-
Dec 20, 2017
|
-
6 years ago
|
-
4.4K views
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងសុខាភិបាលបានទទួលដំណឹងពីបណ្ដាញ អាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ (INFOSAN = International Food Safety Authority Networks) និងសេចក្ដីប្រកាសរបស់រោងចក្រឈ្មោះ ឡាតាលីសអាំងទែណាស្យូណាស់ (LACTALIS INTERNATIONAL)ថា៖ ផលិតផលទឹកដោះគោម្សៅខាងក្រោមនេះ មានឆ្លងមេរោគសាលម៉ូណែលឡា(Salmonella)ក្នុងខ្សែចង្វាក់ផលិតកម្មដែលមេរោគនេះបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេស ចំពោះ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន។
គួរបញ្ជាក់ផងដែរថា ផលិតផលទាំងនោះត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន អង្គរដាវ័ណ្ណ (ខេមបូឌា) អ៊ីមផត និងអិចផត (ANGKOR DAVANN (CAMBODIA) Import & Export) និងក្រុមហ៊ុនមេដិកខូអិលធីឌី(MEDEX CO.LTD)ដែលក្រសួងសុខាភិបាលបានតម្រូវឲ្យក្រុមហ៊ុនទាំងពីរសហការជាក្រសួងនិងអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការប្រមូលត្រឡប់ពីទីផ្សារមកវិញនូវប្រភេទទឹកដោះគោម្សៅដែលមានឆ្លងមេរោគឈ្មោះ សាលម៉ូណែលឡានេះ៖
- សេលីយ៉ា អាដេ (CELIA AD) ទំងន់350ក្រាម លេខឡូតិ៍ 17C0012746
- សេលីយ៉ា ម៉ាម៉ា (CELIA MAMA ) ទំងន់400ក្រាម លេខឡូតិ៍ 17C0012679
-ពីកូត អេស អិល ( PICOT SL) ទំងន់៣៥០ក្រាម លេខឡូតិ៍ 17C0012877
ដូចនេះហើយ ក្នុងករណីបានជូបប្រទះឃើញ ឬកំពុងប្រើប្រាស់ លក់ ចែកចាយនូវផលិតផលខាងលើ ឬប្រទះឃើញឬទារក កុមារតូចៗអ្នកដែលមានជំងឺដោយសារការប្រើប្រាស់ផលិតផលខាងលើសូមបងប្អូនមេត្តាផ្ដល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ 085 538 066, 077 804 966, 012 204 965, 061 223 326។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share