-
May 21, 2018
|
-
6 years ago
|
-
6.1K views
ក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារជំងឺមហារីកមាត់ ឬមហារីកមាត់និងបំពង់កផ្នែកខាងលើ នៅប្រទេសអាមេរិក។ ជាង ៥១,៥៥០ ករណី នៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ ត្រូវបានរកឃើញនៅប្រទេសអាមេរិកឆ្នាំនេះ។ ក្នុងករណីទាំងនោះ ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែងនឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារ។ អត្រាស្លាប់ដោយសារជំងឺនេះនូវមានកម្រិតខ្ពស់ ដោយសារការរកឃើញនៃជំងឺមហារីកយឺត។ បុន្តែ ប្រសិនបើយើងអាចរកឃើញហើយព្យាបាលជំងឺមហារីកមាត់ បានរហ័ស និងព្យាបាលទាន់ពេលវេលា ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន ។
គួរត្រួតពិនិត្យមាត់ ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់
គួរតែពិនិត្យមើលរោគសញ្ញា និង អាការៈនៃមហារីកមាត់ជាប្រចាំដោយនៅពេលមកត្រួតពិនិត្យធ្មេញ និង ត្រូវមកជួបទន្តពេទ្យវិញ ប្រសិនបើរោគសញ្ញានោះមិនបាត់ ឬ ប្រសើរជាងមុន ក្នុងរយៈពេល២ទៅ៣ សប្តាហ៍។
រោគសញ្ញាគួរប្រុងប្រយត្ន័ ៖
•មានដំបៅដែលមិនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍
•មានការប្រែពណ៌ទៅជា ក្រហម ស ឬ ខ្មៅ នៃជាលិកាទន់ក្នុងមាត់
•ដំបៅ ដែលមានឈាមពេលប៉ះវា
•មានឡើងដុំ ឬ ដុំរឹងលើជាលិកា (ភាគច្រើននៅចំហៀងនៃអណ្តាត)
•ជាលិកាឡើងខ្ពស់ជុំវិញ
•មានដុំបៅនៅក្រោមធ្មេញស្និត ដែលមិនជាសះក្រោយពេលការកែតម្រូវរួច
•ដុំដែលឡើងក្រាស់នៅក្នុងមាត់
•ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍
•រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។
រោគសញ្ញានៃមហារីកបំពង់ក ដែលកើតមកពី Human Papilloma Virus “HPV” អាចលើសពី ២ទៅ៣ សប្តាហ៍៖
•ស្អក ឬ ឈឺបំពង់កដែរមិនព្រមជាសះស្បើយ
•ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍
•ការក្អកដែលមិនព្រមជា
•មានការពិបាកក្នុងការលេប មានអារម្មណ៍ថាអាហារដក់ជាប់ក្នុងបំពង់ក
•មានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង លើសពី ២ទៅ៣ ថ្ងៃ
•រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។
ប្រសិនបើមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបទន្តបណ្ឌិតជំនាញខាងជំងឺមហារីក។
កត្តាហានិភ័យ
យោងទៅតាមការស្រាវជ្រាវ មានកត្តាច្រើន ដែលបង្កជាជំងឺមហារីកមាត់ និងបំពង់ក។ កាលពីមុន ជំងឺនេះភាគច្រើនកើតមានទៅលើមនុស្សដែលជក់បារី និង ផឹកស្រា ចាប់ពីអាយុ៥០ឡើងទៅ ប៉ុន្តែបច្ចុ្បន្ន គេបានកត់សម្គាល់ថា ជំងឺមហារីកអាចនឹងកើតមានឡើងលើមនុស្សវ័យក្មេងអាយុតិចជាង៥០ឆ្នាំ ដែលមិនជក់បារីផងដែរ ដោយសារតែវីរុសប្រភេទម្យ៉ាងដែលមានឈ្មោះថា HPV16 ។
Human Papilloma virus (HPV16) មានការទាក់ទងគ្នារវាង ការវិវត្តិនៃ មហារីកមាត់ និងបំពង់ក (ភាគច្រើននៅក្រោមអណ្តាត) ។ វីរុសនោះនឺងបាត់ដោយឯកឯង (៩៩%) បុន្តែ១% ទៀតអាចផ្ទុកវីរុស ហើយវាអាចបង្កឲ្យមានជំងឺមហារីក។ ភាគច្រើននៃជំងឺមហារីកកើតទៅលើមនុស្សប្រុសច្រើនជាងស្រ្តី។
ប្រភព ៖ Oral Cancer Foundation
NEWPORT Beach, California, ថ្ងៃ២ ខែមេសា ២០១៨ /PRNewswire/
បកប្រែជាខេមរភាសាដោយ ៖ សមាគមទន្តពេទ្យកម្ពុជា (CDA)
Share