-
Aug 22, 2017
|
-
7 years ago
|
-
6.4K views
ចេកជាផ្លែឈើមួយប្រភេទគ្មានរដូវដែលប្រជាជនខ្មែរនិយមដាំស្ទើរគ្រប់ផ្ទះ។បើអាចជ្រើសយកផ្លែ ចេកមកបរិភោគបានច្រើនយ៉ាង អាស្រ័យលើការនិយមរបស់មនុស្សម្នាក់ៗ ដូចជាបរិភោគជាផ្លែឈើស្រស់ ជាបង្អែម ជាអន្លក់ និងអាចជាថ្នាំកែរោគមួយចំនួនទៀតផង។
តាមការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថាផ្លែកចេកមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សយើង។ ហេលស៍ថាមនឹងបកស្រាយពីអត្ថប្រយោជន៏នៃការទទួលទានផ្លែចេក។ តើនៅក្នុងផ្លែចេកមានសារធាតុអ្វីខ្លះទៅ? ហើយផ្លែចេកអាចជួយអ្វីខ្លះដល់សុខភាពមនុស្សយើងទៅ?ទាំងនេះ គឺសុទ្ធតែជាសំណួរដែលនឹងត្រូវបកស្រាយជាបន្ទរបន្ទាប់ក្នុងសំណេរនេះ។ បើលោកអ្នកមានជំងឺធ្លា្កក់ទឹកចិត្ត ខ្វះឈាម ទល់លាមក រលោកក្រពះរលោកពោះវៀន ក្អួតចង្អោរ ជំងឺបេះដូង ជំងឺធាត់ សូមកុំបារម្ភផ្លែចេកអាចជួយដោះស្រាយបញ្ហាឲ្យអ្នកបាន។ ការសិក្សាមួយបានបង្ហាញថាផ្លែចេកទុំមានផ្ទុកសារជាតិស្ករបីប្រភេទ ៖ Sucrose, Fructose និង glucos រួមផ្សំនឹងសារធាតុសរសៃដែរ។
គុណតម្លៃនៃផ្លែចេកចំពោះសុខភាព៖
·ផ្ដល់ថាមពល ៖ ចេកអាចជួយផ្ដល់ថាមពលបានភ្លាមៗ ក្រោយពេលអ្នកបានបរិភោគវា។ ជាទូទៅការបរិភោបផ្លែចេក២ផ្លែអ្នកនឹងមានថាមពលអាចលេងកីឡាបាន៩០នាទី ។ ដូច្នេះគ្មានអ្វីដែលចម្លែកទេដែរផ្លែចេកជាអាហារផ្លែឈើទីមូយនិងចម្បងបំផុតសម្រាប់ អត្តពលិក។
·ផ្ដាច់បារី ៖ ភាពសម្បូរបែបផ្នែកវីតាមីន B12, B6និងម៉ាញេស្យូមនៅក្នុងផ្លែចេកមានប្រយោជន៏សំខាន់ណាស់សម្រាប់អ្នកដែលចង់ផ្ដាច់បារីព្រោះវាអាចធ្វើឲ្យគេឆាប់បាត់ចំណង់ស្រេក ឃ្លានជាតិនីកូទីនរបស់បារី។
·ប្រឆាំងនឹងជំងឺលើសឈាម ៖ ផ្លែចេកមួយផ្លែអាចមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ៣៦០មីលី្លក្រាម។ សារធាតុរ៉ែប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកគឺជាសម្ព័ន្ធមិត្តដ៏ចំណានបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម។
·ជំរុញការផលិតគ្រាប់ឈាមក្រហម ៖ ក្រៅពីរ៉ែប៉ូតាស្យូម ចេកមានផ្ទុកសារធាតុរ៉ែផ្សេងទៀតដូចជាកាល់ស្យូមហ្វូស័្វរម៉ាញ៉េស្យូម និងស័ង្កសី។ ដោយកម្រិតសារធាតុរ៉ែដែកខ្ពស់ គ្រូពេទ្យតែងតែណែនាំអ្នកជំងឺខ្វះឈាម បរិភោគផ្លែចេកដើម្បីជួយជំរុញការផលិតគ្រាប់ឈាមក្រហម។
·សម្រួលផ្លូវអាហារ ៖ សារធាតុសរសៃដែលផ្លែចេកមានផ្ទុកយ៉ាងច្រើននោះជាអ្នកជួយសម្រួលការទល់លាមក និងប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាពោះវៀនមួយចំនូន។ ទន្ទឹមអាការៈឈឺក្រពះ ចេកទុំពិតជាអាចជួយកាត់បន្ថយការឈឺចាប់របស់អ្នកបាន។
·ជំងឺធ្កាល់ទឹកចិត្ត៖ ជាតិTryptophaneដែលមានផ្ទុកនៅក្នុងផ្លែចេកគឺជាប្រភេទប្រូតេអ៊ីនម្យ៉ាងជួយបន្ធូរអារម្មណ៏មនុស្ សនិងផ្ដល់ភាពរីករាយ។លើសពីនេះ វីតាមីនB6ដែលមាននៅក្នុងចេកនឹងទៅជួយតម្រែតតម្រង់កម្រិតជាតិស្ករGlucoseក្នុងឈាមឲ្យស្មើល្អ ដែលវាមានប្រយោជន៏ខ្លាំងណាស់ទៅដល់សុខភាពអារម្មណ៏របស់អ្នកធ្លាក់ទឹកចិត្ត៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share