Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការកំណត់រកមូលហេតុនៃជំងឺគ្រុនក្តៅនឹងមានភាពងាយស្រួល នៅពេលជំងឺកើតមានភ្លាមៗ  និងស្រួចស្រាវ រួមជាមួយរោគសញ្ញាច្បាស់លាស់ដែលផ្តល់ជាការកំណត់រកមើលកត្តាបង្កឲ្យបានជាក់លាក់។ យ៉ាងណាមិញវានឹងមានភាពពិបាកប្រសិនរោគសញ្ញាគ្រុនក្តៅកើតមានយូរ និង មិនដឹងពីមូលហេតុបង្កពិតប្រាកដ។ អ្វីគួរធ្វើសម្រាប់ផ្តល់ឲ្យអ្នកជំងឺ?   ប្រសិនអ្នកជំងឺសូមឲ្យអ្នកធ្វើការព្យាបាលដើម្បី​បញ្ចុះកម្តៅ អ្នកត្រូវ៖ •កំណត់ថា៖  -សីតុណ្ហភាពរាងកាយត្រូវបានវាស់ច្បាស់លាស់៖  ដើម្បីដឹងថាវាជាជំងឺគ្រុនក្តៅ  ឬមិនមែន  -ត្រូវបញ្ជាក់ថាវាមិនទាមទារការសង្គ្រោះបន្ទាន់៖ ដោយហេតុថាអាចនឹងមានករណីខ្លះដែលតម្រូវឲ្យធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ធ្វើការពិគ្រោះយោបល់ពីស្ថានភាពរបស់អ្នកជំងឺ ប្រសិនស្ថានភាពជំងឺមិនទាមទារការសង្គ្រោះបន្ទាន់។          •មិនត្រូវធ្វើតាមការចង់បានរបស់អ្នកជំងឺដែលទាមទារការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះ(Antibiotique) ពីព្រោះឱសថនេះតម្រូវឲ្យមានការអនុញ្ញាតពីវេជ្ជបណ្ឌិត។ ម៉្យាងទៀត ឱសថAntibiotique មិនមានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ (Antipyretique) នោះទេ ដោយការប្រើប្រាស់មិនត្រឹមត្រូវ អាចប្រឈមទៅនឹងភាពស៊ាំនៃបាក់តេរីចំពោះឱសថ។ ណែនាំ និងផ្តល់ឲ្យនូវឱសថបញ្ចុះកម្តៅ អំឡុងពេលពិគ្រោះយោបល់ដែលអាចជា៖ •ឱសថ Paracétamol៖ មានឈ្មោះជា Doliprane (Théraplix) ឬ Efferalgan (UPSA) ក្រោមទម្រង់ជាគ្រាប់ (ឱសថដាក់ទឹកពុះ) ក្នុងកម្រិត ៥០០ មីលីក្រាម។ •L’acide  acétylsalicylique៖ មានឈ្មោះជា Aspirine Bayer ស្ថិតក្នុងទម្រង់ជាឱសថគ្រាប់ ៥០០ មីលីក្រាម ឱសថ Aspirine UPSA ៥០០ មីលីក្រាម ជាទម្រង់ដាក់ទឹកពុះ (effervescents) ឱសថ Aspégic ឱសថ Catalgine ដែលមានទម្រង់ជាកញ្ចប់ ៥០០មីលីក្រាម។  •ណែនាំពីការប្រើប្រាស់ឱសថ ក្នុងរយៈពេល៤ម៉ោងម្តង ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ៖ កម្រិតប្រើប្រាស់សម្រាប់មនុស្សពេញវ័យ៖  -Paracétamol៖ ៣ ក្រាម ក្នុងរយៈពេល ២៤ម៉ោង  -L’acide acétylsalicylique៖ ៦ ក្រាម ក្នុងរយៈពេល ២៤ម៉ោង •ឱសថ Paracétamol៖ ត្រូវបានប្រើប្រាស់ញឹកញាប់ ជាងការប្រើប្រាស់ឱសថ Aspirine ដោយវាផ្តល់ផលរំខានតិចតួចដែលអាចគ្រប់គ្រងបាន ប៉ុន្តែក៏មិនត្រូវធ្វើការធ្វេសប្រហែស ដោយហេតុថា៖ -ការប្រើប្រាស់លើសប្រសិទ្ធភាពព្យាបាល(> ៣ ក្រាម/២ ម៉ោង)  អាចបណ្តាលឲ្យមានការពុលថ្លើម (Hépato-toxique) -ការប្រើប្រាស់លើសកម្រិត អាចបង្កឲ្យខូចខាតកោសិកាថ្លើមស្រួចស្រាវ (Cytolyse hépatique)ដែលតម្រូវឲ្យធ្វើការព្យាបាលនៅមន្ទីរពេទ្យ។ •ឱសថ Aspirineមិនត្រូវប្រើប្រាស់ចំពោះ៖ -អ្នកមានជំងឺដំបៅក្រពះ ពោះវៀន -អ្នកកំពុងព្យាបាលដោយឱសថប្រឆាំងកំណកឈាម ដូចជា Héparine ឬ Antivitamines K -ស្រ្តីមានផ្ទៃពោះក្នុងត្រីមាសទី ៣។ •ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះ៖ -អ្នកខ្សោយតម្រងនោម -ស្រ្តីមករដូវច្រើន -អ្នកជំងឺហឺត។ •មិនត្រូវបានណែនាំឲ្យប្រើចំពោះអ្នកកំពុងព្យាបាលដោយ៖ -ឱសថ Anti-inflammaoires non stéroïdiens (Indocid, Feldéne, Profénid, Voltaréne…) -ឱសថ Corticoïdes (Betnesol, Célesténe, Célestamine, Cortancyl, Solupred…) -ឱសថ Uricosuriques (Bénémide, Désuric…) -ឱសថ Méthoexate ក្នុងកម្រិតលើសពី ១៥មីលីក្រាម ក្នុងមួយសប្តាហ៍ (Methotrexate, Ledertrexate)។ •ករណីសង្គ្រោះបន្ទាន់ រោគសញ្ញាគ្រុនក្តៅអាចបណ្តាលមកពីករណីធ្ងន់ធ្ងរដូចជា៖ -រលាកស្រោមខួរ (Méningites) ដែលស្តែងចេញជាអាការៈគ្រុនក្តៅ ជាមួយឈឺក្បាល និងក្អួតចង្អោរ -មេរោគក្នុងឈាម (Septicémies) រួមជាមួយរោគសញ្ញារងាញាក់ -Chocs septiques ជាមួយរាងកាយឡើងពណ៌ និងចង្វាក់ដង្ហើមញាប់ -ជំងឺគ្រុនចាញ់ ដែលអាចលេចឡើងបន្ទាប់ពីត្រឡប់មកពីតំបន់ដែលមានជំងឺ -គ្រុនក្តៅចំពោះស្រ្តីមានផ្ទៃពោះ។ អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ប្រសិនរោគសញ្ញាបានស្តែងចេញដូចទៅនឹងករណីខាងលើ។ ឯកសារយោងដកស្រង់ចេញពីសៀវភៅ៖ Le  vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កម្ពស់ ១,៦០- ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ជាបុគ្គលិកធនាគារ។ មួយរយៈក្រោយនេះ ខ្ញុំមានរោគសញ្ញាកណ្តាស់ ហៀរសំបោរ និងតឹងច្រមុះជារៀងរាល់ព្រឹក និងបានធូរស្រាលមកវិញនៅពេលថ្ងៃបន្តិច។ អាការៈនេះចេះកើតមានជារឿយៗ។ នាងខ្ញុំពុំធ្លាប់មានជំងឺ ឬប្រវត្តិអាល្លែកហ្ស៊ីឡើយ ក៏ប៉ុន្តែងាយនឹងកើត ជំងឺផ្តាសាយ ប្រសិនមិនបានយកចិត្តទុកដាក់។ តើវាមានជាប់ទាក់ទងនឹងបញ្ហាណាមួយធ្ងន់ធ្ងរឬទេ? តើអ្នកជំងឺគួរធ្វើយ៉ាងណា? ចម្លើយ ៖ តាមការរៀបរាប់របស់ប្អូនអាច សន្និដ្ឋានបានថាប្អូនមានបញ្ហាអាល្លែកហ្ស៊ី ដោយវាមិនមានភាពធ្ងន់ធ្ងរនោះទេ តែចាំបាច់ត្រូវធ្វើការព្យាបាល។ គួរបញ្ជាក់ថារបស់ដែលធ្វើឲ្យអាល្លែកហ្ស៊ីមាន២៖ •របស់ក្នុងផ្ទះ៖ ធូលី ស្រមោច កន្លាត ផ្សិតក្នុង បន្ទប់ទឹក សត្វចិញ្ចឹម និងសត្វស្លាបជាដើម ដែលវានឹងអាចធ្វើឲ្យអាល្លែកហ្ស៊ីរហូត។ •របស់ក្រៅផ្ទះ៖ បរិស្ថានមិនស្អាត ឬលម្អងផ្កា អាល្លែកហ្ស៊ីតាមរដូវ ពិសេសរដូវធ្លាក់ខ្យល់។ ក្រៅពីនេះ អាល្លែកហ្ស៊ីក៏មាននូវកត្តាហានិភ័យជាច្រើនផងដែរ ដូចជា៖ •អាកាសធាតុត្រជាក់ពេលព្រឹកព្រលឹម •ប្រវត្តិគ្រួសារធ្លាប់មានអ្នកមានបញ្ហាអាល្លែកហ្ស៊ី •ក្មេងកើតក្នុងរដូវមិនស្អាត •ភេទ៖ មនុស្សប្រុសច្រើនកើតជាងស្ត្រី •អ្នកធាត់។ ចំពោះការព្យាបាលអាល្លែកហ្ស៊ី ទាមទារឲ្យប្អូនសង្កេតដោយប្រុងប្រយ័ត្ន ហើយចៀសវាងកត្តា បង្កជាដាច់ខាត ព្រោះថាការប្រើប្រាស់ថ្នាំគ្រាន់ តែជួយកាត់បន្ថយប៉ុណ្ណោះ។ បើជាការអាល្លែកហ្ស៊ីតាមរដូវវិញ ប្អូនអាចប្រើថ្នាំការពារពី២-៣ អាទិត្យមុន ដើម្បីកាត់បន្ថយប្រកបដោយប្រសិទ្ធភាព។ ផលវិបាកនៃបញ្ហាអាល្លែកហ្ស៊ីទៅថ្ងៃក្រោយអាចបណ្តាលឲ្យកើតទៅជាជំងឺហឺត និងរលាកទងសួតរ៉ាំរ៉ៃ បើប្អូនមិនការពារ ឬព្យាបាល។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសត្រចៀក ច្រមុះ បំពង់ក មានតួនាទីជាប្រធានផ្នែក និងជាសាស្ត្រាចារ្យជំនួយ ផ្នែកត្រចៀកច្រមុះ-បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ   និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ   តែថែតាមវិធីខាងក្រោមផង៖ កន្សែងបង់ក ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។ ម៉ាស់ ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។  ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។ បំពង់ទឹកក្តៅ ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ  ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ   អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។ អាវរងា ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា  និងមើលទៅស័ក្តិសម  មិនឆ្គងទេ  ព្រោះអីយើងកំពុងឈឺ  និងត្រូវការភាពកក់ក្តៅ។ ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។ ស្បែកជើងកវែង ឬស្បែកជើងឃ្លុប ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ  វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី  ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។ ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។ និយាយទៅ បើអ្នកចង់ឡូយ មិនថាធ្វើអ្វីក៏ឡូយ ឈឺហើយក៏រិតតែត្រូវឡូយ។ ហេតុអីត្រូវឲ្យអាការៈប៉ុណ្ណឹងធ្វើឲ្យបាក់កាលីបនោះ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភាគច្រើន ពលរដ្ឋមិនមានទម្លាប់ទៅជួបគ្រូពេទ្យពេលមានជំងឺគ្រុនផ្តាសាយនោះទេ ពីព្រោះពួកគាត់គិតថា វាជារឿងធម្មតា ហើយជារឿយៗ វានឹងបាត់ទៅវិញ ដោយខ្លួនឯង ក្នុងរយៈពេលពីរបីថ្ងៃ។ ក្នុងករណីមួយចំនួន ពួកគាត់អាចប្រើប្រាស់ថ្នាំដែលមាននៅក្នុងផ្ទះ ឬទៅឱសថស្ថាន រកទិញថ្នាំពីរបីលេបប៉ុណ្ណោះ។   យ៉ាងណាមិញ ក៏មានពលរដ្ឋមួយចំនួនទៀតប្រញាប់ទៅមន្ទីរពេទ្យ ឬជួបវេជ្ជបណ្ឌិតរបស់គេផងដែរ ពេលមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ដោយសារជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែជាទូទៅ ដំបូន្មាននានាមិនសូវជាមានប្រសិទ្ធភាពប៉ុន្មានទេ សម្រាប់ជំងឺមួយនេះ ហេតុអ្វីទៅ?   មនុស្សគ្រប់គ្នាគិតថាផ្តាសាយ គឺជារឿងធម្មតា ស្រាល ហើយនឹងជាវិញដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ វាមិនអញ្ចឹងទាំងអស់នោះទេ!   ជំងឺផ្តាសាយ អាចធ្វើឲ្យអ្នកមិនស្រួលក្នុងរាងកាយ ខ្សោយកម្លាំង ចុកចាប់ពេញខ្លួន គ្រុនក្តៅ ហើយគ្មានអារម្មណ៍ធ្វើអ្វីនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកសម្រាក ញ៉ាំអាហារ និងទឹកឲ្យបានច្រើន ជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯង។ ដូច្នេះហើយ អ្នកមិនចាំបាច់ទៅជួបវេជ្ជបណ្ឌិតឡើយ។   ទោះបីជាយ៉ាងណា​ វីរុសជំងឺគ្រុនផ្តាសាយមួយចំនួនអាចទៅបំផ្លាញប្រព័ន្ធការពាររាងកាយរបស់យើង ហើយវិវត្តទៅជាជំងឺរលាកសួត​ ដែលជាហេតុធ្វើឲ្យអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ រហូតពេលខ្លះ អាចធ្វើឲ្យអ្នកជំងឺស្លាប់ទៀតផង។ ជាការពិត រៀងរាល់ឆ្នាំ ពលរដ្ឋអាមេរិចពី ២០,០០០ ទៅ៤០,០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺគ្រុនផ្តាសាយនេះ។   គួរបញ្ចាក់ផងដែរថា ពេលលោកអ្នកមានជំងឺគ្រុនផ្តាសាយ សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យរបស់អ្នក ក្នុងករណីដែលអ្នក ៖ · មានអារម្មណ៍ថា ពិបាកដកដង្ហើម · ចាប់ផ្តើមក្អកមានស្លេស្មពណ៌លឿង បៃតង ឬត្នោតចាស់ · ឈឺក្នុងទ្រូងខ្លាំង នៅពេលដកដង្ហើមចូលជ្រៅៗ · ឈឺក្នុងត្រចៀកខ្លាំងទៅៗ · គ្រុនក្តៅលើសពី ៣៨ អង្សារសេ · ឈឺក្បាលមិនបាត់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អាការៈញឹកញាប់នៃជំងឺផ្តាសាយ ជាទូទៅ មានរយៈពេលពីមួយទៅបីថ្ងៃ បន្ទាប់ពីអ្នកឆ្លងវីរុសដែលនាំឲ្យផ្តាសាយ។ រោគសញ្ញា និងសញ្ញាអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចមានដូចជា៖ • ហៀរសំបោរ • ឈឺបំពង់ក • តឹងច្រមុះ • ក្អក • មានស្លេស្ម • កណ្តាស់ • អស់កម្លាំង • ក្តៅខ្លួនតិចៗ។ សំបោរដែលហូរចេញពីច្រមុះ នឹងចាប់ផ្តើមខាប់ ឬឡើងជាពណ៌លឿង ឬបៃតង ដោយសារជំងឺផ្តាសាយ ប៉ុន្តែ វាមិនមែនជាសញ្ញានៃការឆ្លងបាក់តេរីឡើយ។ តើខ្ញុំគួរញ៉ាំថ្នាំនៅផ្ទះ ទុកឲ្យវាជាដោយខ្លួនឯង ឬប្រញាប់ទៅមន្ទីរពេទ្យ? ជាធម្មតា ជំងឺនេះមានសភាពស្រាល ហើយនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែ សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក ក្នុងករណីដូចខាងក្រោមនេះ។ សម្រាប់មនុស្សធំ សូមប្រញាប់ទៅមន្ទីរពេទ្យភ្លាម ប្រសិនបើអ្នក ៖ • គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ • គ្រុនក្តៅមានរយៈពេលលើសពី ៥ ថ្ងៃ ហើយមិនបាត់សោះ • ពិបាកដកដង្ហើម • ដកដង្ហើមលឺសូរខុសធម្មតា • ឈឺបំពង់កខ្លាំង • ឈឺក្បាលមិនបាត់។ សម្រាប់កូនក្មេង បើមានសញ្ញាខាងក្រោមនេះ សូមប្រញាប់នាំកូន ទៅកាន់មន្ទីរពេទ្យភ្លាម ៖ • ក្តៅខ្លួនលើសពី ៣៨ អង្សារសេ • ក្តៅខ្លួនមិនបាត់ក្នុងរយៈពេលពីរបីថ្ងៃ • រោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ដូចជា ក្អក ឬឈឺក្បាលជាដើម • ពិបាកដកដង្ហើម • ឈឺក្នុងត្រចៀក • សន្លឹម មិនសូវមានសកម្មភាព • មិនញ៉ាំអាហារ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

Q​ : ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧២ ទម្ងន់៦១គីឡូក្រាម តាំងពីអាយុ១០ឆ្នាំមក តែងមានរោគសញ្ញាឈឺក្បាល និងផ្តាសាយចាប្រចាំ ដែលភាគច្រើនបានប្រើប្រាស់ថ្នាំព្យាបាលពពួកPanadol។ ខ្ញុំចង់សួរថាបញ្ហាខាងលើបណ្តាលមកពីអ្វី? តើគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់បាន? A : ចំពោះករណីប្អូន វាមិនមែនជាជំងឺផ្តាសាយនោះទេព្រោះផ្តាសាយមិនបង្កក្នុងរយៈពេលយូរឆ្នាំបែបនេះឡើយ ដូច្នេះប្អូនប្រហែលជាអាចច្រឡំជាមួយអាល្លែកហ្ស៊ីច្រមុះ ព្រោះជំងឺផ្តាសាយមានការធូរស្បើយទៅវិញយ៉ាងយូរណាស់១អាទិត្យទៅ១០ថ្ងៃ។ តាមការសន្និដ្ឋាន បញ្ហារបស់ប្អូនអាចបង្កមកពីមូលហេតុ ២យ៉ាង៖  ១-ប្អូនមានបញ្ហាអាល្លែកហ្ស៊ីច្រមុះ  ២-បញ្ហាច្រមុះវៀចឆ្អឹងពីកំណើតដែលប្អូនមិនបានដឹង ព្រោះបញ្ហានេះអាចលេចចេញរោគសញ្ញានៅអាយុណាមួយ។  ហេតុដូចនេះ ប្រសិនជាអាការៈរបស់ប្អូនបង្កដោយមូលហេតុទី១ គឺអាល្លែកហ្ស៊ី គឺត្រូវដឹងពីកត្តាបង្កឲ្យបានច្បាស់លាស់ ហើយចៀសវាងប៉ះពាល់ជាមួយសារធាតុបង្កអាល្លែកហ្ស៊ីរួមផ្សំជាមួយការប្រើប្រាស់ថ្នាំត្រឹមត្រូវ។ រីឯមូលហេតុទី២វិញ គឺត្រូវមកទទួលការព្យាបាលធ្វើឆ្អឹងឲ្យមកត្រង់វិញ ដែលគេហៅថា Septoplasty។ បកស្រាយដោយ ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តែផ្តាសាយ ដឹងតា៎មិនស្រួលខ្លួនតែម្តង ក្អក កណ្តាស់ ក្តៅខ្លួន បើតិចតួចមិនអីទេ តែពេលខ្លះក៏ខ្លាំង ទ្រាំស្ទើរតែមិនចង់បាន ធ្វើការងារអីក៏មិនកើត។ អញ្ចឹង ចាំអង្កាល់..! ដើម្បីឲ្យឆាប់ជា ប្រហែលជាត្រូវទៅឱសថស្ថានហើយ ​តែថា ទៅដល់ហើយ មិនមែនសួររកតែថ្នាំឯណា អ្នកអាចនឹងត្រូវការលើសពីនេះ​។     ប្រភេទថ្នាំមិនត្រូវការវេជ្ជបញ្ជា៖ ថ្នាំប្រឆាំងការលាក​ សម្រាប់ជួយកាត់បន្ថយ ការរលាក បន្ថយកម្តៅ ឈឺក ឈឺក្បាល ឈឺសាច់ដុំយ៉ាងមានប្រសិទ្ធភាព ឬក៏ថ្នាំប៉ារ៉ាសេតាមុល ដែលត្រូវបានប្រើជាជម្រើសដ៏ល្អ សម្រាប់អ្នកកើតផ្តាសាយ ក្នុងការបំបាត់អាការៈក្តៅខ្លូន និងបំបាត់ការឈឺចាប់។ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន អាចកាត់បន្ថយអាល្លែកហ្ស៊ី ពេលផ្តាសាយ ដូចជា ហៀរសំបោរ កណ្តាស់ ហៀរទឹកភែ្នក និងកន្ទួលរមាស់ ដែលវាក៏អាចជួយឲ្យគេងលក់ស្រួលបានទៀតផង។ ក្រៅពីនោះ ថ្នាំក្អក ថ្នាំបំបាត់តឹងច្រមុះ និងថ្នាំកាត់ស្លេស្ម ឬថ្នាំរំលាយស្លេស្ម៍ ដែលកកជាប់នៅនឹងបំពង់ក ក៏គួរគិតដល់ផងដែរប្រសិនបើអ្នក មានអាការៈទាំងអស់នោះ។ ប្រភេទវីតាមីននិងរ៉ែ៖​ រួមមាន វីតាមីនC និងគ្រាប់ថ្នាំស័ង្គសី ជាញឹកញាប់ត្រូវបានណែនាំឲ្យប្រើ ដើម្បីសម្រួលបំពង់ក បំបាត់អាការៈឈឺក ព្រមទាំង បង្កើនប្រព័ន្ធការពាររាងកាយ ជួយឲ្យឆាប់ជាសះស្បើយពីជំងឺ ពិសេសសម្រាប់អ្នកដែលឧស្សាហ៍ផ្តាសាយតែម្តង។ ប្រភេទប្រេងខ្យល់ឬប្រេងកូឡា៖ ជួយសម្រួលអាការៈ ឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ដែលផ្តល់ឲ្យលោកអ្នក នូវក្លិនដ៏ស្រស់ស្រាយ និងសម្រួលការដកដង្ហើម ទៀតផង។ គ្រឿងបន្ទាប់បន្សំ៖ ទឹក​ ឬក្រដាសសើមកំចាត់មេរោគ ដែលងាយស្រួលក្នុងការដាក់ជាប់ខ្លួន សម្រាប់សម្អាតដៃអ្នកជាប្រចាំ ព្រោះវាចាំបាច់ក្នុងការកាត់បន្ថយការចម្លង។ ក៏មានផងដែរ នូវក្រដាសជូតមាត់ស្ងួត ទែម៉ូម៉ែត្រសម្រាប់វាស់កម្តៅ ដើម្បីឲ្យប្រាកដថា អ្នកពិតជាឡើងកម្តៅប្រាកដមែន និងកៅអៀក ដើម្បីកាត់បន្ថយអាការៈឈឺសាច់ដុំ ដែលអាចកើតមានអំឡុងពេលផ្តាសាយជាដើម។ ដំបូន្មានល្អៗពីឱសថការី៖ កុំភ្លេចឲ្យសោះណា​ ស្តាប់ដោយប្រុងប្រយ័ត្ន នូវដំបូន្មានពីឱសថការី ដើម្បីថែរក្សាខ្លួនក្នុងអំឡុងពេលនេះ ក៏ដូចជា ការណែនាំដែលផ្តល់ឲ្យលោកអ្នក នូវការប្រើប្រាស់ថ្នាំត្រឹមត្រូវ រួមនឹងបម្រុងប្រយ័ត្នមួយចំនួនក្នុងពេលប្រើប្រាស់ផងដែរ។   ការពិត សុទ្ធតែជារបស់សាមញ្ញដែលអ្នកស្គាល់ ក៏ប៉ុន្តែពួកវាពិតជាអាច ផ្តល់ផាសុកភាពដល់អ្នកជាងមុន ទោះបីជាអ្នកកំពុងតែវាយលុក ដោយអាការៈដ៏គួរឲ្យធុញ នៃជំងឺផ្តាសាយក៏ដោយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សម្រាប់អ្នកគ្រូលោកគ្រូ  ការប្រើប្រាស់សម្លេងជាកិច្ចការចាំបាច់មួយដែលមិនអាចខានបាន ហើយសម្រាប់អ្នកដែលគិតថានឹងក្លាយខ្លួនជាគ្របង្រៀននាពេលអនាគតវិញ តើអ្នកបានត្រៀមខ្លួនឬនៅអំពីការប្រើសម្លេងខ្លាំងៗជារៀងរាល់ថ្ងៃ មិនថាអាកាសធាតុ ឬក្នុងមជ្ឍដ្ឋានបែបណានោះ? ប្រសិនបើអ្នកសម្រេចចិត្តចាប់អាជីពជាគ្រូ​ហើយ គឺស្រដៀងនឹងតារាចម្រៀងដែរ ដែលអ្នកត្រូវដឹងថា “គ្មានសម្លេង គ្មានការងារ”។ យ៉ាងណាមិញ លោកគ្រូអ្នកគ្រូក៏អាចថែរក្សាសម្លេងខ្លួនឯងតាមរយៈវិធីងាយៗខ្លះផងដែរ… សម្រាប់សម្លេងដែលមានសុខភាពល្អ · ពត់ខ្លួន បន្លឺសម្លេងគ្រហឹម និងរហ៊ឹម មុនពេលចូលធ្វើការ · សន្ធឹងដៃ ហើយគ្រវីដៃទៅមុខៗ ដើម្បីលើកឆ្អឹងជំនីរ និងបើកដើមទ្រូង · ដកដង្ហើមចេញ និងចូលឲ្យវែងៗ · ដកដង្ហើមចេញយឺតៗ ពី”sssss”  បន្ទាប់មក“shhhhh”  ហើយ“zhhhhh” ។ ធ្វើបែបនេះដោយស្រមៃថាសួតរបស់អ្នកត្រូវបានបំពេញ ពីក្រោមទៅដូចជាប៉េងប៉ោង។ ពេលនោះ អ្នកនឹងមានអារម្មណ៍ថាចន្លោះឆ្អឹងជំនីរនឹងឃ្លាតជាងមុន រាល់ពេលដែលដកដង្ហើមម្តងៗ · ធ្វើសម្លេងគ្រហឹមមួយៗ “mmm”  ហើយចាប់អារម្មណ៍ពីរំញ័រដែលកើតមាននៅលើទ្រូងផ្នែកខាងលើ បំពង់ក ច្រមុះ និងដើមទ្រូង។ ចាប់ផ្តើមមួយៗ ហើយបង្កើនល្បឿនម្តងបន្តិចៗ។ ឲ្យសម្លេងគ្រហឹមចូលក្នុងមាត់របស់អ្នក ដូចពេលដែលកំពុងទទួលទានទឹក ធ្វើបែបនេះនឹងកម្តៅសាច់ដុំ និងផ្តល់ថាមពលដល់របត់សម្លេងប្រកបដោយសុវត្ថិភាព និងបង្កើនអានុភាព។ អ្នកគួរធ្វើវាពេលកំពុងងូតទឹក ឬពេលបើកបរទៅធ្វើការ · អនុវត្តសម្លេង”ng”ឡើងចុះ ដើម្បីចៀសវាងការបាត់សម្លេងពេលកាច់តុងសម្លេង · បង្កើនថាមពលនៃការដាក់បញ្ចូលគ្នា ជាមួយនឹងការគ្រលៀសអណ្តាត3-4ជុំ។ ធ្វើបែបនេះបន្តបន្ទាប់គ្នាឲ្យបានប្រហែល៦ដង នៅកន្លែងធ្វើការ · ឈរឲ្យត្រង់ខ្លួន ៖ ដាក់ស្មាឲ្យជាជម្រាលនឹងខ្នង ដោយងើបមុខ ​ ឆ្អឹងខ្នង និងដងខ្លួនឲ្យត្រង់ ដើម្បីបង្កើនការសម្រួលដល់ការដកដង្ហើម ហើយត្រូវបង្ហាញឲ្យខ្លួន​ឯង និងសិស្សនៅក្នុងថ្នាក់ថា អ្នកកំពុងគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ · ទំនុកចិត្តនឹងមិនត្រូវបង្ហាញនោះទេ ប្រសិនបើអ្នកឈររបៀបអោនៗ ហើយធ្វើការបង្ហាញអំណាចរបស់ខ្លួននៅក្នុងថ្នាក់ ដោយដើរឈានជើងឆ្ពោះទៅមុខដោយស្វាហាប់ · ធ្វើការដកដង្ហើមវែងៗ និងមួយៗ មុននឹងនិយាយអ្វីដែលសំខាន់។ ការដកដង្ហើមធំនឹងធ្វើឲ្យអ្នកអាចគ្រប់គ្រងសម្លេងរបស់ខ្លួន និងច្រានចោលនូវភាពតានតឹងពីបំពង់ក។ ម្យ៉ាង អ្នកត្រូវគិតថាអ្នកនិយាយចេញពីក្បាលពោះ ជាជាងការនិយាយចេញពីក ប្រសិនបើមានបញ្ហាសម្លេង តើអ្នកគួរធ្វើអ្វីខ្លះ? · សម្រាកសម្លេង ៖ បន្ថយ ឬបញ្ឈប់ការនិយាយពេលទៅដល់ផ្ទះ · សម្រករាងកាយ ៖ សម្រាក ងូតទឹកក្តៅអ៊ុនៗ · ស្រូបយកចំហាយទឹក ដើម្បីបន្សើមផ្នែកខាងក្រោយនៃបំពង់ក និងបន្ថយការឈឺចាប់ · ខ្ពុរមាត់ជាមួយនឹងទឹកអំបិលពុះ ដែលទុកឲ្យត្រជាក់ ដើម្បីកាត់បន្ថយការឈឺចាប់ និងប្រឆាំងនឹងការឆ្លងរោគ · ទទួលទានទឹកឲ្យបានច្រើន (១លីត្រកន្លះក្នុងមួយថ្ងៃ) · ឆាប់ចូលគេង · ទុកពេលខ្លះសម្រាប់ខ្លួនឯង ដើម្បីឲ្យការហើម និងការរលាកនៃខ្សែសម្លេង បានស្រកចុះទៅវិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ជំងឺឈឺបំពង់កជាធម្មតាមិនត្រូវព្យាបាលដោយថ្នាំផ្សះនោះទេ។ ដោយកន្លងទៅយើងបានឃើញហើយថា បាក់តេរីបានស៊ាំទៅនឹងថ្នាំផ្សះដោយការប្រើប្រាស់មិនបានត្រឹមត្រូវ នេះជាហេតុបណ្តាលឲ្យគ្រោះថ្នាក់និងពេលខ្លះដល់អាយុជីវិតថែមទៀតផង។ ជាឧទាហរណ៍ ជំងឺឈឺបំពង់កជាញឹកញាប់បណ្តាលមកពីវីរុស មិនមែនបាក់តេរីនោះទេ នេះមានន័យថាការប្រើប្រាស់ថ្នាំផ្សះដើម្បីព្យាបាលគឺគ្មានប្រសិទ្ធភាពឡើយ។ ការពិតទៅវាបណ្តាលមកពី អាល្លែកហ្ស៊ី អាកាសធាតុពុលខាងក្រៅ និងជំងឺមួយចំនួនដូចជា ផ្តាសាយ កញ្រ្ជឹល អ៊ុតស្វាយ និងរលាកបំពង់កជាដើម។ ជំងឺទាំងអស់នេះគឺឆ្លងតាមវីរុស ដែលមិនមានប្រតិកម្មជាមួយនឹងថ្នាំផ្សះឡើយ។  ឥឡូវនេះទស្សនាវដ្តី ហេលស៍ថាមនឹងនាំយកឱសថមួយចំនួនដែលមានប្រសិទ្ធភាពព្យាបាលឈឺបំពង់កមកបង្ហាញ៖ ឫសដើមអែម៖ ឫសរបស់ដើមអែម ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺឈឺបំពង់កជាយូរណាស់មកហើយ ហើយតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ប្រសិនបើលាយវាជាមួយនឹងទឹកឲ្យទៅជាល្បាយសម្រាប់ខ្ពុរមាត់នោះវារឹតតែមានប្រសិទ្ធភាពថែមទៀត។ ស្លឹកដើមអែម៖ ទោះបីជាយើងមិនទាន់មានការសិក្សាស្រាវជ្រាវច្រើនពីស្លឹកដើមអែមក៏ដោយក៏ប៉ុន្តែវាគឺជាថ្នាំបុរាណមួយដែលប្រើសម្រាប់ព្យាបាលជំងឺឈឺបំពង់ក ជាពិសេសគេបានរកឃើញថាប្រជាជនអាមេរិកក៏បានប្រើវាដើម្បីព្យាបាលក្អកផងដែរ។    ស្លឹកដើមអែមនេះមានសភាពរអិលៗ ដែលយកទៅលាយជាមួយនឹងទឹក រួចកូរហើយយើងនឹងអាចផឹកបាន។ បើមិនដូច្នោះទេអ្នកអាចរកទិញថ្នាំឈឺបំពង់កដែលផ្សំពីស្លឹកដើមអែមនេះក៏បាន។ ទឹកឃ្មុំ៖ អ្នកអាចលាយទឹកឃ្មុំនៅក្នុងតែ រួចអ្នកអាចទទួលទានដូចទឹកធម្មតា។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថានេះជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ទឹកអំបិល៖ ខ្ពុរមាត់ជាមួយទឹកអំបិលក៏ជាវិធីព្យា-បាលមួយផ្សេងទៀត ហើយវាអាចកាត់បន្ថយទឹករងៃនៅក្នុងបំពង់ក និងសម្លាប់បាក់តេរីនៅក្នុងបំពង់កយ៉ាងមានប្រសិទ្ធភាព។ ឫសរបស់ម៉ាស្មម៉ាឡូ ( Marshmallow root)៖ ការប្រើប្រាស់របស់វាក៏ដូចនឹងការប្រើប្រាស់ស្លឹកអែមដែរ ដោយសារឬសរបស់ម៉ាស្មឡូមានសារជាតិរំអិលសម្រាប់ព្យាបាលឈឺបំពង់ក។ អ្នកគ្រាន់តែយកឫសណាដែលស្ងួតដាក់ក្នុងទឹកក្តៅដាំពុះបរិភោគដូចជាទឹកតែ។ សេក និងអ៊ីឈីណាស៊ា  (Sage and Echinacea)៖ ប្រើប្រាស់សេកនិងអីុឈីណាស៊ាទាំងពីរជាមួយគ្នាជួយកាត់បន្ថយរោគសញ្ញាឈឺបំពង់ក។ អ្នកអាចប្រើជាស្ព្រេយ៍បាញ់ ដែលមានប្រសិទ្ធភាពដូចថ្នាំពេទ្យដែរ។ ជីអង្កាម៖ អ្នកវិទ្យាស្ត្របានរកឃើញថាជីប្រភេទស្ព្រេន៍បាញ់មានប្រសិទ្ធភាពជួយសម្រួលអាការៈឈឺបំពង់កនឹងធ្វើឲ្យខ្យល់ដកដង្ហើមស្រស់ថ្លា។  

Share

សំណួរ ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានចម្ងល់មួយទាក់ទងនឹងបញ្ហាបំពង់ក គឺថាតែងតែមានស្លេស្មនៅជាប់បំពង់កជានិច្ច ទោះបីខ្ញុំមិនមានអាការៈក្អក ឬឈឺបំពង់កក៏ដោយ ហើយពេលខ្លះមានស្លេស្មច្រើនទៀតផង បន្ទាប់ពីខ្ញុំបានញុំាអាហារមានរសជាតិផ្អែមៗរួច។ តើនេះបណ្តាលមកពីបញ្ហាអ្វី? ចម្លើយ៖ ជាទូទៅ វាច្រើនទាក់ទងនឹងការអាលែ្លកហ្ស៊ីទៅនឹងអាហារដែលយើងបរិភោគដូចជាអាហារផ្អែម ហិរ ប្រៃ ផ្អាប់ ទឹកកកជាដើម។ ជាក់ស្តែង ករណីរបស់ប្អូនគឺទាក់ទងទៅនឹងការអាល្លែកហ្ស៊ីនឹងអាហារផ្អែម ដែលនាំឲ្យមានការបញ្ចេញស្លេស្ម (mucus) ចេញមកច្រើន ដោយស្រទាប់ជាលិកាសើម(mucusa layer) របស់បំពង់ក។ ដើម្បីដោះស្រាយបញ្ហានេះប្អូនគ្រាន់តែចៀសវាងនូវអាហាររសជាតិផ្អែម ឬសារធាតុដែលជាមូលហេតុនៃអាល្លែកហ្ស៊ីនោះតែម្តង។ ម្យ៉ាងទៀត ការអាល្លែកហ្ស៊ី ក៏អាចបណ្តាលឲ្យមានការកកើតនូវគ្រាប់សាច់លើជញ្ជាំងបំពង់ក ដែលហៅថា Pharyngranulation ដែលជាមូលហេតុនៃការបញ្ចេញស្លេស្មប្រចាំ ស្ងួតបំពង់ក និងក្អកផងដែរ ដែលក្នុងករណីនេះទាមទារឲ្យមកជួបវេជ្ជបណ្ឌិតផ្នែក ENT ដើម្បីធ្វើការបំបែកគ្រាប់សាច់នោះចេញ(Cauterisation)។ សូមជម្រាបផងថា ករណីប្រើប្រាស់ថ្នាំដើម្បីការពារអាលែ្លកហ្ស៊ីទុកជាមុន ពពួកantihistamine អាចធ្វើទៅបាន ប៉ុន្តែមិនអាចការពារបាន100%នោះទេ ដូចនេះបើដឹងថាមានអាល្លែកហ្ស៊ីជាមួយរបស់ណាមួយនោះយើងត្រូវឈប់បរិភោគឬ ក៏ឈប់ប្រើប្រាស់របស់ទាំងនោះ យើងអាចចៀសផុតពីជំងឺទាំងនោះបាន។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share
Top