Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Eye Lubricant ជាប្រភេទថ្នាំបន្តក់ភ្នែកដែលតែងត្រូវបានយកមកប្រើប្រាស់ជាញឹកញាប់សម្រាប់ការដោះស្រាយបញ្ហាភ្នែកស្ងួត រមាស់ ឬការពារពីការប៉ះពាល់ទូទៅ ដែលបណ្តាលមកពីខ្យល់ កម្តៅពីព្រះអាទិត្យ ឬអាចបង្កមកពីការប្រើប្រាស់ភ្នែកច្រើនហួសកម្រិតទៅលើការអាន ឬមើលគ្រឿងអេឡិចត្រូនិច។ ប្រភេទថ្នាំបន្តក់នេះ អាចរួមបញ្ចូលនូវសារធាតុ ផ្សំមួយ ឬច្រើននៃសមាសធាតុដូចជា Carboxymethylcellulose, Dextran, Glycerin, Hypromellose, Polyethylene glycol 400 (PEG 400), Polysorbate, Polyvinyl alcohol, Povidone, ឬ Propylene glycol និងសារធាតុដទៃទៀត។ របៀប និងកម្រិតប្រើប្រាស់ ជាទូទៅ អ្នកអាចប្រើប្រាស់ឱសថច្រើនដងក្នុងមួយថ្ងៃ ឬនៅពេលភ្នែកចាប់ផ្តើមមានអាការៈ ស្ងួត ឬរមាស់ យ៉ាងណាមិញ អ្នកអាចពិនិត្យ នៅលើសម្បកថ្នាំ ឬសាកសួរជាមួយវេជ្ជបណ្ឌិតក៏ ដូចជាឱសថការីសម្រាប់ការប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមសភាពភ្នែករបស់បុគ្គលម្នាក់ៗ។ របៀបប្រើ៖ •    សម្អាតដៃរបស់អ្នកជាមុនសិន ដើម្បីបង្ការការឆ្លងមេរោគ ហើយចៀសវាងប៉ះផ្ទាល់ទៅលើ ចុងនៃថ្នាំបន្តក់ ឬប៉ះភ្នែករបស់អ្នក •    ងើយក្បាលរបស់អ្នក រួចទាញត្របកភ្នែកខាងក្រោម ហើយបន្តក់ថ្នាំចូល ១ ទៅ២តំណក់បន្ទាប់មកទម្លាក់ភ្នែកចុះក្រោមវិញ ព្រមទាំងបិទភ្នែក ១ ទៅ ២នាទី ដើម្បីឲ្យឱសថអាចជ្រាបចូលបានល្អ។ ផលរំខានរបស់ឱសថ •    ឱសថអាចធ្វើឲ្យស្រវាំងភ្នែកបណ្តោះអាសន្ន នៅពេលអ្នកប្រើប្រាស់លើកដំបូង •    ផ្តល់ដំណឹងទៅដល់គ្រូពេទ្យ ប្រសិនបើអ្នកបន្តមានរោគសញ្ញា៖ ឈឺភ្នែក ភ្នែកក្រហម ឬរមាស់ និង​ប្រតិកម្មអាល្លែកហ្ស៊ីផ្សេងទៀតដូចជា ហើមមុខ បំពង់ក វិលមុខធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។ អន្តរកម្មឱសថ មុនពេលប្រើប្រាស់ឱសថ ត្រូវប្រាប់ទៅដល់អ្នក​ជំនាញ ឬគ្រូពេទ្យពីប្រភេទថ្នាំភ្នែកដទៃទៀត ឬឱសថណាមួយទាំងមាន ឬគ្មានវេជ្ជបញ្ជាដែលអ្នកកំពុងប្រើប្រាស់។ បម្រុងប្រយ័ត្ន •    ធ្វើការសង្កេតមើលថាតើអ្នកមានប្រតិកម្មជាមួយសារធាតុនៃឱសថ ឬកំពុងមានបញ្ហាសុខភាពណាមួយឬទេ ដែលវាទាមទារឲ្យមានការប្រឹក្សា ជាមួយវេជ្ជបណ្ឌិត •    ថ្នាំបន្តក់ភ្នែកអាចឲ្យភ្នែកអ្នកស្រវាំង នៅពេលប្រើ ដូចនេះ ចៀសវាងធ្វើការជាមួយម៉ាស៊ីន ឬបើកបរ ដោយរង់ចាំឲ្យគំហើញភ្នែករបស់អ្នក ត្រឡប់មកសភាពដើមវិញ។ អ្នកអាចប្រើប្រាស់ឱសថបន្តក់ភ្នែកប្រភេទ Eye Lubricant នេះបានដែលមានឈ្មោះនៅលើទីផ្សារដូចជា Tears Naturale® II, Poly-Tear®  ឬRefresh Tears® ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

Saccharomyces boulardii ជាឈ្មោះប្រភេទផ្សិតល្អ (Yeast) ម៉្យាងដែលគេយកវាមកប្រើប្រាស់ជាសារធាតុសកម្មនៅក្នុងឱសថ Bioflor សម្រាប់ការព្យាបាល ការពារ និងធ្វើឲ្យប្រសើរឡើងវិញចំពោះជំងឺរាកដែលបណ្តាលមកពីមូលហេតុនានា ជាពិសេសសម្រាប់កុមារ។ សកម្មភាពរបស់ឱសថ ជាមួយសកម្មភាពប្រឆាំងនឹងមេរោគដូចជាបាក់តេរី និងផ្សិតនៅប្រព័ន្ធរំលាយអាហារ ឱសថប្រូប៊ីយ៉ូទិច Bioflor (Saccharomyces boulardii) ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖ •    រាកស្រួចស្រាវ •    ជំងឺរលាកប្រព័ន្ធរំលាយអាហារ •    រាកបណ្តាលមកពីការធ្វើដំណើរ •    រាកបណ្តាលមកពីការប្រើប្រាស់ថ្នាំផ្សះ។ល។ កម្រិត និងការប្រើប្រាស់ •    ចំពោះឱសថគ្រាប់៖ លេបម្តង ១ ឬ២ គ្រាប់ ១ ទៅ ២ដងប្រចាំថ្ងៃ ដោយប្រើប្រាស់ជាមួយទឹក •    ចំពោះឱសថជាម្សៅ៖ ប្រើប្រាស់ម្តង ១ ទៅ២កញ្ចប់ អាចប្រើ ១ ទៅ២ដងប្រចាំថ្ងៃដោយលាយវាជាមួយទឹក ឬអាហារ ហើយចៀសវាងលាយជាមួយទឹកត្រជាក់ ឬក្តៅពេក ឬសារធាតុអាល់កុល។  ផលរំខានរបស់ឱសថ ឱសថអាចនឹងផ្តល់ជាផលរំខាននានាមួយចំនួន ប៉ុន្តែមិនញឹកញាប់នោះទេ ដែលមានដូចជា៖ •    ហើមពោះ •    កន្ទួលក្រហម រមាស់ •    វិលមុខធ្ងន់ធ្ងរ •    ផ្សិតនៅក្នុងឈាម (មានភាពកម្រ)។ អន្តរកម្មឱសថ ឱសថ Saccharomyces boulardii អាចនឹងថយចុះប្រសិទ្ធភាពក្នុងករណីប្រើប្រាស់ក្នុងពេលដូចគ្នាជាមួយឱសថប្រឆាំងមេរោគផ្សិតផ្សេងទៀតដូចជា Fluconazole (Diflucan), Terbinafine (Lamisil), Itraconazole (Sporanox)។ល។ បម្រុងប្រយ័ត្ន •    ចំពោះកុមារ៖  អាចអនុញ្ញាតឲ្យប្រើប្រាស់ Saccharomyces boulardii តែភាគច្រើនជំងឺរាកចំពោះកុមារត្រូវការ ការប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ •    ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖  មិនមានការបញ្ជាក់ច្បាស់លាស់ពីសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថនោះទេ ដូច្នេះស្រ្តីមានផ្ទៃពោះគួរការពារខ្លួន និងចៀសវាងការប្រើប្រាស់ដោយខ្លួនឯង •    ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ៖  គួរមានការប្រុងប្រយ័ត្នពីព្រោះការប្រើប្រាស់ឱសថ Saccharomyces boulardiiនេះ អាចបណ្តាលឲ្យមានផ្សិតនៅក្នុងឈាម •    ចំពោះអ្នកមានប្រតិកម្មជាមួយផ្សិត៖  គួរចៀសវាងប្រើប្រាស់ឱសថនេះ ប្រសិនមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុដែលមានវត្តមានពពួកផ្សិត។ គួរបញ្ជាក់ផងដែរឱសថ Saccharomyces boulardii ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងទម្រង់ទាំងឱសថគ្រាប់ និងម្សៅមានឈ្មោះដូចជា Enterol®, Flomicin, Floratil® ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ         

Share

ជាមួយមុខងារបំបាត់ការឈឺចាប់ និងហើម ឱសថ Meloxicam ត្រូវបានគេប្រើប្រាស់ ដើម្បីព្យាបាលជំងឺរលាកសន្លាក់ (Arthritis) ស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) ។ យ៉ាងណាមិញ ការព្យាបាលជំងឺរលាកសន្លាក់ដែលមានសភាពរ៉ាំរ៉ៃ ទាមទារឲ្យមានការពិភាក្សា និងណែនាំពីសំណាក់វេជ្ជបណ្ឌិតមានជំនាញក្នុងការប្រើប្រាស់ប្រភេទឱសថណាមួយ រួមបញ្ចូលទាំងឱសថដែលត្រូវការ ឬមិនត្រូវការវេជ្ជបញ្ជា។   សកម្មភាពរបស់ឱសថ ប្រសិទ្ធភាពរបស់ Meloxicam បានមកពីការរារាំង Cyclooxygenase (COX) ជាអង់ស៊ីមសម្រាប់បំលែង Arachidonic acid ទៅជាProstaglandin H2 ដែលវាជាដំណាក់កាលដំបូងនៃការសំយោគសារធាតុបង្កឲ្យមានការរលាកហៅថា Prostaglandins ។ កម្រិតនៃការស្រូបចូលរបស់ឱសថ មិនរងការប៉ះពាល់ពីចំណីអាហារនោះទេ ដែលកំហាប់ក្នុងឈាមខ្ពស់បំផុត គឺមានឡើងក្នុងរយៈពេល ៧ ទៅ៨ម៉ោងក្រោយការលេប ចំណែកការបញ្ចេញចោលពាក់កណ្តាល គឺធ្វើឡើងបន្ទាប់ពី ២៤ម៉ោង។   កម្រិត និងការប្រើប្រាស់ កម្រិតក្នុងការប្រើប្រាស់ឱសថ Meloxicam ប្រែប្រួលទៅតាមសភាពជំងឺ និងអាយុរបស់អ្នកជំងឺដែលមានដូចជា ៖ • ចំពោះជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) ៖ ការប្រើប្រាស់គឺ ៧.៥mg ក្នុងមួយថ្ងៃ ឬអាចកម្រិតខ្ពស់បំផុតត្រឹម ១៥mg សម្រាប់មនុស្សពេញវ័យ • ចំពោះជំងឺរលាកសន្លាក់ម្រាមដៃ ឬជើង (Rheumatoid Arthritis) ៖ កម្រិតក្នុងមួយថ្ងៃគឺ ៧.៥mg សម្រាប់មនុស្សពេញវ័យ ចំណែកកុមារចាប់ពី ២ឆ្នាំឡើងទៅ ការប្រើប្រាស់គឺ ០.១២៥ mg/Kg ក្នុងមួយថ្ងៃ • ចំពោះការប្រើប្រាស់ឱសថក្នុងទម្រង់ជាទឹក អ្នកគួរធ្វើការក្រឡុកឲ្យបានសព្វជាមុន រួចវាល់ជាមួយស្លាបព្រារង្វាល់ ចៀសវាងការប្រើប្រាស់ស្លាបព្រាធម្មតាដែលអាចបណ្តាលឲ្យខុសពីកម្រិតដែលត្រូវប្រើប្រាស់។   ឱសថអាចនឹងបង្កឲ្យមានផលរំខានដល់ក្រពះ ដូចនេះ គួរប្រើប្រាស់ឱសថនៅអំឡុងពេលបរិភោគអាហារ ទឹកដោះគោ ឬលេបជាមួយឱសថប្រឆាំងនឹងទឹកក្រពះ។   ផលរំខាន គួរផ្តល់ដំណឹងដល់ឱសថការី ឬវេជ្ជបណ្ឌិត ក្នុងករណីសង្កេតឃើញមានរោគសញ្ញានៃផលរំខាននានាដូចជា៖ • ឈឺក្រពះ ឬចង្អោរ • វិលមុខ • ឡើងសម្ពាធឈាម • រាក • ឈឺក្បាលខ្លាំង និងជាប់លាប់ • ស្រកទម្ងន់ • ហើមដៃ ឬជើង ដែលជាសញ្ញាទាក់ទងនឹងតម្រងនោម • ពិបាកដកដង្ហើម • ប្រតិកម្មលើស្បែក ឬភ្នែកដូចជា ក្រហមឡើងកន្ទួលជាដើម។   អន្តរកម្មឱសថ • ឱសថមួយចំនួនអាចនឹងបង្កជាអន្តរកម្មជាមួយឱសថ Meloxicam មានដូចជា ៖ Aliskiren, ឱសថបញ្ចុះសម្ពាធឈាម (Captopril, Lisinopril, Losartan, Valsartan) ឱសថ Cidofovir, Lithium, Methotrexate • ចៀសវាងការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលទៅនឹង Meloxicam ដូចជា Aspirin, Celecoxib, Ibuprofen ឬ Ketorolac ដែលវាអាចបណ្តាលឲ្យបង្កើននូវផលរំខាននៅពេលប្រើប្រាស់ជាមួយគ្នា។   បម្រុងប្រយ័ត្ន • ប្រាប់ដល់វេជ្ជបណ្ឌិត ឬឱសថការី ប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុសកម្ម ឬឱសថ Aspirin រួមទាំងឱសថក្នុងក្រុម NSAID ដទៃទៀតដូចជា Ibuprofen Naproxen Celecoxib ជាដើម • ធ្វើការប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានជំងឺហឺតជំងឺថ្លើម ក្រពះ បេះដូង សម្ពាធឈាមខ្ពស់ ដោយត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់ឱសថ • ការខ្សោយតម្រងនោមអាចនឹងកើតមានឡើងអំឡុងពេលប្រើប្រាស់ឱសថ ដូចនេះ អ្នកត្រូវបន្ថែមជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការពីបញ្ហានានាដែលនឹងអាចមានឡើង • ចៀសវាងការបើកបរ ឬបញ្ជាម៉ាស៊ីន ដោយឱសថនេះអាចបង្កឲ្យមានអាការៈវិលមុខ • កាត់បន្ថយការនៅក្រោម ឬប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃ ដោយសារឱសថនេះអាចបង្កឲ្យមានប្រតិកម្មនៅក្រោមពន្លឺថ្ងៃ។ អ្នកគួរស្លៀកពាក់ឲ្យបានជិត និងប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ • ឱសថ Meloxicam មិនត្រូវបានណែនាំឲ្យប្រើប្រាស់ ចំពោះស្រ្តីមានផ្ទៃពោះអំឡុងត្រីមាសទី ១ និងទី៣ នោះទេ ដោយសារវាអាចបង្កផលប៉ះពាល់ដល់ទារក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺរលាកបំពង់កក៏អាចបណ្តាលមកពីបាក់តេរីផងដែរ បើទោះបីភាគច្រើនវាត្រូវបានបង្ករោគដោយវីរុស ដែលជាហេតុអ្នកត្រូវធ្វើការតាមដាននិងយកចិត្តទុកដាក់ទៅលើរោគសញ្ញាមួយចំនួន។   អ្វីគួរដឹង? ចំពោះមនុស្សពេញវ័យ រោគសញ្ញាឈឺបំពង់កតែងបណ្តាលមកពីការបង្ករោគដោយសារវីរុសអាចស្តែងចេញមានសភាពសាមញ្ញ ដោយមិនធ្វើឲ្យមានរោគសញ្ញាគ្រុនក្តៅខ្លាំង មិនឈឺចាប់ខ្លាំង និងគ្មានការក្អួតចង្អោរ តែភាគច្រើនវាកើតឡើងបន្ទាប់ពីជំងឺផ្តាសាយធំ រួមផ្សំទៅដោយការឡើងពណ៌ក្រហមព្រឿងៗនៅនឹងភ្នែក រោគសញ្ញាក្អក និងសំឡេងស្អកជាដើម   ដែលនេះបានមកពីការរលាកផ្លូវដង្ហើមខាងលើ។ អ្វីគួរផ្តល់ឲ្យ? ការណែនាំការព្យាបាលចំពោះជំងឺរលាកបំពង់ក សម្រាប់មនុស្សពេញវ័យមានដូចជា៖ 1. ខ្ពុរមាត់ជាមួយឱសថប្រឆាំងនឹងមេរោគ Eludril (Inava)ដោយធ្វើការខ្ពុរចំនួន៣ដងក្នុងមួយថ្ងៃ។ 2. ប្រើប្រាស់ឱសថបាញ់ចូលបំពង់ក  (Pulvérisation) ដូចជា៖ • Biocidan collutoire (Ménarini) • Hexomédine collutoire (Théraplix) • Humex Fournier collutoire (Urgo) • Strepsilspray collutoire ចំពោះឱសថប្រភេទបាញ់បញ្ចូលអាចប្រើប្រាស់ដល់ទៅ ៦ដងក្នុងមួយថ្ងៃ ហើយហាមប្រើប្រាស់នៅពេលមុនអាហារ ដោយសារវាអាចបណ្តាលឲ្យស្ពឹកនៅទីតាំងបំពង់កផ្ទាល់ នាំឲ្យអាហារធ្លាក់ក្នុងបំពង់ខ្យល់។   ការណែនាំ មុនធ្វើការព្យាបាលដោយប្រើឱសថខាងលើ៖ • អ្នកជំងឺមិនត្រូវមានជំងឺប្រចាំកាយដូចជា រលាកតម្រងនោម ឬរលាកសន្លាក់ជាដើម។ • អ្នកជំងឺគ្មានវត្តមានផ្សិតស ដោយសារវាអាចជាជំងឺរលាកបំពង់កដោយមេរោគ Streptocoque។ • មិនត្រូវមានការបញ្ចេញជាទឹករំអិលបង្កមកពីការរលាកនៅក្នុងបំពង់ក ដោយសារស្ថានភាពនេះអាចបណ្តាលពីការចម្លងជំងឺប្រភេទ Mononucléose infectious (ឬរោគខាន់ស្លាក់)។ • ខ្យល់ដង្ហើមមិនត្រូវមានក្លិនមិនល្អ ដោយសារសញ្ញានេះអាចជាជំងឺរលាកបំពង់កប្រភេទ Vincent។ • គ្មានវត្តមានការលេចចេញនូវកូនកណ្តុរ មិនមានការហូរឈាមច្រមុះ ឬដុំឈាមនៅក្រោមស្បែក ដោយសារវាអាចជាជំងឺគ្រាប់ឈាមស (Leucémie)។ ក្នុងករណីសង្កេតឃើញមានសញ្ញាខាងលើ ការស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យជំនាញគួរត្រូវបានធ្វើឡើង។   ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

Share

ជាមួយប្រសិទ្ធភាពប្រឆាំងនឹងផ្សិត ឱសថ Griseofulvin ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលការចម្លងមេរោគនៅលើស្បែកក្បាល ក្រចកដៃ ក្រចកជើង ក៏ដូចជាជំងឺស្រែងនៅលើស្បែក។ ចំណែកការប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងទៀតទាមទារឲ្យមានការណែនាំពីវេជ្ជបណ្ឌិត ឬឱសថការី។   សកម្មភាពឱសថ Griseofulvin ជាប្រភេទថ្នាំផ្សះដែលមានមុខងារប្រឆាំងនឹងការលូតលាស់របស់មេរោគពពួកផ្សិតនៅក្នុងក្រុម Dermatophytes (Trichophyton, Microsporum និង Epidermophyton)។ ឱសថនេះបានទៅឃាត់ឃាំងការបំបែកខ្លួនរបស់ផ្សិតដោយធ្វើការបង្អាក់ដំណើរការក្នុងវគ្គមេតាផាសនៃវដ្តមីតូស។ បន្ទាប់ពីការលេប ឱសថអាចជ្រាបទៅដល់ស្បែក សក់ និងក្រចក ហើយភ្ជាប់ជាមួយកោសិកាដើម Keratin ដែលមានឥទ្ធិពលទៅលើកោសិកានៃជំងឺ។ កម្រិត និងការប្រើប្រាស់ Griseofulvin ត្រូវបានប្រើប្រាស់ក្រោមទម្រង់ជាគ្រាប់ ឬទឹក ដោយអាចលេប ១គ្រាប់ក្នុងមួយថ្ងៃឬអាចប្រើទៅដល់ ៤គ្រាប់ក្នុងមួយថ្ងៃ។ បើទោះបីរោគសញ្ញានៃជំងឺបានធូរស្រាលក្នុងរយៈពេលតែ២ ឬ៣ថ្ងៃ ឱសថ Griseofulvin តែងត្រូវបានណែនាំឲ្យប្រើប្រាស់ឲ្យបានគ្រប់កម្រិត និងពេលវេលាទៅតាមការចម្លងនីមួយៗ តួយ៉ាងដូចជា៖ • ការព្យាបាលជំងឺលើស្បែកត្រូវការពេលពី ២ទៅ៤សប្តាហ៍ • ជំងឺកើតលើសក់ ឬស្បែកក្បាលត្រូវការការព្យាបាលពី ៤ ទៅ ៦សប្តាហ៍ • ការចម្លងរោគលើជើង ត្រូវការពេលព្យាបាលពី៤ ទៅ ៨សប្តាហ៍ • រយៈពេលពី ៣ ទៅ ៤ខែ សម្រាប់ការព្យាបាលការចម្លងរោគលើក្រចកដៃ • សម្រាប់ការព្យាបាលការចម្លងរោគលើក្រចកជើងទាមទារពេលវេលាយ៉ាងតិចណាស់ ៦ខែ។ ផលរំខានរបស់ឱសថ Griseofulvin អាចនឹងបង្កជាផលរំខានមួយចំនួនដែលអ្នកត្រូវផ្តល់ដំណឹងដល់វេជ្ជបណ្ឌិត ឬឱសថការីនៅពេលផលរំខានទាំងនោះស្តែងចេញមានសភាពធ្ងន់ធ្ងរដូចជា៖ • ឈឺក្បាល • បញ្ហាក្រពះ ពោះវៀន • ក្អួត • រាក • ស្រេកទឹក • អស់កម្លាំង ឬវិលមុខ • សន្លប់។ អន្តរកម្មឱសថ ឱសថ Griseofulvin អាចទៅបន្ថយកម្រិតឱសថផ្សេងទៀត ក្នុងករណីការប្រើប្រាស់ក្នុងពេលជាមួយគ្នា ដែលមានដូចជា៖ • Warfarin • ឱសថពន្យារកំណើត • Cyclosporine • Aspirin។ បម្រុងប្រយ័ត្ន ក្នុងស្ថានភាពសុខភាពមួយចំនួន ការប្រើប្រាស់ឱសថ Griseofulvin គឺមិនត្រូវអនុញ្ញាតនោះទេដោយសារឱសថនេះអាចធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ រួមមានដូចជា៖ • បុគ្គលដែលមានជំងឺទាក់ទងនឹងគ្រាប់ឈាម • បុគ្គលមានជំងឺថ្លើម។ ក្រៅពីនោះ ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន និងកុមារអាយុក្រោម ៣ឆ្នាំ ក៏មិនគួរប្រើប្រាស់ផងដែរ។   គួរបញ្ជាក់ផងដែរ ឱសថ Griseofulvin ស្ថិតនៅក្រោមឈ្មោះដូចជា Glovin (ក្រែម), Grison-250 និង Grifulvin V® កំពុងតែមានលក់នៅលើទីផ្សារ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អាកាសធាតុត្រជាក់   ការប្រឈមទៅនឹងផ្សែងភាគល្អិតតូចនៅក្នុងខ្យល់ ឬវីរុសសុទ្ធតែជាកត្តាបង្កឲ្យមានអាការៈក្អកស្ងួតដែលស្ថានភាពជំងឺអាចស្តែងចេញជាការរលាកផ្លូវដង្ហើម(ច្រមុះ ឬបំពង់ក) ឬរលាកបំពង់អាហារ។ អ្វីគួរដឹង? ក្នុងករណីមានជំងឺក្អក ការប្រើប្រាស់ឱសថបំបាត់ក្អកត្រូវបានណែនាំដោយ៖ -គួរប្រើប្រាស់ឱសថបំបាត់ក្អកតែមួយប្រភេទតួយ៉ាងដូចជា Drosera, Eucalyptus, Gaiacol… -គួរប្រើប្រាស់ឱសថបំបាត់ក្អកដែលគ្មានសារជាតិអាល់កុល ជាពិសេសចំពោះកុមារ ពីព្រោះអាល់កុលអាចធ្វើឲ្យមានផលរំខានដូចជាធីងធោង ងងុយគេង ដែលមិនគួរត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ -ចៀសវាងប្រើប្រាស់ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminiques)ដោយសារវាអាចបណ្តាលឲ្យមានការបញ្ចេញស្លេស្ម។ -អាចជ្រើសរើសប្រើប្រាស់ឱសថដែលស្ថិតនៅក្នុងក្រុម Opiacés ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈក្អក  បើទោះបីវាអាចផ្តល់ផលរំខានដូចជា ទល់លាមក ឬវិលមុខ។ ឱសថ Opiacés ដែលគួរប្រើចំពោះមនុស្សពេញវ័យឱសថដែលស្ថិតនៅក្នុងក្រុម Opiacés រួមមានដូចជា Codéine, Codéthyline, Pholcodine និងDextrométhorphane។ - Dextrométhorphane៖ ជាឱសថដែលត្រូវបានប្រើជាញឹកញាប់ ក្រោមទម្រង់ជាគ្រាប់ឬស៊ីរ៉ូដូចជា៖ • ឱសថ Akindex , ឱសថ Drill toux séche,ឱសថ Nodex (Brothier)៖  ដែលការប្រើប្រាស់គឺ ១ស្លាបព្រាស៊ុបរៀងរាល់ ៤ម៉ោងម្តង។ • ឱសថ Dexir adulte (Oberlin)៖  ប្រើប្រាស់ ១ ស្លាបព្រាកាហ្វេរៀងរាល់ ៤ម៉ោងម្តង • ឱសថគ្រាប់ Drill toux séche (Pierre Fabre)៖  ប្រើម្តងមួយគ្រាប់ រៀងរាល់ ៤ម៉ោង។ - Pholcodine មានឱសថដូចជា៖ • Humex Fournier adulte sirop (មានសារជាតិអាល់កុល)៖ លេប ១ស្លាបព្រា រៀងរាល់ ៤ម៉ោងម្តង • Codotussyl (មានសារជាតិអាល់កុល)៖  លេប១ ឬ២ស្លាបព្រាកាហ្វេ រៀងរាល់ ៤ម៉ោងម្តង • Trophirès sirop adulte៖   លេប ១ស្លាបព្រាស៊ុប រៀងរាល់ ៤ម៉ោងម្តង។ - Codéine ដែលមានដូចជា៖ • Eucalyptine Lebrun (Martin Johnson)៖  អាចប្រើដល់ ៣ ទៅ៦ស្លាបព្រាស៊ុបក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ • Néocodion sirop adulte៖  ប្រើ ១ស្លាបព្រាស៊ុប រៀងរាល់ ៤ម៉ោងម្តង • Néocodion ក្នុងទម្រង់ជាឱសថគ្រាប់៖ លេប ១គ្រាប់ រៀងរាល់ ៦ម៉ោងម្តង។ - Codéthyline ៖ • ឱសថក្រោមទម្រង់ជាគ្រាប់ Codéthyline Houdé 5mg  អាចប្រើបាន ៣ ទៅ៤គ្រាប់ក្នុងមួយថ្ងៃ។ បម្រុងប្រយ័ត្ន ឱសថដែលស្ថិតនៅក្នុងក្រុម Opiacés មិនត្រូវបានណែនាំឲ្យប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះត្រីមាសទី ១ នោះទេដោយសារវាជារយៈពេលដែលទារកកំពុងលូតលាស់ ដែលការប្រើប្រាស់អាចនាំឲ្យទារកលូតលាស់មិនបានពេញលេញ Opiacés អាចជ្រាបចូលទៅក្នុងទឹកដោះ ដូច្នេះត្រូវចៀសវាងប្រើប្រាស់ចំពោះស្រ្តីកំពុងបំបៅដោះកូន។ ចំណាំ ក្នុងករណីជំងឺក្អកកើតមានឡើងរយៈពេលយូរលើសពី  ៣សប្តាហ៍  នោះស្ថានភាពអាចជាប់ពាក់ព័ន្ធជាមួយ៖ -ជំងឺរលាកច្រមុះរ៉ាំរ៉ៃ (Sinusite Chronique) -ជំងឺហឺត -ជំងឺច្រាលទឹកក្រពះ (Reflux gastroœsophagien) -ជំងឺរលាកបំពង់ខ្យល់ (Bronchite Chronique) -ជំងឺមហារីកសួត។ ចៀសវាងបន្តការប្រើប្រាស់ឱសថបំបាត់ក្អកដោយខ្លួនឯង  ប្រសិនស្ថានភាពជំងឺនៅតែអូសបន្លាយយូរ ដោយអ្នកត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។  នៅក្នុងលក្ខខណ្ឌធម្មតា  ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់ យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបានដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite)ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។ អ្វីគួរផ្តល់ឲ្យ? ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖ • ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬSmithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។   ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖ • ពពួក Ammonium quaternaire: Biocidan nasal (Menarini) • ពពួក Benzalkonium: Humex Fournier solution nasale (Urgo) • ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant) • ពពួក Fusafungine: Locabiotal (Therval)។   អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖ • ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine • ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine • ឱសថ Paracétamol: Actifed ឬRinutan។ ការប្រើប្រាស់ • ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាងលើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ • ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ • ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្សុី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង • ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖ • ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ(Sinusite aiguë) • ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique) • អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។ ប្រភពយោង៖  Le Vademecum de  la Médication Officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាលពីថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨  ក្រសួងសុខាភិបាលចេញផ្សាយនូវសេចក្តីប្រកាសជូនដំណឹងរបស់ ស្តីអំពី«គេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ដែលបាន និងកំពុងធ្វើការផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»។  ក្រសួងសុខាភិបាលបានលើកឡើងថា ប្រភពខាងលើបានផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ហួសពីការពិត ដោយគ្មានអំណះអំណាងច្បាស់លាស់។ ក្រសួងក៏សូមឲ្យប្រជាជនឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋឈប់ទិញ ឬប្រើប្រាស់ផលិតផលតាមរយៈគេហទំព័រ និងវេបសាយខាងលើនេះ ស្របពេលដែលម្ចាស់ប្រភពត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលឱសថ និងគ្រឿងសម្អាងជាបន្ទាន់។  ក្នុងករណីឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឱសថ Cetirizine ដែលកំពុងមានលក់នៅលើទីផ្សារទាំងក្នុងទម្រង់គ្រាប់ ឬស៊ឺរ៉ូ ត្រូវបានប្រើប្រាស់សម្រាប់តម្រូវការរបស់បុគ្គលទូទៅដោយមិនចាំបាច់មានវេជ្ជបញ្ជា។ ជាទូទៅ Cetirizineជាឱសថមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ដោះស្រាយបញ្ហាអាល្លែកហ្ស៊ី តែអ្នកប្រើប្រាស់ទាំងអស់ក៏គួរតែធ្វើការចាប់អារម្មណ៍ និងស្វែងយល់ពីសញ្ញាគ្រោះថ្នាក់ និងប្រុងប្រយ័ត្ននៅអំឡុងពេលប្រើប្រាស់ផងដែរ។ សកម្មភាពឱសថ Cetirizine ជាឱសថស្ថិតក្នុងក្រុម Antihistamineដែលមានមុខងារបន្ថយនូវរោគសញ្ញាអាល្លែកហ្ស៊ី ដែលមានដូចជា ហៀរសំបោរ ចេញទឹកភ្នែក រមាស់ភ្នែក ឬច្រមុះ កណ្តាស់ ឬឡើងកន្ទួលលើស្បែកជាដើម។ ឱសថមានសកម្មភាពដោយទៅបន្ថយការបញ្ចេញសារធាតុ Histamine ដែលរាងកាយតែងបញ្ចេញនៅរាល់ពេលប្រឈមទៅនឹងប្រតិកម្មអាល្លែកហ្ស៊ី យ៉ាងណាមិញ Cetirizineគ្មានប្រសិទ្ធភាពក្នុងការការពារជាមុនមិនឲ្យកើតមានកន្ទួលលើស្បែក ឬព្យាបាលប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរនោះទេ។ សកម្មភាពឱសថលើរាងកាយ ឱសថ Cetirizine ត្រូវបានស្រូបចូលយ៉ាងលឿនដោយកំហាប់ព្យាបាលខ្ពស់បំផុតមានឡើងបន្ទាប់ពីលេបបានរយៈពេលមួយម៉ោង ចំណែកប្រសិទ្ធភាពរបស់ឱសថមិនមានការប្រែប្រួលដោយសារចំណីអាហារនោះទេ ដោយគ្រាន់តែកំហាប់ព្យាបាលអាចកើតមានឡើងយឺតបន្តិចជាងក្នុងលក្ខខណ្ឌធម្មតា។ ឱសថត្រូវបានបញ្ចេញចោលតាមទឹកនោមក្នុងកម្រិត ៧០% និង ១០% ទៀត ត្រូវបញ្ចេញចោលតាមលាមក ដោយការបញ្ចេញចោលពាក់កណ្តាលធ្វើឡើងបន្ទាប់ពីរយៈពេល ៨ម៉ោង។ កម្រិត និងការប្រើប្រាស់ កម្រិតប្រើប្រាស់ធម្មតាសម្រាប់មនុស្សពេញវ័យគឺ ១០ មីលីក្រាមក្នុងមួយថ្ងៃ ក្រោមទម្រង់ជាឱសថគ្រាប់ ចំណែកឱសថក្រោមទម្រង់ជាស៊ឺរ៉ូអាចប្រើបានចំពោះកុមារក្នុងកម្រិត ៥mg/៥mL។ វេជ្ជបណ្ឌិតអាចឲ្យអ្នកប្រើប្រាស់ឱសថម្តងក្នុងកម្រិត៥មីលីក្រាម ពីរដងក្នុងមួយថ្ងៃ ប្រសិនបើស្ថានភាពអាល្លែកហ្ស៊ីមិនធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរ កម្រិត និងការប្រើប្រាស់នឹងមានការប្រែប្រួលទៅតាមអាយុ ស្ថានភាពជំងឺដែលអ្នកមិនគួរបន្ថយ ឬបង្កើនកម្រិតប្រើប្រាស់ដោយខ្លួនឯងនោះទេ។ ផលរំខានឱសថ សញ្ញាមួយចំនួនដែលអាចកើតមានជាទូទៅ និងមិនសូវធ្ងន់ធ្ងរមានដូចជា៖ • វិលមុខ ងងុយ • អស់កម្លាំង • ស្ងួតមាត់ • ចង្អោរ ក្អួត • ឈឺក្បាល។ ក្រៅពីផលរំខានខាងលើ ឱសថក៏អាចបណ្តាលឲ្យមានប្រតិកម្មធ្ងន់ធ្ងរផ្សេងទៀតដែលទាមទារឲ្យមានការសង្រ្គោះបន្ទាន់ដូចជា៖ ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។ ម្យ៉ាងទៀត អ្នកគួរបញ្ឈប់ប្រើប្រាស់ឱសថភ្លាមៗ ប្រសិនអ្នកមានរោគសញ្ញាដូចជា ចង្វាក់បេះដូងញាប់ ឬមិនស្មើគ្នា ញ័រ ពិបាកគេង អារម្មណ៍មិនស្រណុក មានបញ្ហាគំហើញជាដើម។ អន្តរកម្មឱសថ • ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីក្នុងករណីអ្នកប្រើប្រាស់ឱសថដែលបង្កឲ្យមានផលរំខានធ្វើឲ្យធីងធោងរួមបញ្ចូលគ្នាក្នុងពេលតែមួយដូចជា ឱសថបំបាត់ការឈឺចាប់ (Opioid) ឱសថបំបាត់ក្អក (Codeine,Hydrocodone) សារធាតុអាល់កុល ឱសថងងុយគេង (Alprazolam, Lorazepam, Zolpidem) ជាដើម • មិនត្រូវប្រើប្រាស់ឱសថ Hydroxyzine និងLevocetirizine នៅពេលកំពុងប្រើប្រាស់ Cetirizine ពីព្រោះឱសថទាំងនេះមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា • មិនត្រូវប្រើប្រាស់ឱសថបំបាត់អាល្លែកហ្ស៊ីក្នុងទម្រង់ជាក្រែមដោយលាបលើស្បែក ជាមួយគ្នានឹងឱសថ Cetirizine ពីព្រោះវាអាចបង្កើននូវផលរំខាន។ បម្រុងប្រយ័ត្ន • ត្រូវប្រាប់ដល់គ្រូពេទ្យ ឬអ្នកមានជំនាញផ្នែកសុខាភិបាលមុនពេលប្រើប្រាស់ ក្នុងករណីអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុសកម្មក្នុងឱសថ • ត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីមានបញ្ហាតម្រងនោម ឬជំងឺថ្លើម មុនពេលប្រើប្រាស់ឱសថ • ដោយសារផលរំខានធ្វើឲ្យងងុយ និងធីងធោងរបស់ឱសថ នោះអ្នកត្រូវចៀសវាងបើកបរ ឬបញ្ជាម៉ាស៊ីន • ត្រូវប្រើដោយប្រុងប្រយ័ត្នក្នុងករណីអ្នកមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន។ គួរបញ្ជាក់ផងដែរ ឱសថ Cetirizine ដែលកំពុងចរាចរនៅលើទីផ្សារស្ថិតនៅក្រោមឈ្មោះដូចជា Cetrisyn, Zyrtec, Aller-Tec ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។  នៅក្នុងលក្ខខណ្ឌធម្មតា  ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់  យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបាន  ដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite) ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។ អ្វីគួរផ្តល់ឲ្យ? ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖ •ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬ Smithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។ ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖ •ពពួក Ammonium quaternaire: Biocidan nasal (Menarini) •ពពួក Benzalkonium: Humex Fournier solution nasale (Urgo) •ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant) •ពពួក Fusafungine: Locabiotal (Therval)។ អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖ •ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine •ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine •ឱសថ Paracétamol: Actifed ឬRinutan។ ការប្រើប្រាស់ •ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាង-លើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ •ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ •ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្ស៊ី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង •ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖ •ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ (Sinusite aiguë) •ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique) •អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំ ហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។ ប្រភពយោង ៖  Le Vademecum de  la Médication Officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសជូនដំណឹងស្តីអំពី«ឱសថបំប៉នផ្លូវភេទបុរសឈ្មោះMaKa» ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិតផលនោះមានឈ្មោះថា Maka (Lot No : NA) មួយប្រអប់មាន១០គ្រាប់ នាំចូលមកពីប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។  ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឧស្សាហកម្មផ្នែកផ្គត់ផ្គង់ឱសថក្នុងពិភពលោក ហាក់ត្រូវបានគ្រប់គ្រងយ៉ាងធំពីសំណាក់ទីផ្សាររបស់អាមេរិក និងអឺរ៉ុប ដែលគេសង្កេតឃើញមានក្រុមហ៊ុនឱសថធំៗចំនួន ១០ កំពុងមានវត្តមាន និងដំណើរការក្នុងទីតាំងទាំងពីរខាងលើ នេះបើយោងទៅតាម Forbes’ list of top companies ឆ្នាំ 2107។ បើទោះបីប្រទេសចិន និងឥណ្ឌា កំពុងមានសន្ទុះការលូតលាស់វិស័យផ្គត់ផ្គង់ឱសថក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារការកើនឡើងតម្រូវការផលិតផលឱសថ និងសម្ភារៈសុខាភិបាលនានាយ៉ាងណាក៏ដោយ តំបន់អាមេរិក និងអឺរ៉ុបនៅតែបន្តភាពលេចធ្លោជាងគេក្នុងវិស័យនេះ ក៏ដូចជាការបង្កើតអ្វីដែលថ្មីៗ។ ជាមួយនឹងដំណើរការដ៏ល្អ និងប្រព័ន្ធដែលមានតម្លាភាពក្នុងតំបន់ទាំងពីរ បានផ្តល់ជាឱកាសឲ្យក្រុមហ៊ុនរដ្ឋជាច្រើននាំយកផលិតផលចូលទៅកាន់ទីផ្សារបន្ទាប់ពីទទួលបានការអនុញ្ញាត។   តំបន់អាមេរិក នៅតំបន់អាមេរិកបានកំពុងគ្រប់គ្រងទីផ្សារផ្នែកផ្គត់ផ្គង់ឱសថ រួមទាំងការប្រើប្រាស់ និងបង្កើតថ្មី ដោយក្នុងឆ្នាំ ២០១៦ ការចំណាយសរុបទាំងអស់លើឱសថបានកើនដល់ ៤៥០ ពាន់លានដុល្លារ។ នាឆ្នាំ ២០១៦នេះផងដែរ តាមរយៈមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថ (Centre for Drug Evaluation and Research)ប្រចាំសហរដ្ឋអាមេរិកបានសម្រេចឲ្យមានការចរាចរឱសថថ្មីចំនួន ២២ នៅក្នុងទីផ្សារ ដែលក្នុងនោះរួមមានឱសថសម្រាប់ព្យាបាល ជំងឺមហារីកក្រពេញអូវែ ជំងឺខូចខាត និងចុះខ្សោយសាច់ដុំ (Duchenne muscular dystrophy) និងជំងឺរលាកថ្លើម C ទាំង ៦ប្រភេទវីរុស។  ប្រទេសអាមេរិកជាអ្នកដឹកនាំពិភពលោកមួយសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍអ្វីដែលថ្មី (R&D) ជាមួយនឹងការចំណាយអស់ ១៨.៣% ធៀបនឹងការលក់ សម្រាប់ការសិក្សាទៅលើវិស័យផ្គត់ផ្គង់ឱសថ នេះបើយោងទៅតាម PhRMA’s 2016 Profile។ បន្ថែមពីនោះ ក្រុមហ៊ុនឱសថតំបន់អាមេរិកកំពុងផ្តល់ការងារដល់ជនជាតិអាមេរិកដោយផ្ទាល់ជាង ៨១០,០០០ នាក់ និងការគាំទ្រដោយមិនផ្ទាល់ចំនួន ៣.៥ លាននាក់នៃជនជាតិអាមេរិកផងដែរ។ ជាសរុប តម្លៃសេដ្ឋកិច្ចក្នុងប្រទេសសម្រាប់វិស័យនេះគឺ ១.២ កោដិដុល្លារក្នុងឆ្នាំ២០១៤ ដែលបានបង្ហាញពីសារសំខាន់ដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចក្នុងប្រទេស។ តំបន់អឺរ៉ុប ក្រុមហ៊ុនផ្គត់ផ្គង់ឱសថធំៗចំនួន ១០ ដែលមានទីតាំងនៅតំបន់លេចធ្លោមានសហគ្រាសមកពីប្រទេស ស្វីស បារាំង និងអង់គ្លេស រួមមានឈ្មោះដូចជា Novartis (NYSE: NVS) និង Sanofi (NYSE:SNY) ជាដើម។ ការចំណាយចំពោះផលិតផលក្នុងវិស័យសុខាភិបាល បានកើនទៅដល់ ២២៥,០០០ លានអឺរ៉ូនៅក្នុងឆ្នាំ ២០១៥ បើយោងទៅតាមសហព័ន្ធឧស្សាហកម្មឱសថ និងសមាគមប្រចាំសហភាពអឺរ៉ុប (European Federation of Pharmaceutical Industries and Association)។  ការចំណាយក្នុងតំបន់អឺរ៉ុបនេះបានបង្ហាញពីការរួមចំណែកក្នុងអត្រាចំនួន ២៣% លើការលក់ផលិតផលផ្នែកសុខាភិបាលទូទាំងពិភពលោកដែលតម្លៃនេះទាបជាងតំបន់អាមេរិក ដែលកំពុងកាន់កាប់ក្នុងអត្រា ៥៨% សម្រាប់ការលក់ចេញឱសថថ្មីអំឡុងឆ្នាំ ២០១០ និង២០១៥។ ប្រភពយោង៖ https://investingnews.com/daily/life-science-investing/pharmaceutical-investing/top-pharmaceutical-regions/ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top