-
Aug 29, 2017
|
-
7 years ago
|
-
10K views
បន្ទាប់ពីចាប់ផ្តើមចង្វាក់បេះដូងនៅសប្តាហ៍ទី៤ តើទារកនឹងមានការលូតលាស់យ៉ាងដូចម្តេចខ្លះទៀតនៅក្នុងសប្តាហ៍បន្ទាប់ទៀត? ចំពោះមាតាវិញ តើនឹងមានបម្រែបម្រួលអ្វីខ្លះនៅលើសុខភាពរាងកាយ និងផ្លូវអារម្មណ៍របស់គាត់? តាមដានអានជាមួយគ្នា....
សប្ដាហ៏ទី៥ ៖ ដំណើរវដ្ដរដូវរបស់អ្នកមានការយឺតយ៉ាវធ្វើឲ្យអ្នកមានអារម្មណ៏ថាចម្លែកក្នុងចិត្ត។ ជាការពិត អ្នកចាប់ផ្ដើមដឹងពីការផ្លាស់ប្ដូរក្នុងរាងកាយ របស់អ្នកដែលអាចស្មានជាបឋមបានថា អ្នកកំពុងមានផ្ទៃពោះ។ កម្រិតនៃការរំលាយអាហារ ការដកដង្ហើម និងចង្វាក់បេះដូងចាប់ផ្ដើមកើតឡើង។
សាច់ដុំនឹងសរសៃស្បូនរបស់អ្នកចាប់ផ្ដើមឡើងក្រាស់ និងវែង ចំណែកសុដន់ក្លាយទៅជាទន់នឹងមានរំញោចច្រើន ។ ស្របពេលជាមួយគ្នានេះដែរ ការផលិតអ័រម៉ូន Progesteroneមានការកើនឡើង ដើម្បីជួយក្នុងការពង្រឹងាបនិងបន្ថយសម្ពាធឈាម ។ Oestrogenធ្វើឲ្យក្បាលសុដន់របស់អ្នករីកធំ និងដាស់ការរលូតនៃក្រពេញទឹកដោះ ពង្រឹងស្បួន និងស្រាមស្បូន Gonadotrophin (HCG) ដែលផលិតដោយplacenta ។
ចំណែកឯជាលិការបស់ទារកធ្វើការលូតលាស់ពីស្រទាប់៣ខុសគ្នា ។ ស្រទាប់ទី១ បង្កើតឲ្យមានសក់ ក្រចក ក្រពេញដោះ កាចាធ្មេញ ផ្នែកខាងក្នុងត្រចៀក កែវក្នុងភ្នែក ។ ស្រទាប់ទី២បង្កើតប្រព័ន្ធរំញោច ប្រស្រីភ្នែក ក្រពេញសំបោរ សាច់ដុំឆ្អឹងខ្ចី ឆ្អឹង ឈាម និងកោសិកាលសិកា។ ស្រទាប់ទី៣បង្កើតសួត ថ្លើម លំពែង ប្លោកនោម និងបំពងខ្យល់ ។
ក្នុងសប្ដាហ៏ទី៥ បេះដូងរបស់ទារកមានបួនប្រអប់ពេញលេញ ហើយមាត់គម្របចាប់ផ្ដើមលូតលាស់។ ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ទទួលស្គាល់នូវការពរពោះ ហើយអ្នកប្រហែលជាមានការព្រួយបារម្ភក្នុងការប្រាប់អ្នកដទៃពីរឿងនេះ។ ការផ្លាស់ប្ដូររបស់អ័រម៉ូនអាចធ្វើឲ្យមានការប្រែប្រួលអារម្មណ៏ឡើងខ្ពស់ និងទាប ដែលអ្នកត្រូវតែផ្សាំនឹងវា ដូចជាពេលខ្លះសប្បាយរីករាយ ឆាប់ខឹង យំ រសាប់រសល់ ថប់អារម្មណ៏នៅក្នុងពេលតែមួយ។
បើសិនជាអ្នកត្រូវការជំនួយទាក់ទងនឹងអារម្មណ៍ប្រែប្រួលនេះ អ្នកគួរតែទទួលទានទឹក ផ្លែឈើស្រស់ដូចជាទំពាំងបាយជូរ ព្រោះវាអាចជួយអ្នកបានមួយរយៈពេលខ្លី។ ការថប់អារម្មណ៍ក្នុងពេលមានផ្ទៃពោះដែលអ្នកពុំទាន់ដឹងថាខ្លួន ឯងមាននោះ អាចធ្វើឲ្យអ្នកកម្ចាត់អារម្មណ៍បែបនោះដោយការផឹកសុរា ជក់បារី ឬមិនទទួលទានអាហារ បានត្រឹមត្រូវ ដែលវាជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃអ្នក។
ទោះជាយ៉ាងនេះក្ដី សូមអ្នកពុំមានការបារម្ភអី ។ កូនរបស់អ្នកមិនអាចមានបញ្ហាអ្វីនោះទេ ព្រោះថារាងកាយរបស់មនុស្សបានបែងចែកយកតែផ្នែកសារធាតុចិញ្ចឹមបញ្ចូនទៅឲ្យទារក ក្នុងផ្ទៃតែប៉ុណ្ណោះ។
ប្រការសំខាន់នៅពេលដែលអ្នកដឹងថាអ្នកកំពុងមានផ្ទៃពោះហើយអ្នកត្រូវតែផ្លាស់ប្ដូរមកទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមមកនឹងទទួលទានឲ្យបានទៀងទាត់រហូតដល់ពេលសម្រាល នោះកូនក្នុងផ្ទៃនឹងមានសុខភាពល្អ ។ សារធាតុសំខាន់ដែលអ្នកចាំបាច់ទទួលទានគឺ អាស៊ីតហ្វឡីក ព្រោះវាជួយការពារមិនឲ្យកូនរបស់អ្នកមានការលូតលាស់ខុសប្រក្រតី ដូចជាឆ្អឹងខ្នងដុះបែកជា២ជាដើម។ សុខភាពរបស់អ្នកកាន់តែល្អធ្វើឲ្យអាការៈចាញ់គភ៌ដូចជា ចង់ក្អួត វិលមុខ សម្ពាធឈាមឡើងខ្ពស់ នឿយហត់ដោយសារតែខ្វះសារធាតុចិញ្ចឹម នោះមានកាន់តែតិច។
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share