Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សេចក្តីជូនដំណឹងស្តីពីគណនេយ្យក្នុងសង្គមហ្វេសប៊ុកឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសបុករៀងរាល់ថ្ងៃ មានគណនេយ្យឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកានៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១០ មកម៉្លេះ។ គណនេយ្យ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដោយបំផ្លើសហួសពីការពិតដូចជាចាត់ទុកថា ឱសថបុរាណថៃ+ចិនមិនមែនជាថ្នាំគីមី សម្រាប់ព្យាបាលជំងឺដូចជាជំងឺសន្លាក់រ៉ាំរ៉ៃ ឈឺដើរមិនរួចជាដើម។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថា សារធាតុផ្សំទាំងនេះមិនមែនជាឱសថបុរាណទេ គឺជាឱសថសម័យសុទ្ធសាធដែលក្រសួងសុខាភិបាលបានពិនិត្យឃើញថាការប្រើប្រាស់សារធាតុ Indomethacine Dexamethasone និងសារធាតុដទៃទៀតបញ្ចូលគ្នានឹងធ្វើឲ្យមានការប៉ះពាល់ដល់ក្រពះធ្ងន់ធ្ងរ និងគ្មានឯកសារយោងច្បាស់លាស់ទើបក្រសួងសុខាភិបាលសម្រេចលុបបញ្ជិកាចេញ និងមិនអនុញ្ញាតឲ្យឱសថឈ្មោះ TRANKAL នេះចរាចរក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១០ មកម៉្លេះ។   ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសង្ឃឹមថា៖សាធារណជនទាំងអស់ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះហើយ ត្រូវឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូត កុហក បំផ្លើសពីការពិតរបស់ជនខិលខូចនេះទៀតហើយម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ខាងលើ ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ឬចែកចាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកានេះជាបន្ទាន់។   ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ចំពោះម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយឱសថឈ្មោះ TRANKAL។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កម្មវិធីប្រចាំឆ្នាំមួយដែលមានឈ្មោះថា «ពិធីបុណ្យផ្កាយ ឬតាណាបាតា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC បានត្រឡប់មកវិញហើយ!!! ក្រោមការចូលរួមសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន រួមទាំងការឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើន ពិធីបុណ្យផ្កាយឆ្នាំនេះ នឹងប្រព្រឹត្តនៅថ្ងៃទី៥ និងទី៦ ខែកក្កដា នេះ ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដែលនឹងនាំមកនូវកម្មវិធីសប្បាយជាច្រើន ដើម្បីឲ្យសាធារណជនបានស្គាល់ ក៏ដូចជាយល់ដឹងពីវប្បធម៌ខ្មែរនិងជប៉ុន ឲ្យកាន់តែសម្បូរបែបជាងមុន។ គួរបញ្ជាក់ផងដែរថា «ពិធីបុណ្យផ្កាយ ឬតាណាបាតា» នេះ ជាបុណ្យប្រពៃណីជប៉ុន ដែលមានកម្មវិធីពិសេសមួយជារៀងរាល់ឆ្នាំ គឺការសរសេរនូវបំណងប្រាថ្នារបស់ខ្លួន ឬមនុស្សជាទីស្រលាញ់ ហើយចងនៅលើដើមឫស្សី ដែលគ្រប់គ្នាសុទ្ធតែអាចចូលរួមបាន។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីកម្សាន្តសប្បាយទាំងសិល្បៈចម្រៀង ភាពយន្ត ការតុបតែងខ្លួនតាមវប្បធម៌នៃប្រទេសទាំងពីរជាច្រើនទៀត ដែលក្នុងនោះរួមមានដូចជា ការចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុន ការប្រឡងចម្រៀងណូដូជីម៉ាន់លើកទី៩ ការប្រគំតន្រ្តីបុរាណជប៉ុន ក៏ដូចជាការស្លៀកសម្លៀកបំពាក់បុរាណខ្មែរសម័យលង្វែក ការស្លៀកសម្លៀកបំពាក់ជប៉ុន យូកាតា ការសាកល្បងចម្អិននំជប៉ុន និងការបណ្តែតប្រទីបពេលរាត្រីផងដែរ… ចូលរួមពិធីបុណ្យផ្កាយទាំងអស់គ្នា ដើម្បីកម្សាន្តសប្បាយ និងស្វែងយល់ពីវប្បធម៌របស់ប្រទេសទាំងពីរ!!! កាលបរិច្ឆេទ ៖ ថ្ងៃទី៥-៦ កក្កដា ២០១៨ ពេលវេលា ៖ ៨:០០ព្រឹក ដល់ ៨:០០យប់ ទីកន្លែង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សម្រាប់ព័ត៌មានបន្ថែម ៖ ពិធីបុណ្យផ្កាយ Tanabata Festival 2018 ឬ តាមរយៈគេហទំព័រផ្លូវការរបស់ CJCC ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កម្មវិធីពិសេសមួយ ដែលមានឈ្មោះថា «Hospitalog Asia 2018» ដែលផ្តោតសំខាន់លើការប្រើប្រាស់ការបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាដើម្បីអភិវឌ្ឍវិស័យសុខាភិបាល នឹងមានវត្តមាននៅដើមខែកក្កដានេះ ដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសអ្នកដែលជាម្ចាស់នៃស្ថាប័នផ្តល់សេវាសុខភាព ដូចជាគ្លីនិក មន្ទីរពេទ្យ និងបន្ទប់ពិគ្រោះជំងឺ… ក្នុងនោះផងដែរ តំណាងនៃអ្នករៀបចំកម្មវិធីក៏បានលើកឡើងថា នឹងមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលើករណីសិក្សាជាច្រើន ដែលលោកអ្នកអាចចូលរួមស្តាប់ ពិភាក្សា និងតទល់មតិ លើប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនរួមមាន ដូចជា ៖  -ឥទ្ធិពល និងការវិវឌ្ឍនៃឧស្សហកម្ម ក្នុងការផ្តល់នូវសុវត្ថិភាពដល់អ្នកជំងឺ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងការបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍដំណើរការប្រតិបត្តិក្នុងវិស័យសុខាភិបាល -សមាហរណកម្ម ការផ្សារភ្ជាប់ទំនាក់ទំនង និងប្រតិបត្តិការជាលក្ខណៈសកល  -តម្រូវការផ្លូវច្បាប់ សម្រាប់ប្រតិបត្តិការក្នុងវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាព -បញ្ហាហិរញ្ញវត្ថុ ក្នុងការជំរុញឲ្យការបម្រើសេវាកម្មសុខាភិបាលដែលល្អប្រសើរ និងមានសុវត្ថិភាពជាងមុន ដើម្បីឈានទៅដល់ភាពល្អឥតខ្ចោះនៃ វិស័យសុខាភិបាលជាសកល។ គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងប្រព្រឹត្តនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ កក្កដា ឆ្នាំ២០១៨ នៅឯ One Farrer Hotel & Spa លើទឹកដីប្រទេសសិង្ហបុរី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ជាវាគ្មិនកិត្តិយស របស់វេជ្ជបណ្ឌិត Peng Chung Mien នាយកប្រតិបត្តិនៃ Farrer Park Hospital រួមជាមួយនឹងវត្តមានរបស់តំណាងមន្ទីរពេទ្យ និងស្ថាប័នរដ្ឋ ពីបណ្តាប្រទេសមួយចំនួនរួមមាន Australian Helathcare & Hositals Association, Foshan Chancheng Central Hospital, Bangkok Dusit Medical Services, WhiteCoad Medical, Academic Medicine and Institute for Patient Safety & Quality (IPSQ), SingHealth និង Malaysian Healthcare Travel Concil។  ចូលរួមកម្មវិធីដ៏មានគុណប្រយោជន៍នេះ ដើម្បីមានឱកាសជួបផ្ទាល់ និងបង្កើតទំនាក់ទំនងជាមួយដៃគូគោលដៅរបស់អ្នកមកពីបណ្តាប្រទេសជាច្រើន ក៏ដូចជាស្វែងយល់អំពីការបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា វិធីសាស្ត្រក្នុងការបង្កើនសុវត្ថិភាពដល់អ្នកជំងឺ ការបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាសុខាភិបាលក្នុងស្ថាប័ន និងចំណេះដឹងអំពីប្រធានបទដ៏មានគុណតម្លៃជាច្រើនទៀត!!! អ្វីដែលរឹតតែពិសេសនោះ គឺ អ្នកដែលចូលរួមតាមរយៈហេលស៍ថាម នឹងទទួលបានការបញ្ចុះតម្លៃដល់២០%…សូមចុច ត្រង់នេះ http://www.stratcoms.com/HospitalogAsia2018/ ដើម្បីចុះឈ្មោះចូលរួម!!!  ទំនាក់ទំនង ហេលស៍ថាម ៖ 077 888 076 ឬ clinic.community@time-media.com សម្រាប់ព័ត៌មានលម្អិត ៖ http://www.stratcoms.com/HospitalogAsia2018/ ទំនាក់ទំនង ៖   Christina Logan    អ៊ីម៉ែល ៖ clogan@stratcoms.com    លេខទូរស័ព្ទ ៖ +64 21 858 455  Shandy Poh    អ៊ីម៉ែល ៖ shandy@stratcoms.com    លេខទូរស័ព្ទ ៖ +65 6777 2618 សម្រាប់ការសាកសួរព័ត៌មានទូទៅ ៖ enquiry@startcoms.com ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលព្រឹត្តិប័ត្រវិភាគគុណភាពកាហ្វេមួយមុខ ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៨ ដែលបានបញ្ជាក់ថាកាហ្វេចង្អុលមេឃ មាន លេខឡូតិ៍ 86-2-01847-2-00-41 វេចខ្ចប់ជា Box/15 Sachets/16g ជាមួយថ្ងៃខែឆ្នាំផុតកំណត់ប្រើប្រាស់គឺ ០៨-២០១៩ មានផ្ទុកឱសថឈ្មោះ Sildenafil ដែលប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតចំពោះអ្នកប្រើប្រាស់ ជាពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។ កាហ្វេដែលមានផ្ទុកឱសថឈ្មោះ Sildenafilនេះត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុនឈ្មោះ ក្រុមហ៊ុនកាហ្វេចង្អុលមេឃ វេបសាយឈ្មោះ www.coffeechongolmech.com និងវិទ្យុសុរិន្ទខ្នងភ្នំ FM 101.70 MHz ហើយចែកចាយ និងលក់ តាមបណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យក្រុមហ៊ុនកាហ្វេចង្អុលមេឃ ឯ.ក នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសម្អាង អាជ្ញាធរពាក់ព័ន្ធមន្ទីរសុខាភិបាលរាជធានីខេត្ត គ្រប់បណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ ត្រូវធ្វើការប្រមូលត្រឡប់មកវិញជាបន្ទាន់នូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយដែលមានផ្ទុកឱសថឈ្មោះ Sildenafil ដើម្បីយកមកកម្ទេចចោល។   ក្នុងករណីបានជួបប្រទះ ឬកំពុងប្រើប្រាស់លក់ចែកចាយនូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល  តាមរយៈទូរស័ព្ទលេខ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស័គ្រចិត្ត៤០០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ (កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ប្រមាណ២៥០នាក់ បានសហការជាមួយក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសម៉ាស៊ី មកពីក្រុមហ៊ុន PESTECH (Cambodia) Limited ចំនួន១៥០នាក់ សរុប៤០០នាក់ ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋប្រមាណ៧ពាន់នាក់ ថែមទាំងចែកជូនថ្នាំដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ អមលាំង ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក អមដំណើរដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមគ្រូពេទ្យស័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមលេខាធិការដ្ឋាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនទៀតរួមមានពី៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ូ តាំងអេង រដ្ឋលលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស៊ុំ សំណាង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក នួន ថារ័ត្ន សមាជិកអចិន្ត្រៃ សហភាពសហព័ន្ធយុវជនកម្ពុជា លោក សំ រិទ្ធី ក្រុមលេខាធិការដ្ឋាន ឯកឧត្តម ហ៊ុន ម៉ានី លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពងស្ពឺ លោក គាវ លាងគា អភិបាលស្រុកថ្ពង លោក ឆាយ សត្យា ប្រធាន ស.ស.យ.ក ក្រសួងផែនការ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជនក្រុមការងារ យុវជនគណបក្សរាជធានីភ្នំពេញ លោក Peang Pharoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា ស.ស.យ.ក ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ និងក្រុមការងារ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។ សូមជម្រាបជូនថា ការងារសប្បុរសធម៌រវាងក្រុមគ្រូពេទ្យស័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យជំនាញ ក្រុមហ៊ុន PESTECH (Cambodia) Limited មកពីប្រទេសម៉ាឡេស៊ីនេះ ធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ហើយនេះជាលើកទី៥ផងដែរ ក្នុងកិច្ចសហការសប្បុរសធម៌មួយនេះ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

Share

យោងតាមប្រភព TVFB បានចេញផ្សាយអំពីប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានថ្លែងឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជាក់ ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថា «ក្រសួងសុខាភិបាលនឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។  គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងមានក្រុមធិការកិច្ចជាង៥០០នាក់ បំពេញកាតព្វកិច្ចទៅលើច្បាប់អនុក្រឹត្យ ដោយនឹងធ្វើការផាកពិន័យតាមលក្ខខណ្ឌដូចខាងក្រោម ៖ -ផាកពិន័យ ២ ម៉ឺនរៀល សម្រាប់ករណីមានជនល្មើសជក់បារីក្នុងតំបន់ហាមឃាត់ -ផាកពិន័យគុណនឹង២ (តម្លៃ៤ ម៉ឺនរៀល) លើម្ចាស់ភោជនីយដ្ឋាន ឬសណ្ឋាគារ ករណីមានអ្នកជក់បារីនៅទីនោះ។ លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមផងដែរថា «ការបង្កើតនូវអនុក្រឹត្យក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជាក់ ដែលមានតំណាងពាក់ព័ន្ធចំនួន២០ក្រសួង ភាគីពាក់ព័ន្ធទូទាំង ក្នុងការពង្រឹង និងអនុវត្តឲ្យមានតម្លាភាពនេះ ត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារជក់ និងស្រូវផ្សែងបារី នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ដោយហេតុថាប្រជាជនយើងកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាទិញបារី ប្រមាណ២០១.៥ លានដុល្លា និងលើការព្យាបាលជំងឺ និងការបាត់បងកម្លាំងពលកម្មបណ្តាលពីជំងឺដែលបង្កដោយថ្នាំជាក់ប្រមាណ១៦២.៧ លានដុល្លាជារៀងរាល់ឆ្នាំ»។ ចំពោះកាលបរិច្ឆេទ ក្នុងចេញអនុក្រឹត្យ និងចុះផាកពិន័យផ្ទាល់ នៅមិនទាន់បានកំណត់ពេលវេលានោះទេ… ប្រភព ៖ https://www.tvfb.news/article/9830 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាលពីថ្ងៃទី ៧ ដល់ ១១ ខែ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ សន្និសីទទន្តសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤០ រួមជាមួយសន្និសីទលើកទី១០៩នៃសមាគមទន្តពេទ្យហ្វីលីភីន (40th Asian pacific Dental Congress and 109th PDA annual convention and scientific sessions) នៅឯសាលសន្និសីទ SMX ទីក្រុងម៉ានីទ្បា ប្រទេស ហ្វីលីភីន ក្រោមការរៀបចំដោយសមាគមទន្តពេទ្យហ្វីលីភីន ក្នុងទីក្រុងម៉ានីទ្បា ប្រទេស ហ្វីលីភីន ចំណែកសន្និសីទទន្តសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤១ នឹងប្រារព្ធដោយសមាគមទន្តពេទ្យកូរ៉េ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងឆ្នាំ២០១៩។ យោងតាមប្រសាសន៍របស់ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា បានឲ្យដឹងថា «សន្និសីទនេះ មានចំនួនអ្នកចូលរួមដល់ទៅជាង ១៤ ម៉ឺន នាក់ រួមមាន ទន្តបណ្ឌិត ទន្តនិសិ្សត និងអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ មកពីតំបន់ផ្សេងៗនៃប្រទេស ហ្វីលីភីន និងបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិច  និងថ្នាក់ដឹកនាំសំខាន់ៗ តំណាងសមាគមទន្តពេទ្យនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិច  ព្រមទាំងប្រធានសហព័ន្ធទន្តពេទ្យ អាស៊ីប៉ាស៊ីហ្វិច និង ប្រធានសហព័ន្ធទន្តពេទ្យពិភពលោក»។ ក្រៅពីបទបង្ហាញពីសំណាក់វាគ្មិនល្បីៗមកពីជុំវិញពិភពលោក និង ការតាំងពិពរណ៍សំភារៈទន្តសាស្ត្រពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាង ៥០០ ក្រុមហ៊ុន ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៃសន្និសីទមួយនេះ គឺ សមាសភាពស្ត្រីជាថ្នាក់ដឹកនាំជាច្រើនរូបរួមមាន ៖ លោកស្រី ទន្តបណ្ឌិត Kathryn Kell ប្រធានសហពន្ធ័ទន្តពេទ្យពិភពលោក (FDI) ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា និងលោកស្រី ទន្តបណ្ឌិត សួន ម៉ូនីកា ប្រធានបំរុងសមាគមទន្តពេទ្យកម្ពុជា លោកស្រី ទន្តបណ្ឌិត Lim Lii ប្រធានសមាគមទន្តពេទ្យ សឹង្ហបុរី លោកស្រី ទន្តបណ្ឌិត Ng Woan Tyng ប្រធានសមាគមទន្តពេទ្យម៉ាទ្បេស៊ី លោកស្រី ទន្តបណ្ឌិត Arleen Reyes ប្រធានបំរុងសមាគមទន្តពេទ្យហ្វីលីភីន និងជាប្រធានរៀបចំសន្និសីទទី១០៩ នៃសមាគមទន្តពេទ្យហ្វីលីភីន លោកស្រី ទន្តបណ្ឌិត Cristina Antonio ប្រធានទើបចប់អណត្តិរបស់សហពន្ធ័ទន្តពេទ្យ អាស៊ីប៉ាស៊ីហ្វិច និងជាអនុប្រធាននៃសមាគមទន្តពេទ្យម៉ាកាវ លោកស្រី ទន្តបណ្ឌិត Innim Park ប្រធានសមាគមទន្តពេទ្យស្ត្រីកូរ៉េ និងជាអនុប្រធាននៃសមាគមទន្តពេទ្យកូរ៉េ ។

Share

ព្រឹកថ្ងៃអាទិត្យ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួនជិត៣០០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២៩៧នាក់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣,៥៩១នាក់ នៅវត្តអង្គនាល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយ​ ឯកឧត្ដម​លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩​ លោក នួន ថារ័ត្ន សមាជិកអចិន្ត្រៃ សសយក លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់ លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបសេដ្ឋ លោក ឆាយ សត្យា ប្រធានសសយក ក្រសួងផែនការ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ(លោកវេជ្ជ តូច យ៉ាន អនុប្រធានទី១ សកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី)។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។ សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២,៥៤៤ (ពីរពាន់ ប្រាំរយ សែសិបបួន)នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៩៨,០៦៣នាក់​(ម្ភៃប្រាំបួនម៉ឺន ប្រាំ៣ពាន់ សូន្យរយ ហុកសិបបីនាក់)៕

Share

ព្រឹកថ្ងៃអាទិត្យ ទី ១៣ ខែឧសភា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួនជិត៣០០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ   (កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២៧៩នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣,៥៩១នាក់ នៅវត្តអង្គសំរិទ្ធ ហៅវត្តត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។   ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ សំហេង បុរស អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា លោកឧញ្ញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មួង ធី អភិបាលស្រុកឱរ៉ាល់ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ។   ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។   ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។   សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។   សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២,៥១១នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤២លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៩៣,១៥៨នាក់(ម្ភៃប្រាំបួនម៉ឺន បីពាន់ មួយរយហាសិប ប្រាំបីនាក់)៕

Share

 ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd នឹងរៀបចំកម្មវិធីសិក្ខាសាលា "សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា" ចូលរួមដោយសេរី និងទទួលបានការពិនិត្យភ្នែកដោយឥតគិតថ្លៃ ពីលោក ចក្ខុបណ្ឌិត ម៉ារ អមរិន្ទ ព្រមទំាងទទួលបានកាដូពីផលិតផល V.Rohto Cool ថែមទៀតផង។ ជួបជាមួយ ពិធីការិនី ឌីជេ ណាណា ជាពិសេសលោកអ្នកនឹងបានជួបជាមួយកំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ នៅថ្ងៃទី ១១ ខែឧសភា ឆ្នំា ២០១៨ នៅផ្សារទំនើប AEON ( Lively Plaza ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ៨ យប់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook Page V.Rohto Cambodia ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធាននៃសមគមទន្តពេទ្យកម្ពុជា និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យអន្តរជាតិ ទន្តបណ្ឌិត ហង្ស សុមេធ ស្ថាបនិកនៃសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា និងលោក ជាង ប៉េងលាង ប្រធាននៃសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា ព្រមជាមួយនឹងវាគ្មិនកិត្តិយសជាច្រើនរូប កម្មវិធីសិក្ខាលាលើកដំបូងបង្អស់រៀបចំឡើងដោយ Asia Pacific Dental Students Association (APDSA) Cambodia កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដោយមានវត្តមានអ្នកចូលរួមជានិស្សិតទន្តសាស្ត្រប្រមាណជា១០០នាក់ ពីសាកលវិទ្យាល័យ៥ក្នុងប្រទេសកម្ពុជា រួមជាមួយនឹងទន្តពេទ្យមួយចំនួនផងដែរ ដោយមានការតាំងបង្ហាញនូវផលិតផលរបស់ក្រុមហ៊ុនចំនួន៨ ដែលក្នុងនោះក៏មានហេលស៍ថាម ខប និងក្រុមហ៊ុនផ្គត់ផ្គង់នូវសម្ភារៈបរិក្ខាទន្តសាស្រ្តផងដែរ។ ទោះបីនេះជាការរៀបចំជាលើកដំបូងក្តី ប៉ុន្តែលទ្ធផលដែលទទួលបាន គឺពិតជាគួរជាទីគាប់ចិត្ត និងល្អប្រសើរលើសពីការរំពឹងទុកទៅទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្មោះអស់ពីចិត្តក្នុងការរៀបចំនូវកម្មវិធីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងចំណេះដឹងដ៏សម្បូរបែបជូនដល់អ្នកចូលរួមជាមិត្តរួមវិស័យនេះ ក្នុងកម្មវិធីសិក្ខាសាលារយៈពេល១ថ្ងៃពេញនេះ ក្រោមប្រធានបទ«The Peak of Dentistry»។ កញ្ញា ឡៅ រីណា ជាប្រធាននៃ APDSA Cambodia  និងជាតំណាងនៃក្រុមការងារជាអ្នករៀបចំកម្មវិធីផ្ទាល់ ក៏បានលើកឡើងផងដែរថា«ការខិតខំប្រឹងប្រែងរបស់យើងពិតជាផ្តល់នូវលទ្ធផលជាផ្លែផ្កា ដោយយើងសង្កេតឃើញថា អ្នកចូលរួមបានទទួលនូវអ្វីដែលជាគោលដៅរបស់យើងដោយក្តីរីករាយ ហើយយើងពិតជាមិនអាចភ្លេចបាននូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការឧបត្ថម្ភគាំទ្រពីសំណាក់ភ្ញៀវកិត្តិយស វាគ្មិនកិត្តិយស និងក្រុមហ៊ុនដៃគូជាអ្នកឧបត្ថម្ភផងដែរ»។ លោក យ៉ានណែត បណ្ឌិតដានីគែល ដែលបានចូលរួមជាអ្នកចូលរួម និងជាផ្នែកមួយនៃក្រុមការងាររៀបចំកម្មវិធីផងនោះ បានឲ្យដឹងថា«ក្នុងនាមជាអ្នកចូលរួមមួយរូប ខ្ញុំពិតជារៀនបានច្រើនអំពីចំណេះដឹង និងបទពិសោធន៍អំពីវាគ្មិនកិត្តិយស តាមរយៈគន្លឹះ និងវិធីសាស្ត្រពិសេសៗដែលជួយឲ្យទទួលបានជោគជ័យលើដំណើរជីវិតជានិស្សិតផ្នែកនេះ សម្រាប់ជូនដល់និស្សិតទន្តសាស្ត្រជំនាន់ក្រោយដូចជារូបខ្ញុំផ្ទាល់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាចំណែកមួយនៃការរៀបចំកម្មវិធី ខ្ញុំពិតជាបានឆ្លងកាត់នូវការជម្នះលើខ្លួនឯងក្នុងការបំពេញកាតព្វកិច្ចជាអ្នកដឹកនាំក្រុមមួយរូប (ដែលខ្ញុំមិនធ្លាប់គិតថាអាចធ្វើបានពីមុនមក) ហើយវា គឺបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំក្នុងការសាកល្បងនូវអ្វីដែលថ្មី មានការប្រាស្រ័យទាក់ទង និងស្គាល់មិត្តភក្តិថ្មីជាអ្នកនៅក្នុងវិស័យតែមួយនៃសាកលវិទ្យាល័យខុសគ្នា។ អ្វីដែលពិសេសជាងគេ គឺហ្គេមពង្រឹងស្មារតីជាក្រុមដែលត្រូវបានរៀបចំឡើង ដើម្បីលុបបំបាត់នូវភាពទើសទាល់រវាងអ្នកទើបស្គាល់គ្នាថ្មី ព្រមទាំងបង្កនូវបរិយាកាសប្បាយរីករាយ ក៏ដូចជាបង្កើតនូវការរួបរួមគ្នាជាថ្លុងមួយផងដែរ។ ខ្ញុំពិតជាពេញចិត្ត និងមានមោទនភាពដែលបានចូលរួមកម្មវិធីលើកនេះ…» រីឯអ្នកចូលរួមមួយរូបទៀត គឺ កញ្ញា ទុយ ដាវីន ជានិស្សិតឆ្នាំទី5ផ្នែកទន្តសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏បានប្រាប់ដល់ក្រុមការងារយើងផងដែរថា កញ្ញាបានទទួលនូវចំណេះដឹងថ្មីៗជាច្រើនរួមមានការត្រៀមខ្លួនសម្រាប់ការសិក្សានៅក្រៅប្រទេស វិធីសាស្ត្រសិក្សាដោយជោគជ័យ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ ផ្តោតពិសេសលើការសិក្សាផ្នែកទន្តសាស្ត្រ ដោយវាគ្មិនគ្រប់រូបជាមួយនឹងបទពិសោធន៍នៃភាពជោគជ័យក្នុងអាជីពការងារ  សុទ្ធតែផ្តល់នូវកម្លាំងជម្រុញទឹកចិត្ត និងបង្ហាញជូននូវចក្ខុវិស័យដ៏ល្អប្រសើរអំពីអនាគតនៃវិស័យទន្តសាស្ត្រនៅកម្ពុជា។ កញ្ញាក៏បានបញ្ជាក់ផងដែរថា«ខ្ញុំប្រាកដជាចូលរួមកម្មវិធីនេះនៅឱកាសក្រោយទៀត ដោយហេតុថានេះជាសិក្ខាសាលាប្រចាំឆ្នាំដ៏ធំមួយ និងផ្តល់គុណប្រយោជន៍ដល់អ្នកចូលរួម។ ហើយខ្ញុំពិតជាសូមសរសើរដល់ក្រុមការងារដែលបានរៀបចំនូវពេលវេលាដ៏ពិសេសនេះឡើងជាមួយនឹងទំនួលខុសត្រូវ និងឆន្ទៈយ៉ាងមុតមាំក្នុងការបំពេញនូវកាតព្វកិច្ចរបស់ពួកគាត់»។ គួរបញ្ជាក់ផងដែរថា APDSA Cambodia ជាផ្នែកមួយនេះ APDSA International ដោយមានចក្ខុវិស័យធំក្នុងការពង្រឹងនូវគុណភាពនៃការអប់រំផ្នែកទន្តសាស្ត្រនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពីសំណាក់ទន្តពេទ្យដែលធ្លាប់បានទទួលការសិក្សានៅក្រៅប្រទេស រួមមានការបង្ហាញនូវជំនាញទន់ និងភាពជាអ្នកដឹកនាំក្នុងវិស័យទន្តសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះ APDSA Cambodia ក៏មានគោលដៅក្នុងការជួយដល់សហគមន៍ និងលើកកម្ពស់វិស័យទន្តសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើង តាមរយៈការពង្រឹងនូវកិច្ចសហការរវាងអ្នកផ្គត់ផ្គង់សម្ភារៈបរិក្ខារទន្តសាស្ត្រ និងអ្នកប្រកបវិជ្ជាជីៈក្នុងវិស័យនេះផ្ទាល់ ព្រមទាំងជម្រុញ និងលើកទឹកចិត្តដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបន្តការសិក្សាកម្រិតអនុបណ្ឌិត និងបណ្ឌិតផងដែរ។ ជាមួយនឹងទស្សនវិស័យដែលបានលើកឡើងខាងលើនេះ សិក្ខាសាលាក្រោមប្រធានបទ«The Peak of Dentistry»ក៏បានលេចចេញនូវវត្តមានឡើង ហើយក្រុមការងារក៏បានសន្យាថានឹងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ… លោកអ្នកក៏អាចតាមដានបាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ APDSA Cambodia… Photos Credit : APDSA Cambodia ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top