- Nov 18, 2017 |
- 7 years ago |
- 3.2K views
ផ្នែកលក់បានក្លាយជាការងារដែលពេញនិយមជាងគេនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៧- everjobs.com.kh,ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជាបានប្រមូលផ្ដុំទិន្នន័យក្នុងអំឡុងខែកក្កដា សីហា និងកញ្ញា ហើយបានបង្ហាញពីជំនាញការងារមួយចំនួនដែលត្រូវបានជ្រើសរើសច្រើននៅក្នុងទីផ្សារការងារនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីការតាមដានមើលឱកាសការងារជាង៥០០០មុខតំណែងដែលបានចេញផ្សាយនៅលើវែបសាយការងារក្នុងរយៈពេលបីខែកន្លងមកនេះ everjobsអាចកំណត់បានប្រភេទការងារ៥ប្រភេទដែលមានតម្រូវការខ្ពស់នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០១៧នេះ។ ក្នុងអំឡុងពេលនេះ ជំនាញផ្នែកលក់បានជំនួសឱ្យផ្នែកគណនេយ្យ និងបានក្លាយទៅជាប្រភេទការងារចំណាត់ថ្នាក់លេខ១ជាមួយនឹងឱកាសការងារច្រើនបំផុតដែលអមទៅដោយជំនាញផ្នែកគណនេយ្យបដិសណ្ឋារកិច្ចទីផ្សារនិងរដ្ឋបាល។ ការរីកចម្រើននៃ"ជំនាញរដ្ឋបាល"ដែលជំនាញមួយនៃប្រភេទការងារកំពុងពេញនិយមនៅក្នុងតីផ្សារការងារគឺពិតជាការចាប់ផ្ដើមថ្មីដ៏ល្អប្រសើរសម្រាប់ទីផ្សារការងារលើបណ្តាញអ៊ីនធើណេតនៅកម្ពុជា។ ទោះបីជាជំនាញផ្នែកលក់មានចំនួនតម្រូវការការងារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាពិតមែនប៉ុន្តែពាក្យគន្លឹះដែលបានស្វែងរកនៅលើវែបសាយeverjobs.com.khបានបង្ហាញថាអ្នកស្វែងរកការងារធ្វើភាគច្រើនហាក់ដូចជាពេញចិត្តតួនាទីការងារផ្សេងៗទៀតដូចជា បច្ចេកវិទ្យាពត៌មានវិទ្យា និងការបង្រៀនជាដើម។ លើសពីនេះទៅទៀតeverjobsបានឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ជីការងារៗកំពូលដែលមានដូចជាស្ថាបត្យករ អ្នកបើកបរ និងអ្នករចនា។ ជំនាញផ្នែកធនាគារ ដែលជាវិស័យការងារដែលមានការពេញនិយមនៅកម្ពុជាក្នុងត្រីមាសទី២នេះបានកើនឡើងលើសត្រីមាសនេះលើវិស័យសណ្ឋាគារនិងកន្លែងស្នាក់នៅដែលជាវិស័យដែលមានតម្រូវការការងារលំដាប់ទី១នេះបើយោងទៅតាមទិន្នន័យពី everjobs។ យោងទៅតាមរបាយការណ៍របស់ក្រុមប្រឹក្សាដំណើរកំសាន្តនិងទេសចរណ៍ពិភពលោក (WTTC) "ខណពេលដែលមនុស្សនៃជំនាន់សហស្សវត្សរ៍កំពុងតែបន្តធ្វើដំណើរ ការផ្តោតការយកចិត្តទុកដាក់ គឺកាន់តែច្រើនឡើងទៅលើបទពិសោធន៍"ពិតប្រាកដ"នៅក្នុងស្រុក។និន្នាការនេះបូករួមជាមួយនឹងការកើនឡើងនៃក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបគឺមានមូលហេតុសំខាន់ៗមួយចំនួនដែលជំរុញដល់កំណើននៃឧស្សាហកម្មទេសចរណ៍របស់ប្រទេកម្ពុជា។គិតត្រឹមឆ្នាំ២០២៧ដំណើរកំសាន្តនិងវិស័យទេសចរណ៍នឹងផ្ដល់ឱកាសការងារចំនួន ១ ៧២០ ០០០មុខតំណែងដែលការកើនឡើងមានចំនួន៤.៨%ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។ "យោងទៅតាមលោក Niels van Kloosterអ្នកគ្រប់គ្រងeverjobsប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា "វាពិតជាមានការគួរឱ្យចាប់អារម្មណ៍ណាស់ដែលឧស្សាហកម្មការងារថ្មីៗជាច្រើនកំពុងនឹងរីកលូតលាស់លឿនជាងវិស័យធនាគារពីជំនាន់មុនហើយដូចទៅនឹងការរំពឹងទុកមែនវិស័យសណ្ឋាគារនិងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មការងារនៅក្នុងលំដាប់កំពូលនៅកម្ពុជា។ " គាតក៏បានបន្ថែមទៀតថាវាក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ជាច្រើនទៀតនៅក្នុងវិស័យការងារដែលទាមទារគំនិតច្នៃប្រឌិតដូចជាការរចនា និងផ្នែកទីផ្សារផងដែរ។ អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃចំនួន៦៥០០នាក់,ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន៣០,០០០ពាក្យស្នើរសុំការងារនិង៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជាហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនណេះដឹង និងបទពិសោធន៍របស់ពួកគេ។ អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃបានដំនើរការនៅក្នុងប្រទេសកម្ពុជាប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រងនិងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើ-ណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com)គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ីហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Divotsna (Business Development Manager) ទូរស័ព្ទលេខ ៖ +៨៥៥ ៩៦ ២៤៧ ៤៨១៥ អ៊ីម៉ែល ៖ divotsna@everjobs.com.kh ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share