Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធើណែត ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស សូមជម្រាបជូនសាធារណជន ពិសេសសិស្សានុសិស្សថ្នាក់ទី១២ មេត្តាជ្រាបថា៖ លើមូលដ្ឋាននៃការអនុវត្តកំណែទម្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា តាមរយៈការបង្កើនគុណភាពការបង្រៀន និងការរៀន ក្រសួងបានបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី១២ ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា តាមប្រព័ន្ធអនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ។ ប្រព័ន្ធនេះនឹងជួយពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន។ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង 0៨:០០ នាទី ព្រឹក។ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សានុសិស្សអាចអនុវត្តកម្មវិធីនេះបានតាមរយៈតំណភ្ជាប់នៅលើគេហទំព័រក្រសួង: http://bacii.moeys.gov.kh ។ សម្គាល់៖ រាល់លំហាត់ និងសំនួរទាំងនេះគឺសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តការវាស់ស្ទង់សម្ថភាពខ្លូនឯងនិងការពង្រឹងសម្ថភាពលើមុខវិជ្ជា ដែលមានក្នុងប្រព័ន្ធនេះ។ លំហាត់ និងសំនួរទាំងនេះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ។ #BacII #BacII2017 ::គេហទំព័រ៖ www.moeys.gov.kh ::បណ្ដាញសង្គម៖ facebook.com/moeys.gov.kh | google.com/+moeys | twitter.com/moeyscambodia ::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh/ | www.krou.moeys.gov.kh | facebook.com/krou.moeys.gov.kh ::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

Share

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Rethth យោងតាមការ​ស្នើសុំ​យ៉ាងទទូចទៅដល់​ភាគី​ ខាង​សហគមន៍​ អឺរ៉ុប​ ដើម្បី​បានដាក់​ឈ្មោះ​ផ្លែ​ស្វាយ​ ជា​ផលិតផល​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ ដែលបានដាក់លក់នៅលើទី​ផ្សារ​ សហគមន៍​ អឺរ៉ុប​ នៅពេលនេះភាគីអ្នកទទួលទិញ​នៅ​សហគមន៍​ អឺរ៉ុប​បាន​យល់ព្រម​ដាក់​ឈ្មោះ​ថា​ Mangue au Cambodge ។ ដូច​ច្នេះ​ហើយចាប់ពីថ្ងៃនេះ​តទៅសូមបង​ប្អូន​ខ្មែរ​យើង​ ដែល​និយម​គាំទ្រ​ផលិត​ផល​ផ្លែស្វាយ​របស់ខ្មែរ​យើង​ ពេលចូល​ទៅក្នុងទី​ផ្សារ​នឹង​បាន​ឃើញ​ផលិតផល​របស់​ជាតិ​យើងហើយ​ ។ សូមចូលរួម​អបអរសាទរ​ នេះជា​មោទនភាព​ ជាតិ​យើងទាំង​អស់គ្នា​ ។

Share

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន Health Time Corporation បានរៀបចំកម្មវិធីជំនួបពិភាក្សាជាមួយសមាគមគ្រូពេទ្យឯកទេសចំនួន ៧ ដូចជា សមាគមគ្រូពេទ្យសើស្បែកកម្ពុជា សមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា សមាគមសម្ភពរោគស្ត្រីកម្ពុជា សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា សមាគមទន្តពេទ្យកម្ពុជា សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅទីតាំងសណ្ឋាគារសាន់វ៉េ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលយកគំនិតនិងយោបល់បន្ថែមពីសំណាក់សមាគមគ្រូពេទ្យឯកទេសទាំង៧ ដើម្បី Health Time Corporation ធ្វើការពង្រឹងសមត្ថភាពគុណភាពរបស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើក្នុងការបន្តចូលរួមចំណែកផ្តល់ជូននូវចំណេះដឹងស្តីពីផ្នែកសុខាភិបាលជូនដល់សាធារណជនឲ្យបានកាន់តែមាន​ប្រសិទ្ធភាព។ សបញ្ជាក់ផងដែរថា Health Time Corporation បានចូលរួមផ្សព្វផ្សាយចំណេះដឹងស្តីពីសុខភាពដល់សាធារណជនចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយក្រុមហ៊ុនបានធ្វើការបោះពុម្ពផ្សាយនូវទស្សនាវដ្តីសុខភាពចំនួនបីមុខគឺ Health Time Student Kit, Health Time Pro, Health Time Pub ព្រមទាំងចេញផ្សាយអត្ថបទតាមរយៈគេហទំព័រ www.healthtime.tips។

Share

លោកអ្នកប្រហែលជាធ្លាប់បានលឺខ្លះៗហើយអំពីការប្រឈមទៅនឹងជំងឺមហារីកមាត់ស្បូនរបស់ស្រ្តីនៅជុំវិញពិភពលោក រួមទាំងស្រ្តីកម្ពុជាផងដែរ…  យើងក៏ឃើញមានផងដែរនូវ «យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្រ្តីដែលរៀបការរួច (អាយុចាប់ពី៣០ ដល់៥០ឆ្នាំ) ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅឯមន្ទីរពេទ្យកាល់ម៉ែត។  ជាដំណឹងល្អមួយទៀតសម្រាប់ប្រជាជន ជាពិសេសស្រ្តីកម្ពុជា គឺនឹងមានការផ្សាយផ្ទាល់អំពី«វិធីសាស្រ្តក្នុងការបង្ការជំងឺមហារីកមាត់ស្បូន»  •នៅទីណា?  ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  Calmette Hospital •ថ្ងៃណា? ថ្ងៃអង្គារ ទី ៧ ខែ កុម្ភៈ ឆ្នាំ២០១៧  •ម៉ោងប៉ុន្មាន? ម៉ោង ១២: ៣០ នាទី រសៀល •នរណាជាវាគ្មិន? លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែករោគវិនិច្ឆ័យជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អនុបណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសអូស្រ្តាលី និង បណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសប៊ែលហ្សិក។ សូមជួយផ្សព្វផ្សាយដំណឹងដ៏ល្អបន្តផង… លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺនេះជាមួយនឹងអត្ថបទសម្ភាសន៍ផ្ទាល់របស់ហេលស៍ថាម និងលោកស្រីវេជ្ជបណ្ឌិតតាមរយៈ Q&A on Cervical Cancer

Share

កម្មវិធី Cambodian Start-up Journey ដែលបានប្រព្រឹត្តឡើងនៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥ :៣០ ដល់ម៉ោង០៨ :៣០ នាទីល្ងាច ដែលមានអ្នកចូលរួមចំនួន៥០នាក់ គឺជាកម្មវិធីជំនួបសហគ្រិនដែលបង្កើតឡើងក្នុងគោលបំណងលើកស្ទួយការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ Park Café រួមសហការជាមួយនឹង Educational Development Institute។   នៅក្នុងកម្មវិធីនេះដែរ មានវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។ គួរបញ្ជាក់ផងដែរថា Banhji ដែលមានលោក ស៊ីម ចាន់គិរីរ័ត្ន ជានាយកប្រតិបត្តិ គឺជាប្រព័ន្ធគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជួយសម្រួលដល់អាជីវកម្មរបស់ពួកគាត់។ អ្នកប្រើប្រាស់អាចឃើញពីសមតុល្យ និងប្រតិបត្តិការណ៍របស់អតិថិជន ព្រមទាំងបង្ហាញពីសម្រង់តម្លៃបញ្ជាលក់ ប្រាក់កក់អតិថិជន វិក័យបត្រលក់ជាសាច់ប្រាក់ ឬជំពាក់ ការបង្វិលទំនិញត្រលប់មកវិញ និងប័ណ្ណដឹកជញ្ជូនជាដើម។ លើសពីនេះទៅទៀតលោកក៏បានចែកជូននូវគន្លឹះសំខាន់មួយចំនួនដូចជា របៀបគ្រប់គ្រងពេលវេលា ក្រុមការងារ និងរបៀបគ្រប់គ្រង។ ចំណែកCambodia Investor Club (CIC) ដែលមានលោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រង បានបង្ហើបពីគន្លឹះ និងលក្ខន្តិកៈ ដើម្បីចូលជាសមាជិក ក៏ដូចជាធ្វើយ៉ាងណាដើម្បីទទួលបានជំនួយពី CIC ដើម្បីប្រកបអាជីវកម្ម។ ជាមួយគ្នានេះផងដែរ លោកក៏បានពិភាក្សាទៅលើសក្តានុពលភាពនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធបច្ចេកវិទ្យា របៀបផ្តាច់មុខ ក្រុមការងារដ៏ត្រឹមត្រូវ ការចែកចាយ និងពេលវេលាដែលត្រឹមត្រូវក្នុងការធ្វើអាជីវកម្ម។ ដោយសារអ្នកចូលរួមមានចម្ងល់ជាច្រើនទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ធ្វើឲ្យកម្មវិធីទាំងមូលមានភាពសកម្ម និងរស់រវើក។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការញ៉ាំអាហារជាមួយគ្នាសម្រាប់អ្នកចូលរួម ដើម្បីឲ្យពួកគាត់មានពេលជួបជជែក និងសំណេះសំណាលគ្នា ដើម្បីបង្កើនចំណងមិត្តភាពក៏ដូចជាពង្រីកបណ្តាញអាជីវកម្មរបស់ខ្លួន។ កម្មវិធីបែបនេះមានជារៀងរាល់ខែ ដោយ Cambodian Start Up Journey គឺជាកម្មវិធីដំបូងគេប្រចាំឆ្នាំ២០១៧ក្រោមការឧបត្ថម្ភធំដោយ ក្រុមហ៊ុន Coca Cola ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia  និងមាន ហេលស៍ថាមខប ថ្មីៗ FEB និង សប្បាយ ជាដៃគូផ្សព្វផ្សាយ។ ចំពោះប្រធានបទ និងព័ត៌មានទាក់ទិននឹងកម្មវិធីប្រចាំខែជាបន្តបន្ទាប់ សូមរង់ចាំតាមដានជាមួយយើងទាំងអស់គ្នា...

Share

ជាថ្មីម្តងទៀត ជាមួយការមកដល់នៃកម្មវិធី Startup Weekend ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ Fintech ដែលជាការរួមបញ្ចូលរវាងពាក្យ “Financial Technology"សំដៅដល់ប្រតិបត្តិការអាជីវកម្មទាំងឡាយណាដែលជួយសម្រួលដល់សេវា និងប្រព័ន្ធផ្សេងៗនៃផ្នែកហិរញ្ញវត្ថុឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដោយប្រើប្រាស់បច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ប្រព័ន្ធអ៊ីនធឺណែត ទូរស័ព្ឌជាដើម ។ គោលដៅចម្បងរបស់ Fintechជាការផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បានស្វែងយល់ និងមានគំនិតស្តីពីការធ្វើអាជីវកម្មជំរុញឲ្យប្រតិបត្តិការសេវាកម្ម និងប្រព័ន្ធហិរញ្ញវត្ថុឲ្យមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចដូចជា កំព្យូទ័រ អ៊ីនធើណែត និងប្រព័ន្ធទូរស័ព្ទ។   អ្នកចូលរួមទាំងអស់នឹងបានផ្សារភ្ជាប់ ក៏ដូចជាធ្វើការសហការផ្ទាល់ជាមួយនឹងបុគ្គលផ្សេងទៀតដែលមានចំណង់ចំណូលចិត្ត និងគោលដៅដូចគ្នាសម្រាប់ការកែប្រែគំនិត Fintech ឲ្យក្លាយជាការពិតក្រោមជំនួយនៃការបង្ហាត់បង្រៀនពីគ្រូបង្វឹកនៃកម្មវិធីផ្ទាល់។   ព្រឹត្តិការណ៏នេះនឹងរៀបចំឡើងក្នុងរយៈពេល ៥៤ ម៉ោង ដែលគិតចាប់ផ្តើមពីថ្ងៃសុក្រ ទី ៣ ដល់ ថ្ងៃអាទិត្យ ទី៥ ខែមករា ស្ថិតក្នុងទីតាំង Trybe ដែលមានអាស័យដ្ឋាន  222Eo Keo Chea St. (184) ភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ល្ងាចថ្ងៃសុក្រចាប់ពីម៉ោង ៥ និង ៣០នាទី កម្មវិធីនឹងចាប់ផ្តើមឡើងដែលនឹងមានការបង្ហាញពីវត្តមានរបស់ចូលរួម ក៏ដូចជាការរៀបចំជាក្រុមតូចៗសម្រាប់ការបង្កើតគំនិតអាជីវកម្ម ព្រមទាំងបន្តទៅថ្ងៃសៅរ៍ និងអាទិត្យដោយមានការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្វឹកដែលមានជំនាញទាក់ទងនឹងប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាខាងផ្នែកហិរញ្ញវត្ថុតាមស្ថាប័ននានា ដើម្បីផ្តល់ជាគំនិតក្នុងការផ្តួចផ្តើមអាជីវកម្មដល់ក្រុមទាំងអស់។ បន្ទាប់ពីមានការពិភាក្សារវាងសមាជិកនៃគ្រប់ក្រុមទាំងអស់ ពួកគេនឹងតម្រូវឲ្យធ្វើបទបង្ហាញពីគម្រោងនីមួយៗរបស់ខ្លួនទៅកាន់គណៈកម្មការនៃកម្មវិធី ដើម្បីជ្រើសរើសក្រុមដែលទទួលបានជ័យលាភីកិត្តិយស... កុំខកខាននូវឱកាសដ៏ពិសេសនេះឲ្យសោះ បើទោះបីអ្នកមិនមានចំនេះជំនាញខាងផ្នែកប្រព័ន្ធអេឡិចត្រូនិចក៏ដោយ! អ្នកអាចធ្វើការកក់សំបុត្រតាមរយៈប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅកាន់ Startup Weekend Cambodia FinTech 2017

Share

នាទីចុងក្រោយនៃ វីដេអូនេះ ធ្វើអោយអ្នករំជួលចិត្ត។ ជ្រុះទូរស័ព្ទនៅទីសាធារណៈ (social experiment) Talent: Mr. Robert Luke Camera by Mr. Tim Thai Corporate producing: Mr. Sophat Gibbon Keo Video directed and edited by Mr. Tan Kimsour

Share

ដើម្បីជាការចូលរួមចំណែកមួយផ្នែកក្នុងការលើកស្ទួយនូវការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា Park Café រួមសហការជាមួយនឹង Educational Development Institute បានរៀបចំនូវវេទិកាស្តីអំពីការផ្តើមអាជីវកម្ម ដោយផ្តោតសំខាន់លើប្រធានគួរឲ្យចាប់អារម្មណ៍ផ្សេងៗ និងបានបែងចែកប្រធានបទទាំងនោះទៅតាមខែនីមួយៗក្នុងរយៈពេលមួយឆ្នាំពេញតែម្តង។ ក្នុងនោះផងដែរ សិក្ខាសាលាលើកទី១ប្រចាំឆ្នាំ២០១៧នេះ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ គឺ នៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥:៣០ ដល់ម៉ោង០៨ :០០ ល្ងាច ជាមួយនឹងវត្តមាននៃវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។ ប្រធានបទពិភាក្សាសម្រាប់សិក្ខាសាលាលើកនេះ រួមមាន៖ -វិធីសាស្រ្តក្នុងការផ្តើមអាជីវកម្ម -យុទ្ធសាស្រ្តក្នុងការរៀបចំគម្រោងអាជីវកម្ម -និន្នាករទីផ្សារ និងទីផ្សារបច្ចុប្បន្ន -យុទ្ធសាស្រ្តក្នុងការស្វែងរកឥណទានសម្រាប់ផ្តើមអាជីវកម្ម -ជួបជាមួយអ្នកជំនាញផ្តល់ឥណទាន ទាំងនេះសុទ្ធតែជាគន្លឹះដ៏មានគុណប្រយោជន៍សម្រាប់សហគ្រិន អនាគតសហគ្រិន និងអ្នកមានគំនិតផ្តើមអាជីវកម្មថ្មីនាពេលអនាគត ជាពិសេស គឺ ចាប់ផ្តើមដោយទទួលបានការផ្តល់ជូននូវឥណទាន។ តម្លៃសំបុត្រសម្រាប់ចូលរួម គឺត្រឹមតែ ១៥ដុល្លាប៉ុណ្ណោះ និងមានរាប់បញ្ចូលនូវអាហារសម្រន់ជាលក្ខណៈ Cocktails Reception ផងដែរ…សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012​ 232 823 ​/ 077​ 67​6 423 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លោកស្រី ហាវ​ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉េត។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ២០០៧ និងបានបញ្ចប់ការហ្វឹកហាត់ផ្នែកកោសិកាមហារីកពីសាកលវិទ្យាល័យ Ghent University Hospital ប្រទេស ប៊ែលហ្សិក ក្នុងឆ្នាំ ២០១១ ហើយចាប់ផ្តើមចូលបំរើការងារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតក្នុងខែកក្កដា ឆ្នាំ​២០១១។​ ចាប់ពីឆ្នាំ២០១៣ លោកស្រី មនីរត្ន បានធ្វើជាអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន។  លោកស្រីបានជម្រាបដល់ ហេលស៍ថាម ឲ្យដឹងថា ស្រ្តីប្រមាណជា ១,៥០០នាក់ បានកើតជំងឺមហារីកមាត់ស្បួនជារៀងរាល់ឆ្នាំ និងប្រមាណជា ៦០%បានបាត់បង់ជីវិតដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។  ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ​ និងព្យាបាលជំងឺនេះ លោកអ្នកអាចផ្ញើរសំណួរមកកាន់ហេលស៍ថាម តាមរយៈ Comment ក្នុងអត្ថបទនេះ ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកស្រីវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីឆ្លើយតប នឹងចម្ងល់របស់លោកអ្នក។  សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈ ០៧៧​ ៨៨៨ ០៧៦ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យជំនួយ ទូច ឃុន ជាអនុប្រធានមន្ទីរពេទ្យព្រះកុសុមៈ ទទួលបន្ទុកគ្រប់គ្រងមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានឲ្យដឹងថា«មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េនៃមន្ទីរពេទ្យព្រះកុសុមៈ មានទទួលពិគ្រោះ និងព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយមានកន្លែងទទួលរាល់អ្នកជំងឺទឹកនោមផ្អែមទាំងឡាយណា ដែលមានផលវិបាកឲ្យមកសម្រាក និងតាមដានជំងឺ២៤ម៉ោងលើ២៤ម៉ោង។» លោកសាស្រ្តាចារ្យក៏បញ្ជាក់ផងដែរថា ៖ «អ្នកជំងឺដែលបានមកតាមដាននៅមជ្ឈមណ្ឌលនេះ ត្រូវបានផ្តល់នូវការអប់រំ និងចំណេះដឹង ដែលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម ហើយធ្វើយ៉ាងណា ដើម្បីបញ្ចៀសនូវផលវិបាកដែលអាចកើតមានទៅថ្ងៃខាងមុខ។» មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំផ្តល់សេវាជូនបងប្អូនប្រជាជនទាំងអស់ដោយក្តីរីករាយ…ហើយក៏សូមជូនពរឲ្យប្រជាជនទាំងអស់ ដែលបានមកទទួលសេវាការព្យាបាលពីមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈឲ្យឆាប់ជាសះស្បើយទាំងអស់គ្នា… សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់នូវមតិរិះគន់ក្នុងន័យស្ថាបនា សូមទំនាក់ទំនងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យ ព្រះកុសុមៈ ឬទូរស័ព្ទលេខ 098 644 408

Share
Top