Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ​ ៖ ខ្ញុំបាទមានអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពង់ចាម។ សមាជិកក្រុមគ្រួសាររបស់ខ្ញុំមួយចំនួន មានជំងឺមហារីក។ ខ្ញុំចង់សួរវេជ្ជបណ្ឌិតថា តើធ្វើដូចម្តេចទើបខ្ញុំអាចដឹងថាខ្លួនឯងមានជំងឺមហារីក ឬមិនមាន? ចម្លើយ ៖ ដោយសារក្រុមគ្រួសាររបស់អ្នកធ្លាប់មានប្រវត្តិកើតជំងឺមហារីក នោះអ្នកគួរតែស្វែងរកការពិនិត្យរកមើលសញ្ញានៃជំងឺមហារីក។ វិធីសាស្រ្តក្នុងការរកមើលជំងឺមហារីក អាចជួយអ្នកក្នុងការបែងចែក និងកំណត់ពីសញ្ញាសង្ស័យនានាពីប្រភេទនៃជំងឺមហារីក។ គេអាចរកមើលបានតាមវិធីសាស្រ្តទាំងនោះពីសញ្ញាដំបូងនិងរោគសញ្ញាដទៃទៀតនៃជំងឺមហារីក (ជាពិសេសសម្រាប់ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកថ្លើមជាដើម) ដើម្បីឲ្យការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលមុនជំងឺអាចរាលដាលកាន់តែខ្លាំងក្លា។  ការពិនិត្យរកមើលជំងឺមហារីករួមបញ្ចូលនូវវិធីសាស្រ្ត ការវិភាគក្នុងមន្ទីរពិសោធន៍ ពិនិត្យតាមរយៈ Ultrasonography និងដោយប្រើប្រាស់ X-ray។ មានកត្តាមួយចំនួនដែលចាំបាច់ឲ្យអ្នកត្រូវស្វែង រកការពិនិត្យដូចជា៖ • អ្នកមានកត្តាដែលអាចប្រឈមនឹងការកើតជំងឺមហារីក៖ ប្រវត្តិក្រុមគ្រួសារដែលធ្លាប់មានជំងឺមហារីក អ្នកដែលមានអាយុ ៥០ឆ្នាំ ជក់បារី ឬអ្នកដែលមានផ្ទុកនូវវីរុសថ្លើម B ឬC។ • ប្រសិនអ្នកសង្កេតឃើញមានរោគសញ្ញាទូទៅមួយចំនួនដូចជា៖ -    ការឡើងក្រាស់ ឬដុំនៅលើផ្នែករាងកាយណាមួយ -    ស្លេកស្លាំង ឬឡើងលឿងជាប្រចាំ -    របួសលើស្បែក ឬមាត់ ដែលមិនជាសះស្បើយហើយក្លាយទៅជាឫស ឬដុំពកពណ៌ខ្មៅផ្សេងៗ -    ឈឺក្បាលធ្ងន់ធ្ងរ អាចមានលាយឡំនឹងការក្អួត ឬមិនមាន (ភាគច្រើននៅពេលព្រឹក) អាការៈប្រកាច់ -    ក្អកជាប់លាប់ កំហាកមានឈាម និងសំឡេងស្អក -    មានការហូរឈាមពីច្រមុះ ឬប្រែប្រួលការស្តាប់ -    មិនឃ្លានអាហារ ស្រកទម្ងន់ និងអស់កម្លាំងដោយមិនដឹងមូលហេតុ -    ឡើងកម្តៅកម្រិតស្រាល ដោយគ្មានមូលហេតុជាក់លាក់ -    ពិបាកក្នុងការលេបអាហារ បញ្ហារំលាយអាហារ ឬឈឺចាប់ផ្នែកតំបន់ពោះ -    ផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់ ដោយអាចមានឈាមក្នុងលាមក ទល់លាមក និងរាកជាប្រចាំ -    មានឈាមក្នុងទឹកនោម -    ហូរឈាមនៅផ្នែកខ្លះនៃរាងកាយដោយគ្មានហេតុផលពិតប្រាកដ និងកន្ទួលក្រហម (ដូចឈាម)នៅក្រោមស្បែក។ បកស្រាយដោយ​ ៖  វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ម្តាយខ្ញុំមានជំងឺទឹកនោមផ្អែម១ឆ្នាំហើយ។ ខ្ញុំឮគេថាជំងឺនេះជាជំងឺតពូជ តើជាការពិតឬទេ? ហើយខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបង្ការកុំឲ្យកើតជំងឺនេះ? ចម្លើយ ៖ ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានភាគរយនៃតំណពូជនៅក្នុងបញ្ហាជំងឺនេះ។ ប្រសិនបើក្នុងគ្រួសារដែលមានឳពុក ឬម្តាយមានជំងឺទឹកនោមផ្អែម អត្រានៃការកើតទឹកនោមផ្អែមក្នុងអំឡុងពេលរស់នៅរបស់កូន មានរហូតដល់៣០-៤០%។ មានន័យថាក្នុងចំណោមកូន១០នាក់ អាចមាន៣ទៅ៤នាក់កើតជំងឺនេះ ចំណែកការកើតជំងឺនៅពេលណា គឺមិនអាចកំណត់បានទេ តែគេអាចត្រឹមតែនិយាយបានថា កត្តាតំណពូជក្នុងជំងឺទឹកនោមផ្អែមពិតជាមានមែន។  ទោះជាយ៉ាងណាក៏ដោយ ៦០-៧០%ទៀតនៃមូលហេតុបង្កជាជំងឺទឹកនោមផ្អែម អាចបណ្តាលមកពីការបរិភោគ និងការរស់នៅប្រចាំថ្ងៃ។ ដូចនេះ កាឡូរីខ្ពស់ ឬអាហារប៉ូវ ដូចជាអាហារដែលមានជាតិស្ករខ្ពស់ ខ្លាញ់ សាច់ច្រើន និងមិនសូវមានបន្លែ។ អាហារទាំងនេះ ធ្វើឲ្យយើងឡើងទម្ងន់ និងបង្កើនការប្រើអាំងស៊ុយលីនមិនបានល្អ ហើយវាបង្កឲ្យជាតិស្ករកើនឡើង និងបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ក្នុងរយៈពេល១០ ទៅ១៥ឆ្នាំខាងមុខ ប្រសិនបើអ្នកជំងឺមិនបានធ្វើការបញ្ចុះទម្ងន់មកវិញ។ គេឃើញថាប្រសិនបើយើងបញ្ចុះទម្ងន់៥%នៃទម្ងន់ខ្លួន និងជាអតិបរមា១០%នោះ អត្រានៃការកើតជំងឺទឹកនោមផ្អែមអាចចុះទាបជាង៥០%។ ការកាត់បន្ថយភាពតានតឹងក៏ចាំបាច់ដែរ ពោល គឺកុំធ្វើការងារណាដែលជាការងារគិតច្រើន ព្រោះវាអាចនាំឲ្យស្ត្រេស។ គេបានរកឃើញថា អ្នកមានការងារទទួលខុសត្រូវខ្ពស់ មានសម្ពាធអារម្មណ៍ខ្ពស់ ធ្វើឲ្យប្រឈមខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែមលើសឈាម និងបេះដូងខ្ពស់ជាងគេ។  ត្រូវហាត់ប្រាណឲ្យបានញឹកញាប់ ដោយគ្រាន់តែដើរឲ្យញាប់ជាងធម្មតារយៈពេល៣០នាទីក្នុងមួយថ្ងៃ៥ថ្ងៃក្នុងមួយសប្តាហ៍។ វិធីទាំង៣ដែលបានរៀបរាប់ខាងលើ បើប្អូនអាចធ្វើបាននោះ ប្អូនអាចកាត់បន្ថយមិនឲ្យកើតជំងឺនេះបានពី៥០-៨០%។ ប្រសិនបើជា ជំងឺរលាកទងសួតរ៉ាំរ៉ៃ រួមនឹងមានការប្រើប្រាស់ថ្នាំជាប្រចាំវិញនោះ ត្រូវតែដឹងមុនថា ជំងឺនោះកើតឡើងបណ្ដាលមកពីអ្វី។ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ បណ្ដាលមកពីបញ្ហា អាលែ្លកហ្ស៊ី (ជំងឺហឺត) គឺតម្រូវឲ្យប្រើប្រាស់ថ្នាំជាប្រចាំថ្ងៃ។ តែការប្រើប្រាស់ថ្នាំជាប្រចាំ មានច្រើនលក្ខណៈដោយឡែកៗពីគ្នាទៅតាមប្រភេទនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ចំពោះការព្យាបាលលើជំងឺរលាកទងសួតរ៉ាំរ៉ៃ ថាអាចជាសះ-ស្បើយ ឬ មិនជាអាស្រ័យទៅលើមូលហេតុបង្ក ដែលមូលហេតុខ្លះអាចព្យាបាលជា រីឯមូលហេតុខ្លះទៀតអាចត្រឹមកាត់បន្ថយ ឬ សម្រួលដល់ជីវភាពរស់នៅ និងសុខភាពអ្នកជំងឺឲ្យបានធូរស្បើយក្នុងរយៈពេលកំណត់ណាមួយប៉ុណ្ណោះដើម្បីប្រកបមុខរបរបានធម្មតា ដោយទាមទារឲ្យគាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។ បកស្រាយដោយ​ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ ហើយសព្វថ្ងៃលោកជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំមានអាយុ ២៧ឆ្នាំ កម្ពស់ ១.៥០ម៉ែត្រ ទម្ងន់ ៤៧គីឡូក្រាម មានមុខរបរជាអ្នកធ្វើការ។ ខ្ញុំមានជំងឺរលាកទងសួត ដែលកើតមានជាយូរមកហើយ។ សព្វថ្ងៃខ្ញុំទទួលបានការព្យាបាលដោយត្រូវប្រើប្រាស់ថ្នាំរលាកទងសួតជាប្រចាំថ្ងៃ ហើយខ្ញុំចង់ដឹងថា តើជំងឺរលាកទងសួតអាចព្យាបាលតាមវិធីណាខ្លះទៀត? ចម្លើយ ៖ មុននឹងឆ្លើយតបសំណួរក្នុងការព្យាបាល ជាដំបូងសូមធ្វើការញែកឲ្យដាច់នូវជំងឺរលាកទងសួតជា ២ ផ្នែក ថាតើវាជាជំងឺរលាកទងសួតស្រួចស្រាវ ឬរ៉ាំរ៉ៃ? ប្រសិនបើជារលាកទងសួតស្រួចស្រាវ ភាគច្រើនមូលហេតុដែលបង្កគឺបណ្ដាលមកពី វីរុស និងតែងតែកើតឡើងក្រោយជំងឺផ្ដាសាយ ដែលធ្វើឲ្យមានរោគសញ្ញាដូចជាហត់តិចៗ ក្អក និងមានស្លេស្មជាដើម។ ចំពោះជំងឺប្រភេទនេះ តម្រូវឲ្យមានការព្យាបាលបន្ទាន់ដើម្បីចៀសវាងការវិវឌ្ឍទៅជា ជំងឺរលាកទងសួត ឬ ជំងឺរលាកសួតរ៉ាំរ៉ៃ។  ប្រសិនបើជា ជំងឺរលាកទងសួតរ៉ាំរ៉ៃ រួមនឹងមានការប្រើប្រាស់ថ្នាំជាប្រចាំវិញនោះ ត្រូវតែដឹងមុនថា ជំងឺនោះកើតឡើងបណ្ដាលមកពីអ្វី។ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ បណ្ដាលមកពីបញ្ហា អាលែ្លកហ្ស៊ី (ជំងឺហឺត) គឺតម្រូវឲ្យប្រើប្រាស់ថ្នាំជាប្រចាំថ្ងៃ។ តែការប្រើប្រាស់ថ្នាំជាប្រចាំ មានច្រើនលក្ខណៈដោយឡែកៗពីគ្នាទៅតាមប្រភេទនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ចំពោះការព្យាបាលលើជំងឺរលាកទងសួតរ៉ាំរ៉ៃ ថាអាចជាសះ-ស្បើយ ឬ មិនជាអាស្រ័យទៅលើមូលហេតុបង្ក ដែលមូលហេតុខ្លះអាចព្យាបាលជា រីឯមូលហេតុខ្លះទៀតអាចត្រឹមកាត់បន្ថយ ឬ សម្រួលដល់ជីវភាពរស់នៅ និងសុខភាពអ្នកជំងឺឲ្យបានធូរស្បើយក្នុងរយៈពេលកំណត់ណាមួយប៉ុណ្ណោះដើម្បីប្រកបមុខរបរបានធម្មតា ដោយទាមទារឲ្យគាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេស សណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធនកម្ម សល្យសាស្រ្ត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីសំរាកព្យាបាល អាយ សីុ យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និង ប៊ែលសិក © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៥ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម សព្វថ្ងៃជា និស្សិត។ ខ្ញុំមានបញ្ហាសុខភាព ដោយពេលក្រោកពីគេងចេះតែមានអារម្មណ៍ថា ចង់ក្អួត ឈឺបំពង់ក និងមានអាការៈស្ងួតបំពង់ក ចេះតែរមួលពោះ ពេលញ៉ាំក៏ឈឺ មិនញ៉ាំក៏ឈឺ។ រោគសញ្ញាខាងលើកើតមានឡើង ៤ឆ្នាំមកហើយ ហើយបន្ថែមពីរោគសញ្ញាខាងលើ ខ្ញុំតែងតែមានអារម្មណ៍ហត់ និងឈឺឆ្អឹងខ្នង។ ខ្ញុំធ្លាប់ប្រើ ថ្នាំសម្រាប់ព្យាបាលរលាកក្រពះ និងពោះវៀន តែខ្ញុំមិនមានប្រើថ្នាំប្រចាំកាយនោះទេ។  ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តើខ្ញុំត្រូវទទួលបានការព្យាបាលដូចម្តេច? ចម្លើយ៖ តាមការរៀបរាប់របស់ប្អូន វាអាចជារោគសញ្ញាទាក់ទងទៅនឹងបញ្ហាក្រពះ ឬក៏បណ្ដាលមកពីបញ្ហាឆ្អឹងខ្នង។ ជាធម្មតា មុននឹងគ្រូពេទ្យព្យាបាលជំងឺ គ្រូពេទ្យត្រូវពិនិត្យមើលអ្នកជំងឺ សួរនាំថតឆ្លុះ ថតកាំរស្មី X ឬមើលឈាមបន្ថែម។ បើសិនជាប្អូនមានសំណួរ ឬ ការងឿងឆ្ងល់បន្ថែម សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានកាន់តែច្បាស់ និងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ព្រមទាំង សន្សំសំចៃថវិកា និងពេលវេលា។ បកស្រាយដោយ​ ៖ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំអាយុ១៨ឆ្នាំ កម្ពស់១ម៉ែត្រ៥៧ ទម្ងន់៥០គីឡូក្រាម រស់នៅខេត្តកំពង់ធំ។ នាងខ្ញុំមិនមានរោគសញ្ញាអ្វីទេ ដោយសារម្តាយរបស់ខ្ញុំមានជំងឺលើសសម្ពាធឈាម នាងខ្ញុំចង់សួរលោកគ្រូពេទ្យថា តើជំងឺលើសសម្ពាធឈាមនេះអាចបន្តពីម្តាយមកកូនដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីបង្ការមិនឲ្យកើតជំងឺនេះ? តើអាហារណាខ្លះ ដែលខ្ញុំគួរតម? ហេតុអ្វី? ចម្លើយ ៖ ជាធម្មតា ជំងឺលើសសម្ពាធឈាមមាននិយមន័យអន្តរជាតិថ្មីបំផុតគឺនៅពេលសម្ពាធឈាមលើសពី១៤០/៩០ មីលីម៉ែត្របារ៉ត។ ជំងឺនេះជាឃាតករលាក់មុខ ដែលកំពុងវាយលុកប្រជាជនទូទាំងពិភពលោកជាង១០០០លាននាក់ ហើយក៏ត្រូវបានប៉ាន់ប្រមាណថាវានឹងកើនឡើងដល់១៥០០លាននាក់ នៅឆ្នាំ២០២៥ខាងមុខ។ នេះបានសេចក្តីថា មនុស្សម្នាក់ក្នុងចំណោម៣នាក់អាចនឹងប្រឈមជាមួយជំងឺនេះ ដែលវាជាបន្ទុកធ្ងន់ធ្ងរដល់សង្គមបញ្ហាសុខភាពសាធារណៈ និងសេដ្ឋកិច្ចផងដែរ។ ជំងឺលើសសម្ពាធឈាមនេះទៀតសោត ក៏ពុំមានរោគសញ្ញាណាមួយទេ គឺវាស្តែងចេញជាផលវិបាកតែម្តង ដែលរួមមាន៖ • ស្ទះសរសៃឈាមខួរក្បាល ឬដាច់សរសៃឈាមខួរក្បាល • អាចឲ្យពិការភ្នែក • ស្ទះសរសៃឈាមបេះដូង ឬខ្សោយបេះដូង • ខូចតម្រងនោមជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺអាចនឹងមានអាការៈតិចតួច ដូចជា រួយក ព្រឹលភ្នែក ឬស្រវាំងភ្នែក ឈឺក្បាល និងវិលមុខ។ ក្រោយពីវាស់សម្ពាធឈាម ឃើញមានការកើនឡើងលើសពី១៤០/៩០មីលីម៉ែត្របារ៉ត ត្រូវមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា អ្នកពិតជាកំពុងប្រឈមជាមួយនឹងជំងឺលើសសម្ពាធឈាមប្រាកដមែន។ មានករណីជាច្រើនបានកើតឡើង រួមជាមួយចម្ងល់មួយចំនួនត្រូវបានចោទសួរទាក់ទងនឹងជំងឺលើសសម្ពាធឈាម។  ជំងឺលើសសម្ពាធឈាមមិនមែនជាជំងឺឆ្លង ឬជំងឺតពូជនោះទេ ប៉ុន្តែវាត្រូវបានកំណត់ថាជាជំងឺដែលមានលក្ខណៈគ្រួសារ បានន័យថា វាមានហ្សែនកំណត់។ ករណីក្នុងក្រុមគ្រួសារមួយដែលមានម្តាយ ឬឳពុកកើតជំងឺលើសសម្ពាធឈាមនោះ កូនៗនឹងអាចមានលទ្ធភាពប្រឈមនឹងជំងឺនេះក្នុងភាគរយខ្ពស់ជាងអ្នកដទៃ។ ដើម្បីកាត់បន្ថយ ឬចៀសវាងពីជំងឺនេះ ប្អូនគួរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កុំពិសាគ្រឿងស្រវឹងច្រើន កុំពិសាបារី ឬផលិតផលថ្នាំជក់ផ្សេងៗ និងចៀសវាងបរិភោគអាហារប្រៃ។  គួរបញ្ជាក់ថា ការហូបប្រៃនាំឲ្យមានជំងឺលើសសម្ពាធឈាមនេះ ត្រូវបានរកឃើញតាំងពី១៥០០ឆ្នាំ មុនគ.ស ដោយអ្នកប្រាជ្ញចិន គឺថាកាលណាយើងបរិភោគអំបិល វានឹងធ្វើឲ្យមានការទាញជាតិទឹក ចូលក្នុងសរសៃឈាម នោះបរិមាណឈាមនឹងកើនឡើងជាហេតុបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ៖ ខ្ញុំបាទមានអាយុ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៨ទម្ងន់៦៣គីឡូក្រាម មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ ប្រហែលជា១ឆ្នាំជាងនេះ ខ្ញុំតែងមានបញ្ហាបំពង់ក  មានស្លេស្មជាប្រចាំ និងឧស្សាហ៍ឈឺក្បាលពេលព្រឹក។ អ្វីដែលសំខាន់នោះ គឺខ្នងរបស់ខ្ញុំបែរជាមានមុនខុសធម្មតា។ ក្រោយមកខ្ញុំក៏ទៅពិនិត្យ ហើយគ្រូពេទ្យបានឲ្យថ្នាំគ្រាប់សម្រាប់លេប ប៉ុន្តែហាក់ដូចជាមិនបានធូរស្រាលទាល់តែសោះ។ ខ្ញុំចង់សួរថា តើបញ្ហាស្លេស្មនៅបំពង់កជាប្រចាំនេះ បណ្តាលមកពីមូលហេតុអ្វី? តើមានវិធីសាស្រ្តណាអាចព្យាបាលឲ្យជាសះស្បើយឬទេ? ចម្លើយ ៖ តាមអាការៈរបស់ប្អូន បណ្តាលមកពីប្អូនមានបញ្ហារលាកបំពង់ករុំារ៉ៃ ឬអាល្លែកហ្ស៊ីបំពង់ក ព្រោះបញ្ហាទាំងនេះធ្វើឲ្យប្អូនជួបប្រទះបញ្ហាស្លេស្មក្នុងរយៈពេលយូរបែបនេះ។ ក្រៅពីនេះ វិធីព្យាបាលដែលត្រឹមត្រូវ គឺគប្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាល និងដំបូន្មាន និងត្រូវរកមូលហេតុបង្កឲ្យច្បាស់ ហើយចៀសវាង( Avoid allergen ) ទើបការព្យាបាលមានប្រសិទ្ធភាព។ ​ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំសង្កេតឃើញថាប៉ុន្មានខែកន្លងមកនេះ រដូវរបស់ខ្ញុំតែងតែមកច្រើនខុសធម្មតាហើយនៅមានអាការៈឈឺក្បាលតិចតួចប៉ុន្មានថ្ងៃដំបូង។ ខែខ្លះវិញក្នុងរយៈពេលមួយខែខ្ញុំ មករដូវពីរដង។ តើលក្ខណៈបែបនេះមានការប៉ះពាល់ដល់សុខភាពរបស់ខ្ញុំដែរឬទេ? ចម្លើយ ៖ វដ្ដរដូវធម្មតារបស់ស្រ្ដី គឺមានរយៈពេល២៨ថ្ងៃ និងមានការប្រែប្រួលជាធម្មតា ពី២៥ថ្ងៃទៅ៣៥ថ្ងៃ។ បរិមាណឈាមរដូវវិញមាន ប្រហែល៣០មីលីលីត្រ និងមានរយៈពេលយ៉ាងច្រើន១សប្ដាហ៍ប៉ុណ្ណោះ។ ការមករដូវច្រើនញឹកញាប់ធ្វើឲ្យមានផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាព (ហេវ ហត់ ស្លេកស្លាំង) ក្នុងករណីនេះសូមប្អូនស្រីអញ្ជើញទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប។ បកស្រាយដោយ ៖  សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ 24 ឆ្នាំ មានផ្ទៃពោះ 2 ខែហើយ។ ខ្ញុំតែងតែឮពីបញ្ហាសុកពាំងមាត់ស្បូន តើវាជាបញ្ហាធ្ងន់ធ្ងរឬយ៉ាងណា? តើមានវិធីបង្ការទេ? ចម្លើយ ៖ សុក ជារចនាសម្ព័ន្ធមួយដែលលូតលាស់នៅក្នុងស្បូននៅអំឡុងពេលមានផ្ទៃពោះ ហើយមានតួនាទីផ្តល់នូវអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដល់ទារក ព្រមទាំងដឹកជញ្ជូនចេញមកវិញនូវកាកសំណល់។ បញ្ហាសុកពាំងមាត់ស្បូនអាចកើតឡើងនៅពេលសុករបស់ទារកគ្របដោយផ្នែក ឬទាំងស្រុងលើមាត់ស្បូនរបស់ម្តាយ។ សុកពាំងមាត់ស្បូនអាចបណ្តាលឲ្យមានការហូរឈាមធ្ងន់ធ្ងរនៅអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។  អ្នកថែទាំសុខាភិបាលរបស់អ្នកនឹងណែនាំឲ្យអ្នកចៀសវាងសកម្មភាពដែលអាចបង្កឲ្យមានការកន្ត្រាក់ដូចជាការរួមភេទ ការបាញ់លាងទ្វារមាស ការប្រើប្រាស់សំឡីអនាម័យប្រភេទឆ្នុកឬក៏សកម្មភាពដែលអាចបង្កើនការប្រឈមនឹងការហូរឈាមដូចជា រត់ ចោងហោង និងការលោតជាដើម។ មូលហេតុពិតនៃបញ្ហាសុកពាំងមាត់ស្បូនមិនទាន់ត្រូវបានដឹងពិតប្រាកដឡើយ ប៉ុន្តែមានកត្តាមួយចំនួនអាចជំរុញឲ្យប្រឈមនឹងបញ្ហានេះបានរួមមាន សម្លាករបួសនៅនឹងស្បូន (ការវះកាត់ពីមុន ឬការវះកាត់សម្រាលកូន) ការកាត់ដុំសាច់នៅស្បូន ការធ្លាប់មានបញ្ហាសុកពាំងមាត់ស្បូន ការពពោះកូន លើសពីមួយនៅអាយុ 35ឆ្នាំ ឬលើសពីនេះ ស្ត្រីជក់បារី ការប្រើប្រាស់កូកាអ៊ីន ព្រមទាំងការឆ្លងកាត់ដំណើរការពង្រីកមាត់ស្បូន ដើម្បីធ្វើការចៀរ ឬកាត់យកជាលិកាមកពិនិត្យជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៨ឆ្នាំ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃ មានមុខរបរជានិស្សិត។ ខ្ញុំមានចម្ងល់ទាក់ទងនឹងសុខភាព ដោយសារខ្លួនខ្ញុំផ្ទាល់មានអាការៈ ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ មានជាតិរំអិលក្នុងមាត់ និងឆ្អល់ពោះ ហើយរោគសញ្ញានេះមានរយៈពេល ៣ឆ្នាំមកហើយ។ ក្រៅពីអាការៈខាងលើ ខ្ញុំមានអារម្មណ៍ថប់ដង្ហើម និងគិតច្រើន។ តើខ្ញុំមានបញ្ហាអ្វី ហើយត្រូវព្យាបាលដោយរបៀបណា? ចម្លើយ ៖ យោងតាមការរៀបរាប់របស់ប្អូនខាងលើនេះ  បញ្ហារបស់ប្អូនអាចបណ្ដាលមកពីក្រពះ បញ្ហាថប់អារម្មណ៍ ឬ មកពីពពួកសត្វល្អិត(ព្រូន)។ ដូច្នេះ មុននឹងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្អូនគប្បីទៅ ពិគ្រោះ និងទទួលការពិនិត្យពីគ្រូពេទ្យទូទៅ ឬ គ្រូពេទ្យឯកទេស ដើម្បីវាយតម្លៃក្នុងការធ្វើរោគវិនិច្ឆ័យ។ បកស្រាយដោយ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ 28 ឆ្នាំ កម្ពស់ 1,62 ម ទម្ងន់ 56 គក និងកំពុងមានទម្ងន់កូនទី 2ជាង 6ខែ។ គួរបញ្ជាក់ថា ដោយសារកាលពី កូនទី1 ខ្ញុំធ្លាប់មានបញ្ហាស្ងួតទឹកភ្លោះ ដោយឡែកសម្រាប់កូនទី 2 នេះតើខ្ញុំអាចនឹងមាន បញ្ហានេះម្តងទៀតឬទេ? តើខ្ញុំគួរធ្វើយ៉ាងណា? តើការបរិភោគទឹកដូងច្រើនអាចមានប្រយោជន៍ ឬប៉ះពាល់ដល់ទារកឬទេ? ចម្លើយ៖  ជាង 8%នៃស្ត្រីមានផ្ទៃពោះអាច មានកម្រិតទឹកភ្លោះទាប និងប្រហែល 4%ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហា oligohydramnios (ស្ងួតទឹកភ្លោះ)។ ទឹកភ្លោះជាផ្នែកមួយនៃប្រព័ន្ធទ្រទ្រង់ជីវិតរបស់ទារក ហើយវាត្រូវបានបង្កើតឡើងក្រោយពីថង់ទឹកភ្លោះលេចចេញជារូបរាងនៅប្រហែលអំឡុងថ្ងៃទី12 នៃការបង្កកំណើត។ នៅពេលដែលទារកធ្វើការលូតលាស់ គេនឹងមានចលនានៅក្នុងស្បូនរបស់ម្តាយដោយមានជំនួយពីទឹកភ្លោះនេះហើយ។ ប្រសិនបើកម្រិតទឹកភ្លោះតិចពេកនោះ វាត្រូវបានហៅថា oligohydramnios (ការស្ងួតទឹកភ្លោះ)។ Oligohydramnios អាចសង្កេតឃើញនៅក្នុងអំឡុងពាក់កណ្តាលត្រីមាសទី 2 និងអាចបង្កឲ្យមានផលវិបាកមួយចំ-នួនរួមមាន Intrauterine Growth Restriction (ការរារាំងការលូតលាស់របស់ទារកនៅក្នុងស្បូន) ការសម្រាលកូនមុនខែ ព្រមទាំងផល-វិបាកផ្សេងៗនៅពេលសម្រាលកូន ដូចជាការសង្កត់លើទងសុក ការឆ្លងចូលនៃកាកសំណល់លាមករបស់ទារកចូលក្នុងទឹកភ្លោះ និងការសម្រាលកូនតម្រូវឲ្យវះកាត់។  ការមានបញ្ហាស្ងួតទឹកភ្លោះនេះកើតឡើងនៅក្នុងការពពោះលើកទីមួយ មិនបានបង្កើនឱកាសក្នុងការមានបញ្ហានេះជាថ្មីឡើយ។  ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួននៃការមានកម្រិតទឹកភ្លោះតិច៖ 1.    កំហុសកំណពីកំណើត៖ បញ្ហាជាមួយនឹង ការលូតលាស់នៃតម្រងនោម ឬបំពង់បង្ហូរ នោមដែលអាចបង្កឲ្យការផលិតទឹកនោមបានតិច និងនាំឲ្យកម្រិតនៃទឹកភ្លោះក៏មានតិចផងដែរ។ 2.    មានបញ្ហាសុក៖ បើសុកមិនអាចផ្តល់នូវឈាមនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅកាន់ទារកទេ នោះទារកនឹងអាចបញ្ឈប់ចរន្តនៃលំ-ហូរនោះ។ 3.    ការលេច និងការរហែកនៃស្រទាប់ទឹក ភ្លោះ៖ វាអាចជាការស្រក់ ឬការជ្រាបក្នុង ល្បឿនយឺតនៃទឹកភ្លោះ។ ការរហែកស្រទាប់ នេះមុនពេលកំណត់  អាចបង្កឲ្យមានកម្រិតទាបនៃទឹកភ្លោះផងដែរ។ 4.    ការពពោះលើសការកំណត់ (លើសពី 42សប្តាហ៍)៖ អាចមានបរិមាណទឹកភ្លោះតិច ដែលជាលទ្ធផលនៃការថយចុះមុខងាររបស់សុក។ 5.    ផលវិបាកពីម្តាយ៖ កត្តាទាក់ទងនឹងម្តាយមួយចំនួនដូចជា ម្តាយខ្វះជាតិទឹក លើសសម្ពាធ-ឈាម ត្រៀមក្រឡាភ្លើង ទឹកនោមផ្អែម និងខ្វះអុកស៊ីហ្សែនរ៉ាំរ៉ៃ សុទ្ធតែអាចមានឥទ្ធិពលលើកម្រិតនៃទឹកភ្លោះ។ អ្នកអាចពិសាសារធាតុរាវដូចជាទឹក ឬទឹកដូង ដើម្បីជួយក្នុងការបង្កើនកម្រិតទឹកភ្លោះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ខ្ញុំ​បាទ​អាយុ២៥ឆ្នាំ​ មានអការៈេចះតែចង់នោមរាល់២០​ទៅ៣០នាទីម្តង​ ហេីយ​ចេះតែស្រែកទឹក!!!​ក្នុងមួយថ្ងៃពិសារទឹកមិនក្រោម៦លីត្រ​ទេ!!!រាល់ពេលបត់ជេីងតូចគ្មានការឈឺចាប់អ្វីនោះទេ,​តេីវាបណ្តាលមកពីមូលហេតុអ្វី​?

Share

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ កំពុងពពោះកូនអាយុ ៣ខែ ជាស្ត្រីមេផ្ទះ ដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍បន្ទាប់ពីធ្វើតេស្តឈាមនៅប៉ុន្មានសប្តាហ៍មុនជាមួយនឹងប្តីរបស់ខ្ញុំ។ តើកូនរបស់ខ្ញុំអាចឆ្លងមេរោគអេដស៍ពីខ្ញុំដែរឬទេ? តើមានវិធីអ្វីអាចជួយឲ្យកូនចៀសផុតពីការឆ្លងមេរោគនេះដែរឬទេ? តើខ្ញុំអាចទទួលយកការព្យាបាលដោយឱសថពន្យារជីវិតនៅអំឡុងពេលនេះឬទេ?   ចម្លើយ ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ អាចមានកូនដែលគ្មានផ្ទុកមេរោគនេះបាន ប៉ុន្តែប្អូនត្រូវទទួលយកការព្យាបាល ប្រឆាំងនឹងមេរោគអេដស៍នេះ(Antiretroviral treatment ឬ ART) ឲ្យបានកាន់តែឆាប់កាន់តែប្រសើរក្រោយពីបានដឹងថាខ្លួនមានមេរោគអេដស៍។ ការព្យាបាលនេះ ត្រូវធ្វើឡើងទាំងអំឡុងពេលមានផ្ទៃពោះ ក្រោយពេលសម្រាល និងពេលបំបៅដោះផងដែរ។ ប្រសិនបើប្អូនមិនត្រូវបានណែនាំឲ្យព្យាបាលពេញមួយជីវិតទេនោះ យ៉ាងហោចណាស់ប្អូនគួរតែបន្តវារហូតដល់ក្រោយការបញ្ឈប់ការបំបៅដោះបានមួយសប្តាហ៍សិន។ ដោយឡែក ប្អូនអាចធ្វើការឆ្លងទន្លេតាមបែបធម្មជាតិ ឬបើចាំបាច់ក៏អាចធ្វើការវះកាត់ផងដែរ អាស្រ័យនឹងការណែនាំពីអ្នកជំនាញសុខភាពរបស់ប្អូនអំពីជម្រើសដ៏ប្រសើរបំផុតសម្រាប់ប្អូនផ្ទាល់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share
Top