-
Jan 20, 2018
|
-
6 years ago
|
-
3.2K views
អបអរសាទរ ខួបគម្រប់ ១៥ឆ្នាំ (២០០៣-២០១៨) គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត
សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់រាជរដ្ឋាភិបាល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិ ឲ្យទទួលបានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យក្នុងនោះ វិស័យសុខាភិបាលត្រូវបានសម្តេចបើកទូលាយឲ្យមានសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល មានមន្ទីរពេទ្យ គ្លីនិក ព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្រប់ថ្នាក់រដ្ឋ និងឯកជន បង្កឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយទទួលបានការបណ្តុះបណ្តាលវិស័យវេជ្ជសាស្រ្តបានល្អទាំងបរិមាណ និងគុណភាព។
សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសុខាភិបាល
ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមធ្វើឲ្យវិស័យនេះមានការរីកចម្រើនជឿនលឿនទាំងរដ្ឋ និងឯកជនដែលបង្កលក្ខណៈងាយស្រួល និងពង្រឹងវិស័យអប់រំផ្នែកសុខាភិបាលបានល្អ មានសាកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្ត្រ មានមន្ទីរពេទ្យ គ្លីនិកព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ថ្នាក់ ទាំងរដ្ឋ និងឯកជន។
សូមថ្លែងអំណរគុណចំពោះអតិថិជនរបស់គ្លីនិក តូច យ៉ាន
អរគុណអតិថិជនទាំងអស់ដែលជឿជាក់ បានមកទទួលយកសេវាព្យាបាលជាពី ជំងឺឫសដូងបាត នៅ គ្លីនិក តូច យ៉ាន
លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបានពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០នាក់បានមកទទួលសេវា និងបានព្យាបាលជា (មួយម៉ឺននាក់) “ធានាជូនមួយជីវិត”ពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និងពង្រឹងគុណភាព ពង្រីកសាខាបាន ៥កន្លែង ទាំងអស់នេះហើយគឺជាភាពអស្ចារ្យសម្រាប់គ្លីនិក តូច យ៉ានហើយក៍ជាមោទនភាព និងមុខមាត់របស់ប្រទេសកម្ពុជាយើងទាំងមូលដែលធ្វើឲ្យពិភពលោក ដឹងច្បាស់ពីសមត្ថភាពស្នាដៃរបស់កូនខ្មែរក៍មិនធម្មតាដែរ រហូតត្រូវបានអង្គការវាយតម្លៃគុណភាពពិភពលោក(WQC World Quality Commitment) ផ្នែកជំងឺឫសដូងបាត គេឃើញ ហើយបានជ្រើសរើសឲ្យគ្លីនិក តូច យ៉ានទៅទទួលពានពីរឆ្នាំជាប់គ្នា ៖
១) នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃ គុណភាពពិភពលោក WQC ។
២) នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frankfurtប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៤ឆ្នាំកន្លងមក (២០០៣-២០១៧)។
៣) ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។
៤) ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។
សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រីព្រមទាំងអតិថិជន ដែលបានមកទទួលសេវាព្យាបាលនៅ គ្លីនិក តូច យ៉ាន ទាំងអស់សូមទទួលបានពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ!
Share