-
Nov 21, 2017
|
-
7 years ago
|
-
3.2K views
នៅក្រោមការរៀបចំឡើងពីក្លឹបធុរកិច្ចអន្តរជាតិ ឬ International Business Club ហៅកាត់ថា I.B.C កម្មវិធីប្រកួតប្រជែងពីគម្រោងអាជីវកម្ម “BizPlannovation Challenge2017” ដែលបានប្រារព្ធនៅថ្ងៃទី១២ខែវិចិ្ឆកាឆ្នាំ២០១៧កន្លងទៅនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ប្រព្រឹត្តិទៅបានយ៉ាងរលូន។ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពវ័យក្មេងក្នុងប្រទេសកម្ពុជា “BizPlannovation Challenge2017”បានសម្រិតសម្រាងយកក្រុមជើងខ្លាំង (BizWarriors) ទាំង៥ក្រុមដើម្បីធ្វើការប្រកួតប្រជែងពីគម្រោងអាជីវកម្មដែលមានភាពច្នៃប្រឌិត និងផ្តល់ផលវិជ្ជមានដល់សង្គម។ ក្នុងនោះមានក្រុម ៖
១. The Triple ក្រោមប្រធានបទ Green Community Healthcare Center
២. The Explorer ក្រោមប្រធានបទ Travelling App
៣. Omega ក្រោមប្រធានបទ Organic Food Store
៤. Victory ក្រោមប្រធានបទ E-Journey App
៥. Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App
មិនតែប៉ុណ្ណោះ កម្មវិធី “BizPlannovation Challenge 2017” ក៏មានគួបផ្សំនូវ Panel Discussion ពី លោក គង់ សូលីយ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Joonaak Delivery Co,Ltd, ឧកញ៉ាចិត្រ សេរីសុភ័ក្រ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនLuxury Smile, Monsne Group Co, Ltd និង Maya Cosmics Cambodia, អ្នកស្រី ជា សុខលាង (Johnan) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Eco Great Mekong Solutions ព្រមទាំង លោក សុខ សុភមង្គល ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Codingate។ ពួកគាត់ទាំង៤រួបមិនត្រឹមតែជាវាគ្មិនប៉ុណ្ណោះទេ ថែមទាំងជាគណកម្មការ ដើម្បីដាក់ពិន្ទុយ៉ាងសុក្រិត្យទៅដល់ BizWarriors ផងដែរ។
ចុងបញ្ចប់នៃកម្មវិធី យើងក៏បានរកឃើញនូវក្រុមដែលបានទទួលជ័យជំនះដែលរួមមាន ៖
-ជ័យលាភីលេខ៣ គឺក្រុម Victory ក្រោមប្រធានបទ E-Journey App ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់១,០០០,០០០៛
-ជ័យលាភីលេខ២ បានទៅលើក្រុម The Explorer ក្រោមប្រធានបទ Travelling App ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់ ១,៥០០,០០០៛
-ជ័យលាភីលេខ១ បានទៅក្រុម Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់២,០០០,០០០៛ និងពាន “BizPlannovation Challenge 2017”។
International Business Club សូមថ្លែងអំណរគុណទៅកាន់ BizWarriors ដែលមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួនព្រមទាំងគណៈកម្មការទាំង៤រូប និងភ្ញៀវកិតិ្តយសទាំងអស់ដែលចំណាយទាំងថវិកា និងពេលវេលាចូលរួម។
International Business Club នឹងពាំនាំនូវអ្វីដែលថ្មីជូនលោកអ្នកនៅកម្មវិធីក្រោយៗទៀត!!!
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share