Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាលបណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាលដែលធ្វើឲ្យខូចកោសិកាខួរក្បាល។ ជំងឺនេះត្រូវបានបែងចែកជាពីរធំៗ រួមមាន Ischemic stroke គឺជាការស្ទះសរសៃឈាមខួរក្បាល និង Hemorrhagic stroke គឺជាការដាច់សរសៃឈាមខួរក្បាល។ ជាទូទៅអ្នកជំងឺ Ischemic stroke មានអត្រាខ្ពស់ជាងអ្នកជំងឺ Hemorrhagic stroke ។ ប៉ុន្តែសម្រាប់អ្នកជំងឺ Hemorrhagic strokeមានការប្រឈមនឹងការបាត់បង់ជីវិតខ្ពស់ជាង។ខាងក្រោមនេះគឺជាការយល់ដឹងខ្លះៗអំពីជំងឺ Hemorrhagic stroke៖ មូលហេតុ និងកត្តាជំរុញ មូលហេតុចម្បងនៃHemorrhagic strokeភាគច្រើនបណ្តាលមកពីជំងឺលើសឈាមនិងមួយចំនួនទៀត​បណ្តាលមកពីជំងឺសរសៃឈាមពីកំណើតដូចជាជំងឺប៉ោងសរសៃឈាម(Aneurysm)និងជំងឺដុំសរសៃឈាម(Arterio-venous malformation)។ ដោយឡែក មានកត្តាជំរុញមួយចំនួនទៀត ដែលអាចបណ្តាលឲ្យមាន Hemorrhagic stroke ដូចជា អាយុ (ភាពផុយស្រួយនៃសរសៃឈាមអាចនឹងកើនឡើងទៅតាមអាយុ) ការពិសាស្រាច្រើនហួសកម្រិត ការជក់បារី ការប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាមជាដើម ។ រោគសញ្ញា ជាទូទៅរោគសញ្ញានៃជំងឺស្ត្រូកមានដូចជាការឈឺក្បាលការវិលមុខការក្អួតចង្អោរការចុះខ្សោយនូវការកម្រើកសាច់ដុំ(ទន់មួយចំហៀងខ្លួន ដៃជើង មុខ) ការពិបាកក្នុងការនិយាយស្តី ការប្រកាច់  ការបាត់បង់ស្មារតី  (សន្លឹម ឬសន្លប់)។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយផ្អែកលើប្រវត្តិជំងឺរបស់អ្នកជំងឺការពិនិត្យរោគសញ្ញាប្រព័ន្ធប្រសាទ និងការថត​រូបភាពវេជ្ជសាស្ត្រដូចជា Scanner ឬ MRI ។ គួរបញ្ជាក់ថាScannerមានភាពឆាប់រហ័សអាចឲ្យយើងដឹងថាមានឈាមកកក្នុងខួរក្បាលតែមិនអាចបញ្ជាក់ពីការស្ទះសរសៃឈាមខួរក្បាលក្នុងរយៈពេលថ្មីៗដំបូងបានទេ។ MRI អាចធ្វើរោគវិនិច្ឆ័យ Ischemic stroke បានទោះជាស្ថិតក្នុងរយៈពេលដំបូងក៏ដោយ។  ការព្យាបាល     ការព្យាបាលជំងឺស្ត្រូកដែលមានឈាមកកក្នុងខួរក្បាលគឺអាស្រ័យទៅលើទំហំឈាមនិងសញ្ញាគ្លីនិករបស់អ្នកជំងឺ។ការព្យាបាលដោយវះកាត់ ត្រូវធ្វើឡើងក្នុងករណី៖ •អ្នកជំងឺស្ថិតក្នុងសភាពសន្លប់(GCS ពី8-12) •ទំហំនៃដុំឈាមកកលើសពី ៣៥ សម³  •ទីតាំងនៃដុំឈាមនៅរាក់ (ជាទូទៅតិចជាងមួយសង់ទីម៉ែត្រពីឆ្អឹង)។ បន្ថែមពីនោះគឺមានការព្យាបាលនិងហ្វឹកហាត់ដោយចលនានៅពេលដែលអ្នកជំងឺស្ថិតក្នុងស្ថានភាពនឹងនរជាពិសេសចំពោះអ្នកជំងឺដែលមានការចុះខ្សោយនូវការកម្រើកសាច់ដុំ (ទន់មួយចំហៀងខ្លួន ដៃ ជើង មុខ) ការពិបាកក្នុងការនិយាយស្តីជាដើម។ គួរបញ្ជាក់ថាក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលាអ្នកជំងឺអាចប្រឈមខ្ពស់ទៅនឹងការបាត់បង់លទ្ធភាពពលកម្ម ឬបាត់បង់ជីវិត។ ការការពារកុំឲ្យមានជំងឺ Hemorrhagic stroke យើងមិនអាចការពារមិនឲ្យកើតមាន ជំងឺ Hemorrhagic stroke បាន ១០០% ទេ តែយើងអាចធ្វើការកាត់បន្ថយនូវការប្រឈមទៅនឹងជំងឺ ​Hemorrhagic stroke តាមរយៈ ៖ •ការកាត់បន្ថយ Stress •ការហាត់ប្រាណទៀងទាត់ និងជាប្រចាំ •ការគ្រប់គ្រងលើសម្ពាធឈាមឲ្យបានត្រឹមត្រូវចំពោះអ្នកដែលមានជំងឺលើសឈាមដោយប្រើប្រាស់ថ្នាំនិងតាមដានឲ្យបានជាប់លាប់ ការបញ្ឈប់ការជក់បារី និងពិសាស្រា។  • ការតាមដានឲ្យបានត្រឹមត្រូវចំពោះអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំទាក់ទងទៅនឹងកំណកឈាម។ក្នុងករណីមានអាការៈ ឬការសង្ស័យអំពីការប្រឈមនឹងជំងឺស្ត្រូក ត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល ព្រោះការយឺតយ៉ាវអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺបាន។  នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺស្ត្រូក (Stroke Unit),ផ្នែកវះកាត់ប្រព័ន្ធប្រសាទ, ផ្នែកប្រពោធនកម្មប្រព័ន្ធប្រសាទ (Neuro-ICU), និងថតរូបភាពវេជ្ជសាស្ត្រ (Scanner និង MRI), ផ្នែកព្យាបាលដោយចលនា   និងមានបន្ទប់វះកាត់ដែលបំពាក់ដោយសម្ភារៈ បរិក្ខារទំនើប ដែលរួមគ្នាជាប្រព័ន្ធមួយដើម្បីផ្តល់ការព្យាបាលកម្រិតស្តង់ដាអន្តរជាតិដល់អ្នកជំងឺស្ត្រូកទោះជាប្រភេទដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាលក៏ដោយ ។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា វេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារនិងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។       ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque)។ ទាក់ទងនឹងការព្យាបាលវិញ គឺអាស្រ័យលើស្ថានភាពនៃការរលាកនោះ ដែលមានការបែងចែកជាពីរ៖ ​​ 1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖ •ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale) •ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning) •ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic) 2.ការព្យាបាលដោយវះកាត់៖ •ការបកអញ្ចាញ (Flap design) •ការតអញ្ញាញ (Soft tissue grafts) •ការតឆ្អឹង (Bone grafts) •បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration)  •បណ្តុះដោយ (enamel matrix Enamel matrix derivative application  ) ជាចុងក្រោយ  លោកទន្តបណ្ឌិតបានមានប្រសាសន៍ថាប្រសិនបើលោកអ្នកមានបញ្ហាទាក់ទងជំងឺមាត់ធ្មេញ គួរគប្បីជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីទទួលយកការព្យាបាលមួយដែលត្រឹមត្រូវ នេះជាការបង្ការមួយនៃប៉ះពាល់នានានៅថ្ងៃខាងមុខ៕ ស្វែងយល់បន្ថែម៖  ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis) បកស្រាយដោយ៖  លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ)  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការយល់ដឹងអំពីជំងឺឫសដូងបាត   I. តើអ្វីជាជំងឺឫសដូងបាត ? ជំងឺឫសដូងជាជម្ងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ ។ ជាធម្មតាមនុស្សគ្រប់រូបតែងតែមានសរសៃរឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃរទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្ករជារោគសញ្ញា ។ II. តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ ? ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូងបាតផ្នែកខាងក្រៅ។ រោគសញ្ញាមានដូចជា៖ -ការធ្លាក់ឈាមក្រហមស្រស់តាមបាត -ការលៀនធ្លាក់នូវសរសៃរឫសដូង -ការមានដុំពកហើមនិងឈឺនៅបាត ចំណាំ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេងក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូថ ដុំសាច់មហារីកនៅបាត និង បូស។ល។)។ ដូចច្នេះប្រសិនបើលោកអ្នកមានរោគសញ្ញាផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានត្រឹមត្រូវ ។ III. តើជំងឺនេះបណ្ដាលមកពីកត្តាអ្វីខ្លះ ? កត្តាសំខាន់ៗដែលធ្វើរឲ្យយើងប្រឈមមុខខ្ពស់នឹងការកើតជំងឺឫសដូងបាតមានដូចជា៖ -ការទល់លាមក ឬ រាគរ៉ាំរ៉ៃ -ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ -មុននិងក្រោយពេលសម្រាលកូន ។ IV. តើយើងព្យាបាលដោយវិធីណា ?  វិធព្យាបាលមានច្រើនប្រែរប្រួលទៅតាមដំណាក់កាលនីមួយៗនៃជំងឺ និងមានគោលការណ៍រួមមួយ គឺដោះស្រាយវិបត្តិនៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖ -របបអាហារ៖ បរិភោគបន្លែផ្លែឈើ និង ទឹកឱ្យបានច្រើនដើម្បីចៀសវាងការទល់លាមក -ការប្រើថ្នាំជួយសម្រួលដល់ការបន្ទោបង់ -ការព្យាបាលដោយឧបករណ៍ -ការវះកាត់  V. តើមានវិធីការពារកុំឱ្យកើតជំងឺឫសដូងបាតដែរឫទេ ? វិធីបង្ការដែលល្អបំផុតគឺចៀសវាងការទល់លាមក រាគរ៉ាំរ៉ៃ និងការអង្គុយបន្ទោបង់ដែលចំណាយពេលយូរ ។  សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕​ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​ 017553317 / 070553317 / 066553317

Share

គោលការណ៍ណែនាំថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម ការចាប់ផ្តើមឈឺ (ភាគច្រើនជាផ្ដាសាយ រាករូស) ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ លោកអ្នកអាចបង្ការបញ្ហានេះបាន ដោយមានផែនការជាស្រេចសម្រាប់អ្វីដែលត្រូវធ្វើនៅពេលលោកអ្នកឈឺ។ រៀបចំទុកដាក់សម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺដែលលោកអ្នកងាយរកបានភ្លាមៗ... ១. ចូររក្សាបញ្ជីលេខទូរស័ព្ទរបស់បុគ្គលដែលលោកអ្នកអាចត្រូវទូរស័ព្ទទៅ (រាប់បញ្ចូលរបៀបទាក់ទងនៅពេលយប់  ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យ) ដូចជា: - អ្នកផ្តល់សេវាថែទាំសុខភាព - អ្នកអប់រំទឹកនោមផ្អែម - មិត្តភ័ក្ត​ ឬសមាជិកគ្រួសារដែលអាចជួយលោកអ្នកបាន - ឱសថស្ថាន ២. ទុកដាក់ការផ្គត់ផ្គង់បន្ថែម: - ថ្នាំ និងសឺរាុំងឬម្ជុលប៊ិច ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន - ម៉ាសុីនជួសជាតិស្ករ ១ - ប្រដាប់ធ្វើតេស្តរកកេតូន(Ketone) ក្នុងទឹកនោម(បើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1 -ថ្នាំផ្តាសាយ ឬ ថ្នាំរាករូសចុកពោះមួយចំនួន (សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាមុនសិនមុនពេលប្រើវា) ៣. តែងតែមានជានិច្ច: - ស្ករគ្រាប់ ឬថ្នាំគ្រាប់ជាតិស្ករ                - សូដាធម្មតា (មិនមែនសូដាឥតស្ករ) - ទឹកផ្លែឈើ                 - ទឹកក្រូច      - ដំណាប់ផ្លែឈើដូចជា: ទំពាំងបាយជូ ស្វាយ ខ្នុរ ចេក។ល។ -ថ្នាំចាក់គ្លូកាហ្គូន(Glucagon) ប្រសិនបើគ្រូពេទ្យចេញវេជ្ជបញ្ជា និងថ្នាំមានលក់នៅលើទីផ្សារនៃប្រទេសយើង ឬក៏រកទិញមកពីខាងក្រៅ (សូមឧស្សាហ៍ឆែកមើលថ្ងៃផុតកំណត់ប្រើប្រាស់ ពីរដងក្នុងមួយឆ្នាំ) ការថែទាំខ្លួនឯងនៅពេលឈឺ: - ពិនិត្យជាតិស្ករនៅក្នុងឈាមឱ្យបានញឹកញាប់ និងរក្សាទុកកំណត់ត្រាលទ្ធផលជាតិស្ករ - មិនត្រូវឈប់ប្រើថ្នាំដោយមិនបានទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកឡើយ - ផឹកទឹកអោយបានច្រើនតាមដែលអាចធ្វើបាន និងពិសាអាហារតិចតួច ហើយឲ្យញឹកញាប់ - បើលោកអ្នកមិនអាចពិសាបាន ចូរពិសាអាហាររាវៗដែលមិនប៉ះពាល់ក្រពះ ដូចជាទឹកស៊ុបក្តៅៗ ទឹកត្រចៀកកាំ ទឹកផ្លែឈើ ឬសូដា:     1. ប្រសិនបើជាតិស្ករក្នុងឈាមតិចជាង 80 mg/dL     2. ផឹកភេសជ្ជៈដែលមានជាតិស្ករធម្មតា     3. បរិភោគជាទៀងទាត់ ស្ករគ្រាប់ ការ៉េម បង្អែមលាងមាត់ - លោកអ្នកនឹងត្រូវបានគេប្រាប់ឱ្យធ្វើតេស្តទឹកនោមរកមើលជាតិកេតូន(Ketone – Urine Strip test) នៅពេលជាតិស្ករក្នុងឈាមលើសពី 250mg/dL  គួរហៅទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក ប្រសិនបើលោកអ្នក:  - មិនអាចពិសាអាហារ ឬផឹកទឹកលើសពី 4 ម៉ោងឡើងទៅ - ក្អួតចង្អោរច្រើនដង - មានរាកលើសពី 4 ដង - មានជាតិស្ករក្នុងឈាមច្រើនជាង 250 mg/dL និងលើសពី 8 ម៉ោង - មានកេតូនក្នុងទឹកនោមមធ្យម ឬ ខ្ពស់ (អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1) - ឈឺ ឬមានគ្រុនក្តៅជាង 24 ម៉ោង - គិតថាលោកអ្នកត្រូវការការផ្លាស់ប្តូរកម្រិតថ្នាំលេប ឬចាក់។ ដំណោះស្រាយ ដើម្បីសុខភាពល្អ: - ផឹកទឹកឱ្យបានច្រើន នៅពេលឈឺ - រក្សាទុកសម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺ ដើម្បីងាយស្រួលរកបានយ៉ាងឆាប់រហ័ស - សូមពិនិត្យមើលជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់អាច 2-3 ដងឬ 4 ដងក្នុងមួយថ្ងៃ - កុំរំលងពេលពិសា ឬចាក់ថ្នាំ - ត្រូវមានផែនការទុកមុន!!!! Reference:      1. Massachusetts General Hospital and  Brigham & Woman's Hospital, USA 2016  2. UpToDate 0nline 2017 បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

Share

ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ គឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោក តែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។ ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទ និងទីតាំងដែលកើតជំងឺ៖ •ប្រសិនបើការប្រែពណ៌មានទំហំតូច ដូចជាលើផ្ទៃមុខ ៖ ព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃ ដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើត ដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។ •ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) ៖ ព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។ •ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួន ៖ ព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។ •ក្រៅពីមធ្យោបាយព្យាបាលខាងលើ គេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖ ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀត គឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវីទីលីហ្គោអាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោ ហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត»។ ស្វែងយល់បន្ថែម៖ យល់ដឹងពីជំងឺឃ្លង់ល្ពៅ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺមហារីកកស្បួន គឺជាជំងឺមហារីកកាចមួយដែលជួបប្រទះទៅលើស្ត្រីភេទហើយវាក៏ជាជំងឺមហារីកនៃមូលហេតុជំងឺដែលបានរកឃើញតែមួយគត់ផងដែរ។ជំងឺនេះកើតមានបានបណ្ដាលមកពីការឆ្លងវីរុស(HPV)។វីរុស(HPV)នោះអាចទាក់ទិនបញ្ចូនឆ្លងកាត់នឹងស្បែកតែម្ដង ហើយថិរវេលាបង្កមានរយៈពេលជាង១០ឆ្នាំ។ តែទោះជាយ៉ាងណាក្ដីជំងឺមហារីកស្បួននេះអាចមានវិធានការការពារបានដោយគ្រាន់តែព្យាយាមធ្វើការស្វែងយល់ពីរោគសញ្ញារបស់វាហើយកំណត់ពេលវេលាធ្វើការស្កេន(screening)រកជំងឺមហារីកកស្បួនបើជួបប្រទះគើតមានវាភ្លាមនោះអ្នកត្រូវតែរួសរាន់ព្យាបាលឲ្យបានភ្លាមៗ។ រោគសញ្ញាបង្ហាញពីជំងឺមហារីកកស្បួន ៖ ១ ទាក់ទងនឹងកស្បួនដាច់រលាត់៖  ជាទូទៅអ្នកជំងឺភាគច្រើនតែងមានកស្បួនដាច់រលាត់។ការបើកស្បួនមានការដាច់រលាត់កម្រិតខ្លាំងនេះក៏ជាមូលហេតុដ៏សំខាន់ក្នុងការកើតមាននៅរោគសញ្ញាមហារីកនេះផងដែរ។  ២ ភាពរំភើបមានការចេញឈាម៖  ភាពរំភើបមានការចេញឈាមគឺជារោគសញ្ញាមហារីកកស្បូនដែលលេចឡើងជាងគេបំផុតប្រហែលជា៧០%ទៅ៨០%នៃអ្នកជំងឺមហារីកទ្វាមាសរបស់គាត់មានលេចឈាម។ភាគច្រើនតែងតែបង្ហាញថាក្រោយពេករួមភេទរួចឬក៏ធ្វើការពិនិត្យរោគស្ត្រីរួចឬក៏បត់ជើងធំមានការប្រើកម្លាំងខ្លាំងបណ្ដាលឲ្យទ្វាមាសមានការធ្លាក់សនិងមានលាយឈាមផងដែរ។  ៣ ទ្វារមាសហូរឈាមមិនត្រូវមានលក្ខខណ្ឌ៖ រដូវរបស់ស្ត្រីវ័យចំណាស់មានរយៈពេលច្រើនឆ្នាំភ្លាមៗនោះ ក៏មានការចុករោយដោយគ្មានមូលហេតុអ្វីសោះ។ កម្រិតនៃការហូរឈាមមិនសូវជាច្រើនទេ ប៉ុន្តែមានការឈឺក្នុងពោះ ឈឺចង្កេះនិងរោគសញ្ញាផ្សេងទៀតហើយអាចងាយនឹងធ្វេសប្រហែស។ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌនេះភាគច្រើនជាសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បួនអ្នកជំងឺវ័យចំណាស់មួយចំនួនបណ្ដាលមកពីរោគសញ្ញាទាំងអស់នេះមានក៏មកធ្វើការវិនិច្ឆ័យរោគហើយក៏ទទួលបានការវិនិច្ឆ័យរោគនិងរួសរាន់ព្យាបាលជំងឺមហារីកកស្បូនដំណាក់កាលដំបូងនេះតែម្ដង។   ៤​​​​​ ឈឺចុកចាប់៖ ការឈឺចាប់តែងតែកើតឡើងនូវការឈឺចាប់នៅត្រង់ផ្នែកខាងក្រោមពោះឬឈឺចង្កេះជួនកាលការឈឺចាប់ទាំងនោះអាចកើតមានត្រង់ផ្នែកខាងលើផ្លូវនិងគន្លាក់ឆ្អឹងសន្លាក់នៅពេលមករដូវបត់ជើងធំឬក៏នៅពេលរួមភេទនោះគឺមានការឈឺចាប់ទ្វេដងជាពិសេសនៅពេលដែលការហើមរលាកបានថយចុះនៅក្នុងការពង្រើកសរសៃភ្ចាប់គន្លាក់ឆ្អឹងរបស់ស្បូនឬក៏នៅក្នុងការរាលដាលទៅលើសរសៃភ្ចាប់គន្លាក់ឆ្អឹងទូទៅត្រង់ផ្នែកខាងក្រោមនឹងក្លាយទៅជាជំងឺស្បូនរុំារៃទៅជិតដំណើរហើមរលាករបស់ជាលិកាដែល ត្រូវបានតភ្ជាប់គ្នានោះ នៅពេលដែលសរសៃពួរបានរីកធំ ការឈឺចាប់កាន់តែខ្លាំង។​​រាល់ការប៉ះពាល់កស្បូនធ្វើឲ្យមានការឈឺចាប់ភ្លាមៗនៅទីតាំងឆ្អឹងត្រគាកដែលមានឈ្មោះថា រណ្ដៅឆ្អឹងផាល (lilac fossa) និងកញ្ចូញគូតហើយមានអ្នកមហារីកស្បូនមួយចំនួនលេខចេញនូវអាការៈក្អួតចង្អោរផងដែរ។ល។ ៥ ទ្វារមាសមានធ្លាក់សជាច្រើន ៖ ជាទូទៅ មានអ្នកជំងឺមហារីករហូតដល់៧០%ទៅ៨០%មានបរិមាណធ្លាក់សដែលមានកម្រិតខុសៗគ្នា។ ភាគច្រើនបង្ហាញឲ្យឃើញថារន្ធយោនីមានហៀរទឹករងៃជាច្រើន ក្រោមមកក៏មានធំក្លិនស្អុយ និងមានការប្រែប្រួលពណ៌ផងដែល។ ដោយសារតែការកំរើកឡើងនៃមហារីកចំពោះអ្នកជំងឺមហារីកកស្បូន ធ្វើឲ្យមុខងារធ្លាក់សនៃក្រពេញស្បូនមានសភាពហួសហេតុ បណ្ដាលឲ្យការធ្លាក់សមានលក្ខណៈដូចជ័រកាវអញ្ចឹង ។ ការធ្លាក់សមានសភាពខុសប្រក្រតីនេះមានបង្ហាញឲ្យឃើញបរិមាណមានកម្រិតច្រើននិងមានការប្រែប្រួលខុសពីធម្មតាផងដែរទាំងនេះហើយជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បូន។អ្នកឯកទេសផ្នែកមហារីកមាត់ស្បូននៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញឲ្យឃើញថាប្រសិនបើជួបប្រទះរោគសញ្ញាជំងឺមហារីកកស្បូនដូចខាងលើនេះ គួរតែប្រញប់ប្រញាល់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុគ្គលមួយចំនួនមានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះបញ្ហាសាច់ដុះលើស្បែកដោយបារម្ភថា វាអាចជាសញ្ញាណនៃជំងឺមហារីក។ ប៉ុន្តែ តាមការពិតទៅ «បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ!!! វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា» នេះបើយោងតាមសម្តីរបស់ Madam Barbiela ដែលជាស្ថាបនិករបស់ Lalune Beauty Careមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលជាទំនុកចិត្តរបស់មិត្តប្រុសស្រីដែលស្រលាញ់ភាពស្រស់ស្អាត។ សាច់ដុះលើស្បែកជាអ្វី? វាប្រៀបបាននឹងបណ្តុំនៃសរសៃ និងបំពង់ស្នូលកោសិកាប្រសាទ កោសិកាជាតិខ្លាញ់  និងកោសិកាដែលគ្របដណ្តប់លើស្បែក។ បុគ្គលខ្លះអាចនឹងជួបប្រទះនឹងបញ្ហានេះ ហើយតែមិនបានចាប់អារម្មណ៍ ឬកត់សម្គាល់ ដោយដុំសាច់ដែលដុះទាំងនោះអាចនឹងត្រូវបានត្រដុស ឬជ្រុះបាត់ទៅដោយមិនដឹងខ្លួន។ ប៉ុន្តែពេលខ្លះទៀតក៏នៅជាប់ជារៀងរហូត។ មនុស្សមួយចំនួនងាយប្រឈមនឹងបញ្ហាសាច់ដុះលើស្បែកនេះដោយសារតែបញ្ហាធាត់ហួសដែលបណ្តាលមកពីកត្តាតំណពូជ ឬមូលហេតុផ្សេងៗទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះជាក្រុមមនុស្សដែលមានការប្រឈមនឹងបញ្ហាសាច់ដុះនេះ។ផ្ទៃនៃសាច់ដុះអាចនឹងមានសភាពរាបសើ្មឬរូបរាងមិនទៀងទាត់ហើយវាដុះចេញពីលើផ្ទៃនៃស្បែកដោយមានទងដុះជាប់នឹងស្បែកផ្ទាល់តែម្តង ដោយភាគច្រើនមានពណ៌ដូចសាច់យើងធម្មតាឬក៏ត្នោតស្រាល។ ដំបូង វាមានទំហំតូច ហើយសំប៉ែតដូចក្បាលដែកគោលមួក។ វាអាចមានអង្កត់ផ្ចិតពី 2mmទៅ ហើយដុំសាច់ខ្លះក៏អាចមានដល់ 5cmផងដែរ។ ជាចុងក្រោយនេះ អ្នកជំនាញបានមានប្រសាសន៍ថា វាអាចប៉ះពាល់ដល់សម្រស់របស់បុគ្គលមួយចំនួន ដូច្នេះ ពួកគាត់អាចស្វែងរកការព្យាបាលបាន ក្នុងនោះរួមមាន ការដុត(Cauterization) និងការកាត់៕ ស្វែងយល់បន្ថែម៖ យល់ដឹងពីបញ្ហាសាច់ដុះលើស្បែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លោកអ្នកសុទ្ធតែបានជ្រាបហើយ​ថា​ ធ្មេញជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សម្រស់។​ ដោយសារហេតុដូចនេះ ទើបបច្ចេកទេសនៃការព្យាបាលមាត់ធ្មេញកំពុងមានភាពជឿនលឿន និងប្រកបដោយសុវត្ថិភាព។ សម្រាប់មនុស្សមួយចំនួនធំក្នុងសម័យនេះ បានចាប់អារម្មណ៍ខ្លាំងចំពោះការពត់ធ្មេញ ដោយពួកគាត់គិតថា ការពត់ធ្មេញនេះបានលកសម្រស់របស់ពួកគាត់បានមួយផ្នែកផងដែរ។ ខាងក្រោមនេះនឹងបង្ហាញមិត្តអ្នកអាន បានជ្រាបកាន់តែច្បាស់ពីការរីកចម្រើននៃការពត់ធ្មេញ៖ •ការពត់តម្រង់ធ្មេញដែលអ្នកតែងតែឃើញជាញឹកញាប់ ត្រូវបានគេប្រើប្រាស់ដោយដែកតូចៗ Conventional Braces បិទភ្ជាប់ដោយសរសៃដែក និងបន្ថែមដោយកៅស៊ូ ដែលអាចប្តូរពណ៌តាមចំណង់ចំណូលចិត្តដែលការតាមដានពីសំណាក់ទន្តបណ្ឌិតនៃការពត់ធ្មេញប្រភេទនេះគឺអាចប្រើប្រាស់ពេលយ៉ាងហោចណាស់ ១៥ដង។ •ការវិវឌ្ឍចុងក្រោយនេះ ការពត់ធ្មេញអាចធ្វើឡើងបានដោយគ្រាន់តែប្រើប្រាស់ពពួកប្លាស្ទិកដែលមានពណ៌ថ្លា Clear Bracesអាចផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ច្រើនជាងការប្រើប្រាស់ពពួកដែក Conventional Braces តួយ៉ាង៖ -មានសភាពរឹង និងស្វិត -ដោយសារវាមានពណ៌ថ្លា នោះអ្នកដទៃអាចមិនដឹងថាអ្នកបានធ្វើការពត់ធ្មេញ -មានលក្ខណៈជាប់បានល្អ ដោយមិនបារម្ភពីការជ្រុះ ឬរបូតចេញ -កម្រិតលទ្ធផលមានភាពជាក់លាក់ និងល្អជាងការប្រើប្រាស់ដែក -អាចបត់បែនគ្រប់កាលៈទេសៈ ប្រសិនអ្នកត្រូវការដោះចេញដើម្បចូលរួមក្នុងកម្មវិធីនានា -កាត់បន្ថយពេលវេលាក្នុងការណាត់ជួបជាមួយគ្រូពេទ្យ ដោយអាចធ្វើឡើងត្រឹមតែ ៥ ទៅ៦ដងតែប៉ុណ្ណោះ។ មិនថាការវិវឌ្ឍមានសភាពយឺត ឬលឿន ច្រើនឬតិចយ៉ាងណាក្តីសុទ្ធតែជាផលវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យសុខាភិបាលគួរឲ្យកត់សម្គាល់ក្នុងយុគសម័យបច្ចុប្បន្ននេះ។ ជាចុងក្រោយលោកទន្តបណ្ឌិតបានមានប្រសាសន៍ថាបើទោះបីជាបច្ចេកទេសនៃការពត់ធ្មេញនេះមានការរីកចម្រើនយ៉ាងណាក្តី លោកអ្នកក៏ត្រូវមានការពិភាក្សាជាមួយទន្តបណ្ឌិតជំនាញក្នុងការទទួលយកការពត់ធ្មេញនេះ បូករួមការមកពិនិត្យសុខភាពមាត់ធ្មេញ៦ខែម្តងផងដែរ៕ ស្វែងយល់បន្ថែម៖ ស្វែងយល់ការរីកចម្រើននៃការដាំបង្គោលធ្មេញ និងពត់ធ្មេញ បកស្រាយដោយ ៖ លោកទន្តបណ្ឌិត នូ រតនា នាយកប្រចាំ ពេទ្យធ្មេញ ឌី ឃែរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមាត់ធ្មេញ បានចោទជាបញ្ហានានា ជាពិសេសការប្រាស្រ័យទាក់ទងក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ថែទាំ។ ជំងឺមាត់ធ្មេញដែលប្រជាជនជាច្រើនបានជួបប្រទះរួមមាន៖ ជំងឺរន្ធឬសធ្មេញ(មកពីការបង្ករោគនៅពេលមានការបាក់បែកធ្មេញ) ជំងឺរលាកអញ្ចេញធ្មេញ​ជាដើម។ ការព្យាបាលលើជំងឺរន្ធឬសធ្មេញអាចត្រូវចំណាយពេលវេលាយូរបូករួមទាំងការព្យបាលជាមួយទន្តបណ្ឌិតជំនាញផងដែរ។   ការព្យាបាលរន្ធឫសធ្មេញ គឺជាការយកចេញនៃសរសៃ (pulp) ធ្មេញ ទំហំតូច ជាជាលិកាខ្សែសរសៃ នៅកណ្តាលប្រអប់ធ្មេញ។ នៅពេលដែលវាបានរងការខូចខាតដោយជំងឺធ្មេញ ឬការស្លាប់សរសៃ (pulp) ត្រូវបានយកចេញហើយចន្លោះដែលនៅសេសសល់ត្រូវបានសម្អាតចេញ និងបិទបំពេញវិញ។ ការព្យាបាលរន្ធឫសធ្មេញពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់មាន៧ដំណាក់កាល: ១. ការឆ្លងមេរោគជ្រៅ៖  ការព្យាបាល គឺត្រូវចាំបាច់នៅពេលដែលមានការ រងរបួសឬពេលមានប្រហោងធំដែលប៉ះទង្គិច ឫសធ្មេញ។ ឫសធ្មេញបានឆ្លងមេរោគ ឬរលាក។ ២. ផ្លូវទៅរករន្ធឫសធ្មេញ៖   ទន្តបណ្ឌិតប្រើថ្នាំស្ពឹកអាចត្រូវការ ឬមិនត្រូវការការបើកឆាប់ធ្មេញត្រូវបានធ្វើឡើងតាមរយៈក្បាលធ្មេញចុះទៅបន្ទប់សរសៃធ្មេញ​ ( pulp)។ ៣. ការយកចេញនូវជាលិកាដែលឆ្លងរោគ ឬរលាក៖ ​​ គេប្រើសម្ភារៈ Files ពិសេសសម្រាប់សំអាតសរសៃធ្មេញដែលឆ្លងរោគ និងសរសៃដែលមានសុខភាពមិនល្អចេញពីរន្ធឫសធ្មេញ។ បន្ទាប់មក គេពង្រីករន្ធឫសសម្រាប់សម្ភារ:ប៉ះបិទ ហើយ​ការលាងសំអាត គឺត្រូវបានប្រើ ដើម្បីលាងសំអាតរន្ធឫស និងកំទេចចេញ។ ៤. ការបិទបំពេញរន្ធឫសធ្មេញ៖  រន្ធឫសធ្មេញ គឺត្រូវបានបំពេញដោយសម្ភារៈអចិន្ត្រៃយ៍ជាធម្មតាត្រូវបានធ្វើជាមួយនឹងសម្ភារៈគេស្គាល់ថាជា gutta-perchaនេះអាចជួយ ដើម្បីរក្សារន្ធឫសធ្មេញដោយមិនមានការឆ្លងមេរោគ ឬការចម្លងរោគ។ ៥. ការកសាងធ្មេញឡើងវិញ៖  សម្ភារៈបំពេញបណ្តោះអាសន្នត្រូវបានដាក់នៅលើកំពូលនៃ gutta-percha ដើម្បីបិទចន្លោះ។ ការប៉ះបំពេញធ្មេញដែលនៅសល់ទទួលបានការបំពេញអចិន្រ្តៃយ៍ ឬស្រោបក្បាលធ្មេញ។ ការស្រោបក្បាលធ្មេញ ពេលខ្លះគេហៅថាមួកមួយដែលមើលទៅដូចជាធ្មេញធម្មជាតិ។  វាត្រូវបានគេដាក់នៅលើកំពូលនៃក្បាលធ្មេញ។ ៦. ការគាំទ្របន្ថែម៖  ក្នុងករណីមួយចំនួន ការដាក់បង្គោលមួយដែលត្រូវបានដាក់ចូលទៅក្នុងឫសជាប់gutta-percha គឺដើម្បីផ្តល់នូវការគាំទ្រដល់ការស្រោបធ្មេញ(Crown)បន្ថែមទៀត។       ៧. ការស្រោបធ្មេញឲ្យជាប់៖   ការស្រោបធ្មេញ(Crown)ត្រូវបានពង្រឹងចូលទៅក្នុងកន្លែង។      ជាចុងក្រោយ ទន្តបណ្ឌិត  បានមានប្រសាសន៍ថា ការព្យាបាលរបៀបនេះ អាចឲ្យធ្វើអ្នកជំងឺមានភាពស្មុគស្មាញ ប៉ុន្តែអ្នកជំងឺអាចទទួលបានជោគជ័យខ្ពស់ក្រោយការព្យាបាល។ ជាការបង្ការមួួយ លោកអ្នកគួរមានការពិនិត្យរាល់៦ខែម្តងជាមួួយទន្តបណ្ឌិតជំនាញ ដើម្បីចៀសវាងជំងឺមាត់ធ្មេញផ្សេងៗទៀត៕ ស្វែងយល់បន្ថែម៖ ៧ដំណាក់កាលនៃការព្យាបាលរន្ធឫសធ្មេញ បកស្រាយដោយ ៖ ទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពាក្យចាស់តែងតែនិយាយបន្លាចក្មេងថា “​ចេះនិយាយកុហក ប្រយ័ត្នពកក” ។​ ពាក្យនេះជាពាក្យប្រឌិតតាំងពីដើមហើយមូលហេតុពិតប្រាកដនៃមកពីភាពមិនប្រក្រតីនៃសរីរាង្គមនុស្សតែម្តង។ ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២​ឆ្នាំឡើងទៅ ។  ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។ ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិ អ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖ •តំណពូជ  •ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម •ពពួកជំងឺមួយចំនួនដូចជា Hashimoto's diseaseឬGrave's disease ជាដើម •ការរីកធំនៃក្រពេញ thyroid ដែលមានលក្ខណៈ  physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម •ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កអោយមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ ត្រូវចង់ចាំថាមូលចំបងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។   លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សំនូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវត្តន៍រហូតដល់មានផលវិបាកធ្ងន់ធ្ងរ  ពិបាកក្នុងការព្យាបាល។ មួយវិញទៀតប្រជាជនទាំងអស់ត្រូវទំលាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះសូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕ ស្វែងយល់បន្ថែម៖  ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង       បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺពកក វះកាត់ក្បាលក។ សព្វថ្ងៃជា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share
Top