Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៖  កម្ពុជា ជាប្រទេសដែលមានភាពសម្បូរបែប និងទាក់ទាញ ហើយក៏ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នា តែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ជីវភាពរស់នៅរបស់ពួកគាត់ក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្សារទំនើប និងភោជនីយដ្ឋានជាច្រើនក៏កំពុងតែរីកដុះដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ​។ ប្រជាជនភាគច្រើនរីករាយនឹងជីវិតរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ដោយពួកគាត់ប្រើប្រាស់បណ្តាញសង្គមដើម្បីទំនាក់ទំនងគ្នា ចូលចិត្តប្រើ​ប្រាស់ផលិតផលប្រណីតៗ ញ៉ាំអាហារនៅខាងក្រៅ និងចូលចិត្តសាកល្បងចំណីអាហារប្លែកៗជាច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ សព្វថ្ងៃនេះ ប្រជាជនយើងមានជម្រើសច្រើនក្នុងការញ៉ាំចំណីអាហារនានា។ ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ចំណីអាហារទាំងអស់នោះសុទ្ធតែល្អចំពោះសុខភាពនោះទេ។ អាហារខ្លះមានផ្ទុកជាតិស្ករខ្ពស់ ខណៈអាហារផ្សេងទៀតជាពិសេសអាហារបែបបំពង ឬចៀន មានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។ ការញ៉ាំអាហារនៅខាងក្រៅ ឬក៏ខ្ចប់យកទៅផ្ទះ ភាគច្រើនមិនមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ បានគ្រប់គ្រាន់ ដែលរាងកាយរបស់យើងត្រូវការនោះទេ។ ការធ្វើឱ្យជីវិតរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយ មិនមែនជារឿងងាយស្រួលឡើយ។ ភាពមមាញឹកនៃការងាររបស់ប្រជាជនយើង ជាហេតុនាំឱ្យពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងចំណុចផ្សេងទៀត អាចបណ្តាលមកពី    ខ្វះការតាំងចិត្តខ្ពស់ ឬក៏មានអារម្មណ៍ថាហត់នឿយពីការងារក៏ថាបាន។ ទម្លាប់ល្អរបស់យើងរាល់ថ្ងៃ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងគុណភាពនៃជីវិត ។ ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព យើងចាំបាច់ត្រូវបង្កើតទម្លាប់ថ្មីដោយបញ្ចូលនូវការហាត់ប្រាណឱ្យបានទៀងទាត់  ញ៉ាំបន្លែ ផ្លែឈើ  គ្រាប់ធញ្ញជាតិ  និងកំណត់បរិមាណជាតិខ្លាញ់ ស្ករ និងអំបិល។ ទាំងអស់នេះនឹងនាំឱ្យយើងទទួលបាននូវសុខភាពល្អ។ អាហារូបត្ថម្ភល្អគួបផ្សំនឹងសកម្មភាពរាងកាយ ពោលគឺការហាត់ប្រាណ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យជីវិតរស់នៅប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។ រាងកាយរបស់យើងអាចទទួលបានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការជាចាំបាច់ដើម្បីទ្រទ្រង់ប្រព័ន្ធរាងកាយ ហើយរឹតតែមានសារសំខាន់បំផុតសម្រាប់សុខភាព និងការលូតលាស់របស់កុមារ។  ណេសត្លេ បាននឹងកំពុងផ្តល់ជូនអតិថិជននូវផលិតផលដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ជាច្រើនមានដូចជា៖ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និងម៉េកគី ជាដើម។ ផលិតផលទាំងអស់នោះសុទ្ធសឹងតែជាផលិតផលដែលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ​និងជាប្រភពអាហាដ៏សំខាន់ដែលផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារម្នាក់ៗគ្រប់ជំនាន់ ពីក្រុមហ៊ុនណេសត្លេអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។       ថ្មីៗនេះ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី «​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ» ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តា​រាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ​ឆ្នាំ ២០២០នេះ។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃនៅតាមផ្សារនានាទូទាំងប្រទេស   ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ  រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត​​។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​ កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឱ្យបានល្អបរិបូរណ៍។ សុខភាព និងសុខុមាលភាព គឺជាទ្រព្យសម្បត្តិមហាសាលរបស់យើងម្នាក់ៗ។ ដូច្នេះ សូមចូលរួមក្នុងកម្មវិធីណេសត្លេ សុខភាពល្អ ផ្ទះរីករាយ នៅថ្ងៃនេះទាំងអស់គ្នា ដើម្បីបានភ្លក្សផលិតផលដែលមានសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសទទួលបាននូវគន្លឹះសំខាន់ៗ ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងកាន់តែប្រសើរ ​និងមានសុខភាពល្អគ្រប់ៗគ្នា៕

Share

ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ​ឆ្នាំ២០២០ ៖ ​កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខភាពរបស់ប្រជាជនកម្ពុជា។ ប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម កំពុងតែមានការកើនឡើងជាលំដាប់ ដែលជាហេតុនាំឱ្យប្រជាជនភាគច្រើនចាប់អារម្មណ៍ទៅនឹងការបរិភោគអាហារ និងទម្លាប់នៃការហាត់ប្រាណ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ។ ទោះជាយ៉ាងនេះក្តី មានការសិក្សាជាច្រើនបានបង្ហាញថា កង្វះខាតអាហារូបត្ថម្ភនៅក្នុងចំណោមកុមារ និងស្ត្រី នៅតែជាក្តីកង្វល់របស់យើងទាំងអស់គ្នានៅឡើយ។ នេះបណ្តាលមកពីអាហារ ឬភេសជ្ជៈដែលពួកគាត់ទទួលទានរាល់ថ្ងៃ មិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយរបស់ពួកគាត់ត្រូវការជាចាំបាច់។ ការរស់នៅប្រកបដោយសុខភាពល្អ គឺបានមកពីការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការគ្រប់គ្រងភាពតានតឹង និងការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ នៅពេលដែលយើងអនុវត្តបានល្អនូវរាល់ចំណុចទាំងអស់នោះ វានឹងជួយយើងក្នុងការបង្កើនថាមពល និងការផ្តោតអារម្មណ៍បានកាន់តែប្រសើរ ដែលអាចធ្វើឱ្យសុខភាពយើងកាន់តែល្អ និងមានភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ។   ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈឈានមុខគេនៅលើពិភពលោក បានបន្តបង្កើតនូវផលិតផលយ៉ាងច្រើនសម្បូរបែប ដែលក្នុងនោះរួមមាន៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ និងម៉ៃឡូជាដើម ដែលសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ៗ សម្រាប់អតិថិជនទាំងអស់ ជាពិសេស កុមារ យុវជន និងស្ត្រី ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់របបអាហាររបស់ពួកគាត់។   អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ដែលណេសត្លេ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។ ផលិតផលរបស់ណេសត្លេ ទទួលបានការពេញនិយម​ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងមានវត្តមាននៅកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ព្រមទាំងមានប្រវត្តិយ៉ាងរឹងមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ សុខភាព ​និងសុខុមាលភាព។   ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខភាពប្រកបដោយនិរន្តរភាពរបស់ប្រជាជនកម្ពុជា និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ“ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តា​រាជធានី-ខេត្តចំនួន ១៦  ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ​ឆ្នាំ ២០២០ នេះ។   កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ  រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត​​។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​   ផលិតផលជាច្រើនរបស់ ណេសត្លេ ក៏នឹងត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និង ម៉េកគី ជាដើម ដែលសុទ្ធសឹងតែជាផលិតផលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារគ្រប់ជំនាន់។            ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបាននូវគន្លឹះសំខាន់ៗដែលធ្វើឱ្យជីវិតរស់ប្រចាំថ្ងៃ កាន់តែប្រសើរ ​និងមានសុខភាពល្អ៕

Share

ភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង​។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ “  ដែលនឹងធ្វើដំណើរទៅតាមបណ្តា​រាជធានី-ខេត្តចំនួន១៤ ​រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ២០២០នេះ។   កម្មវិធីដំណើរទេសចរណ៍នេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។   កម្មវិធីដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តដោយឥតគិតថ្លៃហើយទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​   ពេញមួយខែតុលា វិច្ឆិកា និងខែធ្នូ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល ​តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ សៀមរាប ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខាននៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។   កម្មវិធី​ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ប្រៀបដូចជាកន្លែងមួយដែលគ្រួសារនីមួយៗអាចចែករំលែកនូវ រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់​​​ ​សម្បូរដោយគុណប្រយោជន៍ចំពោះសុខភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗអាចរស់នៅប្រកបដោយសុខភាពល្អតាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។   ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាពរបស់ប្រជាជនកាន់​តែប្រសើរ។ ដូច្នេះ ណេសត្លេ សង្ឃឹមថា ប្រជាជនកម្ពុជានឹងបានយល់ដឹងកាន់តែច្បាស់នៅពេលសម្រេចចិត្តជ្រើសរើសផលិតផលណាមកទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុងកម្មវិធីដ៏មានសារសំខាន់មួយនេះ​៕

Share

Whenever we talk about people who menstruate, we only know of women who looks traditionally female. Though this instinct isn't malicious or ill-intent, it is a sign that there is lack of exposure surrounding the issue of non-binary female or queer menstruation. This lack of exposure/care and the casual discrimination of transgender and non-binary individuals who menstruate negatively impact their livelihood in ways that interfere with their menstrual hygiene, mental health, and comfort in their own bodies. The exposure that we talked of can refer to lack of gender-neutral products in the market and social stigma surrounding the act of menstruation itself, especially in country that lacks LGBTQ+ exposure and education like Cambodia. Due to the lack of local resources regarding the topic at hand, we have enlisted the help of people in the LGBTQ community. For this blog, we interviewed Bee Mike, a bassist for a band based in Cambodia. He will be providing us with insights into what it means for a transgender man to menstruate in Cambodia. Difficulties menstruating while being trans and non-binary "It's hard to pinpoint exactly when I knew that I was transgender, but I had always like dressing in boyish clothes since I was young," said Mike. When asked about the difficulties that he faced growing up transgender while also menstruating, he said that he was always extremely shy whenever he has to talk about menstruating. "I always had my mom go and buy me menstrual pads, and I never said anything to anyone either whenever I had my period. I don't really go and discuss or tell people about my monthly cycle." Mike insisted that he doesn't have any problems with knowing how menstrual hygiene works, since he was used to maintaining menstrual hygiene even before he came out as transgender. However, Bee said that this is only his experience and cannot speak for his whole community; although, he did freak out a little when he had his first period, not knowing that it was just a natural occurrence. He expressed with exasperation of the constant questioning of people around him regarding his appearance and gender ever since he was a young child, "I got so used to the question asking me whether I'm a boy or a girl. Even a motorcycle driver, who was a complete stranger, asked me that!" "At first, these types of questions brought me to the brink of depression,” he said. “One, I felt that these questions were extremely discriminatory and I got them everywhere I went. They do not understand, even family members like my aunt kept asking me these questions."   Research shows that trans people face self-shame and social inequity and inadequacy when dealing with menstruation. For one thing, transmen who have assigned female sex, who possess masculine identities or have aligned themselves with traditionally masculine tendencies, might view menstruation as making them effeminate, or less of a "man". Therefore, this rejection of their menstruation may induce more discomfort with the act of menstruating itself. [1] This rejection is not the fault of transgender persons, but serves as evidence of the overt stigmatization of menstruation as being dirty and therefore, reduces your worth- a myth that has been around since the beginning of time and is continually perpetuated by patriarchal societies. Being plagued with existing social barriers and discrimination, trans people have an even harder time navigating reproductive and sexual health issues. A 2011 survey found several root causes that may deter trans people from getting medical checkups: 48% said that it was due to financial-related issues, 19% due to being denied healthcare services, and 28% due to feeling worried about revealing their sexual identity (most likely this is because of the perceived negative attitude towards transgender). Trans people are three times more likely to be unemployed and twice more likely to live in poverty than the general population. [2] Regarding his experience with health professionals, Mike said that he has never visited a clinic to check up on his sexual reproductive health, but he had taken his mother to one and felt like he could never subject himself to those type of examinations. However, he had experienced discomfort at regular health clinics before due to remarks made by health professionals about his appearance and gender that got him taken aback. "Most of them (Clinic health workers) would say 'Oh you're a girl? I thought you were a boy'. They thought it was regular small talk, but it made me very upset." Healthcare providers and society as a whole play a crucial role in eliminating this stigma against trans menstruating. Unfortunately, this is a problem point as healthcare providers are found to be lacking or biased when dealing with transgender patient. A survey in 2015 conducted amongst 141 OB-GYNS in the USA showed at 80% of them had not had any training in caring for a transgender person, and only 29% felt comfortable treating transgender persons. [1] Due to fear of transphobic healthcare providers, and aversion to menstruation itself, transgender persons may fail to seek healthcare when they are dealing with menstrual disorders such as amenorrhea and endometriosis, which could be a sign of a more serious and sinister underlying cause.[1] Normalization of trans menstruating So, what can we do to help? It'd be wise to start somewhere simple, and that is by including transgender and non-binary persons in discussions surrounding menstrual hygiene. To stress that cisgender women are not the only ones who experience menstruation, and to push for solution that can provide comfort for all people who menstruate.  This can mean advocating for trans-sensitive training for all healthcare providers, and installing menstrual products in both the male and female bathrooms. Most important of all is to erase the stigma surrounding menstruation. This is not easy, but it requires intense sexual reproductive health classes being implemented in schools, and that also includes LGBTQ+ education. Gender-neutral menstrual products are being sold in some countries around the world. Products like Thinx and Always are starting to include transgender and non-binary by creating menstrual products that can be used by everyone. However, just changing how the product look won't do much if we're also not doing our best to educate the population about menstrual hygiene and the wrong perception about who can menstruate, what it means to menstruate, and why menstrual hygiene is a basic human right. As for Mike, his hope is simple. "Personally, I don't want a lot. I just want them to open their minds." He continued, "Even if we have the same mechanisms and the same organs as if we were machines that were set with certain characteristics, I want them to know that we are not machines. We have feelings, a heart, and thoughts that differentiate us from each other." To end on a positive note, Marie Stopes hopes and encourages all people of all gender and identities to seek sexual reproductive healthcare without shame and with confidence.   Sources: Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/     If you have any questions about menstruation, sexual health or contraception, consult with @MarieStopesKH now: ✓ Send a Facebook message ✓ Every day from 7 am to 5 pm ✓ 012 999 002 or 098 999 102 ✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus    

Share

Phnom Penh, 14 March 2020 – Singapore Medical Center (SGMC), managed by DrMap, in support of National Colorectal Cancer Awareness Month this March, organized an up close and personal health talk. As part of SGMC’s educational initiatives, over the weekend, on 14 March, attendees gained more understanding and knowledge from SGMC Singapore Colorectal Specialist, Dr. Jonathan Foo.  According to World Health Organisation (WHO), International Agency for Research on Cancer, in the year 2018, colon cancer was among the top five (5) leading causes of cancer-related deaths in Cambodia. Colon cancer is highly treatable if detected early, and most colon cancers and deaths from the disease may be prevented by screening for colon polyps To raise awareness and allow attendees to learn more about the national campaign, Dr. Foo, General & Colorectal Surgeon explained that “gut health amongst people, more so in men above 45, play a key role in being well and healthy.” He further elaborated on learning how to prevent colon cancer, the importance of regular screening, “and understanding the various test options and treatments available that will be able to detect colon cancer, hence being the most effective means of prevention, diagnosis and thereafter for patients to seek treatment.” SGMC intends to offer medical services and treatments to Cambodians, expatriates working in the country, as well as those from neighbouring countries seeking state-of-the-art health facilities and services. Run and managed under DrMap management, utilizing Singapore healthcare standards and specialists, all treatments and services are backed by medically certified processes and protocols.  SGMC is the leading fully serviced medical center integrating both conventional and preventative medicine at such a scale - the first center in Phnom Penh to integrate holistic wellness as a core aspect of its medical services to the community. The medical center will be implementing a range of services covering general practice; chronic disease management; diagnostic imaging and health screening; holistic wellness; IV hydration therapy; aesthetics; and day surgeries.  Diagnostic services using the latest machinery will include x-rays, mammograms, CT Scans, bone densitometry and ultrasounds; while holistic wellness treatments will feature specialties such as the Volcanic Sand Bath Therapy; Negative Ion & Far Infrared Therapy (NIFI); and IV Hydration Therapy.

Share

Phnom Penh, 21 February 2020 - Medical and wellness center Singapore Medical Center (SGMC), managed by DrMap proudly announces the arrival of our Singapore Specialists from March this year. As Cambodia’s premium healthcare provider, our comprehensive expert team has landed in Phnom Penh to continually deliver Singapore standards of medical excellence to the people of Cambodia.  Conveniently located in the heart of capital, at The Bridge Mall on level 3A, come March, SGMC’s Singapore specialists will see patients through their personal health journey, led by SENIOR PHYSICIAN, Dr. Tan Su-Lin and her team of skilled medical professionals. Patients looking for ease and reliable medical care will be able to book their appointments for clinical specialties and general day surgeries with FEM Surgery, a surgical group practice of various specialties from Singapore, working together with SGMC to bring Singapore standards of medical excellence to the community.  FEM Surgery specialises in Women’s Health & Breast related procedures; Men’s Health such as erectile dysfunction, prostate health and other related male treatments; Endoscopy & Colonoscopy; ENT (Ear, Nose, Throat) procedures; and Neurosurgery related check-ups and surgeries. Anyone looking to consult our doctors on any of these specialities can contact SGMC for more information.  Dr. Su-Lin stated that she “strongly believes in remarkable optimal health care providence through personalized medicine that collaborates with universally accessible, affordable, quality health structures tailored for individuals, families and communities. I also live by the dictum of “Prevention is better than cure “. SGMC intends to offer medical services and treatments to Cambodians, expatriates working in the country, as well as those from neighbouring countries seeking state-of-the-art health facilities and services. Run and managed under DrMap management, utilizing Singapore healthcare standards and specialists, all treatments and services are backed by medically certified processes and protocols.  SGMC is the leading fully serviced medical center integrating both conventional and preventative medicine at such a scale - the first center in Phnom Penh to integrate holistic wellness as a core aspect of its medical services to the community. The medical center will be implementing a range of services covering general practice; chronic disease management; diagnostic imaging and health screening; holistic wellness; IV hydration therapy; aesthetics; and day surgeries.  Diagnostic services using the latest machinery will include x-rays, mammograms, CT Scans, bone densitometry and ultrasounds; while holistic wellness treatments will feature specialties such as the Volcanic Sand Bath Therapy; Negative Ion & Far Infrared Therapy (NIFI); and IV Hydration Therapy. About: Singapore Medical Center (SGMC) For media enquiries, please contact: Pae Yi Lin, Singapore Medical Center (SGMC) Tel:  012 890 533 Email: yilin.pae@sgmc.com.kh 

Share

វគ្គសិក្សាស្តីអំពីភាពជាអ្នកដឹកនាំ និងបដិសណ្ឋារកិច្ចក្នុងបរិបទសុខាភិបាល ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនហ៊ែលថាម ខបភើរេសិន និងមន្ទីរសម្រាកព្យាបាលវិសារ ដែលត្រូវបានធ្វើឡើងជាផ្លូវការនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះក្រោយពីមានជំនួបពិភាក្សាជាច្រើនលើកកន្លងមក និងការបង្ហាញនូវទស្សនៈវិស័យរួមគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការសំណូមពរពីដៃគូសហការព្រមទាំងអតីតសិក្ខាកាមជាច្រើន ជាពិសេសក្នុងវិស័យគ្លីនិកមន្ទីរពេទ្យតែម្តង។ តាមរយៈប្រសាសន៍របស់លោកស្រី ប៊ូ មល្លិកា ស្ថាបនិកនៃ Vissar Medical and Nursing Center បានឲ្យដឹងថាវគ្គសិក្សានេះត្រូវបានបង្កើតឡើងដោយមើលឃើញថាក្នុងវិស័យសុខាភិបាលរបស់យើងនៅមានចំណុចដែលត្រូវធ្វើការរួមគ្នា និងជាពិសេសគឺការពង្រឹងលើផ្នែកផ្តល់សេវាកម្មនៅក្នុងបរិបទសុខាភិបាល ដែលមិនសំដៅតែក្នុងគ្លីនិកមន្ទីរពេទ្យ តែក៏រួមបញ្ជូលទាំងឱសថស្ថាន និងកន្លែងផ្តល់សេវាសុខភាពផ្សេងៗទៀតផងដែរ។ លោក សាំង​ តារារស្មី ស្ថាបនិកនៃក្រុមហ៊ុន ហ៊ែលថាម ខបភើរេសិន ក៏បានបន្ថែមផងដែរថាបដិសណ្ឋារកិច្ចជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសុខាភិបាលដែលអាចចូលរួមផ្តល់ប្រជាជនយើងនូវសេវាកម្មសុខាភិបាលមួយដែលល្អជាងបច្ចុប្បន្ន ហើយយើងរំពឹងទុកថាជំនាញនេះក៏នឹងចូលរួមមួយចំណែកនឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហើបផងដែរអំពីការពង្រីកដៃគូសហការទាំងជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីឲ្យការផ្តល់សេ​វាកម្ម ក៏ដូចជាការបណ្តុះបណ្តាលផ្សេងៗទៀតក្នុងវិស័យសុខាភិបាលយើងកាន់តែប្រសើរ។ ទាក់ទងនឹងវគ្គសិក្សានេះ ក៏ត្រូវបានឲ្យដឹងផងដែរថានឹងផ្តោតលើការបណ្តុះបណ្តាល ២សំខាន់ៗសម្រាប់បុគ្គលិក និងអ្នកជំនាញសុខាភិបាលក្នុងការងារផ្តល់សេវាកម្មសុខភាព ដោយក្នុងនោះរួមមាន វគ្គបណ្តុះបណ្តាលលើបច្ចេកទេសបដិសណ្ឋារកិច្ចដ៏ល្អ និងវគ្គអភិវឌ្ឍបុគ្គលិកលក្ខណៈជាអ្នកដឹកនាំល្អក្នុងបរិបទសុខាភិបាល ដែលទាំងនេះធ្វើឡើងមិនមែនសម្រាប់តែបុគ្គលិកដែលស្ថិតក្នុងថ្នាក់ជាអ្នកគ្រប់គ្រង នាយផ្នែក ឬនាយកឡើយតែគឺសម្រាប់បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់តែម្តង សម្រាប់ធ្វើការអភិវឌ្ឍខ្លួន និងដឹកនាំក្រុមការងារប្រកបដោយប្រសិទ្ធភាព និងភាពរីកចម្រើនទៅមុខ។ គួររំលឹកឡើងវិញថា វិសារ ធ្លាប់មានបទពិសោធន៍ជោគជ័យរួចមកហើយក្នុងការផ្តល់សេវាកម្មដោយផ្ទាល់ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលទៅដល់បុគ្គលិក និងថ្នាក់ដឹកនាំនៃបណ្តាដៃគូសហការនានាទៅលើបច្ចេកទេសនៃការធ្វើបដិសណ្ឋារកិច្ច និងភាពជាអ្នកដឹកនាំក្នុងបរិបទសុខាភិបាល។ ដោយឡែក ក្រុមហ៊ុនហ៊ែលថាម ខបភើរេសិន ក៏មានបទពិសោធន៍បង្កើតឡើងនូវវគ្គបណ្តុះបណ្តាលមួយចំនួនរួចមកហើយដែរនាប៉ុន្នានឆ្នាំកន្លងមកនេះ ដោយអមជាមួយនូវបទពិសោធន៍ជាង ៧ ឆ្នាំក្នុងការធ្វើការ និងទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយនឹងក្រុមគ្រូពេទ្យ អ្នកជំនាញសុខាភិបាល ព្រមទាំងស្ថាប័នរដ្ឋក៏ដូចជាឯកជនជាច្រើនក្នុងការបង្កើតជាសហគមន៍មួយនៃអ្នកវិជ្ជាជីវសុខាភិបាល ដែលអាចធ្វើការជាមួយគ្នា និងសហការគ្នាបានយ៉ាងប្រសើរផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សាស្តីពី “ភាពជាអ្នកដឹកនាំ និងបដិសណ្ឋារកិច្ចក្នុងបរិបទសុខាភិបាល” សូមធ្វើការតាមដានលើទំព័រហ្វេសបុកជាផ្លូវការរបស់ ហ៊ែលថាម គឺ Healthtime Pro ឬទំនាក់ទំនងមកលេខ 069 888 959 / 077 888 075។  2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភ្នំពេញថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៖ កិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈក្រោមប្រធានបទ«ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»ដែលត្រូវបានរៀបចំឡើងយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ កាលពីកន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើន ជាពិសេសអ្នកម្តាយ និងអ្នកដែលមានគម្រោងចង់បានបុត្រ។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ អ្នកចូលរួមទាំងអស់បានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងសុខភាពមាតា និងទារកតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោះធន៍ពីសាស្រ្តាចារ្យវេជ្ជបណ្ឌិតដែលមានវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដោយឡែក មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center បានរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនេះនៅសណ្ឋាគារ សុខា ភ្នំពេញក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីដំណាក់កាលសំខាន់នីមួយៗនៃភាណជាឪពុកម្តាយ។ សិក្ខាសាលានេះ បានបង្ហាញពីសេវាកម្មជាច្រើនដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមខ្លួនមុនពេលមានគភ៌ ឬសម្រាល។ គ្លីនិក IVF សម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះណែនាំនូវបច្ចេកវិទ្យាថ្មីទំនើប ដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ អាចហៅបានថា(NIPT) រួមនឹងកញ្ចប់សម្រាលបុត្រថ្មី និងកញ្ចប់ព្យាបាលសុខភាពជាច្រើនផ្សេងទៀតនៅ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center។ សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាល ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។ អ្នកចូលរួមទាំងអស់រីករាយក្នុងការទទួលបាននូវការផ្តល់ជូនសេវាកម្ម និងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេស ដែលមានតែនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះប៉ុណ្ណោះ។ ដោយបើកទូលាយដល់សាធារណជនទាំងឡាយ អ្នកចូលរួមទាំងអស់បានទទួលនូវការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ បំរុងរ៉ាត់។ កម្មវិធីនេះបានផ្តល់ជូននូវការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើន ដែលធ្វើឡើងដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯកទេសផ្នែក សម្ភព និងរោគស្រ្តី ដែលសុទ្ធសឹងតែមានបទពិសោធន៍រាប់សិបឆ្នាំមកហើយ។ ក្នុងនោះ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្តាយនៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ និងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អ ដែលយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បាន។ នាឱកាសនេះផងដែរ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somri បានលើកឡើងថា «សុខភាពរបស់ទារក និងម្តាយចាំបាច់ត្រូវតែស្ថិតក្នុងកម្រិតមួយដ៏ប្រសើរបំផុតទាំងមុនពេលមានផ្ទៃពោះ  និងក្រោយពេលសម្រាល។ ដោយយល់ឃើញពីភាពសំខាន់បែបនេះហើយ បានជាមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់បានសហការជាមួយ VitalLife រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ ជាមួយនឹងបទពិសោធន៍អស់រយៈជាង ៣០ឆ្នាំ សាស្រ្តាចារ្យជំនួយលោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកទេសជំនាញផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជនៃមជ្ឈមណ្ឌលសុខភាព VitalLife បានចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយ និងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។ ជាក់ស្តែង លោកវេជ្ជបណ្ឌិត Pansak បានឲ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ពិសេសនេះម្តងទៀត ដូច្នេះខ្ញុំអាចមានឱកាសគ្រប់គ្រាន់ដើម្បីធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីអ្វីដែលត្រូវបានហៅថា ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ នេះគឺជាព័ត៌មានដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ស្ត្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចទាញយកនូវអ្វីដែលពួកគាត់បានរៀនសូត្រ និងទទួលបាននៅពេលនេះ ហើយយកទៅអនុវត្តឲ្យបានល្អប្រសើរដើម្បីសុខភាពរបស់ទារកផង និងខ្លួនគាត់ផង»។ អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីនេះ គឺការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានបុត្រដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ឆាលី នៅក្នុងមន្ទីរពេទ្យ បំរុងរ៉ាត់។ អ្នកនាងបានចែករំលែកពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់ខ្លួនអំពីដំណើរសម្រាលនៅ មន្ទីរពេទ្យ បំរុងរ៉ាត់ ដោយបានចែករំលែកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយ មន្ទីរពេទ្យ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុពភាព VitalLife ដែលទីនោះជាកន្លែងដែលខ្ញុំបានផ្តល់កំណើតដល់កូនប្រុស ឆាលី របស់ខ្ញុំ។ ពីដំបូងខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីកូនខ្ញុំ និងសុខភាពរបស់ខ្ញុំ ប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំជាមួយ មន្ទីរពេទ្យ បំរុងរ៉ាត់ ខ្ញុំអាចនិយាយបានដោយប្រាកដក្នុងចិត្តថា គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។  សូមជម្រាបថា សិក្ខាសាលានេះក៏មានកម្មវិធីសប្បាយៗជាច្រើនផងដែរ។ ក្នុងនោះក្មេងៗបានចូលលេងក្នុងកម្មវិធីកម្សាន្តជាច្រើនដែលមាននៅកន្លែងក្មេងលេង (Kids Zone) ដូចជា៖ ការគូររូបលើមុខ ផ្លុំប៉េងប៉ោង និងតម្រៀបរូប LEGO ជាដើម។ ចំណែកឯអ្នកចូលរួមវិញក៏បានទស្សនាកម្សាន្តនូវការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗនៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី fashion show ផងដែរ។    គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ១៩៨០។ បំរុងរ៉ាត់បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត៤ទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១.២លាននាក់ មកពីជាង ១៩០ប្រទេសជារៀងរាល់ឆ្នាំ។ 2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Meet us at Aeon Mall Phnom Penh for Health and Well Being Fair on 18-19 January 2020 from 9.00 am-9.00 pm.  ??Get free counseling on Sexual Reproductive Health, Contraception  ??Get 20% discount card for getting service in Marie Stopes Chbar Ampov Clinic ??Meet with our experienced provider and get more knowledge on Sexual Reproductive Health.  For more information please contact us from 7.00 am to 5.00 pm every day:  ​✓ Massage us in Facebook:  Marie Stopes Cambodia ✓ 012 999 002 ឬ​ 098 999 102 ✓  \LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

Share

ក្រុមនិស្សិត ១៥នាក់ ផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានធ្វើការចុះកម្មសិក្សាក្នុងមន្ទីរពេទ្យនៅប្រទេសបារាំង រយៈពេល ២ខែ នាវិស្សមកាលក្រោមកម្មវិធីឈ្មោះថា«Sousdei France»។ កម្មវិធីនេះធ្វើឡើងក្រោមការគាំទ្រដោយ សមាគម FORICA និងការឧបត្ថម្ភពីស្ថាប័នឯកជន ផ្សេងៗរួមមាន មន្ទីរសម្រាកព្យាបាលកម្ពុជា។  ដោយឡែក Sousdei France គឺជាគម្រោងមួយដែលត្រូវបានបង្កើតឡើងដោយនិស្សិតពេទ្យកម្ពុជាមួយក្រុមហើយគោលបំណងគឺចង់បញ្ជូនយុវជនកម្ពុជាដែលនិយាយភាសាបារាំងឲ្យទៅធ្វើកម្មសិក្សាសង្កេតនៅក្នុងមន្ទីរពេទ្យបារាំង។ ហើយគម្រោងនេះនឹងជួយពួកគេចាប់យកបទពិសោធន៍ថ្មីៗដែលភ្ជាប់ទៅនឹងបរិយាកាសការងារថ្មីរបស់ពួកគេក៏ដូចជាពង្រឹងចំណេះដឹងដែលមានស្រាប់។ បទពិសោធន៍នេះផងដែរក៏នឹងជួយពួកគេជ្រើសរើសជំនាញវេជ្ជសាស្រ្តរបស់ពួកគេក្នុងថ្ងៃអនាគតផងដែរ។ លើសពីនេះ គម្រោងមួយនេះដែរផ្តើមឡើងដោយនិសិ្សតវេជ្ជសាស្រ្តឆ្នាំទី៤ ទី៥ និងទី៦ ដែលមានការជួយណែនាំពីលោក Steve Vilhemដែលជាអតីតបុគ្គលិកស្មគ្រ័ចិត្តតំណាងរបស់ស្ថានទូតបារំាងនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។  នាឱកាសនេះដែរ កញ្ញា សុខ វិរ៉ាបុត្រ ជានិស្សិតឆ្នាំទី៧ ផ្នែកវេជ្ជសាស្រ្ត ជំនាន់ទី៤២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត ១៥នាក់ដែលបានចុះកម្មសិក្សានៅមន្ទីរពេទ្យនៃប្រទេសបារាំងក៏បានលើកឡើងថា កម្មវិធី Sousdei Franceគឺជាកម្មវិធីដំបូងគេដែលផ្ដល់ឲ្យនិស្សិតពេទ្យឆ្នាំទី៤ ៥ និង ៦ អាចមានសិទ្ធិចុះកម្មសិក្សាជំនាញដែលគាត់ចង់រៀននៅថ្ងៃអនាគតនៅមន្ទីរពេទ្យបារាំង ។ កញ្ញាក៏បានបន្តទៀតថា«ទន្ទឹមនឹងកិច្ចការងារចុះកម្មសិក្សានេះ កញ្ញាបានសង្កេតមើលពីរបៀបរបបក្នុងការរស់នៅ និងអត្តចរិកការងាររបស់ប្រជាជនក្នុងប្រទេសបារាំងទៀតផង។ អំឡុងពេលចុះកម្មសិក្សានៅប្រទេសបារាំង កញ្ញាបានឲ្យដឹងថា ដំបូងកញ្ញាមានការលំបាកបន្តិចទាក់ទងនឹងភាសា និងការហូបចុក»។       កញ្ញាបានបញ្ជាក់ទៀតថា កម្មវិធីនេះមានគោលបំណងដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលស្តង់ដារវិស័យសុខាភិបាលមានកម្រិតខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិដើម្បពង្រឹងអាជីពក្នុងវិស័យសុខាភិបាល របស់និស្សិតប្រកបដោយគុណភាព និងជំនាញពិតប្រាកដហើយអាចកសាងទំនុកចិត្តបន្ថែមចំពោះប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឲ្យមានការរីកចម្រើនមួយកម្រិតទៀត និងអាចប្រកួតប្រជែងកាន់តែខ្លាំងឡើងខាងគុណភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់នាថ្ងៃអនាគត ។ ជាចុងក្រោយ កញ្ញាផ្តាំផ្ញើរដល់និស្សិតគ្រប់រូបឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសលើកក្រោយ ដែលអាចឲ្យយើងបង្កើននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ សម្រាប់ខ្លួន និងប្រទេសជាតិទាំងមូល។ 2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ភ្នំពេញនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩៖ ដំណើរទេសចរណ៍ទ្រង់ទ្រាយធំប្រកបដោយក្តីសប្បាយរីករាយដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nestlé ដែលមានគោលដៅលើកកម្ពស់ទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អដែលនាំទៅដល់សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយបានធ្វើដំណើរមកដល់ផ្សារទំនើប អ៊ីអនម៉ល ១  ហើយកាលពីថ្ងៃទី២០ ខែធ្នូនេះបន្ទាប់ពីបានធ្វើដំណើរទៅកាន់បណ្តាខេត្តចំនួន៥ ក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩។ យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់រស់នៅដែលប្រកបដោយសេចក្តីសុខសាន្តចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ប៉ុន្តែសំណួរសួរថា តើយើងអាចរក្សាបាននូវសុខភាពល្អរបស់យើងបានយ៉ាងដូចម្តេច ដើម្បីយើងអាចសម្រេចក្តីសុបិនរបស់យើងមួយនេះ? ហើយថាតើយើងអាចធ្វើអ្វីបានខ្លះជារៀងរាល់ថ្ងៃនេះដើម្បីឲ្យមានរាងស្អាត រឹងមាំ និងគ្មានជំងឺ? មានតែក្រុមហ៊ុន Nestlé មួយគត់ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈដ៏ធំជាងគេបំផុតមួយនៅលើពិភពលោកមានប្រភពកំណើតមកពីប្រទេសស្វីស ដែលអាចបកស្រាយនូវរាល់ចម្ងល់ទាំងអស់នេះបាន។ យ៉ាងណាមិញ ក្រុមហ៊ុន Nestlé តែងតែយកចិត្តទុកដាក់ និងផ្សារភ្ជាប់របៀបរស់នៅប្រកបដោយសុខភាពល្អ និងទម្លាប់នៃការញ៉ាំអាហារឲ្យបានល្អត្រឹមត្រូវទៅក្នុងរបៀបវារៈនៃប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក ដូច្នេះហើយបានជាក្រុមហ៊ុន Nestlé សម្រេចចិត្តរៀបចំនូវកម្មវិធី «ដំណើរទេសចរណ៍ Nestlé សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ»នេះឡើង។ គោលបំណងគឺដើម្បីលើកទឹកចិត្ត និងជំរុញប្រជាជនកម្ពុជាឲ្យក្លាយជាម្ចាស់ជើងឯកខាងសុខភាព ពោលមានសុខភាពល្អប្រសើរ ធ្វើឲ្យជីវិតរស់នៅកាន់តែសកម្មជាងមុននិងជ្រើសរើសអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ដោយនាំមកជាមួយនូវការលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភជូនដល់ប្រជាជន ដំណើរទេសចរណ៍នេះបានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើនរួចមកហើយ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល កំពង់ចាមបាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមរហូតដល់ទៅប្រមាណមួយម៉ឺននាក់ឯណោះ។   ព្រឹត្តិការណ៍ដ៏ធំ និងកក្រើកដែលមិនធ្លាប់មានពីមុនមកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឌីជេណាណា និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភដែលបានចែករំលែកអំពីគន្លឹះមានប្រយោជន៍ជាច្រើនដែលអាចអនុវត្តបានប្រចាំថ្ងៃដើម្បីធ្វើឲ្យសុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ និងបានពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ប្រជាជនកម្ពុជា រួមទាំងបញ្ហាប្រឈមដែលកំពុងកើតមានទាក់ទងនឹងបញ្ហាកង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភផងដែរ។ បញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅកម្ពុជានៅតែជាបញ្ហាប្រឈមដដែល ហើយក្រុមហ៊ុន Nestlé នឹងខិតខំបន្តដោះស្រាយបញ្ហានេះដោយការអប់រំប្រជាជនក្នុងស្រុក តាមរយៈកម្មវិធីដំណើរទេសចរណ៍នេះ និងការផ្តល់ផលិតផលដែលមានមីក្រូសារជាតិបំប៉នប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារ និងមនុស្សពេញវ័យតាមរយៈផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ (Bear Brand) និងភេសជ្ជៈ ម៉ៃឡូ ជាដើម។ គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់នៅឯខេត្តតាកែវ នាថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះដោយនឹងនាំមកនូវកម្មវិធីកម្សាន្តសប្បាយៗ រួមជាមួយនឹងសកម្មភាពហាត់ប្រាណជាច្រើនដូចជា៖ ការរាំលេង និងការបង្វិលកង ព្រមទាំងការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ក្នុងឱកាសនោះផងដែរ ក៏មានការពិនិត្យសុខភាពដោយឥតគិតថ្លៃអាចរកបានពេញមួយថ្ងៃជាមួយនឹងការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) និងការធ្វើតេស្តឆ្អឹង រួមជាមួយដំបូន្មានសំខាន់ៗជាច្រើន ដោយផ្អែកលើលទ្ធផល និងគន្លឹះសុខភាពប្រចាំថ្ងៃ។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ សាធារណជនក៏អាចភ្លក្សបានដោយឥតគិតថ្លៃ និងសេរីនូវរាល់ផលិតផលដែលមានគុណភាពខ្ពស់ទាំងអស់ ដែលផ្តល់ជូនដោយក្រុមហ៊ុនផងដែរ។ ដល់ពេលដែលត្រូវគិតគូរពីសុខភាពរបស់លោកអ្នកហើយ សូមកុំឲ្យព្រឹត្តិការណ៍អប់រំដ៏មានសារសំខាន់មួយនេះរំលងផុតពីលោកអ្នកឲ្យសោះ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្ងៃទី26 ខែតុលា ឆ្នាំ2019 រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) បានប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការសុខភាពអន្តរជាតិប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។ កម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ជូនដល់ប្រជាជនកម្ពុជា។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដំបូងរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) នៅក្នុងប្រទេសកម្ពុជា មានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញអំពីការរកឃើញរោគសញ្ញាទាន់ពេលវេលា ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជាគ្រូពេទ្យប្រចាំគ្រួសារនិងអ្នកជំនាញឯកទេសផ្នែកសុខភាពស្ត្រី រួមជាមួយគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។  ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឲ្យស្ត្រីដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឲ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms)ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យដើម្បីជួយស្ត្រីកម្ពុជាឲ្យទទួលបានការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់គឺជាជំងឺដ៏កាចសាហាវលំដាប់ថ្នាក់ទីបីចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រីដែលមានជំងឺនេះប្រមាណជា ៨% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណាអត្រានៃការរស់រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលាតាមរយៈការពិនិត្យសុដន់។ លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកត្តាហានិភ័យដែលអាចបង្កើតឱកាសនាំឲ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការពិនិត្យជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អផងដែរ។ លោកស្រីវេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា  “នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះជួយយើងទាំងអស់គ្នាឲ្យយល់ដឹងអំពីជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ។” លោកស្រីបានបន្តទៀតថា “ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឲ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំកម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍ ក៏ដូចជាធានាឲ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្តរបស់អ្នកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ក្រុមហ៊ុន Two Way Public Relations ជាន់ទី 2 លេខ 5 អគារ Rise ផ្លូវលេខ 282 បឹងកេងកង 1 រាជធានីភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com                       ព័ត៌មានអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា ដែលជាសមាជិកនៃគ្រួសារ DrMap នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្រ្តប្រកបដោយឧត្តមភាពរបស់ប្រទេសសិង្ហបុរីជូនដល់ប្រជាជនកម្ពុជា។ ដោយផ្អែកទៅលើជំនឿថាមនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដាដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់ យើងធ្វើការព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺព្រមទាំងផ្ដល់ជូនអ្នកជំងឺរបស់ខ្លួននូវមធ្យោបាយដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អប្រសើរ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top