Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីមួយស្តីពី សុខភាពបេះដូង «My Heart, Your Heart» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិនិត្យ និងពិគ្រោះយោបល់ទាក់ទងនឹងសុខភាពបេះដូងជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង ក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យ សុខ ជួរ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ព្រមទាំងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។  ក្នុងឱកាសនេះផងដែរ លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។» លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានមានប្រសាសន៍ដែរថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺសរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះមួយនៃការការពារពីការកើតជំងឺបេះដូង។» ដោយឡែក ទឹកប្រាក់បរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែលទទួលបាននាកម្មវិធីព្រឹកថ្ងៃទី ២៨ ខែតុលា នេះមានចំនួនជាទឹកប្រាក់សរុប ៥០០០ ដុល្លាអាមេរិក។ ទាក់ទងនឹងចំណុចនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌានឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយបង្កើនគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» គួររំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។  

Share

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លក្ខណៈថា…គ្រាន់តែឃើញចំណងជើង ក៏ចង់ស្តាប់តែម្តង  នេះគ្រាន់តែជាvol 01ប៉ុណ្ណោះ…( Vol 02 ក៏នឹងមានចេញក្នុងពេលឆាប់ៗនេះហើយដែរ…) តោះ! ទៅអានលេងជាមួយគ្នា… 1. រៀនពេទ្យខ្វះស្នេហា ប្រៀបដូចដាក់ថ្នាំខ្វះដូស (dose) 2. សុំត្រឹមជាវ៉ាក់សាំងអូន/បង 3. បានទេ សុំធ្វើsupplementអូន/បង? 4. ហេតុអ្វីនឹកគេតែពេលខ្លួនឯងឈឺ? (ហៅគេថាខ្លួនឯង ហៅខ្លួនឯងថាគេ) 5. បង/អូនដាក់គ្រប់doseហើយ ម្តេចឡើយមកវិញ? 6. ស្នេហាអូន/បង គ្មានside-effect 7. សុំPassword សុំអេកូបេះដូង 8. សុំសិទ្ធិធ្វើអង់ទីក័រ 9. គ្មានអូន/បង ដូចគ្មានអុកស៊ីសែន 10. ស្តេតូខាងនេះ នឹកបេះដូងខាងនោះ 11. I think I need Vitamin U 12. ស្នេហាខុស Recepteur 13. អូន/បងជា stimulant របស់បង/អូន 14. បេះដូងអ្នកសល់ថតទំនេរទេ? 15. បេះដូងmurmurs ដោយសារអ្នក មិនមែនលំៗទេណា៎!!! បើមានអ្នកសហការ គិតរកថតបទចម្រៀងខ្លះៗជាមួយគ្នាហី? និយាយពីថា…ខំប្រមែប្រមូលគំនិតមិត្តភក្តិឡើងពេញហ្នឹង ទម្រាំតែបានប៉ុណ្ណឹងណា៎…ហើយបើមានអ្វីប្លែកជាងនេះទៀត ជួយcommentខាងក្រោមផង នឹងអាលបានធ្វើការជម្រុះ ដើម្បីចេញផ្សាយក្នុងvol 02 តែម្តង…

Share

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។ មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។ តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ? អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ! តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ? នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង! អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets  អត្ថបទដោយ ៖ Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share

ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា… ក្នុងនោះផងដែរ អ្នកនៅក្នុងវិស័យសុខាភិបាលខ្លះ ក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន… ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. 1.    Blood is red, Cyanosis is blue…I get Tachycardia when I think of you… 2.    I AORTA feel how much I Love you… 3.    Are you a Pleural Effusion?  Because I can’t breathe when you are around… 4.    You give me premature ventricular contractions… 5.    You make my Dopamine levels go all silly… 6.    From the AORTA to the APEX, I love you with my whole heart… 7.    You must be a red blood cell because you take the oxygen away from my lung & straight to m y heart... 8.    Are you Pulmonary Embolism? Because you take my breathe away… 9.    You must be Aphasia because you left me speechless… 10.    I need a shot of Love vaccine… 11.    I think you are suffering from a lack of Vitamin Me... 12.    Your calves must ache because you’ve been back-marching through my mind all day... 13.    Are you C-reactive protein? Cause you have acute phase... 14.    ICU in my dreams... 15.    Can I be your ophthalmologist ‘cause I can’t stop looking into your eyes... 16.    You’re the sinoatrial node of my heart. Without you, even a defibrillator won’t save me... 17.    I hope someday to be your emergency contact... 18.    I get all Kluver-Bucy around you... 19.    You must be my coronary artery because you’re wrapped around my heart... 20.    Do you have a band aid? Cos I just scraped my heart falling for you... 

Share

ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន… ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។ “ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។ ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។ ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។ ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។ មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។ ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។" គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត… យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ… រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស… រឹងមាំឡើងណា៎!!! ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ  បាក់ទឹកចិត្ត! សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ ប្រភពអត្ថបទបណ្តាំ ៖ Sabay News

Share

ជួបដំបូង ក៏ចាំមុខមាត់ រូបរាង និងសំឡេងរបស់គេច្បាស់បែបនេះទៅហើយ…និយាយតាមត្រង់ចុះថា មិនធ្លាប់បែបនេះពីមុនមកនោះទេ ប៉ុន្តែសំឡេងរបស់គេហ្នឹងដូចជាធ្លាប់លឺនៅទីណាទេ… កំពុងគិតៗ សិស្សប្អូនក៏ចូលមកតែម្តង មិនទាន់បាននិយាយអីផង ពួកគេក៏ចាប់ផ្តើមបង្អាប់បាត់ទៅហើយ «លោកគ្រូ! ញញឹមញញែមខ្លាំងម្ល៉េះ? ហើយមុនហ្នឹង ឃើញចែស្អាតណាដើរចេញពីបន្ទប់ទៅ? ក្រែងថ្ងៃនេះ មិនពិនិត្យជំងឺណាហី?» «អ្នកជំងឺជូនម៉ាក់មកច្រឡំបន្ទប់ហ្នឹងណា…» «ចែហ្នឹង ដូចជាធ្លាប់ឃើញនៅណាទេ ដឹងតែធ្លាប់ជួបមុនហ្នឹង» «មែនក៏អី? នៅណា?» «នុះ!នុះ! ហើយឡើងចង់ដឹងចឹងហ្មង លោកគ្រូ?» «បានហើយ!!!តោះ! ចូលសាច់ការណ៍យើងវិញ…» «និយាយត្រូវចំណុចតិចតួច ក៏ធ្វើចឹងទៀតហើយ…» --------------------- ក្មេងៗឡើងមិនយល់ចិត្តចាស់អីបន្តិចសោះចឹងហ្មង? គ្រូពេទ្យក៏មានបេះដូង ចង់មានស្នេហាដែរតើ… ក្រោយពីបញ្ចប់ការងារ ក៏ប្រញាប់ត្រឡប់ទៅផ្ទះព្រោះជាថ្ងៃខួបកំណើតក្មួយស្រីសំណព្វចិត្តផង។ បើខកខានហ្នឹង ដឹងតាងរ មិនព្រមនិយាយរកនរណាទៀតហើយ…សំណាងហើយ! ទៅដល់់ទាន់ពេលកាត់នំនោះ ហើយគ្រាន់តែឃើញដៃកាន់តុក្កតាចូលទៅ ស្រីតូចPanda ក៏រត់មកទាញយកពីដៃដោយមិនខ្លាចចិត្តតែម្តង តែក៏មិនភ្លេចអរគុណលោកពូគួរឲ្យស្រលាញ់ម្នាក់នេះឡើយ… កម្មវិធីសប្បាយៗក៏បានបញ្ចប់ដោយរីករាយ!!!ដល់ម៉ោងPersonal spaceម្តងហើយ…ជាទូទៅ យប់ដែលមិនយាមបែបនេះ តែងតែហៅក្លើទៅPub ស្តាប់ចម្រៀងលេងហើយ តែថ្ងៃនេះមិនទៅ ក៏ព្រោះតែចាំស្តាប់កម្មវិធីពិសេសរបស់crush XD។ តែក៏បានត្រឹមតែស្តាប់សំឡេងដ៏ពិរោះ និងមានទឹកដមហ្នឹងឯង ព្រោះថាគេម្នាក់ហ្នឹងlive វីដេអូដែរ តែមិនចេញមុខ គឺមានតែផ្ទាំងbackgroundប្លែកៗ (តែសុទ្ធតែមានសិល្បៈ និងអត្ថន័យ …លឺថាជាស្នាដៃរបស់គេទៀតផង)… ស្តាប់តែសំឡេង ក៏អាចលង់ស្នេហ៍ដែរណា៎!!! មិនមែនលំៗទេ…ទម្រាំបានជួបមុខទៀត មិនដឹងយ៉ាងណាទេ…ហើយថ្ងៃនេះ អីក៏សំណាងម្ល៉េះទេ…គេលេងស្ទីលsurprising game(លក្ខណៈដូចsurprising quizនៅសាលាចឹងណា៎) ចៃដន្យអី សួរប៉ះអ្វីចេះល្មម ហើយក៏ត្រូវបានរង្វាន់ទៀត!!! និស្ស័យឲ្យច្បាស់ក្រឡែត…ថ្ងៃសៅរ៍នេះ ពេលទៅបើករង្វាន់ សង្ឃឹមថានឹងបានជួបគ្នាទៅចុះ… «បើមាននិស្ស័យ គង់មានថ្ងៃបានជួបគ្នា ;)» ចាំអង្កាល់ ចាំផុស? ហើយគ្រាន់តែប៉ុណ្ណឹងសោះ សិស្សប្អូនដែលដឹងរឿងខ្លះៗនោះ ក៏ចាប់ផ្តើមលើកទ័ពមកcommentពេញហ្នឹង…ក្មេងៗចិត្តបានពេកហើយ!!!អត់ទុកពេលឲ្យបងនេះ បានរំសាយអារម្មណ៍ឲ្យសុខស្រួលអីបន្តិចសោះ។ ផុសលើកក្រោយ ទាល់តែexceptចេញឲ្យអស់បានបានមើលទៅ សង្ឃឹមថានឹងបានជួបcrushលើកដំបូងឆាប់ៗនេះទៅចុះ…  អ្នកជំងឺខ្ញុំអើយ...( ប្រលោមលោក ភាគ១)

Share

មានប៉ុន្មាននាក់ដែលអាចscrollកាត់newsfeedនៅលើហ្វេសប៊ុកដោយមិនឃើញpostពី Sarahah? ដឹងតែមិនសូវមានច្រើននោះទេ…   ហើយក៏ប្រហែលជាមានច្រើនដែរ ដែលបាន និងកំពុងប្រើប្រាស់វា… ហើយវាពិតជាគួរឲ្យទំនងលេងមែន ក៏ប៉ុន្តែ តើបានដឹងពីប្រវត្តិរបស់វាហើយឬនៅ? តោះ! ស្វែងយល់ជាមួយគ្នា…   Sarahah ជាភាសាអារ៉ាប់ ដែលមានន័យថា «ភាពស្មោះត្រង់» ជាកម្មវិធីទូរស័ព្ទដែលកំពុងពេញនិយមមួយនៅក្នុងស្រទាប់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសយុវវ័យ។ វាជាកម្មវិធីមួយដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវសារអនាមិកពីអ្នកប្រើប្រាស់ដទៃទៀតយ៉ាងងាយស្រួល។ Sarahah មានដើមកំណើតនៅប្រទេស Saudi Arabia ដែលត្រូវបានផ្តួចផ្តើមដោយ Zain al-Abidin Tawfiq ដែលជំហានដំបូងគ្រាន់តែជាគេហទំព័រសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនដើម្បីទទួលបានមតិយោបល់ពីបុគ្គលិកបម្រើការងារទៅកាន់ថ្នាក់លើតែប៉ុណ្ណោះ លុះក្រោយមកទើបត្រូវបានអភិវឌ្ឍខ្លួនមកសម្រាប់ប្រើប្រាស់ទូទៅបែបនេះ។   ពាក្យពេចន៍ខ្លះដែលមិនហ៊ាននិយាយ ទីបំផុតក៏អាចផ្ញើជូនទៅគេ…ហើយក៏ជាឱកាសដែលអាចដឹងពីមតិយោបល់ និងចំណាប់អារម្មណ៍របស់អ្នកដទៃមកលើខ្លួន។   ស្របពេលដែលវាកំពុងត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ដោយមនុស្សភាគច្រើនបានគិតថា វាជាវិធីមួយដ៏ល្អប្រសើរសម្រាប់ការបញ្ចេញនូវមតិយោបល់ ក៏ដូចជាផ្ញើសារក្នុងចិត្តទៅកាន់នរណាម្នាក់ដោយមិនចង់បង្ហាញពីអត្តសញ្ញាណ វាក៏អាចជាអាវុធមួយចាក់ដោតបេះដូងនៃអ្នកប្រើប្រាស់ដែលបានទទួលមតិយោបល់អវិជ្ជមាន ការរិះគន់ គម្រាមកំហែងរហូតមិនអាចទទួលបានផងដែរ។ អ្នកអាចស្រមៃមើលថា ក្នុងចំណោមសារជាច្រើនដែលអ្នកបានទទួល ក្នុងនោះមានសារដែលនិយាយពីចំណុចអវិជ្ជមានរបស់អ្នក ប្រមាថអ្នក បន្ទាបតម្លៃ និងពាក្យពេចន៍អសុរោះជាបន្តបន្ទាប់ តើអ្នកនឹងមានអារម្មណ៍បែបណា?   នេះមិនមែនជាកម្មវិធីទី១នោះទេដែលមានមុខងារបែបនេះទេ យើងក៏ឃើញការបង្កើត App ស្រដៀងគ្នាពីមុនមក ដែលភាគច្រើនបានបរាជ័យព្រោះតែវាបានក្លាយជាឧបករណ៍ដែលជះឥទ្ធិពលអវិជ្ជមានទៅលើអ្នកប្រើប្រាស់ ដូចជាករណីបាក់ទឹកចិត្តខ្លាំង និងខ្លះដល់ថ្នាក់ការធ្វើអត្តឃាតទៀតផង ដែលជាផ្នែកមួយនៃ cyberbullying។ តែទេាះជាយ៉ាងក៏ដោយ លោកអ្នកអាចសាកល្បងប្រើសម្រាប់កំសាន្តរយៈពេលខ្លី និងលើកទឹកចិត្តខ្លួនឯងស្របពេលដែលទទួលពាក្យសរសើរផ្សេងៗ ក៏ប៉ុន្តែប្រសិនបើមានការផ្ញើរសារអវិជ្ជមាន ការរិះគន់ គម្រាមកំហែង អ្នកគួរតែបំភ្លេចវាចោល លុបApp ហើយរស់នៅក្នុងភាពបើកចំហវិញ ដោយកំុព្យាយាមស្វែងរកមុខអ្នកដែលផ្ញើរសារនេាះមកអ្នកអី ព្រេាះវាធ្វើឲ្យអ្នកខាតពេលវេលា បាក់ទឹកចិត្ត ឬឈានទៅដល់ការគិតខ្លី។   ក្មេងអាយុក្រោម ១៧ ឆ្នាំ មិនគួរប្រើ Sarahah ទេ!   រូបភាព៖ អាចជាការតាមដានពីអនាមិក ហើយអ្នកនឹងមានភាពភ័យខ្លាចបន្តិចម្តងៗ...

Share

ធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ?  ហើយចង់សាកល្បងទេ?  វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចនឹងរឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។   នៅពេលដែលមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ  គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់ គឺមធ្យោបាយធ្វើដំណើរ។     យើងប្រាកដជាគិតថាតើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? ប្រើយានជំនិះផ្ទាល់ខ្លួន ឬក៏ជួលរថយន្ត?  បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើក? និងចំណុចដទៃទៀត... ហេតុអ្វីមិនសាកធ្វើដំណើរតាមរថភ្លើងរបស់ក្រុមហ៊ុន  រ៉ូយាល់រ៉េលវ៉េ  (Royal Railway) ជាក្រុមហ៊ុនស្ថានីយរថភ្លើងដែលទើបនឹងដាក់ឲ្យដំណើរការ   មានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ ហេតុអ្វីគួរធ្វើដំណើរតាមរថភ្លើង? អ្វីដែលសំខាន់ គឺអារម្មណ៍ប្លែកម្យ៉ាងតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក   និងរំសាយអារម្មណ៍ជាច្រើនតាមដងផ្លូវរថភ្លើង។ ម្យ៉ាងទៀត ជំនួសឲ្យការធ្វើដំណើរតាមផ្លូវជាតិ រថភ្លើងនឹងធ្វើចរយាត្រានៅលើផ្លូវដែក ដែលប្រាកដណាស់ គឺមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៀតនោះ គឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។    មិត្តអ្នកអាន និងមិត្តរួមដំណើរជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីជាតៃកុង អាចយកពេលវេលាធ្វើអ្វីផ្សេង និងសម្រាកតាមដង ផ្លូវបានយ៉ាងរីករាយ ។  មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់អ្នកទៅជាមួយ  ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពេលដែលដល់គោលដៅ  ក៏មិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ មានគ្រឿងបរិក្ខារអ្វីខ្លះដែរ? មិនចាំបាច់ខ្លាចថា ជិះចូលព្រៃហើយគ្មានសេវាអីុនធើណែតសម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងមានភ្ជាប់ប្រព័ន្ធWifi។    ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។          លើសពីនេះទៅទៀត ភេសជ្ជៈក៏មានផងដែរនៅលើរថភ្លើងនោះតែម្តង    ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ គិតយ៉ាងដូចម្តេចវិញ? ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត  មានរយៈពេល ៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ  និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។  ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង ២ដុល្លារសម្រាប់កង់។ គួរបញ្ជាក់ផងដែរថា  ថ្ងៃដែលចេញដំណើរ  គឺមានតែថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យប៉ុណ្ណោះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សូមបង្ហាញមិនចំពោះ លោកគ្រូពេទ្យម្នាក់ មានរូបរាងខ្ពស់ មាឌដំបង សម្បុរសណ្តែកបាយ សក់ស្កូវមួយៗ អាយុប្រហែលខ្ទង់សែក្រាស់​ និយាយសំលេងស្រាលបន្តិច តែប្រកបដោយសីលធម៌​។​ ​ ​​តាម​ដែរបានដឹងលោកគ្រូធ្វើការនៅមន្ទីរពេទ្យរដ្ឋ និងទទួលពិគ្រោះជំងឺក្នុងគ្លីនិកផ្ទាល់ ក្រៅពីម៉ោងធ្វើការរដ្ឋផងដែរ។ លោកគ្រូជាមនុស្សមានរបៀប (ខ្ញុំដឹងតាមរយៈការរៀបចំក្នុងបន្ទប់ពិនិត្យក្នុងគ្លីនិករបស់គាត់) ហើយអ្វីដែលខ្ញុំបានឃើញបន្ថែមទៀតនោះគឺ រូបតំណាងប្រទេសនីមួយៗ លើជញ្ជាំងទូទឹកកករបស់គាត់ ដែលគាត់បានអញ្ជើញទៅធ្វើកម្មសិក្សា និងប្រជុំនានា ដោយមានមិនតិចជាង ២០ប្រទេសឡើយ។ វេជ្ជបណ្ឌិតមួយរូបដែលបានសិក្សាមិនក្រោមរយៈពេល ១០ឆ្នាំ និងសិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្តថ្មីជារៀងរាល់ថ្ងៃ ដែលគ្រាន់តែឃើញឯកសារលើតុក៏បានដឹង។ បញ្ចប់ការពិពណ៌នាពី ចំណុចដែលខ្ញុំបានមើលឃើញត្រឹមនេះ ចំណុចដែលចាក់ដល់បេះដូងរបស់ខ្ញុំនោះ គឺទឹកចិត្តរបស់គាត់ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូប ដែលមានគោលជំឈររបស់ខ្លួនគឺខិតខំព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ និងលើក្រមសីលធម៌ជាធំ​ពេលខ្លះមិនយកតម្លៃសេវាកម្មលើការពិគ្រោះជំងឺ ពេលខ្លះទៀតក៏សឹងតែមិនយកតម្លៃលើការព្យាបាល ចំពោះអ្នកជំងឺមកពីខេត្តដែលមានជីវភាពមិនធូរធារ។ ក្រៅពីការងាររដ្ឋ និងឯកជនដ៏មមារញឹក លោកគ្រូធ្វើការក្នុងសមាគមគ្រូពេទ្យជាច្រើនដែរ ដែលបញ្ជាក់ពីការចូលរួមចំណែកក្នុងសង្គម ដើម្បីលើកស្ទួយវិស័យសុខាភិបាល ក្នុងប្រទេសផងដែរ។ អ្វីដែរដឹងនោះគឺលោកគ្រូមិនសូវមានពេលទំនេរច្រើនទេ សម្រង់សំដីរបស់លោកគ្រូ គ្រាន់តែមើលមុខគ្រូក៏អាចដឹង ។  ក្រៅពីនេះទៀតនោះ លោកតែងតែចូលរួមចែករំលែកចំណេះដឹងពីសុខភាព ក្នុងកម្មវិធីទូរទស្សន៍ ក៏ដូចជាអត្ថបទក្នុងទស្សនាវត្តីសុខភាពផងដែរ ក៏ដូចជាបណ្តាញសង្គមនានា(លោកគ្រូថា ការចែករំលែកចំណេះដឹងតាមរយៈនេះគឺបានទៅដល់មនុស្សបានភាគច្រើន)។ ចំណុច​នេះគឺពិតជាកោតសរសើរដល់ទឹកចិត្តរបស់លោកគ្រូ ដែលមានឆន្ទះក្នុងការចែករំលែក ទោះជាចំណាយពេលច្រើនក្នុងការរៀបរៀងអត្ថបទមួយ ក៏ដូចជាការធ្វើបទបង្ហាញនីមួយៗ ដោយមិនគិតពីកំរៃ។ សរុបមក​ការរៀបរាប់ទាំងនេះមិនអាចបរិយាយពីភាពរំជួលចិត្តរបស់ខ្ញុំចំពោះទឹកចិត្តដ៏មោះមុតរបស់គ្រូបានឡើយ ដូចដែលលោកគ្រូបានលើកឡើងថា ។​ បញ្ជាក់៖ អ្វីដែលបានរៀបរាប់ខាងលើជាអ្វីដែលបានឃើញ និងជួបផ្ទាល់មិនមែនជាការប្រឌិតឡើយ។    

Share

ធ្លាប់តែឃើញគេម៉ាស្សាប្រេង និងឲ្យម៉ាស្សាដោយត្រាំជើងក្នុងទឹកដែលមានត្រីម៉ាស្សាមែនទេ៎?  រូបភាព គឺគ្រាន់តែស្រមៃ ក៏មានអារម្មណ៍ថាrelaxingដែរ តែបើនិយាយអំពី«ម៉ាស្សាជាមួយកាំបិត»វិញ តើហ៊ានសាកទេ?  លក្ខណៈថា គ្រាន់តែលឺហ្នឹង ក៏រាងស្រាវបាត់ទៅហើយ…  វាជាវិធីសាស្រ្តព្យាបាលរបស់ចិនបុរាណកាលពី២៥០០ឆ្នាំមុន ហើយក៏ត្រូវកំពុងត្រូវបានអនុវត្តនៅតៃវ៉ាន់ផងដែរ ហើយក៏ត្រូវបានអតិថជនជាច្រើនចូលចិត្តពេញចិត្តផងដែរ… ចុះអ្នកវិញ? បើសិនជាមាននៅប្រទេសយើង តើនឹងសាកល្បងដែរឬអត់ Video Credit : Pretty 52 © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដើមទ្រូង ឬសុដន់មនុស្សស្រី គឺ­­­­ជារបស់ពិសេសម៉្យាង ដែលមនុស្សប្រុសភាគច្រើន មិនងាយមើលរំលងឡើយ។ ការសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី បានក្លាយទៅជារឿងធម្មតា សម្រាប់មនុស្សប្រុសទៅហើយ បើមិនអ៊ីចឹងទេ មនុស្សប្រុសម្នាក់នោះ ច្បាស់ជាមានបញ្ហាហើយ។ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នកថាតើ ហេតុអ្វីមនុស្សប្រុសចូលចិត្តសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី។ · មនុស្សប្រុសយល់ថា ដើមទ្រូងរបស់មនុស្សស្រី ជារបស់អាថ៌កំបាំង ដែលគេគួរតែស្វែងយល់ និងមើលឲ្យឃើញផ្ទាល់ភ្នែក។ ខណៈពេលដែលបុរសមិនមាន ដើមទ្រូងបែបនេះហើយ ទើបគេចង់ដឹងថាតើវាជាអ្វីឲ្យប្រាកដ។ · ពេលមនុស្សប្រុសគិតអំពីការរួមភេទ និងការយកកូន គេប្រហែលជាចង់បានមនុស្សស្រីដែលមានសុខភាពល្អ រាងកាយមាំមួន ហើយដើមទ្រូងធំៗ។ · ដើមទ្រូងមនុស្សស្រី ជាចំណុចរសើប សិចស៊ី និងគួរឲ្យគយគន់។ · មនុស្សប្រុសចង់បានដើមទ្រូងរបស់នារីដែលទន់ៗ គួរឲ្យចង់ស្ទាបអង្អែល ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៍ត្រេកត្រអាល ហើយសំឡឹងមើលវា។ · មនុស្សប្រុសរីករាយ សប្បាយចិត្ត និងកាត់បន្ថយភាពតានតឹង ពេលបានសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី។ ការសិក្សាបានបង្ហាញថា ការសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី អាចបង្កើនអាយុរបស់មនុស្សប្រុស បានពី ៤ ទៅ ៦ ឆ្នាំឯណោះ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top