-
May 06, 2017
|
-
7 years ago
|
-
2.2K views
និស្ស័យមានពិតមែនឬទេ? តើលើលោកនេះ ពិតជាមានរឿងពីរម៉ាត់ដែលគេហៅថា«និស្ស័យ»ហ្នឹងមែនទេ? ដូចជាចង់ជឿបន្តិច អត់បន្តិច យ៉ាងម៉េចទេ...តែបើរឿងថា«ឃើញភ្លាម ស្រឡាញ់ភ្លែត...» ជឿជាក់១០០%ហ្មង ព្រោះធ្លាប់ហើយ...ធ្លាប់មែនណា៎...
ប៉ុន្មានថ្ងៃមុននេះ មានអ្នកជំងឺម្នាក់...ភេទស្រី វ័យប្រហែល២០ឆ្នាំស្តើង រាងស្វែល(មិនធាត់ពេក មិនស្គមពេក) មុខវិញមើលដំបូងដូចតួចិន (គឺថា...ភ្នែកតូចៗលិបៗ បែបកូនចៅចិន...) ឃើញត្រឹមតែប៉ុន្មាននាទីសោះ ក៏scanមុខគេជាប់បាត់ទៅហើយ មិនត្រឹមតែscanក្នុងការចងចាំទេ គឺscanដល់បេះដូងតែម្តង...
រឿងរ៉ាវថ្ងៃនោះ គឺបែបនេះ...
កំពុងអង្គុយចាំជួបសិស្សប្អូនមកប្រជុំ ស្រាប់តែលឺសំឡេងគោះទ្វារ...ស្មានតែជាពួកគេ មិនបានងាកមើល តែក៏លឺសំឡេងប្លែក...សំឡេងឡើងស្រទន់បន្លឺឡើងថា៖
«អត់ទោស, លោកគ្រូ!!! លោកគ្រូពិគ្រោះជំងឺទូទៅមែនទេ?»
(ងាកមើលមុខគេភ្លាម បេះដូងលោតឡើងញាប់...ភ្លឹក...ឡើងឆ្លើយមិនចង់ចេញ...)
«អ៎!!! អត់ទេ...នៅបន្ទប់ទល់មុខនេះ...»
«អូ...ចឹងសុំទោសលោកគ្រូ...»
«មិនអីទេ...»
«ចាស៎...អរគុណច្រើន ចឹងខ្ញុំសូមជម្រាបលា លោកគ្រូ...»
ប្រុងនឹងជូនដំណើរគេដែរ តែសិស្សប្អូនមកដល់ល្មម...បានត្រឹមសម្លឹងមើលគេពីក្រោយ សក់វែងត្រឹមពាក់កណ្តាលខ្នង ត្រង់ល្អ ហើយរលើបរលោងណាស់...ឡើងcareម៉ាក់គេខ្លាំងហ្មង ឃើញដើរអោបដៃគាត់រហូត ហើយនិយាយស្តីឡើងគួរឲ្យស្រឡាញ់ហ្មង...
អ្នកជំងឺខ្ញុំអើយ...ថ្ងៃណាយើងបានជួបទៀត??? តើនិស្ស័យមានទៀតដែរឬទេ?
Share