Menu

វេទិកាសុខភាព

ចូលគណនីដើម្បីបង្កើតផុសថ្មី

គន្លិះជួយអភិវឌ្ឍន៍ខួរក្បាលកុមារ

1-​ ចែករំលែក
ការលូតលាស់របស់ទារកមិនបានឈប់នៅពេលដែលគេកើតក្នុងពោះអ្នកឡើយ។ ថ្វីបើដំណាក់កាលលូតលាស់របស់គេមានល្បឿនលឿនក្នុងដំណាក់កាលដំបូងៗនៃជីវិតក៏ដោយ វានឹងអាចថយល្បឿនវិញដែរប៉ុន្តែគឺមិនបានឈប់ឡើយ។ ពិតណាស់ ក្នុងនាមជាឪពុកម្តាយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការការពារ និងលើកទឹកចិត្តដល់កូនតូចអ្នកឲ្យបានច្រើនតាមតែអាចធ្វើបាន។ តើអ្នកនឹងអាចធ្វើបែបនេះដូចម្តេចទៅ? បើសិននេះគឺជាពេលវេលាដំបូងរបស់អ្នកក្នុងការក្លាយខ្លួនជាឪពុកម្តាយថ្មីថ្មោង យកល្អគួរតែព្យាយាមធ្វើទោតាមគន្លឹះខាងក្រោមនេះដើម្បីជាប្រយោជន៍ដល់ការជួយអភិវឌ្ឈន៍ខួរក្បាលរបស់ទារក៖

2-​ ភ្ញោចដល់ភ្នែករបស់ទារក
ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត ការទំនាក់ទំនងភ្នែកនឹងភ្នែកអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ភ្នែកគេបាន។ ជាមួយគ្នានេះដែរ វិធីសាស្រ្តមួយនេះនឹងបង្រៀនគេឲ្យស្គាល់មុខ និងទឹកមុខដែរ។ អ្នកស្រាវជ្រាវនិយាយថា វិធីសាស្រ្តនេះនឹងបង្រៀនកូនអ្នកពីរបៀបដោះស្រាយបញ្ហា ព្រមទាំងការទំនាក់ទំនងជាមួយអ្នកទៀត។

3- មានប្រតិកម្មពេលកូនយំ
ទារកងាយនឹងយំណាស់នៅពេលគេឃ្លាន ខ្លាច ឬមានអារម្មណ៍ថាអ្វីមួយមិនធម្មតា។ ដើម្បីជួយដល់ការលូតលាស់របស់ទារក ចូរប្រាកដថា អ្នកមានប្រតិកម្មទៅនឹងការយំរបស់គេឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ចូរកុំឲ្យគេយំយូរពេក ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងសាតិអារម្មណ៍គេបាន។ ការពរ ការថ្នាក់ថ្នម និងនិយាយជាមួយទារកក្នុងសម្លេងស្រទន់បានច្រើនតាមតែអាចធ្វើបាន នឹងជួយឲ្យគេចេះស្គាល់នូវអ្វីហៅថាការមានផាសុកភាព ដែលអ្នកកំពុងតែផ្តល់ឲ្យគេ។

4- ប្រាប់ពីមូលហេតុ និងឥទ្ធិពល
បើសិនជាកូនអ្នកអាយុបានមួយឆ្នាំឬពីរឆ្នាំហើយ ការបង្ហាញកគេនូវមូលហេតុ និងឥទ្ធិពលនឹងជួយឲ្យគេអាចយល់ដឹងអំពីគុណវិបត្តិ និងគុណសម្បត្តិនៃសកម្មភាពរបស់ពួកគេបាន។ ចូរចាប់ផ្តើមតាមរយៈការនិយាយអ្វីមួយ និងធ្វើវាដើម្បីបង្ហាញថា អ្វីដែលអ្នកនិយាយនោះគឺជាការពិត។

5- បង្កើតភាពជឿជាក់
វិធីសាស្រ្តមួយផ្សេងទៀតដែលអាចជួយអ្នកក្នុងការជម្រុញការលូតលាស់របស់ខួរក្បាលទារកបានគឺសាងភាពជឿជាក់ឲ្យបានលឿន។ កូនអ្នកនឹងមានការស្រាវជ្រាវកាន់តែច្រើន ហើយក៏នឹងចង់ស្វែងរក ព្រមទាំសិក្សាអ្វីៗដែលថ្មីនៅពេលពួកគេមានអារម្មណ៍ជឿជាក់ចំពោះអ្នក។ យកល្អ អ្នកត្រូវតែឆ្លើយតបលើសកម្មភាពរបស់កូនឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានផង។

6- បន្ថយការមើលទូរទស្សន៍
ឪពុកម្តាយខ្លះមាននិន្នាការទុកទូរទស្សន៍បើកចោលឲ្យកូនមើល ដើម្បីកុំឲ្យគេរំខានពួកគាត់។ ថ្វីបើវិធីនេះមានប្រសិទ្ធភាពក្នុងការផ្តល់ភាពកម្សាន្តដល់កូនមែនក៏ដោយ តែវានឹងមិនអាចបង្កើតនូវចំណងទំនាក់ទំនងរវាងកូននឹងអ្នកបានឡើយ។ ការសិក្សាបានបង្ហាញថា អ្នកដែលមានកូនហើយទុកឲ្យកូនមើលតែទូរទស្សន៍ក្នុងវ័យក្មេងៗនេះ គឺមិនសូវរៀនចេះឡើយ ដោយសារតែមិនមានការយកចិត្តទុកដាក់ច្រើន៕

https://www.facebook.com/649175165221872/posts/1202489523223764/


ប្រភេទ: ដំបូន្មាន


អាហារជួយអោយកូនលូតកំពស់

បេីមិនចង់ឲ្យកូនៗរបស់អ្នកមានបញ្ហានិងការលូតកម្ពស់
ចូរកុំភ្លេចអាហារទាំងប៉ុន្មាន​ប្រ​ភេទ​នេះ...

ដើម្បី​ឲ្យកូនៗជៀស​ឆ្ងាយ​ពី​បញ្ហា​លូតកម្ពស់ឬក្រិន ស្ត្រី​ត្រូវ​ចាប់ផ្តើម​ទទួលទាន​អាហារ​ដែល​សម្បូរ​អាហារូបត្ថម្ភ ចាប់តាំងពី​មុនពេល​មាន​ផ្ទៃពោះ​រហូត​ដល់ពេល​សម្រាល ពេល​បំបៅ​ដោះ ហើយ​នៅ​បន្ត​ផ្តល់​អាហារ​ប្រភេទ​នេះ​រហូតដល់​កុមារ​មាន​អាយុ២ឆ្នាំ។ ការផ្តល់​អាហារូបត្ថម្ភ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​របស់​កុមារ គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​កម្ពស់​របស់​កុមារ។

មុនពេល​ម្តាយ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក អាស៊ីត​ហ្វូ​លិ​ក កាល់ស្យូម ឬ​ថ្នាំ​គ្រាប់​កាល់ស្យូម​សម្រាប់​ម្តាយ​ដែលមាន​ហានិភ័យ​ខ្វះ​ជាតិ​កាល់ស្យូម ហើយ​កុំ​ភ្លេច​ប្រើ​អំបិលអ៊ីយ៉ូដ នៅក្នុង​របប​អាហារ​ផង។

ចាប់​ពីមួយ​ម៉ោង​ដំបូង បន្ទាប់ពី​កំណើត ទារក​ត្រូវការ​អាហារូបត្ថម្ភ​យ៉ាង​ពេញលេញ​រហូតដល់ ៦ខែ និង​បំបៅ​ដោះ​រហូតដល់ ២៤ខែ ឬ​យូរ​ជាង​នេះ។

ដើម្បី​ធានា​របប​អាហារ​សម្បូរ​អហា​រូប​ត្ថ​ម្ភ​បាន​ត្រឹមត្រូវ​សម្រាប់​កុមារ​ចាប់ពី ៦ខែ​ឡើងទៅ អ្នក​ត្រូវ​ផ្តល់​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដូចជា សាច់ ស៊ុត បង្គា ក្តាម ត្រី …។ ដើម្បី​បង្កើន​ដង់ស៊ីតេ​ថាមពល​អ្នក​ត្រូវ​បន្ថែម​ប្រេង ឬ​ខ្លាញ់​ធម្មជាតិ សណ្តែកបណ្តុះ ឬក៏​ផ្លែឈើស្រស់ៗដែល​សម្បូរ​វីតាមីន។

ជាពិសេស អ្នក​ត្រូវ​ផ្តល់​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា ត្រី បង្គា ក្តាម ដែល​ត្រូវបាន​ឆ្លងកាត់​ការ​ចម្អិន​បាន​ឆ្អិន​ល្អ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ស្រូប​យកជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន។ អាហារ​ទាំងអស់​ខាងលើនេះ អាចជួយ​ជំរុញ​ឲ្យ​ឆ្អឹង​កុមារ​រីកលូតលាស់ និង​មាន​សុខភាព​ល្អ៕
https://www.facebook.com/649175165221872/posts/1205405146265535/


ប្រភេទ: ដំបូន្មាន


Meditation really helps in maintaining stable mental health...


ប្រភេទ: ដំបូន្មាន


គិតថា «Challenge ៧ថ្ងៃ ដើម្បីសុខភាពផ្លូវចិត្ត និងអារម្មណ៍»នេះ គួរឲ្យចាប់អារម្មណ៍ ប្រហែលជាអាចសាកល្បងបាន...
-ថ្ងៃទី១ កត់ចំណាំរឿង១០យ៉ាងដែលអ្នកមានអំណរចំពោះ
-ថ្ងៃទី២ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
-ថ្ងៃទី៣ សមាធិ(ត្រូវតែធ្វើ ទោះបីត្រឹម៥នាទី)
-ថ្ងៃទី៤ រស់នៅដោយមិនត្អូញត្អែ ឬរអ៊ូរទាំ
-ថ្ងៃទី៥ សរសើរចេញពីចិត្តទៅកាន់មនុស្ស៣នាក់
-ថ្ងៃទី៦ បង្កើតនូវកម្រងបទចម្រៀងដែលអ្នកចូលចិត្ត ហើយស្តាប់រហូតដល់ចប់គ្រប់បទ
-ថ្ងៃទី៧ ដើរលំហែ ឬរត់លេង (មានអំណរចំពោះពិភពលោក និងអ្វីដែលនៅជុំវិញខ្លួនអ្នក)

ប្រភព ៖
http://bit.ly/2CZ660n


ប្រភេទ: ដំបូន្មាន