Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះដំបូង តែងតែចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ក៏ដូចជាសម្រស់ផងដែរ។ ដូចនេះហើយ បានជាពួកគាត់ព្យាយាមស្វែងរកវិធីសាស្ត្រនានាតាមរយៈ ការទទួលទានចំណីអាហារ ឱសថបំប៉នសុខភាពម្តាយនិងទារក លំហាត់ប្រាណបែបស្រាលៗជាដើម។ ស្របពេលជាមួយគ្នានោះដែរ សារធាតុអាល់កុលដែលមាននៅក្នុងស្រា ឬអាហារមួយចំនួន ពិតជាមិនទទួលបានផលល្អឡើយចំពោះគភ៌និងម្តាយ ទោះបីក្នុងកម្រិតតិចតួចក៏ដោយ។  គ្រឿងស្រវឹងកម្រិតណាទើបមានសុវត្ថិភាព? ការស្រាវជ្រាវពីអ្នកជំនាញបានបង្ហាញថា ទោះបីក្នុងកម្រិតតិចតួចក្តី ឬជាម្តងម្កាលក្តី ជាតិអាល់កុលសុទ្ធតែអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ សូម្បីតែភេសជ្ជៈមានជាតិអាល់កុលកម្រិតទាបក៏ដោយ។ ប្រសិនបើអ្នកមានគម្រោងយកកូន កំពុងមានផ្ទៃពោះ ឬស្ត្រីបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ស្ត្រីគួរចៀសវាងសារធាតុអាល់កុលដែលមាននៅក្នុងស្រា ភេសជ្ជៈកំប៉ុង ឬក្នុងអាហារ។ ហានិភ័យនៃគ្រឿងស្រវឹងចំពោះគភ៌ ទារកក្នុងផ្ទៃបានបឺតស្រូបសារធាតុចិញ្ចឹមផ្សេងៗ ក៏ដូចជាសារធាតុអាល់កុលពីឈាមតាមរយៈសុក និងទងសុក។ សារធាតុអាល់កុលនៅក្នុងគ្រឿងស្រវឹងទាំងនោះបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍនៃខួរក្បាល ខួរឆ្អឹងខ្នង និងសរីរាង្គផ្សេងៗរបស់ទារក។    សរីរាង្គទារកមានការវិវឌ្ឍយ៉ាងឆាប់រហ័សអំឡុងត្រីមាសដំបូងនៃគភ៌ ហើយក៏ជារយៈពេលមួយដែលសុខភាពទារកងាយនឹងរងផលប៉ះពាល់នានាផងដែរ។  ប្រសិនបើទារកក្នុងផ្ទៃរងផលប៉ះពាល់ពីសារធាតុអាល់កុលហួសកម្រិត ទារកអាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជា៖ •ការរលូតកូនអំឡុង20សប្តាហ៍ •កូនកើតរួចស្លាប់ក្រោយ24សប្តាហ៍  •សម្រាលមុនកំណត់។ល។ ការទទួលទានគ្រឿងស្រវឹង អំឡុងពេលមិនទាន់ដឹងមានផ្ទៃពោះ ប្រសិនបើអ្នកមិនបានដឹងខ្លួនថាមានទម្ងន់ ហើយបានទទួលទានជាតិអាល់កុល វាអាចមានការប្រឈមមុខផលវិបាកបន្តិចបន្តួចអាស្រ័យលើកម្រិតជាតិអាល់កុល អំឡុងពីរបីសប្តាហ៍ដំបូងនៃគភ៌។  ការបដិសេធចំពោះជាតិអាល់កុល គឺជាមានសារៈសំខាន់ណាស់សម្រាប់អ្នកមានផ្ទៃពោះ និងស្រ្តីបំបៅកូនដោយទឹកដោះម្តាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានទម្លាប់ជាមួយជាតិអាល់កុលរួចហើយ និងពិបាកក្នុងការបញ្ឈប់វាអំឡុងពេលអ្នកមានផ្ទៃពោះ អ្នកគួរគប្បីជួបពិគ្រោះពិភាក្សាបញ្ហានេះ ជាមួយវេជ្ជបណ្ឌិតជំនាញក្នុងការអន្តរាគមឲ្យបានឆាប់រហ័ស ឬអាចពិភាក្សាជាមួយក្រុមគ្រួសារ មិត្តជិតស្និទ្ធក៏ជាការល្អមួយផងដែរ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កុំរង់ចាំដល់កូនរបស់អ្នកប្រសូតទើបអ្នកគិតថាអាចមានទំនាក់ទំនងគ្នាបាន។ នេះមានន័យថាទំនាក់ទំនងមួយនេះមានតាំងពីទារកមានលូតលាស់នៅក្នុងផ្ទៃរបស់អ្នកពីដើមមក។ ជាការភ្ញាក់ផ្អើលមួយ ជាមួយនឹងភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រផងនោះ បានបង្ហាញឲ្យអ្នកមើលឃើញថា ទារកទាំងអស់ដែលមិនទាន់កើត មិនមែនសុទ្ធតែអសកម្មនោះទេ។ តាំងពីដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ទារកចាប់ផ្តើមមានការពាក់ព័ន្ធផ្នែកសតិស្មារតីជាមួយមនុស្សជុំវិញ ជាពិសេសគឺម្តាយរបស់គេ។ ទារកមានសមត្ថភាពក្នុងការរៀន ចងចាំរាល់អ្វីដែលបានកើតឡើងលើពួកគេអំឡុងពេលនៅក្នុងផ្ទៃ។  មុខងាររបស់ស្បូនមិនត្រឹមតែផ្តល់ឲ្យទារកដែលមិនទាន់កើតនូវសារធាតុចិញ្ចឹមទាំងអស់នោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានអំពីពិភពលោកដែលពួកគេនឹងចូលមករស់នៅក្នុងពេលឆាប់ៗនេះផងដែរ ដូច្នេះ ទារកអាចដឹងពីក្តីស្រលាញ់ និងការព្រួយបារម្ភរបស់អ្នកតាំងពីនៅក្នុងផ្ទៃ ហើយវាក៏ជាប្រព័ន្ធដ៏ឆ្លាតវៃមួយដែលបង្កើតដោយធម្មជាតិរវាងម្តាយ និងទារក។ នេះ គឺជាគុណភាពសម្រាប់ជីវិតរបស់ទារកនៅក្នុងផ្ទៃ ហើយក្រោយមកវានឹងជះឥទ្ធិពលដល់សុខភាព និងអាកប្បកិរិយាជាយូរអង្វែងរបស់ទារកថែមទៀតផង។ ទារកចាប់ផ្តើមមានការអភិវឌ្ឍផ្នែកទំនាក់ទំនងជាមួយមនុស្សជុំវិញនៅដើមសប្តាហ៍ទី15នៃគភ៌ ដូចនេះ អ្នកគួរបង្កើតបរិយាកាសដែលមានអត្ថប្រយោជន៍ច្រើនបំផុតក្នុងអំឡុងពេលនោះផងដែរ។ ១. ការសិក្សារបស់ទារកនៅក្នុងផ្ទៃ  អ្នកសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងនេះបានបង្ហាញថា ទារកដែលនៅក្នុងផ្ទៃ បានសិក្សានូវពាក្យដែលបានលឺ និងចងចាំនូវពាក្យទាំងនោះ ហើយក៏ដើម្បីរំលឹកឡើងវិញក្រោយពេលគេបានកើតចេញមក។ ណាមួយវិញទៀត ក្រោយពេលម្តាយបាននិយាយជាមួយទារកក្នុងផ្ទៃជាប្រចាំ  ទារកអាចរៀនឆាប់ចេះរាល់ពាក្យសម្តីរបស់ម្តាយក្រោយកើត ឬការនិយាយជាមួយកូនក្នុងអំឡុងពេលបំបៅដោះផងដែរ។    ២. អត្ថប្រយោជន៍នៃការទំនាក់ទំនងមុនសម្រាល ម្តាយ និងឪពុកមានឱកាសដ៏អស្ចារ្ យដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនដែលមិនទាន់កើតរបស់ពួកគេនៅដំណាក់កាលនីមួយៗនៃការលូតលាស់សរីរាង្គរបស់ទារកក្នុងផ្ទៃ។ អ្នកមិនត្រឹមតែបង្កើតចំណងដ៏យូរអង្វែង និងជ្រាលជ្រៅជាមួយទារកនោះទេ ប៉ុន្តែក៏ដើម្បីបង្កើនការចងចាំរបស់ទារកដែលធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើប្រព័ន្ធសរសៃប្រសាទរបស់ពួកគេទៀតផង។ បន្ថែមពីចំណុចនេះ ម្តាយអាចមានភាពងាយស្រួលក្នុងការសម្រាលកូន សុខភាពរបស់ទារកល្អក្រោយសម្រាល និងមានសមត្ថភាពខ្ពស់ក្នុងការមើលឃើញ ស្តាប់ ការចងចាំ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយពួកគេជាប្រចាំមុនសម្រាល។ លើសពីនេះទៀត ម្តាយក៏មានទំនុកចិត្តច្រើនក្នុងការតួនាទីធ្វើជាឪពុកម្តាយក្រោយគេសម្រាលរួចដែរ។  ៣. ឥទ្ធិពលរបស់ម្តាយលើទារកក្នុងផ្ទៃ ការសិក្សាបានបង្ហាញថាកូនដែលមិនទាន់កើត រាល់ការភ្ញាក់ឬដេកលក់ ត្រូវបានប្រែប្រួលជានិច្ចទៅនឹងសកម្មភាពរបស់គំនិត និងអារម្មណ៍របស់ម្តាយ។ តាមរយៈសុក បានការដឹកនាំគ្រប់អារម្មណ៍ និងគំនិតល្អ ឬអាក្រក់របស់ម្តាយទៅកូនដែលមិនទាន់កើត ហើយវាបានជះឥទ្ធិពលទៅលើជាលិកាគោលដៅ និងសរីរាង្គផ្សេងៗទៅទារកក្នុងផ្ទៃផងដែរ។ ដូច្នេះហើយ ការអភិវឌ្ឍសរីរាង្គរបស់ទារក គឺអាស្រ័យលើសមាមាត្រសារធាតុចិញ្ចឹម (តាមចរន្តឈាមក្រោមការដឹកនាំសុក) អារម្មណ៍ ចិត្តគំនិតដែលពួកគេបានទទួលបានពីម្តាយ (ក្រោមការទំនាក់ទំនងរវាងម្តាយ និងកូន)។ ការឆ្លើយតបនឹងភាពតានតឹងរបស់ម្តាយ បណ្តាលឲ្យមានការថយចុះបរិមាណឈាមទៅចិញ្ចឹមសាច់ដុំធំៗ និងទៅតំបន់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ជាលទ្ធផល វាជាមូលហេតុនៃបញ្ហាផ្នែកច្នៃប្រឌិតរបស់ពួកគេ បូករួមជាមួយការថយចុះកម្រិតអ័រម៉ូន Cortisol ដែលជាអ័រម៉ូនសំខាន់នៃការលូតលាស់ខួរក្បាលរបស់ទារកទៀតផង។ ៤. តើអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយកូនក្នុងផ្ទៃដោយរបៀបណា? •អ្នកអាចជ្រើសរើសសៀវភៅសម្រាប់កុមារតូចៗមកអានក្នុងបរិយាកាសស្ងប់ស្ងាត់មួយ។រាល់ពាក្យ ឬអក្សរដែលអ្នកបានអាននឹងលឺដល់កូនរបស់អ្នក បើទោះបីគេនៅក្នុងផ្ទៃរបស់អ្នកនៅឡើយ។ • អ្នកអាចយកដៃមកអង្អែលពោះរបស់អ្នកថ្នមៗ ស្របពេលដែលអ្នកកំពុងស្តាប់តន្រ្តីប្រភេទស្ងប់ស្ងាត់ (Relaxing or Calming music)។ ជាការពិតណាស់ កូនក្នុងផ្ទៃអាចទទួលបានភាពកក់ក្តៅ និងការថ្នាក់ថ្នមយ៉ាងពេញលេញពីអ្នក។ • នៅក្នុងដំណាក់កាលទារកចេះកម្រើក ជាឱកាសមួយដែលអ្នកគួរយកចិត្តទុកដាក់បំផុត។ អ្នកគួរតែឧស្សាហ៍ប៉ះពេលគេកំពុងកម្រើក ដើម្បីជាការក្សាទំនាក់ទំនង ឬការផ្សាភ្ជាប់ជាមួយគេខាងផ្នែកអារម្មណ៍ និងចិត្តគំនិតបានយូរអង្វែរ។ នេះបង្ហាញថាកូនដែលមិនទាន់កើតអាចមានប្រតិកម្មទៅនឹងបរិយាកាស និងអាហារបំប៉នដែលបានទទួល។ វាក៏មានប្រតិកម្មទៅនឹងរបៀបនៃការគិតដែលឪពុកម្តាយយល់ឃើញចំពោះបរិស្ថានជុំវិញ និងបានបញ្ជូនពត៌មានទាំងនោះតាមរយៈសុកទៅទារក។ ការបកស្រាយនេះបញ្ជាក់ថា ទារកមានការចូលរួមក្នុងទំនាក់ទំនងសតិអារម្មណ៍ មិនមែនត្រឹមតែជាអ្នកត្រៀមកើតចេញជាសមាជិកថ្មីនោះឡើយ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ទារកដែលបំបៅទឹកដោះគោគឺទាមទារឲ្យមានអនាម័យខ្ដស់បំផុត។បើជាមិនមានអនាម័យបានល្អនោះទេអាចបណ្តាលឲ្យទារករាក ឬអាចឆ្លងជម្ងឺផ្សេងៗ។ អ្នកម្តាយគ្រប់រូបត្រូវគិតគួរឲ្យបានម៉ត់ចត់ អំពីបញ្ហាអនាម័យចំពោះកូនខ្លួន ព្រោះទារកដែលបំបៅទឹកដោះគោងាយប្រឈមមុខនឹងជម្ងឺផ្សេងៗណាស់។ សូមស្វែងយល់ពីថែរក្សាអនាម័យសម្ភារៈទារក។  មូលហេតុដែលមានម្តាយឲ្យកូនបៅទឹកដោះគោ៖  ក្នុងករណីដែលទារកនៅបំបៅដោះម្តាយទារកមិនត្រូវការជាតិទឹកអ្វីផ្សេងនោះទេព្រោះទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់រួចទៅហើយសម្រាប់ឲ្យទារកលូតលាស់នៅក្នុងពេល៦ខែដំបូង។ប៉ុន្តែនៅក្នុងករណីដែលមិនម្តាយមិនអាចបំបៅដោះកូនបាន ទឹកដោះគោក៏ជាជម្រើសបន្ទាប់ពីទឹកដោះម្តាយផងដែរ។ ស្ត្រីមួយចំនួនយល់ថាការឲ្យទារកបៅទឹកដោះគោ អាចជួយឲ្យមា្តយមានពេលវេលាច្រើនសម្រាប់ការងារក្នុងផ្ទះ ក៏ដូចជាការងារក្រៅផ្ទះផងដែរ។ ជាងនេះទៅទៀត មានស្ត្រីមួយចំនួនយល់ថា ការឲ្យទារកបៅដោះធ្វើឲ្យដោះម្តាយខូចទ្រង់ទ្រាយ នេះជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីធ្វើការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះគោ។ អនាម័យទារកបំបៅទឹកដោះគោ៖  ការអនាម័យទារកដែលបំបៅដោះគោដំបូងបង្អស់ ត្រូវសម្អាតបំពង់ទឹកដោះគោ ក្បាលដោះកៅស៊ូ ដោយការស្ងោរ និងទឹកពុះដើម្បីសម្លាប់មេរោគចោល។ បរិមាណទឹកដោះគោដែលឆុងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត និងសមស្របទៅតាមអាយុរបស់ទារកក៏ជាប្រការសំខាន់ដែរ។នៅពេលឆុងត្រូវដាក់ទឹកដោះគោចូលក្នុងដបដែលស្ងោរសម្លាប់មេរោគរួចហើយ។ ក្រោយពេលដែលទារកបៅទឹកដោះគោហើយ ត្រូវយកដបទឹកដោះគោលាងឲ្យស្អាត និងត្រូវត្រាំក្បាលដោះនៅក្នុងទឹក បន្ទាប់មកត្រូវស្ងោរនឹងទឹកពុះដើម្បីកុំឲ្យដុះផ្សិត។ ផលប៉ះពាល់ចំពោះទារកដែលបៅទឹកដោះគោ៖  ​ ទារកដែលបៅទឹកដោះគោភាគច្រើនមិនសូវមានប្រពន្ធ័ការពារគ្រប់គ្រាន់ដូចទឹកដោះម្តាយនោះទេដូចនេះធ្វើឲ្យទារកងាយនឹងមានជំងឺឆ្លងនៅពេលដែលលោកអ្នកមិនមានអនាម័យដូចជានៅពេលដែលលោកអ្នកធ្វើការរួចមិនបានសម្អាតដៃរបស់លោកអ្នកឲ្យបានស្អាតហើយក៏ទៅប៉ះពាល់ជាមួយទារក។ចំពោះទារកដែលបៅទឹកដោះគោភាគច្រើនធ្វើឲ្យទារកទល់លាមក ពិបាកបន្ទោរបង់។ទារកបំបៅទឹកដោះគោ ចាំបាច់ត្រូវតាមដានលាមក និងថែទាំទារកមិនឲ្យទល់លាមក ជាពិសេសត្រូវឲ្យទារកទទួលទានអាហារដែលជួយធ្វើឲ្យទារកលូតលាស់បានល្អ ដូចជាបន្លែ និងផ្លែឈើបន្ថែម និងត្រូវរឹតពោះទារកស្រាលៗជាប្រចាំរៀងរាល់ថ្ងៃ។ លោកអ្នកត្រូវធ្វើការសម្អាតដៃឲ្យបានស្អាតមុនប៉ះពាល់ទារក។ មុនលោកអ្នកសម្រេចចិត្តឲ្យទារកបោះទឹកដោះគោ លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពន្យល់អំពីរបៀបប្រើប្រាស់ទឹកដោះគោ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

វាជារឿងធម្មតាទេដែលអ្នកឡើងទម្ងន់រាងកាយក្នុងអំឡុងពេលមានផ្ទៃពោះនៅពេលដែលគភ៌របស់អ្នកមានការវិវឌ្ឍល្អប្រសើរ។ការបរិភោគបានត្រឹមត្រូវនិងសម្រាកបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ណាស់សម្រាប់ការវិវឌ្ឍខាងមុខជាប្រក្រតីរបស់ទារកក្នុងផ្ទៃ។មានចំណុចខ្លះៗដែលស្រ្តីមានផ្ទៃពោះមិនគួរមើលរំលងអំពីការឡើងទម្ងន់រាងកាយរបស់ខ្លួន ដែលមានបង្ហាញដោយខ្លី តែខ្លឹមនៅក្នុងអត្ថបទខាងក្រោម… តើស្ត្រីមានផ្ទៃពោះអាចកើនឡើងទម្ងន់ប៉ុន្មានដែរ? ប្រហែល 11,5kg ទៅ 16kgគិតចាប់ពីពេលមានគភ៌រហូតដល់គ្រប់ខែសម្រាល។ការកើនទម្ងន់រាងកាយគួរកើនពី 1-1,5kg សម្រាប់បីខែដំបូង និងបី 1,5-2kg ក្នុងខែនីមួយៗរហូតដល់ថ្ងៃសម្រាលទារក។ ហេតុអ្វីបានជាត្រូវកើនទម្ងន់? វាអាស្រ័យលើទម្ងន់រាងកាយម្តាយពិតមុនពេលមានផ្ទៃពោះ ទម្ងន់កូនភ្លោះសភាពទឹកភ្លោះកើនឡើងនៃជាលិកាផ្ទាល់របស់ម្តាយ (សុដន់ ស្បូន) ទម្ងន់របស់គភ៌ ឬក៏ជំងឺផ្សេងទៀត (ទឹកនោមផ្អែម)ជាដើម។  តើស្រ្តីមានផ្ទៃពោះគួរធ្វើអ្វីខ្លះ អំឡុងពេលកើនទម្ងន់ ដើម្បីសុខភាពរបស់ខ្លួន និងទារក?     អ្នកគួរតែពិនិត្យមើលថារបបអាហាររបស់អ្នកមានផ្ទុកនូវសារធាតុចិញ្ចឹមដែលរក្សាឱ្យអ្នកមានសុខភាពល្អហើយវានឹងផ្តល់ឱ្យទារករបស់អ្នកមានសុខភាពល្អផងដែរដូចជាអាស៊ីត ហ្វូលិក ជាតិដែក កាល់ស្យូម អ៊ីយ៉ូត និងប្រូតេអ៊ីន។ បន្ថែមពីលើនេះ ក៏មានទង្វើខ្លះៗដែលអ្នកគួរធ្វើ ដែលរួមមានដូចខាងក្រោម ៖ •បរិភោគរបបអាហារដែលមានជីវជាតិល្អ រួមបញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ នំប៉័ង និងធញ្ញជាតិទាំងមូល •បរិភោគគ្រប់ប្រភេទសាច់គ្មានខ្លាញ់ ត្រី និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប  •ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងស្ករ និងភេសជ្ជៈកំប៉ុង។ •ធ្វើលំហាត់ប្រាណកម្រិតមធ្យមធម្មតាប្រសិនបើគ្មានការហាមឃាត់របស់វេជ្ជបណ្ឌិតឯកទេសពីការហាត់ប្រាណនោះទេ ស្ត្រីគួរហាត់ប្រាណឲ្យបាន30នាទីជាប្រចាំថ្ងៃចៀសវាងសកម្មភាពលំហាត់ប្រាណរហ័សពេកក្នុង20នាទីព្រោះវាបណ្តាលឲ្យស្ត្រីមានការកើនឡើងនៃកម្តៅរាងកាយ។  •រក្សាការទទួលជាតិទឹករបស់អ្នកក៏មានសារៈសំខាន់ផងដែរទឹកត្រូវបានវេជ្ជបណ្ឌិតឯកទេសណែនាំឱ្យផឹកទឹកប្រហែលពីរលីត្រជារៀងរាល់ថ្ងៃ។     ការកើនឡើងខ្លាំង ឬមិនកើនឡើងនៃទម្ងន់រាងកាយអំឡុងពេលមានផ្ទៃពោះគឺទាំងពីរនេះសុទ្ធតែជះឥទ្ធិពលដល់សុខភាពម្តាយ និងទារក។ ចំពោះបញ្ហាទាក់ទងនឹងទម្ងន់រាងកាយអំឡុងពេលមានផ្ទៃពោះអ្នកម្តាយគ្រប់រូបគួរពិភាក្សានិងពិនិត្យឲ្យបានឌិតដល់ជាមួយវេជ្ជបណ្ឌិតឯកទេស ឬក៏ឆ្មបជំនាញ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

រុំខ្លូន៖ សម្រាប់មនុស្សធំការរុំខ្លួនប្រៀបបាននឹងការស្លៀកពាក់អាវធំជ្រុលដែលធ្វើឲ្យមានអារម្មណ៍កាន់តែស្តុកនិងស្មុកស្មាញទៅវិញ។ប៉ន្តែសម្រាប់ទារកដែលកំពុងតែយំនិងរករឿងវិញវាប្រៀបបាននឹងការត្រឡប់ចូលទៅក្នុងស្បូនរបស់ម្ដាយទៅវិញម្ដងទៀតព្រោះវាធ្វើឲ្យគេមានភាពកក់ក្ដៅ។ប៉ុន្តែត្រូវរុំគេល្មមដែលមិនតឹងពេកមិនរលុងពេកដោយមិនឲ្យគេរើបម្រាសជាមួយដៃ និងជើងដោយសេរី។ ធ្វើការផ្លាស់ប្ដូរទីតាំង៖ ឳពុកម្ដាយភាគច្រើនមានទំនោរដាក់ទោផ្ងារតែនេះជាកំហុសមួយ។អ្វីដែលអ្នកគួរធ្វើគឺពរគេដោយដាក់មុខផ្កាប់ចុះក្រោមដោយដាក់ដៃនៅក្រោមពោះរបស់គេហើយដាក់ក្បាលគេនៅលើកំភូនដៃរបស់អ្នក។ពេលនោះសម្ពាធដែលឈឺពោះរបស់គេនិងជួយសម្រាលខ្យល់ដែលមិនល្អចេញ។ សម្លេងស្រាលហើយមានចង្វាក់ស្មើ៖ សម្លេងប្រភេទនេះជួយឲ្យគេមានអារម្មណ៍ស្ងប់ហើយព្រៀបបាននិងពេលដែលគេស្ថិតនៅក្នុងផ្ទៃម្ដាយ។សាកល្បងបង្កើតសម្លេងបែបនេះតាមរយៈ ការបើកកង្ហារ ការបើកម៉ាស៊ីនបូមធូលី ឬក៏បើកវិទ្យុក្នុងសម្លេងដែលថេរ ហើយស្រាល។ ធ្វើឲ្យគេនៅស្ងៀមដោយប្រើក្បាលដោះ៖ ទារកមានទម្លាប់បៀមរបស់ដូច្នេះក្បាលដោះដែលអ្នកតែងឲ្យគេនោះនឹងជួយឲ្យគេបាត់យំបន្ថែមពីនេះការសិក្សាក៏បានបង្ហាញផងដែរថា ការធ្វើបែបនេះក៏អាចចួលរូមចំណែកក្នុងការបង្ការអាការៈ ស្លាប់ទាន់ហន់របស់ទារកផងដែរ។ អង្រួនខ្លូនរបស់គេ៖ ទារកមានការសុំាទៅនិងចលនាស្ទើរតែគ្រប់ពេល ពេលដែលគេស្ថិតនៅក្នុងផ្ទៃរបស់ម្ដាយ។ ចូលសាកល្បងលើកគេបី ហើយអង្រួន ឬរលាក់ខ្លួនគេតិចៗ នោះគេនឹងអាចគេងលក់យ៉ាងលឿន។​ ម្យ៉ាងអ្នកក៏អាចដាក់គេលើអង្រឹង ឬកៅអី ដែលអាចយោលនិងអង្រួនបាន។ ធ្វើយ៉ាងណាផ្ដល់ភាពរំញ័រដល់គេ។ Shhhh!៖ ការធ្វើសម្លេងឲ្រស្ងាត់ Shhhh ថ្នមៗនិងតិចៗ នៅផ្ទាល់ត្រចៀកកូនរបស់អ្នក អាចនឹងជួយឲ្យអារម្មណ៏របស់គេស្ងប់។ ម៉ាស្សា៖ ការប៉ះពាល់ដោយផ្ទាល់ខ្លូនប្រាណរបស់ទារកពិតជាមានប្រសិទ្ធភាពក្នុងការលួងលោមទារកពេលយំ។ការសិក្សាក៏បានលើកឡើងដែលថាទារកដែលទទួលបានការម៉ាស្សាទំនងជាយំតិចជាងនឹងគេងលក់ស្រួលជាងក្មេងធម្មតា។ដោះសម្លៀកបំពាក់របស់គេចេញ ហើយធ្វើការច្របាច់​ និងអង្អែរថ្នមៗ យឺតៗ លើដៃ ជើង ដើមទ្រូង មិងមុខរបស់គេ។ ពរគេឲ្យជាប់និងដងខ្លួន៖ ក្នុងប្រទេសមួយចំនួនគេមានប្រដាប់ទាក់ភ្ចាប់ក្មេងទៅនិងខ្នងឬទ្រូងរបស់ម្ដាយ។នៅពេលដែលអ្នកពរគេដាក់ជាប់និងខ្លូនបែបនេះគេអាចក្រាបខ្លួនជាមួយនឹងយើង ហើយជួនក៏គេងលក់លើស្មាអ្នកផងដែរ។ សម្រួលខ្យល់ក្រពះដោយរឹត ឬគោះខ្នង៖ ពេលក្មេងយំគេតែងដង្ហក់ខ្យល់ជាច្រើនដែលអាចឲ្យហើមពោះឬហើមសាច់។រឹតខ្យល់ជាមួយនឹងមេដៃដោយថ្នមៗលើខ្នងរបស់គេដោយដាក់ក្បាលរបស់គេផុតស្មារបស់អ្នក ឬក៏អ្នកអាចឲ្យគេបញ្ចេញនូវក្អែរ ឬកម្អួតរបស់គេលើខ្នងរបស់អ្នកដែរ។ បន្ទាប់មកដាក់កូនរបស់អ្នកផ្គាប់មុខចុះក្រោមពីលើភ្លៅរបស់អ្នកឬដាក់ឲ្យគេអង្គុយដូចធម្មតាវិញដោយទុកដៃមួយចំហៀងទប់ទ្រូងនិងដៃរបស់គេ។  ទុកពេលឲ្យខ្លួនឯង៖ ក្រោយពីបានសាកល្បងប្រើវិធីសាស្ត្រខ្លះៗរួចមកនៅតែមិនមានប្រសិទ្ធភាពទៀតនោះអ្នកគួរតែទុកពេលវេលាខ្លះឲ្យខ្លួនឯងដោយចៀសវាងការស្រែកគំហគដាក់កូនដែលអាចនឹងបង្កភាពស្លន់ស្លោដល់គេ។អ្នកគួរប្រគល់កូនឲ្យគ្រួសាររបស់អ្នកមើលម្ដង ហើយសម្រាកមួួយសន្ទុះ។  ទៅមន្ទីរពេទ្យ៖ ក្នុងករណីដែលមានអ្វីមិនប្រក្រតីហើយអ្នកបារម្ភថានឹងមានបញ្ហាអ្វីចំពោះកូនរបស់អ្នកនោះអ្នកគួរតែនាំគេទៅពិនិត្យនៅមន្ទីរពេទ្យកុមារដើម្បីស្វែងរកមុខសញ្ញាផ្សេងៗ។ អ្វីដែលចម្លែកនោះ គឺថាវាមិនមែនមកពីបញ្ហាអ្វីធំដុំនោះទេ ក្មេងក្នុងវ័យនោះគឺមានទំនោរយំច្រើន។ ហេតុដូចនេះហើយ លើកក្រោយពេលដែលកូនរបស់អ្នកស្រែកទ្រហ៊ោយំនោះ អ្នកត្រូវចាំថា៖ វាមិនមែនជាកំហុសរបស់អ្នកឡើយ ហើយវានឹងកើតមានបែបនេះថ្ងៃក្រោយទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការងូតទឹកឲ្យទារកគឺជាសកម្មភាពដ៏សំខាន់ និងជាកាយវិការមួយធ្វើឲ្យឳពុកម្តាយព្រមទាំងកូនមានពេលវេលានៅជាមួយគ្នា និងរឹតបន្តឹងចំណងនៃក្តីស្រឡាញ់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការងូតទឹកឲ្យកូនតូច តម្រូវឲ្យមានការប្រុងប្រយ័ត្នជាមុនឲ្យបានច្រើនដែរ។ ខាងក្រោមនេះជាការប្រុងប្រយ័ត្នមួយចំនួនដែលអ្នកគួរអនុវត្តនៅពេលងូតទឹកឲ្យកូនតូចជាទីស្រឡាញ់របស់អ្នក៖ • កំណត់បរិមាណទឹកឲ្យបានត្រឹមត្រូវ កុំឲ្យច្រើនពេក ឬមិនត្រូវលើសពី២ឬ៣អ៊ីញ នៅក្នុងអាងងូតទឹកសម្រាប់ទារករបស់អ្នកទេ។ • មិនត្រូវទុកកូនតូចរបស់អ្នកឲ្យនៅម្នាក់ឯងក្នុងទឹកឡើយ សូម្បីតែរយៈពេលខ្លី ទោះជាពេលអ្នកលើកទូរស័ព្ទ ឬទៅបិតចង្ក្រានក៏ដោយ។ ប្រសិនបើអ្នកត្រូវចាកចេញពីបន្ទប់ទឹកដើម្បីទៅរក្សាអ្វីដែលសំខាន់ ត្រូវលើកកូនតូចរបស់អ្នកចេញពីទឹករុំនឹងកន្សែងពោះគោ និងនាំគាត់ទៅជាមួយអ្នក។ ហើយនៅពេលដែលអ្នកនាំគាត់ទៅងូតទឹកវិញ សូមយកកន្សែងពោះគោស្ងួតទៅជាមួយ ដើម្បីទុកជូតខ្លួនឲ្យគាត់នៅពេលងូតទឹករួច។ • អ្នកត្រូវប្រាកដថាទឹកមានសភាពក្តៅឧណ្ហៗល្មម ក្នុងកម្រិត៣៧ ទៅ៣៨អង្សា មិនក្តៅខ្លាំងពេក ព្រោះស្បែកទារកមានសភាពស្តើងជាងស្បែកយើងធម្មតា ហើយវាងាយនឹងមានប្រតិកម្មទៅនឹងកម្តៅខ្លាំង អាចរលាក និងក្រហម។ ប្រសិនបើអ្នកមិនប្រាកដអំពីសីតុណ្ហភាពដែលមានសុវត្ថិភាពអ្នកអាចប្រើឧណ្ហមាត្រ (ប្រដាប់ស្ទង់កម្តៅ) ដែលលោកអ្នកអាចរកទិញបាននៅតាមហាងលក់ផលិតផលថែទាំទារក ឬនៅឱសថស្ថាននៅជិតផ្ទះអ្នក។ ឧបករណ៍ដ៏សាមញនេះ គឺធ្វើការផ្លាស់ ប្តូរពណ៌ ដើម្បីបញ្ជាក់ពីកម្រិតកម្តៅថាមានសុវត្ថិភាពឬអត់។ • សូមប្រើអាងងូតទឹកប្រភេទជ័រ ដែលមានទំហំសមស្របសម្រាប់ទារករបស់អ្នក ដែលអាចសម្គាល់បានដោយ មានច្រកតូចល្មមទំហំចាប់ពី ៦.៥អ៊ីងឡើងទៅ។ ទំហំច្រកនេះបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ក្បាលកូនតូចរបស់អ្នក រក្សាឲ្យផុតពីទឹកពេលកំពុងងូត។ • ប្រើសាប៊ូដែលមានកម្រិតស្រាល ព្រោះវាផ្តល់នូវលក្ខណៈល្អប្រសើរសម្រាប់ស្បែកទារកក្នុងអំឡុងពេលមួយឆ្នាំដំបូងឬច្រើនជាងនេះ (ចាំថាដុំសាប៊ូពណ៌សមិនមែនជាប្រភេទសាប៊ូដុសខ្លួនទារកដែលស្រាលនោះទេ)។ សូមសាកល្បងប្រើសាប៊ូសម្រាប់ទារក ដែលមិនមានបន្ថែមក្លិនក្រអូប ឬប្រភេទសាប៊ូ Dove, Basis, ឬសាប៊ូNeutrogena។ ប្រើសាប៊ូក្នុងបរិមាណតិចរួមជាមួយនឹងការត្រដុសថ្នមៗ។ • គប្បីជ្រើសរើសសាប៊ូកក់សក់សម្រាប់ទារក ចៀសដាច់ខាតប្រើរួមជាមួយមនុស្សធំ ព្រោះផលិតផលសម្រាប់មនុស្សធំមានសារធាតុកាត់ខ្លាំង ថែមទាំងអាចធ្វើឲ្យក្រហាយភ្នែកទារកទៀតផង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កុមារមានសីតុណ្ហភាពជាធម្មតា ប្រមាណជា ៣៦,៥° C ទៅ ៣៧° C អាស្រ័យទៅតាមអាយុ ទីកន្លែងរស់នៅ និងសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃ។ ដូចនេះនៅពេលកុមារមានសីតុណ្ហភាពជាង 38 ° C មានន័យថាគាត់កំពុងមានជំងឺគ្រុនក្តៅ ហេតុនេះហេីយអ្នកត្រូវនំាគាត់ជួបវេជ្ជបណ្ទិត  ព្រោះនេះមិនមែនជារឿងធម្មតានោះទេ។ ការយកសីតុណ្ហាភាពរបស់កុមារអ្នកអាចដឹងតាមការប៉ះមុខកូនរបស់អ្នក ហើយមានអារម្មណ៍ថាក្តៅ  ឬ អ្នកអាចពិនិត្យមើលសីតុណ្ហភាពកូនរបស់អ្នកជាមួយទែរម៉ូម៉ែត្រ(ចាប់ពី38 ° Cឡើងទៅ)។ តើមាតាបិតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង? ១.ការថែទាំដោយគាំទ្រ •ដោះសំលៀកបំពាក់កូនរបស់អ្នកអោយអស់ •ជូតខ្លួនរបស់គាត់ដោយទឹកក្តៅអ៊ុនៗ •ដាក់ក្រណាត់ត្រជាក់ ឬ Cold skin gel នៅលើថ្ងាសរបស់ទារក •រួចតាមដានកំដៅរបស់គាត់ជាមួយទែរម៉ូម៉ែត្រ។   ២.ករណីប្រើថ្នាំ  •ប៉ារ៉ាសេតាម៉ុល(Paracetamol) អាចផ្តល់ដល់កុមារជាងមួយខែបាន សម្រាប់ការឈឺចាប់ និងរោគសញ្ញានៃជំងឺគ្រុនក្តៅ តែសូមប្រាកដពី អាយុ និង ទម្ងន់របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ សូមអាននិងធ្វើតាមការណែនាំនៅលើស្លាកដោយប្រុងប្រយ័ត្ន។ •អ៊ីប៊ុយប្រូហ្វេន(Ibuprofen) អាច ផ្តល់ឱ្យសម្រាប់កុមារ បីខែ ហើយមានទម្ងន់ច្រើនជាង ៥ kg សម្រាប់បំបាត់ការឈឺចាប់និងរោគសញ្ញានៃជំងឺគ្រុនក្តៅ ។ សូមប្រាកដពី អាយុ និងទម្ងន់ របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ •អ្នកមិនត្រូវផ្តល់ថ្នាំអាស្ពីរីនដល់កុមារអាយុក្រោម 16 ឆ្នាំបានទេ លុះត្រាតែមានវេជ្ជបញ្ជាជាពីវេជ្ជបណ្ឌិត។ មាតាបិតាត្រូវតែប្រុងប្រយ័ត្ន ឬត្រូវបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរទាំងនេះរួមមាន ៖ •ល្ហិតល្ហៃដៃ ជើង ឬ មិនឆ្លើយតប និងមិននិយាយទាំងអស់ •បាត់បង់ស្មារតី •មានការលំបាកក្នុងការដកដង្ហើម •ក្អួតច្រេីនដង •មានការឈឺក្បាលខ្លាំងជាដើម។ រៀបចំអត្ថបទដោយ ៖ និស្សិតថ្នាក់វេជ្ជបណ្ឌិត សុផល ផលនីវិសិដ្ឋ

Share

លាមករបស់ទារកធម្មតា គឺទន់ ដោយសារតែហេតុផលទាំងនេះហើយ ធ្វើឲ្យមាតាបិតាច្រឡំថាទារករបស់អ្នកមានជំងឺរាករូស។ ការរាករូសសម្គាល់ដឹងតាមរយៈការបន្ទោបង់ដែលសភាពរបស់លាមកទន់ខ្លាំង  សុទ្ធតែទឹក ឬមានបែកពពុះ ព្រមទាំងបន្ទោបង់ច្រើនដងអាចលើសពី៨ដងក្នុងមួយថ្ងៃខុសពីធម្មតា ។ មូលហេតុនៃជំងឺរាករូស ទារក មានជំងឺរាករូសត្រឹមតែរយៈខ្លីតែប៉ុណ្ណោះ ព្រោះវាបង្កដោយវីរុស។ ទារកអាចមានជំងឺរាករូសដោយសារ៖ -ការផ្លាស់ប្តូររបបអាហាររបស់ទារក ឬការផ្លាស់ប្តូររបបអាហាររបស់ម្តាយ (បំបៅដោះកូន) -ការប្រើប្រាស់ថ្នាំ antibiotics -ការឆ្លងមេរោគបាក់តេរី -ការឆ្លងមេរោគប៉ារ៉ាស៊ីត រោគសញ្ញាមួយចំនួន ដែលទារកមុននឹងមានជំងឺរាករូស ៖ -គ្រុនក្តៅ និងជំងឺរាករូស ដែលមានរយៈពេលលើសពី 2 ទៅ 3 ថ្ងៃ -លាមកជាង ៨ដង ក្នុងរយៈពេល ៨ ម៉ោង -ក្អួតច្រើនជាង 24 ម៉ោង -ទារកមិនសូវលេងច្រើន -ជំងឺរាករូសបណ្តាលឲ្យខ្សោះជាតិទឹក ទារកនិងកុមារតូចអាយុក្រោម ៣ឆ្នាំ អាចខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស នៅពេលមានជំងឺរាករូស។ ការខ្សោះជាតិទឹកមានន័យថាទារករបស់អ្នកមិនមានទឹក ឬវត្ថុរាវគ្រប់គ្រាន់នៅក្នុងខ្លួន។ សញ្ញានៃការខ្សោះជាតិទឹក រួមមាន ៖ -ភ្នែកស្ងួត និងចេញទឹកភ្នែកតិចពេលយំ -កន្ទបសើមជាងធម្មតា -ល្ហិតល្ហៃដៃជើង -ឆាប់ខឹង -មាត់ស្ងួត -ស្បែកស្ងួត -ក្រឡង់ភ្នែកជ្រៅ ការថែរក្សាទារក -ការបំបៅដោះកូន អាចជួយការពារជំងឺរាករូស -សាកល្បងឲ្យទារក 2 ស្លាបព្រាបាយ នៃ Pedialyte ជារៀងរាល់ ៣០ ទៅ ៦0 នាទី -សាកល្បងឲ្យកូនរបស់អ្នក popsicle Pedialyte -អ្នកមិនត្រូវមិនផ្តល់ថ្នាំរាកដល់ទារកដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យនោះទេ។ ការផ្តល់អាហារដល់ទារក ប្រសិនបើទារកមានជំងឺរាករូស សូមផ្តល់អាហារមួយចំនួនដូចខាងក្រោម ៖ -ចេក -នំបុ័ងអាំង -Pasta -ធញ្ញជាតិ អ្នកមិនត្រូវផ្តល់អាហារឲ្យកូនរបស់អ្នក ដែលអាចធ្វើឲ្យជំងឺរាកកាន់តែអាក្រក់ដូចជា៖ -ទឹកផ្លែប៉ោម -ទឹកដោះគោ -អាហារចៀន ឬបំពង -ទឹកផ្លែឈើ អ្នកត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ក្នុងករណីដែលទារកមានអាយុ ៣ខែ មានរោគសញ្ញាដូចខាងក្រោម ៖ -មាត់ស្ងួត និងស្អិត -គ្មានទឹកភ្នែកពេលយំ -គ្មានសើមកន្ទបរយៈពេល ៦ ម៉ោង

Share

នៅពេលទារកមានអាយុចាប់ពី៦ខែ ជាពេលវេលាមួយ ដែលមាតាគួរតែចាប់ផ្តើមផ្តល់ ឬណែនាំនៅរបបអាហារថ្មីសម្រាប់ពួកគេ ដើម្បីផ្តល់ឲ្យពួគគេទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។​​ដូចនេះហើយ មាតា គួរតែស្វែងរកអាហារប្រភេទណាដែលធ្វើឲ្យទារកលូតលាស់បានល្អប្រសើរ។​នៅខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលមាតាបិតាគួរអោយទៅទារក រួមមាន ៖ ធញ្ញជាតិ មាតាគួរតែព្យាយាមឲ្យទារកបរិភោគអាហារមួយចំនួនដូចជា ស្រូវ ឬផ្លែប៊ើ។ ការបរិភោគផ្លែឈើ សូមព្យាយាមចាប់ផ្តើមឲ្យទារកបរិភោគផ្លែឈើ ដែលកិនហើយឲ្យបានច្រើន ហើយនៅក្រោយពេលដែលទារកមានអាយុ ៨ ខែ មាតាគូរផ្តល់ផ្លែឈើឲ្យទារកបរិភោគតែម្តង។ បន្លែ បន្លែ គឺជារបបអាហារមួយដ៏ល្អបំផុតសម្រាប់ទារកមានអាយុចន្លោះនេះ។ សូមប្រាកដថាបន្លែទាំងអស់គឹគ្មានសារធាតុគីមី មុនពេលចំអិនឲ្យទារកបរិភោគ។ ប្រូតេអ៊ីន ពេលដែលកូនរបស់អ្នកបានឈានដល់អាយុ 8 ខែ សូមព្យាយាមផ្តល់ជូន តៅហ៊ូ ទៅដល់ទារកបរិភោគ ព្រោះវាសម្បូរទៅដោយវីតាមីនសម្រាប់ការលូតលាស់របស់ទារក។ ទឹកដោះគោ អាយុប្រហែល 8 ខែ, អ្នកគួរតែអាចផ្តល់ជូននូវទឹកដោះគោជូរទឹកទៅកូនរបស់អ្នក។ អ្នកអាចលាយទឹកដោះគោជូរមួយចំនួនជាមួយនឹងផ្លែឈើ សម្រាប់អាហារពេលព្រឹករបស់ទារក។

Share

សំណួរ ៖ នាងខ្ញុំអាយុ ៣៨ឆ្នាំ ជាអ្នកធ្វើការការិយាល័យ។ នាងខ្ញុំធ្លាប់មានបញ្ហារលាកប្លោកនោមជាញឹកញាប់ ហើយពេលនេះខ្ញុំក៏ត្រូវបានរកឃើញថា មានក្រួសក្នុងតម្រងនោមផងដែរ។ ពេលនេះ ខ្ញុំកំពុងទទួលការព្យាបាលដោយថ្នាំរំលាយក្រួស។ ខ្ញុំក៏បានប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺពកករយៈពេលជាង ១០ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ ខ្ញុំកំពុងមានគម្រោងយកកូនដំបូងនៅក្នុងឆ្នាំនេះ ខ្ញុំចង់សួរថា តើការព្យាបាល និងជំងឺខាងលើអាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ខ្ញុំឬទេ?  ចម្លើយ ៖ ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ហើយយកល្អ អ្នកគួរធ្វើការត្រួតពិនិត្យឈាម ទឹកនោម និងការពិនិត្យផ្សេងទៀតមុនពេលធ្វើការបង្កកំណើត។ ដោយឡែក ទាក់ទងនឹងកំហាប់អ័រម៉ូន TSH ដែលត្រូវបានធ្វើតេស្តឈាមមើលដើម្បីវាយតម្លៃពីមុខងារនៃក្រពេញទីរ៉ូអ៊ីតរបស់អ្នកគួរតែត្រូវបានរក្សាឲ្យនៅទាបជាងពាក់កណ្តាលនៃចន្លោះកម្រិតធម្មតា មុនពេលមានផ្ទៃពោះ ដោយសារវាអាចមានទំនាក់ទំនងនឹងការកាត់បន្ថយអត្រាប្រឈមនឹងការរលូតកូន។  ជាការពិត ស្ត្រីជាច្រើនបានជួបប្រទះនឹងបញ្ហារលាកផ្លូវទឹកនោមនៅពេលមានផ្ទៃពោះ ប៉ុន្តែក្នុងនោះក៏មានករណីគ្រោះថ្នាក់ដែលបង្កពីបញ្ហានេះផងដែរ។ ជាឧទាហរណ៍ បើសិនជាជំងឺរលាកផ្លូវនោមនេះ មិនត្រូវបានព្យាបាលទេនោះ វាអាចបង្កឲ្យទៅជាការឆ្លងរោគនៅនឹងតម្រងនោម (រលាកតម្រងនោម) ដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះទាំងម្តាយ និងកូនក្នុងផ្ទៃ។  ដោយហេតុនេះហើយ ទើបការព្យាបាលជំងឺរលាកផ្លូវនោមឲ្យបាន ត្រឹមត្រូវមុននឹងចាប់ផ្តើមបង្កកំណើត គឺល្អបំផុត។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកមានផាសុកភាពនៅពេលដែលអ្នកមានផ្ទៃពោះនោះទេ ក៏ប៉ុន្តែវាក៏ជាជម្រើសល្អបំផុត ដើម្បីប្រាកដថាអ្នកអាចចាប់ផ្តើមនូវការមានផ្ទៃពោះប្រកបដោយសុខមាលភាពផងដែរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្ត កំពង់ឆ្នាំង។ ខ្ញុំទើបតែសម្រាលកូនហើយបាន៤ខែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំខ្វល់ខ្វាយនោះ គឺខ្ញុំហូរឈាមច្រមុះជារឿយៗបន្ទាប់ពីសម្រាលកូនរួច ហើយពេលខ្លះនៅក្នុងបន្ទប់ត្រជាក់ ក៏មានហូរឈាមដែរ។ ជាការពិត ក្នុងអំឡុងពេលខ្ញុំកំពុងពពោះ ក៏មានឈាមច្រមុះតិចៗម្តងម្កាលដែរ។ តើខ្ញុំមានបញ្ហាអ្វីមែនទេ? តើត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយបាន?            ចម្លើយ ៖ ជំងឺរបស់ប្អូនកើតឡើងបណ្តាលមកពីបម្រែបម្រួលអ័រម៉ូននៅអំឡុងពេលមានផ្ទៃពោះ។ អ័រម៉ូនទាំង២នោះគឺ Progesterone និង Estrogen ដែលធ្វើឲ្យសរសៃឈាមនៅច្រមុះ រីកធំ (Nasal vasodilatation) ដូចនេះ កាលណានៅក្នុងបន្ទប់កាន់តែត្រជាក់ នោះបញ្ហានឹងចោទកាន់តែខ្លាំង ដោយសារសរសៃឈាមដែលរីកធំ អាចប្រេះនាំឲ្យមានការហូរឈាម ដែលអាការៈទាំងនេះនឹងអាចបាត់ទៅវិញ បើសិនការហូរឈាមតិចតែប្រសិនបើហូរឈាមខ្លាំងវិញត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការឃាត់ឈាម (Nasal Tamponude)តែម្តង។  ដូចនេះ អ្វីដែលប្អូនស្រី ត្រូវធ្វើគឺ ពាក់ម៉ាស់ការពារ តមរបស់ត្រជាក់ឬនៅបន្ទប់ម៉ាស៊ីនត្រជាក់ជាដើម។ ជាពិសេសប្អូន ឲ្យត្រូវទៅជួបគ្រូពេទ្យផ្នែករោគស្រ្តីដើម្បីស្វែងរកមូលហេតុពិតប្រាកដណាមួយ ដែលពេលខ្លះកង្វះវីតាមីនមួយចំនួនក៏បណ្តាលឲ្យមានបញ្ហានេះផងដែរ ឧទាហរណ៍វីតាមីនសេ ដែលកង្វះខាតរបស់វា នាំឲ្យសរសៃឈាមមានភាពផុយស្រួយ។  គួររំលឹកផងដែរ បម្រែបម្រូលអ័រម៉ូនកើតមាននៅពេលមានផ្ទៃពោះ ហើយនឹងអាចត្រឡប់មកធម្មតាវិញ នៅថ្ងៃទី៥ ឬទី៦ក្រោយពីសម្រាល ឬប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គល។ ដោយឡែក បញ្ហាកើនឡើងនូវសម្ពាធឈាម នៅអំឡុងពេលមានផ្ទៃពោះក៏អាចទាក់ទងនឹងអាការៈរបស់ប្អូនផងដែរ ហើយការកើនឡើងនូវសម្ពាធឈាមនេះ អាចនឹងបន្តរហូតដល់៣ខែទៅ៦ខែបន្ទាប់ពីសម្រាលកូន។ ដូចនេះសំណូមពរចុងក្រោយគឺ  សូមប្អូនស្រីទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីតាមដានអាការៈរបស់ប្អូន មិនថាមុនឬក្រោយ សម្រាល និងទទួលយកដំបូន្មាន ក៏ដូចជាការផ្តល់ជាឱសថបំប៉ន ឬវីតាមីនបន្ថែមពីលើរបបអាហារ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មាតាគ្រប់រូបគួរគប្បីចិញ្ចឹមកូនដោយទឹកដោះសុទ្ធតែមួយមុខគត់ តាំងពីនាទីកើតដំបូងរហូតដល់អាយុ៦ខែ ដោយមិនមានការបន្ថែមទឹកធម្មតាផងដែរ។ ក្រោយអាយុទារកបាន៦ខែ ការបន្ថែមនូវអាហារដែលមានគុណប្រយោជន៍ផ្សេងពីទឹកដោះសុទ្ធ មានដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ ប៉ុន្តែនៅចន្លោះពេលនោះ ប្រសិនបើម្តាយមិនមានការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភ ការរវល់ជាមួយការងារផ្សេងៗ ឬក៏ត្រូវការថែទាំកូនតូចម្នាក់ទៀត នោះធ្វើឲ្យទារកត្រូវតែផ្តាច់ដោះមួយរយៈពេលវែង។​ ការផ្តាច់ដោះភ្លាមៗនោះដែរ ធ្វើឲ្យទារកកង្វះនូវអាហារូបត្ថម្ភក្នុងការលូតលាស់សរីរាង្គកាយ និងប្រាជ្ញា។ Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់​ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ​ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។ Kwashiorkor ជាភាសារបស់ Ghana មានន័យថា «ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់»។ Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmusត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។ អ្នកម្តាយគួរស្វែងយល់បន្ថែមពីអាហារូបត្ថម្ភដល់កូនៗរបស់គាត់ គឺភារៈកិច្ចដ៏សំខាន់មួយ ព្រោះថាបើទារកមិនបានទទួលការយកចិត្តទុលដាក់បានត្រឹមត្រូវនោះទេ ទារកនឹងមិនមានការលូតលាស់ប្រក្រតី ហើយថែមទាំងប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗបានយ៉ាងងាយ។ ទាំងនេះជាប្រសាសន៍របស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ៕ ស្វែងយល់បន្ថែម៖  Marasmus Vs Kwashiorkor   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top