-
Sep 02, 2017
|
-
7 years ago
|
-
16K views
ជាទូទៅ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមាន ៖ លេប និង ចាក់ ហើយគ្រូពេទ្យ និងចេញវេជ្ជបញ្ជាទៅតាមអ្នកជំងឺម្នាក់ៗ (អាចលេប ឬ ចាក់? ប្រភេទថ្នាំអ្វី?)
ខាងក្រោមនេះ ជាការរៀបរាប់ខ្លះៗអំពីថ្នាំ សម្រាប់បងប្អូនមិត្តអ្នកអានយល់ដឹងបន្ថែម។
ប្រភេទថ្នាំគ្រាប់សម្រាប់អ្នកជំងឺទឹកនោមផ្អែម
1-Biguanides (Metformine/ Glucophage):
សកម្មភាពថ្នាំ : បន្ថយការផលិតជាតិស្ករនៅក្នុងថ្លើម, បង្កើនប្រសិទ្ធភាពធ្វើការអាំងស៊ុយលីននៅសាច់ដុំ
ផលរំខាន : ចង្អោរ ឆ្អល់ឬចុកពោះ ឬ រាគ
ហាមប្រើចំពោះអ្នកជំងឺមាន : ខ្សោយតម្រងនោម ថ្លើម និងបេះដូង ជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ
ផលល្អ : មិនចុះជាតិស្ករជ្រុលនៅពេលប្រើវាតែឯង ធ្វើឲ្យចុះទម្ងន់ ខ្លាញ់ និងបញ្ចុះជាតិស្ករក្រោយអាហារ...។
2-Sulphonylureas [ Glibenclamide/Gliclazide(Diamicron)/ Glimepiride(Amaryl) ]:
សកម្មភាពថ្នាំ : បង្កើនការបញ្ចេញអាំងស៊ុយលីនពីកោសិការបស់លំពែងចូលទៅក្នុងចរន្ដឈាម
ផលរំខាន : អាចចុះជាតិស្ករជ្រុល ញ៉ាំច្រើន ឡើងទម្ងន់ តឹងក្រហាយក្រពះ កន្ទួលរមាស់ ហើម
ហាមប្រើចំពោះអ្នកជំងឺមាន: ទឹកនោមផ្អែមប្រភេទទី1 ស្រ្តីមានផ្ទៃពោះ ឬ បំបៅកូនដោយទឹកដោះ
ប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺមានបញ្ហា : តម្រងនោម និងថ្លើម
ផលល្អ : បញ្ចុះជាតិស្ករបានល្អ
3-Thiazolidinediones (Pioglitazone)
សកម្មភាពថ្នាំ : ជួយបង្កើនថាមពលអាំងស៊ុយលីន ដើម្បីចាប់យកស្ករក្នុងឈាមចូលទៅក្នុងកោសិកាសាច់ដុំ ជាលិកាខ្លាញ់ និងថ្លើម។ កាត់បន្ថយការបញ្ចេញជាតិស្ករពីថ្លើម
ផលរំខាន : ឡើងទម្ងន់ ការចាល់ជាតិទឹក ស្លេកស្លាំង និងឈឺក្បាល
ហាមប្រើចំពោះអ្នកជំងឺមាន : ខ្សោយបេះដូង ស្រ្តីមានផ្ទៃពោះ ឬ បំបៅកូនដោយទឹកដោះ
ផលល្អ : មិនធ្វើឲ្យចុះជាតិស្ករជ្រុលនៅពេលប្រើវាតែឯង។
4-Alpha-Glucosidase inhibitor: Acarbose, Voglibose
សកម្មភាពថ្នាំ : ជួយបន្ថយការបឺតស្រូបជាតិស្ករពីចំណីរអាហារនៅក្នុងពោះវៀន
ផលរំខាន : រាគរូស ឆ្អល់ពោះ ឬ ចុកពោះ
ផលល្អ: ជួយបញ្ចុះជាតិស្ករក្រោយអាហារបានល្អ
5-DPP4 រឺ GLP1 (ប្រភេទចាក់) inhibitor (Sitagliptin,Linagliptin,Liraglutide, Semaglutide)
សកម្មភាពថ្នាំ : បង្កើនការបញ្ចេញអាំងស៊ុយលីន
ផលល្អ : មិនធ្វើឲ្យចុះជាតិស្ករជ្រុល មិនសូវឃ្លាន ស្រកទម្ងន់បានល្អ
ផលរំខាន : អាចមានជំងឺរលាកប្រព័ន្ធដង្ហើមផ្នែកខាងលើ
6-អាំងស៊ុយលីន
អាំងស៊ុយលីន គឺជាថ្នាំចាក់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ដែលអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់មនុស្ស។ អាំងស៊ុយលីនមាន ៣ប្រភេទ ដោយអាស្រ័យលើវេជ្ជបណ្ឌិតនឹងប្រាប់អ្នកថា តើប្រើនៅពេលណា? ប្រភេទអ្វី? ចំនួនប៉ុន្មាន?ដែលគួរប្រើអាំងស៊ុយលីន។
នៅពេលប្រើអាំងស៊ុយលីន យើងត្រូវគិតអំពី ៖
-របបអាហារដែលយើងគួរបរិភោគ
-ការធ្វើលំហាត់ប្រាណ
-កម្រិតជាតិស្ករក្នុងឈាម ប៉ុន្មាន។
សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖ សូមពុកម៉ែបងប្អូន ពូមីងលោកតាលោកយាយអញ្ជីញទៅពិនិត្យពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតសិន មុននឹងទិញថ្នាំតាមឱសថស្ថាននានា ដោយជៀសវាងនូវផលប៉ះពាល់ និងសុវត្ថិភាពទៅលើសរីរាង្គក្នុង ដូចជា តម្រងនោម ថ្លើម បេះដូង។ល។ ពីការពិនិត្យពិគ្រោះនេះអ្នកអាចទទូលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវយូរអង្វែងទៅថ្ងៃអនាគត។
សូមអរគុណ!
សូមអានអត្ថបទផ្សេងទៀត៖ ៧ចំណុច ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន(Diabetes Care Clinic, Phnom Penh)
Share