។ ៥. ពេលបាយ ពិសាភេសជ្ជៈតិចជាងអាហារគោក (បាយសម្ល)៖  រាល់ពេលបរិភោគបាយ លោកអ្នកមិនគួរបរិភោគភេសជ្ជៈច្រើនពេកទេ ព្រោះការពិសាភេសជ្ជៈច្រើនក្នុងពេលបរិភោគអាច បង្កជាការរាវជ្រុលនៃអាស៊ីតក្រពះ និងជាតិអង់ស៊ីមដែលរំលាយអាហារ ហើយបង្កឲ្យការរំលាយអាហារមិនបានល្អ។ លក្ខណៈបែបនេះ ជារឿយៗបង្កជាការច្រាលអាហារដែលធ្វើឲ្យរីកប៉ោងនៃខ្សែក្រវ៉ាត់ជារូបភាពដុះក្បាលពោះ និងឡើងប៉ោងទម្ងន់ផងដែរ។  ៦. កាត់បន្ថយការបរិភោគជាតិខ្លាញ់៖  ដើម្បីសម្រកទម្ងន់លោកអ្នកត្រូវបន្ថយបរិភោគអាហារដែលមានជាតិខ្លាញ់និងស្វែងយល់អំពីប្រភេទខ្លាញ់ដែលគួរបរិភោគ និងមិនគួរបរិភោគ។ប្រសិនបើលោកអ្នកចង់ផ្តល់ប្រូតេអ៊ីនដល់ខ្លួនប្រាណលោកអ្នកគួរពិសាសាច់ត្រីឲ្យបានច្រើនជាងសាច់ដទៃទៀត។ គួរពិសាសាច់សត្វស្លាបឲ្យបានច្រើន (សាច់សុទ្ធគ្មានជាប់ស្បែក) ប្រសើរជាងពិសាសាច់គោ និងសាច់ជ្រូក។ ៧. ពិសាចំណីអាហារដែលគ្មានប្រតិកម្មប្រឆាំងនឹងខ្លួនអ្នក៖ ក្រពះពោះវៀនរបស់មនុស្សម្នាក់ៗមិនអាចទទួលយកចំណីអាហារបានសព្វមុខដូចគ្នានោះទេ។ អ្នកខ្លះមិនអាចបរិភោគចំណីអាហារមួយចំនួនបានទេ ព្រោះអាចបង្កឲ្យឡើងទម្ងន់ឬអាការៈផ្សេងៗទៀតដូចជាឈឺពោះរាករូសចេញកន្ទួលរមាស់លើស្បែកជាដើម។ លោកអ្នកគួរចំណាំដោយខ្លួនឯង និងស្វែងរកឲ្យឃើញនូវអាហារទាំងឡាយណា ដែលបំពង់រំលាយអាហារ ឬស្រូបជញ្ជក់បាន។ ប្រសិនបើលោកអ្នកចៀសវាង ឬបន្ថយអាហារទាំងនោះ នោះទម្ងន់របស់លោកអ្នកនឹងត្រូវថយចុះ ឬរក្សាលំនិងបានប្រកបដោយប្រសិទ្ធភាព។  ៨. ពិសាចំណីអាហារជាតិស្ករធម្មជាតិ៖  ចំណីអាហារជាតិស្ករធម្មជាតិ ឬចំណីអាហារជាតិស្ករមិនកែច្នៃ (ជាពពួកស្ករជ្រាបយឺត) បំបែកខ្លួនជ្រាបចូលក្នុងខ្លួនយឺត អាចរក្សាស្ថេភាពកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។ ចំណីអាហារជាតិស្ករមិនកែច្នៃមានដូចជា អង្ករ បាយ គ្រាប់ធញ្ញជាតិ ដំឡូង ដំឡូងបារាំងទាំងមូល ផ្លែឈើមូលជាដើម។ ៩. កុំបរិភោគចំណីអាហារមានជាតិស្ករជ្រាបរហ័ស៖  លោកអ្នកមិនត្រូវដាក់ស្ករ នៅក្នុងចំណីអាហារ និងក្នុងភេសជ្ជៈរបស់លោកអ្នកឡើយ។ ត្រូវចៀសវាងបរិភោគចំណីអាហារ វេចខ្ចប់ កំប៉ុង ប្រអប់ ឬដប នំ ឬចំណីអាហារដែលធ្វើ ឬដាំស្លដោយដាក់ស្ករផងដែរ ព្រោះថាស្ករដែលកែច្នៃ ស្ករស ស្ករត្នោត មិនមានវីតាមីន ថែមទាំងបង្កឲ្យមានការឡើងចុះជាតិស្ករក្នុងឈាមទៀតផង។ ប្រការឡើងចុះជាតិស្ករនេះ បង្កឲ្យមានជំងឺធាត់ ឬជំងឺ ទឹកនោមផ្អែមជាដើម។ ១០. បង្កើនការបរិភោគផ្លែឈើ ឬបន្លែស្រស់៖  ផ្លែឈើ និងបន្លែស្រស់សម្បូរទៅដោយសារជាតិសរសៃ និងសារធាតុចិញ្ចឹមដែលជាកត្តាមួយធ្វើឲ្យការបរិភោគមានលំនឹង។ សូមព្យាយាមទទួលទានអាហារ ប្រភេទនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ ក្នុងមួយដងៗឬមួយ ពេលអាចជាផ្លែចេកមួយ ផ្លែប៉ោមមួយ ទំពាំងបាយជូរមួយក្តាប់ញាំមួយចាន។ គប្បីទទួលទានបន្លែស្រស់ដូចជា អន្លក់ បន្លែស្រស់ ឬបន្លែឆ្អិន ដោយចំហុយ តែចៀសវាងការចម្អិនដោយប្រើខ្លាញ់។ ទឹកជន្លក់គួរធ្វើរសជាតិឲ្យស្រាលៗមិនឲ្យប្រៃខ្លាំង ហឹរខ្លាំង និងផ្អែមខ្លាំង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពេលចំណងស្នេហាផ្អែមល្ហែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញតើអ្នកមានអារម្មណ៍បែបណា?  សុភាពបុរសទាំងអស់ពិតជាប្រឈមមុខច្រើនក្នុងការរករឿងទាំងរឿងតូចរឿងធំពីសមណាក់មិត្តស្រីរបស់ខ្លួនហើយជួនកាលរឿងតូចក៏ក្លាយទៅជារឿងធំនៅពេលដែរអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។មិត្តនារីតែងតែយកចិត្តទុកដាក់និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារៈសំខាន់និងតម្លែរបស់គេចំពោះអ្នក។  តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ?​កុំបារម្ភ…..ហេលស៍ថាម នឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនិងវិធីងាយៗ៨យ៉ាងខាងក្រោម។ ១ បន្តផ្ញើសារ៖ មនុស្សស្រីមិនចង់លើកទូរស័ព្ទឬឆ្លើយតបសារមកកាន់អ្នកឡើយនៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនៅតែរងចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ ​កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែជាអ្នកផ្ញើរសារដោយសរសេរពាក្យថា សុំទោស ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្ហែមនិងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយព្រោះនាងកំពុងរងចាំអ្នក….. ២ បង្ហាញខ្លួនជាមួយកាដូ៖ កាដូនិងភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ អ្នកអាចទៅចាំមុខផ្ទះ មុខរបងសាលារៀន ឬកន្លែងធ្វើការរបស់នាងជាមួយនិងកាដូផ្សេងៗ(ជាបាច់ផ្កាតុក្កត្តា…..) និងកាត សុំទោសដែលបង្ហាញពីទឹកចិត្តរបស់អ្នកនោះនាងនិងទុបចិត្តមិនបានហើយនឹងអត់ទោសឲ្យអ្នកមិនខាន។  ៣ កាតសុំទោស៖ មនុស្សចូលចិត្តពេលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះនិងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំង២ជាគូរស្វាមីភរិយាឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាតនោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទឬទ្វារទូទឹកកកជាដើម។នាងប្រាកដជាយល់ថាអ្នកស្រលាញ់នាងជាមិនខាន។  ៤ ធ្វើកាយវិការប្លែកៗ៖ ប្រសិនបើគេងងក់មិនព្រមនិយាយរកអ្នកពេលនៅក្បែរគ្នានោះ ចូលព្យាយាមរកនិងរឿងប្លែកៗឬកំប្លែងស្ងួតមកនិយាយដើម្បីផ្លាស់ប្ដួរបរិយាកាស។  ៥ ចំណាយពេលខ្លះដើម្បីប៉ះប៉ូវ៖  អ្នកគួរបង្កើតគំរោងមួយដោយរួមបញ្ចូលការទទួលទានបានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ការប្រគំុតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្ដោតលើចំនូលចិត្តរបស់នាង។ ហើយផ្ដល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។  ៦ ​និយាយបញ្ជោរ៖  ការបញ្ជោរ ទការសរសើរជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើសសរសើរអំពីគុណសម្បត្តិរបស់នាងមិនថារូបកាយឬកិច្ចការងារដែលនាងបានធ្វើហើយបន្ថែមនូវអារម្មណ៏អំណរគុណសម្បត្តិរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នករួមជាមួយ​នឹងទឹកចិត្តដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេបែបជាអៀន ហើយភ្លេចពីរឿងងងក់ជាមិនខាន។  ៧ ធ្វើឲ្យនាងរំភើបខ្លាំង៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់ក្នុងជីវិត្តរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្ដល់ឲ្យនាងនូវភាពភ្ញាក់ផ្អើល។ វាអាចជាការសុំនាងរៀបការពិធីជប់លៀងមួយសម្រាប់នាង កាដូផ្ទាល់ដៃ ដែលប្រើប្រាស់ពេលវេលានិងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬដំណើរកម្សាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ក៏អាចជួុយសម្រួលកំហឺងឬអាការៈអន់ចិត្តរបស់នាងដែរ។  ៨ ប្រើកែវភ្នែកបរិសុទ្ធ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនិងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខានហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បម្រែបម្រួលដែលកើតមានឡើងនៅដំណាក់កាលអស់រដូវ និងក្បែរអស់រដូវរបស់ស្ត្រី  សុទ្ធសឹងតែអាចចូលរួមផ្តល់ឲ្យស្ត្រីនូវបទពិសោធន៍អាក្រក់ជាច្រើនដែលជះឥទ្ធិពលដល់គុណភាពជីវិត។ ដូចនេះ  ការថែទាំដែលជាក់លាក់គួរតែត្រូវបានធ្វើឡើង ដើម្បីទ្រទ្រង់ផាសុកភាពក្នុងពាក់កណ្តាលជីវិតក្រោយរបស់ពួកគាត់។ ការគាំទ្រផ្នែកផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ របបអាហារ ក៏ដូចជាឱសថបំប៉នជាដើម  ត្រូវបានពិចារណាក្នុងការរួមបញ្ចូលជាចាំបាច់ជាមួយនឹងការព្យាបាលចំពោះស្ត្រីអស់រដូវ។ តួយ៉ាង  ជម្រើសនៃឱសថបំប៉នមួយចំនួនត្រូវបានលើកយកមកពិភាក្សាជាបន្តបន្ទាប់ទាក់ទិននឹងការជួយគាំទ្រយ៉ាងប្រសើរដល់ការព្យាបាលដោយអ័រម៉ូន ក៏ដូចជាការកាត់បន្ថយរោគសញ្ញារំខាន  និងការប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតនៅពេលអស់រដូវ  ជាពិសេសឱកាសក្នុងការកាត់បន្ថយកម្រិតអ័រម៉ូនដែលត្រូវប្រើប្រាស់ផងដែរ។ ក្នុងឱសថបំប៉នជាច្រើន វីតាមីនសេក៏ត្រូវបានអ្នកជំនាញលើកមកបកស្រាយចំពោះសុខភាពរបស់ស្រ្តីអស់រដូវផងដែរ។ ការសិក្សាបានបង្ហាញថាអាស៊ីតអាស្កូបប៊ិច ឬវីតាមីនសេជាសារធាតុដ៏សំខាន់សម្រាប់ការកកើតនៃកោសិកាឆ្អឹងដោយសារតែវាជាអ្នកភ្ញោចProcollagen ដែលជំរុញឲ្យមានការផលិតកូឡាជែន  (collagen) និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់របស់កោសិកាឆ្អឹងថ្មីៗ ក៏ដូចជាការពារការរសាត់នៃឆ្អឹងដែលជាមូលហេតុនៃការពុកឆ្អឹងផងដែរ។ ដោយឡែក ចំពោះស្ត្រីអស់រដូវដែលមានកង្វះនូវអ័រម៉ូនអឺស្ត្រូសែន  សម្ពាធនៃអុកស៊ីតកម្មគឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យមានការថយចុះនូវភាពយឺតនៃសរសៃឈាម  និងជំរុញឲ្យមានការប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ វីតាមីនសេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយដែលត្រូវបានប្រើប្រាស់ក្នុងការចូលរួមជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាម (Endothelial  function) និងរក្សាលំនឹងកូឡេស្តេរ៉ុល (Cholesterol homeostasis) ជាពិសេសចំពោះស្ត្រីដែលមានកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង។   ជាចុងក្រោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិតមានជាដំបូន្មានសម្រាប់ស្ត្រីគ្រប់រូបដែលកំពុងប្រឈមមុខនឹងបញ្ហានៃការអស់រដូវនេះថា គួរមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកជំងឺផ្សេងទៀតដូចជា ជំងឺមហារីកជាដើម រីឯការធ្វើលំហាត់ប្រាណក៏ចាំបាច់រាប់បញ្ចូលក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ៕ ស្វែងយល់បន្ថែម៖  សារធាតុបំប៉នសំខាន់ៗសម្រាប់សុខភាពស្ត្រីនៅអំឡុងពេល និងក្បែរអស់រដូវ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកសុដន់ គឺជាប្រភេទមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ ចំពោះស្រ្តីនៅសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ អត្រាកើតមានថ្មីនៃជំងឺនេះ មានប្រមាណ២,៣០០ករណីចំពោះបុរស និង២៣០,០០០ ករណីចំពោះស្រ្តី។ ដំណាក់កាលនៃមហារីកសុដន់មានដូចជាដំណាក់កាលដំបូង ដំណាក់កាលដែលអាចព្យាបាលជា និងដំណាក់កាលរីករាលដាលដែលមានវិធីព្យាបាលផ្សេងៗពីគ្នា។ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សនៃជំងឺ មហារីកសុដន់នេះការស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងត្រូវបានអនុវត្តនិងគួរអនុវត្តល្អបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ ថ្ងៃជារៀងរាល់ខែ។ការពិនិត្យសុដន់ដោយខ្លួនគឺជាការពិនិត្យមើលការប្រែប្រួលឬបញ្ហាផ្សេងៗនៃជាលិកាសុដន់ដែលអាចធ្វើបានដោយខ្លួនឯងពេលនៅផ្ទះ។ការពិនិត្យនេះរួមផ្សំទាំងការពិនិត្យមើលនិងការស្ទាបដែលមាន៥ជំហានដូចខាងក្រោម ៖ -ជំហានទី១ ៖ ចាប់ផ្តើមដោយមើលសុដន់នៅមុខកញ្ចក់ដោយដាក់ដៃច្រត់ចង្កេះ។ លោកអ្នកត្រូវពិនិត្យទៅលើទំហំ រូបរាង និងពណ៌នៃសុដន់ទាំងសងខាង។ -ជំហានទី២ ៖ លើកដៃរបស់អ្នកទាំងសងខាងឡើងលើ ហើយពិនិត្យមើលដូចជំហានទី១។ -ជំហានទី៣ ៖ ខណៈពេលដែលអ្នកនៅមុខកញ្ចក់ អ្នកត្រូវពិនិត្យមើលការហូរចេញនៃទឹកពីចុងសុដន់ទាំងសងខាង ដែលអាចជាទឹកថ្លាពណ៌ទឹកដោះគោ ពណ៌លឿង ឬឈាម។ -ជំហានទី៤ ៖ គេងផ្ងារ ហើយស្ទាបដោយប្រើដៃស្តាំស្ទាបសុដន់ខាងឆ្វេង បន្ទាប់មកដៃឆ្វេងស្ទាបសុដន់ខាងស្តាំ។ សូមស្ទាបដោយដាក់ម្រាម៣កណ្តាលឲ្យត្រង់ សង្កត់ល្មមៗជារាងរង្វង់ហើយចាប់ផ្តើមពីឆ្អឹងដងកាំបិតចុះមករកផ្នែកខាងលើនៃពោះ និងពីក្លៀកមកឆ្អឹងសន្ទះទ្រូង។ អ្នកត្រូវច្បាស់ថាគ្រប់ផ្នែកនៃសុដន់ត្រូវបានស្ទាប។  អ្នកក៏អាចចាប់ផ្តើមពីចុងសុដន់ ហើយស្ទាបជារង្វង់ចេញទៅក្រៅធំទៅៗរហូតដល់គែមខាងក្រៅនៃសុដន់។ មួយវិញទៀត អ្នកអាចស្ទាបដោយរំកិលម្រាមដៃរបស់អ្នកចុះឡើងៗជាជួរៗ។ វិធីរំកិលចុះឡើងៗនេះហាក់ដូចជាមានប្រសិទ្ធភាពចំពោះស្រ្តីភាគច្រើន។ អ្នកអាចស្ទាបស្បែក និងជាលិកាក្រោមស្បែកបានតាមរយៈការស្ទាបសង្កត់ថ្នមៗ និងសង្កត់ល្មម ដើម្បីស្ទាបជាលិកាដែលនៅចំកណ្តាលនៃសុដន់។ ចំណែកឯជាលិកាដែលនៅជ្រៅៗ អ្នកអាចស្ទាបបានដោយការសង្កត់ឲ្យខ្លាំងបន្តិច។ -ជំហានទី៥ ៖ ជាចុងក្រោយ អនុវត្តការស្ទាបសុដន់ទាំងមូលតាមជំហានទី៤ ដោយប្តូរឥរិយាបថពីគេងទៅអង្គុយ ឬឈរវិញ។ ស្វែងយល់ពីការពិនិត្យសុដន់ដោយខ្លួនឯង ពីគ្រូពេទ្យជំនាញ តាមរយៈ អត្ថបទនេះ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាទូទៅ សក់របស់មនុស្សជ្រុះជារៀងរាល់ថ្ងៃចាប់ពី 40 ទៅ120សរសៃ  អាស្រ័យបរិមាណសក់ដែលអ្នកមានអាយុករបស់អ្នកនិងវដ្ដនៃការលូតលាស់របស់សក់។ សក់ដែលមានសុខភាពមិនវដ្ដនៃការលូតលាស់ល្អជ្រុះច្រើន។ ពេលដែលអាយុកអ្នកចម្រើនឡើង សក់របស់អ្នកក៏ចាប់ផ្ដើមស្ដើងទៅៗជាពិសេសក្រោយពេលនារីអស់រដូវ។មានមូលហេតុចម្បងៗចំនូនបួនដែលបណ្ដាលឲ្យសក់ជ្រុះ៖ ១ សង្ខារនៃសក់ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូ សរសៃសក់របស់អ្នកវិវដ្ដមកដល់ចំណុចចុងក្រោយនៃវដ្ដជីវិតរបស់វាដែលជាហេតុបណ្ដាលឲ្យសក់ជ្រុះច្រើនជាងរាល់ដង។ ២ ជំងឺឈាមសស៊ីឈាមក្រហម ការជ្រុះសក់ជាគំហុករបស់នារីអាចជារោគសញ្ញានសជំងឺឈាមសស៊ីឈាមក្រហមនេះបើតាមការធ្វើតេស្ដន៏ឈាម លោកវេជ្ជបណ្ឌិត George Cotsarelis,M,D,នាយកផ្នែកសក់និងស្បែកក្បាលនៃសាកលវិទ្យាល័យ Pennsylvania។ ការពិសោធន៏បានបង្ហាញឲ្យឃើញថាការខ្វះសារជាតិដែកក៏ជាមូលហេតុសម្បងដែលបណ្ដាលឲ្យសក់ជ្រុះផងដែរ។ គ្លីនិកMayoបានរាយការណ៍ឲ្យដឹងថានារីជាង២០ភាគរយកំពុងតែរងគ្រោះដោយអាការៈជ្រុះសក់ព្រោះខ្វះសារធាតុដែកនៅក្នុងរាងកាយ។ ៣ អាយុ អ្នកជំនាញខាងបណ្ដុះសក់បានប្រសាសន៍ថាពេលដែលមនុស្សមានអាយុច្រើនឡើងគល់សក់ចាប់ផ្ដើមរួញស្វិតបណ្ដាលឲ្យជំហររបស់សក់ខ្លីជាងមុននិងខ្សោយជាងមុន ហើយបន្ទាប់មកមិនយូរប៉ុន្មានគល់សក់ក៏ងាប់ ឯសក់ក៏ចាប់ផ្ដើមជ្រុះជុំមក។ ចំណែកបរិមាណនៃសក់ដែលជ្រុះព្រមទាំងរយៈកាលនៃការជ្រុះសក់របស់មនុស្សម្នាក់ៗក៏ខុសគ្នាទៅតាមដំណរពូជ។ ៤ ការតាំងគភ៌ នារីខ្លះជ្រុះសក់ពេលមានគភ៌ ឬបន្ទាប់ពីការផ្លាស់ប្ដូរអ័រម៉ូនក្រោយពេលសម្រាលកូនរួច។ ចំណែកនារីខ្លះទៀតចាប់ផ្ដើមជ្រុះសក់ពេលចាប់ផ្ដើមឬទទួលទានថ្នាំពន្យាកំណើត។ ៥ ជំងឺ ឬការតានតឹងអារម្មណ៍(ស្ត្រេស) ការជ្រុះសក់អាចបណ្ដាលមកពីរោគសញ្ញានៃជំងឺផ្សេងៗមានដូចជាការខ្វះសារជាតិដែកនិងបញ្ហាទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតព្រមទាំងការតឹងតែងផ្នែកអារម្មណ៍ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

មូលហេតុ កូនរបស់លោកអ្នកអាចទល់លាមក កា​លណាគេមិនបានផឹកទឹកដោះ អង្គធាតុរាវ ឬអាហារដែលមានជាតិសរសៃគ្រប់គ្រាន់។ សរសៃមាននៅក្នុងចំណីធម្មជាតិ ដូចជាគ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែជាដើម។  ប្រសិនបើកូនរបស់លោកអ្នកបរិភោគបបរដែលសម្បូរទៅដោយជាតិខ្លាញ់ជាតិស្ករចម្រាញ់(ស្ករគ្រាប់ឬបង្អែម)នោះមានន័យថាគេមិនបានបរិភោគជាតិសរសៃឲ្យបានគ្រប់គ្រាន់ដែលជាហេតុនាំឲ្យទល់លាមក។ ការផ្លាស់ប្ដូរពីការបំបៅទឹកដោះម្ដាយទៅបៅទឹកដោះគោវិញ ឬការប្ដូរពីការចំណីអាហារទន់ទៅជាចំណីអាហាររឹងវិញ។   ជួនកាល កូនរបស់លោកអ្នកអាចទល់លាមកបន្ទាប់ពីងើបពីឈឺ ឬប្រើប្រាស់ឱសថផ្សេងៗ។ លោកអ្នកមិនត្រូវបារម្ភពេកទេព្រោះការទល់លាមកតែងតែកើតឡើងជាធម្មតាហើយអាចបាត់ទៅវិញដោយឯងៗដែរ។ អាការៈទល់លាមកធ្ងន់ធ្ងរអាចកើតឡើងដោយសារតែកុមារមិនព្រមទៅបន្ទោរបង់។ ពេលដែលលាមកប្រមូលផ្ដុំ នៅក្នុងពោះវៀនធំយូរវាចាប់កកធំឡើងៗនិងរឹងទៅៗ។ ការបន្ទោរបង់អាចមានការឈឺចាប់ ធ្វើឲ្យកុមារមិនចង់ទៅបន្ទោរបង់លាមក។ ដំណោះស្រាយ អ្នកគួរចាប់ផ្ដើមបង្កើនបរិមាណទឹកដែលកូនរបស់អ្នកទទួលទានក្នុង១ថ្ងៃ។ បើកូនរបស់លោកអ្នកធំហើយ សូមជម្រុញឲ្យគេផឹកទឹកឲ្យបានច្រើន។ សូមបន្ថយបរិមាណស្ករគ្រាប់ និងចំណីមានជាតិស្ករនៅក្នុងរបបអាហាររបស់កូនលោកអ្នក។អ្នកគួរណែនាំកូនឲ្យយល់ដឹងពីការបន្ទោរបង់ហើយគួរតែមានទម្លាប់បន្ទោរបង់ដោយមានម៉ោងពេលច្បាស់លាស់។ ពេលដល់ម៉ោងបន្ទោរបង់សូមឲ្យកូនលោកអ្នកអង្គុយលើបង្គន់ឲ្យបានយ៉ាងតិច១០នាទីជារៀងរាល់ថ្ងៃ។ ក្នុងពេលបន្ទោរបង់ អ្នកអាចឲ្យកូនអានសៀវភៅ ឬស្ដាប់វិទ្យុក៏បាន។ មានឱសថបញ្ចុះលាមករបស់កុមារ។អ្នកអាចជ្រើសយកឱសថណាមួយមកប្រើអាស្រ័យទៅតាមអាយុករបស់កូននិងទៅតាមសភាពការទល់លាមក។សូមសាកសួរគ្រូពេទ្យអំពីឈ្មោះនិងរបៀបប្រើឱសថ។  ក្រោយពីសាកល្បងវិធីខាងលើរួចហើយអាការៈទល់លាមករបស់កូនអ្នកមិនមានសភាពប្រសើរឡើងទេ សូមយកកូនរបស់អ្នកទៅជួបជាមួយគ្រូពេទ្យ។ ជួនកាលអាការៈទល់លាមកអាចជាសញ្ញាបញ្ចាក់អំពីលក្ខខណ្ឌធ្ងន់ធ្ងរខាងសុខភាពណាមួយក៏ថាបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top