Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Q : អ្នកជិតខាងរបស់ខ្ញុំ តែងតែប្រាប់ខ្ញុំឲ្យឆ្លៀតពេលទៅធ្វើការពិនិត្យក្រពះ ពោះវៀន តាមរយៈការឆ្លុះ ដោយសារពួកគេធ្លាប់ស្គាល់អ្នកដែលមានជំងឺទាក់ទងនឹងក្រពះ ពោះវៀនធ្ងន់ធ្ងរ ដោយសារគេបានធ្វេសប្រហែសក្នុងការទៅពិនិត្យសុខភាព។ ខ្ញុំបាទមានការងឿងឆ្ងល់ ហើយចង់សួរលោកវេជ្ជបណ្ឌិតថា តើគួរទៅឆ្លុះក្រពះ ពោះវៀនទេ បើខ្ញុំមិនមានអាការៈ ឬរោគសញ្ញាទាក់ទងនឹង បញ្ហាក្រពះពោះវៀននោះទេ? A : រហូតមកដល់បច្ចុប្បន្ន មិនទាន់មានការចង្អុលបង្ហាញ ឬការណែនាំណាមួយជាលក្ខណៈអន្តរជាតិ ឲ្យធ្វើការឆ្លុះក្រពះ (Endoscopy) ដើម្បីការពារសុខភាពចៀសវាងពីជំងឺ ពិសេសជំងឺមហារីកក្រពះនោះទេ។ ចំណែកឯការឆ្លុះពោះវៀនធំ (Colonoscopy) វិញ មានការណែនាំជាស្ដង់ដារអន្តរជាតិ ដើម្បីឲ្យប្រជាជនទៅឆ្លុះពោះវៀន ដើម្បីពិនិត្យសុខភាព។  នៅប្រទេសអឺរ៉ុប មានការសិក្សាស្រាវជ្រាវ  ដើម្បីតាមដាន និងការពារជំងឺមហារីកពោះវៀនធំដោយធ្វើការឆ្លុះលើប្រជាជនទូទៅ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ចំណែកឯប្រជាជនដែលមានអត្រាប្រឈមមុខខ្ពស់ដូចជា មានបងប្អូន ឬម្ដាយឪពុកធ្លាប់មានប្រវត្តិជំងឺនេះ គប្បីត្រូវឆ្លុះពោះវៀន នៅអាយុយ៉ាងតិច ១០ ឆ្នាំជាងធៀបទៅនឹងអាយុរបស់អ្នកឈឺ។ តួយ៉ាង ប្រសិនអ្នកជំងឺមានមហារីកពោះវៀនធំ នៅអាយុ ៥០ ឆ្នាំ នោះបងប្អូនរបស់អ្នកជំងឺគួរតែមកឆ្លុះពោះវៀននៅអាយុ ៤០ ឆ្នាំ។ ចំពោះប្រទេសកម្ពុជាយើងវិញ ដោយហេតុថាមហារីកពោះវៀន បានកើតមានឡើងច្រើន បន្ទាប់ពីមហារីកមាត់ស្បូន និងមហារីកសួត ហើយភាគច្រើនស្ដែងចេញជារោគសញ្ញាលុះត្រាតែក្នុងដំណាក់កាលធ្ងន់ធ្ងរ ដូចនេះទើបមានជាការណែនាំជាថ្នាក់ជាតិឲ្យប្រជាជនខ្មែរដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ គួរតែទៅពិនិត្យសុខភាពក្រពះ ពោះវៀន ដោយម៉ាស៊ីន អង់ដូស្កុបយ៉ាងតិចមួយឆ្នាំម្ដង។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាន ចាន់ណា ឯកទេសជំងឺថ្លើម និងក្រពះ ពោះវៀន បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Q : នាងខ្ញុំអាយុ ២០ឆ្នាំ រស់នៅខេត្តកណ្តាល។ ក្មួយៗរបស់ខ្ញុំ ដុះធ្មេញស្រុកមិនស្មើជួរសោះ ហើយខ្ញុំខ្លាចកូនរបស់ខ្ញុំដុះធ្មេញមិនស្មើជួរដែរ។ តើមានវិធីណាអាចបង្ការបញ្ហានេះបានទេ? A :  ធ្មេញដុះមិនស្មើជួរបណ្តាលមកពីការគ្មានតុល្យភាពរវាងក្បាលធ្មេញ និងតួក្រអូម។ ក្មេងចាប់ពី ៩ឆ្នាំឡើងទៅ ទន្តពេទ្យដឹងមុនថាធ្មេញរបស់ពួកគាត់អាចដុះមិនស្មើជួរ ឬយ៉ាងណា។ ចំពោះដំណោះស្រាយវិញអាចមាន ៣ជម្រើស៖ • ធ្វើការដកធ្មេញខ្លះចេញដើម្បីកុំឲ្យធ្មេញដុះជ្រៀតគ្នា • ពង្រីកទំហំតួក្រអូមឲ្យធ្មេញអាចដុះបានល្អ • កាត់ធ្មេញខាងៗឲ្យតូចជាងមុន។ ប៉ុន្តែ សូមចាំថា ប្អូនត្រូវនាំកូនៗរបស់ប្អូនទៅជួបនឹងទន្តពេទ្យជំនាញព្រោះការធ្វើបែបនេះ ទាមទារឲ្យទន្តពេទ្យមានជំនាញខ្ពស់ ទើបទទួលបានលទ្ធផលល្អ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

Q​ : ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧២ ទម្ងន់៦១គីឡូក្រាម តាំងពីអាយុ១០ឆ្នាំមក តែងមានរោគសញ្ញាឈឺក្បាល និងផ្តាសាយចាប្រចាំ ដែលភាគច្រើនបានប្រើប្រាស់ថ្នាំព្យាបាលពពួកPanadol។ ខ្ញុំចង់សួរថាបញ្ហាខាងលើបណ្តាលមកពីអ្វី? តើគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់បាន? A : ចំពោះករណីប្អូន វាមិនមែនជាជំងឺផ្តាសាយនោះទេព្រោះផ្តាសាយមិនបង្កក្នុងរយៈពេលយូរឆ្នាំបែបនេះឡើយ ដូច្នេះប្អូនប្រហែលជាអាចច្រឡំជាមួយអាល្លែកហ្ស៊ីច្រមុះ ព្រោះជំងឺផ្តាសាយមានការធូរស្បើយទៅវិញយ៉ាងយូរណាស់១អាទិត្យទៅ១០ថ្ងៃ។ តាមការសន្និដ្ឋាន បញ្ហារបស់ប្អូនអាចបង្កមកពីមូលហេតុ ២យ៉ាង៖  ១-ប្អូនមានបញ្ហាអាល្លែកហ្ស៊ីច្រមុះ  ២-បញ្ហាច្រមុះវៀចឆ្អឹងពីកំណើតដែលប្អូនមិនបានដឹង ព្រោះបញ្ហានេះអាចលេចចេញរោគសញ្ញានៅអាយុណាមួយ។  ហេតុដូចនេះ ប្រសិនជាអាការៈរបស់ប្អូនបង្កដោយមូលហេតុទី១ គឺអាល្លែកហ្ស៊ី គឺត្រូវដឹងពីកត្តាបង្កឲ្យបានច្បាស់លាស់ ហើយចៀសវាងប៉ះពាល់ជាមួយសារធាតុបង្កអាល្លែកហ្ស៊ីរួមផ្សំជាមួយការប្រើប្រាស់ថ្នាំត្រឹមត្រូវ។ រីឯមូលហេតុទី២វិញ គឺត្រូវមកទទួលការព្យាបាលធ្វើឆ្អឹងឲ្យមកត្រង់វិញ ដែលគេហៅថា Septoplasty។ បកស្រាយដោយ ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រធានបទ៖ ជំងឺរលាកថ្លេីមប្រភេទ លែងជាបញ្ហាទៀតហេីយសំរាប់ប្រជាជនយេីង   បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី ឯកទេសថ្លេីម ក្រពះ ពោះវៀន និងឬសដូងបាត   សំណួរ៖បច្ចុប្បន្នយេីងសង្កេតឃេីញថាបញ្ហាក្រិនថ្លេីមដោយវីរុសរលាកថ្លេីមប្រភេទសេមានច្រេីនគួរអោយកត់សំគាល់ដូច្នោះហេីយខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តេីវីរុសរលាកថ្លេីមប្រភេទសេនេះវាឆ្លងតាមវិធីណាខ្លះ? ជាទូទៅជំងឺរលាកថ្លេីមប្រភេទសេ វាឆ្លងតាមរយះ ៖ - តាមការប្រេីប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ - តាមការរួមភេទដែលមានដៃគូរច្រេីនដោយមិនបានប្រេីប្រាស់ស្រោមអនាម័យជាដេីម សូមបងប្អូនចាំថា វីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ហេីយការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។   សំណួរ៖តេីមានរោគសញ្ញាអ្វីខ្លះដែលធ្វេីអោយយេីងសង្ស័យថាឆ្លងវីរុសរលាកថ្លេីមប្រភេទសេនេះ? ហេីយធ្វេីយ៉ាងណាទេីបយេីងអាចដឹងថាេយីងមានផ្ទុកវីរុសរលាកថ្លេីមនេះទៅ? ចំ ៖ អរគុណសំរាប់សំនួរនេះ ព្រោះថាប្រជាជនយេីងភាគច្រេីនយល់ច្រលំថា បេីមិនមានរោគសញ្ញា ឬមិនឈឺអ្វីទេគាត់មិនចាំបាច់មកពិនិត្យសុខភាពទេ។ នេះជាការយល់ខុសមួយ, យេីងឃេីញថាជំងឺរលាកថ្លេីមប្រភេទសេនេះមួយភាគធំមិនមានរោគសញ្ញាទេ លេីកលែងតែវីរុសនេះឆ្លងចូលមួយរយះធំប្រហែលជាជិត១០ឆ្នាំ ទេីបអាចមានរោគសញ្ញាដូចជាស្បែកឬភ្នែកឡេីងលឿងជាមួយការរម៉ាស់, ស្បែកឆាប់ឡេីងជាំ, មានទាចទឹកជាដេីម។ ដូចនេះដើម្បីដឹងថាយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះឬអត់យេីងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងធ្វេីតេសឈាមមួយចំនួនដែលមិនសូវជាអស់ថវិការប៉ុន្មានទេដោយយេីងមានសេវាជាកញ្ចប់សំរាប់ពិនិត្យសុខភាពថ្លេីមជូនប្រជាជនយេីងនៅគ្លីនិកអេគីប។   សំណួរ៖សូមអរគុណលោកវេជ្ជបណ្ឌិត, ខ្ញុំមានសំនួរមួយទៀតថាបេីយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ តេីយេីងគួរធ្វេីយ៉ាងណាទៀត?  ចំ៖ បាទ ខ្ញុំសូមជំរាបជូនបងប្អូនពូមីងថា បេីយេីងបានដឹងថាមានជំងឺនេះយេីងមិនគួរធ្វេសប្រហេសទេដេីម្បីកុំអោយហួសពេល ព្រោះបេីដល់ដំណាក់កាលក្រិនថ្លេីមការព្យាបាលមានការលំបាន និងមិនអាចវិលល្អដូចដេីម១០០ភាគរយទេ។ អ្វីដែលយេីងត្រូវធ្វេី អ្នកផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ គួរតែណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសដូចជាយេីងខ្ញុំដេីម្បីពិគ្រោះយោបល់ និងត្រូវធ្វេីតេសអមវេជ្ជសាស្រ្តមួយចំនួនអោយដឹងពីស្ថានភាពថ្លេីម ដេីម្បីត្រៀមការព្យាបាលបានល្អនិងត្រឹមត្រូវ។   សំណួរ៖ចុះការព្យាបាលមានការលំបាកទេ ហេីយការព្យាបាលនោះវាអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ទេ? ចំ៖ មកដល់បច្ចុប្បន្នការព្យាបាលជំងឺរលាកថ្លេីមប្រភេទសេមានងាយស្រួលដោយប្រេីប្រាស់ថ្នាំគ្រាប់រយះពេលពី ៣ ទៅ៦ខែ ដែលមិនសូវមានផលវិបាកដល់អ្នកជំងឺទេ និងមានការជោគជ័យខ្ពស់បេីពួកគាត់បានជួបនិងវេជ្ជបណ្ឌិតឯកទេសត្រឹមត្រូវ ព្រោះពួកយេីងដឹងពីវាច្រេីនជាគេដែលអាចទប់មិនអោយមានការឡប់ឡេីងវិញដែលជាអ្វីដែលអ្នកជំងឺត្រូវការ មិនមែនគ្រាន់តែអស់មេរោគប៉ុណ្ណោះទេ។   សំណួរ៖ជាចុងក្រោយខ្ញុំសូមអោយលោកវេជ្ជបណ្ឌិតផ្តល់ជាយោបល់និងមតិផ្តាំផ្ញេីរដល់ប្រជាជនយេីងទាំងអស់គ្នាផង? ចំ ៖ ក្នុងឪកាសនេះខ្ញុំសូមផ្តាំដល់ប្រជាជនខ្មែរយេីងថា បេីមានសង្ស័យថាមានជំងឺរលាកថ្លេីមប្រភេទ សេនេះគាត់គួរតែមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសយេីងខ្ញុំ ដេីម្បីធ្វេីតេសឈាមអោយបានជាក់លាក់ និងអាចទទួលបានការព្យាបាលទាន់ពេលវេលាដេីម្បីជៀសពីជំងឺក្រិនថ្លេីម និងមហារីកថ្លេីម។ សូមបងប្អូនពិនិត្យសុខភាពអោយបានទៀងទាត់ព្រោះជំងឺនេះអាចព្យាបាលជា ប៉ុន្តែគ្មានវ៉ាក់សាំងការពារទេ។   សូមអរគុណ... រក្សាសិទ្ធិដោយគ្លីនិក អេគីប សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

Share

ស្វែងយល់ថា តើធ្វើយ៉ាងណាទើបយើងអាចដឹងច្បាស់ពីបញ្ហាសុខភាពក្រពះនិង ពោះវៀន? ជាមួយវេជ្ជបណ្ឌិតឯកទេស ស៊ង សុភីរម្យ ផ្នែកថ្លើម ក្រពះ ពោះវៀន ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង លីយ៉ុង(ប្រទេសបារាំង)។ យើងសង្កេតឃើញថាប្រជាជនខ្មែរយើងមានបញ្ហាសុខភាពទាក់ទងនឹងក្រពះ ពោះវៀនជាច្រើនរៀងរាល់ថ្ងៃ… ១- តើមានជំងឺណាខ្លះដែលលោកវេជ្ជបណ្ឌិតសង្កេតឃើញញឹកញាប់នៅប្រទេសកម្ពុជាយើងនេះ? ចំ៖ ជំងឺវិបត្តិរំលាយអាហារ ជំងឺខ្សោយពោះវៀន ជំងឺរលាក ឬដំដៅក្រពះពោះវៀន  និង បញ្ហាដុំសាច់ក្នុងក្រពះពោះវៀនជាដើម។ ២- តើធ្វើយ៉ាងដូចម្តេច ទើបអាចដឹងច្បាស់ថាយើងមានបញ្ហាណាមួយឲ្យច្បាស់លាស់ទៅ? ចំ៖ ដើម្បីឲ្យដឹងថាគាត់មានជំងឺណាមួយអោយច្បាស់នោះ ជាដំបូង អ្នកជំងឺត្រូវការពិគ្រោះជាមួយវេជ្ជបណ្ឌិតនឹងរៀបរាប់ពីអាការ:របស់គាត់ ពេលនោះគ្រូពេទ្យនឹងពិនិត្យរាងកាយទូទៅ ដើម្បីរកមូលហេតុ និង សរីរាង្គណាមួយដែលអាចពាក់ពន្ធ័នឹងរោគសញ្ញាគាត់ មុននឹងធ្វើការសន្និដ្ឋានថាគាត់មានជំងឺណាមួយពិតប្រាកដ។ ពេលខ្លះទៀត ក៏ទាមទារឲ្យមានការពិនិត្យឈាម ឬអេកូសាស្រ្តបន្ថែម ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ ហើយពេលខ្លះទៀតអាចឈានដល់ការតម្រូវឲ្យឆ្លុះក្រពះ ឬពោះវៀនក្នុងគោលបំណងអោយមើលឃើញមូលហេតុដូចជារលាក ដំបៅ ឬដុំសាច់ តែម្តង។ ៣-តើការឆ្លុះក្រពះពោះវៀននេះ គេធ្វើឡើងយ៉ាងដូចម្តេចទៅ? ហើយវាចាំបាច់ត្រូវធ្វើសម្រាប់អ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀនទាំងអស់ឬយ៉ាងណា? ចំ៖ ការឆ្លុះក្រពះពោះវៀន ជាមធ្យោបាយដែលគេប្រើទូទៅនៅលើសកលោកយើងនេះ ដើម្បីមើលឃើញពីរូបរាង ក្រពះពោះវៀនច្បាស់តែម្តង ដោយការប្រើបំពង់តូចមួយបំពាក់ដោយកាមេរ៉ាដែលមានសភាពទន់ និងអាចបត់បែនតាមប្រដាប់រំលាយអាហាររបស់មនុស្សយើង ដែលវាមានសុវត្ថិភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពយើងនោះទេ។ ជាទូទៅ គេមិនតម្រូវឲ្យធ្វើការឆ្លុះក្រពះពោះវៀនលើអ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀនទាំងអស់នោះទេ លើកលែងតែអ្នកជំងឺនោះគាត់មាន - ការចុកពោះរ៉ាំរ៉ៃ ហើយមិនធូរស្រាល បន្ទាប់ពីការប្រើថ្នាំព្យាបាល - ការក្អួតចង្អោរលើសពី២ថ្ងៃជាប់គ្នា - អ្នកជំងឺមានបញ្ហាប្រដាប់រំលាយអាហារដែលមានអាយុលើសពី៤៥ឆ្នាំ - អ្នកជំងឺដែលមានស្រកគីឡូច្រើន - អ្នកជំងឺដែលសង្ស័យថាមានហូរឈាមតាមប្រដាប់រំលាយអាហារដូចជា បត់ជើងធំពណ៌ខ្មៅ ឬឈាមក្រហម ស្រស់តែម្តង ព្រោះវាជារោគសញ្ញាបញ្ជាក់ថា អ្នកជំងឺគាត់មានសញ្ញាគ្រោះថ្នាក់ដែលអាចមានជំងឺដំបៅ ឬដុំសាច់ក្រពះពោះវៀន ដែលទាមទារការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យទាន់ពេលវេលា។ ៤-តើការឆ្លុះក្រពះពោះវៀនមានការលំបាកទេ? តាមការលឺតៗគ្នា គេថាប្រជាជនយើងខ្លាចការឆ្លុះ និងបារម្ភខ្លាចវាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ចំ៖ ជាការពិតណាស់ គឺពួកគាត់ខ្លាចឈឺចាប់ ខ្លាចប៉ះពាល់ដល់សុខភាព ខ្លាចពិបាកខ្លាំងពេកទ្រាំពុំបាន ខ្លាចធ្វើឲ្យចុះខ្សោយកម្លាំង ខ្លាចធ្វើឲ្យគាត់រលាកកាន់តែខ្លាំង ឬធ្លាយក្រពះពោះវៀនជាដើម .....។ល។ គ្លីនិកឯកទេស អេគីប យើងខ្ញុំសូមធ្វើការបកស្រាយជូនដល់អ៊ំ ពូមីង និងបងប្អូនទាំងអស់គ្នាថា ៖ «ការឆ្លុះពិនិត្យ ក្រពះពោះវៀនអាចធ្វើជូនបានគ្រប់វ័យ និង អាយុ អ្វីដែលលើសពីនេះ គឺវាមិនបណ្តាលឲ្យមានការស្ទះដង្ហើម ការចុះខ្សោយកម្លាំង ឬប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបណ្តាលឲ្យមានការរលាក ឬធ្លាយក្រពះពោះវៀននោះដែរ ព្រោះបំពង់នោះតូច និងទាន់ហើយយើងអាចមើលឃើញផ្លូវចូលក្នុងប្រដាប់រំលាយអាហារដោយងាយស្រួល និងមិនគ្រោះថ្នាក់។ ការឆ្លុះនេះ គឺមានផលរំខានបន្តិចបន្តួចដូចជា ការក្អួតចង្អោរ ឬការឈឺអួលៗក្នុងពោះតិចតួចប៉ុណ្ណោះ។» តែនាពេលបច្ចុប្បន្ននេះ ដោយសារតែមាននូវបច្ចេកទេសទំនើប ពេលនេះយើងក៏អាចប្រើប្រាស់ថ្នាំគេងជូនអ្នកជំងឺដែលមិនមានផលប៉ះពាល់ដល់សុខភាពគាត់ ព្រមទាំងអាចបញ្ចៀសនូវការពិបាកដែលរៀបរាប់ខាងលើនេះបានហើយអ្នកជំងឺនឹងដឹងខ្លួនភ្លាម បន្ទាប់ពីឆ្លុះរួច។ ការធ្វើបែបនេះធ្វើឲ្យការឆ្លុះពិនិត្យរបស់យើងកាន់តែងាយស្រួល និងច្បាស់លាស់ ព្រមទាំងអាចកាត់ដុំសាច់ក្រពះ ពោះវៀនដែលតូចជាង៣cm ជូនពួកគាត់ដោយមិនចាំបាច់ធ្វើការវះកាត់បើកពោះនោះទេ។ ខ្ញុំក៍សូមសម្រាបជូនដែរថា «វាជាមធ្យោបាយដែលគេប្រើទូទៅនៅប្រទេសជឿនលឿនដូចជាបារាំង និងជប៉ុនដែលក្រុមវេជ្ជបណ្ឌិតយើងខ្ញុំបានទៅសិក្សានិងបណ្តុះបណ្តាលបន្តនៅទីនោះ ហើយមានសុវត្ថិភាពតាមកម្រិតស្តង់ដារអន្តរជាតិផងដែរ។»  រក្សាសិទ្ធិដោយ ៖ គ្លីនិកអេគីប Tel: 017 55 33 17 /070 55 33 17/066 55 33 17 ការសម្ភាសផ្ទាល់នឹងមកដល់ក្នុងពេលឆាប់ៗនេះ... Video interview will be coming soon...

Share

សំណួរ៖ នាងខ្ញុំរស់នៅភ្នំពេញ។ កាលពីពេលថ្មីៗនេះ មិត្តភក្តិខ្ញុំបានជួបគ្រោះអកុសលមួយ គឺកូនស្លាប់ក្នុងផ្ទៃដោយមិនដឹងមូលហេតុក្រោយពីមានផ្ទៃពោះជាង២ខែ។ នាងខ្ញុំចង់ដឹងថា តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយតើរយៈពេលប៉ុន្មានទៀត ទើបនាងអាចមានផ្ទៃពោះថ្មីបាន? ចម្លើយ៖ ច្រើនជាង៨០%នៃការរលូតកូនកើតឡើងក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ។ ការរលូតកូនភាគច្រើនកើតឡើង នៅពេលដែលទារកក្នុងផ្ទៃ មានបញ្ហាហ្សេនេទិកពីកំណើត។ ជាទូទៅ បញ្ហាទាំងនេះមិនមានទាក់ទងជាមួយនឹងម្តាយទេ។ មូលហេតុដទៃទៀតនៃការរលូតកូន រួមមាន ៖ • ការបង្ករោគ • ស្ថានភាពសុខភាពរបស់ម្តាយ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអុីត • បញ្ហាអ័រម៉ូន • ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ • បញ្ហាសុខភាពផ្លូវកាយរបស់មាតា • ស្បូនមិនប្រក្រតី។ មិត្តរបស់អ្នកគួរតែពិភាក្សាពីពេលវេលានៃការមានផ្ទៃពោះលើកក្រោយរបស់គាត់ជាមួយនឹងវេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតមួយចំនួន នឹងណែនាំឲ្យគាត់រង់ចាំមួយរយៈពេលសិន (ពីការមករដូវខែទី១ទៅខែទី៣) មុនពេលព្យាយាមមានផ្ទៃពោះម្តងទៀត។ ដើម្បីការពារការរលូតកូនម្តងទៀត វេជ្ជបណ្ឌិតរបស់គាត់ អាចនឹងណែនាំពីការព្យាបាល ដោយចំណាយពេលទាំងព្យាបាលសុខភាពផ្លូវកាយ និងផ្លូវចិត្តបន្ទាប់ពីការរលូតកូនលើកមុន។ បកស្រាយដោយ​ ៖ លោកស្រីវេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃAnna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ? ចម្លើយ៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែមអាចផ្តល់ផលវិបាកជាច្រើនស្រាប់ទៅហើយហើយក្នុងនោះជំងឺលើសឈាមរបស់ប្អូន ក៏អាចជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែមដែរ។ ការ ប៉ះពាល់ទៅលើសរសៃប្រសាទ ជាផលវិបាកមួយកើតមានជាញឹកញាប់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ក្នុងនោះ ការប៉ះពាល់លើសរសៃវិញ្ញាណភ្នែកនឹងបង្កឲ្យព្រិលភ្នែក ឬអាចឲ្យខូចភ្នែក ការប៉ះលើសរសៃវិញ្ញាណត្រចៀកនាំឲ្យខូចត្រចៀក(ហឹងឬស្តាប់លែងឮ)។ ក្រៅពីនេះ ផលវិបាកនៃជំងឺទឹកនោមផ្អែមក៏អាចឈានដល់ការខូចស្បែក និងប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។ សរុបមកវិញ ជំងឺទឹកនោមផ្អែមរបស់ប្អូនប្រុសពិតជាទាក់ទងនឹងអាការៈហុឹងត្រចៀករបស់ប្អូនពិតប្រាកដមែន ដូចនេះដើម្បីឲ្យចៀសផុត ឬក៏អាចកាត់បន្ថយនូវផលវិបាកផ្សេងៗទៀត សូមប្អូនទៅជួបជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ   ចៀសវាងការទិញថ្នាំលេបតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជាដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាព។ សូមរំលឹកថា បើជំងឺទឹកនោមផ្អែមរបស់ប្អូនបានទទួល ការព្យាបាលទាន់ពេលវេលា និងគ្រប់គ្រងជាតិស្ករបានល្អដោយអនុវត្តតាមគ្រូពេទ្យឲ្យបានត្រឹមត្រូវនោះ ប្អូនក៏អាចកាត់បន្ថយផលវិបាកផ្សេងទៀត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។        

Share

សំណួរ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានបងស្រីកើតជំងឺមហារីកសុដន់។ តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអាចការពារខ្លួនពីជំងឺនេះ? ចម្លើយ៖ មកទល់នឹងពេលនេះ យើងនៅមិនទាន់មានវិធានការណាច្បាស់លាស់ក្នុងការទប់ស្កាត់ កុំឲ្យកើតជំងឺមហារីកសុដន់នៅឡើយទេ តែអ្វីដែលគ្រូពេទ្យណែនាំដល់អ្នកជំងឺ គឺការតាមដានរកមើលវត្តមាននៃដុំដោះឲ្យបានទៀងទាត់ ដើម្បីអាចរកឃើញជំងឺនេះក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលបាន។  ដូចនេះ អ្នកត្រូវ៖ • ពិនិត្យសភាពសុដន់ដោយខ្លួនឯង (Autopalpation) ពោលគឺការស្ទាបសុដន់ខ្លួនឯងថាតើមានដុំអ្វីប្លែកឬទេ ឬអាចមានការកត់សម្គាល់ ពីភាពប្លែករបស់សុដន់។ • ធ្វើការតាមដានជាមួយគ្រូពេទ្យឯកទេសរោគស្រ្តី និងរូបភាពសាស្រ្ត ដោយធ្វើការថតសុដន់ (Mammography)និងការថតអេកូសុដន់ (Ultrasound) បន្ទាប់មកអាចមានការច្រឹបសាច់ បើមានករណីសង្ស័យ។ • ចំពោះស្រ្តីអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ គួរធ្វើការពិនិត្យសុដន់ម្តងក្នុងមួយឆ្នាំ តែបើរកឃើញថាមានវត្តមានដុំសាច់ដែលមានការសង្ស័យ ការពិនិត្យនេះ អាចនឹងត្រូវធ្វើក្នុងរយៈពេលកាន់តែឆាប់ជាងធម្មតា ដើម្បីតាមដានមើលស្ថានភាពរបស់ដុំសាច់នោះ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សំណួរ ៖ នាងខ្ញុំឈ្មោះ កក្កដា រស់នៅខេត្ត កំពត។ ស្បែករបស់ខ្ញុំហាក់ដូចជាបាត់បង់ភាពតឹងណែនតាំងពីអាយុជាង ១៦ឆ្នាំ តើនេះហៅថាចាស់ មុនអាយុមែនឬទេ? តើការប្រើប្រាស់ផលិតផលជាថ្នាំសម្រាប់បំប៉នស្បែកអាចជួយបានឬទេ ឬក៏មានវិធីសាស្ត្រផ្សេងទៀត? ចម្លើយ ៖ លក្ខណៈស្បែកទន់ជ្រាយនេះអាចទាក់ទងនឹងតំណរពូជ (សេនេទិច) និងកត្តារស់នៅរបស់យើងដូចជា ការបរិភោគអាហារដែលខ្វះនូវសារធាតុ collagen ដែលជាជាលិកាទ្រទ្រង់នៅក្រោមស្បែក ជាកត្តាដែល ធ្វើឲ្យស្បែកយើងទន់ជ្រាយ ប៉ុន្តែនៅពេលដែលយើងជួសជុលវាស្បែករបស់យើងនឹងវិវឌ្ឍ ទៅរកភាពតឹងណែនធម្មតា។ ប្អូនគួរតែឡើងគីឡូបន្តិច បរិភោពអាហារសម្បូរcollagen ដែលមានដូចជាសាច់ (ប្រូតេអ៊ីន) និងបន្លែហើយការឡើងគីឡូ នេះគឺត្រូវសមាមាត្រទៅនឹងខ្លួន និងកំពស់របស់យើងចៀសវាងការឡើងគីឡូខ្លាំងពេក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ត រស់នៅ ខេត្តបន្ទាយមានជ័យ។ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅបរិវេណ ដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញឯងៗនៅពេលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយឬទេ? មានវិធីអ្វីអាចកំចាត់បញ្ហានេះឬទេ? ចម្លើយ ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១គឺស្បែកដែលដុះមែនទែន(skin tags) និងទី២ស្បែកដែលកើតឡើងដោយសារវីរុសនៅពេលយើងមានវ័យចាស់បន្តិច(Siberia Keratosis)ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់សាច់ដែលដុះមកនេះនៅពេលដំបូងវាតែងតែដាច់ទៅវិញនៅពេលដែលយើងងូតទឹកដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមក មិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេ ព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាល្លែកហ្ស៊ី ឬ តាអក។ ហើយបើបញ្ហានេះបង្កជាការលំបាកដល់សោភណ្ឌភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ

Share

សំណួរ ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។ នាងខ្ញុំចង់សួរថា ហេតុអ្វីក៏ជំងឺមហារីកពិបាកព្យាបាលជាងជំងឺផ្សេងម្ល៉េះ?ហេតុអ្វីការព្យាបាលដោយចាក់គីមី ធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងយ៉ាងនេះ? ចម្លើយ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។ និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។ ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ   រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង? ចម្លើយ៖ ខ្ញុំសូមជម្រាបជូនថា អ្នកដែលមានទម្ងន់ខ្ពស់ មុននឹងកើតជំងឺទឹកនោមផ្អែមមានរយៈពេលត្រៀមទឹកនោមផ្អែម ពី៥ទៅ១៥ឆ្នាំ។ ក្នុងពេលនេះ អ្នកជំងឺតែងមានអារម្មណ៍ឃ្លានខ្លាំងមុនពេលបាយ និងគាត់មានទំនោរចង់ញ៉ាំស្ករ ទឹកផ្អែម និងរបស់ផ្អែម។ គាត់យល់ថា គាត់ខ្វះជាតិស្ករ គាត់ត្រូវហូបបង្អែម និងជាតិផ្អែមច្រើន។ រយៈពេល៥ទៅ១៥ឆ្នាំក្រោយមក ស្រាប់តែគាត់កើតជំងឺទឹកនោមផ្អែម។ នេះជាយន្តការធម្មជាតិនៃការកើតជំងឺទឹកនោមផ្អែម គឺក្នុងដំណាក់កាលត្រៀមទឹកនោមផ្អែម អាំងស៊ុយលីនខ្ពស់ក្នុងឈាមដែលនាំឲ្យស្ករចុះទាប ធ្វើឲ្យយើងឃ្លាន។ តែនៅពេលដែលយើងញ៉ាំច្រើនក្នុងពេលមួយដែលអាំងស៊ុយលីនមិនមានលទ្ធភាពទប់ជាតិស្ករឲ្យចុះទាបវិញបាន ពេលនោះស្ករនឹងកើនលើសលប់នៅក្នុងឈាម ហើយរោគវិនិច្ឆ័យក៏បញ្ជាក់ថា មានកើតជំងឺទឹកនោមផ្អែម។ ចំពោះរឿងដែលថាពេទ្យឲ្យថ្នាំព្យាបាលហើយនៅមានការណាត់ឲ្យទៅជួបមួយខែម្តងនោះ ខ្ញុំសូមជម្រាបលោកស្រីថា ក្នុងករណីអ្នកជំងឺថ្មីដែលទើបជួបដំបូង ការស្វែងយល់ពីអ្នកជំងឺច្បាស់លាស់ ទាំងការរស់នៅ ហូបចុក ទទួលថ្នាំ លទ្ធភាព និងតាមដានឥទ្ធិពលទាំងអស់នេះ គ្រូពេទ្យត្រូវស្គាល់លោកស្រីឲ្យច្បាស់ ដើម្បីសម្របសម្រួលថ្នាំដែលដាក់ទៅដំបូងឲ្យស្របនឹងការវិវឌ្ឍរបស់អ្នកជំងឺ ដូច្នេះរយៈពេលនៃការតាមដានដំបូង អាចជួបមួយសប្តាហ៍ម្តង ក្រោយមកមួយខែម្តង ក្រោយមកទៀតអាចឈានដល់បីខែម្តង។ ដូច្នោះ ការតាមដានការព្យាបាលជំងឺទឹកនោមផ្អែម មិនទាមទារការតាមដានមួយខែម្តង មួយជីវិតទេ គឺទាមទារការជួប៣ទៅ៤ខែម្តងប្រសិនបើជំងឺទឹកនោមផ្អែមនោះត្រូវគ្រប់គ្រងបានល្អ ដោយថ្នាំដោយរបៀបរស់នៅ ដោយការស្វែងយល់ច្បាស់លាស់។ ហើយចំពោះការពិនិត្យឈាម ដើម្បីតាមដានការប៉ះពាល់ចំពោះអ្នកជំងឺថ្មីក្នុងពេល១០ទៅ២០ឆ្នាំដំបូង បើគាត់នៅមិនទាន់មានការប៉ះពាល់អ្វីទេ ការពិនិត្យឈាមអាចធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំ តែបើសិនគាត់មានបញ្ហាខ្សោយតម្រងនោម ខ្សោយបេះដូង មានជំងឺសរសៃឈាមខួរក្បាលជាដើម បានន័យថា ជំងឺទឹកនោមផ្អែមមានការប៉ះពាល់ខ្ពស់ លើសរីរាង្គផ្សេង ហើយគ្រូពេទ្យត្រូវជួបគាត់ឲ្យបាន១ទៅ២ខែម្តង ដើម្បីពិនិត្យ និងរក្សាជីវិតឲ្យរស់បានដូចធម្មតា។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត

Share
Top