កម្រងអត្ថបទអំពីជំងឺទឹកនោមផ្អែម(ប្រភេទជំងឺ ករណីសិក្សា ឱសថ...)
ដើម្បីបង្កភាពងាយស្រួលដល់មិត្តអ្នកអាន ដែលប្រាថ្នាចង់ស្វែងយល់ពីជំងឺទឹកនោមផ្អែម លោកអ្នកក៏អាចស្វែងយល់ពីបញ្ហាផ្សេងៗដែល ហេលស៍ថាម បានធ្វើការចោទសួរ ក៏ដូចជាធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងគ្រូពេទ្យជំនាញ ដែលលោកអ្នកអាចស្វែងយល់បានតាមរយៈលីងនីមួយៗខាងក្រោម ៖
ជំងឺទឹកនោមផ្អែមប្រភេទទី១ ហានិភ័យខ្ពស់ចំពោះកុមារ
បកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ ពិលោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ
យល់ដឹងពីជំងឺទឹកនោមផ្អែមប្រភេទទី១ជាមួយសាស្រ្តាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី
មួយផ្នែកទៀតនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលអ្នកអាចស្វែងយល់ជាមួយវេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជំងឺទឹកនោមផ្អែម ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងមានគ្លីនិកផ្ទាល់ខ្លួន
ជំងឺទឹកនោមផ្អែមអាចបង្កឲ្យអន់ត្រចៀកមែន ឬទេ?
សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ?
ស្តាប់ការបកស្រាយពីលោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ម៉េចក៏អ្នកជំងឺទឹកនោមផ្អែមត្រូវទៅជួបពេទ្យ១ខែម្តង?
សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង?
ស្រាយចម្ងល់នេះជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត
កើតជំងឺទឹកនោមផ្អែម ហេតុអីត្រូវតមជាតិខ្លាញ់?
សំណួរ៖ ខ្ញុំបាទអាយុ ៥៣ឆ្នាំ រស់នៅខេត្តកំពត។ គ្រូពេទ្យថា ខ្ញុំមានជំងឺទឹកនោមផ្អែម។ គាត់ឲ្យខ្ញុំតមញ៉ាំអាហារដែលមានជាតិផ្អែម និងខ្លាញ់។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រូវតមអាហារខ្លាញ់ដែរ បើខ្ញុំលើសស្ករហ្នឹង?
លោកសាស្រ្តាចារ្យវេជ្ជសាស្រ្ត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត្រ បានបកស្រាយថា...
តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?
សកម្មភាពថ្នាំ ផលរំខាន បម្រាម និងផលល្អ នៃឱសថ៦មុខ ដែលអាចប្រើប្រាស់សម្រាប់ជំងឺទឹកនោមផ្អែម ត្រូវបានលើកបង្ហាញឡើងនៅក្នុងអត្ថបទនេះ ដោយមានការរៀបរាប់យ៉ាងក្បោះក្បាយអំពីលោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh)
ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?
បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ គេហទំព័រសុខភាព ហេលស៏ថាម នឹងបង្ហាញមិត្តអ្នកអានអោយស្គាល់កាន់តែច្បាប់នូវជំងឺទឹកនោមផ្អែមប្រភេទ២នេះ តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែម ដែលបានឲ្យនិយមន័យនៃ«ជំងឺទឹកនោមផ្អែមប្រភេទ ២» ថាជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។
ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes)
លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ «ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌…»
ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើនដែលរួមមានដំបៅជើង៣ប្រភេទ បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center…
១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ
លោក វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន(Diabetes Care Clinic, Phnom Penh) «លោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម គាំងបេះដូងស្លាប់ ខូចមួយចំហៀងខ្លួន ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមគន្លឹះទាំង ១១នៅក្នុងអត្ថបទនេះ…»
ជំងឺទឹកនោមផ្អែមជាជំងឺតពូជ?
«ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានភាគរយនៃតំណពូជនៅក្នុងបញ្ហាជំងឺនេះ។ ប្រសិនបើក្នុងគ្រួសារដែលមានឳពុក ឬម្តាយមានជំងឺទឹកនោមផ្អែម អត្រានៃការកើតទឹកនោមផ្អែមក្នុងអំឡុងពេលរស់នៅរបស់កូន មានរហូតដល់៣០-៤០%។ មានន័យថាក្នុងចំណោមកូន១០នាក់ អាចមាន៣ទៅ៤នាក់កើតជំងឺនេះ ចំណែកការកើតជំងឺនៅពេលណា គឺមិនអាចកំណត់បានទេ តែគេអាចត្រឹមតែនិយាយបានថា កត្តាតំណពូជក្នុងជំងឺទឹកនោមផ្អែមពិតជាមានមែន…» សាស្រ្តាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ ហើយសព្វថ្ងៃលោកជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត។
៧ចំណុច ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម
ស្វែងយល់ពី «និយមន័យ កត្តាប្រឈមមុខ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង) » ក្រោមការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh)
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ