Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាងខ្ញុំឈ្មោះ តាំង រ៉ូស្សាទេវី  ជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារ មណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ពីដំបូង ខ្ញុំមិនដែលមានបំណងចង់សិក្សាមុខវិជ្ជាពេទ្យនេះឡើយ តែដោយសារកត្តាគ្រួសារ និងលោកគ្រូអ្នកគ្រូ ដែលតែងតែផ្តល់នូវការជំរុញលើកទឹកចិត្តឲ្យជ្រើសយកមុខវិជ្ជានេះ ទើបខ្ញុំព្យាយាមដោយប្រាប់ខ្លួនឯងថា ត្រូវជំនះនូវរាល់បញ្ហាដែលគេគ្រប់គ្នាតែងនិយាយថាពិបាកនោះ។ ក្រោយមក ខ្ញុំក៏បានសម្រេចចិត្តដាក់ស្នើសុំអាហារូបករណ៍ដោយមានចិត្តចង់ដឹងចង់លឺដោយខ្លួនឯងផ្ទាល់ថា តើការសិក្សាមុខវិជ្ជានេះលំបាកបែបណាខ្លះ ? ហើយក៏បានទទួលអាហារូបករណ៍ដូចក្តីប្រាថ្នា… ក្រោយពេលដែលបានចូលរៀន ខ្ញុំពិតជាធ្លាប់បានគិតថា ខ្ញុំបានរើសមុខវិជ្ជាខុសដោយសារតែការសិក្សាមានភាពមមមាញឹក និងរវល់ជាខ្លាំង មិនត្រឹមតែមិនសូវបានចូលរួមសកម្មភាពសង្គមប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តជាច្រើនទៀតផង។ ទោះជាយ៉ាងណា ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ការសិក្សានោះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។ ផលលំបាក និងឧបសគ្គ ដែលបានជួបកំឡុងពេលសិក្សា គឺ៖ -ដោយសារតែខ្ញុំសិក្សាពីរមុខវិជ្ជាក្នុងពេលតែមួយ ដូច្នេះ មិនសូវផ្តោតលើការសិក្សាខ្លាំង ហើយពេលខ្លះត្រូវទទួលការប្រលងពីរមុខវិជ្ចាដំណាលគ្នា -កម្រិតភាសានៅមានកម្រិត ទើបត្រូវការសិក្សាបន្ថែម -ហត់នឿយ អស់កម្លាំង ហើយក៏គ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់  -មេរៀនពិបាកយល់ -ត្រូវទន្ទេញមេរៀន  និងពាក្យបច្ចេកទេស ជាច្រើន  -ការងារសាលាច្រើន។ ដំណោះស្រាយចំពោះបញ្ហាដែលជួបប្រទះ ៖  -ពង្រឹងភាសាឲ្យបានច្រើន  -សង្ខេបមេរៀនដែលបានរៀនរួច -ត្រូវកំណត់ពេលគេងឲ្យបានមុនម៉ោង១២  -បែងចែកពេលវេលានៃការសិក្សាឲ្យបានត្រឹមត្រូវ -ការរៀនជាក្រុមក៏ជាចំណែកមួយជួយឲ្យការសិក្សារីកចម្រើនដែរ។ ទង្វើដែលនិស្សិតពេទ្យគួរធ្វើ  -មានការតាំងចិត្តខ្ពស់ មិនងាយបោះបង់ចោលការសិក្សា -ត្រូវព្យាយាមសិក្សាស្វែងយល់បន្ថែមខ្លួនឯងឲ្យកាន់តែច្បាស់  -ត្រូវមានភាពច្បាស់លាស់ក្នុងការព្យាបាល -ត្រូវមានក្រមសីលធម៌ក្នុងនាមជាពេទ្យមួយរូប។            ទង្វើដែលនិស្សិតពេទ្យមិនគួរធ្វើ -មិនត្រូវយកចំណេះដឹងក្លែងក្លាយទៅជួយសង្គ្រោះអ្នកជំងឺ -មិនត្រូវមើលងាយ ឬមិនផ្ដល់តម្លៃឲ្យអ្នកជំងឺ -មិនត្រូវប្រើពាក្យមិនគប្បីទៅកាន់អ្នកជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ ការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តនៃការបង្រៀនលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ក្នុងវិស័យបច្ចេកទេសមន្ទីរពិសោធន៍” ដោយសហការជាមួយសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា(CAMT) និងសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តជប៉ុន(JAMT)។  វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់ទៅលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ដោយរួមមានការសិក្សានៅក្នុងថ្នាក់រៀន ការអនុវត្តក្នុងមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្តរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងការធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័នមួយចំនួនដូចជាមន្ទីរពិសោធន៍មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពិសោធន៍មន្ទីរពេទ្យព្រះកុសមៈជាដើម។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវធ្វើឡើងជា៤លើក ដោយអញ្ជើញគ្រូបង្ហាត់ ជាអ្នកជំនាញមន្ទីរពិសោធន៍វេជ្ជសាស្រ្តមកពីប្រទេសជប៉ុន និងសិក្ខាកាមចូលរួមប្រមាណ១០នាក់ដែលជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាស្រ្តាចារ្យអញ្ជើញមកពីស្ថាប័ននានា។ ការបណ្ដុះបណ្ដាលមួយលើកៗ មានរយៈពេលបីថ្ងៃ ដែលលើកទីមួយ ត្រូវបានធ្វើរួចមកហើយចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកក្កដា ឆ្នាំ២០១៧ លើកទី២ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លើកទី៣នឹងត្រូវធ្វើអំឡុងខែតុលា ឆ្នាំ២០១៧ នៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ហើយវគ្គបណ្ដុះបណ្ដាលលើកទី៤ នឹងត្រូវធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអញ្ជើញសិក្ខាកាមពីប្រទេសកម្ពុជាទៅបណ្ដុះបណ្ដាលនៅក្នុងប្រទេសជប៉ុន។  វគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញពីការខិតខំពង្រឹងគុណភាពនៃការបង្រៀនក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក៏ដូចជាការពង្រឹងសមត្ថភាពអ្នកបច្ចេកទេសមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា។ Photo Credit : UN Sovorleak  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដើម្បីក្លាយជាគ្រូពេទ្យម្នាក់ គឺពិតជាលំបាកខ្លាំងណាស់ ហើយការងារទៀតសោតគឺមានភាពតានតឹង ការធ្វើការក៏ច្រើនម៉ោង រីឯការសិក្សានៅសាលាពេទ្យក៏មិនស្រួល។ គ្រប់និស្សិតពេទ្យទាំងអស់សុទ្ធសឹងតែជួបប្រទះនឹងឧបសគ្គជាច្រើនមុនពេលបានក្លាយជាគ្រូពេទ្យមួយរូប។ ក្រៅពីភាពលំបាកដែលទាក់ទងនឹងវិជ្ជាជីវៈមួយនេះ មានហេតុផលមួយចំនួនដែលអ្នកអាចត្រិះរិះពិចារណានិងអរគុណដល់ខ្លួនឯងក្នុងការជ្រើសរើសយកជំនាញមួយនេះ។ខាងក្រោមនេះគឺជាអ្វីដែលអ្នកនឹងទទួលបានក្រោយក្លាយជាគ្រូពេទ្យ ៖ ១. ស្នាមញញឹម ពុំមានអ្វីធ្វើឲ្យអ្នកសប្បាយចិត្តជាងពេលដែលអ្នកអាចជួយដោះស្រាយនូវបញ្ហាសុខភាពរបស់អ្នកជំងឺរបស់អ្នកឡើយ។ ជារៀងរាល់ថ្ងៃ អ្នកប្រហែលជាជួបអ្នកជំងឺជាច្រើន ហើយក្នុងនោះមានអ្នកជំងឺខ្លះស្រួល ខ្លះពិបាក ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏មានអ្នកជំងឺម្នាក់ដែលគាត់សម្ដែងនូវការដឹងគុណ លាអ្នកត្រលប់ទៅផ្ទះវិញពេលគាត់បានធូរស្បើយពីជំងឺ ហើយស្នាមញញឹម និងការអរគុណរបស់គាត់បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង និងជាកម្លាំងដ៏អស្ចារ្យសម្រាប់អ្នក ដើម្បីបន្តការខិតខំរបស់អ្នកតទៅទៀត។ ទោះបីជាពួកគាត់មិនបានសម្ដែងនូវអាកប្បកិរិយាទាំងនោះក្ដី ក៏អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថាអ្នកបានបំពេញនូវកាតព្វកិច្ចរបស់អ្នកក្នុងនាមជាគ្រូពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺរបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ ២. បុគ្គលអស្ចារ្យ អ្នកបានជួបនូវបុគ្គលអស្ចារ្យជាច្រើននៅក្នុងវិស័យមួយនេះ ហើយអ្នកនឹងអាចរៀនចេះពីបទពិសោធន៍ និងចំណេះដឹងជាច្រើនពីរៀមច្បងដែលបានប្រឡូកក្នុងវិស័យនេះមុនអ្នក អាចពីសាស្ត្រាចារ្យ ប្រធានផ្នែក សិស្សច្បង មិត្តរួមការងាររបស់អ្នក ហើយអ្នកនឹងមានអារម្មណ៍ថាអ្នកជាមនុស្សម្នាក់ដែលមានសំណាង ដែលអាចមានឱកាសបានស្គាល់ និងសិក្សារៀនសូត្រពីពួកគេ។ ៣. ការគោរព ការផ្លាស់ប្តូរពីនិស្សិតពេទ្យទៅជាវេជ្ជបណ្ឌិតមួយរូបធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកបន្តិច ប៉ុន្តែអ្នកប្រាកដជាពេញចិត្តវា។ អ្នកជំងឺរបស់អ្នកប្រាកដជាចងចាំរូបអ្នក នៅពេលដែលអ្នកជួយសង្គ្រោះគាត់ និងធ្វើឲ្យគាត់មានសុខភាពល្អឡើងវិញ។ ហើយពួកគាត់នឹងមករាក់ទាក់អ្នកយ៉ាងរួសរាយ នៅពេលដែលពួកគាត់បានជួបអ្នកនៅខាងក្រៅ។ ទង្វើទាំងអស់នេះនឹងធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍មួយប្លែក និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ ៤. សមត្ថភាពក្នុងការដោះស្រាយបញ្ហា អ្នកនឹងរីករាយចំពោះសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពជូនអ្នកជំងឺរបស់អ្នក។ វាពិតជាអារម្មណ៍ដ៏ល្អមួយនៅពេលដែលអ្នកអាចធ្វើរោគវិនិច្ឆ័យ និងព្យបាលជំងឺមានប្រសិទ្ធភាព។ ៥. លុយកាក់ ប្រកបរបរជាគ្រូពេទ្យមួយរូបដែលប្រកបទៅដោយសីលធម៌ ធ្វើតាមបច្ចេកទេសនិងវិជ្ជាជីវៈ អ្នកនឹងអាចទទួលបានប្រាក់ល្មមនឹងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារបាន តែបើថាឲ្យក្លាយជាអ្នកមានដោយសារតែរបរមួយនេះ គឺពិបាកបន្តិចហើយ។ ទោះបីជារបរនេះមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានក៏ដោយ ក៏អ្នកអាចនឹងមានជីវភាពដ៏សមរម្យមួយដែរ...

Share

១. បំណងប្រាថ្នាចង់ក្លាយជាអ្នកមាន មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសយកវិជ្ជាជីវៈមួយនេះហើយបានក្លាយជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភ។ ប្រសិនបើការចង់ក្លាយជាអ្នកមាន គឺអ្វីដែលអ្នកប្រាថ្នា នោះមានវិធីងាយស្រួលជាងនេះជាច្រើនដែលមិនសូវធ្វើឲ្យអ្នកឈឺក្បាល មិនសូវចំណាយប្រាក់និងពេលវេលាច្រើនដូចនេះ ហើយក៏មិនសូវស្ត្រេសដែរ។ ពេទ្យ គឺជាវិជ្ជាជីវៈមួយដែលនាំយកប្រយោជន៍ឲ្យអ្នកដទៃ ព្រោះថាអ្នកមានជំនាញ និងចំណេះដឹងដែលអាចសង្គ្រោះជីវិតបាន ហើយអ្នកនឹងអនុវត្តវាជារៀងរាល់ថ្ងៃជាផ្នែកមួយនៃការងាររបស់អ្នក។ ២. បំណងប្រាថ្នាចង់ផ្លាស់ប្តូរពិភពលោក ដូចគ្នានេះដែរ អ្នកត្រូវតែបោះបង់ចោលគំនិតដែលចង់ក្លាយជាវីរបុរសគ្រូពេទ្យដែលអាចជួយដោះស្រាយបញ្ហាសុខភាពពិភពលោកម្ដងមួយៗបាន។ ពិតមែនហើយ គ្រូពេទ្យអាចធ្វើរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន នៅពេលដែលពួកគេប្រើជំនាញរបស់ពួកគេត្រូវទៅតាមស្ថានភាព។ ប៉ុន្តែ អ្នកត្រូវចងចាំថាទោះបីជាអ្នកមានបំណងល្អប៉ុណ្ណាក៏ដោយ អ្នកនឹងមិនអាចយកឈ្នះបញ្ហាដែលបណ្ដាលមកពីសង្គ្រាម ភាពក្រីក្រ និងភាពខ្វះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ឬការរំលោភបំពាន ឬការកេងចំណេញផលប្រយោជន៍ពីជំងឺបានឡើយ។ នោះមិនមែនមានន័យថា អ្នកមិនអាចព្យាយាមជួយមនុស្សដែលរងផលប៉ះពាល់ដោយសារបញ្ហាទាំងនោះទេ ប៉ុន្តែអ្នកនឹងយល់ថាអ្នកតូចពេក ដើម្បីធ្វើការផ្លាស់ប្តូរបញ្ហាទាំងនោះ។ ៣. ភាពទំនេរនាពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករបស់អ្នក វាអាចចាប់ផ្តើមតាំងពីពេលដែលអ្នករៀននៅសាលាពេទ្យ ពេលខ្លះ អ្នកត្រូវតែលះបង់ថ្ងៃចុងសប្តាហ៍ដើម្បីរំលឹកមេរៀន និងត្រៀមសម្រាប់ការប្រលង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅពេលដែលអ្នកក្លាយជាគ្រូពេទ្យមួយរូប អ្នកនៅតែមិនអាចចៀសផុតពីការលះបង់មួយនេះ ព្រោះថាពេលខ្លះអ្នកត្រូវយាមចំថ្ងៃចុងសប្តាហ៍ ឬចំថ្ងៃឈប់សម្រាកផ្សេងៗ។ ខណៈពេលដែលមិត្តភក្តិដែលមិនរៀនពេទ្យរបស់អ្នកមានកម្មវិធីជប់លៀង ឬទៅដើរលេងសប្បាយ អ្នកត្រូវនៅយាមមន្ទីរពេទ្យ និងដោះស្រាយបញ្ហាអ្នកជំងឺរបស់អ្នក។ ពេលខ្លះ អ្នកនឹងសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកជ្រើសរើសយកផ្លូវមួយនេះ? ៤. ការគេងលក់ដ៏ស្កប់ស្កល់មួយ ប្រសិនបើនិយាយពីរឿងយាមយប់នៅមន្ទីរពេទ្យវិញ ជួនកាលអ្នកមិនបានគេងទេ ព្រោះថាពេលខ្លះ មានអ្នកជំងឺចូលមកទាំងកណ្តាលយប់បន្តបន្ទាប់គ្នា ហើយអ្នកត្រូវទៅពិនិត្យជំងឺរៀបចំឯកសារផ្សេងៗ ពេលខ្លះទៀត អ្នកជំងឺធ្វើទុក្ខខ្លាំងអ្នកត្រូវតែដោះស្រាយការឈឺចាប់របស់គាត់ ហើយពេលខ្លះអ្នកត្រូវបញ្ជូនគាត់ទៅផ្នែកផ្សេងៗដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ ៥. បំណងចង់ឲ្យអាទិភាពទៅលើគ្រួសារ និងមិត្តភក្ដិ ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូបការងាររបស់អ្នក ជាទូទៅ ឈរនៅលើលេខរៀងទី១ ហើយអ្នកមិនអាចប្រកែកបានឡើយ ព្រោះថានេះគឺជាទំនួលខុសត្រូវរបស់អ្នក។ អ្នកអាចនឹងបាត់បង់មិត្តភក្តិមួយចំនួន ឬពួកគេឈប់ហៅអ្នកទៅក្រៅ ព្រោះថាអ្នកតែងតែរវល់គ្មានពេលសម្រាប់ជួបជុំជាមួយពួកគេ។ លើសពីនេះទៅទៀត អ្នកអាចនឹងបដិសេធក្រុមគ្រួសារចំពោះការងារមួយចំនួនដោយសារតែការងារនៅឯមន្ទីរពេទ្យមិនអំណោយផលដល់អ្នក ដើម្បីបំពេញតាមសំណូមពររបស់ក្រុមគ្រួសារអ្នក។ ៦. បំណងចង់ផ្គាប់ចិត្តមនុស្សរាល់់គ្នា មិនថាក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកនោះទេ សូម្បីតែអ្នកជំងឺរបស់អ្នកក៏ដោយ ពេលខ្លះអ្នកធ្វើឲ្យពួកគេខកបំណងជារឿយៗ ដូចជាការប្រាប់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកឲ្យពន្យារការណាត់ជួបទៅដើរលេងពេលល្ងាចជាមួយគ្នា ក៏ព្រោះតែអ្នកមានអ្នកជំងឺធ្ងន់មួយទាមទារឲ្យអ្នកធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះជីវិតភ្លាមៗ។ ហើយក្នុងកាលៈទេសៈខ្លះ អ្នកត្រូវប្រាប់ទៅក្រុមគ្រួសារអ្នកជំងឺ ឬអ្នកជំងឺអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃជំងឺរបស់ពួកគេ ហើយគ្មានវិធីណាអាចសង្គ្រោះបានឡើយ។ ៧. ភាពច្នៃប្រឌិតរបស់អ្នក វិជ្ជាជីវៈជាពេទ្យនឹងកែប្រែអ្នកពីមនុស្សម្នាក់ដែលពោរពេញទៅដោយភាពច្នៃប្រឌិតឲ្យទៅមនុស្សម្នាក់ដែលញៀននឹងការងារ ហើយទុកចន្លោះប្រហោងតិចតួចបំផុតសម្រាប់ភាពច្នៃប្រឌិតរបស់អ្នក។ បើមិនជឿទេ សាកល្បងទៅពិធីជប់លៀងពេលល្ងាចមួយដែលមានគ្រូពេទ្យចូលរួមលើសពីម្នាក់ ហើយអ្នកនឹងអាចសង្កេតឃើញថាប្រធានបទសំខាន់ដែលពួកគេជជែកគ្នានោះ គឺប្រាកដជារឿងការងារ និងរឿងពេទ្យនេះតែម្ដង។ ៨. សុខភាពល្អ អ្នកប្រហែលជាមិនបានដឹងពីរឿងមួយនេះទេ ប៉ុន្តែអ្នកកំពុងតែជ្រើសរើសយកវិជ្ជាជីវៈមួយដែលមានហានិភ័យខ្ពស់ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ គ្រូពេទ្យក៏ចេះឈឺដែរ មិនមែនមានន័យថាធ្វើជាគ្រូពេទ្យ គឺតែងតែមានសុខភាពល្អមិនចេះឈឺនោះទេ។ ចំពោះបញ្ហាសុខភាពផ្លូវកាយ អ្នកជួបផ្ទាល់ជាមួយនឹងជំងឺស្ទើរតែគ្រប់ប្រភេទជារៀងរាល់ថ្ងៃ មេរោគខ្លះអាចចម្លងទៅអ្នក ប៉ុន្តែជាទូទៅបើអ្នកនៅវ័យក្មេងនៅឡើយ វាពុំសូវជាបញ្ហានោះទេ ព្រោះថាប្រព័ន្ធភាពស៊ាំរបស់អ្នកនៅល្អ តែពេលអ្នកចាស់ទៅ ឬពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ អ្នកអាចនឹងប្រឈមជាមួយនឹងជំងឺដ៏ច្រើន។ រីឯសុខភាពផ្លូវចិត្តវិញក៏មិនសូវខុសគ្នាដែរ ពេទ្យជាមុខវិជ្ជាមួយដែលទាមទារឲ្យរៀនអស់មួយជីវិត ហើយជាការងារមួយដែលអ្នកតែងតែជួបបញ្ហាមិនចេះអស់ ព្រោះថាអ្នកដែលមកជួបអ្នកគឺជាអ្នកដែលមានបញ្ហាសុខភាព និងត្រូវការឲ្យអ្នកជួយដោះស្រាយបញ្ហារបស់ពួកគេ។ ជួនកាល អ្នកអាចមានអារម្មណ៍ថាស្ត្រេសខ្លាំងក្នុងការប្រឈមនឹងបញ្ហាទាំងអស់នេះ ហើយកត្តានេះអាចធ្វើឲ្យអ្នកហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះ ជាគ្រូពេទ្យមួយរូបអ្នកត្រូវត្រៀមខ្លួនជាស្រេចចំពោះបញ្ហាដែលបានរៀបរាប់ទាំងអស់នេះ និងមានរបៀបរស់នៅមួយដែលអាចធានាបានថាអ្នកនឹងមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវចេះរកវិធីក្នុងការប៉ះប៉ូវចំពោះការខកខានរបស់អ្នកសម្រាប់ក្រុមគ្រូសារ និងមិត្តភក្តិរបស់អ្នក។ ទោះបីជាការងាររបស់អ្នកសំខាន់ អ្នកក៏មិនអាចមិនខ្វល់ពីពួកគេបានដែរ…       

Share

ពន្លកថ្មីនៃវិស័យសុខាភិបាលក៏នឹងត្រៀមដុះឡើងជាបន្តបន្ទាប់តាមឆ្នាំសិក្សានីមួយៗ ដើម្បីជាការណែនាំខ្លះៗដល់សិស្សប្អូនជំនាន់ក្រោយ យើងខ្ញុំក៏សូមផ្តល់ជូននូវការចែករំលែកបទពិសោធន៍ពីនិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូបដែលមានបានផ្តល់កិត្តិយសក្នុងការឆ្លើយតបនូវកម្រងសំណួរបស់យើងខ្ញុំអំពីបទពិសោធន៍នៃការសិក្សា ក៏ដូចជាសារជូនដល់និស្សិតជំនាន់ក្រោយផងដែរ។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារបែបណាខ្លះនោះ សូមតាមដាននូវអត្ថបទខាងក្រោមជាមួយគ្នា…             ខ្ញុំបាទឈ្មោះ ហេង សុវណ្ណឫទ្ធិ ជានិស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានជ្រើសរើសរៀនមុខវិជ្ជាពេទ្យនេះដោយសារតែវា គឺជាមុខវិជ្ជាមួយដែលខ្ញុំស្រលាញ់ និងចង់រៀនតាំងពីក្មេងមកម្ល៉េះ លើសពីនេះទៅទៀត វាជាមុខវិជ្ជាមួយដែលគេឲ្យតម្លៃ ហើយអាចជួយជីវិតអ្នកដទៃបាន និងព្រមទាំងអាចឲ្យខ្ញុំរកចំណូលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លូនខ្ញុំផ្ទាល់ក៏ដូចជាក្រុមគ្រួសារខ្ញុំផងដែរ។ ចំពោះបុគ្គលសំខាន់ដែលជម្រុញ និងលើកទឹកចិត្តខ្ញុំក្នុងការជ្រើសរើសយកវិជ្ជាជីវៈមួយនេះ គឺជាប៉ាមាក់របស់ខ្ញុំ។ ចំពោះខ្ញុំផ្ទាល់ ពេលដែលខ្ញុំបានប្រលងជាប់បានចូលរៀនពេទ្យ ខ្ញុំពិតជាមានទឹកចិត្តសប្បាយរីករាយផង និងភ័យផង ព្រោះថាការរៀនមុខវិជ្ជានេះពិតជាមានការលំបាកខ្លះៗជាក់ស្ដែងវាទាមទារឲ្យយើងរៀនច្រើនមុខវិជ្ជា។ ផ្ទុយទៅវិញ ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។ បើនិយាយដល់ការលំបាក និងឧបសគ្គក្នុងការសិក្សាមុខវិជ្ជានេះវិញ គឺមានច្រើនណាស់ដូចជាភាសាបារាំង គឺជាឧបសគ្គចម្បងទីមួយក្នុងការរៀនពេទ្យ ហើយខ្ញុំមិនធ្លាប់បានរៀនត្រៀមទុកពីមុននោះទេ។ លើសពីនេះទៅទៀត ការរៀនពេទ្យនេះមានមុខវិជ្ជាជាច្រើនដែលទាមទារឲ្យត្រូវរៀន និងត្រូវចេះ។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការរៀនពេទ្យមិនស្រួលពេកហើយក៏មិនពិបាកពេកនោះដែរ ព្រោះថានៅសាកលវិទ្យាល័យខ្ញុំ មានសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនរូប ដូច្នេះ ពួកគាត់តែងតែចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការសិក្សាមុខវិជ្ជាមួយនេះឲ្យបានជោគជ័យ និងពន្យល់មេរៀនបានល្អងាយចាប់បាន ហើយឆាប់យល់។ មួយវិញទៀត ចំពោះយុទ្ធសាស្ត្រនៃការរៀននៅសាលា យើងត្រូវចេះរៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ និងកំណត់គោលដៅដែលត្រូវនឹងឆ្នាំសិក្សារបស់យើង។ ជាសារជូនទៅដល់សិស្សប្អួនជំនាន់ក្រោយទាក់ទងនឹងទង្វើដែលនិស្សិតពេទ្យយើងគួរធ្វើនោះ គឺត្រូវខិតខំរៀនសូត្រ ហើយមើលសៀវភៅឲ្យបានច្រើន និងចុះកម្មសិក្សាឲ្យបានទៀងទាត់ព្រមទាំងឧស្សាហ៍ផងដែរ។ ចំពោះទង្វើគួរចៀសវាងវិញនោះមានដូចជា មិនត្រូវប្រើពាក្យសំដីអាក្រក់ជាមួយអ្នកជំងឺ មិនត្រូវមើលងាយសិស្សច្បង ឬប្រកាន់បក្សពួកថាសាលានេះ សាលានោះទេ ត្រូវមានទំនាក់ទំនងល្អរវាងសិស្សច្បង និងសិស្សប្អូន។ ជាចុងក្រោយ ខ្ញុំមានសារខ្លះដែលចង់និយាយទៅកាន់ប្អូនៗដែលមានបំណងចង់ប្រលងចូលសាលាពេទ្យត្រូវគិតឲ្យបានច្បាស់ មិនត្រូវរៀនដោយសារការបង្ខំពីនរណាម្នាក់ឡើយ ត្រូវមានចិត្តស្រលាញ់មុខវិជ្ជាមួយនេះដោយខ្លួនឯង ទើបអាចរៀនទៅបានដោយជោគជ័យ និងមិនមានអារម្មណ៍ថាពិបាកខ្លាំងក្នុងការរៀន ព្រោះមុខវិជ្ជានេះត្រូវការចំណាយថវិការច្រើនក្នុងការរៀន និងការអានសៀវភៅខ្លួនឯង ហើយត្រូវរៀនរយៈពេលយូរទៀតផង។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានបំណងចូលសិក្សាផ្នែកសុខាភិបាលមែនទេ? តើបានដឹងឬនៅថា គួរត្រៀមអ្វីខ្លះ? គួរផ្តោតលើមុខវិជ្ជាអ្វីខ្លះ សម្រាប់ការប្រលងចូលផ្នែកមួយនេះ? សូមតាមដានការណែនាំ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីរៀមច្បងមួយរូបដែលសព្វថ្ងៃនេះជានិស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ដែលមានឈ្មោះថា ប៊ុន ច័ន្ទវិចិត្រ។ ចង់ដឹងថាគាត់មានអ្វីខ្លះចែកជូនដល់មិត្តអ្នកអាន…សូមបន្តអានទាំងអស់គ្នា… ហេលស៍ថាម ៖ តើមានមុខវិជ្ជាអ្វីខ្លះដែលត្រូវត្រៀម? វិចិត្រ ៖ មុខវិជ្ជាធំ៣នៅក្នុងវិទ្យាសាស្ត្រពិតរួមមាន ៖   -គណិតវិទ្យា  -ជីវវិទ្យា -គីមីវិទ្យា។ តាមការយល់ឃើញរបស់ខ្ញុំ មុខវិជ្ជាដែលធ្វើឲ្យបេក្ខភាពម្នាក់ៗយកឈ្នះលើគ្នា គឺមុខវិជ្ជាគណិតវិទ្យា ព្រោះដូចដែលយើងបានដឹងស្រាប់ហើយថា វាជាមុខវិជ្ជាមួយដែលពិបាកជាងគេ។  ហេលស៍ថាម ៖ សម្រាប់មុខវិជ្ជានីមួយៗ តើវិចិត្រមានគន្លឹះអ្វីពិសេសចង់ចែករំលែកដែរឬទេ? វិចិត្រ ៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាសម្រាប់មុខវិជ្ជាជីវវិទ្យា និងគីមីវិទ្យា មានភាពងាយស្រួលជាងគណិតវិទ្យាដែលភាគច្រើនមេរៀន និងក្បួនដោះស្រាយលំហាត់មានភាពប្រទាក់ក្រឡាគ្នា ជាក់ស្តែង គឺមេរៀនបន្តពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ អ្វីដែលធ្លាប់បានធ្វើកន្លងមក និងចង់ចែករំលែកអំពីគន្លឹះនៃការសិក្សានោះ គឺៈ -ជីវវិទ្យា ៖ ដោយសារតែមិនសូវមានរូបមន្តសម្រាប់គណនា និងមិនសូវទាមទារការគិតច្រើន ហើយភាគច្រើនជាមេរៀននោះ អ្វីដែលគួរធ្វើ គឺមានតែព្យាយាមទន្ទេញ ក៏ដូចជាសូត្រមេរៀនឲ្យចាំ។ ប៉ុន្តែ មិនមានន័យថា ទន្ទេញឲ្យចាំតែមាត់នោះដែរ គប្បីរកពាក្យគន្លឹះ និងស្វែងយល់ពីវាឲ្យច្បាស់សិន ហើយរកកន្លែងគោលដើម្បីងាយចំណាំ។ -គីមីវិទ្យា ៖ ត្រូវព្យាយាមស្វែងយល់ និងចាំអំពីរូបមន្តផ្សេងៗ ជាពិសេសសមីការប្រតិកម្មរបស់សារធាតុ។ -គណិតវិទ្យា ៖ ទាមទារឲ្យពូកែដោះស្រាយនូវលំហាត់តាមក្បួនខ្នាតដែលត្រឹមត្រូវ និងរហ័ស ដែលជាទូទៅ គឺត្រូវការការអនុវត្តឲ្យបានច្រើន ប្រៀបដូចពាក្យគេថា «កាំបិតកាន់តែសំលៀង កាន់តែមុត»។ បន្ទាប់ពីអនុវត្តបានច្រើនដង នោះអ្នកនឹងរកឃើញពីគន្លឹះរបស់វា។ ហេលស៍ថាម ៖ សម្រាប់ការត្រៀមប្រលងចូលរៀនពេទ្យនេះ តើបេក្ខភាពនីមួយៗគួរមានលក្ខណៈសម្បតិ្តបែបណាខ្លះដែរ? វិចិត្រ ៖ ជាការចាំបាច់ ក្នុងការត្រៀមគ្រប់ផ្នែក មិនថាកម្លាំងកាយ ចិត្ត និងប្រាជ្ញស្មារតីនោះទេ។ ក្នុងនោះ ខ្ញុំយល់ឃើញថា មានរឿងខ្លះដែលគួរតែមាន និងត្រៀមជាមុនក្នុងនោះមានដូចជា៖ -មានសមត្ថភាពក្នុងការចងចាំឲ្យបានច្រើន -មានភាពអំណត់អត់ធ្មត់ ខិតខំ និងតស៊ូព្យាយាមក្នុងការទន្ទេញមេរៀន -ត្រៀមស្មារតីទទួលយកមេរៀនជាច្រើនមួយគំនរនៅចំពោះមុខ ដែលនឹងត្រូវសិក្សា ដែលអាចនិយាយបានថាស្មើនឹងភ្នំឯកសារមួយដែរ។ ហេលស៍ថាម ៖ បន្ថែមពីការរៀនគួរត្រៀម តើបេក្ខភាពគួរធ្វើអ្វីខ្លះទៀត? វិចិត្រ ៖  ការរៀនគួរត្រៀមប្រាកដជាមិនអាចគ្រប់គ្រាន់នោះទេ បេក្ខភាពមិនអាចរៀននៅសាលា ហើយត្រលប់មកផ្ទះមិនខ្វល់ខ្វាយពីអ្វីនោះឡើយ។ ខ្ញុំសូមណែនាំឲ្យគ្រប់គ្នាចាំបាច់ត្រូវស្វ័យសិក្សានៅផ្ទះឲ្យបានច្រើន ជាពិសេស គឺរៀនអនុវត្តនូវលំហាត់នៅក្នុងសៀវភៅពុម្ពយ៉ាងតិចឲ្យបានម្តង ឬ២ដងទើបជាការប្រសើរ។  តាមរយៈការអនុវត្តបានច្រើន អ្នកនឹងបានដឹងអំពីគន្លឹះក្នុងការដោះស្រាយលំហាត់ទាំងនោះ ហើយពេលខ្លះ ស្ទើរតែឃើញលំហាត់ ក៏អាចដឹងពីចម្លើយរួចទៅហើយ។  ហេលស៍ថាម ៖ តើវិចិត្រមានសារអ្វីបន្ថែមជូនដល់អនាគតនិស្សិតពេទ្យ ដែលកំពុងត្រៀមចូលប្រលងដែរឬទេ? វិចិត្រ ៖  -សូមកុំដាក់សំពាធឲ្យខ្លួនឯងឲ្យសោះ ៖ ថ្វីត្បិតថា វាជាដំណាក់កាលមួយដ៏តានតឹង និងសំខាន់មួយក្នុងដំណើរនៃជីវិតជានិស្សិត តែក៏មិនមានន័យថា ត្រូវតែដាក់សំពាធលើខ្លួនឯងឲ្យខាងតែបាននោះទេ។ សំខាន់ គឺសូមប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយហ៊ានទទួលស្គាល់នូវលទ្ធផលដែលបានទទួល។ -រក្សាស្មារតីឲ្យរឹងមាំ ៖ ជាពិសេសពេលប្រឡង សូមធ្វើចិត្តឲ្យបាន…កុំភ័យ!!! ខ្ញុំដឹងថា នរណាក៏ភ័យដែរ ពេលឆ្លងកាត់ដំណាក់កាលសំខាន់ៗ និងធំៗបែបនេះ ប៉ុន្តែអារម្មណ៍បែបនោះនឹងមិនអាចជួយអ្វីបាននោះទេ ក្រៅពីធ្វើឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ហេតុដូចនេះហើយ សូមធ្វើចិត្តឲ្យបាន កុំចេះតែភ័យថាខ្លាចធ្វើមិនទាន់ ឬគិតផ្តេសផ្តាសឲ្យសោះ។ -ប្រកាន់គោលជំហរ  «តក់ៗពេញបំពង់» ៖ កុំចាំដល់ជិតថ្ងៃប្រលងទើបខំរៀនឲ្យសោះ សូមធ្វើការត្រៀមខ្លួនឲ្យបានមុន ដើម្បីផ្តល់ពេលវេលាឲ្យខ្លួនអ្នកបានក្រេបយកនូវចំណេះដឹងដែលត្រូវការជាចាំបាច់សម្រាប់ការប្រលង។ -សុខភាពជាចម្បង ៖ ខ្ញុំមិនគាំទ្រឲ្យរៀនដាច់យប់ ឬនៅដល់យប់ជ្រៅពេកនោះទេ។ អ្នកគួរតែមានកាលវិភាគច្បាស់លាស់សម្រាប់ការសិក្សា ហើយទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ ចំពោះចំណីអាហារក៏ដូចគ្នាដែរ សូមទទួលទាននូវសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្មារតីផ្លូវកាយ និងចិត្ត ព្រមទាំងប្រាជ្ញាអាចរឹងមាំបាន សម្រាប់ថ្ងៃដ៏ពិសេសដែលកំពុងទន្ទឹងរង់ចាំអ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាងខ្ញុំឈ្មោះ លីម ចាន់បូរ៉ាម៉ី ជាឱសថការីឧត្តមដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ (IU) ក្នុងខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ។  កត្តាជំរុញឲ្យជ្រើសរើសយកមុខវិជ្ជានេះ កត្តាចម្បង គឺផ្ទាល់ខ្លួនតែម្តង ដោយហេតុថាកាលពីនៅក្មេង ខ្ញុំគិតថា«ពេទ្យជាវិជ្ជាជីវៈមួយដែលអាចសង្គ្រោះជីវិត ក៏ដូចជាជួយអ្នកដទៃដែលកំពុងត្រូវការការព្យាបាល» ហើយវាក៏ក្លាយជាគោលបំណងមួយក្នុងជីវិត។ ដោយសង្កេតឃើញថា នាងខ្ញុំចូលចិត្តមុខវិជ្ជា ជីវវិទ្យា គីមីវិទ្យា និង គណិតវិទ្យាជាងមុខវិជ្ជាដទៃៗទៀត ខ្ញុំក៏សម្រេចចិត្តដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់បរិញ្ញាបត្រឱសថសាស្រ្ត ហើយក៏បានទទួលជោគជ័យ។   កម្លាំងជំរុញទឹកចិត្តក្នុងការសិក្សា មុននឹងសម្រេចចិត្តចូលរៀន  ខ្ញុំបានសាកសួរយោបល់ពីបុគ្គលជាច្រើន ដូចជាសិស្សច្បង លោកគ្រូអ្នកគ្រូដែលដឹងពីសមត្ថភាពសិក្សា និងជាពិសេសការពិភាក្សាក្នុងក្រុមគ្រួសារ។ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំអរគុណចំពោះការគាំទ្រពីគ្រួសារណាស់ ដែលតែងតែផ្តល់ជាកម្លាំងចិត្តក្នុងពេលរៀនសូត្រ ឬ ជួបឧបសគ្គអំឡុងពេលសិក្សាច្រើនឆ្នាំនេះ។ អំឡុងពេលរៀន នាងខ្ញុំបានយល់ពីមូលហេតុដែលគេតែងតែថា«រៀនពេទ្យពិបាក»នោះ គឺត្រូវចងចាំមេរៀនជាច្រើន រួមទាំងពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមី ដែលយើងកំរជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។  មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងត្រូវស្រាវជ្រាវក្រៅម៉ោងសិក្សា ដើម្បីបន្ថែមចំណេះដឹងផ្ទាល់ខ្លួន ព្រោះបច្ចេកវិទ្យាតែងតែរីកចម្រើន ដូច្នេះ យើងត្រូវតាមដានព័ត៌មានថ្មីៗដែលទាក់ទងនឹងវិជ្ជាជីវៈយើង។ ប៉ុន្តែ ការខិតខំទាំងអស់នេះ សុទ្ធតែជាគ្រឹះសម្រាប់ភាពជោគជ័យទៅអនាគត ដូច្នេះខ្ញុំគិតថាបទពិសោធន៍ទាំងនេះពិតជាមានគុណតម្លៃណាស់។ ទោះជាការសិក្សាមានការលំបាក ដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។ ភាពលំបាកក្នុងការសិក្សា ដោយសារតែខ្ញុំរៀនសាកលវិទ្យាល័យ ២ ក្នុងពេលតែមួយ ហើយត្រូវស្តារនៅឱសថស្ថាន និងកន្លែងនានា ធ្វើឲ្យកាលវិភាគសិក្សាពេលខ្លះជាន់គ្នា ជាពិសេសពេលប្រលង ជួនកាលក៏ត្រូវប្រលងក្នុងអំឡុងពេលតែមួយទៀត ។ ខ្ញុំបានដោះស្រាយបញ្ហាដោយរៀបចំនូវផែនការរៀនប្រចាំថ្ងៃ  ដើម្បីបែងចែកម៉ោងសិក្សាសម្រាប់មុខវិជ្ជានីមួយៗ ហើយបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រ ដែលបានធ្វើឲ្យខ្ញុំអាចផ្តោតទៅលើមុខវិជ្ជាមួយៗ ដូចនេះ ការរៀនសូត្រក៏មានគុណភាពដែរ។ រៀនពេទ្យពិតជាមិនស្រួល តែក៏អាចទៅរួច នាងខ្ញុំយល់ស្របនឹងពាក្យថា «រៀនពេទ្យមិនស្រួលនោះទេ» ដូចដែលបានរៀបរាប់ខាងលើមកស្រេច។ ប៉ុន្តែ ពេលដែលមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូរហូតដល់បញ្ចប់ ដូចពាក្យដែលគេនិយាយថា«ព្យាយាមគង់បានសម្រេច»។  យុទ្ធសាស្រ្តក្នុងការសិក្សា -យកចិត្តទុកដាក់ពេលរៀនក្នុងថ្នាក់  -យកព័ត៌មានដែលទទួលបានមកបង្រួមជាគន្លឹះខ្លីៗងាយស្រួលក្នុងការចងចាំ -រៀនជាក្រុម ព្រោះយើងអាចដឹងថាខ្លួនឯងនៅខ្វះខាតអ្វី ត្រូវបន្ថែមអ្វី គួបផ្សំនឹងការចែករំលែកទៅវិញទៅមក គឺអាចឆ្ពោះទៅមុខទាំងអស់គ្នា។ Dos & Don’ts សម្រាប់និស្សិតពេទ្យ Dos ៖  -ខិតខំសិក្សា ហ្វឹកហ្វាត់ខ្លួនឯងឲ្យទៅជាពេទ្យស្ទាត់ជំនាញ និងមានវិជ្ជាជីវៈច្បាស់លាស់  -ស្រាវជ្រាវឯកសារផ្សេងៗទាក់ទងទៅនឹងមុខវិជ្ជានីមួយៗ ដើម្បីដឹងពីការរកឃើញថ្មីៗទាន់ហេតុការណ៍ -ប្រកាន់ខ្ជាប់អាកប្បកិរិយាល្អ ស្មោះត្រង់ចំពោះអ្នកជំងឺ  -មានសុជីវធម៌ក្នុងការនិយាយស្តី  និងបំពេញការងារ។ Don’ts ៖ -កុំមើលងាយអ្វីដែលកំពុងរៀនដោយគិតថា ថ្ងៃក្រោយមិនអាចយកទៅអនុវត្ត ព្រោះការពិត ការសិក្សាថ្ងៃនេះអាចប្រើបាននៅកាលៈទេសៈណាមួយ -មិនត្រូវមានអាកប្បកិរិយាប្រមាថបៀតបៀនអ្នកដទៃ  ជាពិសេសអ្នកជំងឺ។ ការរួមចំណែកនៃនិស្សិតពេទ្យក្នុងវិស័យសុខាភិបាល «សុខភាពជាដើមទុនរបស់មនុស្ស» ដូចនេះហើយ ធនធានមនុស្សក្នុងវិស័យសុខាភិបាលពិតជាមានតួនាទីសំខាន់។ ជាក់ស្តែង ដើម្បីក្លាយជាពេទ្យមានវិជ្ជាជីវៈ និងប្រកបដោយសីលធម៌មួយរូប គឺត្រូវឆ្លងកាត់រយៈពេលសិក្សាយូរ និង ជួបការលំបាកជាច្រើន។ សារជូនដល់សិស្សប្អូន សូមកុំធ្វើការសម្រេចចិត្តចូលរៀនវិស័យសុខាភិបាលដោយសារកត្តាសង្គម ដូចជាផ្នត់គំនិតដែលគិតថា«ពេទ្យរកប្រាក់ចំណូលបានច្រើន»។ សូមសងេ្កតមើលកត្តាផ្ទាល់ខ្លួនថា អាចចូលចិត្តមុខវិជ្ជាពេទ្យនេះទេ? ការសិក្សាអាចទទួលយកបានទេ? មានគោលដៅច្បាស់លាស់ទេ?  ចំពោះកត្តាគ្រួសារ គឺត្រូវពិភាក្សាឲ្យបានច្បាស់លាស់ និងសាកសួរយោបល់ពីក្រុមគ្រួសារ ព្រោះពួកគាត់អាចដឹងពីគុណសម្បត្តិ ឬ គុណវិប្បតិ្ត នៃការជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ។ បើមានការសម្រេចចិត្តហើយមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូព្យាយាមរហូតដល់បានសម្រេចនូវអ្វីដែលយើងកំណត់។ មិនមានអ្វីដែលមិនពិបាកទេ សំខាន់ជាងគេ គឺខ្លួនយើងមានឆន្ទៈមុតមាំនោះ គឺអាចឆ្ពោះទៅកាន់ភាពជោគជ័យ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ខ្ញុំបាទឈ្មោះ សេង រស្មី ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ក្នុងឆ្នាំ២០០៩ ដោយទទួលបាន និទ្ទេស B ក្នុងលំដាប់ពិន្ទុ ៩៩.៩១៩ នៅវិទ្យាល័យកំពង់ធំ។ ខ្ញុំក៏ជាអតីតជ័យលាភី ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកំពង់ធំ ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ។   កាលនោះខ្ញុំបានប្រលងជាប់ និងទទួលបានអាហារូបករណ៍លើកមុខជំនាញផ្សេងទៀតផងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងពីរៀនថ្នាក់ទី៧មកម៉្លេះ គឺខ្ញុំចង់ក្លាយជា វេជ្ជបណ្ឌិតឯកទេសម្នាក់។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការជម្រុញនិងលើកទឹកចិត្តពី ប៉ា ម៉ាក់ របស់ខ្ញុំផងដែរ។ ទោះបីជាការសិក្សាមានរយៈពេលយូររហូតដល់ទៅ10ឆ្នាំរួមបញ្ចូលទាំងថ្នាក់វេជ្ជបណ្ឌិតឯកទេស ព្រមទាំងចំណាយថវិកាអស់ច្រើនក្តី ក៏ខ្ញុំនៅតែរីករាយនឹងរៀន ព្រោះវាជាចំណង់ចំណូលចិត្ត ហើយខ្ញុំយល់ឃើញថា ជំនាញអ្វីក៏ដោយក៏ត្រូវចំណាយពេលច្រើន និងខិតខំដូចគ្នា ដើម្បីក្លាយជាបុគ្គលម្នាក់ដែលមាន សមត្ថភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ ម្យ៉ាងទៀត គឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខ្មែរយើងអោយកាន់តែប្រសើរជាងមុន។   ក្រោយពេលដែលបានចូលរៀនឆ្នាំទី១ ខ្ញុំជួបប្រទះនឹងឧបសគ្គច្រើនគួរសមដែរ ជាពិសេសគឺភាសា និង ពាក្យបច្ចេកទេសពេទ្យ ព្រោះថាមេរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យគឺជាភាសាបារាំង ហើយម្យ៉ាងទៀតទាំងខ្ញុំព្រមទាំងនិស្សិតដទៃទៀត មានអារម្មណ៍ថាដូចជាទីងមោងអីចឹង គឺស្ដាប់គ្រូបង្រៀនមិនសូវយល់ តាមគ្រូពន្យល់មិនទាន់នោះទេ ព្រោះពួកយើងពុំមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាពេទ្យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំក៏បានចូលរៀនភាសាបារាំងនៅ វិទ្យាស្ថានភាសាបារាំងផង និងចូលរៀនថ្នាក់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសផង។ ពេលនៅសល់ពីការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានសិក្សាបន្ថែមដោយខ្លួនឯង ព្រមទាំងរៀនជាក្រុមជាមួយមិត្តភក្តិដទៃទៀត។ ជាលទ្ធផលគឺខ្ញុំបានប្រលងជាប់គ្រប់មុខវិជ្ជាទាំងអស់ ដោយទទួលបានលទ្ធផលល្អ។ ចំពោះឆ្នាំបន្ទាប់ៗទៀត ការលំបាកគឺមានច្រើនឡើងៗ ព្រោះមេរៀនច្រើនជាងមុនទ្វេដង ដោយតម្រូវឲ្យចំណាយពេលស្វ័យសិក្សាផង ចុះកម្មសិក្សានៅមន្ទីរពេទ្យផង រៀនទ្រឹស្តីនៅសាលាផង និង រៀនភាសាបារាំង អង់គ្លេសបន្ថែមផង និយាយរួមគឺស្ទើរនឹងគ្មានពេលសំរាក។ ទោះជាយ៉ាងណាក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។   ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តន៍តាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។     សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។    ប្រសិនបើយើងមានបំណងចង់រៀនផ្នែកវេជ្ជសាស្រ្ត គួរតែចាប់ផ្តើមរៀនទាំងភាសាបារាំង និងភាសាអង់គ្លេសបណ្តើរៗអោយហើយ។    ចំពោះនិស្សិតដែលកំពុងរៀនផ្នែកវេជ្ជសាស្រ្ត ត្រូវតែតស៊ូជំនះរៀននូវមុខវិជ្ជាមូលដ្ឋានគ្រឹះឲ្យបានច្បាស់ ព្រោះវាអាចជួយឲ្យយើងបន្តដំណើរបានទៅដល់គោលដៅនៅលើវិស័យមួយនេះ បើមិនដូច្នេះទេយើងនឹងរៀនមិនទាន់គេទេនៅពេលដែលយើងឡើងដល់ឆ្នាំកាន់តែធំទៅ។ ការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យពិតជាសំខាន់ណាស់ យើងត្រូវខិតខំរៀនទាំងការងារគិលានុបដ្ឋាក ទាំងរបៀបធ្វើរោគវិនិច្ឆ័យ និងរៀនពីរបៀបព្យាបាលជំងឺ។ ហើយពេលចុះកម្មសិក្សានោះយើងត្រូវមានវិន័យផ្ទាល់ខ្លួន និងត្រូវគោរពវិន័យរបស់មន្ទីរពេទ្យ ត្រូវទៅពេទ្យឲ្យបានទៀងទាត់ ត្រូវខិតខំរៀនទ្រឹស្តីឲ្យបានច្បាស់ និងអនុវត្តនៅក្នុងមន្ទីរពេទ្យឲ្យបានច្រើន ហើយត្រូវមានទំនាក់ទំនងល្អជាមួយនឹងសិស្សច្បង និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ។     រឿងចម្បងមួយទៀត គឺចាប់ពីឆ្នាំទី៤ទៅត្រូវមានការតាំងចិត្តឲ្យរឹងមាំ ព្រោះក្នុងរយៈពេលនេះយើងងាយនឹងមានការបែកអារម្មណ៍ពេលឃើញមិត្តភក្តិយើងខ្លះគេរៀនចប់មានការងារធ្វើ ហើយយើងនៅរៀនមិនទាន់ចប់ និងមិនទាន់ចេះមើលជំងឺបាន។ វាជារយៈពេលដ៏ស្ត្រេសមួយសម្រាប់និស្សិតពេទ្យយើង ដូច្នេះយើងមិនត្រូវបាក់ទឹកចិត្ត និងមានអារម្មណ៍ស្ដាយក្រោយនោះទេ ព្រោះថាយើងរៀនឆ្នាំកាន់តែខ្ពស់ ហើយការបកក្រោយវិញក៏មិនកើតដែរ ចឹងមានតែខិតខំប្រឹងបន្ថែមទៀត។ បញ្ហាមួយទៀតនោះគឺពុំត្រូវព្យាយាមរកលុយក្នុងដំណាក់កាលនេះទេ ព្រោះយើងអាចរវល់នឹងការរកលុយហើយប៉ះពាល់ដល់ការសិក្សារបស់យើង។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នៅចាំថ្ងៃទីំមួយពេលចុះស្តារនៅពេទ្យទេ? តើមានអារម្មណ៍បែបណាដែរ? តើមានអ្វីខ្លះគួរឲ្យចងចាំក្នុងថ្ងៃនោះទេ?  ដោយសារតែមិនបានរៀនពេទ្យដូចគេ ទើបមិនបានដឹងអារម្មណ៍ពេលចុះស្តារម្តងៗបែបណា...តែក៏មានបងប្រុសជាពេទ្យ និងមានIdol ជានិស្សិតពេទ្យជាច្រើនរូបដែរ...ហើយម្នាក់ក្នុងចំណោមនោះ  តាមដែលបានដឹង គឺ គេជានិស្សិតវេជ្ជសាស្រ្តមួយរូប ហើយរៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) អ្វីដែលសំខាន់ រាល់ថ្ងៃក៏កំពុងធ្វើការគ្លីនិករបស់ប៉ាគេដែរ។  ឈ្មោះជាគេ គឺ វុឌ្ឍី រ័ត្នវីរីយ៉ា មិនត្រឹមតែក្មេងហើយស្អាត ថែមទាំងឆ្លាតហើយពូកែទៀត។ បានឃើញStatus អំពីការជួយសង្រ្គោះជីវិតទីមួយរបស់គេ នៅលើហ្វេសប៊ុក ហើយគ្រាន់តែអាន ក៏គិតថា so touching...អត្ថន័យខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖ «លើកទី១ ! ជីវិតទី១ដែលបានជួយសង្រ្គោះ ! First Time ! First Life Saving ! លើកទី១ ដែលក្រោកពីគេងមុនម៉ោង5:30 ដោយគ្មាននាឡិការោទ៍ គ្មាននរណាម្នាក់ដាស់  មិនបានលុបមុខ មិនបានសិតសក់ ហើយចេញមកជួបមុខគេឯងជាសាធារណៈ  គ្រាន់តែចេញមកភ្លាម បុរសម្នាក់បានស្ទុះមកហៅទាំងស្លន់ស្លោរថាកូនគាត់បាត់ដង្ហើម  ភ័យផង ខ្លាចបាត់បង់ជីវិតគាត់ផង ខ្ញុំក៏រត់ចូលទៅឃើញថាទារកម្នាក់កើតមិនគ្រប់ខែ មានទម្ងន់តែ1.5kg នៅរឹងស្ងៀមមិនកម្រើក ហើយមិនដកដង្ហើម មានខ្លួនស្លេកស្លាំង លឿងល្អូក  ខ្ញុំក៏សម្រេចចិត្តធ្វើការសង្រ្គោះបឋម ធ្វើហើយធ្វើទៀត ទីបំផុតគាត់ក៏ចាប់ផ្តើមដកដង្ហើមវិញ បើកភ្នែក កម្រើកដៃជើង ហើយខ្លួនក៏ត្រឡប់មកពណ៌ធម្មតាវិញ  វាអាចជារឿងធម្មតាសម្រាប់អ្នកដទៃ អាចថាគ្មានអីអស្ចារ្យ ក៏មិនស្មើនឹងគ្រូពេទ្យផ្សេងៗដែលធ្លាប់ជួយជីវិតមនុស្សជាច្រើនដែរ ប៉ុន្តែខ្ញុំនៅរំភើបចិត្តមិនទាន់បាត់នៅឡើយទេ  ស្ទើរតែស្រក់ទឹកភ្នែកពេលឃើញគាត់ដកដង្ហើមមកធម្មតាវិញ  យ៉ាងណាក៏វាជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ទោះបីជាពីមុនធ្លាប់ចុះទៅជួយព្យាបាលជំងឺ និងផ្តល់ថ្នាំឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ តែនេះគឺសង្រ្គោះបន្ទាន់ភ្លាមៗ វាជាលើកទី1របស់ខ្ញុំ  ពេលវេលាមួយនាទីៗពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្ស អរគុណខ្លាំងៗដល់លោកគ្រូអ្នកគ្រូចំពោះចំណេះដឹង   #សុភ័ក្រវឌ្ឍនា  #18thAugust2017 I'll never forget you !» មិនដឹងថាអ្នកមានអនុស្សាវរិ័យ៍បែបណានៅពេលចុះស្តារដំបូងៗ...តែសង្ឃឹមថា វាជាការចងចាំដ៏ល្អមួយសម្រាប់គ្រប៉គ្នាទៅចុះ... ប្រសិនបើចង់ចែករំលែកដែរនោះ អាចធ្វើបានដោយចុចត្រង់នេះ បង្កើតអត្ថបទផ្ទាល់ខ្លួន Photo Credit : RathViriya Vuthy ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

            ខ្ញុំបាទឈ្មោះ សេង រស្មី ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ​ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ក្នុងឆ្នាំ២០០៩ ដោយទទួលបាន និទ្ទេស B ក្នុងលំដាប់ពិន្ទុ ៩៩.៩១៩​ នៅវិទ្យាល័យកំពង់ធំ។ ខ្ញុំក៏ជាអតីតជ័យលាភី ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកំពង់ធំ ផ្នែកអក្សរសាស្ត្រខ្មែរ​ផងដែរ។ កាលនោះខ្ញុំបានប្រលងជាប់ និងទទួលបានអាហារូបករណ៍លើមុខជំនាញផ្សេងទៀតផងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងពីរៀនថ្នាក់ទី៧មកម៉្លេះ គឺ«ខ្ញុំចង់ក្លាយជា​វេជ្ជបណ្ឌិតឯកទេសម្នាក់»។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការជម្រុញនិងលើកទឹកចិត្តពី ប៉ា ម៉ាក់ របស់ខ្ញុំផងដែរ។ ទោះបីជាការសិក្សាមានរយៈពេលយូររហូតដល់ទៅ10​ឆ្នាំ​រួមបញ្ចូលទាំងថ្នាក់វេជ្ជបណ្ឌិតឯកទេស ព្រមទាំងចំណាយថវិកាអស់ច្រើនក្តី ក៏ខ្ញុំនៅតែរីករាយនឹងរៀន ព្រោះវាជាចំណង់ចំណូលចិត្ត​ ហើយខ្ញុំយល់ឃើញថា ជំនាញអ្វីក៏ដោយក៏ត្រូវចំណាយពេលច្រើន និងខិតខំដូចគ្នា ដើម្បីក្លាយជាបុគ្គលម្នាក់ដែលមាន សម្ថតភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ ម្យ៉ាងទៀតគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខ្មែរយើងអោយកាន់តែប្រសើរជាងមុន។ ដើម្បីបានសិក្សាក្នុងវិស័យសុខាភិបាល គឺបេក្ខជនទាំងអស់ត្រូវចូលរួមប្រលងប្រជែងថ្នាក់ជាតិជាមុនសិន។​ សំរាប់ការត្រៀមខ្លួនប្រលងវិញ ខ្ញុំបានឡើងមកភ្នំពេញ​ ហើយចាប់ផ្តើមរៀនត្រៀមចាប់តាំងពីពេលដែលខ្ញុំបានប្រលងបាក់ឌុបចប់ភ្លាម ហើយពេលនោះដែរខ្ញុំបានរៀនគួរបន្ថែមនៅឯសាលាជ័យថាវី លើមុខវិជ្ជាចំនួន​ 3​ ស្របតាមការប្រកាសណែនាំរបស់ក្រសួងសុខាភិបាល គឺ គណិតវិទ្យា គីមីវិទ្យា និងជីវវីទ្យា ដែលវិញ្ញាសាចេញប្រលងគឺស្របតាមកម្មវិធីសិក្សាទុតិយភូមិថ្នាក់ទី១២។ ដូច្នេះក្រៅពីការរៀនគួរបន្ថែម ខ្ញុំបានចំណាយពេលដែលនៅសល់ខិតខំធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅពុម្ព ព្រមទាំងខំទន្ទេញមេរៀនអោយស្ទាត់មាត់។ ដើម្បីទទួលបានការជោគជ័យក្នុងការប្រលងចូលវិញ គឺយើងត្រូវគោរពធ្វើតាមការណែនាំរបស់គណកម្មាធិកាប្រលង ចំណាយពេលវេលាផ្តោតសំខាន់តែលើការប្រលង រៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រលងពីឆ្នាំមុនៗដើម្បីវាស់សម្ថតភាពរបស់ខ្លួន និងអ្វីដែលសំខាន់នោះគឺ​ត្រូវជឿជាក់លើសម្ថភាពខ្លួនឯង។​ ម្យ៉ាងវិញទៀត សុខភាពក៏ជាកត្តាសំខាន់ដែរ ដូចនេះគឺត្រូវ សំរាក និង​ញុំាអោយបានគ្រប់គ្រាន់។ ក្នុងពេលប្រលង គឺតាំងចិត្តកុំឲ្យភ័យ​ អានប្រធានឲ្យយល់ច្បាស់មុននឹងចាប់ផ្ដើមឆ្លើយ មិនត្រូវចំណាយពេលច្រើនលើសំនួរដែលយើងមិនចេះនោះទេ ត្រូវធ្វើសំនួរណាដែលយើងចេះមុន រួចចាំមកបំពេញកន្លែងដែលខ្វះចន្លោះតាមក្រោយ។               ក្រោយពេលដែលបានចូលរៀនឆ្នាំទី១ ខ្ញុំជួបប្រទះនឹងឧបសគ្គ​ច្រើនគួរសមដែរ ជាពិសេសគឺភាសា និង​ ពាក្យបច្ចេកទេសពេទ្យ ព្រោះថាមេរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យគឺជាភាសាបារាំង ហើយម្យ៉ាងទៀតទាំងខ្ញុំព្រមទាំងនិស្សិតដទៃទៀត មានអារម្មណ៍ថាដូចជាទីងមោងអីចឹង គឺស្ដាប់គ្រូបង្រៀនមិនសូវយល់ តាមគ្រូពន្យល់មិនទាន់នោះទេ ព្រោះពួកយើងពុំមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាពេទ្យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំក៏បានចូលរៀនភាសាបារាំងនៅ វិទ្យាស្ថានភាសាបារាំងផង និងចូលរៀនថ្នាក់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសផង។ ពេលនៅសល់ពីការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានសិក្សាបន្ថែមដោយខ្លួនឯង ព្រមទាំងរៀនជាក្រុមជាមួយមិត្តភក្តិដ៏ទៃទៀត។ ជាលទ្ធផលគឺខ្ញុំបានប្រលងជាប់គ្រប់មុខវិជ្ជាទាំងអស់ ដោយទទួលបានលទ្ធផលល្អ។​ ចំពោះឆ្នាំបន្ទាប់ៗទៀត ការលំបាកគឺមានច្រើនឡើងៗ ព្រោះមេរៀនច្រើនជាងមុនទ្វេដង ដោយតម្រូវឲ្យចំណាយពេលស្វ័យសិក្សាផង ចុះកម្មសិក្សានៅមន្ទីរពេទ្យផង រៀនទ្រឹស្តីនៅសាលាផង និង រៀនភាសាបារាំង​ អង់គ្លេសបន្ថែមផង និយាយរួមគឺស្ទើរនឹងគ្មានពេលសំរាក។ ទោះជាយ៉ាងណាក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។             ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តតាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់​ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។ បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេគឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើងដើម្បីសម្រេចក្តីស្រមៃរបស់យើង។ ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសំរាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។             សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់​ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក​ បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។ ប្រសិនបើយើងមានបំណងចង់រៀនផ្នែកវេជ្ជសាស្រ្ត គួរតែចាប់ផ្តើមរៀនទាំងភាសាបារាំង និងភាសាអង់គ្លេសបណ្តើរៗអោយហើយ។​ ចំពោះនិស្សិតដែលកំពុងរៀនផ្នែកវេជ្ជសាស្រ្ត​ ត្រូវតែតស៊ូជំនះរៀននូវមុខវិជ្ជាមូលដ្ឋានគ្រឹះឲ្យបានច្បាស់ ព្រោះវាអាចជួយឲ្យយើងបន្តដំណើរបានទៅដល់គោលដៅនៅលើវិស័យមួយនេះ បើមិនដូច្នេះទេយើងនឹងរៀនមិនទាន់គេទេនៅពេលដែលយើងឡើងដល់ឆ្នាំកាន់តែធំទៅ។ ការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យពិតជាសំខាន់ណាស់ យើងត្រូវខិតខំរៀនទាំងការងារគិលានុបដ្ឋាក ទាំងរបៀបធ្វើរោគវិនិច្ឆ័យ និងរៀនពីរបៀបព្យាបាលជំងឺ។ ហើយពេលចុះកម្មសិក្សានោះយើងត្រូវមានវិន័យផ្ទាល់ខ្លួន និងត្រូវគោរពវិន័យរបស់មន្ទីរពេទ្យ ត្រូវទៅពេទ្យឲ្យបានទៀងទាត់ ត្រូវខិតខំរៀនទ្រឹស្តីឲ្យបានច្បាស់និងអនុវត្តនៅក្នុងមន្ទីរពេទ្យឲ្យបានច្រើន ហើយត្រូវមានទំនាក់ទំនងល្អជាមួយនឹងសិស្សច្បងនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ។  រឿងចម្បងមួយទៀតគឺចាប់ពីឆ្នាំទី៤ទៅត្រូវមានការតាំងចិត្តឲ្យរឹងមាំ ព្រោះក្នុងរយៈពេលនេះយើងងាយនឹងមានការបែកអារម្មណ៍ពេលឃើញមិត្តភក្តិយើងខ្លះគេរៀនចប់មានការងារធ្វើ ហើយយើងនៅរៀនមិនទាន់ចប់និងមិនទាន់ចេះមើលជំងឺបាន។ វាជារយៈពេលដ៏ស្ត្រេសមួយសម្រាប់និស្សិតពេទ្យយើង ដូច្នេះយើងមិនត្រូវបាក់ទឹកចិត្ត និងមានអារម្មណ៍ស្ដាយក្រោយនោះទេ ព្រោះថាយើងរៀនឆ្នាំកាន់តែខ្ពស់ ហើយការបកក្រោយវិញក៏មិនកើតដែរ ចឹងមានតែខិតខំប្រឹងបន្ថែមទៀត។ បញ្ហាមួយទៀតនោះ គឺពុំត្រូវព្យាយាមរកលុយក្នុងដំណាក់កាលនេះទេ ព្រោះយើងអាចរវល់នឹងការរកលុយហើយប៉ះពាល់ដល់ការសិក្សារបស់យើង។

Share

   អំឡុងពេលដែលសិក្សាមុខវិជ្ជាពេទ្យ វាពិតជាលំបាកបន្តិចហើយក្នុងការស្វែងរកពេលវេលាមួយ ដើម្បីធ្វើលំហាត់ប្រាណ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ នោះក៏ព្រោះតែនឿយហត់ពេកពីការសិក្សា និងការងារនៅឯមន្ទីរពេទ្យ។  ជាការពិតណាស់ សម្រាប់និស្សិតពេទ្យទាំងនៅសាលា និងមន្ទីរពេទ្យ គឺសុទ្ធលំបាកហើយត្រូវការចំណាយពេលជាច្រើននៅកន្លែងទាំងពីរនេះ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនៅតែអាចគ្រប់គ្រងរបៀបរស់នៅរបស់អ្នកបានដោយគ្រាន់តែធ្វើតាមជំហានទាំង៥នេះ៖ 1. រៀបចំផែនការសម្រាប់ការហាត់ប្រាណរបស់អ្នក   វាទាមទារឲ្យមានតាំងចិត្តខ្ពស់ដូចជាការរៀនពេទ្យដែរ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អអំឡុងពេលដែលកំពុងតែរៀនពេទ្យ។ អ្នកត្រូវទៅពេទ្យនៅពេលព្រឹកហើយត្រូវទៅរៀនពេលថ្ងៃ និងត្រលប់មកផ្ទះវិញនៅពេលយប់ អ្នកអាចនឹងចំណាយថាមពលអស់ពីខ្លួន និងគ្មានពេលទៅកន្លែងហាត់ប្រាណនោះទេ។ ប្រសិនបើអ្នកពិតជាចូលចិត្តការហាត់ប្រាណមែននោះ ប៉ុន្តែអ្នករវល់នឹងការងារនៅឯមន្ទីរពេទ្យ និងកិច្ចការសាលាពេញមួយថ្ងៃ ក្នុងករណីនេះអ្នកអាចព្យាយាមហាត់ប្រាណនៅមុនដំណេករបស់អ្នក។ ប្រសិនបើអ្នកឲ្យអាទិភាពទៅលើការសម្រាករបស់អ្នក នោះអ្នកអាចធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹមក្រោយពេលភ្ញាក់ពីដំណេក។ គ្រាន់តែចំណាយពេលប្រហែលជាកន្លះម៉ោងជារៀងរាល់ថ្ងៃ អ្នកនឹងអាចរក្សាសុខភាពអ្នកឲ្យបានល្អ។ 2. ព្យាយាមបញ្ចូលការធ្វើពលកម្មទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក   និស្សិតភាគច្រើនជាទូទៅចំណាយពេលច្រើននៅក្នុងសាលា និងមន្ទីរពេទ្យ ប៉ុន្តែការចំណាយពេលខ្លះនៅខាងក្រៅអាចពង្រឹងរាងកាយ និងស្មារតីរបស់អ្នក ហើយវាក៏អាចបង្កើនថាមពល និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អបានដែរ។ ប្រសិនបើអ្នកមានកង់ អ្នកអាចជិះកង់ធ្វើលំហាត់ប្រាណពេលទំនេរពីការងារ ឬជិះកង់ទៅរៀន និងទៅមន្ទីរពេទ្យផងដែរ។ លើសពីនេះទៅទៀត អ្នកគួរតែព្យាយាមឡើងជណ្ដើរជើងជាជាងការប្រើជណ្ដើរយន្ត ជាពិសេសពេលនៅសាលា ឬនៅមន្ទីរពេទ្យជាដើម។ បើផ្ទះអ្នកនៅជិតសាលា ឬមន្ទីរពេទ្យ អ្នកអាចផ្លាស់ប្តូរទម្លាប់មកជាការដើរវិញ ព្រោះថាការដើរគឺជាសកម្មភាពដែលល្អបំផុតសម្រាប់សុខភាព។ 3. ការហាត់យោគៈ (Yoga)   យោគៈជួយពង្រឹងរាងកាយ និងស្មារតីអ្នកទាំងមូល ហើយប្រសិនជាអ្នកស្ត្រេស ព្រោះតែកិច្ចការសាលា និងការងារនៅឯមន្ទីរពេទ្យនោះ យោគៈគឺជាជម្រើសដ៏ល្អ និងមានប្រសិទ្ធភាពបំផុត ដើម្បីលុបបំបាត់ស្ត្រេស និងប្រមូលផ្តុំស្មារតីរបស់អ្នកឡើងវិញ។ ការអនុវត្តយោគៈអាចជួយឲ្យអ្នកផ្តោតស្មារតីទៅលើធនធានផ្លូវចិត្តរបស់អ្នក ខួរក្បាលដំណើរការបានលឿនជាងមុន ត្រឹមត្រូវជាងមុន និងរៀនឆាប់ចាប់បាន ការចងចាំក៏កាន់តែប្រសើរជាងមុនដែរ។ 4. ការពត់ខ្លួន   មាននិស្សិតពេទ្យខ្លះរៀនម្ដង២ទៅ៣ម៉ោង ពួកគេអាចសម្រាករយៈពេល១០នាទី ដើម្បីធ្វើលំហាត់ប្រាណឲ្យបាន២ទៅ៣ដងអំឡុងពេលរៀននោះ។ អ្នកអាចស្វែងរកវីដេអូអំពីការធ្វើលំហាត់ប្រាណប្រភេទនេះនៅលើគេហទំព័រ YouTube ដោយគ្រាន់តែស្វែងរកពាក្យ «Instant Recess»។លំហាត់ប្រាណប្រភេទនេះអាស្រ័យលើការពត់ពែនខ្លួន ដូចជាការបង្វិលក ស្មា ការលើកដៃ និងការរាំជាដើម។ ការធ្វើដូចនេះនឹងធ្វើឲ្យចរន្តឈាមរបស់អ្នកហូរបានល្អពេញទាំងរាងកាយ និងខួរក្បាលរបស់អ្នក។ ចលនាទាំងនេះមិនលំបាកក្នុងការធ្វើនោះទេ ហើយថែមទាំងមិនទាមទារឲ្យមាននូវឧបករណ៍អ្វីទៀតផង អ្នកអាចអនុវត្តបានគ្រប់ពេល និងគ្រប់ទីកន្លែង។ 5. បរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ   យើងសុទ្ធតែបានដឹងមកហើយថា ការទទួលទានអាហារដែលស្រស់ៗ និងអាហារដែលល្អសម្រាប់សុខភាពអាចជួយឲ្យអ្នកមានរាងស្អាត មានសុខភាពល្អ និងអាចឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារប្រចាំថ្ងៃ។ វាកាន់តែសាមញ្ញថែមទៀត ប្រសិនបើអ្នកអាចទទួលទានអាហារដដែលៗជារៀងរាល់ថ្ងៃ។ អ្នកអាចទទួលទានស៊ុតជាមួយបន្លែជាអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ឬសាច់ជាមួយនឹងសាឡាដសម្រាប់អាហារពេលល្ងាច។ ហើយអ្នកត្រូវចងចាំថាត្រូវទទួលទានទឹកឲ្យបានច្រើនផងណា។ អ្នកអាចទទួលទានចំណីខ្លះៗនៅពេលដែលអ្នកឃ្លាន ប៉ុន្តែអ្នកមិនគួរទទួលទានអាហារដែលផ្អែមទេ ផ្ទុយទៅវិញអ្នកអាចទទួលផ្លែឈើស្រស់ៗជំនួសវិញក៏បាន។ ហើយអ្នកគួរតែព្យាយាមចំណាយពេលខ្លះ ដើម្បីចំអិនអាហារសម្រាប់ខ្លួនឯងនៅពេលដែលអ្នកទំនេរ ឬនៅថ្ងៃឈប់សម្រាករបស់អ្នក។        គិតយ៉ាងណាដែរ? ទោះជឿ ឬមិនជឿ…សូមសាកល្បងជាមុនសិន ដើម្បីឲ្យដឹងថាមានប្រសិទ្ធភាព ឬអត់?  Photo Credit : Leapleak Phal ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

គ្លីនិកស្បែកប៊ីស៊ីជាមួយនឹងសាខា២ (នៅបឹងកេងកង និងទួលគោក) បានបើកដំណើរការដោយបានរួមចំណែកនូវបញ្ហាស្បែកនៃប្រជាជនកម្ពុជាផ្ទាល់ និងជាតិសាសន៍ដទៃបានយ៉ាងច្រើន។ នៅពីក្រោយភាពជោគជ័យក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ យើងខ្ញុំក៏សូមបង្ហាញនូវជីវប្រវត្តិខ្លះៗនៃស្ថាបនិក ក៏ដូចជាប្រធាននៃគ្លីនិកផ្ទាល់តែម្តង គឺលោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ដែលជាអតីតនិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យសុខាភិបាល ជំនាន់ទី៨។  ក្រោយពីបញ្ចប់ការសិក្សា លោកក៏បានបម្រើការងារនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រយៈពេល៦ឆ្នាំ និង ចុះកម្មសិក្សារយៈពេល១ឆ្នាំផ្នែកជំងឺសើស្បែកក្នុងមជ្ឈមណ្ឌលជាតិសើស្បែក និងកាមរោគនៅក្នុងឆ្នាំ១៩៩៨។ ជាមួយបទពិសោធន៍ការងារផ្នែកវេជ្ជសាស្រ្តរបស់លោក លោកក៏បានបន្តនៅនៅគ្លីនិកសើស្បែកកាដាវរយៈពេល២ឆ្នាំ មុននឹងបន្តផ្នែកវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យអន្តរជាតិរយៈពេល៣ឆ្នាំ (ឆ្នាំ២០០០) បន្ថែមពីលើបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងការសិក្សា និងការងារក្នុងវិស័យនេះនៅក្នុងប្រទេស លោកវេជ្ជបណ្ឌិតក៏បានបញ្ចប់ជំនាញជាច្រើនទាក់ទិននឹងផ្នែកជំងឺស្បែក និងសម្រស់ និងការព្យាបាលប្រឆាំងភាពជ្រីវជ្រួញ ការវះកាត់សម្ផស្សដោយកាំរស្មីឡាស៊ែរ ព្រមទាំងជំនាញពិសេសផ្សេងៗទៀត​ ពីប្រទេសកូរ៉េទីក្រុងសេអ៊ូលផងដែរ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួនលោកផ្ទាល់ រួមនឹងការខិតខំប្រឹងប្រែងសេវារបស់វេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកដទៃទៀតនៅក្នុងគ្លីនិក គ្លីនិកស្បែកប៊ីស៊ីបានក្លាយជាគ្លីនិកស្រាយបញ្ហាស្បែក និងសម្រស់មួយដែលបាន និងកំពុងទំនុកចិត្តយ៉ាងមុតមាំពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ សម្រាប់ព័ត៌មានបន្ថែម ៖ គ្លីនិកស្បែក ប៊ីស៊ី ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top