Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តួនាទីចម្បងរបស់គ្រូពេទ្យ គឺធ្វើការជួយសង្គ្រោះជីវិតរបស់មនុស្ស។ ជារឿយៗ ពួកគេត្រូវបានមនុស្សភាគច្រើនហៅថាជា «វីរបុរស» ព្រោះថាគ្រូពេទ្យ ជាអ្នកនាំយកគ្រោះមហន្តរាយសុខភាពចេញ និងនាំមកវិញនូវសុខភាពល្អ។ ប៉ុន្តែដូចដែលលោក Benjamin Parker បាននិយាយថា «ជាមួយនឹងអំណាចដ៏អស្ចារ្យមួយ វាតែងតែមានការទទួលខុសត្រូវមួយយ៉ាងធំធេង»។ ប្រសិនបើអ្នកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ហើយកំពុងតែអានអត្ថបទមួយនេះ ខាងក្រោមនេះ គឺជាការដាស់តឿនពីទំនួសខុសត្រូវរបស់អ្នកក៏ដូចជាទម្លាប់របស់គ្រូពេទ្យដែលជោគជ័យតែងតែប្រកាន់យក។ ប្រសិនបើអ្នក គឺជាអ្នកជំងឺ ក្រៅពីសមត្ថភាពរបស់គ្រូពេទ្យ អ្នកគួរតែស្វែងរកមើលនូវលក្ខណៈសម្បតិ្តទាំងនេះ។   ទម្លាប់ទី១៖ ស្វែងយល់ពីតម្រូវការរបស់អ្នកជំងឺ វាចាប់ផ្ដើមពីការសំឡឹងមើលអ្នកជំងឺជាមួយនឹងស្នាមញញឹមដ៏រាក់ទាក់មួយ។ បន្ទាប់មក អញ្ចើញអ្នកជំងឺឲ្យអង្គុយចុះនៅពេលដែលពូកគេបានចូលមកក្នុងបន្ទប់ពិគ្រោះជំងឺភ្លាម។ រួចហើយចាប់ផ្ដើមសួរសំណួរជាច្រើនទៅកាន់អ្នកជំងឺ។ វានឹងជាភាពងាយស្រួលមួយក្នុងការឈានទៅដល់ការសន្និដ្នាន នៅពេលដែលអ្នកជំងឺចាប់ផ្ដើមរាប់រៀបពីស្ថានភាពរបស់ពួកគេ។ គ្រូពេទ្យតែងតែធ្វើបែបនេះគ្រប់ពេលវេលា ហើយត្រូវមានភាពអត់ធ្មត់បន្តិច និងព្យាយាមស្ដាប់នូវការបកស្រាយរបស់អ្នកជំងឺ។ តាមរបាយការណ៍បានបង្ហាញថាគ្រូពេទ្យដែលកំពុងចុះកម្មសិក្សានៅមន្ទីរពេទ្យបានចំណាយពេលកាន់តែតិចជាមួយអ្នកជំងឺ និងចំណាយពេលកាន់តែច្រើននៅមុខកុំព្យូទ័ររបស់ពួកគេ។ ការដឹងពីតម្រូវការរបស់អ្នកជំងឺមានន័យថា ការយល់ដឹងអំពីជីវិតទូទៅ និងគោលដៅសុខភាពរបស់អ្នកជំងឺជាជាងគ្រាន់តែដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ ហើយវាក៏មានន័យថា អ្នក គឺជាគ្រូពេទ្យដែលមានមេត្តាធម៌។ ប្រសិនបើអ្នកជំងឺរបស់អ្នកមានបញ្ហាអ្វីមួយដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភ អ្នកមិនត្រូវធ្វើព្រងើយកន្តើយនឹងពួកគេទេ។ អ្នកគួរតែចែករំលឹកនូវក្ដីបារម្ភរបស់ពួកគេ​និងនិយាយលេងជាមួយពួកគេ។ នៅពេលដែលអ្នកបានបំពេញទម្លាប់នេះហើយ អ្នកគួរតែឈានទៅកាន់ទម្លាប់បន្ទាប់។ ទម្លាប់ទី២៖ យកចិត្តទុកដាក់ចំពោះអ្នកជំងឺ វាអាចជារឿងដ៏ពិបាកមួយ។ ជារឿយៗ អ្នកជំងឺមិនបានដឹងថាមានក្នុងខ្លួនរបស់គាត់មានបញ្ហាអ្វីមួយឲ្យច្បាស់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការសំណូមពរ និងគំនិតរបស់ពួកគេគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់អ្នកក្នុងនាមជាគ្រូពេទ្យម្នាក់។ យកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេប្រាប់ទៅកាន់អ្នក នោះអ្នកនឹងយល់ពីបញ្ហារួមរបស់ពួកគេ។ ប្រសិនបើអ្នកជំងឺរបស់អ្នកជាមនុស្សម្នាក់ដែលមានភាពមានៈតស៊ូនិងប្រកាន់ខ្ជាប់នូវផ្នត់គំនិតរបស់ពួកគេ នោះវាពិតជាមានការលំបាកបន្តិចហើយក្នុងការប្រឈមជាមួយនឹងពួកគេ។ឧទាហរណ៍ថា ប្រសិនបើពួកគេនិយាយថា “នេះ គឺជាអ្វីដែលបានកើតឡើង បន្ទាប់ពីការឈឺរបស់ពួកគេកាលពីលើកមុន” ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់នូវអ្វីដែលពួកគេបានប្រាប់។ មួយវិញទៀត ប្រសិនបើពួកគេមានអារម្មណ៍ថាមិនស្រួល នោះមានន័យថាពួកគេមានបញ្ហាអ្វីមួយហើយ ដូច្នេះ អ្នកគួរតែព្យាយាមតាមដានរកមូលហេតុទាំងនោះ។ ពួកគេអាចឆ្លងមេរោគ មានបញ្ហាផ្លូវចិត្ត ឬមានវិបត្តិផ្សេងៗ។នៅពេលដែលពួកគេនិយាយថា “ខ្ញុំបានញ៉ាំថ្នាំនេះ បន្ទាប់មកបញ្ហានេះ វាក៏បានកើតឡើង” ចូរអ្នកជឿនូវអ្វីដែលពួកគេប្រាប់ទៅ ព្រោះថាផលរំខាននៃថ្នាំមានច្រើនណាស់ ហើយអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកបានជួបប្រទះបញ្ហាទាំងនោះ។ ទម្លាប់ទី៣៖ ធ្វើការណែនាំ ពន្យល់អំពីវេជ្ជបញ្ជា និងធ្វើជាអ្នកបកប្រែសម្រាប់អ្នកជំងឺ អ្នកត្រូវដើរតួជាអ្នកបកប្រែ និងធ្វើការពន្យល់អំពីវេជ្ជបញ្ជាទៅកាន់អ្នកជំងឺ។ អ្នកមិនគួរចេញតែវេជ្ជបញ្ជាឲ្យអ្នកជំងឺរួចហើយឲ្យពួកគេទៅដោយមិនមានការណែនាំ និងពន្យល់អំពីការព្យាបាលរបស់អ្នកនោះទេ។ អ្នកត្រូវពន្យល់ទៅកាន់អ្នកជំងឺក្នុងភាសាសាមញ្ញមួយដែលពួកគេអាចយល់ពីសភាពជំងឺរបស់ពួកគេបាន។ ចំណែកឯវេជ្ជបញ្ជាថ្នាំវិញ អ្នកត្រូវប្រាប់ពួកគេអំពីផលរំខាននៃថ្នាំ ហើយថ្នាំទាំងនោះជាថ្នាំអ្វី និងប្រើសម្រាប់ព្យាបាលអ្វី។ និយាយម្យ៉ាងទៀត ក្នុងនាមអ្នកជាគ្រូពេទ្យដ៏ល្អម្នាក់ អ្នកមិនមែនត្រឹមតែជួយព្យាបាលពួកគេទេ តែអ្នកគួរតែរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងអ្នកជំងឺ និងគ្រូពេទ្យ។ នាពេលសព្វថ្ងៃនេះ ជាមួយនឹង Google និងWebMD ហើយនៅមាន apps កម្មវិធីវេជ្ជសាស្ត្រជាច្រើនដែលអ្នកជំងឺអាចធ្វើការស្វែងយល់បន្ថែមអំពីស្ថានភាពជំងឺរបស់ពួកគេ។ នៅពេលខ្លះអ្នកជំងឺមានការយល់ដឹងច្រើនគ្រាន់ដែរចំពោះបញ្ហាសុខភាពមួយចំនួន។ យ៉ាងណាមិញ ពួកគេនៅតែត្រូវការការពន្យល់ដ៏ក្បោះក្បាយមួយ មិនមែនត្រឹមតែវេជ្ជបញ្ជាមួយសន្លឹកនោះទេ។  ចំពោះសាធារណជនដែលមិនមែនជាអ្នកជំងឺរបស់អ្នក អ្នកក៏អាចពន្យល់ និងចែករំលែកអ្វីដែលបានដឹងទៅកាន់ពួកគាត់ផងដែរ ដោយគ្រាន់់តែចុច ត្រង់នេះ ។  ទម្លាប់ទី៤៖ លើកទឹកចិត្តឲ្យអ្នកជំងឺទទួលយកគំនិតរបស់គ្រូពេទ្យដទៃទៀត និយាយឲ្យច្បាស់ទៅ អ្នកជំងឺភាគច្រើនទទួលយកទស្សនៈទី២ ឬទី៣។ ពួកគេប្រហែលជាអាចទៅពិគ្រោះជាមួយគ្រូពេទ្យដទៃទៀត ឬធ្វើការស្រាវជ្រាវអំពីសភាពជំងឺ និងសុំយោបល់ពីការពិភាក្សាគ្នានៅក្នុងអ៊ីនធើណែតទៅលើការធ្វើរោគវិនិច្ឆ័យរបស់អ្នក។ ដូច្នេះ សំណួរសួរថា តើគ្រូពេទ្យដ៏ល្អម្នាក់ត្រូវធ្វើយ៉ាងដូចម្តេច? អ្នកត្រូវធ្វើការពន្យល់បកស្រាយអំពីការធ្វើរោគវិនិច្ឆ័យទៅកាន់អ្នកជំងឺ និងលើកទឹកចិត្តឲ្យពួកគេឲ្យធ្វើការពិគ្រោះជាមួយអ្នកជំនាញផ្សេងទៀត។ វាពុំមានអ្វីដែលគួរឲ្យខ្មាសនោះទេនៅពេលដែលពួកគេត្រឡប់មករកអ្នកវិញ ហើយនិយាយប្រាប់អ្នកថាមានគ្រូពេទ្យផ្សេងទៀត ថាការធ្វើរោគវិនិច្ឆ័យរបស់អ្នកគឺខុស។ ផ្ទុយទៅវិញ អ្នកត្រូវទទួលយកនូវកំហុសរបស់អ្នក ព្រោះយើងទាំងអស់គ្នាសុទ្ធតែអាចសាងកំហុស ចំណែកការប្រឆាំងនឹងកំហុសរបស់ខ្លួនឯង គឺជារឿងដ៏ឆោតល្ងង់មួយ។ អ្នកមិនត្រូវហាមឃាត់អ្នកជំងឺមិនឲ្យធ្វើការសិក្សាស្រាវជ្រាវក្នុងអ៊ីនធើណែត ឬទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដទៃទៀតនោះទេ។ នៅពេលដែលពួកគេត្រឡប់មកវិញជាមួយនឹងការរកឃើញរបស់ពួកគេ នោះគឺជាអ្វីដែលថ្មីសម្រាប់រៀនសូត្រ។ នេះហើយ គឺជាការសិក្សាដោយឥតគិតថ្លៃ។ ទម្លាប់ទី៥៖ ឲ្យតម្លៃទៅលើពេលវេលារបស់អ្នកជំងឺ អ្នកមិនត្រូវទទួលទូរស័ព្ទអំឡុងពេលដែលកំពុងពិនិត្យ ឬពិគ្រោះជំងឺឡើយ លើកលែងតែវាជាបញ្ហាបន្ទាន់ចម្បងតែប៉ុណ្ណោះ។ អ្នកត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺ ព្រោះថាពួកគេប្រហែលជាចំណាយពេលពេញមួយថ្ងៃ ដើម្បីមកជួបអ្នក។ អ្នកត្រូវលើកទឹកចិត្តពួកគេ និងគោរពនូវពេលវេលារបស់ពួកគេ។ ការឲ្យពួកគេរងចាំរយៈពេលពី១០ទៅកន្លះម៉ោងចាត់ទុកថាមិនអីទេ តែបើចាប់ពីមួយម៉ោង ឬច្រើនម៉ោងជាងនេះគឺមិនល្អឡើយ។   ទម្លាប់ទី៦៖ ត្រូវបើកចំហចំពោះជម្រើសនៃការព្យាបាលដទៃទៀត ជាថ្មីម្ដងទៀត អ្នកជំងឺមានការយល់ដឹង និងជឿជាក់លើវិធីព្យាបាលផ្សេងទៀតដែលវាមិនមែនជាបទដ្ឋានរបស់គ្រូពេទ្យ។ អ្នកត្រូវបើកចិត្តឲ្យទូលាយ នោះមិនមែនមានន័យថាបើអ្នកជាគ្រូពេទ្យវះកាត់ ការព្យាបាលគឺមានតែការវះកាត់នោះទេ។ ចូរអ្នកគិតអំពីវិធីព្យាបាលដទៃទៀតដូចជាការព្យាបាលដោយប្រើថ្នាំ ការព្យាបាលដោយចលនាជាដើម។ អ្នកត្រូវតែប្រាប់ឲ្យអ្នកជំងឺរបស់អ្នកឲ្យដឹងអំពីវិធីព្យាបាលផ្សេងទៀត និងឲ្យពួកគេជ្រើសរើសយកវិធីព្យាបាលដែលពួកគេពេញចិត្ត ឬអ្នកអាចណែនាំពួកគេឲ្យជួបអ្នកជំនាញផ្សេងទៀត។ ការដែលមានជម្រើសច្រើនមិនប្រាកដថាល្អនោះទេ ប៉ុន្តែវាអាចបង្កើនភាពជឿជាក់និងទំនុកចិត្ត នៅពេលដែលអ្នកជំងឺដឹងថាមានជម្រើសជាច្រើនក្នុងការព្យាបាល។   ទម្លាប់ទី៧៖ អ្នកត្រូវធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តលើអ្នក និងមានផែនការព្យាបាលមួយ ការចែករំលែកទំនួលខុសត្រូវ គឺជាវិធីមួយ ដើម្បីបង្កើនទំនួលខុសត្រូវ។ ក្នុងនាមអ្នកជាគ្រូពេទ្យ អ្នកមិនត្រូវទាមទារឲ្យអ្នកជំងឺធ្វើតេស្តគ្រប់យ៉ាងនោះទេ ដោយអ្នកគួរតែសួរអំពីជម្រើសរបស់ពួកគេ ព្រោះថាការធ្វើបែបនេះអាចធ្វើឲ្យពួកគេមានទំនុកចិត្ត។ បើយោងតាមការសិក្សារបស់វិទ្យាស្ថានវេជ្ជសាស្ត្របានបង្ហាញថាជាង ២០០ពាន់លានដុល្លារត្រូវបានចំណាយជារៀងរាល់ឆ្នាំទៅលើការធ្វើតេស្តដែលមិនចាំបាច់។ ពេលខ្លះអ្នកជំងឺអាចដឹងថាការធ្វើតេស្តមួយដែលពួកគេត្រូវការ ទោះបីជាវាជាតេស្តដែលមិនចាំបាច់មួយក៏ដោយ អ្នកគួរតែធ្វើជូនពួកគេ ព្រោះថាពេលខ្លះការគិត ឬអារម្មណ៍របស់ពួកគេគឺអាចត្រូវ។ រឿងផ្សេងទៀតដែលធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តលើអ្នកនោះ គឺការមានផែនការក្នុងការព្យាបាលដ៏ច្បាស់លាស់មួយ។ ទោះបីជាអ្នកជំងឺ ជាអ្នកជ្រើសរើសយកវិធីព្យាបាលណាមួយដែលពួកគេពេញចិត្តក៏ដោយ ក៏ដំណើរការនៃការព្យាបាលគួរតែធ្វើតាមផែនការ។​ អ្នកត្រូវពន្យល់ទៅកាន់អ្នកជំងឺ បើពួកគេជ្រើសយកការព្យាបាលបែបនេះ បន្ទាប់អ្នកនឹងអាចធ្វើអ្វី ហើយលទ្ធផលដែលបានពីការព្យាបាលមានអ្វីខ្លះ។ បើលទ្ធផលនោះ គឺអវិជ្ជមាន អ្នកនឹងធ្វើអ្វីបន្តតែបើលទ្ធផលនៃការព្យាបាលមានភាពវិជ្ជមានវិញ តើអ្នកគួរតែធ្វើអ្វីទៀត។ មិនថាមានរឿងអ្វី អ្នកត្រូវតែបង្ហាញអំពីជំនឿចិត្តក្នុងការផ្ដល់ជូននូវការព្យាបាលដ៏ល្អបំផុតមួយដល់អ្នកជំងឺ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

Share

ឡាបូបង្កកំណើតកូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ទទួលពានរង្វាន់គុណភាពល្អបំផុត កំរិតអន្តរជាតិ នៅប្រទេសស្វីស! (ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបាននាំចូលនូវបច្ចេកវិទ្យាបង្កកំណើតកូន ក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice) នៅទីក្រុង Luzern ប្រទេសស្វីស។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។   លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានអញ្ជើញទៅ ទទួលជ័យលាភីនេះដោយផ្ទាល់បានឲ្យដឹងថា មន្ទីរសំរាកព្យាបាលកម្ពុជា មានកិត្តិយសទទួល បាននូវពានរង្វាន់នេះ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបួនចំណុច ដែលកំណត់ដោយគណៈកម្មការ វាយតំលៃរូមមាន៖ ១៖ កេរ្តិ៍ឈ្មោះល្អរបស់មន្ទីរសំរាកព្យាបាល កម្ពុជា និងការជឿទុកចិត្តពីសំណាក់អ្នកជម្ងឺជាតិ និង អន្តរជាតិ ។ ២៖ វិធីសាស្ត្រព្យាបាលមានប្រសិទ្ធិភាព និងសុវត្ថភាពខ្ពស់ ។ ៣៖ គ្រូពេទ្យឯកទេស និងបុគ្គលិកជំនាញគ្រប់ផ្នែក បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។ ៤៖ បំពាក់ដោយបរិក្ខាពេទ្យទំនើបចុងក្រោយ ។ សូមគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់មកដល់ មន្ទីរសំរាកព្យាបាលកម្ពុជានេះ គណៈកម្មការមិនត្រឹមតែ ផ្តោតលើលក្ខខណ្ឌវិនិច្ឆ័យ ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែដោយសាតែ មន្ទីរសំរាកព្យាបាលកម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដែលកើតចេញពីការលំបាក មានកូននិងរោគស្ត្រី។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងជាការទទួលស្គាល់មន្ទីរសំរាក ព្យាបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពរីកចំរើន នៃវិស័យសុខាភិបាលនៅកម្ពុជា ពីស្ថាប័នអន្តរជាតិ ។ យោងតាមគណៈកម្មការរៀបចំកម្មវិធី មានស្ថាប័នពហុវិស័យចំនួន១៦០មកពី៥៨ប្រទេស ត្រូវបានជ្រើសរើស។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជាធ្លាប់មានស្ថាប័ន ធនាគារ អចលនទ្រព្យ និងរដ្ឋាករស្វ័យ យ័តកម្ពុជា ។ល។ ដែលធ្លាប់ទទួលបាននូវពានខាងលើ ដោយឡែកនេះជាលើកទី១ក្នុងវិស័យសុខា ភិបាលនៅកម្ពុជា។ ស្របពេលគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គសន្និសិទ្ធអន្តរជាតិលើកទី៣៣ របស់សមាគមន៍អឺរ៉ុប ស្តីអំពី សុខភាពបន្តពូជ និងអំប្រីយ៉ុង European Society for Human Reproduction and Embryology (ESHRE) នៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីសផងដែរ៕

Share

ដោយសារលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានការកើនឡើង  ស្របពេលដែល កម្ពុជាកំពុងមានការរីកចំរើនក្នុង វិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន ដែលមានវេជ្ជបណ្ឌិត មានឯកទេសផ្សេងគ្នាៗជាច្រើនរូប ដែលកំពុងបម្រើការ ហើយពួកគាត់សុទ្ធសឹង តែបានបញ្ចប់ការសិក្សា ជំនាញឯកទេសទាំងក្នុងស្រុកក៏ដូចជា មកពីបរទេសផងដែរ។ វិស័យទាំងពីរ បានកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ ក្នុងនោះ គ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។ គ្លីនិកអេគីប មានគោលជំហរ ក៏ដូចជាទស្សនៈវិស័យ និងក្តីបំណង ដែលមានចំនុចសំខាន់ចំនួនបីធំៗ៖ 1.    ធ្វើយ៉ាងណាលើកកម្ពស់លើវិស័យសុខាភិបាល ក៏ដូចជាឯកទេសក្រពះ ពោះវៀន ថ្លើម ឲ្យមានមុខមាត់ដូចប្រទេសជិតខាង អាចប្រៀបធៀបនឹងប្រទេសវៀតណាម ឬថៃបាន 2.    បង្កើនប្រសិទ្ធភាពឲ្យបានកាន់តែខ្ពស់ ជួយប្រជាជនខ្មែរឲ្យមានសុខភាពកាន់តែល្អ 3.    ទប់ស្កាត់ លំហូរចេញនូវ អ្នកជំងឺទៅបរទេស ដើម្បីជាការកាត់បន្ថយលុយកាក់ និងពេលវេលា ព្រោះថាបើគ្រាន់តែ ធ្វើការត្រួតពិនិត្យផ្នែក ក្រពះ ពោះវៀន ហេតុអ្វីចាំបាច់ត្រូវធ្វើដំណើរទៅ បរទេស ដែលត្រូវចំណាយទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក ហើយខាតពេលច្រើនផងដែរ។ គួរបញ្ជាក់ថា គ្លីនិកអេគីប គឺជាគ្លីនិកឯកទេសក្រពះ ពោះវៀន ថ្លើម ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ និងបានបើកដំណើរការកាលពីដើមឆ្នាំ ២០១៧។      លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានឲ្យដឹងថានៅគ្លីនិកអេគីបមានវេជ្ជបណ្ឌិត ដែលមានសមត្ថភាព លើឯកទេសជំនាញចំពោះផ្នែកមួយៗពិតប្រាកដ ដូចជាលើផ្នែកក្រពះ ពោះវៀន ដែល វេជ្ជបណ្ឌិតទាំងអស់នៅទីនោះ សុទ្ធតែបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ វេជ្ជសាស្ត្រសុខាភិបាល និងបានបន្តការសិក្សាឯកទេសពីបរទេស ដូចជា ប្រទេសបារាំង ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ លោក ស៊ីដេតបានបន្តទៀតថា «បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខា និងសំភារៈប្រើប្រាស់ យើងព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស់ »។ លោកវេជ្ជបណ្ឌិតបានបន្តថា យ៉ាងណាមិញចំពោះជំងឺទូទៅលើផ្នែក ក្រពះ ពោះវៀន សឹងតែ ៨០% គ្លីនិកអេគីបអាចធ្វើការព្យាបាលបាន ប៉ុន្តែចំពោះករណី ការវះកាត់ធំៗ ដូចជាការបើកពោះ និងការវះកាត់យកដុំសាច់ដែលមានទំហំធំពេក នោះគ្លីនីក មានដៃគូសហការជាមួយមន្ទីរពេទ្យធំៗទាំងក្នុង និងក្រៅស្រុក ព្រមទាំងមាន ក្រុមវេជ្ជបណ្ឌិតដែលមាន ទាំងជំនាញឯកទេស ខាងក្រពះ ពោះវៀន និងជំនាញខាងវះកាត់ ដើម្បីជាជំនួយដល់គ្លីនិកផងដែរ។ ក្នុងគ្លីនិកអេគីប មានវេជ្ជបណ្ឌិតផ្ទាល់ ប្រាំពីរ រូប ដែលក្នុងនោះ ៦រូបមានជំនាញឯកទេសផ្នែកក្រពះ ពោះវៀន និងឬសដូងបាត ដែលបានបញ្ចប់ការសិក្សាមកពីបរទេស និងវេជ្ជបណ្ឌិតមួយរូបទៀត ជាវេជ្ជបណ្ឌិត ជំងឺទូទៅ ដែលជាអ្នកចាត់ចែង មើលការខុសត្រូវលើជំងឺទូទៅមួយចំនួនធំ ហើយក្នុងនោះផងដែរមាន វេជ្ជបណ្ឌិតស្រី៣រូប។ នៅគ្លីនិកអេគីបផងដែរ លោកវេជ្ជបណ្ឌិតស៊ីដេត ក៏បានឲ្យដឹងថាការកំណត់តម្លៃសេវាកម្ម ព្យាបាលផ្សេងៗគឺ នៅគ្លីនិកអេគីប ភាគច្រើនផ្តោតលើ អ្នកដែលមានជីវភាពមធ្យម ដើម្បីឲ្យមានប្រជាជនទាំងអស់អាចទទួលបានសេវាព្យាបាលពីគ្លីនិកអេគីបដូចៗគ្នា។ លោកវេជ្ជបណ្ឌិត បន្តថាតម្លៃសេវាកម្មនៅទីនេះ បើធៀបនឹងតម្លៃនៅក្រៅប្រទេសគឺ នៅទីនេះចំនាយតិចជាង បីដងឯណោះ បើប្រៀបធៀបទៅនឹងបច្ចេកទេសដែលមានគុណភាព និងគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ផងដែរនោះ។ ជាចុងក្រោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងងាកមករកការព្យាបាល និងសេវាសុខភាពក្នុងប្រទេសវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                           

Share

កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ក៏ទើបតែត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃច័ន្ទ ទី៣ ខែកក្កដា កន្លងទៅថ្មីៗនេះនៅទីតាំងដដែល(ផាកកាហ្វេត្រសក់ផ្អែម) ដោយមានការអញ្ជើញចូលរួមពីសំណាក់បច្ចុប្បន្ន និងអនាគតសហគ្រិនជាច្រើនរូប។  គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចសន្ទនានៅក្នុងខែកក្កដាគឺផ្តោតទៅលើ «គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក Samdy S.Lok  អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ។ បញ្ហាប្រឈមចម្បងដែលជួបប្រទះញឹកញាប់ក្នុងពេលចាប់ផ្តើមអាជីវកម្ម និងដំណោះស្រាយក៏ត្រូវបានបកស្រាយ ក៏ដូចជាពិភាក្សារវាងវាគ្មិនកិត្តិយស ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់នៃអ្នកចូលរួមស្តាប់គ្រប់រូប ដែលជាក់ស្តែងបង្ហាញឲ្យឃើញថា កម្មវិធីនេះជាផ្នែកមួយនៃការជួយទ្រទ្រង់ដល់ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើង។ ជាថ្មីម្តងទៀត កម្មវិធីសន្ទនាក៏នឹងមានវត្តមានជាថ្មីម្តងទៀតជារៀងរាល់ខែ។ កុំភ្លេចតាមដានជាមួយគ្នា ថាតើសម្រាប់ខែបន្ទាប់នឹងផ្តោតទៅលើប្រធានបទអ្វី? មានវត្តមានវាគ្មិនកិត្តិយសពីខាងណាខ្លះ? 

Share

ធ្លាប់គិតថា តួនាទីដែលចាំបាច់បំផុតសម្រាប់ឱសថការីម្នាក់ គឺការផ្តល់ជូននូវឱសថដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពជូនដល់អតិថិជន ហើយក៏តែងតែរីករាយ នៅពេលដែលឃើញគាត់បានជាសះស្បើយពីបញ្ហាសុខភាពដែលបាន និងកំពុងជួបប្រទះ។  ក្រោយពីមើលវីដេអូនេះហើយពិតជា INSPIRED…​ ក្នុងនាមជាឱសថការីមួយរូប អ្វីដែលយើងត្រូវចាប់អារម្មណ៍នោះ គឺតម្រូវការពិតប្រាកដរបស់ពួកគាត់។ ក្រៅពីការផ្តល់ជូននូវថ្នាំ ដែលអាចជួយពួកគាត់បានហើយ វាជាការចាំបាច់ក្នុងការផ្តល់នូវដំបូន្មានល្អៗ ការយកចិត្តទុកដាក់ រួមនឹងមានទំនាក់ទំនងល្អ ជាមួយនឹងពួកគាត់… ក្តីបារម្ភ និងការយកចិត្តទុកដាក់ ប្រៀបបានជាកម្លាំងចិត្ត និងថ្នាំពិសេស ដែលមិនងាយរកបានបន្ថែមលើប្រសិទ្ធភាពនៃឱសថដែលអ្នកបានផ្តល់ជូនផងដែរ… ឱសថការីគ្រប់រូប កុំភ្លេចមើលវីដេអូនេះណា៎…

Share

អំពីការសិក្សា និងការងារ កញ្ញា ពៅ ច័ន្ទលក្ខិណា កំពុងបម្រើការងារជាប្រធានផ្នែកឱសថកម្មវិធី (នៃការិយាល័យបច្ចេកទេស)នៅឃ្លាំងឱសថកណ្តាល និងជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(បញ្ចប់ឆ្នាំ២០១៤) ហើយក៏បានប្រលងចូលក្របខណ្ឌនៅក្នុងឆ្នាំ២០១៤ដូចគ្នា។ អំពីបទពិសោធន៍ក្នុងការប្រលងក្របខណ្ឌក្រសួងសុខាភិបាល ការត្រៀមមុនប្រលង មើលរំលឹកមេរៀនដែលបានរៀនចាប់ពីឆ្នាំទី២មកជាការល្អ និងត្រូវរៀនបន្ថែមនូវចំណេះដឹងទូទៅនៃសង្គម និងសេវានានាក្នុងវិស័យសុខាភិបាល ក្នុងអំឡុងពេលប្រលង •យកភ្ជាប់នូវឯកសារសម្គាល់ខ្លួនសម្រាប់ចូលរួមការប្រលង •យកត្រឹមសម្ភារៈប្រើបា្រស់ចាំបាច់ក្នុងការប្រលង ដូចជា ប៊ិច បន្ទាត់  •ទៅដល់ទីកន្លែងប្រលងឲ្យបានមុនម៉ោងចាប់ផ្តើម និងពិនិត្យរកមើលឈ្មោះ លេខបន្ទប់ លេខតុ របស់ខ្លួនឲ្យបានត្រឹមត្រូវ •រក្សារបៀបរៀបរយឲ្យបានត្រឹមត្រូវ ជាពិសេស គឺមិនចម្លង ឬសាកសួរគ្នាអំឡុងពេលដំណើរការប្រលង ព្រោះអនុរក្សអាចបញ្ឈប់ការប្រលងយើងបាន បើប្រព្រឹត្តល្មើសវិន័យក្នុងពេលប្រលង •អានសំណួរ និងប្រធានបទឲ្យបានច្បាស់មុននឹងឆ្លើយ ហើយធ្វើយ៉ាងណាលៃលកតាមពេលវេលាដែលនៅសល់ គន្លឹះ ឬតិចនិក ដែលជួយជំរុញឲ្យទទួលបានជោគជ័យក្នុងការប្រលង •ខិតខំរំលឹកមេរៀនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន  •បង្កើនការយល់ដឹងលើវប្បធម៌ទូទៅ (ចាប់អារម្មណ៍លើព្រឹត្តការណ៍ថ្មីៗ) យុទ្ធសាស្ត្រសុខាភិបាល និងសេវាសុខភាពប្រជាជន •ការរៀនជាក្រុមអាចជួយបង្កើនចំណេះដឹងទូទៅតាមរយៈការចែករំលែកអ្វី ដែលបានរៀនប្លែកៗគ្នា •សិក្សាពីទម្រង់នៃការប្រលង ឬប្រធានបទប្រលងក្នុងឆ្នាំចាស់ •មានឆន្ទៈពិត មិនស្ទាក់ស្ទើរក្នុងការក្លាយជាបុគ្គលិកបម្រើការងាររដ្ឋ ឧបសគ្គក្នុងការប្រលងចូលក្របខណ្ឌ និងដំណោះស្រាយ •ចំណេះដឹងទូទៅមានភាពទូលំទូលាយ ដូចនេះ ទាមទារឲ្យមានការអាន និងសិក្សាឲ្យបានច្រើន ការសិក្សាជាក្រុមអាចជួយបានច្រើនសម្រាប់ចំណុចនេះ •ភាពស្ទាក់ស្ទើរក្នុងការចង់ក្លាយជាបុគ្គលិកបម្រើការងាររដ្ឋ ដែលអាចនាំឲ្យមានការខ្វះខាតការតាំងចិត្តក្នុងការប្រលង ដូចនេះ ត្រូវធ្វើការសម្រេចចិត្តឲ្យច្បាស់ ដើម្បីបង្កើនកម្លាំងចិត្តក្នុងការប្រលង សារជូនដល់និសិ្សតជំនាន់ក្រោយ សូមតាំងចិត្ត និងកុំភ័យខ្លាចក្នុងការប្រលង ហើយក៏សូមកុំមើលរំលងការប្រលងក្របខណ្ឌសម្រាប់អ្នកដែលមានបំណងចង់ចូលមកបម្រើការងាររដ្ឋ និងសង្គម។ សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? /  បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បន្ថែមពីលើការត្រៀមនូវចម្លើយឆ្លើយតបទៅកាន់សំណួរដែលអ្នកជ្រើសរើសបុគ្គលិកអាចនឹងសួរ បេក្ខភាពក៏គួរត្រៀមនូវសំណួរខ្លះដើម្បីធ្វើការសាកសួរ ទៅកាន់ពួកគេវិញផងដែរ។ ការធ្វើបែបនេះនឹងជួយបន្ថែមពិន្ទុឲ្យខ្លួនអ្នកបានមួយកម្រិតទៀត ហើយក៏អាចបង្ហាញនូវចំណាប់អារម្មណ៍ដែលអ្នកមាន លើស្ថាប័ន ឬក្រុមហ៊ុនបានកាន់តែខ្លាំងក្លាថែមទៀត។ លោក Bill Cole ជាអ្នកនិពន្ធសៀវភៅ «គន្លឹះ ទទួលបានជោគជ័យក្នុងការសម្ភាសន៍» «The Interview Success Guide» បានបង្ហាញប្រាប់ថា «ការសួរសំណួរជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការបង្ហាញ នូវចំណាប់អារម្មណ៍របស់អ្នក ហើយវាក៏ធ្វើឲ្យ អ្នកសម្ភាសន៍មើលឃើញពីសក្តានុពលរបស់អ្នកដែរ»។ ​ ​បេក្ខភាព​ ជាទូទៅ មានឫកពារមទម្យ និងសុភាពពេករហូតដល់មិនហ៊ាននឹងធ្វើការសាកសួរ អ្វីទៅវិញ ដោយផ្នត់គំនិតមួយគិតថា អ្នកសម្ភាសន៍ជាអ្នកមានអំណាច ក៏ដូចជា មនុស្សដែលខ្លូននឹងត្រូវធ្វើការងារជាមួយ ហើយក៏មិនចង់បង្កជា ភាពល្អក់កករជាមួយគ្នា។ ប៉ុន្តែប្រសិនបើអ្នកមានបំណងធ្វើឲ្យខ្លួនឯងក្លាយជាបេក្ខភាពដែលលេចធ្លោ និងខុសប្លែកពីបេក្ខភាពដទៃនោះមិនថា ជាការសួរក្រោយពេលដែលអ្នកសម្ភាសន៍អស់សំណួរ ឬពេលណានោះទេ សំណួរទាំង 5 ខាងក្រោមនេះ ជាអ្វីដែលមិនគួររំលងឡើយ៖   1. ដើម្បីបំពេញការងារមួយនេះឲ្យបានជោគជ័យតើបុគ្គលិកគួរតែមានជំនាញនិងលទ្ធភាពផ្នែកអ្វីខ្លះ? តាមរយៈការស្វែងយល់ពីចំណុចសំខាន់ទាំងពីរខាងលើហើយ លោកអ្នកក៏អាចធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមដើម្បីបំពេញនូវតម្រូវការ ឲ្យបានកាន់តែពេញលេញ។   2.​  ប្រសិនបើខ្ញុំបានទទួលការងារនេះហើយ តើខ្ញុំគួរធ្វើបែបណាដើម្បីបំពេញការងារឲ្យល្អបំផុត? សំណួរមួយនេះនឹងជាសញ្ញាណមួយដែលបង្ហាញដល់អនាគតនិយោជករបស់អ្នកថា អ្នកមានឆន្ទៈមោះមុតក្នុងការបំពេញកិច្ចការងារ និងកាតព្វកិច្ច របស់ខ្លួនឲ្យដល់កម្រិតកំពូល។ អ្នកត្រូវចាំថានិយោជកណាក៏ប្រាថ្នាចង់បាននិយោជិកដែលមានមហិច្ឆតា និងឆន្ទៈរឹងមាំដែរ។   3. ក្រោយពីបានស្វែងយល់ពីខ្ញុំហើយ តើអ្នកគិតថាខ្ញុំអាចនឹងជួយក្រុមហ៊ុនរបស់អ្នកបានតាម របៀបណាដែរ? តាមរយៈសំណួរមួយនេះ អ្នកដែលសម្ភាសន៍អ្នក នឹងព្យាយាមពិចារណា ក៏ដូចជានឹកគិតដល់ តួនាទីដែលស័ក្តិសមនឹងអ្នកបំផុត ហើយក៏ជាថ្មី ម្តងទៀត បង្ហាញពីឆន្ទៈក្នុងការត្រៀមខ្លួនរៀបរយជាស្រេចក្នុងការបំពេញកាតព្វកិច្ច​ និងកិច្ចការងាររបស់ខ្លួន។   4. តើមានសំណួរអ្វីផ្សេងបន្ថែមទៀត ដែលខ្ញុំអាចឆ្លើយបានទេ? ខ្ញុំចង់ឲ្យវាពេញលេញតាមដែលអាចធ្វើបាន ក្រោយពីសាកសួរសំណួរនេះ អ្នកអាចសង្កេតមើលប្រតិ-កម្មតបរបស់អ្នកដែលសម្ភាសន៍អ្នក។ ​ក្នុងករណីនេះ គេអាចនឹងឆ្លើយតបថា «គឺមានចំណុចមួយទៀត...» ហើយអ្នកក៏មានឱកាសឆ្លើយតបដោយភ្លាមៗដោយមិនបានព្រាងទុកដែលអាចឆ្លុះបញ្ចាំងពី ភាពរហ័សរហួនរបស់អ្នក។ ប្រសិនបើគាត់ញញឹម ហើយរក្សាការសម្លឹងមុខអ្នកនោះមានន័យថាអ្នកមានឱកាសខ្ពស់ក្នុងការទទួលបានការងារនោះ។ ផ្ទុយទៅវិញ បើគាត់មានការខ្វែងដៃ ឬងាកចេញពីអ្នកបន្តិច ឬក៏សម្លឹងមើលទៅកាន់ទីឆ្ងាយ ដូចជាមាត់ទ្វារជាដើមនោះ អាចនឹងបញ្ជាក់ថា គាត់មិនសូវជាពេញចិត្តនោះទេ។ 5. តើខ្ញុំគួរធ្វើ ឬអាចធ្វើអ្វីបានពេលដែលខ្ញុំរង់ចាំការឆ្លើយតប? សំណួរនាពេលបញ្ចប់បទសម្ភាសន៍មួយនេះ ធ្វើឲ្យអ្នកមើលទៅមានការគិតគូរច្រើន ចេះជួយយកអាសារ និងទម្លាប់ដ៏ល្អមួយក្នុងការត្រៀមខ្លួនរួចរាល់ គ្រប់ពេលវេលា។  ស្របពេលជាមួយគ្នានេះផងដែរ មានព័ត៌មានមួយចំនួនដែលអ្នកមិនគួរធ្វើការសាកសួរ ក្នុងនោះមានដូចជា ៖ ប្រាក់រង្វាន់ម៉ោង ឬថ្ងៃសម្រាក និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ប្រសិនបើអ្នកបានធ្វើការស្រាវជ្រាវបន្ថែម ហើយសួរពីសំណួរដែលបេក្ខភាពដទៃមិនដែលសូម្បីតែគិត ដល់នោះ អ្នកនឹងក្លាយជាបេក្ខភាព មួយដែលនិយោជកនឹងចងចាំជាងគេបំផុត។ អ្វីដែលគួរចាំនោះ គឺថាមានបេក្ខភាពជាច្រើន កំពុងដាក់ពាក្យសុំ ចូលបម្រើការងារដូចជារូបអ្នកដែរ ហេតុនេះហើយ អ្វីដែលអ្នកគួរធ្វើនោះគឺការ ធ្វើខ្លួនឯងឲ្យប្លែក និងលេចធ្លោជាងអ្នកដទៃ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សក្តានុពលនៃការសិក្សាតាមរយៈអ៊ីនធើណែត គឺពិតជាមិនគួរឲ្យជឿ ប៉ុន្តែការស្វែងរកព័ត៌មានដ៏ល្អបំផុត គឺមានច្រើនលើសលប់។ គេហទំព័រ YouTube គឺជាឧទាហរណ៍ដ៏ល្អមួយ ដែលមានការផ្គត់ផ្គង់មិនចេះរីងស្ងួតនូវ Channels និងវីដេអូជាច្រើនដែលនិយាយទាក់ទងនឹងវិស័យវេជ្ជសាស្រ្ត និងការថែទាំសុខភាព។ Channels និងវីដេអូមួយចំនួនធំ គឺអាចខ្ជះខ្ជាយពេលវេលារបស់អ្នក ប៉ុន្តែមានមួយចំនួនទៀតពិតជាមានគុណប្រយោជន៍ និងជាប្រភពធនធានដ៏អស្ចារ្យសម្រាប់អ្នកដែលចាប់យកជំនាញវេជ្ជសាស្រ្ត។ ប្រសិនបើអ្នកស្រឡាញ់វិស័យវេជ្ជសាស្រ្ត អ្នកគួរតែរៀនក៏ដូចជាធ្វើការស្វែងយល់បន្ថែមអំពីវាតាមរយៈ Channels វេជ្ជសាស្រ្តទាំង៧នេះនៅក្នុង YouTube។ ពួកវានឹងជួយឲ្យអ្នករៀនពេទ្យកាន់តែស្រួល កាន់តែចូលចិត្ត និងកាន់តែរីករាយ។ 1. MedCramVideos នេះ គឺជាChannelដែលល្អបំផុតក្នុងការស្វែងរកការបង្រៀនអំពីវេជ្ជសាស្រ្តដែលងាយយល់សម្រាប់ការត្រៀមប្រលងរបស់អ្នក។ MedCramVideos ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមChannelsវេជ្ជសាស្រ្តល្បីៗនៅក្នុង YouTube ដែលមានលក្ខណៈជាវីដេអូអប់រំ។ ជាមួយនឹងការបង្ហាញសាមញ្ញនិ ងការពន្យល់ច្បាស់ៗ ដូច្នេះហើយ បានជាមាននិស្សិតពេទ្យជាច្រើនចូលចិត្តChannelនេះ។ មាតិកានៃប្រធានបទនីមួយៗរួមមាន ការបង្ហាញអំពីរោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ វា គឺជាប្រភពធនធានដ៏មានសារៈសំខាន់មួយសម្រាប់និស្សិតពេទ្យក៏ដូចជាគ្រូពេទ្យ និងអ្នកដែលបម្រើការក្នុងវិស័យវេជ្ជសាស្រ្តទាំងអស់។  Channel នេះគឺត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Roger Seheult។ ការបង្រៀនរបស់គាត់ គឺល្អឥតខ្ចោះ សម្រាប់អ្នកកំពុងត្រៀមប្រលងUSMLE, MCAT, PANCE, NCLEX, NAPLEX, NDBE, RN, RT, MD, DO, PA, NP និងការប្រលងផ្សេងៗទៀត។   2. iMedicalSchool “សូមស្វាគមន៍មកកាន់សាលាវេជ្ជសាស្រ្តក្នុងគេហទំព័រ YouTube!”  ស្រដៀងនឹង Channel មុនដែរ iMedicalSchool ផ្ដោតសំខាន់ទៅលើការពន្យល់ដែលមានលក្ខណៈងាយយល់ និងសាមញ្ញ។ អ្វីដែលខុសគ្នានោះគឺ របៀបនៃការរៀបចំមាតិកា។ ប្រសិនបើអ្នកមានភាពលំបាកជាមួយនឹងពាក្យបច្ចេកទេសពេទ្យ ឬក៏មិនចង់អានសៀវភៅនោះ iMedicalSchool គឺជាជម្រើសដ៏ល្អក្នុងការសិក្សាអំពីជំងឺ និងមេរៀនដែលមានលក្ខណៈស្មុគស្មាញ។ ទោះបីជាអ្នកដែលមិនធ្វើការក្នុងវិស័យសុខាភិបាលក៏អាចស្ដាប់យល់ដែរ។ Channel នេះផ្ដោតលើប្រធានបទដូចជា ការសិក្សាអំពីក្រពេញបញ្ចេញក្នុង(Endocrinology)  ឈាម(Hematology) រូបភាពវេជ្ជសាស្រ្ត(Radiology) ក្រពះពោះវៀន(Gastroenterology) ជំងឺសន្លាក់(Rheumatology) គីមីជីវៈ(Biochemistry) និងជំងឺឆ្លង(Infectious Diseases)។ 3. Armando Hasudungan’s Medical Channel វា គឺជាChannel ដែលល្អបំផុតក្នុងការសិក្សាអំពីអំប្រ៊ីយ៉ុង(Embryology) ប្រព័ន្ធប្រសាទ(Neurology) តម្រងនោម(Nephrology) ជីវវីទ្យាអំពីកោសិកា(Cell Biology) ប្រព័ន្ធបន្តពូជ(The Reproductive System) ឱសថសាស្រ្ត(Pharmacology) ឬអតិសុខុម(Microbiology)។ ក្រៅពីការពន្យល់ដែលមានលក្ខណៈច្បាស់ៗទៅលើប្រធានបទដ៏ស្មុគស្មាញហើយនោះ អ្វីដែលធ្វើឲ្យChannelនេះមានលក្ខណៈពិសេសខុសពីគេនោះ គឺការគូររូបយ៉ាងស្អាតដែលអមជាមួយនឹងការពន្យល់នោះ។ សម្លេងដែលនិយាយពន្យល់ក្នុងវីដេអូនោះ គឺជាសម្លេងរបស់Armando Hasudungan ដែលរូបលោកជានិស្សិតវេជ្ជសាស្រ្តដែលគ្រប់គ្រងChannelនេះដោយខ្លួនឯង។ វីដេអូភាគច្រើនដែលគាត់បានបង្ហោះ គឺសម្រាប់និស្សិតពេទ្យ និងគ្រូពេទ្យ។ 4. One Minute Medical School  ដូចឈ្មោះរបស់Channelអីចឹង នៅទីនេះអ្នកនឹងរកមានវីដេអូអប់រំដែលមានរយៈពេលមួយនាទីជាច្រើនដែលឆ្លើយតបនឹងសំណួរទាក់ទងនឹងសុខភាព បញ្ហាវេជ្ជសាស្រ្ត ឬជីវវីទ្យា។ អ្នកដែលអ្នកបានឃើញក្នុងវីដេអូនីមួយៗនោះ គឺជាលោកវេជ្ជបណ្ឌិត Rob Tarzwell ដែលលោកគឺជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យ British Columbia។ លោកវេជ្ជបណ្ឌិត Tarzwell ជារឿយៗតែងតែលើកឡើងពីសំណួរប្រចាំថ្ងៃ ហើយផ្ដល់ឲ្យនូវការពន្យល់ដ៏សាមញ្ញ និងមិនប្រើភាសាបច្ចេកទេសពេទ្យទេ។ ពេលខ្លះ លោកបានពន្យល់យ៉ាងស៊ីជម្រៅចំពោះប្រធានបទដ៏ស្មុគស្មាញមួយចំនួនដូចជា ការព្យាបាលដោយវិទ្យុសកម្ម(Nuclear medicine) ការសិក្សាអំពីឥទ្ធិពលនៃអ៊ីយ៉ុងរបស់វិទ្យុសកម្ម(Radiobiology) ជំងឺសាច់ដុំ និងគ្រោងឆ្អឹង (Musculoskeletal disorder) និងជំងឺដែលទាក់ទងនឹងបេះដូង និងផ្លូវដង្ហើម(Cardio-respiratory medicine)។ 5. Interactive Biology ប្រសិនបើអ្នកមានការចាប់អារម្មណ៍ក្នុងការស្វែងយល់ពីរបៀបដែលរាងកាយអ្នកធ្វើការនោះ Channel មួយនេះស័ក្តិសមនឹងអ្នកបំផុត។ ភាគច្រើននៃវីដេអូ គឺផ្ដោតទៅលើកាយវិភាគវិទ្យា(Human anatomy) និងរបៀបដែលរាងកាយយើងធ្វើការ និងការប្រាស្រ័យទាក់ទងនឹងបរិស្ថានរបស់យើង។ កម្រិតនៃពាក្យបច្ចេកទេសពេទ្យ គឺមានលក្ខណៈទាប ខណៈពេលដែលការយល់មានលក្ខណៈខ្ពស់។ មិនថាអ្នកកំពុងដាក់ពាក្យសុំធ្វើការនៅក្នុងមន្ទីរពេទ្យ និងចង់បង្កើនការចងចាំរបស់អ្នក ឬអ្នកមានការចាប់អារម្មណ៍ខ្លាំងទៅលើមុខវិជ្ជាកាយវិភាគវិទ្យាក្ដី អ្នកនឹងឃើញថាវីដេអូទាំងនេះមានការទាក់ទងគ្នាយ៉ាងខ្លាំង។ ជាការពិតណាស់ ដែលថាអ្នកមិនអាចពឹងពាក់លើវាទាំងស្រុងនោះទេ។ ចំណេះដឹងពីវីដេអូទាំងនេះមិនមែនសម្រាប់អ្នកត្រៀមប្រលងទេ តែអ្នកត្រូវប្រាកដថាអ្នកមើលវាដើម្បីជាជំនួយបន្ថែមដល់ការមើលសៀវភៅរបស់អ្នក។ Interactive Biology គ្របដណ្ដប់ប្រធានបទដូចជា ការសិក្សាពីការធ្វើចលនារបស់រាងកាយ(Kinesiology) រោគសាស្រ្ត(Pathology) ប្រព័ន្ធប្រសាទ(Nervous system) ប្រព័ន្ធចរន្ដឈាម(Circulatory system) ប្រព័ន្ធសាច់ដុំ(Muscular system) និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាល័យ។ 6. Harvard Medical School Channel នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Harvard Medical School (HMS) ផ្ទាល់តែម្ដង។ វាគ្របដណ្ដប់ទៅលើប្រធានបទយ៉ាងធំទូលាយនៅក្នុងវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត បច្ចេកវិទ្យា និងការបង្កើតថ្មី។ មានវីដេអូជាច្រើនត្រូវបានចូលរួមដោយអតីតសិស្ស និងគ្រូបង្រៀននៅសាកលវិទ្យាល័យHarvard ដើម្បីជជែកវែកញែកអំពីបញ្ហាផ្សេងៗក្នុងការអប់រំវិស័យសុខាភិបាល និងការសិក្សាស្រាវជ្រាវ។ ចំណែកឯមាតិកាវិញក៏មានលក្ខណៈផ្លូវការ និងម៉ត់ចត់ ហើយព័ត៌មានវិញគឺត្រូវបានរៀបចំយ៉ាងមានជំនាញវិជ្ជាជីវៈ និងបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ វីដេអូទាំងនោះភាគច្រើនមានលក្ខណៈជាព័ត៌មាន ហើយវាមិនមែនជាវីដេអូអប់រំចំទេ ប៉ុន្តែប្រធានបទគឺសុទ្ធតែត្រូវបានសង្ខេបយ៉ាងល្អនិងកម្រលើសពី៥នាទីណាស់ វាគឺជាChannel ដ៏អស្ចារ្យមួយសម្រាប់អ្នកដែលចង់ដឹងពីការពិតផ្សេងៗ។ 7. NIH US National Library of Medicine វីដេអូដែលមានគុណភាពខ្ពស់ជាច្រើនត្រូវបានបង្ហោះចេញពីបណ្ណាល័យវេជ្ជសាស្ត្រជាតិនៃសហរដ្ឋអាមេរិក (US National Library of Medicine ឬNLM) ហើយ Channelនេះមានវីដេអូចាស់ៗជាច្រើន។ អ្នកអាចស្វែងរកមើលវីដេអូអប់រំតាំងពីទសវត្សរ៍ឆ្នាំ១៩៣០ និងអំឡុងសង្រ្គាមលោកលើកទី២។ អ្នកអាចធ្វើការស្រាវជ្រាវទៅលើប្រវតិ្តនៃវេជ្ជសាស្រ្ត និងស្វែងរកព័ត៌មានដែលកម្រៗ។ ព័ត៌មានទាំងនោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកដែលមានបំណងចង់សិក្សាអំពីប្រវត្តិនៃវេជ្ជសាស្រ្ត។ ហើយវានៅមានវីដេអូណែនាំមួយចំនួនដែលពន្យល់ពីការស្វែងរកព័ត៌មានពីគេហទំព័ររបស់ NLM។ តើមានChannels អ្វីដែលគិតថានឹងល្អសម្រាប់ការចែករំលែកដែរឬទេ? សូមចែករំលែកប្រាប់ផង យើងខ្ញុំនឹងដាក់បង្ហាញបន្ថែមទៀត... ចូលចិត្តមើលTED Talk ទេ? បើចូលចិត្ត​ ប្រាកដជាចូលចិត្តអត្ថបទនេះដែរជាមិនខាន TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ វេទិកាសន្ទនាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ  និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធធ្វើឡើងដូចសព្វមួយដងនៅឯហាងផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ដោយមានអ្នកចូលរួមស្តាប់ជាម្ចាស់អាជីវកម្មផ្ទាល់ និងអនាគតម្ចាស់អាជីវកម្មដែលមានបំណងសិក្សាពីបទពិសោធន៍នៃវាគ្មិនកិត្តិយស។ សម្រាប់ខែមិថុនានេះ គឺមានវត្តមាន កញ្ញា Prak Thida ដែលជាអ្នកគ្រប់គ្រងទូទៅនៃវិទ្យុ Lotusជាអ្នកសម្របសម្រួលកិច្ចពិភាក្សា និងវត្តមាននៃការអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់ លោក Ken Lo អគ្គនាយក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Centrury21 Imperial Realty និងលោក Sar Kinal អគ្គនាយកនៃក្រុមហ៊ុន Aplus Consulting។ គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងដោយប្រធានបទ« ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម»។ ជាក់ស្តែង កិច្ចសន្ទនានាល្ងាចនោះ ក៏បានបកស្រាយយ៉ាងក្បោះក្បាយអំពីបញ្ហាធនធានមនុស្សដែលម្ចាស់អាជីវកម្មគ្រប់រូបគួរយល់ដឹង ដើម្បីអាចធ្វើការគ្រប់គ្រង និងដោះស្រាយបញ្ហាបានប្រកបដោយប្រសិទ្ធភាព និងលទ្ធផលនៃដំណើរការការងារ ក៏ដូចជាអាជីវកម្មផ្ទាល់តែម្តង។  យ៉ាងណាមិញ កិច្ចសន្ទនាពាណិជ្ជកម្មបែបនេះក៏នឹងត្រូវបានរៀបចំឡើងជារៀងរាល់ខែតាមប្រធានបទផ្សេងៗផងដែរ  សម្រាប់លោកអ្នកដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិ នៅថ្ងៃទី ២៥ ខែមិថុនា ដែលមាន ៣០ក្រុមហ៊ុនចូលរួម ហើយត្រូវបានគេរំពឹងទុកថានឹងមានអ្នកចូលរូមរាប់ពាន់នាក់នៅក្នុងទីក្រុងភ្នំពេញ   ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៧- រាជធានី ភ្នំពេញ ប្រទេសកម្ពុជា- everjobs.com.kh ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានប្រកាសថានឹងប្រារព្ធកម្មវិធីពិព័រណ៍ការងារលើកទី ២ នៅក្នុងឱកាសខួបលើកទី ២ របស់ក្រុមហ៊ុននៅក្នុងក្រុងភ្នំពេញ ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៧ នៅក្នុងផ្សារទំនើបអ៊ីអនម៉ល។ Niels Van Klooster ដែលជាអ្នកគ្រប់គ្រងប្រចាំការនៅកម្ពុជានៅ everjobs.com.kh បានមានប្រសាសន៍ថា « មានអ្វីដែលជាវិធីដ៏ល្អបំផុតក្នុងការប្រារព្ធពិធីគំរប់ខួបលើកទី ២ នៅក្នុងប្រទេសកម្ពុជា ជាងការដែលដឹងថា ការប្រមូលផ្ដុំនិយោជក និងអ្នកមានទេព្យកោសល្យនៅក្នុងប្រទេសកម្ពុជាទៀតនោះទេ។ កម្មវិធីលើកទី២នេះ ត្រូវបានរៀបចំដោយញគេហទំព័រការងារនៅក្នុងទីក្រុងភ្នំពេញ ហើយត្រូវបានគេរំពឹងទុកថានឹងមានអ្នកជំនាញការងាររាប់ពាន់មកចូលរួម ដោយគិតទាំងអ្នកមកទស្សនាផ្សារទំនើបផងដែរ លើសពីនេះក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចំនួន៣០ក្រុមហ៊ុននឹងមានវត្តមាននៅទៅនោះ ដែលក្នុងនោះមាន ក្រុមហ៊ុនជីបម៉ុង ក្រុមសេលកាត ក្រុមហ៊ុនស្រាបៀរកម្ពុជា DKSH និងធនាគារ ស្ថាបនាផងដែរ។ ក្នុងកំឡុងពេលពីរឆ្នាំកន្លងមកនេះ everjobs បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារការងារលើបណ្ដាញអ៊ីនធឺណេតក្នុងប្រទេសកម្ពុជា ដោយមានអ្នកចូលទស្សនាជាមធ្យមចំនួន៧៥០០នាក់ក្នុងមួយថ្ងៃ ហើយមានប្រវត្តិរូបសង្ខេបចំនួន៤៦០០០ឯកសារហើយក្រុមហ៊ុនច្រើនជាង៨០០បានចូលរួមក្នុងឆ្នាំ២០១៦នេះផងដែរ។ ការផ្សព្វផ្សាយលើកទីមួយរបស់ពិព័រណ៍ការងារ everjobs បានប្រារព្ធឡើងនៅខែមិថុនាឆ្នាំ២០១៦នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនដ៏ល្បីល្បាញនៅក្នុងទីផ្សារចំនូន៣០ និងអ្នកស្វែងរកការងារធ្វើច្រើនជាង១៥០០នាក់ថែមទៀតផង។ Niels Van Klooster បានបន្ថែមទៀតថា “ព្រឹត្តិការណ៍ពិព័រណ៍ការងាររបស់ពូកយើងបានរៀបចំឡើងកាលពីឆ្នាំមុនដែលជាការជោគជ័យដ៏ពិតប្រាកដ និងបានបង្ហាញអំពីភាពលេចធ្លោរបស់ everjobs នៅក្នុងប្រទេសកម្ពុជា” ។ យ៉ាងណាមិញនៅឆ្នាំនេះពូកយើងធ្វើឲ្យកម្រិតវាកើនឡើងដោយជ្រើសកន្លែងដែលផ្ដល់ការទំនាក់ទំនងច្រើនជាងមុនទៅដល់អ្នកស្វែងរកការងារ និងការទទួលបានព័ត៌មានលម្អិតឲ្យបានកាន់តែទូលំទូលាយទៅដល់អ្នកជំនាញផងដែរ។ ក្នុងកំឡុងពេលពិរព័ណ៍ការងាររបស់ everjobs ក្នុងឆ្នាំ២០១៧ខាងមុខនេះ អ្នកស្វែងរកការងារនឹងមានឱកាសដើម្បីជួបជាមួយអ្នកគ្រប់គ្រងធនធានមនុស្ស និងធ្វើការសិក្សាអំពីឱកាសការងារដែលមានក្នុងទីផ្សារការងារ ហើយអាចមានឱកាសបានជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនផ្ទាល់ផងដែល។ ទីកន្លែងពិព័រណ៍នឹងមានទីធ្លាធំទូលាយគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនធ្វើបទបង្ហាញ និងធ្វើសិក្ខាសាលាលើប្រធានបទភាពជាអ្នកដឹកនាំ ក៏ដូចជាការបង្ហាញអំពីរបៀបសរសេរប្រវត្តិរូបសង្ខេប និងលិខិតឧទ្ទេសនាម  ព្រមទាំងប្រាប់ពីរបៀបក្នុងការសម្ភាសន៍ការងារផងដែរ។ Marie Balandreau ប្រធានគ្រប់គ្រងផ្នែកអភិអឌ្ឍន៍ការងារក្នុងក្រុមហ៊ុន everjobs នៅប្រទេសកម្ពុជាក៏បានមានប្រសាសន៍ដែលថា«វាមិនអាចទៅរួចទេក្នុងការជួបជាមួយម្ចាស់ក្រុមហ៊ុន៣០ក្នុងមួយថ្ងៃនៅក្នុងពិរព័រណ៍ការងារផ្សេងទៀតនោះ។ ក្នុងការចូលរួមពិរព័រណ៌ការងារនេះចំពោះអ្នកស្វែងរកការងារមានឱកាសក្នុងការជ្រើសរើសស្តង់ដើម្បីទស្សនា និងទទួលបានអត្ថប្រយោជន៏ដើម្បីជួយដល់អាជីពការងាររបស់ពួកគេ។ ហើយវាថែមទាំងជាឱកាសដ៏ល្អសម្រាប់អ្នកស្វែងរកការងារដើម្បីស្វែងរកការងារមួយដែលសមរម្យដែលពួកគេមិនចាំបាច់ធ្វើតេស្តសមត្ថភាពទៀតផង»។ ពិរព័រណ៌ការងារនេះ គឺបើកចំហរសម្រាប់គ្រប់និស្សិតដែលទើបបញ្ចប់ការសិក្សាដើម្បីទទួលបានបទពិសោធន៍អំពីក្រុមហ៊ុនគ្រប់ប្រភេទផងដែរ។ បេក្ខជនទាំងអស់ត្រូវបានជំរុញឲ្យយកប្រវត្តិរូបសង្ខេបជាក្រដាស់ថតចំឡង ដើម្បីដាក់ពាក្យស្នើរសុំការងារសម្រាប់មុខដំណែងដោយផ្ទាល់ ឬក៏ផ្ញើប្រវត្តិរូបសង្ខេបជាឯកសារទៅវេបសាយ www.everjobs.com.kh ដើម្បីបញ្ជាក់ពីការចូលរួម។       អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់ ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំណេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាក់ទំនង៖ Helene Banet (Marketing & PR Manager) ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh  

Share

អំពីប្រវត្តិនៃការសិក្សា និងការងារ នាងខ្ញុំជាអតីតនិស្សិតផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយសព្វថ្ងៃនេះ នាងខ្ញុំបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិស្រុក ដោយមានមុខតំណែងប្រធានឃ្លាំងឱសថ។ គួរបញ្ជាក់ផងដែរថា នាងខ្ញុំបានបញ្ចប់ការសិក្សាក្នុងឆ្នាំ 2014  និងបានប្រលងចូលក្របខណ្ឌក្រសួងសុខាភិបាលក្នុងឆ្នាំ 2015។ (សូមមិនបញ្ចេញឈ្មោះ)  អំពីបទពិសោធន៍ក្នុងការប្រលងក្របខណ្ឌក្រសួងសុខាភិបាល -ប្រភេទសំណួរដែលចេញក្នុងវិញ្ញាសា ៖ ជាប្រភេទQROC។ -មុនពេលប្រលង ៖  បេក្ខភាពគួរត្រៀមមើលវប្បធម៌ទូទៅឲ្យបានច្រើន ជាពិសេសបញ្ហាអ្វីដែលទើបនឹងកើតថ្មីៗ សម្រាប់ឆ្នាំនេះ ខ្ញុំគិតថាបេក្ខភាពគួរមើលឲ្យបានច្រើនទាក់ទងការបោះឆ្នោត ដែលប្រភពនៃព័ត៌មានទាំងនោះអាចស្វែងរកបានតាមទូរទស្សន៍ និងប្រព័ន្ធបណ្តាញសង្គមដូចជា facebook ជាដើម។ -ក្នុងអំឡុងពេលប្រលង ៖ ក្នុងពាក្យដែលបំណេញ នឹងមានបង្ហាញពីបំរាមផ្សេងៗក្នុងថ្ងៃប្រលងដូចជា ហាមការយកឯកសារមេរៀនផ្សេងៗ ទូរស័ព្ទកាតាប ហើយអ្វីដែលសំខាន់ជាងគេនោះ គឺត្រូវទៅឲ្យទាន់ម៉ោង។ គន្លឹះ ឬតិចនិកអ្វី ដែលជួយជំរុញឲ្យការប្រលងរបស់ទទួលបានជោគជ័យ ខ្ញុំគិតថា គឺមកពីការព្យាយាមតាមដានព័ត៌មានផ្សេងៗជាប្រចាំ និង ការមើលនូវមេរៀនឯកទេសផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន។ មូលហេតុដែលបេក្ខភាពបរាជ័យក្នុងការប្រលងចូលក្របខណ្ឌ ដោយសារតែពួកគេមិនមានពេលគ្រប់គ្រាន់សម្រាប់ក្នុងការត្រៀមខ្លួនមុនប្រលង និងមិនបានគោរពនូវបំរាមដែលគេហាម។ សារជូនដល់និសិ្សតជំនាន់ក្រោយដែលចង់ប្រលងចូលក្របណ្ឌ ពួកគាត់គួរតែចាប់អារម្មណ៍ពីបញ្ហាសង្គមដែលកើតឡើងជុំវិញខ្លួនឲ្យបានច្រើន ព្រោះវាអាចក្លាយជាវិញ្ញសាពេលប្រលង រីឯឯកទេសគឺ យើងម្នាក់ៗសុទ្ធតែធ្លាប់រៀន ដូចនេះខ្ញុំគិតថាក្រសួងមិនចេញអីដែលយើងមិនបានរៀនសោះទេ តែគេចង់ដឹងថាតើបេក្ខជនជាមនុស្សចូលរួមក្នុងសង្គមបានកម្រិតណា? សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឱសថការីគ្មានព្រំដែន អង្គនាយកដ្ឋានឱសថ និងអាហារនៃក្រសួងសុខាភិបាល បានរៀបចំចងក្រងនូវឯកសារដ៏មានគុណតម្លៃនេះឡើងសម្រាប់ជាប្រយោជន៍ដល់ឱសថការី អ្នកលក់ថ្នាំ និងបុគ្គលិកបម្រើការងារនៅមណ្ឌលសុខភាព ដោយមានបង្ហាញនូវឱសថដែលប្រើប្រាស់ជាប្រចាំនៅប្រទេសកម្ពុជាចំនួន​៤០មុខ ដោយមានបងា្ហញជូននូវ៖ -របៀបប្រើប្រាស់ -រយៈពេលនៃការព្យាបាល -ការប្រុងប្រយ័ត្នជាមុន -ផលរំខាននៃឱសថ។ យ៉ាងណាមិញ មានតែចំណុចគោលៗតែប៉ុណ្ណោះដែលត្រូវបានបង្ហាញនៅក្នុងឯកសារនេះ សម្រាប់ព័ត៌មានបន្ថែមស៊ីជម្រៅអំពីប្រភេទឱសថនីំមួយៗ អ្នកគួរតែស្វែងរកឯកសារបន្ថែមទៀត។ សូមទាញយកនៅត្រង់នេះ​ Essential Drugs ប្រភព ៖ ទំព័រហ្វេសប៊ុក «បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share
Top