Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ធុរ៉េនត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានការពេញនិយមខ្លាំង គ្រាន់តែកាលរដូវកាលរបស់ធុរ៉េនដល់ភ្លាម ធ្វើដំណើរទៅណាក៏ធុំក្លិនធុរ៉េនដែរ អ្នកដែលចូលចិត្តនឹងយល់អារម្មណ៍មួយនេះ(មិនបានញ៉ាំបានតែហិតក្លិនក៏អស់ចិត្ត)។ ភាគច្រើនគេចូលចិត្តញ៉ាំសាច់ធុរ៉េនផ្ទាល់ ឬច្នៃជាបង្អែមផ្សេងៗ។ រសជាតិ និងក្លិនធុរ៉េនអាចច្នៃទៅជាបង្អែមបានច្រើនយ៉ាង ដូចជាសង់ខ្យាធុរ៉េន ឬនំដុតជាដើម។ តើធ្លាប់ធ្វើចេកខ្ទិះធុរ៉េនដែរទេ? ការពិតទៅយើងគ្រាន់តែបន្ថែម​ ធុរ៉េនចូលបង្អែមចេកខ្ទិះ ដើម្បីបង្កើនឱជារសរបស់វាមួយកម្រិតទៀត។ គ្រឿងផ្សំ៖ • ចេកទុំ ចិតជាចំណិតៗ • ធុរ៉េន បកយកសាច់ និងបំបែកជាបំណែកតូចៗ • សណ្តែកប្រេង លីងឲ្យមានក្លិនឈ្ងុយល្មម • គ្រាប់សាគូស ត្រាំទឹកឲ្យរីក • ខ្ទិះដូង • ស្ករស ឬស្ករត្នោត របៀបធ្វើងាយៗ៖ • ដាក់ដាំទឹកមានលាយខ្ទិះដូងខ្លះកាន់តែល្អ • ដាក់ចេកទុំចូល ប្រហែល៥នាទីរួចដាក់សណ្តែកប្រេងចូល • រំងាស់ប្រហែល១០នាទីទៀត • បន្ទាប់មកបន្ថែមគ្រាប់សាគូសចូល ទុកប្រហែល២នាទី • រួចដាក់សធុរ៉េន ស្ករ និអំបិលចូល អាស្រ័យតាមរសជាតិដែលអ្នកចង់បានជាការស្រេច បន្ថែមលើរសជាតិផ្អែមហើយ មានក្លិនធុរ៉េនតិចៗទៀត គឺថាឆ្ងាញ់ម៉ង់.... © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

Singapore, 27 April 2017 – Vitafoods Asia, the only event dedicated to the nutraceutical, functional food and beverages, and dietary supplement industries in Asia, announces that its next edition now in Asia’s leading food and nutrition hub – Singapore – is expected to be twice as large as before. From 5 – 6 September, the 2017 event will take place in Singapore for the first time in the Sands Expo and Convention Centre at Marina Bay Sands, and will present more of the best innovations that the industry has to offer.   New City, New Opportunities The Singapore government’s efforts to grow its integrative research capabilities for food sciences, biomedical sciences, chemistry, and engineering industries in recent years have attracted investments from numerous multi-national corporations and international companies from the food industry to the island nation. The industry’s call to product innovation is keenly felt in Singapore, with top food companies – BASF, CP Kelco, DSM, Fuji, Ingredion, and Nestlé – having chosen to set up their R&D centres and regional offices in the Southeast Asian city.   Vitafoods Asia’s strategic move to Singapore further strengthens the event’s appeal, both worldwide and within the Asia Pacific region. As a well-connected global city, Singapore is accessible to 4 billion people within a 7-hour flight radius[1]. The organisers of the event expect to draw in new visitors from more parts of the world with this change in venue, catering to attendees that were unable to participate in previous editions.   The industry has responded positively to the move, and the event has attracted the participation of a strong portfolio of major manufacturers and service providers to date, including analyze & realize, AstaReal, Catalent, Gelita, Graminex, Ingredia, KSM, Lesaffre, Sabinsa, Troikaa, and Vidya Herbs.   Chris Lee, Managing Director at Informa Exhibitions’ Global Health & Nutrition Network, Europe, said, “In the last few years, Singapore has become a prominent destination of innovation for the food industry, and moving Vitafoods Asia there puts us at the heart of these activities. We’re excited that the event is garnering more interest from the nutraceutical industry this year, and attendees can expect to see a greater variety of quality ingredients, raw materials, finished products, and services from some of the best companies in the industry. The team is encouraged by the response so far, and we’re committed to delivering a better event than ever before.” Now into its seventh edition, Vitafoods Asia has developed a firm following within the nutraceutical industry. This year’s event will again cover four key sectors of the nutraceutical industry – Ingredients & Raw Materials, Contract Manufacturing & Private Label, Services & Equipment, and Branded Finished Products – offering the industry more focused and targeted content across all segments. Designed to facilitate business interactions, these sectors reflect the diverse nature of the nutraceutical industry and the classification helps visitors to identify exhibitors of interest with greater ease.   Attendees can look forward to viewing product and service offerings presented by a record number of more than 200 exhibitors from all over the world, as well as the most ever number of International Pavilions this year. Visitors looking to source from specific countries can narrow their search by zooming in on the 10 pavilions – Australia, Canada, France, Germany, Hong Kong, Japan, Malaysia, Singapore, Taiwan, and USA.   Apart from gaining access to the latest innovations as well as networking opportunities, visitors can expect to learn about the latest industry trends and acquire new knowledge from experts at Vitafoods Asia through various attractions, such as the Vitafoods Asia Conference, Global Market Theatre, Inspiration Showcase, and Tasting Bar.   Lee concluded, “The relocation may be a significant change, but what will remain is the event’s reputation as a quality platform with ample sourcing, networking, and education opportunities, all which the industry has come to expect and appreciate. We look forward to meeting the industry’s best in Singapore this September.”   For more information on Vitafoods Asia, visit www.vitafoodsasia.com. Connect with Vitafoods Asia on: Facebook : https://www.facebook.com/vitafoodsasia LinkedIn : https://www.linkedin.com/grp/home?gid=7431442 Twitter  : https://twitter.com/vitafoodsasia About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East.   Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long.   For more information, visit www.informaglobalhealth.com.   Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture. [1] Singapore Exhibition & Convention Bureau, Overview of Singapore, Extracted 23 Mar 2017.  

Share

កម្មវិធី Vitafoods Asia ក្នុងឆ្នាំ 2017 បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជោគជ័យជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីដំណើរការរយៈពេលជាង៦ឆ្នាំក្នុងទីក្រុងហុងកុង ដែលជាព្រឹត្តិការណ៍លើកទី៧...   ប្រទេសសិង្ហបុរី  ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧-កម្មវិធីVitafoods Asia ជាកម្មវិធីតែមួយគត់ដែលផ្តោតទៅលើឧស្សាហកម្ម ផលិតអាហារូបត្ថម្ភ អាហារ និងភេសជ្ជៈដែលមានតួនាទីជួយដល់អ្នកជំងឺ និងអាហារបំប៉ននានា ក្នុងទ្វីបអាស៊ី បានប្រកាសថាកម្មវិធីលើកក្រោយរបស់ខ្លួននឹងត្រូវប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី  ដែលរំពឹងថានឹងធំជាងមុន២ដង។ កម្មវិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី៥ និងទី៦ខែកញ្ញាខាងមុននេះជាលើកដំបូងនៅលើទឹកដីសិង្ហបុរី  ក្នុងSands Expo and Convention Centre at Marina Bay Sands។    ទីក្រុងថ្មី ឱកាសថ្មី  រាជរដ្ឋាភិបាលប្រទេសសិង្ហបុរីខិតខំប្រឹងប្រែង ដើម្បីឲ្យមានការលូតលាស់សមត្ថភាពស្រាវជ្រាវទៅលើឧស្សាហកម្ម វិទ្យាសាស្រ្តចំណីអាហារ វិទ្យាសាស្រ្តជីវឱសថ គីមីវិទ្យា និងវិស្វកម្ម ក្នុងពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ឧស្សាហកម្មដែលមានការប្រមូលផ្តុំនូវផលិតផល ច្នៃប្រឌិត ក្នុងប្រទេសសិង្ហបុរី ដែលសុទ្ធតែជាក្រុមហ៊ុនអាហារដែលធំជាងគេរួមមាន BASF, CP Kelco, DSM, Fuji, Ingredion, and Nestlé ដែលត្រូវបានជ្រើសរើស ដើម្បីរៀបចំមជ្ឈមណ្ឌល R&D និងមានការិយាល័យក្នុងទីក្រុងនៃតំបន់អាស៊ីអាគ្នេយ៍។   លោកChris Lee ដែលជានាយកគ្រប់គ្រង នៃInforma Exhibitions’ Global Health & Nutrition Network នៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា កាលពី២-៣ឆ្នាំមុន សិង្ហបុរីបានក្លាយជាទិសដៅធំបំផុតសម្រាប់ការបង្កើតថ្មីនៃឧស្សាហកម្មអាហារ និងបានជម្រុញឲ្យVitafoods Asia ក្លាយជាកម្មវិធីមួយដែលមិនអាចបំភ្លេច។ កម្មវិធីក្នុងឆ្នាំនេះរឹតតែការចាប់អារម្មណ៍ខ្លាំងពីសំណាក់ឧស្សាហកម្មផលិតអាហារូបត្ថម្ភនានា ហើយអ្នកចូលរួមទាំងឡាយនឹងអាចឃើញពីភាពអស្ចារ្យគ្រឿងផ្សំ វត្ថុធាតុដើម ផលិតផលសម្រេច និងសេវាកម្ម ដែលមានគុណភាពល្អពីសំណាក់ក្រុមហ៊ុនល្បីៗជាច្រើន។ ក្រុមការងារត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមឲ្យមានច្រើន  ហើយពួកយើងនឹងនាំមកជូនលោកអ្នកនូវកម្មវិធីដែលកាន់តែប្រសើរជាងមុន។  ពេលនេះឈានមកដល់កម្មវិធីលើកទី៧ហើយ ដែល Vitafoods Asia នឹងនាំមកជូននូវវិស័យធំៗចំនួន៤គឺ គ្រឿងផ្សំ និងវត្ថុធាតុដើម (Ingredients & Raw Materials) កិច្ចសន្យា ការផលិត និងស្លាកសញ្ញាឯកជន(Contract & Private Label) សេវាកម្ម និងសម្ភារៈ(Services & Equipment) និងម៉ាកផលិតផលសម្រេច(Branded Finished Products) អ្នកចូលរួមអាចមើលការតាំងពិពណ៌ណ៍ពីផលិតផល និងសេវាកម្មដែលមានក្រុមហ៊ុនចូលរួមជាង២០០ជុំវិញពិភពលោក។ អ្នកទស្សនាភាគច្រើនសម្លឹងរកប្រទេសធំៗ១០ ដូចជា៖ អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់និងសហរដ្ឋអាមេរិកជាដើម។  ក្រៅពីពង្រីកចំណេះដោយផ្សារភ្ជាប់ទៅនឹងការរកឃើញថ្មីៗ ជាពិសេសឱកាសនៃការភ្ជាប់ទំនាក់ទំនង អ្នកចូលរួមក៏អាចរៀនពីTrends និងចំណេះដឹងថ្មីៗពីអ្នកជំនាញតាមរយៈកម្មវិធីVitafoods Asia និងសន្និបាទផ្សេងៗទៀតដូចជា Global Market Theatre, Inspiration Showcase និងTasting Bar។ អំពី Vitafoods Asia Vitafoods Asia គឺជាផ្នែកមួយនៃInforma Exhibitions’ Global Health & Nutrition Network (GHNN) ដែលនាំមកជូននូវបណ្តុំព្រឹត្តការណ៍ ប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថល និងការបោះពុម្ពផ្សាយសម្រាប់ទីផ្សារ ក្រុមហ៊ុនផលិត និងការបង្កើតរូបមន្តនៃការអាហារូបត្ថម្ភ និងអាហារបំប៉ន អាហារ ឬភេសជ្ជៈសុខភាព និងផលិតផលថែរក្សាសុខភាពផ្សេងៗទៀត។  សម្រាប់ព័ត៌មានបន្ថែមអំពី Vitafoods Asia, សូមចូលទៅកាន់ www.vitafoodsasia.com. ភ្ជាប់ទំនាក់ទំនងជាមួយ with Vitafoods Asia តាមរយៈ Facebook: https://www.facebook.com/vitafoodsasia LinkedIn: https://www.linkedin.com/grp/home?gid=7431442 Twitter: https://twitter.com/vitafoodsasia © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗប្រាកដណាស់នឹងមានការជួបក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិជាដើម។ ហើយដើម្បីឲ្យការជួបជុំមួយនោះ រឹតតែមានភាពសប្បាយរីករាយទៀតនោះ គឺតែងតែមានការញ៉ាំអាហារ ញ៉ាំស្របៀរ រាំលេង ឬលេងល្បែងកម្សាន្តនានាជាដើម។  បើបានធ្វើស្រាដែលផ្លែឈើចម្រុះ ឬហៅថា  Jungle juiceនេះ ស្រីៗ ឬម៉ាក់ប៉ារបស់អ្នកក៏អាចញ៉ាំបាន។ មិនមានណែនាំឲ្យញ៉ាំគ្រឿងស្រវឹងទេ តែJungle juice មានជាតិអាកុលតិច និងមានផ្លែឈើអាចញ៉ាំលេងបាន គ្រឿងផ្សំ៖ • ផ្លែឈើ ដូចជា ក្រូចពោធិសាត់  ផ្លែប៉ោម ម្នាស់ ទំពាំងបាយជូ និងឳឡឹកជាដើម ដោយចិតជាចំណិតស្តើងល្មម  • ស្រា ដែលមានជាតិអាកុលទាប ដូចជា Vodka  • ទឹកផ្លែឈើ គួរតែប្រើទឹកក្រូចច្របាច់ ដើម្បីបន្ថែមរសជាតិ និងបានពណ៌ស្រស់ស្អាត ហើយក៏អាចបន្ថែមទឹកសូដា ឬទឹកក្រូច Spriteក៏បាន  • ទឹកកក      របៀបធ្វើគឺងាយៗ គ្រាន់តែដាក់គ្រឿងផ្សំខាងបញ្ជូលគ្នា ហើយកូរសព្វ ហើយរំលែកដាក់កែវញ៉ាំជាការស្រេច។ សម្រាប់បរិមាណវិញ គឺអាស្រ័យទៅតាមចំនួនមនុស្ស។  វីដេអូខាងក្រោម នឹងជួយអ្នកបន្ថែមពីរបៀបធ្វើ Jungle juice ឬស្រាផ្លែឈើនេះបាន។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

តើអ្នកធ្លាប់ចាប់អារម្មណ៍លើស្លាកអាហារូបត្ថម្ភ(Nutrition-Facts)ដ៏ស្មុគស្មាញមានលើផលិតផលអាហារដែលអ្នកប្រើប្រាស់ជាប្រចាំដែរឬទេ? ហើយអ្នកដឹងទេថាវាចាំបាច់យ៉ាងណាសម្រាប់អ្នក និងក្រុមគ្រួសារ? ស្លាកព័ត៌មានអាហារូបត្ថម្ភគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ចង្អុលបង្ហាញពីការប្រើប្រាស់ផលិតផលនោះឲ្យបានត្រឹមត្រូវ និងវត្តមានសារធាតុចិញ្ចឹមដែលមានឥទ្ធិពលចំពោះសុខភាព។ ស្លាកអាហារទាំងនោះ ក៏ជាគន្លឹះដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផលអាហារដែលត្រូវនឹងអ្នកផងដែរ។ អ្នកអាចនឹងគិតថា វាពិបាកក្នុងការយល់បន្តិច តែ ហេលស៍ថាម នឹងបង្ហាញអ្នកថាការរៀនមើលស្លាកអាហារូបត្ថម្ភលើផលិតផលអាហារពិតជាចាំបាច់ ហើយក៏មិនស្មុគស្មាញដូចដែលអ្នកបានឃើញនោះទេ។     1. រង្វាស់នៃការញ៉ាំ (Serving Size) វាជាអ្នកប្រាប់ថាអ្នកគួរញ៉ាំម្តងក្នុងបរិមាណប៉ុណ្ណា និងអាចញ៉ាំបានប៉ុន្មានដងក្នុងមួយកញ្ចប់នៃផលិតផលនោះដោយប្រើប្រាស់ខ្នាតប្រៀបធៀបជាពែង ស្លាបព្រា ឬដុំជាដើម។    អ្នកគួរតែប្រុងប្រយ័ត្នលើរង្វាស់នេះ  ដើម្បីដឹងថាអ្នកគួរបែងចែកវាសម្រាប់ញ៉ាំប៉ុន្មានដង ចៀសវាងការញ៉ាំលើស ឬខ្វះនៃសារធាតុក្នុងអាហារ។     2. កាឡូរី កាឡូរីអាចវាស់ពីបរិមាណថាមពលដែលអ្នកទទួលបានពីការញ៉ាំម្តងៗ ឬមួយរង្វាស់(One serving)។ ការមើលបរិមាណកាឡូរី ក្នុងស្លាកព័ត៌មានអាហារូបត្ថម្ភ ពិតជាមានសារសំខាន់ អាចឲ្យអ្នកកំណត់ពីការទទួលបានបរិមាណកាឡូរីក្នុងមួយថ្ងៃ ដើម្បីអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។ ចំណាំ៖   បរិមាណទូទៅនៃកាឡូរីសម្រាប់មួយ រង្វាស់៖ ៤០ កាឡូរី គឺកម្រិតទាប ១០០ កាឡូរី គឺកម្រិតមធ្យម និង៤០០ កាឡូរី ឬច្រើនជាងនេះ គឺកម្រិតខ្ពស់។     3. សារធាតុចិញ្ចឹមដែលគួរញ៉ាំក្នុងបរិមាណកំណត់ ការញ៉ាំសារធាតុខ្លាញ់ដូចជាខ្លាញ់ឆ្អែត   (ពពួកខ្លាញ់មិនល្អ)  ខ្លាញ់មិនឆ្អែត (ពពួកខ្លាញ់ល្អ)  កូឡេស្តេរ៉ុល  និងសូដ្យូមច្រើនអាចបង្កហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺបេះដូង មហារីក លើសសម្ពាធឈាមជាដើម។   ដូចនេះ គួរតែជ្រើសរើសយកផលិតផលអាហារណាដែលមានធាតុខ្លាញ់ទាំងនេះ    ក្នុងកម្រិតមួយទាបបំផុតតាមដែលអាចធ្វើបាន។ ចំណាំ៖ អាហារដែលបញ្ជាក់ថា Fat–freeឬ   Low-fat មិនមានន័យថា គ្មានកាឡូរីទេ ដូចនេះគួរមើលបរិមាណកាឡូរីឡើងវិញ។     4.សារធាតុចិញ្ចឹមដែលគួរញ៉ាំឲ្យបានគ្រប់គ្រាន់ វាជាសារធាតុដែលសរីរាង្គត្រូវការក្នុងបរិមាណតិចតួចតែមិនអាចខ្វះវាបានទេ។  ការញ៉ាំពពួកកាកសរសៃ (Fiber) ដូចជា វីតាមីនA  វីតាមីនC កាល់ស្យូម និងដែក អាចជួយកែតម្រូវសុខភាពរបស់អ្នកឲ្យមានភាពប្រសើរឡើង ប៉ុន្តែលុះត្រាតែវាស្ថិតក្នុងបរិមាណកំណត់មួយប៉ុណ្ណោះ។     5.យល់អំពីកំណត់សម្គាល់ដែលមាននៅខាងក្រោមនៃស្លាកអាហារ តួលេខបញ្ជាក់ពី កម្រិតប្រើប្រាស់ក្នុងមួយថ្ងៃនៃសារធាតុនីមួយៗ   ទៅតាមបរិមាណកាឡូរីនៃរបបអាហារទូទៅ ដែលទិន្នន័យនេះមិនមានការផ្លាស់ប្តូរពីផលិតមួយទៅផលិតផលមួយទេ។ ចំណាំ៖ ពាក្យ   មានន័យថា អ្នកគួរតែទទួលបរិមាណនៃសារធាតុនោះឲ្យទាបជាងការណែនាំ និងពាក្យ   មានន័យថាអ្នកគួរទទួលបរិមាណនៃសារធាតុនោះយ៉ាងតិចឲ្យស្មើការណែនាំ។     6. ភាគរយបរិមាណសារធាតុចិញ្ចឹមប្រចាំថ្ងៃ (The Percent Daily Value (%DV)) %DV អាចឲ្យដឹងអំពីភាគរយនៃសារធាតុចិញ្ចឹមដែលអ្នកទទួលបានក្នុងការបរិភោគម្តងៗ (One serving) បើធៀបនឹងបរិមាណដែលអ្នកគួរតែទទួលបានសរុបក្នុងមួយថ្ងៃ។ ដូចនេះ អ្នកអាចដឹងបានថា    អ្នកទទួលបានប៉ុន្មានភាគរយនៃសារធាតុចិញ្ចឹមនីមួយៗនៅពេលដែលអ្នកបរិភោគវាម្តង និងដឹងថាគួរបន្ថែមសារធាតុទាំងនោះតាមរយៈអាហារផ្សេងៗក្នុងបរិមាណប៉ុន្មានទៀតទើបគ្រប់គ្រាន់។ តាមរយៈ%DVវាក៏បានបង្ហាញផងដែរថា មួយរង្វាស់នៃផលិតផលអាហារ មានបរិមាណសារធាតុចិញ្ចឹមខ្ពស់ ឬទាប (%DV

Share

សំណួរ ៖ នាងខ្ញុំរស់នៅរាជធានីភ្នំពេញ។ នាងខ្ញុំធ្លាប់ឮគេថា ការញ៉ាំកាហ្វេច្រើនប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់លើការបង្កកំណើតរបស់ស្ត្រីតែម្តង។ តើវាជាការពិតឬទេ? ចម្លើយ ៖ ការសិក្សាខ្លះបានរកឃើញនូវទំនាក់ទំនងរវាងការប្រើប្រាស់កាហ្វេអ៊ីន និងសមត្ថភាពក្នុងការមានផ្ទៃពោះរបស់ស្រ្តី ប៉ុន្តែក៏មានការសិក្សាខ្លះមិនបានរកឃើញលទ្ធផលនេះដែរ។ អ្នកវិទ្យាសាស្ត្រភាគច្រើនបាននិយាយថា វាគ្រាន់តែមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងនៃកាហ្វេអ៊ីន និងសមត្ថភាពបន្តពូជ។ បើទោះបីជាអ្នកស្រាវជ្រាវនៅមិនទាន់អាចរកឃើញទំនាក់ទំនង រវាងការផឹកកាហ្វេអ៊ីនក្នុងបរិមាណច្រើនគួរសម និងបញ្ហាបន្តពូជក៏ដោយេះ ការប្រើប្រាស់កាហ្វេអ៊ីនត្រឹម២០០ទៅ៣០០ម.ក្រ.ក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាមិនមានបញ្ហាលើសមត្ថភាពមានផ្ទៃពោះឡើយ។ ប្រសិនបើអ្នកផឹកកាហ្វេច្រើនជាងនេះ វាជារឿងល្អ ប្រសិនបើអ្នកកាត់បន្ថយវា។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

Share

អាហារល្អៗជាច្រើនសម្រាប់ញ៉ាំដើម្បីសុខភាព និងល្អសម្រាប់មុខមុន ប៉ុន្តែការញ៉ាំអាហារដ៏ត្រឹមត្រូវមិនមែនត្រឹមតែជាអ្វីដែលអ្នកគួរញ៉ាំនោះទេ តែក៏ជារបៀបនៃការញ៉ាំផងដែរ។ អ្នកបានដឹងមកហើយអំពីអាហារដែលត្រូវញ៉ាំតែរបៀបញ៉ាំនេះក៏មិនមែនជារឿងតូចតាចដែរ បើសិនជាមុនរបស់អ្នកហាក់នៅតែរឹងទទឹងមិនបាត់ទៅណា។ 1.    កុំរំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹកធ្វើឲ្យកំឡុងពេលរវាងអាហារឃ្លាតឆ្ងាយពីគ្នាពេកជម្រុញឲ្យមានការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមមិនទៀងទាត់ដែលជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន បន្ទាប់មកក៏នាំឲ្យកើតមានជាការរលាក ស្បែកឡើងខ្លាញ់ និងការស្ទះរន្ធរោមដែលសុទ្ធតែជាដើមចមនៃការកើតមុន។ ម្យ៉ាងទៀត ការខកខានអាហារនៅពេលណាមួយ ជាពិសេសគឺពេលព្រឹកក៏នាំឲ្យមានការបញ្ចេញនូវអ័រម៉ូនស្រេ្តស cortisolដែលជម្រុញឲ្យជាតិស្ករក្នុងឈាមឡើងចុះដូចគ្នា ដែលជាចលនករនៃយន្តការបង្កការកើតមុនដូចខាងលើដែរ។   យកល្អគឺត្រូវញ៉ាំអាហារពេលព្រឹកនៅមួយម៉ោងក្រោយពីក្រោកពីគេង ហើយបន្ទាប់មកគឺត្រូវដាក់គម្លាតអាហារ និងចំណីផ្សេងទៀតប្រហែល៤ម៉ោងបន្ទាប់។ គួរកត់សម្គាល់ដែរថា កាហ្វេនៅពេលព្រឹកមិនអាចជួយអ្វីបានឡើយ ហើយវាក៏អាចធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេសទៀតផង។ 2.    កុំសម្អាតតែមុខ ត្រូវសម្អាតពីខាងក្នុងតែម្តង សំខាន់ខ្លាំងណាស់ក្នុងការសម្អាតរាងកាយរបស់អ្នកស្អាតតាំងពីខាងក្នុង ដើម្បីឲ្យវាដំណើរការបានល្អប្រសើរ។ ជាក់ស្តែង កាលណាមានសារធាតុកកស្ទះនៅក្នុងរាងកាយស្បែក គឺជាសរីរាង្គសម្រាប់បញ្ចេញសារជាតិពុលនោះ ដែលធ្វើឲ្យស្បែកត្រូវរងសម្ពាធ និងរងការប៉ះពាល់។ ដើម្បីធានាសម្អាតពោះវៀនជាប្រចាំអ្នកត្រូវបញ្ចូលជាតិទឹក យ៉ាងហោច១.៥លីត្រក្នុងមួយថ្ងៃ បន្លែ និងផ្លែឈើចម្រុះ ថែមគ្រាប់ធញ្ញជាតិ ពពួកកាបូហាយដ្រេត សណ្តែក ប្រូតេអីុន សារធាតុសរសៃ ក៏ដូចជាពពួកប្រ៊ីបាយអូទិច ដែល អាចជួយសម្អាតពោះវៀន និងបញ្ចេញអ័រម៉ូនបានល្អ។ 3.    បំប៉នអ័រម៉ូនរបស់អ្នក តាមដានដំណើរការនៃអ័រម៉ូនរបស់អ្នកអាចជួយកាត់បន្ថយការលេចឡើងនៃមុន។ ទាំងនេះអាចជួយបានតាមរយៈការញ៉ាំបន្លែដូចជា ប្រូខូលី ស្ពៃក្តោប បន្លែមានពណ៌ទឹកក្រូច ក្រហម និងស្វាយជាដើម ដែលវាជួយរក្សាលំនឹងអ័រម៉ូនរបស់អ្នក។ យ៉ាងណាមិញ អ្នកត្រូវប្រាកដថាអ្នកគ្រាន់តែចម្អិនវាក្នុងរយៈពេលខ្លីល្មមប៉ុណ្ណោះដើម្បីធានាថាសារធាតុចិញ្ចឹម និងវីតាមីនរបស់វាអាចរក្សាបាន។ 4.    កុំបង្អត់ខ្លួនឯង រួចញ៉ាំលើសលប់នៅពេលក្រោយ ប្រហែលនឹងខាងលើ ការបង្អត់ ឬរំលងអាហារណាមួយក្រៅពីបង្កឲ្យមានឥទ្ធិពលលើជាតិស្ករ និងអ័រម៉ូនស្ត្រេស តែវាក៏បង្កឲ្យអ្នកអាចញ៉ាំលើសលប់នៅពេលក្រោយបានផងដែរ ដែលបន្ទាប់មកវាអាចធ្វើឲ្យមានការរលាក និងក្លាយជាមុនបាន។ជំនួសមកវិញអ្នកអាចបរិភោគចំណីទ្រាប់ពោះដែលផ្តល់សុខភាពល្អដើម្បីគ្រប់គ្រងភាពស្រេកឃ្លានរបស់អ្នក។ 5.    ឈប់បង្ហើយអាហារ ជារឿយៗអ្នកបង្ខំបង្ហើយអាហារទាល់តែអស់ បើទោះបីជាអ្នកឆ្អែតហើយក៏ដោយ ដែលជាលទ្ធផលក៏បង្កការរលាកដោយសារតែការញ៉ាំលើសលប់នេះឯង។ នៅពេលនេះ អ្នកដឹងទាំងអ្វីដែលត្រូវញ៉ាំ អ្វីមិនត្រូវញ៉ាំព្រមទាំងការញ៉ាំរបៀបណាផងដែរ ហើយការញ៉ាំដ៏ត្រឹមត្រូវសម្រាប់សុខភាព និងមុខមុន មិនគួរត្រូវបានអូសបន្លាយទៀតទេ  ប្រសិនបើអ្នកចង់បានស្បែកមុខដែលស្រស់ថ្លាគ្មានមុន។

Share

សំណួរ៖ នាងខ្ញុំ អាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។  រាល់ពេលខ្ញុំបាយរួច មិនដឹងថាយ៉ាងម៉េចទេ ចេះតែត្អើកអត់ឈប់ ទោះជាខ្ញុំខំផឹកទឹកច្រើនយ៉ាងណាក៏ដោយ ក៏មិនបាត់សោះ។ តើខ្ញុំកើតជំងឺអីដែរ? ចម្លើយ៖ ត្អើក អាចជាបញ្ហាធម្មជាតិ ឬជំងឺ។ ករណីធម្មជាតិ វាអាចកើតឡើងដោយសារតែការបរិភោគអាហារលឿនពេក ឬអាហារដែលហិលពេក ការផឹកស្រា បញ្ហាប្រព័ន្ធប្រសាទ (ជំងឺស្រ្តូកចំពោះមនុស្សចាស់ ឬអ្នកគ្រោះថ្នាក់ចរាចរ) ឬបញ្ហាផ្លូវចិត្ត។ ឯតើ្អកដោយសារជំងឺវិញ វាអាចបណ្តាលមកពីជំងឺនៅនឹងក្រពះ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

Share

តើអ្នកមានអារម្មណ៍ថាមិនគួរគប្បីនឹងទទួលទានស្រាទំពាំងបាយជូរ Vino មួយកែវនៅពេលរាត្រីមែនទេ? អ្នកឯកទេសអនុញ្ញាតឱ្យលោកពេញលេញក្នុងការទទួលទានស្រាទំពាំងបាយជូរ ដើម្បីសុខភាព។ តោះ! លើកកែវឡើងទាំងអស់គ្នា ដើម្បីគុណប្រយោជន៍សុខភាពដ៏អស្ចារ្យនៃស្រាទំពាំងបាយជូរ!! វាធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញ យោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងសៀវភៅសិក្សាពីជាតិស្រវឹងនិងការញៀនស្រា បានឱ្យដឹងថាការទទួលទានស្រាទំពាំងបាយជូរត្រឹមតែមួយកែវធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញចំពោះក្រសែភ្នែកអ្នកដទៃ។ ក្រុមអ្នកសិក្សាស្រាវជ្រាវគិតថា ជាតិស្រវឹងក្នុងកម្រិតទាប(ការទទួលទានច្រើនមិនផ្ដល់គុណប្រយោជន៍នោះទេ)អាចផ្ដល់ឲ្យអ្នកនូវស្នាមញញឹមដ៏ត្រេកត្រអាល និងស្រទន់គួរជាទីទាក់ទាញ តើនរណាមិនចង់បានស្នាមញញឹមបែបនេះនោះ? វាល្អប្រសើរសម្រាប់សុខភាពបេះដូងអ្នក ស្របពេលក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងស្រាទំពាំងបាយជូរ និងសុខភាពបេះដូងនោះ ការសិក្សាកាលពីមុនៗជាច្រើនបានសម្លឹងមើលតែគុណប្រយោជន៍របស់ស្រាទំពាំងបាយជូរចំពោះពលរដ្ឋស្បែកសប៉ុណ្ណោះ។ ក៏បុន្ដែ ការសិក្សាថ្មីមួយស្ដីអំពីការវិវឌ្ឍនៃអាយុ និងរបបសារធាតុចិញ្ចឹមបានត្រួតពិនិត្យមើលស្រ្ដីមកពីជាតិសាសន៍ផ្សេងៗគ្នាចំនួនជិត ៣០០០នាក់ហើយបានរកឃើញដំណឹងល្អមួយចំនួនថា ការទទួលទានស្រាទំពាំងបាយជូរក្នុងកម្រិតល្មមអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ដែលគុណប្រយោជន៍នេះសម្រេចបានដោយសារបរិមាណសារធាតុpolyphenol នៅក្នុងស្រាទំពាំងបាយជូរ។ វាអាចជួយរក្សាសាច់ដុំរបស់អ្នកឲ្យរឹងមាំ ក្រុមអ្នកសិក្សាស្រាវជ្រាវសញ្ជាតិបារាំងបានស្រាវជ្រាវរកឃើញថា សារធាតុ Resveratrol ដែលជាសមាសធាតុនៃស្រាទំពាំងបាយជូរ(ដែលមានទំនាក់ទំនងក្នុងការកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលមិនល្អ និងការពារស្រទាប់ខាងក្នុងនៃសរសៃឈាមបេះដូង) អាចជួយរក្សាម៉ាស់សាច់ដុំរបស់អាកាសយានិកបានយ៉ាងល្អប្រសើរ។ ព្រោះមូលហេតុអ្វី?អាកាសយានិកតែងពើបប្រទះនូវបញ្ហាសុខភាពជាច្រើនពីភាពអសកម្មរបស់កម្លាំងស្រូបទាញនៃផែនដីក្នុងកម្រិតសូន្យ។ ដើម្បីផ្ដិតយកសភាពគ្មានទម្ងន់របៀបដូចគ្នានេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានព្យួរជើងក្រោយទាំងពីរបស់សត្វកណ្ដុរ។ កណ្ដុរចំនួនពាក់កណ្ដាលត្រូវបានដាក់ឲ្យទទួលសារធាតុ Resveratrol ហើយកណ្ដុរពាក់កណ្ដាលទៀតមិនដាក់ឲ្យទទួលសារធាតុនេះនោះទេ។ ក្រុមកណ្ដុរដែលមិនបានទទួលសារធាតុ Resveratrol មានការស្រកចុះម៉ាស់សាច់ដុំកម្លាំង និងដង់ស៊ីតេឆ្អឹងខណៈពេលក្រុមកណ្ដុរដែលទទួលសារធាតុ Resveratrol អាចរក្សាសាច់ដុំឲ្យនៅរឹងមាំដដែល។ វាអាចការពារការចុះខ្សោយការចងចាំ យោងតាមទស្សនាវដ្ដីនៃការសិក្សាស្រាវជ្រាវស្ដីអំពីវិទ្យាសាស្រ្ដសរសៃប្រសាទបានឱ្យដឹងថា យុវជនលើសទម្ងន់ដែលទទួលទានឱសថបន្ថែមសារធាតុ Resveratrol រយៈពេល៦ខែមានការចងចាំរយៈពេលខ្លីប្រសើរជាងដៃគូរបស់គេដែលប្រើថ្នាំសាកល្បង។ ដោយសារស្រាទំពាំងបាយជូរមានសារធាតុផ្សំដូចគ្នានេះទើបវាអាចបញ្ចេញប្រសិទ្ធភាពដូចគ្នានៅក្នុងខួរក្បាលរបស់អ្នក។ វាជួយប្រឆាំងនឹងដង្កូវស៊ីធ្មេញ អ្នកធ្លាប់លឺពីគុណប្រយោជន៍នេះហើយមែនទេ? ទោះបីជាទំពាំងបាយជូរមានផ្ទុកជាតិស្ករខ្ពស់ក៏ដោយ ប៉ុន្ដែសមាសធាតុដែលបានមកពីទាំងទំពាំងបាយជូរ និងគ្រាប់របស់វា ពិតជាល្អប្រសើរសម្រាប់ធ្មេញរបស់អ្នក ពីព្រោះវាជួយឲ្យធ្មេញរបស់អ្នកចៀសផុតពីបាក់តេរីដែលបណ្ដាលឲ្យមានកំណកនៅក្នុងធ្មេញនេះ បើយោងតាមទស្សនាវដ្ដីកសិកម្ មនិងគីមីចំណីអាហារ។ វាជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ ទស្សនាវដ្ដីមួយសិក្សាអំពីសុខភាពរបស់ស្រ្ដីបានរកឃើញថា ស្រាក្រហមនៅពេលយើងទទួលទានវាក្នុងកម្រិតល្មមអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់ចំពោះស្រ្ដី។ លោកស្រី Sass បានមានប្រសាសន៍ថា «នេះ គឺជាលទ្ធផលស្រាវជ្រាវដ៏សំខាន់មួយ ពីព្រោះវាបានគ្របដណ្ដប់ទៅលើជំនឿជាយូរណាស់មកហើយថា ជាតិស្រវឹងគ្រប់ប្រភេទទោះជាទទួលទានក្នុងកម្រិតល្មមក៏អាចបង្កើនគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់ដែរ។ ខណៈពេលជាតិស្រវឹងត្រូវបានគេដឹងថា ធ្វើឲ្យកើនឡើងកម្រិតអ័ម៉ូនអ៊ីដ្រូសែន (ដំណឹងអាក្រក់នៅពេលនិយាយដល់គ្រោះថ្នាក់នៃជំងឺមហារីកសុដន់) ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាស្រាក្រហមជួយបញ្ចុះកម្រិតអ័ម៉ូនអ៊ីដ្រូសែន(ដំណឹងល្អសម្រាប់គ្រោះថ្នាក់ជំងឺមហារីកសុដន់)»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺឈឺបំពង់កជាធម្មតាមិនត្រូវព្យាបាលដោយថ្នាំផ្សះនោះទេ។ ដោយកន្លងទៅយើងបានឃើញហើយថា បាក់តេរីបានស៊ាំទៅនឹងថ្នាំផ្សះដោយការប្រើប្រាស់មិនបានត្រឹមត្រូវ នេះជាហេតុបណ្តាលឲ្យគ្រោះថ្នាក់និងពេលខ្លះដល់អាយុជីវិតថែមទៀតផង។ ជាឧទាហរណ៍ ជំងឺឈឺបំពង់កជាញឹកញាប់បណ្តាលមកពីវីរុស មិនមែនបាក់តេរីនោះទេ នេះមានន័យថាការប្រើប្រាស់ថ្នាំផ្សះដើម្បីព្យាបាលគឺគ្មានប្រសិទ្ធភាពឡើយ។ ការពិតទៅវាបណ្តាលមកពី អាល្លែកហ្ស៊ី អាកាសធាតុពុលខាងក្រៅ និងជំងឺមួយចំនួនដូចជា ផ្តាសាយ កញ្រ្ជឹល អ៊ុតស្វាយ និងរលាកបំពង់កជាដើម។ ជំងឺទាំងអស់នេះគឺឆ្លងតាមវីរុស ដែលមិនមានប្រតិកម្មជាមួយនឹងថ្នាំផ្សះឡើយ។  ឥឡូវនេះទស្សនាវដ្តី ហេលស៍ថាមនឹងនាំយកឱសថមួយចំនួនដែលមានប្រសិទ្ធភាពព្យាបាលឈឺបំពង់កមកបង្ហាញ៖ ឫសដើមអែម៖ ឫសរបស់ដើមអែម ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺឈឺបំពង់កជាយូរណាស់មកហើយ ហើយតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ប្រសិនបើលាយវាជាមួយនឹងទឹកឲ្យទៅជាល្បាយសម្រាប់ខ្ពុរមាត់នោះវារឹតតែមានប្រសិទ្ធភាពថែមទៀត។ ស្លឹកដើមអែម៖ ទោះបីជាយើងមិនទាន់មានការសិក្សាស្រាវជ្រាវច្រើនពីស្លឹកដើមអែមក៏ដោយក៏ប៉ុន្តែវាគឺជាថ្នាំបុរាណមួយដែលប្រើសម្រាប់ព្យាបាលជំងឺឈឺបំពង់ក ជាពិសេសគេបានរកឃើញថាប្រជាជនអាមេរិកក៏បានប្រើវាដើម្បីព្យាបាលក្អកផងដែរ។    ស្លឹកដើមអែមនេះមានសភាពរអិលៗ ដែលយកទៅលាយជាមួយនឹងទឹក រួចកូរហើយយើងនឹងអាចផឹកបាន។ បើមិនដូច្នោះទេអ្នកអាចរកទិញថ្នាំឈឺបំពង់កដែលផ្សំពីស្លឹកដើមអែមនេះក៏បាន។ ទឹកឃ្មុំ៖ អ្នកអាចលាយទឹកឃ្មុំនៅក្នុងតែ រួចអ្នកអាចទទួលទានដូចទឹកធម្មតា។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថានេះជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ទឹកអំបិល៖ ខ្ពុរមាត់ជាមួយទឹកអំបិលក៏ជាវិធីព្យា-បាលមួយផ្សេងទៀត ហើយវាអាចកាត់បន្ថយទឹករងៃនៅក្នុងបំពង់ក និងសម្លាប់បាក់តេរីនៅក្នុងបំពង់កយ៉ាងមានប្រសិទ្ធភាព។ ឫសរបស់ម៉ាស្មម៉ាឡូ ( Marshmallow root)៖ ការប្រើប្រាស់របស់វាក៏ដូចនឹងការប្រើប្រាស់ស្លឹកអែមដែរ ដោយសារឬសរបស់ម៉ាស្មឡូមានសារជាតិរំអិលសម្រាប់ព្យាបាលឈឺបំពង់ក។ អ្នកគ្រាន់តែយកឫសណាដែលស្ងួតដាក់ក្នុងទឹកក្តៅដាំពុះបរិភោគដូចជាទឹកតែ។ សេក និងអ៊ីឈីណាស៊ា  (Sage and Echinacea)៖ ប្រើប្រាស់សេកនិងអីុឈីណាស៊ាទាំងពីរជាមួយគ្នាជួយកាត់បន្ថយរោគសញ្ញាឈឺបំពង់ក។ អ្នកអាចប្រើជាស្ព្រេយ៍បាញ់ ដែលមានប្រសិទ្ធភាពដូចថ្នាំពេទ្យដែរ។ ជីអង្កាម៖ អ្នកវិទ្យាស្ត្របានរកឃើញថាជីប្រភេទស្ព្រេន៍បាញ់មានប្រសិទ្ធភាពជួយសម្រួលអាការៈឈឺបំពង់កនឹងធ្វើឲ្យខ្យល់ដកដង្ហើមស្រស់ថ្លា។  

Share

កាហ្វេ គឺជាភេសជ្ជៈម៉្យាងដែលមានគុណប្រយោជន៍ជាច្រើន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេបន្ទាប់ពីអាហារពេលព្រឹករួច ប៉ុន្តែពុំមានមនុស្សច្រើនទេដែលចេះទទួលទានកាហ្វេ ដើម្បីទទួលបានសុខភាពល្អ។ តើយើងត្រូវទទួលទានកាហ្វេរបៀបណាដើម្បីទទួលបានសុខភាពល្អ? ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមសូមធ្វើការណែនាំដូចខាងក្រោម៖ មិនត្រូវទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២រសៀល កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលវាជាអ្នកភ្ញោចទៅលើខួរក្បាល។ នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងចូលចិត្តទទួលទានកាហ្វេ។ ជាតិកាហ្វេអ៊ីនអាចឲ្យយើងមានថាមពលខ្លាំង និងជួយឲ្យយើងមានស្មារតី នៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែ បើសិនជាយើងក្រទទួលទានកាហ្វេពេកនៅពេលថ្ងៃ វាអាចរំខានទៅដល់ដំណេករបស់យើង ហើយការដែលគេងបានតិចអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់ យើងផងដែរ។ មិនត្រូវដាក់ស្ករក្នុងកាហ្វេរបស់អ្នក វាជាការងាយស្រួលណាស់ក្នុងការប្រែក្លាយរសជាតិកាហ្វេទៅជាអ្វីដែលអ្នកចូលចិត្ត ដោយគ្រាន់តែបន្ថែមស្ករចូលទៅក្នុងនោះ។ ប៉ុន្តែ ស្ករគឺជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មី។ ដូច្នេះ បើសិនជាអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេរបស់អ្នកបានទេ សូមប្រើប្រាស់ស្ករធម្មជាតិ។ ជ្រើសរើសម៉ាកដែលមានគុណភាព ដូចជាអាហារដទៃទៀតដែរ គុណភាពនៃផលិតផល គឺអាស្រ័យទៅលើសង្វាក់ផលិតកម្ម និងការដាំដុះរបស់វា។ គ្រាប់កាហ្វេត្រូវបានបាញ់ដោយថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលមិនគួរជ្រើសរើសយកមកប្រើឡើយ។ដោយសារតែមូលហេតុនេះហើយ យើងគួរតែជ្រើសរើសយកកាហ្វេសរីរាង្គនៅពេលដែលស័កិ្ដសម។ មិនត្រូវប្រើប្រាស់ជាតិផ្អែមសិប្បនិមិ្មត ការដាក់ជាតិផ្អែមសិប្បនិម្មិតចូលក្នុងកាហ្វេអ្នកជំនួសស្ករ វាមើលទៅដូចជាគំនិតល្អដោយសារតែវាគ្មានកាឡូរី។ ប៉ុន្តែមានអំណះអំណាងមួយចំនួនមិនគាំទ្រគំនិតនេះទេ។ ក្នុងការស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងជាតិផ្អែមសិប្បនិមិ្មតអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន។ ចៀសវាងផលិតផលមានខ្លាញ់ទាប និងក្រែមសិប្បនិមិ្មត ផលិតផលដែលមានជាតិខ្លាញ់ទាប និងក្រែមសិប្បនិមិ្មតដែលអ្នកប្រើប្រាស់មិនមែនបានមកពីធម្មជាតិ ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាបង្ហាញថាផលិតផលដែលមានជាតិខ្លាញ់អាចកាត់បន្ថយ គ្រោះថ្នាក់ក្នុងការកើតជំងឺធាត់។ បន្ថែមកាកាវចូលទៅក្នុងកាហ្វេរបស់អ្នក កាកាវមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានសារប្រយោជន៍សម្រាប់សុខភាព វាអាចកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូង។

Share

សម្រាប់គូស្វាមីភរិយា និងគូស្នេហ៍ដែលចង់បង្កើនចំណងស្នេហា ម៉េចនឹងអាចរំលងការញ៉ាំអាហារជាមួយគ្នាបាន ជាពិសេសនៅថ្ងៃ Valentine នេះតែម្តង។ អ្នកអាចនឹងស្រមៃឃើញពីទិដ្ឋភាពដ៏រ៉ូមេនទិចនៃអាហារពេលល្ងាចដ៏ស្ងប់ស្ងាត់ ក្រោមពន្លឺភ្លើងទៀន លាយឡំនឹងចម្រៀងលន្លង់លន្លោច រួមជាមួយនឹងបរិយាកាសយ៉ាងមនោរម្យពីខ្យល់ធម្មជាតិ  តែបើបានមេនញូដែលចម្អិនដោយផ្ទាល់ដៃទៀតកាន់តែពិសេស    ពីព្រោះវាជាការបង្ហាញក្តីស្រឡាញ់ពិតប្រាកដ និងផ្តល់អារម្មណ៍កាន់តែល្អចំពោះគ្នាផងដែរ។ តែដឹងហើយឬនៅថាគួរចម្អិនអ្វី និងគួរមានអ្វីខ្លះទៀតសម្រាប់អាហារមួយពេលនេះ? តេន តេន តេន...មុខម្ហូបដែលក្រុមការងារនឹងណែនាំគឺ «សាល់ម៉ុនចៀនជាមួយនឹងប្រូខូលី!» គ្រឿងផ្សំ៖ សាលម៉ុនលាងស្អាត ៣ ខាំ សម្រាប់មនុស្ស ២ នាក់ ក្រូចឆ្មារ ម្រេចម៉ត់ និងប្រូខូលី។ របៀបចម្អិន៖ •ក្នុងករណីដែលអ្នកទុកសាល់ម៉ុននៅក្នុងទូរទឹកកក អ្នកត្រូវដកវាចេញមកក្រៅក្នុងសីតុណ្ហភាពធម្មតា ហើយទុករយៈពេល១៥ ទៅ ២០ នាទីជាមុនសិន •បន្ទាប់ពីសាល់ម៉ុនមានសីតុណ្ហភាពធម្មតាហើយ  ត្រូវកម្តៅខ្ទះឲ្យក្តៅល្មម  រួចដាក់ប្រេងអូលីវ  ឬប្រេងឆាយើងធម្មតាចូល  (ដាក់ប្រេងល្មម) •ពេលប្រេងក្តៅហើយ អ្នកអាចដាក់សាល់ម៉ុនចូលបាន បន្ទាប់មករោយម្រេចម៉ត់ និងអំបិលពីលើ •អ្នកគួរចៀនខាងដែលមានស្បែករបស់សាល់ម៉ុនជាមុន (ដាក់ភ្លើងល្មមៗ) ហើយពេលដល់កម្រិតឆ្អិនដែលអ្នកចង់បាន អ្នកអាចប្រែទៅខាងមិនមានស្បែក •ចំពោះប្រូខូលី អ្នកអាចស្ងោរ ឬឆាជាមួយនឹងទឹកប្រេងខ្យងដើម្បីឲ្យមានជាតិសិន •ចុងក្រោយ គឺធ្វើទឹកម្រេចសម្រាប់ញ៉ាំជាមួយនឹងសាល់ម៉ុន។ រៀបចំម្ហូបឲ្យមានសោភ័ណភាព ក៏ជាផ្នែកមួយនៃអាហារក្រោមពន្លឺភ្លើងទៀនផងដែរ… •អ្នកអាចប្រើប្រាស់ជាចានថ្មមូល ឬតាមចំណូលចិត្ត •ដាក់សាលម៉ុននៅម្ខាង និងប្រូខូលីនៅម្ខាងទៀតឲ្យរៀបរយ (ស្រូបទឹកឆាប្រេងខ្យងតិចៗបង្កើនពណ៌) •ហាន់ក្រូចឆ្មារជាចំណិតស្តើងៗ រួចដាក់មួយចំណិតនៅជិតសាល់មុ៉ន ឬអ្នកអាចច្នៃក្រូចឆ្មារទៅជារាងបេះដូង (បន្ថែមជីវ៉ាន់សុយបន្តិច បើអ្នកចូលចិត្ត) •ដាក់ទឹកម្រេចក្នុងកូនចាន ជិតចានដាក់សាល់ម៉ុនរបស់យើង។ អាហារក្រោមពន្លឺភ្លើងទៀន មិនមែនមានតែអាហារគោលទេ អញ្ចឹងកុំភ្លេច… ស្រាក្រហម មានសាល់ម៉ុនហើយ បើញ៉ាំជាមួយទឹកដូចជាមិនសូវត្រូវ ទឹកក្រូចក៏ខុសរសជាតិ  យកល្អគឺស្រាក្រហមនេះឯង។ ចំពោះលក្ខណៈគូស្នេហ៍ អ្នកគួរតែប្រើស្រាក្រហមស្រាល ឬក៏ដិតតាមចំណង់ចំណូលចិត្ត ព្រោះពណ៌ក្រហមអាចបង្ហាញសេចក្តីស្នេហារបស់អ្នកទាំងពីរ។ ផ្លែឈើលាងមាត់ មួយនេះមិនចាំបាច់រើសពណ៌ទេ ដោយសារតែស្រាមានពណ៌ក្រហមរួចហើយ អ្វីដែលសំខាន់គឺយកផ្លែឈើមករៀបចំឲ្យស្អាត ដោយកាត់ជាចំនិតរួចផ្គុំគ្នាជារាងបេះដូងក៏បាន។ នំខេក ឬខាប់ខេកសម្រាប់អបអរ នំខេក បើញ៉ាំជាមួយស្រា គឺពិតជាស័កិ្តសម។  វាអាចជាចំនិតនំខេក ឬខេកទាំងមូលតូចល្មមដែលមានសរសេរអក្សរទៅកាន់អ្នកជាទីស្រឡាញ់ក៏បាន។    អ្នកអាចជ្រើសរើសយករសជាតិស្រ្តូបឺរី ព្រោះមានជាតិជូរអែមៗ ត្រូវជាមួយនឹងស្រាក្រហមដែលអ្នកកំពុងតែញ៉ាំ។ សង្ឃឹមថាអ្នកនឹងមានពេលវេលាដ៏ល្អជាមួយគ្នានៅក្នុងថ្ងៃពិសេស ជាមួយឈុតនៃអាហារពេលល្ងាចនេះ ហើយក៏កុំភ្លេចជ្រើសរើសកន្លែង រៀបចំតុ ទៀន និងសម្ភារៈលម្អផ្សេងៗដើម្បីបង្កើតបរិយាកាសល្អៗ  និងធ្វើឲ្យវាក្លាយជាអាហារពេលល្ងាចដែលគួរឲ្យចងចាំបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top