មូលហេតុដែលអ្នកមិនអាចមានកូនបាន
ការក្លាយជាម្តាយជារឿងក៏ប្រសើរសម្រាប់មនុស្សគ្រប់រូប។ កត្តាដែលនៅតែមានតាំងពីបុរាណដល់សម័យទំនើបគឺ ការមានផ្ទៃពោះ និងការបង្កើតកូន។ ប្តីប្រពន្ធជាច្រើនគូនៅពេលដែលសម្រចចិត្តថាត្រូវមានកូនសុទ្ធតែយល់ថា វាជាធម្មជាតិនៃមនុស្ស និងពួកគេអាចមានកូនគ្រប់ពេលវេលា។ នេះប្រហែលជាត្រឹមត្រូវចំពោះមនុស្សភាគច្រើន តែវាអាចជារឿងអកុសលចំពោះប្តីប្រពន្ធរាប់លានគូ។
ប្តីប្រពន្ធមួយគូក្នុងចំណោមប្តីប្រពន្ធ ៧គូ មានបញ្ហាមិនអាចមានផ្ទៃពោះ ទោះបីជាពួកគាត់ព្យាយាមយកកូនក្នុងរយៈពេលមួយឆ្នាំក៏ដោយ។ ដូចនេះ ការពិបាកក្នុងការមានផ្ទៃពោះពិតជាមានមែនសម្រាប់ប្តីប្រពន្ធជាច្រើនគូ។ មួយវិញទៀត ការអសមត្ថភាពមានផ្ទៃពោះបន្ទាប់ពីប្តីប្រពន្ធមួយគូក្នុងរយៈពេលលើសពីមួយឆ្នាំ ឬ៦ខែសម្រាប់ស្ត្រីដែលមានអាយុលើសពី៣៥ឆ្នាំ នោះប្តីប្រពន្ធនេះត្រូវចាត់ទុកថាមានបញ្ហាអា។ ការបរាជ័យក្នុងការមានផ្ទៃពោះអាចជាឥទ្ធិពលទៅលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ស្រ្តី តាមគ្រូពេទ្យបានបញ្ជាក់ថា ពួកគាត់បានរកឃើញថាអាចមានបញ្ហាសុខភាពតិចតួច ដែលអាចបណ្តាលឲ្យមានការឈឺចាប់ និងតប់ប្រមល់ដោយសារការចង់បានកូនតែមិនបាន។ វាជារឿងសំខាន់ផងដែរ ដែលថាអាមិនមែនជាបញ្ហារបស់មនុស្សស្រីទេ។ ការសិក្សាផ្សេងៗ បានបង្ហា្ថញថាភាពអា អាចបណ្តាលមកពីកត្តាមនុស្សស្រីមាន៤៥% ក្នុងករណីទាំងអស់ កត្តាមនុស្សប្រុសមាន ៣០% ឯ ២៥%ទៀត បណ្តាលមកពីរួមគ្នានៃកត្តាមនុស្សស្រី និងមនុស្សប្រុស។ ៤០%នៃករណីដែលកើតឡើងមិនអាចរកឃើញមូលហេតុពិតប្រាកដទេ ទោះជាមានការធ្វើតេស្តគ្រប់ប្រភេទ និងមានការតាមដានយ៉ាងដិតដល់ពីគ្រូពេទ្យក៏ដោយ។ នេះជាភាពអាដែលមិនអាចពន្យល់បាន។ មូលហេតុខាងក្រោមនេះជាការចូលរួមបកស្រាយដោយវេជ្ជបណ្ឌិត Anna Roslyakova។
មូលហេតុចម្បងនៃការអសមត្ថភាពផ្លូវភេទ គឺ៖
មូលហេតុបណ្តាលមកពីមនុស្សស្រី
មានជំងឺដុំពកច្រើនក្នុងអូវែ៖ ចំពោះដុំពកច្រើនក្នុងប្រព័ន្ធអ័រម៉ូនក្នុងខ្លួនមនុស្សស្រីមិនមានតុល្យភាព ដែលធ្វើឲ្យការផលិតពងអូវែដែលចាំបាច់សម្រាប់ការបង្កកំណើតនោះខូច។ ជំងឺដុំពកច្រើនក្នុងអូវែបណ្តាលឲ្យអូវែផលិតអ័រម៉ូនភេទប្រុសច្រើនគឺ តេសតូស្តេរ៉ូន។ តេសតូស្តេរ៉ូនច្រើនអាចធ្វើឲ្យមានដុះរោមខុសធម្មតាដូចជាពុកមាត់ សុដន់រួមតូច មានមុន និងសក់ស្តើងជាងមុន។ ការធាត់ខ្លាំង ក៏ជាសញ្ញានៃជំងឺដុំពកច្រើនក្នុងអូវែ។ នេះជាមូលហេតុដែលដំបូន្មានដំបូង និងសំខាន់ជាងគេសម្រាប់មនុស្សស្រីដែលមានជំងឺនេះ ហើយចង់បានកូនហើយគឺត្រូវបញ្ចុះទម្ងន់ និងផ្លាស់ប្តូររស់នៅ។
ជំងឺដែលត្របកក្នុងស្បូននៅខុសកន្លែង (Endometriosis)៖ វាជាលក្ខណៈមួយដែលបណ្តាលឲ្យមានការស្ទះបំពង់ដៃស្បូន និងបញ្ហានៃការបញ្ចេញអូវុល។ រោគសញ្ញាដែលអាចកើតឡើងមានដូចជា មានការឈឺចាប់ពេលមានរដូវ ឈឺចាប់ខ្លាំងពេលរួមរ័ក្ស ឈឺនៅត្រគាករ៉ាំរ៉ៃ ឈឺពេលពោះវៀនមានចលនាពេលបន្ទោរបង់។ ពេលខ្លះរោគសញ្ញាតែមួយគត់ដែលជួបប្រទះគឺការពិបាកមានផ្ទៃពោះ។
បំពង់ដៃស្បូនត្រូវបានបំផ្លាញ ឬស្ទះ៖ ជំងឺឆ្លងតាមការរួមភេទ គឺជាជំងឺដែលត្រូវចៀសវាង និងត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺដែលឆ្លងតាមមេរោគហ្គោណូរេ និងក្លាមីដ្យា អាចការបង្កើនការធ្វើឲ្យស្ទះបំពង់ដៃស្បូន ដែលបណ្តាលឲ្យមានបញ្ហាអា។ ជំងឺឆ្លងផ្សេងទៀតដូចជារបេង និងការមានកូនក្រៅស្បូន ក៏អាចស្ទះ ឬបាត់បង់ដៃស្បូនម្ខាង។
មូលហេតុបណ្តាលមកពីមនុស្សប្រុស ៖ ចំនួនស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) ទាប ទម្រង់ខុសធម្មតា និងគ្មានចលនា ជាមូលហេតុចម្បងនៃភាពអារបស់មនុស្សប្រុស។ លក្ខខណ្ឌផ្សេងទៀតដូចជា ជំងឺរីកសរសៃវ៉ែននៅត្រង់ស្រោមពងស្វាស បានរកឃើញចំពោះ ៤០នៃបុរសដែលអា។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ