Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាថ្ងៃអាទិត្យ ទី១៣​ ខែមករា​ ឆ្នាំ២០១៩​ វគ្គសិក្សាខ្លីស្តីអំពី​​ "មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទិរពេទ្យ" បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-កូរ៉េ(CKCC) រយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង ៨ព្រឹក​ រហូតដល់ម៉ោង ៥ល្ងាច ដែលរៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន និងការសហការឧបត្ថម្ភដោយផលិតផល Coxil។ វគ្គសិក្សាខ្លីនេះប្រព្រឹត្តទៅដោយប្រកបដោយភាពជោគជ័យ ក្រោមការចែករំលែកបទពិសោធន៍ផ្ទាល់ពី វាគ្មិនកិត្តយសចំនួន ២រូប លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ នាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ និងលោកវេជ្ជបណ្ឌិត សោម លក្ខិណា ស្ថាបនិកនៃមន្ទីរពហុ​ព្យាបាលអន្តរជាតិ ខេមា និងគ្លីនិក ខេមា។​ លើសពីនេះ យើងក៏មាន ការបង្ហាត់បង្ហាញពីការរៀបចំដំណើរគ្រប់គ្រងគ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាគម្រូអាជីកម្មខេនវ៉ាស ពីសំណាក់គ្រូបង្គោលគឺ​ លោកបណ្ឌិត សុខ ស៊ាង ដែលលោកជាសាស្រ្តាចារ្យ ផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ វគ្គសិក្សាខ្លីនេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូល​ពីសំណាក់ពីវេជ្ជបណ្ឌិត ទន្តបណ្ឌិត ក៏ដូចជានិស្សិតសុខាភិបាល ចំនួនជាង១០០នាក់។    វគ្គសិក្សាមួយថ្ងៃពេញនេះ ត្រូវបានបែងចែក​ជា៣ផ្នែកធំៗ៖ ១. វេទិកាចែករំលែកបទពិសោធន៍ ពីសំណាក់វាគ្មិនកិត្តិយស លើគន្លឹះនៃការគ្រប់គ្រងដំណើរការគ្លី​និក/មន្ទីរពេទ្យប្រកបដោយភាពជោគជ័យ ២. វគ្គសិក្សាខ្លី អំពីមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់រៀបចំដំណើរការគ្លី​និក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាលើគម្រូអាជីវកម្មដើម្បីស្វែងរកចំណុចខ្វះខាត និងចំណុចដែលគួរកែតម្រូវដើម្បីឲ្យអាជីវកម្មមួយដំណើរទៅបានប្រកបដោយភាពជោកជ័យ។ ៣. វេទិកាពិភាក្សា ពីការរៀបចំផែនការដំណើរការគ្លីនិក/មន្ទីរពេទ្យ ពីទ្រឹស្តី ទៅកាន់ការអនុវត្តន៍ ក្រោមការចូលរួមពី វាគ្មិន​កិត្តិយស និងលោកគ្រូបង្គោល ដោយមានការសម្របសម្រួលកម្មវិធីដោយ លោក សាំង តារារស្មី នាយកគ្រប់គ្រង ក្រុមហ៊ុន ហេលស៍ថាមខប ផងដែរ។ ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស គ្រូបង្គោល និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវគ្គសិក្សា បញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។ ​ក្រុមការងារហេលស៍ ថាម ប្រូ នឹងខិតខំបង្កើតវគ្គសិក្សាថ្មីបន្ថែមទៀត តាមការសំណូមពររបស់អ្នកចូលរួមទាំងអស់ ដើម្បីជួយជំរុញវិស័យសុខាភិបាល​នៅកម្ពុជាឲ្យមានភាពរីកចំរើន។ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា... ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភ្លេចភ្លាំង គឺជាជំងឺមួយធ្វើឲ្យខួរក្បាលចុះខ្សោយ និងបាត់បង់ការចងចាំ ជាពិសេសកើតចំពោះមនុស្សចាស់ ក្នុងនោះប្រភេទជួបញឹកញាប់ជាងគេគឺ Alzheimer ដែលកើតឡើងដោយសាររបៀបរស់នៅ និងរបបអាហារមិនល្អរបស់អ្នក។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្របង្ហាញថាការស្កែនក្នុងរយៈពេលត្រឹម៥នាទីប៉ុណ្ណោះអាចដឹងពីហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺភ្លេចភ្លាំងរយៈពេល១០ឆ្នាំ មុននឹងរោគសញ្ញាកើតឡើង។ យោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ College of London ដែលបង្ហាញការស្រាវជ្រាវការងាររបស់ពួកគេ ​ នៅសន្និសីទវិទ្យាសាស្ត្ររបស់សមាគមបេះដូងសហរដ្ឋអាមេរិក។ វាជាការធ្វើតេស្តមួយ អាចវិភាគសរសៃឈាមនៅតំបន់ក ដោយដឹងថាមានការថយចុះនៃតំណភ្ជាប់ទៅកាន់ខួរក្បាល។ ការពិសោធន៍ក្នុងចំណោមមនុស្ស ៣២០០នាក់ អាយុចន្លោះ៥៨-៧៤ឆ្នាំ បានធ្វើការពិនិត្យដោយអេកូសាស្រ្តនៅក្នុងឆ្នាំ២០០២ អាចឲ្យពួកគេពិនិត្យដឹងពីមុខងារតំណភ្ជាមុន១៤ឆ្នាំចាប់ពី២០០២ ដល់ ២០១៦។ ការស្រាវជ្រាវបានរកឃើញថាអ្នកដែលមានសម្ពាធឈាមខ្ពស់ និងមានលំហូរឈាមមិនទៀងទាត់មាន ៥០% ហាក់ដូចជា ទទួលរងនូវការថយចុះមុខងារនៃការយល់ដឹងព្រោះកម្លាំងដែលឈាមធ្វើដំណើរទៅកាន់ខួរក្បាលរបស់ពួកគេធ្វើឲ្យប៉ះពាល់បណ្តាញសរសៃឈាមខួរក្បាល។ វេជ្ជបណ្ឌិត Scott Chiesa ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College of London បានលើកឡើងថា ប្រសិនមនុស្សរាល់គ្នាបានពិនិត្យរកឃើញថាពួកគេនឹងអាចប្រឈមនឹងជំងឺភ្លេចភ្លាំងក្នុងវ័យកណ្តាល នោះគេនឹងអាចផ្លាស់ប្តូរការរស់នៅរបស់គេឲ្យប្រសើរឡើងវិញ។ គាត់បន្ថែមទៀតថា ប្រសិនជាមានសរសៃឈាមល្អ នោះខួរក្បាលរបស់អ្នកនឹងល្អដូចគ្នា។ លោក Carol Routledge ដែលជាប្រធានក្រុមស្រាវជ្រាវបានលើកថា នៅក្នុងខួរក្បាលគឺសរសៃឈាមពិតជាសំខាន់ ​ ហើយបេះដូង  និងសម្ពាធឈាម ជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍទៅកាន់ជំងឺភ្លេចភ្លាំង។ គួរបញ្ជាក់ថា ជំងឺភ្លេចភ្លាំងពុំមានការព្យាបាលច្បាស់លាស់នោះឡើយ ដូចនេះសង្ឃឹមថាការសិក្សាអំពីការស្កែនអាចដឹងជំងឺភ្លេចភ្លាំងក្នុង១០ឆ្នាំមុន ​ប្រើពេលត្រឹម៥នាទីនេះ អាចនឹងជួយដល់មនុស្សគ្រប់រូបឲ្យចៀសផុតពីជំងឺភ្លេចភ្លាំងទៅថ្ងៃអនាគតរបស់ពួកគេ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

កន្លងទៅថ្មីៗនេះ អង្គការយុវជនអាស៊ាន  រួមសហការណ៍ជាមួយសហគ្រាសសង្គម AYO បានប្រារព្ធពិធីសម្ពោធសន្និសីទយុវជនអាស៊ានក្រោមប្រធានបទ “លាតត្រដាងសក្តានុពលរបស់យុវជន”។ សន្និសីទនេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ SCAPE ប្រទេសសិង្ហបុរី ក្រោមការគ្រប់គ្រងដោយប្រធានសមាគមប្រចាំប្រទេសសិង្ហបុរីឆ្នាំ ២០១៨។ ព្រឹត្តការណ៍នេះត្រូវបានជំរុញដោយក្រុមប្រឹក្សាយុវជនប្រទេសសិង្ហបុរី និងត្រូវបានគាំទ្រដោយអគ្គលេខាដ្ឋានអាស៊ាន និងដៃគូសហការណ៍ផ្សេងទៀត មានដូចជា SCAPE ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ មាននាទីជួយគាំទ្រគម្រោងយុវជន និង Germonizer ក្រុមហ៊ុនផ្តល់ជូនដំណោះស្រាយដល់រដ្ឋាភិបាល សាលារៀន និងគ្រួសារ ក្នុងការគ្រប់គ្រងលើការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ព្រមទាំងដៃគូផ្សព្វផ្សាយដទៃទៀត។  សន្និសីទយុវជនអាស៊ាន បាននាំមកនូវគណៈប្រតិភូជាយុវជនចំនួន ៨០នាក់ និងភាគគីពាក់ព័ន្ធជាច្រើនទៀតដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីបញ្ហាជុំវិញសសរស្តម្ភទាំង៣គឺ សន្តិសុខនយោបាយ សេដ្ឋកិច្ចអាស៊ាន និងវប្បធម៌សង្គម។ ជាមួយចក្ខុវិស័យនេះ យុវជនបានបង្កើតវិធានការជាក់ស្តែងក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ។ ថ្ងៃទី ០៧ ខែវិច្ឆិកា ប្រតិភូទាំងអស់ត្រូវបានផ្តល់ឱកាសឲ្យទទួលបានកម្មសិក្សានៅក្នុងសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និង LaunchPad @ one-north ដែលជាទីតាំងច្នៃប្រឌិតរបស់សិង្ហបុរី។  សន្និសីទបានចាប់ផ្តើមថ្ងៃទី ០៨ ខែវិច្ឆិកា ជាមួយលោក Baey Yam Keng រដ្ឋលេខាធិការសភាជាន់ខ្ពស់នៃក្រសួងដឹកជញ្ជូន និងក្រសួងវប្បធម៌ សហគមន៍ និងយុវជន បើកសន្និសីទ រួចបន្តដោយលោក Yang Berhormat Prabhakaran – Ahli Parlimen Malaysia, Penaung Projek Pemuda ASEAN Kerajaan Malaysia និង Senjaya Mulia ដែលជាស្ថាបនិកអង្គការយុវជនអាស៊ាន។ ព្រឹត្តការណ៍បន្ទាប់គឺការថ្លែងសន្ទរកថាពីលោក Agung Pamungkas អ្នកតំណាងនៃរដ្ឋលេខាធិកាអាស៊ាន លោក Jayren Teo នាយកសហគ្រាសសង្គម AYO និងលោក Kristabel Quek សហស្ថាបនិកនៃ edgex ។ បន្ទាប់ពីពិសារអាហារថ្ងៃត្រង់រួច ប្រតិភូទាំងអស់បានផ្លាស់ប្តូទៅជាកិច្ចពិភាក្សាស្តីអំពីបញ្ហាសន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងវប្បធម៌សង្គម។ ប្រតិភូមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សា និងផ្តល់ដំណោះស្រាយរបស់ពួកគេសម្រាប់បញ្ហានីមួយៗដែលអ្នករៀបចំកម្មវិធីបានដាក់ជូន។ ដើម្បីធ្វើការបូកសរុបកម្មវិធីថ្ងៃដំបូង ការជប់លាងនាពេលល្ងាចត្រូវបានប្រារព្ធ ដោយតម្រូវឲ្យក្រុមប្រតិភូទាំងអស់ស្លៀកពាក់ប្រពៃណីតាមប្រទេសរៀងខ្លួន ក្នុង YWCA Fort Canning Lodge ដែលជាទីកន្លែងស្នាក់នៅរបស់ប្រតិភូ។ នៅថ្ងៃទី២ វាគ្មិនចំនួន៥នាក់ត្រូវបានអញ្ជើញដើម្បីនិយាយអំពីបញ្ហាផ្សេងៗគ្នានៃសង្គម សេដ្ឋកិច្ច និងបញ្ហានយោបាយ ដូច្នេះប្រតិភូទាំងអស់បានសិក្សាបន្ថែម។  ចុងបញ្ចប់ អ្នកតំណាងសសរស្តម្ភនីមួយៗបានបង្ហាញពីដំណោះស្រាយរបស់ពួកគេលើបញ្ហានៅក្នុងសសរស្តម្ភទាំងនោះ តាមរយៈការប្រកាសការប្តេជ្ញាចិត្តរបស់យុវជនអាស៊ាន។ សេចក្តីប្រកាសនេះនឹងត្រូវប្រគល់ជូនលេខាធិការដ្ឋានអាស៊ាននៅពេលពួកគេនឹងជួបគ្នានៅប្រទេសថៃនៅក្នុងឆ្នាំ២០១៩។  ឆ្នាំក្រោយ ក្រុមការងារសង្ឈឹមថានឹងមានការរៀបចំកម្មវិធី សន្និសីទយុវជនអាស៊ាននេះបន្តទៀតនៅប្រទេសថៃ ក្នុងនាមជាប្រធានអាស៊ាន។ ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ធ្វើជាអ្នករៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមអាចទាក់ទងមកកាន់អង្គការយុវជនអាស៊ានផ្ទាល់។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែវិចិ្ឆកា ឆ្នាំ២០១៨របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហេ្វសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន ៦ គឺ ១-លក់ថ្នាំចាក់ស្បែកស និងម៉ាស៊ីនថែរក្សាសម្ជស្សគ្រប់ប្រភេទ 015558295២-មានលក់ថ្នាំចាក់អោយ Filler Botox គ្រប់ប្រភេទ 0965301503 ៣-លក់ផលិតផលកែសម្ជស្សគ្រប់ប្រភេទសុទ្ធ ១០០%  ៤-The SNow WHite INjection KH ៥-Luk Som ៦-SokkheangSam Luk Luk បានកំពុងផ្សព្វផ្សាយផលិតផលឱសថចាក់ចំនួន ១៨មុខ (ក្នុងតារាង) គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។ ម៉្យាង គ្រប់គណនីហេ្វសប៊ុកទាំងអស់ខាងលើនេះបានផ្សព្វផ្សាយអួតអាង   បំផ្លើសហួសពីការពិតនូវផលិតផលឱសថចាក់ ដូចជា ជួយឲ្យស្បែកស បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ ជួយរក្សាវ័យឲ្យនៅក្មេង កាត់បន្ថយការផលិតជាតិ Melanin ការពារ និងបំបាត់ភាពជ្រីវជ្រួញ បណ្តុះកោសិកាថ្មី បំបាត់មុខទ្រុឌ មុខខ្មូត  ជួយរក្សារាង កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម។ល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតដោយសារការគាំងបេះដូងរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថចាក់បំប៉នស្បែកខាងលើនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលឱសថខុសច្បាប់ទាំងអស់ខាងលើនេះ ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោល។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំង៦និងគណនីផ្សេងៗទៀតដែលកំពុងនាំចូល ផ្សព្វផ្សាយ លក់ ចែកចាយផលិតផលឱសថខាងលើនេះ ស្របតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់  លក់  ចែកចាយចាក់ផលិតផលឱសថបំប៉នស្បែក គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដើម្បីដើរឲ្យទាន់តាមភាវូបនីយកម្ម និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដ៏ឥតឈប់ឈរ វិស័យសុខាភិបាលដើរតួយ៉ាងសំខាន់​ដែលមិនអាចខ្វះបាន។ ក្នុងវឌ្ឍនភាពនៃវិស័យសុខាភិបាលនេះ​ ស្ថាប័នឯកជន ក៏ជាចលករមួយដ៏សំខាន់ ក្នុងការជួយជម្រុញឲ្យគុណភាពសុខភាពរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរមួយកម្រិតទៀត។ ដូចនេះ​ហើយ ការបង្កើត គ្លីនិក និងមន្ទីរពេទ្យ ឯកជនដែលមាន​ ស្តង់ដារ និងប្រកបដោយគុណភាព​ល្អ ចាំបាច់ត្រូវមាន ផ្នែកគន្លឹះសំខាន់ៗ ដែលគិតតាំងពីការរៀបចំគម្រោងដំណើរ ធនធានដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ទីតាំងសមស្រប រចនាសម័្ពន្ធច្បាស់លាស់ រហូតដល់ការ ធ្វើប្រតិបត្តិការ ដោយមានការគ្រប់គ្រងល្អផងដែរ ។ល។​ វគ្គសិក្សាខ្លី ស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីពេទ្យ នឹងផ្តល់ឲ្យអ្នកចូលរួម ​បាន សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពី ស្នូលផ្សំសំខាន់ៗ ក្នុងការរៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ ព្រមទាំងការសិក្សលើគំរូគម្រោងដំណើរការគ្លីនិក ដោយគ្រូបង្គោល លោកបណ្ឌិត សុខ ស៊ាង ដែលជា សាស្ត្រាចារ្យផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជាពិសេស អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អដែលគួរយល់ដឹងដ៏មានន័យ ដែលបានពីការចែក រំលែកពី វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើការដំណើរការគ្លីនិក/មន្ទីរពេទ្យ។​ ក្នុងនោះយើងមាន កិត្តិយសវាគ្មិនសំខាន់ៗ ពីររូប៖ វាគ្មិនកិត្តិយសទី១ គឺ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ជានាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ, ជាអនុប្រធានមន្ទីពេទ្យព្រះអង្គដួង និងជាប្រធានអគារចក្ខុរោគក្នុងមន្ទីរពេទ្យ ព្រមទាំង ជាប្រធាន អាសនៈ និងជាសាស្ត្រាចារ្យបង្រៀនថ្នាក់វេជ្ជសាស្ត្រទូទៅ និងថ្នាក់ឯកទេសចក្ខុរោគនៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលផងដែរ។ វាគ្មិនកិត្តិយសទី២ គឺ លោកវេជ្ជបណ្ឌិត សោម លក្ខិណា ជាស្ថាបនិកនៃមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា និងគ្លីនិកខេមា និងជាប្រធានផ្នែកវេជ្ជសាស្ត្រ ព្រមទាំងជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅនៃមន្ទីរពហុព្យាបាល អន្តរជាតិ ខេមា​ ផងដែរ។ វគ្គសិក្សាខ្លី ស្តីពី មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ គឺជាសកម្មភាពសិក្សា ផ្តល់បន្ថែមដើម្បីជួយជម្រុញ ឲ្យវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពល្អប្រសើរ​ បន្ថែមទៀត ដោយគោលបំណងនៃ ការរៀបចំវគ្គសិក្សាខ្លីនេះ សង្ឈឹមថាអ្នកចូលរួម​ នឹងទទួលបានចំនេះដឹង មូលដ្ឋានគ្រឹះសម្រាប់ការរៀបចំគម្រោងដំណើរការគ្លីនិក និងយល់ដឹងពីចំនុចសំខាន់នីមួយៗ លើគំរូបង្ហាញក្នុង វគ្គសិក្សាខ្លីផងដែរ ដោយលើសពីនេះគឺការត្រៀមខ្លួនឲ្យបានល្អ និងការដាក់អាទិភាពលើប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕ សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹម15$ មុនថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។  ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័​រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ” និងរើសយក ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក ជ្រើសយក វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ” និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ឬធ្វើការកក់សំបុត្រជាមុន ដោយគ្រាន់តែធ្វើការចុះឈ្មោះ តាមវិធីខាងលើ និងផ្ញើប្រាក់ជូនក្រុមការងារយើងជាមុន តាមរយៈ Wing (077 888 067) ឬABA bank (000318913) នោះក្រុមការងារនឹងប្រគល់សំបុត្រជូនលោកអ្នកនៅក្នុងថ្ងៃកម្មវិធី។​ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

Share

  មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំសន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី២ នៅថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ Ian Findlay សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត តំណាងមហាវិទ្យាល័យឱសថសាស្រ្តនានា តំណាងក្រុមហ៊ុន តំណាងសហគ្រាសផលិតឱសថ ឱសថការី សាស្រ្តាចារ្យបង្រៀន និងនិស្សិតយ៉ាងច្រើនកុះករ។ សន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើបទបង្ហាញ និងការតាំងបង្ហាញនូវ Research Poster ដែលជាគ្រឹះដ៏សំខាន់នៃសន្និសីទនេះ។ សន្និសីទនេះ មានការធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវចំនួន១៤ និងការបង្ហាញ Research Posters ចំនួន១០ ដែលផ្តោតសំខាន់ទៅលើប្រធានបទចំនួន៥គឺ៖ ឱសថមានប្រភពពីធម្មជាតិ សុខភាពសាធារណៈ ផលិតផលឱសថ ការអប់រំផ្នែកឱសថសាស្រ្ត និងចំណេះដឹងក្នុងការប្រើប្រាស់ឱសថដើម្បីព្យាបាល។ មហាវិទ្យាល័យឱសថសាស្រ្ត សូមអបអរសាទរដល់និស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងបានធ្វើបទបង្ហាញដោយជោគជ័យនូវអត្ថបទស្រាវជ្រាវចំនួន៩ និងResearch Posters ចំនួន១០។ ហើយក៏សូមចូលរួមអបអរសាទរផងដែរដល់ជ័យលាភីទាំង៦ក្រុម ដែលបានទទួល Best Paper Award និង Best Poster Award។  មហាវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកគ្រប់រូបនៃគណៈកម្មការរៀបចំ និងនិស្សិតស្ម័គ្រចិត្ត ដែលបានខិតខំអស់ពីកំលាំងកាយចិត្តដើម្បីរៀបចំសន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី២ នេះឡើងប្រកបដោយភាពជោគជ័យ និមោទនភាព។ --------------------- The Second Pharmaceutical Research Conference Faculty of Pharmacy of University of Puthisastra (UP) held the 2nd Pharmaceutical Research Conference on the 8th and 9th of December 2018 with participation from Prof. Ian Findlay President and Vice-Chancellor of University of Puthisastra, representatives from schools of pharmacy, representatives from pharmaceutical companies and industries, pharmacists, lecturers and students from different schools. This conference was prepared to promote the research activities in University of Puthastra and Cambodia through oral presentations and research poster presentations which are the keystone of this conference. There were 14 research articles and 10 research posters presentations in 5 focused tracks: Pharmacognosy, Public Health, Pharmaceuticals, Pharmacy Education and Ethnopharmacology. Faculty of Phamacy would like to congratulate UP pharmaceutical students on their contributions in the research activities, their 9 research presentations, and their 10 research poster presentations during the conference and also congratulate the 6 teams who won the best paper awards and best poster awards. Faculty of Pharmacy would like to wholeheartedly thank organizing committee and volunteers for their efforts and commitment to hold 2nd pharmaceutical research conference with great success and pride.   

Share

  សេចក្តីជូនដំណឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន៤គឺ ១. Ms Thea ២. Yusa Shop ៣. Ratha Online Shop ៤.សុខភាព និងសម្រស់ Beauty Sop បានកំពុងផ្សព្វផ្សាយផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ X-BOOSTER ផលិតនៅប្រទេសបារាំងគ្មានអាសយដ្ឋានរោងចក្រផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ គណនីទាំង៤ ខាងលើបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធ្វើឲ្យរួមភេទបានយូរជាងមុន និងធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន ស្បែកស្អាត និងក្មេងជាងវ័យ ប៉ូវក្រលៀន និងបង្កើនអ័រម៉ូន ជួយឲ្យសរសៃឈាមរត់ទៅចិញ្ចឹមសរីរាង្គបានល្អ កាត់បន្ថយស្រេ្តស។ល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាសនិងប៉ះពាល់ដល់សុខភាពសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ X-BOOSTER ហើយក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីមួយចំនួនខាងលើនេះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថបំប៉នសុខភាពផ្លូវភេទបុរសឈ្មោះ X-BOOSTER ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៨៦៦ ៧៦០។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងសច្ចាប្រណិធាន សម្រាប់និស្សិតឱសថសាស្រ្ត ឆ្នាំទី២ ជំនាន់ទី៧។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដាស់តឿននិស្សិតដែលទើបចាប់ផ្តើមអនុវត្តក្នុងមន្ទីរពិសោធន៍ និងនិស្សិតដែលនឹងចាប់ផ្តើមអនុវត្តជំនាញគ្លីនិកនៅតាមកន្លែងចុះកម្មសិក្សានៅឆ្នាំបន្តបន្ទាប់ អំពីសេចក្តីត្រូវការទាក់ទងនឹងវិន័យ ក្រមសីលធម៌ និងមេត្តាធម៌ និងព្រមទាំងការអនុវត្តន៍នៅក្នុងសង្គមការងារជាក់ស្តែងជាមួយអ្នកជំងឺ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្សេងៗទៀត ដើម្បីធានាឲ្យបាននូវសុខុមាលភាពរបស់ប្រជាជន។ ពិធីនេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ Ian Findlay សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរស ថ្នាក់ដឹកនាំមហាវិទ្យាល័យមហាវិទ្យាល័យឱសថសាស្រ្ត សាស្រ្តាចារ្យ និងនិស្សិតឱសថសាស្រ្ត ឆ្នាំទី២ ចំនួន៨១នាក់។

Share

លក្ខខណ្ឌ/សំបុត្រ៖  មិនគិតថ្លៃ ផ្តល់ការពិនិត្យសុខភាពដោយ៖ សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងដោយ៖ Manulife Cambodia សហការជាមួយ Healthtime Pro  ទីតាំង៖  -   ក្នុងបរិវេណប៉ែកខាងលិចនៃសួនច្បារព្រះរាជដំណាក់ (ក្រោយព្រះអង្គចេកព្រះអង្គចម) នៅទីក្រុងសៀមរាប -   ស្តង់គ្រួសារ និងមិត្តសំឡាញ់ ប្រទេស៖ កម្ពុជា តារាងពេលវេលាពិនិត្យសុខភាព៖ -   ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៧ ល្ងាច -   ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៧ ល្ងាច ការពិនិត្យរួមមាន៖ -   វាស់សម្ពាធឈាម -   វាស់កម្រិតជាតិស្ករ  -   បកស្រាយលទ្ធផល និងពិគ្រោះយោបល់។ ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុន Manulife Cambodia សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) សម្របសម្រួលដោយក្រុមការងារ Healthtime Pro ក៏នឹងចូលរួមផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនទៅដល់សាធារណជន ក៏ដូចជាអ្នកចូលរួមទាំងអស់ផងដែរ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាពបេះដូង និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ គួរបញ្ជាក់ថា ការពិនិត្យសុខភាពនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីវេលាម៉ោង ៤រសៀល ដល់ម៉ោង ៧ ល្ងាច និងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែម  សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ៖ ០៦៩ ៨៨៨ ៩៥៩/ ០៧៧ ៨៨៨ ០៧៦ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ អង្គការសកម្មភាពយុវជនកម្ពុជា និងគ្លីនិកភ្នែកភ្នំពេញនឹងមានការផ្តល់ជូនកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃ។ កម្មវិធីរយៈពេល ១សប្តាហ៍ពេញនេះត្រូវបានស្ថាបនាខ្លួនឡើងតាមរយៈជំនួយឧបត្ថម្ភពី ក្រុមហ៊ុន Korea Electric Power និងអង្គការ Better World ក្រោមគម្រោងមួយដែលមានឈ្មោះថា “យើងស្រលាញ់ភ្នែក”។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាជនខ្មែរដែលខ្វះខាតថវិកា ហើយត្រូវការ ការពិគ្រោះ ការពិនិត្យ ការព្យាបាល និងការវះកាត់ភ្នែកដោយមិនមានការចំណាយថវិកា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងទទួលបានការអញ្ចើញបានចូលរួមពី វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកជាច្រើនរូប អាជ្ញាធរមូលដ្ឋាន និងអ្នកជំងឺភ្នែកតាមបណ្តាខេត្តក្រុងនានា ដោយក្នុងនោះយើងរំពឹងទុកថា នឹងមានការចូលរួមពីអ្នកជំងឺភ្នែកចំនួន ៥០០នាក់ដែលនឹងទទួលបានការពិនិត្យ និងព្យាបាលភ្នែក ហើយក្នុងនោះផងដែរអ្នកជំងឺភ្នែកចំនួន ៥០នាក់ នឹងទទួលបានការវះកាត់ដោយមិនចំណាយប្រាក់។  សកម្មភាពសំខាន់ៗក្នុងព្រឹត្តការណ៍ យើងស្រលាញ់ភ្នែក មានដូចជា៖ •​​ ផ្តល់ការវះកាត់ភ្នែកដោយឥតគិតថ្លៃដល់អ្នកជំងឺដែលបានចុះឈ្មោះ • ផ្តល់ការពិគ្រោះយោបល់ពីបញ្ហាភ្នែក • ផ្តល់ការពិនិត្យ និងថ្នាំព្យាបាលភ្នែកដល់អ្នកជំងឺ។ គ្លីនិកភ្នែកភ្នំពេញ ដែលជាដៃគូរសហការណ៍សម្រាប់គម្រោងនេះ ជាមជ្ឈមណ្ឌលថែរក្សាភ្នែកល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបើកឲ្យដំណើរការចាប់តាំងពីខែ សីហា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់បញ្ហាភ្នែករបស់ប្រជាជនកម្ពុជា តាមរយៈការបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ពិនិត្យ និងព្យាបាល ព្រមទាំងមានបុគ្គលិកជំនាញៗជាច្រើនរូបដូចជា គិលានុប្បដ្ឋាយិកាឯកទេសភ្នែក និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលដោយប្រើប្រាស់ថ្នាំ ដោយប្រើឡាស៊ែរ និងដោយការវះកាត់។ គួរបញ្ជាក់ថា វេជ្ជបណ្ឌិត ហេង សុផល ជាគ្រូពេទ្យឯកទេសជាន់ខ្ពស់ផ្នែកកញ្ចក់ភ្នែក និងបញ្ចាំងឡេស៊ែរភ្នែកម៉្ញូប ប្រចាំគ្លីនិកភ្នែកភ្នំពេញ និងបានបញ្ចប់ការសិក្សានៅមន្ទីរពេទ្យ Massachusetts Eye and Ear Infirmity សាលារៀន Harvard Medical School នៅក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕

Share

  ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ នៅសហសាលសម្ដេចតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល។  Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៍របស់ លោក សុខហ៊ី បានឲ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។  ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវឲ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយឲ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឲ្យបានល្អ។ កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក កែវ ឡង់ឌី (ស្ថាបនិក Baby Outlet) កញ្ញា រិទ្ធី លំអរពេជ្រ (ស្ថាបនិក បុណ្យភូមិ) លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក ទំព័រ រៀនថត) និង លោក អ៊ុក ព្រំសុដន ដែលឆ្លាប់និយាយនៅ TED Talks និងបានបង្កើតក្រុមហ៊ុនរបាំភេទទី៣ ដំបូងគេនៅកម្ពុជា។  មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន Khmer Beverage ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ និង Grab ជាដៃគូមធ្យោបាយធ្វើដំណើរផ្ដាច់មុខ ក្នុងកម្មវិធីនេះ។ លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសដូចជាដបទឹក និងកាតាប ដោយ វិធីទិញសំបុត្រតាម online៖ https://ignite4.eventbrite.com/ ឬ តាមទូរស័ព្ទ 015 971789 / 011 249899 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Phnom Penh។

Share

ចំពោះនិស្សិតវេជ្ជសាស្ត្រ ពិតជាសំណួរសំខាន់ និងត្រូវ​ចំណាយពេលយូរបន្តិចដើម្បីឆ្លើយនូវសំណួរនេះ។ ហេតុនេះ ហើយនាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមការងារ ហេលស៍ថាម ប្រូ បានបង្កើត កម្មវិធី Medicine Talk ក្រោមចំណងជើងថា “និយាយជាមួយសិស្សច្បង ពីដំណើរជីវិតជានិស្សិតវេជ្ជសាស្ត្រឯកទេស” កម្មវិធី​ Medicine Talk បង្កើតឡើងក្នុងគោលបំណងធំ​ចំនួន ២៖ ការជួយតម្រង់ទិសដល់សិស្សប្អូន អាចតៀមខ្លួនដើម្បីជ្រើសរើសឯកទេសមួយ និងសាងទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូនក្នុងផ្នែកវេជ្ជសាស្ត្រ។ ​គួរបញ្ជាក់ផងដែរថា កម្មវិធី Medicine Talk ប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត ពេញមួយព្រឹកចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង១២រសៀល ដោយមានការសហការឧបត្ថម្ភពីផលិតផល Coxil និងមានការចូលរួមពីសំណាក់និស្សិតវេជ្ជសាស្រ្ត ចំនួនប្រមាណ៦០​នាក់ ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗដូចជា សាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត​ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាដើម។  Medicinie Talk ប្រព្រឹត្តិទៅយ៉ាងរលូនក្រោមសកម្មភាព ចំនួន២សំខាន់ៗ៖ ១. ការចែករំលែកបទពិសោធន៍ពីសិស្សច្បងចំនួន១០​រូប ដែលមានឯកទេសផ្សេងៗគ្នា ទាក់ទងនឹងចំណុចសំខាន់ៗមួយចំនួនដើម្បីយកពិចារណា ក្នុងការសម្រេចចិត្តជ្រើសរើសឯកទេសមួយដែលសាកសមនឹងខ្លួនឯងពិតប្រាកដ​ ការត្រៀមខ្លួនដើម្បីប្រលងជាប់ឯកទេស​នោះ។ ២.​​ ការជួបពិភាក្សាផ្ទាល់ជាមួយសិស្សច្បង ដែល​សិស្សប្អូនមានឱកាស​សាកសួរបន្ថែមលើឯកទេសដែលស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ ជាពិសេសលើចំណុចគួរធ្វើ និងមិនគួរធ្វើអំឡុងពេលជានិស្សិតឯកទេស។ សិស្សច្បងបានចែករំលែកបទពិសោធន៍ល្អៗជាច្រើន និងបន្សល់ទុកនូវសំនួរមួយចំនួនដើម្បីឲ្យសិស្សប្អូនយកទៅពិចារណា៖ “តើជីវិតបែបណា ដែលយើងបានទៅ​ថ្ងៃអនាគត?” “តើការងារប្រភេទណា ដែលយើងចង់ធ្វើ?”។ នៅមានចំណុចសំខាន់ៗជាច្រើនទៀត ចំពោះអ្នកមិនបានចូលរួមកម្មវិធី Medicine Talk​ លើកនេះ អាចរងចាំមើលវីដេអូសង្ខេបអំពីកម្មវិធីបន្ថែមទៀត ក្នុងទំព័រហេ្វសបុករបស់ Healthtime Pro។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro អូ!!! វីដេអូខាងក្រោមនេះ ជាចំណាប់អារម្មណ៍និស្សិតចំពោះកម្មវិធី Medicine Talk តោះស្តាប់ពួកគាត់ទាំងអស់គ្នា... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top