-
Aug 24, 2018
|
-
6 years ago
|
-
7.7K views
Eye Lubricant ជាប្រភេទថ្នាំបន្តក់ភ្នែកដែលតែងត្រូវបានយកមកប្រើប្រាស់ជាញឹកញាប់សម្រាប់ការដោះស្រាយបញ្ហាភ្នែកស្ងួត រមាស់ ឬការពារពីការប៉ះពាល់ទូទៅ ដែលបណ្តាលមកពីខ្យល់ កម្តៅពីព្រះអាទិត្យ ឬអាចបង្កមកពីការប្រើប្រាស់ភ្នែកច្រើនហួសកម្រិតទៅលើការអាន ឬមើលគ្រឿងអេឡិចត្រូនិច។
ប្រភេទថ្នាំបន្តក់នេះ អាចរួមបញ្ចូលនូវសារធាតុ ផ្សំមួយ ឬច្រើននៃសមាសធាតុដូចជា Carboxymethylcellulose, Dextran, Glycerin, Hypromellose, Polyethylene glycol 400 (PEG 400), Polysorbate, Polyvinyl alcohol, Povidone, ឬ Propylene glycol និងសារធាតុដទៃទៀត។
របៀប និងកម្រិតប្រើប្រាស់
ជាទូទៅ អ្នកអាចប្រើប្រាស់ឱសថច្រើនដងក្នុងមួយថ្ងៃ ឬនៅពេលភ្នែកចាប់ផ្តើមមានអាការៈ ស្ងួត ឬរមាស់ យ៉ាងណាមិញ អ្នកអាចពិនិត្យ នៅលើសម្បកថ្នាំ ឬសាកសួរជាមួយវេជ្ជបណ្ឌិតក៏ ដូចជាឱសថការីសម្រាប់ការប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមសភាពភ្នែករបស់បុគ្គលម្នាក់ៗ។
របៀបប្រើ៖
• សម្អាតដៃរបស់អ្នកជាមុនសិន ដើម្បីបង្ការការឆ្លងមេរោគ ហើយចៀសវាងប៉ះផ្ទាល់ទៅលើ ចុងនៃថ្នាំបន្តក់ ឬប៉ះភ្នែករបស់អ្នក
• ងើយក្បាលរបស់អ្នក រួចទាញត្របកភ្នែកខាងក្រោម ហើយបន្តក់ថ្នាំចូល ១ ទៅ២តំណក់បន្ទាប់មកទម្លាក់ភ្នែកចុះក្រោមវិញ ព្រមទាំងបិទភ្នែក ១ ទៅ ២នាទី ដើម្បីឲ្យឱសថអាចជ្រាបចូលបានល្អ។
ផលរំខានរបស់ឱសថ
• ឱសថអាចធ្វើឲ្យស្រវាំងភ្នែកបណ្តោះអាសន្ន នៅពេលអ្នកប្រើប្រាស់លើកដំបូង
• ផ្តល់ដំណឹងទៅដល់គ្រូពេទ្យ ប្រសិនបើអ្នកបន្តមានរោគសញ្ញា៖ ឈឺភ្នែក ភ្នែកក្រហម ឬរមាស់ និងប្រតិកម្មអាល្លែកហ្ស៊ីផ្សេងទៀតដូចជា ហើមមុខ បំពង់ក វិលមុខធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។
អន្តរកម្មឱសថ
មុនពេលប្រើប្រាស់ឱសថ ត្រូវប្រាប់ទៅដល់អ្នកជំនាញ ឬគ្រូពេទ្យពីប្រភេទថ្នាំភ្នែកដទៃទៀត ឬឱសថណាមួយទាំងមាន ឬគ្មានវេជ្ជបញ្ជាដែលអ្នកកំពុងប្រើប្រាស់។
បម្រុងប្រយ័ត្ន
• ធ្វើការសង្កេតមើលថាតើអ្នកមានប្រតិកម្មជាមួយសារធាតុនៃឱសថ ឬកំពុងមានបញ្ហាសុខភាពណាមួយឬទេ ដែលវាទាមទារឲ្យមានការប្រឹក្សា ជាមួយវេជ្ជបណ្ឌិត
• ថ្នាំបន្តក់ភ្នែកអាចឲ្យភ្នែកអ្នកស្រវាំង នៅពេលប្រើ ដូចនេះ ចៀសវាងធ្វើការជាមួយម៉ាស៊ីន ឬបើកបរ ដោយរង់ចាំឲ្យគំហើញភ្នែករបស់អ្នក ត្រឡប់មកសភាពដើមវិញ។
អ្នកអាចប្រើប្រាស់ឱសថបន្តក់ភ្នែកប្រភេទ Eye Lubricant នេះបានដែលមានឈ្មោះនៅលើទីផ្សារដូចជា Tears Naturale® II, Poly-Tear® ឬRefresh Tears® ជាដើម។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share