-
Feb 02, 2019
|
-
5 years ago
|
-
4.1K views
សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន១១ ឈ្មោះ ១-កាក់មាស”KAK MEAS” ២-Moringacam ៣-ឱសថបូរាណសញ្ញាប្រទាលអមតះ ៤-CHEAT SUNTO ៥-ឱសថបុរាណសញ្ញាភ្នំគូលែន ជំនួយសុខភាពផ្លូវភេទ ៦-ហនុមានជំនួយសុខភាព ៧-SUNTO Shop ៨-CHEAT SUNTO Kh ៩-ProHealth ១០-Sokun Theary Pich (ពេជ្រ សុគន្ធារី) និង១១-8អេស ស៊ុបពើហ្វូត អន្ទង់ស-8S Superfood Tongkat Ali បានកំពុងផ្សព្វផ្សាយឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ”អន្ទង់ស” ផលិតនៅព្រះរាជាណាចក្រកម្ពុជា គ្មានក្រុមហ៊ុនត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ ”អន្ទង់ស” ត្រូវមកទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាងដើម្បីសុំចុះបញ្ជិកាឱសថបុរាណ ដោយមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ និងត្រូវសុំច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល បើមិនដូច្នោះទេក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ” អន្ទង់ស” គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share