Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នៅលើដែលគេនិយាយពីជំងឺពុកឆ្អឹង ពួកគាត់តែងតែផ្តោតសំខាន់លើស្រ្តី ពិសេសគឺស្រ្តីអស់រដូវ។ ប៉ុន្តែជាការពិតជំងឺពុកឆ្អឹងអាចកើតបានទាំងបុរស និងស្ត្រី ហើយក៏អាស្រ័យតាមវ័យដែរ។ ថ្ងៃនេះ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត លឹម តាំង ជាវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានមន្ទីរសម្រាកព្យាបាល លឹម តាំង បានចូលរួមបកស្រាយពីក្រុមមនុស្សដែលមានហានិភ័យចំពោះជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញអោយអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើអោយឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគៀក និងកដៃ។ តើមានកត្តានិងមូលហេតុអ្វីខ្លះដែលបណ្តាលអោយពុកឆ្អឹង? មូលហេតុបណ្តាលអោយពុកឆ្អឹងមានដូចជា • ការជក់បារី • ផឹកស្រា • កង្វះអាហាររូបត្ថម្ភ (កាល់ស្យូម, វីតាមីន D និងប្រូតេអ៊ីន) • ស្គមពេក • មិនហាត់កីឡា ឬធ្វើចលនាអោយបានច្រើន • ស្រ្តីអស់រដូវ រឺស្រ្តីវះកាត់ស្បូន និងដៃស្បូន • ភាពចាស់ • អ្នកមានជំងឺសន្លាក់រាំរៃ រឺប្រើថ្នាំប្រភេទសសៃយូរ • អ្នកមានជំងឺអ័រម៉ូន (Thyroid Glande) ជាចុងក្រោយនេះ លោកវេជ្ជបណ្ឌិតសូមអោយប្រជាជនគ្រប់រូបគួរប្រុងយ័ត្នចំពោះជំងឺមួយនេះនៅពេលមានរោគសញ្ញាមិនធម្មតា និងមកទទួលការព្យាបាល បង្ការឲ្យបានត្រឹមត្រូវដើម្បីចៀសវាងអោយបាននូវភាពប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៕ ស្វែងយល់បន្ថែម ជំងឺពុកឆ្អឹង  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សំណួរ​ ៖ ម្តាយរបស់ខ្ញុំមានអាយុ ៥២ឆ្នាំ កម្ពស់ ១.៦០ម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម និងមានមុខរបរជាគ្រូបង្រៀន។ គាត់មានអាការៈឈឺចង្កេះ និងឈឺក្បាល អស់រយៈពេល ២១ថ្ងៃមកហើយ។ ការឈឺចង្កេះនេះ គឺគាត់អង្គុយមិនបានយូរ និងក្រហាយចង្កេះ។ គាត់ធ្លាប់ទទួលបានការព្យាបាលដោយប្រើថ្នាំខ្មែរផង និងថ្នាំពេទ្យផង។ តើគួរធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យជំងឺគាត់បានជាសះស្បើយ? ចម្លើយ ៖ ម្តាយរបស់ប្អូនអាយុ៥២ឆ្នាំ កម្ពស់១,៦០ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម មានអាការៈឈឺចង្កេះផង និងឈឺក្បាលផង។ ការឈឺចង្កេះមានមូលហេតុច្រើនដូចជា៖ កៀបសរសៃឆ្អឹងខ្នង ក្រួសតម្រងនោម...  រីឯឈឺក្បាលរឹតតែមានមូលហេតុច្រើនរាប់មិនអស់ដូចជា៖ ខ្វះជាតិស្ករ គ្រុនពោះវៀន គ្រុនចាញ់ រលាកច្រមុះ... ដូច្នេះមានតែគ្រូពេទ្យទេដែលអាចជួយម្តាយប្អូនឲ្យជាសះស្បើយបានដោយរកមូលហេតុដែលបណ្តាលឲ្យឈឺក្បាល ឈឺចង្កេះ និងផ្តល់ឲ្យម្តាយប្អូននូវរបៀបការពារ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា ជំងឺឈឺសន្លាក់បណ្តាលមកពីមូលហេតុច្រើនយ៉ាងដូចជា៖ • ការឡើងជាតិអាស៊ីត (Goutte) • រលាកសន្លាក់ច្រើនកន្លែង (Polyarthrite rhumatoide) • រលាកសន្លាក់ដោយមានមេរោគ (Arthrite septique) • រលាកសន្លាក់ដោយមេរោគរលាកបំពង់ក (Arthrite) • រលាកសន្លាក់ដោយសឹកឆ្អឹងខ្ចី (Arthrose) ដោយមូលហេតុច្រើន ដូច្នេះ របៀបព្យាបាលក៏ប្រែប្រួលតាមមូលហេតុដែរ។ ការប្រើថ្នាំគ្មានវេជ្ជបញ្ជា ឬមិនត្រូវនឹងមូលហេតុបណ្តាលឲ្យខូចសុខភាព និងខាតបង់ប្រាក់កាស។ បកស្រាយដោយ​ ៖  សាស្ត្រាចារ្យ លឹម តាំង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹងអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការដាច់សរសៃនៅត្រង់ជង្គង់ មានកើតច្រើនលើ មនុស្សវ័យកណ្តាលច្រើនជាពិសេសក្នុងវ័យលេងកីឡា តែពួកគេហាក់ដូចជាមិនទាន់យល់ច្បាស់​ ពីបញ្ហានេះនៅឡើយទេ។ ដោយបញ្ហាដាច់សរសៃនៅត្រង់ជង្គង់ ត្រូវបានមើលរំលងពីផលវិបាករបស់វា ហេតុនេះ មន្ទីរសម្រាកព្យាបាលលឹម តាំង តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​ បាក់បែកឆ្អឹង​ និងសន្លាក់ បម្រើការនៅមន្ទីរសម្រាកព្យាបាល​ លឹម តាំង ផ្ទាល់ បានបង្ហាញពីមូលហេតុ ផលវិបាក និង​ការព្យាបាល តាមរយៈវីដេអូ ខាងក្រោម ចំពោះបញ្ហាដាច់សរសៃនៅត្រង់ជង្គង់។ 

Share

បច្ទុប្បន្នការលេងកីឡា មានភាពពេញនិយមចំពោះយុវវ័យសម័យថ្មី ដើម្បីទទួលបានសុខភាពល្អ និងរឹងមាំ។ ក៏ប៉ុន្តែ ការអំឡុងពេលលេងកីឡា​ទាំងឡាយប្រាកដណាស់នឹងមានការប៉ះទង្គិច ដែលបង្កឲ្យមានរបួសស្រាល ឬធ្ងន់មួយចំនួន ដោយពេលខ្លះក៏មិនដឹងខ្លួនឯងថាមានរបួស។ ដូចនេះ សូមស្តាំការបកស្រាយ​ ពី​លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​ វះកាត់ប្តូរសន្លាក់ និងបាក់បែកឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរសម្រាក់ព្យាបាល​ លឹម តាំង។​ សូមតាមដានស្តាប់តាមរយៈវីដេអូ ដែលបានភ្ជាប់មកខាងក្រោមនេះ។​

Share

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចំណាយពេលវេលាច្រើន អង្គុយធ្វើការ ឬមើលទូរទស្សន៍ ដោយមិនចាប់អារម្មណ៍នឹងកាយវិការ ឬរបៀបនៃការអង្គុយរបស់ពួកគេឡើយ។ ការអង្គុយ ឬធ្វើកាយវិការខុសឆ្គង ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងចង្កេះរបស់អ្នកខ្លាំងណាស់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យអ្នកឈឺខ្នង ឬចង្កេះញឹកញាប់ផងដែរ។   ការឈឺខ្នង ឈឺចង្កេះ គឺជាបញ្ហាចម្បងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ មិនថាមនុស្សវ័យជំទង់ ឬចាស់ជរាឡើយ។ វាអាចកើតឡើងដោយសារតែការខ្សោយសាច់ដុំ និងការធ្វើចលនាខុសទំនង។   ការឈឺឆ្អឹងខ្នងអាចកើតឡើងភ្លាមៗ ហើយមានរយៈពេលយូរថ្ងៃ ឬដល់យូរខែ ឬហូតដល់រ៉ាំរ៉ៃ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ការពារ ឬទទួលការព្យាបាលបានត្រឹមត្រូវល្អ។   វិធីសាស្រ្តបំបាត់ និងការពារការឈឺឆ្អឹងខ្នង ដោយខ្លួនឯង៖ ១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ ២. ហាត់អាអេរ៉ូប៊ិក ៣. ការម៉ាស្សាថ្នមៗទៅលើចង្កេះ ៤. ហាត់សមាធិ ៥. គេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមទីតាំងណែនាំ ៦. ស្អំទឹកកក ឬទឹកក្តៅនៅកន្លែងមានបញ្ហា ៧. អនុវត្តកាយវិការអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ ៨. ទិញពូកគេងដែលមានគុណភាព ហើយអាចការពារអ្នកពីការឈឺខ្នងឈឺចង្កេះ។   យ៉ាងណាមិញ ប្រសិនបើអ្នកប្រឈមនឹងបញ្ហាឈឺចង្កេះ យកល្អ អ្នកគួរតែប្រញាប់ទៅប្រឹក្សាយោបល់ និងសាកសួរបន្ថែមអំពីក្តីកង្វល់របស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

១. តើអ្វីទៅជាជំងឺពុកឆ្អឹង? ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងម៉ាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។ ២.តើមានកត្តានិងមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យ​ពុកឆ្អឹង? មូលហេតុបណ្តាលឲ្យពុកឆ្អឹងមានដូចជា •ការជក់បារី •ផឹកស្រា •កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន) •ស្គមពេក •មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន •ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន •ភាពចាស់ •អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ •អ្នកមានជំងឺអ័កម៉ូន(Thyroid Glande)។ ៣.តើធ្វើដូចម្តេច ដើម្បីឲ្យយើងដឹងថាមានជំងឺពុកឆ្អឹង? ពុកឆ្អឹង ជំងឺស្ងៀមស្ងាត់ វាមានរោគសញ្ញាតិចតួចនៅលើតែមនុស្សចាស់ប៉ុណ្ណោះ ដូចជាស្រកកំពស់ កោងខ្នង ឬបណ្តាលឲ្យបាក់តែម្តង។ ដូច្នេះ ដើម្បីដឹងចំពោះមនុស្សមិនសូវចាស់ខ្លាំង ត្រូវមកវាស់កំហាប់ឆ្អឹង ឬថតx-ray ជាពិសេសមនុស្សដែលមានកត្តាប្រឈមមុខច្រើន។ ៤.តើមានការព្យាបាលយ៉ាងដូចម្តេច? កាត់បន្ថយកត្តាដែលជំរុញឲ្យមានពុកឆ្អឹងដូចជា •បញ្ឈប់ការជក់បារី រឺប្រើប្រាស់ថ្នាំសសៃ •ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់នូវវីតាមីន D,កាល់ស្យូម និងប្រូតេអ៊ីន •ត្រូវហាត់ប្រាណឲ្យបានទៀងទាត់។ ចំពោះស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន ត្រូវប្រើអ័រម៉ូនជំនួយ ឬប្រើថ្នាំប្រភេទជំនួយឆ្អឹងបន្ថែមដូចជា Biphosphonate, Calcium+Vitamin D ។ល។ ៥.តើការពារយ៉ាងដូចម្តេច? •កាត់បន្ថយ ឬបញ្ឈប់ស្រា បារី •ហូបឲ្យបានគ្រប់គ្រាន់ កាល់ស្យូម និងវីតាមីនD •ហាត់ប្រាណឲ្យបានគ្រប់គ្រាន់ និងទៀងទាត់ •ចំពោះស្រ្តីអស់រដូវ និងវះកាត់ស្បូនត្រូវឧស្សាហ៍វាស់កំហាប់ឆ្អឹង និងតាមដានឲ្យបានទៀងទាត់។

Share

លោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសសន្លាក់ឆ្អឹង សាច់ដុំ និងជានាយផ្នែកខាងជំងឺសន្លាក់ឆ្អឹង សាច់ដុំ ទឹកនោមផ្អែម តម្រងនោម និងជំងឺទូទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក៏ជាសាស្ត្រាចារ្យផ្នែកសន្លាក់ឆ្អឹងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបញ្ជាក់ថា «ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ដែលទាក់ទងទៅនឹងការសឹករេចរឹលនៃសន្លាក់ដោយសារការប្រើប្រាស់នាពេលកន្លងមក គឺអាស្រ័យនឹងមូលហេតុដែលបង្កជំងឺផ្ទាល់»។  -បើអ្នកជំងឺកំពុងមានអាការៈឈឺចាប់ខ្លាំង ត្រូវសម្រាកមួយរយៈពីការងារ ឬផ្លាស់ប្តូរការងារតែម្តង ប្រសិនបើខ្លួនកំពុងធ្វើការងារប្រភេទប្រើកម្លាំងធ្ងន់ធ្ងរ។  -ករណីអ្នកជំងឺលើសទម្ងន់ទាមទារឲ្យគាត់ធ្វើការបន្ថយទម្ងន់ជាចាំបាច់។ ម្យ៉ាងទៀត ត្រូវស្វែងរកការព្យាបាលឲ្យបានឆាប់រហ័ស និងត្រឹមត្រូវ ប្រសិនបើមានជំងឺសន្លាក់ឆ្អឹងផ្សេងៗក៏ដូចជាមានគ្រោះថ្នាក់ ឬប៉ះទង្គិចនានាត្រង់សន្លាក់ឆ្អឹង ដើម្បីចៀសវាងការវិវឌ្ឍឈានទៅរកការរលាកសន្លាក់ឆ្អឹង និងកាត់បន្ថយផលវិបាកនៃជំងឺ។ ផ្ទុយទៅវិញ បើមិនទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវនោះទេ អ្នកជំងឺអាចនឹងចៀសមិនផុតពីការកកើតនៃជំងឺរលាកសន្លាក់ឆ្អឹងទេ ដោយហេតុថាជាធម្មជាតិមនុស្សគ្រប់រូបគឺមានឱកាសប្រឈម នឹងជំងឺនេះស្រាប់ទៅហើយបូកផ្សំជាមួយកត្តាជម្រុញខាងលើ និង តែងាយឲ្យកកើតជាជំងឺរលាកសន្លាក់ឆ្អឹងនេះឡើង។ សម្រាប់អ្នកជំងឺដែលមានភាពមិនប្រក្រតីនៃសន្លាក់ឆ្អឹងពីកំណើតត្រូវឆាប់ទៅពិនិត្យ ក៏ដូចជាព្យាបាលជាមួយអ្នកជំនាញពីវ័យក្មេងតែម្តងដោយមិនត្រូវរង់ចាំដល់ពេលពេញវ័យ ឬដល់ពេលលេចចេញជារោគសញ្ញាច្បាស់នោះទេ ព្រោះក្នុងដំណាក់កាលនេះ គឺការព្យាបាលមិនសូវទទួលបានលទ្ធផល និងអាចបណ្តាលឲ្យមានផលអវិជ្ជមានដល់ការរស់នៅរបស់អ្នកជំងឺទៅថ្ងៃក្រោយ។ ទន្ទឹមនឹងនេះ ក៏មានការព្យាបាលដោយការប្រើប្រាស់ថ្នាំមួយចំនួនផងដែរដូចជា ថ្នាំបំបាត់ការឈឺចាប់បំបាត់ការរលាក និងថ្នាំជំនួយដល់ការលូតលាស់កោសិកាសន្លាក់ឆ្អឹង និងឆ្អឹងខ្ចីដើម្បីឲ្យវាបំពេញតួនាទីបានល្អឡើងវិញ។ ករណីដែលអ្នកជំងឺមានឆ្អឹងស្ពោត ឬពុកតម្រូវឲ្យមានការព្យាបាលឆ្អឹងបន្ថែមទៀត ដើម្បីជម្រុញប្រសិទ្ធភាពនៃការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនេះ។ ជម្រើសចុងក្រោយ គឺធ្វើការវះកាត់ប្តូរសន្លាក់ឆ្អឹង ក្នុងករណីដែលការព្យាបាលដោយប្រើប្រាស់ថ្នាំមិនទទួលបានជោគជ័យ។ យល់ដឹងបន្ថែមពី ភាពរំខាននៃជំងឺសន្លាក់ឆ្អឹង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សគ្រប់គ្នាគួរតែមានចំណេះដឹងតិចតួច ជុំវិញការថែរក្សាសុខភាព ដើម្បីងាយស្រួលដោះស្រាយស្ថានភាពមួយចំនួន បានដោយខ្លួនឯង និងមានប្រសិទ្ធភាពខ្ពស់។ ការឈឺខ្នង ឬឈឺចង្កេះ ថ្វីបើក្នុងករណីមួយចំនួន វាស្ថិតក្នុងកម្រិតស្រាល ហើយបាត់ទៅវិញ ក្រោយពេលញ៉ាំថ្នាំ ប៉ុន្តែប្រសិនបើអ្នកធ្វេសប្រហែស មិនរកដំណោះស្រាយសមស្របទេ វាអាចនឹងក្លាយទៅជារ៉ាំរ៉ៃ ព្រមទាំងរំខានដល់គុណភាពនៃជីវិតរបស់លោកអ្នកទៀតផង។ ការឈឺចង្កេះ ពិតជាស្ថានភាពរំខានមួយ ដែលមនុស្សគ្រប់គ្នាខ្លាចរអា។ ការឈឺចង្កេះរ៉ាំរ៉ៃ អាចបង្កផលវិបាកជាច្រើនដល់អ្នកជំងឺ សូម្បីតែការដើរ គេង និងអង្គុយ ក៏មិនស្រណុកប៉ុន្មានដែរ។ អ្នកជំងឺមួយចំនួនតែងតែប្រើថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែ វាមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវ និងមានសុវត្ថិភាពនោះឡើយ។ដូច្នេះ ដើម្បីកាត់បន្ថយការឈឺចុកចាប់ចង្កេះ តាមវិធីធម្មជាតិ និងមិនមានផលប៉ះពាល់ច្រើនសូមបងប្អូនអនុវត្តតាមការណែនាំខាងក្រោមនេះ ៖ ១. ពេលគេង សូមបងប្អូនដាក់ខ្នើយមួយកល់ក្រោមជង្គង់ ដើម្បីលើកជើងឲ្យខ្ពស់បន្តិច ក្នុងគោលបំណងកាត់បន្ថយការឈឺចាប់ និងសម្ពាធទៅកាន់ខ្នង។ ២. ហាត់ប្រាណពង្រឹងសាច់ដុំតំបន់ចង្កេះ និងពោះ (ធ្វើតាមការណែនាំច្បាស់លាស់) ឲ្យបានយ៉ាងតិច ១៥ ទៅ ២០ នាទីក្នុងមួយថ្ងៃ។ ៣. ថែក្សាទម្ងន់ឲ្យបានល្អ មានន័យថា កុំឲ្យលើសគីឡូខ្លាំងពេក ពីព្រោះ វាអាចនឹងដាក់បន្ទុកបន្ថែមទៅលើចង្កេះរបស់អ្នក។ ៤. ពិនិត្យមើលកាយវិការ ដំណើរ និងសកម្មភាពទូទៅរបស់អ្នក ជាពិសេស ពេលក្រោកឈរ លើករបស់របរ និងការប្រើកម្លាំងខ្លាំងៗជាដើម។ ៥. ញ៉ាំអាហារសំបូរកាល់ស្យូមដូចជាទឹកដោះគោ ត្រី ស៊ុត បន្លែ។ល។ ដើម្បីជួយពង្រឹងដល់ឆ្អឹងខ្នង ដូច្នេះ វាអាចកាត់បន្ថយការឈឺចាប់ បានមួយកម្រិតផងដែរ។ ៦. ពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ មានផាសុកភាព និងងាយស្រួលដើរ។ ស្បែកជើងកែងចោទ ស្បែកជើងរឹងខ្លាំង ឬពិបាកពាក់ដើរ ក៏អាចធ្វើឲ្យអ្នកឈឺចង្កេះផងដែរ។ ៧. បញ្ឈប់ការជក់បារី ពីព្រោះ ការសិក្សាមួយចំនួនបានរកឃើញថា ការជក់បារី បានបន្ថែមការរលាក និងធ្វើឲ្យអាការៈរបស់អ្នក កាន់តែធ្ងន់ធ្ងរជាងមុន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នក​យល់​ថា​កម្ពស់​របស់​អ្នក ទាប​ជាងគេ​ក្នុង​ចំណោម​មិត្ត​ភ​ក្តិទាំងអស់​គ្នា ឬក៏​នៅ​ក្នុង​គ្រួសារ​របស់​អ្នក នោះអ្នក​ត្រូវ​ដឹង​ថា មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជា​ជំនួយ​ក្នុង​ការ​ជួយ​ពន្លូត​កម្ពស់តាម​បែប​ធម្មជាតិ។ កម្ពស់​របស់​មនុស្ស​មាន​ទំនាក់ទំនង យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹងសកម្មភាព​រស់នៅ ទម្លាប់ និង​តំណពូជដែល​មាន​ឥទ្ធិពល​ដល់​បញ្ហា​លូតលាស់​នៃ​រា​ង​កាយ​។ បើ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង«​វ័យ​លូតលាស់​» ហើយ​ចង់បាន​កម្ពស់​ធំ​ខ្ពស់​នោះ អត្ថបទ​នេះ​ប្រហែលជា​អាច​ជួយ​អ្នកឲ្យ​បន្ថែម «​ធ្មេញឈើ​» បាន​វែង​ជាង​មុន ៖ ការលូត​កម្ពស់​តាម​ធម្មជាតិ អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​នោះទេ ក៏ប៉ុន្តែ​សូម​ជម្រាបការពិតទៅ​ចុះថាវា​គឺ​ងាយស្រួល​នោះទេ​ដើម្បីឲ្យ​លូត​កម្ពស់ខ្ពស់ជាងកម្ពស់​បច្ចុប្បន្ន​របស់​អ្នក​​ សូម្បី​តែអ្នក​ឆ្លង​ផុត​ហួស​អាយុ​ត្រូវ​លូតកម្ពស់​របស់​អ្នក ឬ​ផុត​អំឡុងពេល​នៃ​ភាព​យុវវ័យ​ក៏ដោយ។​​ តើ​អ្នក​បាន​ជ្រាប​ទេ​ថា អ្នក​អាច​លូត​កម្ពស់​ដោយ​កើតចេញពី​រឿង​សាមញ្ញៗ នៅក្នុង​អ្វីដែល​អ្នកទទួល​ទាន ឬ អ្វីដែល​ប្រាប់​អ្នក​ឲ្យ​ផ្លាស់ប្តូរ​នូវ​ការអនុវត្ត​ការទទួល​ទាន​ចំណី​​អាហារ​ទាំងស្រុង​របស់​អ្នក ? មាន​របប​អាហារ​ត្រឹមត្រូវ  មនុស្ស​ទូទៅ​តែងតែ​គិត​ថា​ការ​បរិភោគ​អាហារ​ច្រើន​ហួស​កម្រិត នឹង​ធ្វើ​ឲ្យ​ខ្លួនរបស់​ពួក​គេ​ធាត់ និង​មើលទៅ​មាន​កម្ពស់ទាប​។ប៉ុន្តែ​បើ​អ្នក​បរិភោគ​វា​ត្រឹមត្រូវនិង​ទៀងទាត់​នោះ វា​អាច​ឲ្យ​អ្នកមាន​កម្ពស់​ខ្ពស់​ជាង​មុន និង​មាន​អារ​ម្ម​ណ៍ស្រស់ថ្លា​។ បរិភោគ​អាហារ ដែល​មាន​សារធាតុ​ប្រូតេអ៊ីនឲ្យ​បាន​គ្រប់គ្រាន់  សារធាតុ​ទាំងនោះ​មាននៅ​ក្នុង​សាច់សត្វ ត្រី សណ្តែក និង​ទឹកដោះគោ ដែលអាច​ជួយ​ឲ្យ​សាច់ដុំ​មានការ​លូតលាស់ និង​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់​បន្ថយ​នៅ​អាហារ​ដែល​មានសារធាតុ កាបូហាយដ្រាត (carbohydrates) ដែល​មាននៅ​ក្នុង ភី​ស្សា នំ​ខេ​ក នំ​ផ្អែម និង​សូ​ដា​។ បរិភោគ​អាហារដែល​មាន​ជាតិ​កាល់ស្យូមឲ្យ​បាន​គ្រប់គ្រាន់​៖ អាហារ​ទាំងនោះ មាន​នៅ​ក្នុង​បន្លែ​បៃតង និង​ទឹកដោះគោ ដែល​អាច​ជំនួយ​ដល់​ឆ្អឹង​ក្នុង​ការ​លូតលាស់​។ បរិភោគ​អាហារ ដែល​មាន​ជាតិ​ស័ង្កសី ឲ្យ​បាន​គ្រប់គ្រាន់  អាហារទាំងនោះមាន​ដូច​ជា នៅ​ក្នុង​ងាវ​សមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់​ចៀម សណ្តែកដី និង​ក្តាម​។ បរិភោគ​អាហារ ដែល​មាន​ជាតិ​វីតាមីនឌី (Vitamin D) ៖ វីតាមីន​ឌី ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំរបស់​ក្មេង​ៗ មានការ​លូតលាស់បាន​យ៉ាង​ឆាប់រហ័ស​។ វីតាមីន​នេះ មាននៅ​ក្នុង​សាច់​ត្រី បន្លែ ឬ​ក៏​នៅ​ក្នុង​ផ្សិត​។ ការ​ហាត់ប្រាណ  ទាក់​ទិន​នឹង​លំ​ហាត់ប្រាណ​វិញ អ្នក​ចាំបាច់​ត្រូវ​បន្ទន់​ជង្គង់​បូករួម​ទាំង​ដៃ​របស់​អ្នក​ត្រូវដាក់​ឲ្យ​ដល់​ដី ។ ហើយ​ត្រូវ​កន្ធែកជើង​ទាំងសងខាង​ដោយ​ត្រូវ​លាត​ស្មា​ឲ្យ​ទូលាយ​ផងដែរ។ ដាក់​បាតដៃ​ទៅ​លើដី​ជាមួយនឹង​ម្រាមដៃ​ទាំងអស់។  បន្ទាប់មក​ត្រូវ​ ដកដង្ហើម​វែងៗ​អំឡុងពេល​បន្ទាប់ពី​​កន្ធែកជើង​ណាមួយ​បើទោះបីជា​អ្នក​កំពុងបញ្ចេញ​ចំហាយ​ក្នុង​ខ្លួន​ក៏ដោយ។ ខណៈ​កំពុង​ធ្វើ​ដូចនេះ ត្រូវដាក់​ដៃ​ទៅមុខ​ផងដែរ ។  បន្ទាប់មក ជំហរ​ទីតាំង​ខ្លួន​របស់អ្នកត្រូវ​ប្តូរ​ទៅជា​រាង​អក្សរ V ហើយ​វា​សំខាន់​ណាស់​ត្រូវដាក់​ជើង​ទាំងពីរឈរ​ឲ្យ​ត្រង់​ជាមួយនឹង​​ម្រាមជើងទាំងអស់​របស់​អ្នកត្រូវ​ទប់​ជំហរ​ខ្លួនឲ្យ​រឹងមាំ​ដូចជា​ដើមឈើ​មួយ​ដើម​ អ៊ីចឹង ។កុមា​រវ័យ​ជំទង់ ដើម្បី​មានការ​លូតលាស់​បាន​ល្អ ត្រូវ​តែ​ធ្វើ​លំ​ហាត់ប្រាណ​​ ដូច​ជា​ការ​រត់ លោត ឬ​ក៏​ធ្វើ​សកម្មភាពហាត់ប្រាណ​ផ្សេង​ៗ យ៉ាងតិច​ឲ្យ​បាន ៣០​នាទី​ក្នុង​ពេល​មួយ​ថ្ងៃ ដើម្បី​ឲ្យ​សាច់ដុំ​របស់​គេ​ធ្វើការ​។ ការ​ទទួលទានដំណេក ឲ្យ​បាន​គ្រប់គ្រាន់ ជា​ប្រចាំ​ថ្ងៃ  ពេល​គេង​លក់ ជា​ពេលវេលា​ដែលខ្លួនប្រាណ​របស់​អ្នក​លូតលាស់​។ ដូច្នេះការ​គេង​បាន​គ្រប់គ្រាន់ បាន​ផ្តល់​ពេល​ច្រើន​ឲ្យ​ខ្លួន​របស់​អ្នកក្នុង​ការ​លូតលាស់។ បើ​អ្នកមាន​អាយុ​ក្រោម ២០​ឆ្នាំ អ្នក​គួរតែ​គេង​ឲ្យ​បានពី​៩ ទៅ​១១ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ឲ្យ​រាង​កាយ​លូតលាស់​បាន​ល្អ និង​ឆាប់រហ័ស​។ ស្វែង​យល់​ពី​បញ្ហា​មក​ពី​តំណពូជ  ជា​ទូទៅ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា ៦០ ទៅ​៨០% នៃ​កម្ពស់​របស់​អ្នកមក​ពី​ពូជពង្ស​របស់​អ្នក​។ ប៉ុន្តែ​ទោះបីជា​មក​ពី​តំណពូជ​មែន ឬ​​មិនមែន​ក៏​ដោយ ​មិនប្រាកដ​ថា អ្នក​មិន​អាច​លូត​កម្ពស់​បាន​នោះ​ទេ​។ អ្វី​ដែល​សំខាន់ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ចំពោះ​ខ្លួនឯង ទាំង​របប​អាហារ និង​ការ​ហាត់ប្រាណ​។ កុំ​ធ្វើ​អ្វី​ដែល​ប៉ះពាល់ដល់​ការ​លូតលាស់​របស់​អ្នក  បើ​អ្នក​មិន​បាន​ធ្វើ​អ្វី​ជួយ​ដល់​ការ​លូតលាស់​នៃ​រា​ង​កាយ​របស់​អ្នក​ទេ អ្នក​ក៏​មិន​គួរ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​ដែរ​។ ថ្នាំ​ញៀន បារី និង​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​របស់​អ្នក និងធ្វើ​ឲ្យ​មានការ​លូតលាស់​យឺត​ជាង​ធម្មតា នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​វាក្នុង​វ័យ​កំពុង​លូតលាស់​។ ត្រូវ​គិត​ថា អ្នកមាន​អាយុ​ដល់​២០​ឆ្នាំ​ឡើង ទើប​អ្នក​ឈប់​មានការ​លូតលាស់  ក្មេង​ៗ​ជា​ច្រើន​តែងតែ​សួរ​សំណួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ឈប់​មានការ​លូតលាស់​ហើយ​ឬ?» បើ​អ្នកមាន​អាយុ​ក្រោម១៨​ឆ្នាំ នោះចម្លើយ​ប្រាកដជា «​ទេ​»​។ បើអ្នក​មិន​ទាន់​ពេញវ័យ​ទេ នោះ​អ្នក​នៅ​តែ​មានការ​លូតលាស់​នៅឡើយ​។ដូច្នេះ​អ្នកមាន​ពេល​ធ្វើ​អ្វី​ៗ ដើម្បី​ឲ្យ​រា​ង​កាយ​របស់​អ្នក​លូតលាស់​បន្ថែម​ទៀត ជា​ជាង​ទុក​ពេល​ព្រួយ​ពី​ការ​ឈប់​លូតលាស់​ទាំងនោះ​។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកសន្លាក់ឆ្អឹងគឺជា ប្រភេទជំងឺរលាកសន្លាក់ចម្បងនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ នៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹក ឆ្អឹង និងឆ្អឹងត្រូវកកិតគ្នា ដែលជាហេតុធ្វើឲ្យហើម តឹងណែន និងឈឺចាប់នៅតំបន់នោះ។ រយៈពេលយូរទៅ សន្លាក់នឹងបាត់បង់ ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជារ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំ ដែលនឹងធ្វើឲ្យអ្នកកាន់តែគ្រោះថ្នាក់ ប្រសិនបើអ្នកធាត់លើសទម្ងន់ ប្រវត្តិគ្រួសារមានកើត ជំងឺនេះ អាយុចាស់ ឬធ្លាប់មានគ្រោះថ្នាក់នៅតំបន់សន្លាក់នោះ។   ប្រសិនបើរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នក ស្ថិតក្នុងកម្រិតមួយស្រាល ឬមធ្យម អ្នកអាចគ្រប់គ្រង ឬព្យាបាលវាបាន តាមរយៈ ៖ - សម្រាក និងមានតុល្យភាពចំពោះសកម្មភាពរបស់អ្នក - ប្រើប្រាស់ទឹកក្តៅ ឬទឹកត្រជាក់ ដើម្បីស្អំនៅតំបន់ដែលមានបញ្ហា - ហាត់ប្រាណតិចៗ តាមការណែនាំពីអ្នកជំនាញជាប្រចាំ - រក្សាទម្ងន់ឲ្យបានល្អ (បើលើស ត្រូវព្យាយាមសម្រកមកធម្មតាវិញ) - ហាត់បន្តឹង ឬធ្វើឲ្យសាច់ដុំនៅជុំវិញសន្លាក់រឹងមាំឡើង ដើម្បីជួយទ្រទ្រង់សន្លាក់បន្ថែម - ប្រើប្រាស់ឧបករណ៍ជំនួយ តាមវេជ្ជបញ្ជាគ្រូពេទ្យ - ប្រើប្រាស់ថ្នាំ ដើម្បីបំបាត់ការឈឺចាប់ និងបំបាត់ការលាក ឬហើមតាមវេជ្ជបញ្ជា - ចៀសវាងធ្វើចលនាខ្លាំងពេក។ ប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកពិបាក ឬមិនអាចធ្វើចលនាបាន គន្លឹះណែនាំខាងលើនេះ នៅតែអាចជួយអ្នកបាន ប៉ុន្តែ ការប្រឹក្សាយោបល់ និងការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃបែបនេះ អាចការពារបានដោយការធ្វើឲ្យរាងកាយសកម្ម ថែរក្សាទម្ងន់ឲ្យបានល្អ និងចៀសវាងការរងរបួស និងការធ្វើចលនាដដែលៗញឹកញាប់ខ្លាំងពេក៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

និយមន័យ ការឈឺចាប់ត្រង់សន្លាក់ជង្គង់ គឺជាប្រភេទជំងឺរ៉ាំរ៉ៃមួយ កើតមានចំពោះមនុស្សគ្រប់វ័យទាំងបុរសនារី និងមានប្រភពមូលហេតុផ្សេងៗជាច្រើន។​ ជាលទ្ធផល ជំងឺនេះគឺផ្តល់ការឈឺចុកចាប់ និងបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ក៏ដូចជាមុខងារនៃសន្លាក់ឆ្អឹងជង្គង់ផងដែរ។ ដោយហេតុថាជំងឺនេះត្រូវបាន ជួបប្រទះជាញឹកញាប់ មិនថានៅបណ្តាប្រទេសផ្សេងៗ ក៏ដូចជាប្រទេសកម្ពុជាយើងផ្ទាល់ ការឈឺចាប់ត្រង់សន្លាក់ជង្គង់នេះ ត្រូវបានចាត់ទុកជាជំងឺមួយ ដែលគួរបង្កើនការយកចិត្តទុកដាក់ និងយល់ដឹងឲ្យបានច្រើន។ លក្ខណៈទូទៅ តាមការបង្ហាញរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺទូទៅ និងសន្លាក់ឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្នែកមជ្ឈមណ្ឌលជំងឺចាស់ជរា និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើន រួមមាន ទាំងវគ្គបណ្តុះបណ្តាលជំនាញផ្នែកជំងឺសន្លាក់ និងឆ្អឹង ជាមួយ University of Western Sydney នៃប្រទេសអូស្ត្រាលីផងនោះ បានឲ្យដឹងថា ជាមធ្យមក្នុងចំណោមប្រជាជនកម្ពុជា១០០នាក់ គឺមាន៥នាក់កើតមានជំងឺសន្លាក់ឆ្អឹង ហើយទិន្នន័យនេះ នឹងកើនឡើងសមាមាត្រជាមួយនឹង កំណើននៃអាយុរបស់អ្នកជំងឺផងដែរ គិតជាមធ្យម៤ទៅ៥នាក់ ក្នុងចំណោមអ្នកជំងឺវ័យចំណាស់១០នាក់ ដែលមកពិគ្រោះផ្នែកជំងឺសន្លាក់ឆ្អឹង​ គឺមានបញ្ហាឈឺសន្លាក់ជង្គង់។ ដោយឡែក ស្ត្រីនិងអ្នកដែលលើសទម្ងន់ ក៏ជាអ្នកប្រឈមមុខខ្ពស់នឹងជំងឺនេះផងដែរ។ កត្តាបង្ក ភាគច្រើននៃជំងឺឈឺសន្លាក់ជង្គង់ ជាទូទៅពុំមានមូលហេតុកំណត់ច្បាស់លាស់នោះទេ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ។ យ៉ាងណាមិញ មានកត្តាជម្រុញមួយចំនួន ដែលត្រូវបានសន្និដ្ឋានថាជាកត្តាដែលបង្កឲ្យមានជាអាការៈនេះឡើង រួមមាន វ័យចំណាស់ ស្ត្រីភេទ និងសកម្មភាពមួយចំនួន ដូចជា ការទម្លាប់អង្គុយចោងហោងញឹកញាប់ ការឡើងជណ្តើរច្រើន ការលេងកីឡាប្រភេទធ្ងន់ ឧទាហរណ៍ការរត់ លើកដុំដែក ឬ ការងារប្រភេទធ្ងន់ដូចជា លីសែង ជាដើម។ ទន្ទឹមនឹងនេះ ភាពលើសទម្ងន់ ឬធាត់ជាកត្តាដែលមានកម្រិតប្រឈមមុខខ្ពស់នឹងជំងឺរហូតដល់៤ ទៅ៧ដងធៀបនឹងអ្នកដែលមានទម្ងន់ធម្មតា។ រីឯកត្តាផ្សេងៗមួយចំនួនទៀតរួមមាន គ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ ឬការប៉ះទង្គិចដដែលៗ ច្រើនដងត្រង់សន្លាក់ជង្គង់ កត្តាតំណពូជ កត្តាបរិយាកាសសង្គម កត្តាស្ត្រេស និង ការជក់បារី ក៏មានឥទ្ធិពលដល់ការប្រឈមនឹងជំងឺផងដែរ។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាជំងឺមួយចំនួន ក៏មានការជាប់ទាក់ទង នឹងការកើតអាការៈឈឺសន្លាក់ជង្គង់នេះផងដែររួមមានដូចជា ជំងឺទឹកនោមផ្អែម និងលើសឈាមជាដើម។ ក្រៅពីនោះមូលហេតុច្បាស់លាស់មួយចំនួន ត្រូវបានអះអាង រួមមានការលើសជាតិអាស៊ីតអ៊ុយរិច ជំងឺប្រព័ន្ធភាពស៊ាំឬ Maladie Autoimmune (ឧទាហរណ៍ Poly-arthriter humatoïde) ជំងឺរលាកសន្លាក់បង្ករឡើងដោយសារមេរោគ (Arthrite Septique) ការរាលដាល នៃជំងឺមហារីកដែលធ្វើឲ្យឈឺចុកចាប់ ដល់ឆ្អឹងជង្គង់ ការកកហាប់រឹងនៃឆ្អឹងខ្ចីនៅសន្លាក់ជង្គង់ការបាក់បែកឆ្អឹង ឬដាច់សរសៃរយាង (Ligaments Osseux) ដែលចងភ្ជាប់រវាងឆ្អឹង និងឆ្អឹង កង្វះទឹកសន្លាក់ជង្គង់ ការដុះដុំសាច់នៅក្នុងស្រោមទឹកសន្លាក់ជង្គង់ ការគាបសរសៃវិញ្ញាណ រួមទាំងការពុក ឬស្ពោតឆ្អឹង ក៏សុទ្ធតែជាបច្ច័យអាក្រក់ ដែលនាំឲ្យកើតមានជំងឺឈឺសន្លាក់ជង្គង់នេះឡើងផងដែរ។ រោគសញ្ញា គួរឲ្យដឹងផងដែរថា មានរោគសញ្ញាមួយចំនួន អាចស្តែងឲ្យឃើញពីជំងឺឈឺជង្គង់ដូចជា៖ • ការឈឺចុកចាប់ពេលធ្វើចលនា ដូចជា ការដើររត់ ឡើងជណ្តើរ ការយួររបស់ធ្ងន់ៗ • ពេលខ្លះក៏មានការហើមជង្គង់ និងការឈឺចាប់ដោយឯកឯង • ការរឹង គាំងចលនាសន្លាក់ ដែលបង្កឲ្យមានការពិបាកក្នុងការធ្វើចលនាសាមញ្ញមួយចំនួន ដូចជាការអង្គុយបត់ជើង • អាការៈរលាកជង្គង់ដែលបង្ហាញដោយ ការឡើងស្នាមក្រហម ឡើងកម្តៅនៅត្រង់ជង្គង់ និងការឈឺចាប់ពេលស្ទាប ឬ សង្កត់ • ទំហំជង្គង់ធំជាងមុន ឬខូចទ្រង់ទ្រាយសន្លាក់ជង្គង់ជាដើម។ ទន្ទឹមនឹងនោះ ចំពោះមូលហេតុច្បាស់លាស់ខ្លះ ដែលបង្កជំងឺឈឺជង្គង់នេះឡើង អាចបង្ហាញនូវរោគសញ្ញាដូចជា (Signes Extra articuLaires) ការកើតដុំពកអាស៊ីតនៅស្បែក ការប្រែប្រួលសភាពស្បែក ការឈឺចាប់សាច់ដុំ ស្នាមក្រហម ឬ ស្នាមមេអំបៅលើមុខ ការជ្រុះសក់ ភាពហត់អស់កម្លាំង ស្លេកស្លាំង ឈឺទ្រូង ការប្រែប្រួលសភាពផ្លូវចិត្ត មានដំបៅ ឬពងបែកក្នុងមាត់ជាដើម ដែលទាំងអស់នេះច្រើនជារោគសញ្ញានៃជំងឺប្រគ្រីវ ឬ Gout និង Systemic Lupus Erythermatosus ជាដើម។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺឈឺសន្លាក់ជង្គង់ តម្រូវឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការសាកសួរលម្អិត អំពីជំងឺ និងប្រវត្តិនៃជំងឺ។ ទន្ទឹមនឹងនោះ ការថតឆ្អឹង និងសន្លាក់ឆ្អឹងជង្គង់ ដោយកាំរស្មីអិច និងការឆ្លុះអេកូសាស្រ្ត ក៏ត្រូវបានប្រើប្រាស់ផងដែរ ករណីមានហើម ឬមានទឹកដក់ នៅក្នុងសន្លាក់ជង្គង់។ លើសពីនេះ ករណីខ្លះក៏ទាមទារ នូវការបូមទឹកសន្លាក់ជង្គង់ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យរកមេរោគ និងកំណកជាតិអាស៊ីតអ៊ុយរិច ការវាស់កំហាប់ឆ្អឹង ក៏ដូចជាការពិនិត្យឈាមផងដែរ។ ការមកជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងកំណត់មូលហេតុបង្កឲ្យបានច្បាស់ ជាកត្តាសំខាន់ក្នុងការទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ បើតាម វេជ្ជបណ្ឌិត គុជ គីមសួរ បានឲ្យដឹងទៀតថា ការព្យាបាលចម្បង គឺអាស្រ័យនឹងមូលហេតុនីមួយៗនៃជំងឺ។ ឧទាហរណ៍ ករណីរលាកដោយមេរោគតម្រូវ ឲ្យព្យាបាលដោយថ្នាំផ្សះ ដើម្បីសម្លាប់មេរោគ។ ករណីរលាកដោយការលើសជាតិអាស៊ីតអ៊ុយរិច ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំ និងធ្វើការតមចំណីមួយចំនួន។ មធ្យោបាយក្នុងការព្យាបាល គឺមានទាំងការប្រើប្រាស់ថ្នាំលេប ថ្នាំលាបនឹងកន្លែង និងអាចឈានដល់ថ្នាំចាក់ផងដែរ។ រីឯការវះកាត់ នឹងអាចត្រូវយកមកអនុវត្ត អាស្រ័យនឹងមូលហេតុបង្ក និងសភាពធ្ងន់ធ្ងរ ឬភាពចាំបាច់នៃជំងឺប៉ុណ្ណោះ។ ដោយឡែក ចំពោះការព្យាបាលដោយមិនបាច់ប្រើប្រាស់ថ្នាំ ក៏មានសារៈ​សំខាន់ផងដែរ ដែលក្នុងនោះរួមមាន ការព្យាបាលដោយចលនា ការស្អំត្រជាក់ ឬក្តៅត្រង់កន្លែងឈឺចុកចាប់ ការសម្រាកមួយកន្លែង ករណីអាការៈធ្វើទុក្ខ ឬឈឺខ្លាំង ការប្រើឧបករណ៍ឱបឆ្អឹង ឬរក្សាលំនឹងជាដើម។ រួមជាមួយគ្នាផងដែរ ការអប់រំអ្នកជំងឺ គឺជាកត្តាសំខាន់ដើម្បីទទួល បានលទ្ធផលល្អហើយ ក្នុងនោះ ការណែនាំឲ្យអ្នកជំងឺសម្រកទម្ងន់ បញ្ឈប់ការជក់បារី និងស្រា ចៀសវាងកីឡាធ្ងន់ៗ ហើយជំនួសវិញដោយការ ប្រើប្រាស់ចលនាដៃ ជើង យឺតៗដូចជា ការរាំ ចលនាថៃជិ ហែលទឹក ជាដើម។ ការដែលសំខាន់មួយទៀត គឺត្រូវព្យាបាលជំងឺផ្សេងៗ ដែលកំពុងមាន ឧទាហរណ៍ ជំងឺលើសឈាម ទឹកនោមផ្អែម ដើម្បីកាត់បន្ថយ ហានិភ័យនៃជំងឺឈឺជង្គង់។ ផលវិបាក ផ្ទុយទៅវិញ ករណីដែលមិនមានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចប្រឈមមុខនឹងគុណវិបត្តិជាច្រើន រាប់បញ្ចូលទាំងការវិវឌ្ឍនៃការរលាកខ្លាំងជាងមុន។​ ការឈឺចាប់រ៉ាំរ៉ៃ  និងការវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ដូចជាការបាត់បង់នូវចលនា ឬមុខងារជង្គង់ ដែលជះឥទ្ធិពលអាក្រក់ដល់ការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ របស់អ្នកជំងឺ ពេលខ្លះក៏អាចឈានដល់ការខូចជាអចិន្ត្រៃយ៍នៃសន្លាក់ ករណីដែលការរលាកបង្កដោយមេរោគ។ កាន់តែធ្ងន់ធ្ងរនោះ ក្នុងមូលហេតុបង្កឡើងដោយសារមេរោគគឺ មេរោគមានឱកាសជ្រៀតចូលទៅក្នុងឈាម បង្កជាវិបត្តិធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត។ ក្រៅពីការខូចមុខងារសន្លាក់ និងទ្រង់ទ្រាយឆ្អឹង អ្នកជំងឺក៏ប្រឈមមុខនឹងអាការៈស្លេកស្លាំង  និងការរលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ វិធីការពារ ទាក់ទងនឹងការការពារជំងឺឈឺចាប់ត្រង់សន្លាក់ជង្គង់ផ្ទាល់ គឺពុំមានអ្វីជាក់លាក់ទេ ការដែលសំខាន់គឺត្រូវបញ្ឈប់ ឬកាត់បន្ថយកត្តាជម្រុញផ្សេងៗ និងការធ្វើតំហែទាំសុខភាពឆ្អឹង និងសន្លាក់ សម្រកទម្ងន់ ចៀសវាងកីឡាធ្ងន់ បញ្ឈប់ការជក់បារី ផឹកស្រា និងចៀសវាងអាហារដែលបង្កឲ្យមាន ការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិច។ ម្យ៉ាងទៀត យកល្អគួរចៀសវាងនូវចលនាមួយចំនួន ដូចជា អង្គុយចោងហោង ការលើករបស់ធ្ងន់ ការឡើងជណ្តើរជើងច្រើន ឬការឈរយូរ។ ក្នុងនោះផងដែរ ការព្យាបាលជំងឺស្ពោតឆ្អឹង ឬពុកឆ្អឹង ត្រូវចាប់ផ្តើមឲ្យបានឆាប់ ចៀសវាងបណ្តោយឲ្យមានការវិវឌ្ឍទៅជាធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។   សារជូនមិត្តអ្នកអាន ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គុជ គីមសួរ បានជូនដំបូន្មានដល់ប្រិយមិត្ត និងពិសេសអ្នកជំងឺតែម្តងថា រាល់ការឈឺចុកចាប់ ការហើម ការប្រែប្រួល ទ្រង់ទ្រាយរបស់ជង្គង់ ការពិបាកដើរ អង្គុយ និងរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀត គួរអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងនូវការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយសារថ្នាំមួយចំនួនអាចមានឥទ្ធិពលមិនល្អ ចំពោះសុខភាព។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនអាចឲ្យរលាកដំបៅក្រពះ និងហូរឈាមក្រពះ ហើយក៏អាចឲ្យខ្សោយ ឬខូចតម្រងនោមតែម្តង ដោយមិនអាចស្រោចស្រង់បាន ពិសេសគឺថ្នាំខ្មែរ ថ្នាំចិនសែ ឬថ្នាំដែលផ្សំដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។ បកស្រាយដោយវេជ្ជបណ្ឌិត គុជ គីមសួរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកសន្លាក់ ជាធម្មតាតែងតែកើតឡើងសឹងតែមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលមានវ័យចំណាស់។ ការឈឺចាប់នៅទីតាំងសន្លាក់ ជាសញ្ញាដ៏ច្បាស់លាស់នៃជំងឺសន្លាក់ ហើយវាជាមូលហេតុធ្វើឲ្យមានការពិបាកក្នុងពេលធ្វើចលនា ភាពស្ពឹកស្រពន់ និងផ្តល់ភាពរំខាននានាក្នុង ជីវភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណចំពោះអ្នកដែលមានជំងឺសន្លាក់ ត្រូវបានអ្នកជំនាញណែនាំឲ្យធ្វើដើម្បីជាការសម្រួលដល់ ការឈឺចាប់។ នឹកគិតដល់លំហាត់ប្រាណ ដូចជា ការដើរ រត់ជាដើម ប្រហែលជាអាចធ្វើឲ្យសន្លាក់កាន់តែមានភាពឈឺចាប់អំឡុងពេលហាត់ ដូច្នេះ ដើម្បីកុំឲ្យការហាត់ប្រាណជាបន្ទុកនោះ ការហែលទឹកអាចចាត់ទុកជាជម្រើសដ៏ល្អបំផុត។  ហេតុអ្វីការហែលទឹកជាជម្រើសល្អចំពោះអ្នករលាកសន្លាក់? ការហែលទឹក មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ឬឆ្អឹង។ បើប្រៀបធៀបជាមួយការរត់ ឬដើរ ការហែលទឹកមិនសូវជា បន្សល់នូវការអស់កម្លាំង ឬការចុករួយខ្លាំងក្លា បន្ទាប់ពីហាត់នោះទេ មួយវិញទៀតវាក៏ជាកីឡាដែលផ្តល់នូវអារម្មណ៍សប្បាយរីករាយដែល អាចកាត់បន្ថយនូវភាពតានតឹងក្នុងចិត្តផងដែរ។  មូលហេតុដែលការហែលទឹកជាជម្រើសល្អសម្រាប់អ្នកមានជំងឺរលាកសន្លាក់គឺ៖ • នៅពេលអ្នកហែលទឹក ទម្ងន់ខ្លួនរបស់អ្នក ៩០% ត្រូវបានទ្រដោយទឹកដែលវាជួយឲ្យអ្នកមិនមានការឈឺចាប់នៅត្រង់សន្លាក់ពេលធ្វើ លំហាត់ប្រាណ។ • ការហែលទឹកជួយសម្រួលនូវភាពតានតឹងរបស់សាច់ដុំ។ • ការហែលទឹកក៏ជួយផងដែរនូវការកាត់បន្ថយហានិភ័យកាន់តែធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់នៅពេលក្រោយ ដោយវាជួយរក្សានូវកម្លាំងសាច់ដុំ ឲ្យមានស្ថេរភាព និងរចនាសម្ព័ន្ធរបស់សន្លាក់។   ការហែលទឹក មានអត្ថប្រយោជន៍យ៉ាងណាខ្លះ? អ្នកមានជំងឺរលាកសន្លាក់ ឬឆ្អឹង អាចធ្វើលំហាត់ប្រាណក្នុងទឹក ដោយគ្រាន់តែដើរ ឬរត់ក្នុងទឹក លោត និងហែលទឹកជាដើមដែលវាអាចផ្តល់នូវ ភាពវិជ្ជមានដល់សភាពជំងឺសន្លាក់របស់អ្នកតួយ៉ាង៖ • ពង្រឹងសាច់ដុំ៖ វាជាអត្ថប្រយោជន៍ដ៏ប្រសើរ ដោយហេតុថាពេលដែលសាច់ដុំមានភាពរឹងមាំ វាអាចកាត់បន្ថយសម្ពាធទៅលើសន្លាក់របស់អ្នក។ • សម្រួលការបត់បែន៖ ការហែលទឹកនឹងអាចការពារខ្លួនអ្នកពីបញ្ហាដែលអាចមានការប្រែប្រួលកាន់តែធ្ងន់ធ្ងរនាពេលខាងមុខតាមរយៈ ការរក្សានូវតុល្យភាពនៃសន្លាក់របស់អ្នក។ • កាត់បន្ថយការឈឺចាប់៖ ហែលទឹក ជាពិសេសក្នុងអាងទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ហៗ​ អាចជួយធ្វើឲ្យដំណើរសាច់ដុំរបស់អ្នកសម្រាក ដោយវាបង្កើននូវប្រព័ន្ធចរន្តឈាម បន្ថយភាពស្ពឹកស្រពន់ និងការឈឺចាប់។ អ្វីគួរយល់ដឹង អំឡុងពេលហាត់? • ចាប់ផ្តើមដោយសន្សឹមៗ មិនត្រូវបង្ខំខ្លួនឯងជាពិសេសត្រូវចាប់អារម្មណ៍ទៅលើភាពប្រែប្រួលនៃរាងកាយអ្នកថាតើការហែលទឹកបង្កឲ្យ មានការឈឺចាប់ ឬយ៉ាងណា។ • បញ្ឈប់ការហាត់ប្រាណភ្លាមៗ ប្រសិនវាបណ្តាលឲ្យមានការឈឺចាប់ • បន្តញ៉ាំអាហារសុខភាព និងមានជីវជាតិគ្រប់គ្រាន់ ដើម្បីកាន់តែមានថាមពល និងសន្លាក់ដែលមានសុខភាពល្អ។ ប្រសិនអ្នកមិនទាន់គិតដល់ក្នុងការចាប់ផ្តើមលំហាត់ប្រាណមួយណានៅឡើយ អ្នកប្រាកដជាអាចនឹងជួបនូវផលវិបាកកាន់តែច្រើន យកល្អ គួរចាប់ផ្តើមឲ្យបានឆាប់រហ័ស និងគួរមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចបាននូវទម្លាប់ទាំងនោះ ដោយហេតុការឈឺចាប់ និងស្ពឹកស្រពន់ ប្រាកដជាអ្វីដែលគ្មានអ្នកណាចង់បាននោះទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top