- Mar 16, 2018 |
- 6 years ago |
- 7.3K views
Levosulpiride មិនត្រឹមតែជាឱសថសម្រាប់តែប្រព័ន្ធរំលាយអាហារទេ
ស្ថិតនៅក្រោមទម្រង់ជាគ្រាប់ ឱសថ Levosulpiride ត្រូវបានកំពុងប្រើប្រាស់នៅក្រោមមុខងារប្រឆាំងនឹងវិបត្តិផ្លូវអារម្មណ៍ (antipsychotics) និងជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ (prokinetic agent)ដែលឱសថមានលក្ខណៈជា Antagonist ទៅនឹងរ៉េស៊ិបទ័រ Central dopamine (D-2, D-3 និងD-4)។ ប្រសិទ្ធភាពព្យាបាល ជាមួយនឹងមុខងារដ៏ចម្បង Levosulpiride ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖ • ភាពមិនប្រក្រតីនៃការគិត និងអារម្មណ៍ (Psychoses) • រោគសញ្ញារវើរវាយ (schizophrenia) • ការព្រួយបារម្ភ (anxiety disorder) • បាក់ទឹកចិត្តជាប្រចាំ (dysthymia) • រលាកប្រព័ន្ធរំលាយអាហារ (irritable bowel syndrome) • តឹងពោះ (abdominal distension) • ឈឺចុងដង្ហើម (epigastric discomfort)។ សកម្មភាពរាងកាយលើឱសថ សារធាតុសកម្មនៃឱសថត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមក្នុងកម្រិត ៣០% រយៈពេល ៣ម៉ោងបន្ទាប់ពីការលេប ដែលការបាត់បង់គឺតាមរយៈមេតាបូលីសនៅក្នុងសរីរាង្គថ្លើម។ ឱសថត្រូវបានបញ្ចេញចោលពាក់កណ្តាលក្នុងរយៈពេល ៨-៩ម៉ោងដែលធ្វើឡើងជាចម្បងតាមរយៈទឹកនោម។ កម្រិត និងការប្រើប្រាស់ ការប្រើប្រាស់ឱសថ Levosulpiride ទាមទារឲ្យមានការអនុញ្ញាតពីវេជ្ជបណ្ឌិត ដោយកម្រិតសម្រាប់មនុស្សពេញវ័យគឺ៖ ម្តង ១គ្រាប់ បីដងក្នុងមួយថ្ងៃ ក្រោយអាហារ។ ផលរំខាននៃឱសថ ឱសថអាចបង្កឲ្យមានផលប៉ះពាល់មួយចំនួនទៅលើដំណើរការរាងកាយមួយចំនួនដូចជា៖ • ប្រព័ន្ធអង់ដូគ្រីន៖ រាំងរដូវ ការផលិតទឹកដោះច្រើនហួសកម្រិត (ចំពោះស្រ្តី) និងការកើនឡើងទំហំដើមទ្រូងចំពោះបុរស • វិបត្តិរំលាយអាហារ៖ ក្អួត ចង្អោរ រាក ឬទល់លាមកជាដើម • ប្រព័ន្ធចរន្តឈាម៖ លើសសម្ពាធឈាមប្រសិនសង្កេតឃើញមានផលរំខានខាងលើ ឬបញ្ហាផ្សេងទៀតអំឡុងពេលប្រើប្រាស់ឱសថ ត្រូវផ្តល់ដំណឹង ឬស្វែងរកការពិគ្រោះពីសំណាក់វេជ្ជបណ្ឌិតជាបន្ទាន់។ ការហាមប្រើ ឱសថត្រូវបានហាមឃាត់ចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ • អ្នកជំងឺលើសសម្ពាធឈាម • អ្នកមានប្រតិកម្មទៅនឹងសារធាតុសកម្មនៅក្នុងឱសថ • អ្នកជំងឺប្រកាច់។ ការប្រុងប្រយ័ត្ន ឱសថគួរត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះ៖ • អ្នកជំងឺលើសសម្ពាធឈាម • កុមារ និងមនុស្សវ័យចំណាស់ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថនេះ គួរចៀសវាងពីការបើកបរ ឬបើកដំណើរការម៉ាស៊ីនដោយហេតុថា ឱសថអាចធ្វើឲ្យងងុយ ឬធីងធោង។គួរបញ្ជាក់ផងដែរ ឱសថ Levosulpiride ដែលកំពុងមានលក់នៅលើទីផ្សារមានដូចជា Levopirid (Tab.), Pirivo-25, Depride-25 ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share