- Jun 05, 2017 |
- 7 years ago |
- 5.8K views
កង្វះអុកស៊ីសែន ដកដង្ហើមលើទារក
និយមន័យ មូលសញ្ញានៃការស្លាប់ភ្លាមៗរបស់ទាក (SID) ត្រូវបានផ្តល់អត្ថន័យថា ជាការស្លាប់របស់ទារកមានអាយុក្រោម១ឆ្នាំ ដែលសំណល់សាកសពមិនអាច ពន្យល់បាន បន្ទាប់ពីករណីសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ និងល្អិតល្អន់មួយ រួមជាមួយនឹងការវះសាកសពពិនិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមរបស់ទារកត្រូវបានផ្តល់អត្ថន័យថា ជាការមិនអាចពន្យល់បាន នូវការបញ្ឈប់ភ្លាមៗនៃការដកដង្ហើមក្នុងរយៈពេល២០វិនាទី ឬច្រើនជាងនេះ ឬក៏មិនមានការដកដង្ហើមរយៈពេលខ្លី រួមជាមួយនឹងការចុះខ្សោយនៃចង្វាក់បេះដូង ឬកង្វះអុកស៊ីសែននៅក្នុងសរសៃឈាម ភាពស្លេកស្លាំង និងមានឬគ្មានការចុះខ្សោយនៃសាច់ដុំបេះដូង។ ពាក្យថាកង្វះអុកស៊ីសែនដកដង្ហើមលើទារក ជាទូទៅគឺសំដៅលើទារកដែលមានអាយុក្រោម ៣៧អាទិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមលើទារក កើតមិនគ្រប់ខែ ត្រូវបានគេផ្តល់អត្ថន័យថា ជាការបញ្ឈប់ការដកដង្ហើមនៅពេលចុងក្រោយ និងភ្លាមៗយ៉ាងតិច ២០វិនាទី ឬរួមជាមួយនឹងដំណើរការនៃការដើរ របស់បេះដូងចុះខ្សោយ ឬជាមួយនឹងកង្វះអុកស៊ីសែន (Cyanosis) ចំពោះទារកដែលមានអាយុតិចជាង ៣៧អាទិត្យ។ តើអ្វីខ្លះដែលជាកត្តាហានិភ័យ ធ្វើឲ្យមានកង្វះអុកស៊ីសែនដកដង្ហើមលើទារក? ការសិក្សាស្រាវជ្រាវបន្តបន្ទាប់បានបង្ហាញថា កត្តាស្លាប់ភ្លាមៗលើទារកតូចៗ ច្រើនកើតមានយ៉ាងច្រើនលើទារកភេទប្រុស ហើយកើតមាននៅរដូវត្រជាក់ ច្រើនជាងនៅរដូវក្តៅ។ កត្តាហានិភ័យដទៃទៀត ដែលបង្កើនការស្លាប់ភ្លាមៗរបស់ទារក មានដូចជា៖ ផ្សែងបារី គ្រែដេករួមគ្នា កន្លែងគេងរួមគ្នា ការគេងប្រជ្រៀតគ្នា ឬក៏ក្បាលទារក ត្រូវបានគ្របដោយកម្រាលគ្រែ ឬកម្រាលពូកដែលធូរៗ ឬក៏បណ្តាលមកពីភួយដណ្តប់គ្របលើក្បាលទារក។ ការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់បានដាក់សំណើ ពីរបៀបបំបៅដោះ និងការជ្រើសរើសប្រភេទក្បាលដោះមកបំបៅ អាចបន្ថយបាននូវហានិភ័យនៃជំងឺកង្វះអុកស៊ីសែនដកដង្ហើមស្លាប់ភ្លាមៗលើទារក។ តើអ្វីទៅជារោគវិនិច្ឆ័យនៃជំងឺកង្វះអុកស៊ីសែនដកដង្ហើមលើទារក? • ការសិក្សាលើប្រវត្តិអ្នកជំងឺ • ការស្លាប់ភ្លាមៗរបស់ទារកបង្ហាញសំណល់សាកសពដែលមិនអាចទាយទុកមុនបាន មិនអាចបង្ការទុកមុនបាន និងមិនអាចពន្យល់បាន ទារកមានសុខភាពល្អ ដោយពុំមានរោគសញ្ញាព្រួយបារម្ភ ឬជំងឺអ្វីមួយកើតមាន ពីមុនមកឡើយ។ • ការស្លាប់របស់ទារកភ្លាមៗ នៅពេលដែលទារកកំពុងគេងលក់។ • ដូចបានគិតទុក ទារកស្ងៀមស្ងាត់ ពុំមានការស្រែកយំ។ • ទារកបង្ហាញពីការលូតលាស់ និងវិវឌ្ឍល្អ របបអាហារធម្មតា។ • ទារកខ្លះមានបញ្ហាបន្ទាប់បន្សំផ្នែកផ្លូវដង្ហើមខាងលើ ឬក៏ចង្កោម ដែលជាសញ្ញានៃជំងឺក្រពះ ពោះវៀន ដែលបណ្តាលមកពីវីរុស សាំងស៊ីស្យាលវីរុស (Respiratory Syncytial Virus) ក្នុងរវាង ២សប្តាហ៍មុន សញ្ញានៃការស្លាប់ភ្លាមៗរបស់ទារក (SIDS)។ • ស្លាប់ភ្លាមៗរបស់ទារកដោយពុំមានការរំពឹងទុក (Sudden Unexpected Infant Death: SUID) គឺជាពាក្យមួយ ដែលជាទូទៅ គេប្រើនៅពេលដែលមានការស្លាប់របស់ទារក ក្នុងកាលៈទេសៈ ដែលមានការកើតឡើងភ្លាមៗ និងពុំមានការរំពឹងទុក ។ • មូលហេតុជាច្រើននៃការស្លាប់របស់ទារកអាចកំណត់បានតាមរយៈដំណើរការ ការប្រមូលព័ត៌មាន និងការធ្វើតេស្តបែបវេជ្ជសាស្រ្តដ៏ស្មុគស្មាញ រួមនឹងការតាមដានយ៉ាងជាក់លាក់។ ការព្យាបាល និងការគ្រប់គ្រង ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅកន្លែងសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំពោះទារកដែលរកឃើញថាមានការឈប់ដំណើរការរបស់បេះដូង និងផ្លូវដកដង្ហើម អាទិភាពទីមួយគឺ ធ្វើការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នផ្នែកផ្លូវដង្ហើម ការដកដង្ហើម ចរន្តឈាមរត់ និងការតាមដានផ្នែកវេជ្ជសាស្រ្ត ក្រោមការយកចិត្តទុកដាក់ របស់អ្នកជំនាញ ផ្នែកសង្គ្រោះបន្ទាន់វេជ្ជសាស្រ្ត។ ការពិនិត្យតាមដាននេះរួមមាន ៖ -ដាក់ទារកក្នុងស្ថានភាពសង្គ្រោះ ដេកផ្ងារ ស្ថានភាពទម្រេតក្បាលខ្ពស់ជាងដងខ្លួន កម្តៅរបស់ទារក និងពិនិត្យយ៉ាងម៉ត់ចត់នូវតំណទុយោប្រសិនបើមាន។ -ប្រភេទគ្រែ ឬគ្រែកូនង៉ែត ត្រូវពិនិត្យក្រែងមានការខ្វះចន្លោះ។ -ពិនិត្យលើស្ថានភាពសំលៀកបំពាក់ ពូក កម្រាលពូក ក្រែងលោគ្របលើមុខទារក។ -តុក្កតាដែលទារកលេង ខ្នើយកើយ ខ្នើយអោប ឬវត្ថុដទៃទៀតដែលអាចជាមូលហេតុធ្វើឲ្យមានការស្ទះដង្ហើម។ --លក្ខខណ្ឌខ្យល់អាកាសនៅក្នុងលំនៅដ្ឋាន កម្តៅក្នុងបន្ទប់ដែលទារកនៅ មុនពេលមានសញ្ញាកង្វះអុកស៊ីសែន ប្រភេទខ្យល់បក់ចេញចូល និងចរន្តខ្យល់ក្តៅ ក្នុងបន្ទប់។ -វត្តមាននៃក្មេងដទៃទៀត ឬមានអ្វីផ្សេងៗទៀត។ -ប្រតិកម្មឆ្លើយតបជាមួយអ្នកថែទាំទារក និងអ្វីៗផ្សេងទៀតដែលមាននៅកន្លែងកើតហេតុ។ នៅក្នុងអគារសង្គ្រោះបន្ទាន់ និងក្រោយព្រឹត្តិការណ៍ដែលមើលឃើញច្បាស់នូវការគំរាមកំហែងអាយុជីវិត គឺត្រូវមានការថែទាំ រួមមាន ការជួយធ្វើឲ្យទារកមានលំនឹងទូទៅ។ អ្នកជំងឺគួរទុកនៅកន្លែងដែលមានម៉ាស៊ីនតាមដានបេះដូង និងចង្វាក់ដង្ហើម រួមទាំងកម្រិតអុកស៊ីសែនក្នុងឈាម។ កង្វះជាតិស្ករក្នុងឈាម អាចនឹងមិនកើតមាន ឬកើតមានភ្លាមៗ ជាមួយជំងឺកង្វះអុកស៊ីសែនដកដង្ហើមលើទារក។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសផ្នែករោគកុមារ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share