Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

I. និយមន័យ  ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal :UGD)ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse-Couche musculeuse ) ដំបៅទាំងនេះកើតលើមនុស្សគ្រប់វ័យអាយុភាគច្រើនចាប់ពី40ឆ្នាំលើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្រី(3M/1F)  II. កត្តាបង្កហេតុ 1. មេរោគ (Helicobacter pylori : HP) 2. ថ្នាំពេទ្យជាពិសេសថ្នាំបំបាត់ការឈឺចាប់(AINS) 8-20% 3. ស្រេ្ទស(Stress) 4. ការជក់បារីជាកត្តាជំរុញ 5. ផឹកស្រាជាមូហេតុពុំទាន់មានការយល់ស្របគ្នា III. ការធ្វើរោគវិនិច្ឆ័យ ការសាកសួរ និងពិនិត្យលើអ្នកជំងឺដំបៅក្រពះបង្ហាញថាមានសញ្ញាច្បាស់លាស់ (50%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណះរ៉ាំរ៉ៃកើតរាល់ពេលមុនការហូបបាយហើយធូរស្រាលបន្ទាប់ពីបរិភោគអាហាររួច។ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យអោយកាន់តែច្បាស់គឺត្រូវធ្វើការឆ្លុះ ក្រពះ និងពោះវៀនតូចជាប់ក្រពះ(Fibroscopie ŒsophagoGastroDuodenale:FOGD) និងយកសាច់ក្រពះ ទៅវិភាគ។ IV. ផលវិបាកនៃជំងឺ 1. ការហូរឈាមចេញពីដំបៅដែលបណ្តាលមានការក្អួតឈាមឬក៏ លាមកពណ៌ខ្មៅ  2. ការធ្លាយក្រពះ​ ឬក៏ពោះវៀនតូចជាប់ក្រពះ 3. ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ 4. បង្កឲ្យទៅជាដំបៅមហារីក  V. ការព្យាបាល 1. ព្យាបាលដោយថ្នាំលេបរយះពេល 1ខែទៅ2ខែ ព្រមទាំងបរិភោគអាហារអោយមានអនាម័យទៀងពេលជៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ  2. ព្យាបាលដោយការវះកាត់ចំពោះភាពធ្ងន់ធ្ងររបស់ដំបៅខ្លាំងពេកដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។  បកស្រាយដោយលោកវេជ្ជបណ្ឌិតឯកទេស អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន ថ្លើម និងឆ្លុះក្រពះពោះវៀន​។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

  ជំងឺត្បៀតសរសៃឈាមជើង ត្រូវបានគេចាត់ទុកថាជាជំងឺមិនឆ្លងដូចទៅនឹងជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមផងដែរ។ ជំងឺត្បៀតសរសៃឈាមជើងនេះ ក៏ត្រូវបានគេជួបប្រទះ ច្រើនផងដែរ ដោយប្រជាជនប្រមាណ ២០០ លាននាក់ក្នុងពិភពលោក កំពុងប្រឈមមុខនឹង បញ្ហាត្បៀតសរសៃឈាមនេះ។    និយមន័យនៃជំងឺត្បៀតសរសៃឈាមជើង ជំងឺត្បៀតសរសៃឈាមជើង (Peripheral arterial disease of lower limb) គឺជាការត្បៀត ឬស្ទះរបស់សរសៃឈាមនៅចន្លោះអាអក (Aorte) និងសរសៃឈាមទាំងអស់របស់អវយវៈខាងក្រោម។ ការត្បៀតនេះ បណ្តាលឲ្យមានកង្វះខាត ចំពោះតម្រូវការនិងការនាំអុកស៊ីហ្សែនទៅសាច់ដុំ និងសរីរាង្គផ្សេងទៀតដូចជាស្បែកនិងសរសៃប្រសាទជាដើម ដែលនេះនាំឲ្យអ្នកជំងឺមានអាការៈចុកជើងពេលដើរ។      មូលហេតុនៃការបង្កជំងឺ មូលហេតុញឹកញាប់ដែលគេបានជួបមានដូចជា៖ •ជំងឺ Atherosclerosis៖  ជាការកកខ្លាញ់​នៅតាមជញ្ជាំងសរសៃអាកទែ ដែលនាំឲ្យទំហំនៃសរសៃឈាមរួមតូច •​ជំងឺ Mediacalcose៖  ជំងឺនេះកើតមានច្រើនលើអ្នកជំងឺទឹកនោមផ្អែម។វាបង្កឡើងដោយការកកសារធាតុកាល់ស្យូមនៅតាមស្រទាប់កណ្តាលនៃសរសៃឈាម ដែលបង្កឲ្យមានការស្ទះសរសៃឈាមដែលនៅខាងចុង។   ក្រៅពីនេះ គេក៏មានជួបនូវមូលហេតុកម្រមួយចំនួន​ដែលអាចបណ្តាលឲ្យកើតមានបញ្ហាត្បៀតសរសៃឈាមជើងនេះផងដែរ៖ •ការរលាកសរសៃឈាម ដែលភាគច្រើនអាច មកពីជំងឺ Bueger ឬ Taxayasu •របួសនៅត្រង់ជើង ដែលអាចមានការខូចខាត ដល់សរសៃឈាមនៅត្រង់តំបន់នោះ •ការព្យាបាលដោយកាំរស្មី ដែលការព្យាបាល បែបនេះ អាចបណ្តាលឲ្យមានការខូចខាតដល់សរសៃឈាមនៅត្រង់តំបន់ព្យាបាល •ទម្រង់មិនធម្មតារបស់សាច់ដុំនិងសរសៃ Ligament​ របស់សាច់ដុំ ដែលអាចសង្កត់ទៅលើ សរសៃឈាម ធ្វើឲ្យសរសៃឈាមត្បៀត។       កត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើង កត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើងដោយសារជំងឺត្បៀតសរសៃឈាមជើងជាប្រភេទជំងឺមិនឆ្លង នោះមានកត្តាមួយចំនួនដែល អាចបណ្តាលឲ្យអ្នកជំងឺប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ៖ •អ្នកជក់បារី •អ្នកជំងឺទឹកនោមផ្អែម •អ្នកជំងឺលើសសម្ពាធឈាម •អ្នកជំងឺលើសកូលេសស្តេរ៉ុល •អ្នកលើសទម្ងន់ខ្លាំង •មនុស្សចាស់ ចាប់ពីអាយុ៥០ឆ្នាំទៅ •អ្នកមានប្រវត្តិគ្រួសារមានជំងឺសរសៃឈាមដូចជាជំងឺសរសៃឈាមជើង ជំងឺសរសៃឈាមបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាលជាដើម •អ្នកមានការកើនឡើងនូវពពួកអូម៉ូស៊ីសស្តេអីុន (Homocysteine)។       រោគសញ្ញា រោគសញ្ញានឹងស្តែងឡើង ខុសៗគ្នាទៅតាមកម្រិត នៃការស្ទះ។ •ករណីសរសៃឈាមស្ទះតិចតួច៖ អ្នកជំងឺអាច នឹងមិនមានរោគសញ្ញាណាគួរឲ្យកត់សម្គាល់ ឬ​អាចមានអាការៈចុកជើងនៅពេលដើរ។ •ករណីសរសៃឈាមស្ទះខ្លាំង៖    -  ការចុកជើងកាន់តែខ្លាំងនៅពេលដើរដែលភាសា​បច្ចេកទេសហៅថា Intermittent claudication  (ពេលដើរទើបចុក ពេលនៅស្ងៀមបាត់ចុក) តែករណីស្ទះកាន់តែខ្លាំង ជើងចុកកាន់តែខ្លាំងបើទោះជានៅស្ងៀមក៏ដោយ ហើយភាគច្រើនចុកចាប់​ខ្លាំងនៅពេលយប់    -   ការអាការៈស្ពឹកជើង មានអារម្មណ៍ថាជើងខ្សោយ មានអារម្មណ៍ថាត្រជាក់នៅជើងខាងស្ទះ    -   អាចមានដំបៅនៅនឹងជើង ភាគច្រើននៅត្រង់ ម្រាមជើង ប្រអប់ជើង និងខ្មងជើង ហើយដំបៅ នោះពិបាកនឹងជាសះស្បើយវិញ    -   ពណ៌ជើងខាងស្ទះមានលក្ខណៈរាងភ្លឺ ឯជើង មិនស្ទះមានលក្ខណៈក្រហមជាង តែបើស្ទះកាន់តែខ្លាំងនោះអាចប្តូរទៅជាពណ៌ស្វាយ ឬខ្មៅតែម្តង    -   ជីពចរនៅនឹងជើងដែលស្ទះអាចមានលក្ខណៈខ្សោយឬគ្មានតែម្តង    -   ចំពោះបុរស អាចមានអាការៈអសមត្ថភាពផ្លូវភេទ។       វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ មានវិធីសាស្ត្រជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យរកជំងឺត្បៀតសរសៃឈាមជើងនេះ។   ១.  ធ្វើការសាកសួរអ្នកជំងឺពីប្រវត្តិជំងឺ​ ការសាកសួរនេះគឺធ្វើឡើងដើម្បីរកថាតើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាដែលមានរៀបរាប់ខាងលើឬទេជាពិសេសអាការៈចុកជើងនៅ ពេលដើរ។   ២.  ធ្វើការពិនិត្យ (Physical examination) •ចាប់ជីពចរតាមសរសៃអាកទែពីលើចុះក្រោម៖ ជាទូទៅ គេរកឃើញថា ជីពចរអាចមានលក្ខណៈខ្សោយឬគ្មានតែម្តងនៅនឹងជើងដែលស្ទះបើប្រៀបធៀបទៅជើងម្ខាងទៀតដែលមិនស្ទះ •ស្តាប់សំឡេងទៅតាមសរសៃឈាមអាកទែ៖ អាចលឺសំឡេងចរន្តឈាមខ្លាំង •ប្រៀបធៀបសម្ពាធឈាមនៅជើង និងដៃ (Ankle branchial index)៖ គេធ្វើផលធៀប សម្ពាធឈាមនៅនឹងខ្មងជើង និងសម្ពាធឈាមនៅនឹងដៃ (Blood pressure in ankle/blood pressure in arm)។ កាលណាផលធៀបនេះ ទាបជាង០.៩ នោះបង្ហាញថាអ្នកជំងឺមានជំងឺត្បៀតសរសៃឈាមជើង។   ៣.  ធ្វើតេស្តអមវេជ្ជសាស្ត្រ •ធ្វើអេកូសាស្ត្រសរសៃឈាម៖ រកមើលចរន្តឈាម កន្លែងស្ទះ និងកំណកឈាមដែលស្ទះ •ស្កេន និងធ្វើ MRI សរសៃឈាមជើង •ធ្វើ Angiography (ការថតឆ្លុះសរសៃឈាមជើង)៖ អាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលរួមគ្នា •ធ្វើតេស្តឈាម៖ រកកត្តាប្រឈមដែលអ្នកជំងឺ អាចមានដូចជា ការលើសជាតិស្ករក្នុងឈាមនិងការលើសជាតិខ្លាញ់ក្នុងឈាមជាដើម។      វិធីព្យាបាលជំងឺត្បៀតសរសៃឈាមជើង ការព្យាបាលជំងឺត្បៀតសរសៃឈាមមានគោលបំណងធំៗចំនួន២គឺ៖ •បន្ថយការឈឺចាប់របស់អ្នកជំងឺ ដើម្បីឲ្យគាត់អាចដើរបានវិញ •បញ្ឈប់វិវឌ្ឍន៍នៃ Atherosclerosis ដើម្បីកាត់បន្ថយការប្រឈមទៅនឹងបញ្ហាគាំងបេះដូងនិង ស្ទះសរសៃឈាមខួរក្បាល ក៏ដូចជា PAD (Peripheral arterial disease)។   ការព្យាបាលនឹងចាប់ផ្តើម ដោយការណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូរទម្លាប់នៃការ រស់នៅរបស់គាត់ដូចជា •បញ្ឈប់ការជក់បារី •បរិភោគអាហារដែលមានជាតិខ្លាញ់តិច •ធ្វើលំហាត់ប្រាណ •សម្រកទម្ងន់។   ការព្យាបាលដោយឱសថ៖ វីធីនេះត្រូវបានធ្វើឡើង ក្នុងករណីស្ទះកម្រិតល្មម និងដើម្បីកាត់បន្ថយកត្តាជំរុញមួយចំនួនដូចជា •ឱសថព្យាបាលបញ្ហាលើសជាតិស្ករ •ឱសថបញ្ហាលើសជាតិខ្លាញ់ •ឱសថបញ្ហាលើសសម្ពាធឈាម •ឱសថការពារកំណកឈាម(Aspirine, Clop-   idogrel) •ឱសថពង្រីកសរសៃឈាមជើង (Cilostazol, pentoxifylline, Naftidrofuryl) ដើម្បីបន្ថយការ ឈឺចុកចាប់ជើងនៅពេលដើរ។   ការព្យាបាលដោយធ្វើ Angioplasty៖ គេធ្វើវិធីសាស្ត្រនេះចំពោះករណីមានស្ទះកម្រិតខ្លាំងដើម្បីថតឆ្លុះរកមើលកន្លែងដែលស្ទះដើម្បីធ្វើការពង្រីកសរសៃឈាមដោយប្រើ Ballon និងអាចដាក់រឺសុ័រ(Stent) ដើម្បីឲ្យសរសៃឈាមមានទំហំធំជាងមុនអាចឲ្យឈាមទៅចិញ្ចឹមជើងផ្នែកខាងក្រោមបានគ្រប់ គ្រាន់។ ករណីមានកំណកឈាមនៅកន្លែងណាមួយ អាចធ្វើការបាញ់ថ្នាំពង្រាវកំណកឈាមនោះ។     ការព្យាបាលដោយវះកាត់តសរសៃឈាម៖    ករណីមិនអាចធ្វើAngioplastyបានគេនឹងធ្វើការវះកាត់តសរសៃឈាម។ការវះកាត់នេះអាចធ្វើបាន២វិធីគឺយកសរសៃឈាមរបស់អ្នកជំងឺផ្ទាល់ឬប្រើសរសៃឈាមសិប្បនិម្មិតពិសេសសម្រាប់ត។យ៉ាងណាមិញដោយសារតែជំងឺត្បៀតសរសៃឈាមជើងជាជំងឺមិនឆ្លងនោះការព្យាបាលនេះទាមទារឲ្យធ្វើមួយជីវិតដោយអ្នកជំងឺត្រូវប្រើថ្នាំគោរពតាមវេជ្ជបញ្ជាមកជួបគ្រូពេទ្យការណាត់ឲ្យបានទៀងទាត់និងត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅផងដែរ។       ផលវិបាកដែលបង្កឡើងដោយជំងឺប្រសិនបើអ្នកជំងឺមិនបានទទួលព្យាបាលឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចនឹងប្រឈមនឹងផលវិបាកដែលបណ្តាលមកពីជំងឺនេះដូចជា៖ •ពិការភាពដោយសារតែការតម្រូវឲ្យកាត់ជើងនៅពេលដែលជើងស្ទះសរសៃឈាមវិវឌ្ឍទៅជាខូចរលួយ (Gangrene) •ការឆ្លងរោគ (Surinfection) នៅនឹងដំបៅ និងជើងដែលខូចរលួយ ដែលពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ ហើយអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនបានទទួលការសង្គ្រោះបានទាន់ពេលវេលា។      វិធីការពារពីជំងឺ ដើម្បីចៀសវាងពីការកើតជំងឺត្បៀតសរសៃឈាមជើងនេះ ប្រជាជនគួរតែផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅដូចជា៖ •កុំជក់បារី •ហាត់ប្រាណឲ្យបានទៀងទាត់ឲ្យបាន៣០នាទី២ទៅ៣ដងក្នុង១អាទិត្យ •បរិភោគអាហារដែលមានជាតិខ្លាញ់តិច •ករណីធាត់ត្រូវសម្រកទម្ងន់ •ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម លើស សម្ពាធឈាម លើសខ្លាញ់ ត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវ •ចំពោះមនុស្សចាស់ ជាពិសេសអ្នកដែលមានកត្តាប្រឈមច្រើនត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់។   បកស្រាយដោយ វេជ្ជបណ្ឌិត ម៉ាក់ ច័ន្ទមិនា  ឯកទេស ជំងឺបេះដូងនិងសរសៃ-ឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

   ជិវិតនៅក្នុងដំណាក់កាលអស់រដូវ សំដៅដល់រយៈពេលមួយដែលស្រ្តីលែងមានការមករដូវប្រចាំខែ និងបាត់បង់មុខងារក្នុងការបន្តពូជរបស់អូវែ។ ចំពោះស្រ្តីស្ទើរតែទាំងអស់ការអស់រដូវមិនត្រូវបានចាត់ទុកជាបញ្ហាសុខភាពឡើយ តែជាបទពិសោធន៍ផ្ទាល់ខ្លួនមួយទៅវិញ។ ដូូច្នេះ ហេលស៍ថាម សុំធ្វើការបង្ហាញពី សារធាតុ៥ យ៉ាងសម្រាប់ទ្រទ្រង់សុខភាពស្រ្តីអស់រដូវ៖ ១.អត្ថប្រយោជន៍នៃសារធាតុចម្រាញ់ពីតែបៃតង៖  សម្រកទម្ងន់ ប្រឆាំងកោសិកាមហារីក ជួយសុខភាពបេះដូង និងស្បែក ប្រឆាំងភាពចាស់ជរា ប្រឆាំងទឹកនោមផ្អែម រលាកសន្លាក់ និងជំងឺឡើងសម្ពាធឈាម ។ល។ ២.អត្ថប្រយោជន៍នៃ Isoflavons ពីសណ្តែកសៀង៖ សម្របសម្រួលអាការៈអស់រដូវ  (ភាពញឹកញាប់ និងកម្រិតធ្ថន់ធ្ងរ) ភាពធុញថប់ ការពារជំងឺពុកឆ្អឹង សម្រួលសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាម ការពារជំងឺមហារីក ជំងឺបេះដូង  និងការពារការឡើងទម្ងន់ ព្រមទាំងជួយដល់សុខភាពស្បែកផង។ ៣.អត្ថប្រយោជន៍នៃ Lycopene (ប្រភេទមួយនៃ Carotenoid)៖ ការពារការវិវឌ្ឍន៍ជំងឺរ៉ាំរ៉ៃមួយចំនួនដែលបង្កមកពីការធ្វើអុកស៊ីកម្ម (មហារីក ឡើងសម្ពាធឈាម ទឹកនោមផ្អែមជាដើម) រារាំងការបាត់បង់ឆ្អឹង កាត់បន្ថយជំងឺពុកឆ្អឺងចំពោះស្ត្រីអស់រដូវ និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងជាដើម។ ៤.អត្ថប្រយោជន៍នៃវីតាមីនសេ៖ ចូលរួមធ្វើមេតាប៊ូលីសនៃប្រូតេអ៊ីន ជួយប្រព័ន្ធការពាររាងកាយ ជុំរុញការបឺតស្រូបជាតិដែក និងទង់ដែង ទ្រទ្រង់សារធាតុ glutathione នៅក្នុងខ្លួន ជួយការផលិតឡើងវិញនៃវីតាមីន E  រក្សាសារធាតុហ្វូលាត ព្រមទាំងកាត់បន្ថយជំងឺពុកឆ្អឹង។ ៥.អត្ថប្រយោជន៍នៃកាល់ស្យូម៖ ជួយសុខភាពឆ្អឹង និងសុខភាពទូទៅ (ការលើសសម្ពាធឈាម មហារីកក្រពះ លើសទម្ងន់ ក្រួសក្នុងតម្រងនោមជាដើម) ។ បកស្រាយដោយ ៖សាស្រ្តចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ជាវេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស  ស្វែងយល់បន្ថែម៖   សារធាតុ ៥យ៉ាងចាំបាច់សម្រាប់ទ្រទ្រង់សុខភាពស្ត្រីអស់រដូវ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

1. ehtuGVIeRCIserIsykkarqøúHRkBH ? karqøúHRkBHKWCakarrukrktamry³karemIlnwgEPñk nig CameFüa)aysMxan;bMputsMrabBinitübMBgrMlay Gahar/ RkBH nig EpñkxagedIméneBaHevontUc ( Bulbe, Duodénum ) . vacaM)ac;sMrab;RKUeBTükñúgkarkMnt; mUlehtuéneraKsBaØa . karqøúHRkBHGaceGayeyIgemIleXIjnUvkarxUcxat ( Lésions ) dUcCa rlakbMBgrMlayGahar/ rlakRkBH/ dMe)AbMBg;rMlayGahar/ dMe)ARkBH/ rIksrésQamkñúgbMBg;rMlayGahar ( varices de l’oesophage), rIksrésQamkñúgRkBH (Varices gastrique), mharIkbMBgrMlayGahar/ mharIkRkBH . l. nig GaceGayRcwbyksac;edIm,IeTABinitünwgmIRkUTsSn_ . 2. etIRtUverobcMxøÜnya:gdUcemþcedIm,IqøúHRkBH ? minRtUvhUbGahar elbfñaM pwkTwk b¤ Ck;)arI kñúgry³eBl 6 ema:gmuneBlqøúH . elIkElgEtRbePTfñaM EdlcaM)ac;ehIymankarGnuBaØatedayRKUeBTüCMnajxagqøúH . 3. etIkarqøúHRkBH RbRBwtþeTAya:gdUcemþc ? CakarBitedayTueyaTn; EdlbMBak;edaykaem:raenAxagcugehAfaGg;dUsáúb (endoscope) . eKbBa©Úl Gg;dUsáúbtammat; b¤ tamRcmuH . CYnkareKeRbIfñaMs

Share

មនុស្សជាច្រើនបានរិះរកវិធីសាស្រ្តក្នុងការថែស្បែករបស់ខ្លួន ដើម្បីអោយចៀសផុតពីខូចខាតនៃស្បែក​ ។​ស្បែកមានតួនាទីដ៏សំខាន់សម្រាប់ការពារសរីរាង្គខាងក្នង បើស្បែកមានបញ្ហានោះបញ្ជាក់ថាសរីរាង្គមានភាពចុះអន់ថយ នៅពេលសេរីរាង្គអន់ថយហើយនឹងធ្វើអោយយើងបាត់បង់ទំនុបចិត្ត ដែលមានមកលើខ្លួន  ហើយ ភ័យខ្លាចក្នុងការជួបមិត្តភក្កនឹងមនុស្សដែលនៅជុំវិញខ្លួន​ ។នោះលែងជាបញ្ហាទៀតហើយ យើងខ្ញុំអាចជួយណែនាំអ្នកបាន...ប៉ុន្តែ អ្នកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង គ្លីនិកស្បែក ប៊ីស៊ី - BC Skin Clinic  រយៈពេលជាង15ឆ្នាំកន្លងមកនេះ គ្លីនិកស្បែកBC ប្រកបដោយសក្តានុពលភាពទាំងផ្នែកគុណភាព និង ធនធានមនុស្ស គ្លីនិកស្បែក BC ព្យាបាល និងថែទាំ ស្បែក និងសម្រស់របស់អស់លោកអ្នកប្រកបដោយគុណភាព គុណធម៌ និងតម្លៃសមរម្យ។ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍីជា ប្រធានគ្លីនិកសើស្បែកប៊ីស៊ីI (បឹងកេងកង) និងII(ទួលគោក)អតីតនិសិ្សតផ្នែកវេជ្ជសាស្រ្តមួួយរូបនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយបានបញ្ចប់ជំនាញជាច្រើនទាក់ទងនឹងផ្នែកជំងឹសើស្បែក​ និងសម្រស់ និងការព្យាបាលប្រឆាំងភាពជ្រីវជ្រួញ ការវះកាត់សម្ផស្សដោយកាំរស្មីឡាស៊ែរ ព្រមទាំងជំនាញពិសេសផ្សេងៗទៀត​ ពីប្រទេសកូរ៉េ ទីក្រុងសេអ៊ូល ។ គ្លីនិក​ សើស្បែក ណង់ស៊ី (វេជ្ជបណ្ឌិត ព្រហ្ម ផានិត)  គ្លីនិកសើស្បែកណង់ស៊ី បានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែកដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង អនុបណ្ឌិតផ្នែកជំងឺឆ្លងនៃតំបន់ត្រូពិច និងជាអ្នកជំនាញ ផ្នែកឧបករណ៍​ Laser។ បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត កំពុងបម្រើការងារនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ កាដាវ គ្លីនិកសើស្បែក និងឡេសឺរ (វេជ្ជបណ្ឌិត ចាន់ វិចិត្រ)​ ចាប់តាំងពីឆ្នាំ 1997 គ្លីនិកស្បែក កាដាវ បានក្លាយជា គ្លីនិកជំនាញខាងជម្ងឺស្បែក គួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ។ រាប់គិតចាប់ពី បច្ចេកវិទ្យាឡាស៊ែរ ចុងក្រោយបំផុត ។លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ក្រោយពីបានបញ្ចប់ការសិក្សា លោកគ្រូបានចូលបម្រើការងារនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏​ ​សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល នឹងជាអតីតប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគផងដែរ។ សព្វថ្ងៃ លោកវេជ្ជបណ្ឌិតបានប្ដូរមកបម្រើការនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀតវិញ ភ្លាមៗនោះលោកគ្រូក៏បានបង្កើតផ្នែកជំងឺសើស្បែកនៅមណ្ឌីរពេទ្យនេះតែម្ដង។ វេជ្ជបណ្ឌិត ចាន់ វិចិត្រមានតួនាទីជា នាយករងមន្ទីរពេទ្យមិត្តខ្មែរសូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា​៕ ពេទ្យសើស្បែក ពីកូ អូឡាំពិក   ពេទ្យសើស្បែក ពីកូ មានពិនិត្យ និងព្យាបាល មុខកេីតមុន ជាំមុខ អាចម៍រុយ មុខក្រហម អាលែកហ្សុី តាអក រមាស់ស្បែក ស្បែកក្បាលអង្គែ ជ្រុះសក់ កាមរេាគ រេាគបុរស និងបញ្ហាស្បែកផ្សេងៗ ដែលប្រកបទៅដោយការជឿទុកចិត្តពីសំណាក់ភ្ញៀវដែលបានទទួលការព្យាបាលពីលោកវេជ្ជបណ្ឌិត ប៊ី ពីកូ ។​លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ជាអតីតសិស្សនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជំនាន់ទី៣២ នឹងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្ត នៅឆ្នាំ២០១២ ។ បន្ទាប់មកលោកវេជ្ជបណ្ឌិតបានសិក្សាថ្នាក់ឯកទេសផ្នែកជំងឺសើស្បែក ចំនួនពីរឆ្នាំបន្ថែមទៀត ។ សព្វថ្ងៃនេះលោកវេជ្ជបណ្ឌិត ប៊ី ពីកូបម្រើការផ្នែកជំនាញសើស្បែកនិងកាមរោគ នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ និងអេកូ វេជ្ជបណ្ឌិត សារុន សេងហួរ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ និងអេកូសាស្ត្រ មានទទួលព្យាបាល ជំងឺ សើស្បែកនិងកាមរោគ ជំងឺកុមារ ពិគ្រោះនិងព្យាបាលជំងឺទូទៅ និងអេកូសាស្ត្រ ដោយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធណ៍ជាច្រើនឆ្នាំ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

   ប្រជាជនកម្ពុជាភាគច្រើន ប្រាកដជាជជ្រាបខ្លះពីជំងឺរបេង។​ ប៉ុន្តែដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទាក់ទិននឹងជំងឺរបេង​ លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន បានផ្តល់ជាកិត្តិយសដល់ចូលរួមបកស្រាយ ពីស្ថានភាពទូទៅនៃជំងឺរបេង។ ជំងឺរបេង និងការឆ្លងរាលដាល      របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។ ប៉ុន្តែប្រភេទជំងឺរបេងទាំងនេះ មិនឆ្លងរីករាលដាលគឺមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតឡើយ។ ជំងឺរបេងមួយប្រភេទដែលអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះគឺជំងឺរបេងសួតដោយជំងឺរបេងសួតនេះឆ្លងតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកជំងឺនេះ។ រោគសញ្ញា       ជំងឺរបេងនេះ អាចបង្ហាញជារោគសញ្ញាមួយចំនួនដូចជា ធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នង ហើយក្នុងករណីនេះជាជំងឺរបេងសួត វាធ្វើឲ្យអ្នកជំងឺក្អករ៉ាំរ៉ៃ។ ប៉ុន្តែភាគច្រើនយោងតាម ការសិក្សាស្រាវជ្រាវចុងក្រោយនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់ស៊ិន បានបញ្ចាក់ថា នៅពេលបច្ចុប្បន្ននេះ ចំនួន៥០%នៃអ្នកជំងឺរបេង មិនបានបង្ហាញរោគសញ្ញាតាមរយៈការក្អកឡើយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រជាជមកម្ពុជាយើងគួរមានការប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះរបកគំហើញថ្មីមួយនេះ។ ហេតុដូច្នេះ ប្រសិនបើអ្នកមានអាការៈធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នងជាដើម នេះគួរតែទៅពិនិត្យសុខភាព និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។ ការវិវឌ្ឍន៍នៃជំងឺរបេង       លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើសិននិយាយពីជំងឺរបេង ប្រជាជនភាគច្រើនតែងតែសង្កត់ធ្ងន់ទៅជំងឺរលាកសួត ប៉ុន្តែជំងឺរបេងនេះវាមិនមែនកើតតែនៅលើសួតតែម៉្យាងទេ ពោលគឺវាអាចកើតឡើងលើសរីរាង្គមួយចំនួនទៀតដូចជា ស្បែក ប្រដាប់ភេទ ប្រព័ន្ធរំលាយអាហារ​ (តម្រងនោម) ភ្នែក និងលើសន្លាក់ ។ល។ ជំងឺរបេងត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចាត់ទុកជាជំងឺសង្គមពីព្រោះវាជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យអ្នកជំងឺស្គម អស់កម្លាំង ពិសាបាយមិនបាន សម្រាន្តមិនលក់ និងមិនអាចរកទទួលទានបានទៀតផង ហើយក្នុងករណីធ្ងន់ធ្ងរជំងឺនេះ អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រជាជនកម្ពុជាយើងមានការយល់ដឹងច្រើនអំពីជំងឺរបេង ដោយសារនាពេលបច្ចុប្បន្ននេះ ប្រទេសយើងបានបង្កើតប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ដោយឡែកមានប្រជាជាននៅតំបន់ដាច់ស្រយាលមួយចំនួនតិចតួចប៉ុណ្ណោះ ដែលមិនបានយល់ឲ្យស៊ីជម្រៅពីជំងឺនេះ។ សមាគមន៍ដាច់ស្រយាលទាំងនោះ មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់ស៊ិនបានចុះទៅដោយផ្ទាល់ដើម្បីស្រាវជ្រាវពីអត្រាអ្នកកើតជំងឺរបេង និងផ្តល់ការព្យាបាលដោយយកចិត្តទុកដាក់។ ការព្យាបាល         មនុស្សមួយចំនួនតែងគិតថា ជំងឺជាជំងឺតពូជពីព្រោះពួកគាត់តែងមានទស្សនៈថា កូនកម្លោះក្រមុំរស់នៅក្នុងគ្រួសារដែលមានឪពុក ឬម្តាយកើតជំងឺរបេងតែងឆ្លងជំងឺនេះពីឪពុក ឬម្តាយរបស់គេ ហេតុដូច្នេះគេមិនយកធ្វើជាភរិយា ឬស្វាមីឡើយ។ ប៉ុន្តែតាមការពិត ទស្សនៈបែបនេះវាហួសសម័យហើយ ពីព្រោះជំងឺរបេងនេះអាចព្យាបាលជាសះស្បើយបាន១០០% ដោយការប្រើប្រាស់ឱសថ និងការចាក់ថ្នាំ ដោយគ្រាន់តែឲ្យអ្នកជំងឺអនុវត្តការប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា ឬបុគ្គលិកសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ។ ការការពារ         វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជុះងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

នៅពេលស្រ្តីមានគភ៌ គេសង្កេតឃើញថានៅខែទី២នៃគភ៌សុដន់មានការកើនទំហំជាដាច់ខាត់។ បាតុភូតនេះវាមានទំនាក់ទំនងរវាងការលូតលាស់របស់ជាលិកាក្រពេញដោះ ដែលអាស្រ័យទៅតាមដំណើរការនៃអ័រម៉ូន។   ដំណាលគ្នានេះដែរ គេសង្កេតឃើញនៅលើសន្លង់ដោះជុំវិញក្បាលដោះប្រែពណ៌ត្នោត និងមាន tubercules de Montgomery រីកធំហើយជាញឹកញាប់មានសសៃវ៉ែនជាច្រើន និងអាចមានកើតសង្វារនៅលើសុដន់ទៀតផង។ នៅពេលនេះ សុដន់មានសភាពណែនខ្លាំងដែលនាំឲ្យការពិនិត្យគ្លីនិកមានការពិបាក។ ដូចដែលយើងបានដឹងត្រួសៗមកថា ពេលស្រ្តីកំពុងមានគភ៌ និងពេលម្ដាយបំបៅកូន សុដន់អាចជាកន្លែងមួយដែលមានជំងឺស្រាល (pathologies bénignes intercurrentes) ជាច្រើនដែលកើតឡើងក្នុងពេលមានជំងឺពីមុន ចំណែកនៅពេលម្ដាយបំបៅកូនវាក៏មានជំងឺសុដន់ ដោយសារវិបត្តិដែលជាករណីពិសេសនៅក្នុងដំណាក់កាលនោះ។   មុននឹងរៀបរាប់ពីជំងឺសុដន់ទាំងអស់នោះ យើងត្រូវរំលឹកឲ្យដឹងផងដែរថា នៅពេលស្រ្តីកំពុងមានគភ៌ជាញឹកញាប់វាអាចមានហូរទឹកដោះបន្តិចបន្តួចចេញពីក្បាលដោះទាំងសងខាង។ នៅត្រីមាសទី១វាមានទឹកថ្លា បន្ទាប់មកទៀតគេឃើញមានការបញ្ចេញទឹកដោះដំបូង ដែលជាអង់ទីគ័រដ៏ល្អ(colostrum)។ គេត្រូវតែរក្សាការហូរទឹកដោះនេះដោយចៀសវាងរាល់ការជំរុញដោយការពិនិត្យខុសពេលវេលាដែលអាចបណ្ដាលឲ្យមានការបញ្ចេញពួក ocytocine ពីខួរក្បាល។  តើ Pathologies Spécifiques ទាំងនោះមានអ្វីខ្លះ? ការបញ្ចេញទឹកដោះ គឺកើតមានឡើងបន្ទាប់ពីការកកើតនៃការរីកលូតលាស់របស់ក្រពេញដោះ។ នៅអំទ្បុងពេលស្ត្រីមានគភ៌ អ័រម៉ូនអឺស្ត្រូហ្សែន អ័រម៉ូនប្រូហ្សេសស្តេរ៉ូន អ័រម៉ូនឡាក់តូហ្សែនប្លាសង់តែរ(HPL) និងអ័រម៉ូនប្រូឡាក់ទីនបានអនុញ្ញាតិ្តឲ្យថង់ទឹកដោះបញ្ចេញទឹកដោះ (ជាកន្លែងដែលថង់ទឹកដោះ បញ្ចេញទឹកដោះមានសមាសភាព គ្រប់គ្រង់ក្នុងការបញ្ចេញទឹកដោះ)។ នៅពេលស្រ្តីសំរាលកូន វាបណ្ដាលឲ្យអ័រម៉ូនអឺស្ត្រូហ្សែន អ័រម៉ូនឡាក់តូហ្សែនប្លាសង់តែរ(HPL)ធ្លាកចុះ ពិសេសអ័រម៉ូនប្រូហ្សេសស្តេរ៉ូនដែលវាជុំរុញឲ្យមានការបច្ចេញទឹកដោះ។   ម្យ៉ាងវិញទៀត ការជុំរុញឲ្យស្រ្តីបំបៅដោះកូន ជាកត្តាធ្វើឲ្យខួរក្បាលបញ្ចេញ ocytoxine ដែលអនុញ្ញាត្តិឲ្យមានការបញ្ចេញទឹកដោះដែរ។ តើមានឧប្បត្តិហេតុអ្វីខ្លះអាចកើតមាននៅរយៈដំបូងពេលបំបៅកូន?   ១- ឧប្បត្តិហេតុដែលគ្មានក្លាយរោគ ក- ការហូរចេញវត្ថុរាវតាមក្បាលដោះ នៅពេលមានគភ៌(écoulements pendant la grossesse) សូមរំលឹកថាការហូរទឹកថ្លាៗចេញពីរន្ធជាច្រើននៃក្បាលដោះទាំងសងខាងមានជាញឹកញាប់នៅអំឡុងមានផ្ទៃពោះ។ វាត្រូវតែគោរពឲ្យបានត្រឹមត្រូវទាំងអស់ ដោយបញ្ជាក់ឲ្យច្បាស់ទៅដល់អ្នកជំងឺដែលវាត្រូវតែចៀសវាងដាច់ខាតរាល់ការជុំរុញក្បាលដោះដែលអាចឲ្យវារីកធំ និងធ្វើឲ្យស្បូនកន្ត្រាក់យ៉ាងខ្លាំង។ ការចេញឈាមពីក្បាលដោះទាំងសងខាងកម្រកើតមានឡើងនៅត្រីមាសទី២ ឬទី៣នៃគភ៌វាអាចមានជាប់រយៈពេលជាច្រើនខែក្រោយពេលសំរាលកូន និងជាការសន្មតនៃការកកើតកោសិកាក្នុងផ្លូវទឹកដោះជាច្រើនលើសលប់។​ ក្នុងករណីមានការចេញឈាមតាមក្បាលដោះតែម្ខាង យើងត្រូវបញ្ឈប់ការបំបៅកូនភ្លាម ហើយបន្ទាម់មកត្រូវពិនិត្យដោយរូបភាពវេជ្ជសាស្ត្រឲ្យបានច្បាស់លាស់ [4]។   ខ- ឈឺក្បាលដោះ (Mamelon douloureux) នៅពេលបំបៅដោះដំបូង ការឈឺចាប់នៅលើក្បាលដោះអាចកើតមានឡើងដោយគ្មានរោគសញ្ញាគ្លីនិកនៃការក្លាយរោគនៅលើស្បែកបន្តិចណាឡើយ។ការឈឺចាប់នេះកើតឡើងនៅពេលកូនបៅដោះហើយវាបាត់ទៅវិញនៅពេលកូនឈប់បៅ។ វាជាបាតុភូតកើតឡើងដោយឯកឯងដែលមានរយៈពេលពី៣ទៅ៤ថ្ងៃ។   គ- ប្រេះក្បាលដោះ (Crevasses) វាមានស្នាមប្រេះនៅលើក្បាលដោះបណ្ដាលឲ្យមានការឈឺចាប់ដែលកើតមានឡើងភ្លាមៗជួនកាលមានលាយឈាមបន្តិចបន្តួចនៅថ្ងៃដំបូងក្រោយសំរាល។វាបណ្ដាលមកពីកត្តាផ្សេងៗជាច្រើនដូចជា៖ - ខ្វះអនាម័យនៅលើដោះ ឬកន្លែងផ្សេងទៀតដែលនៅក្បែរវា ឬនៅដៃរបស់វា។ - ការធ្វើអនាម័យញឹកញាប់ពេក ឬការប្រើប្រាស់ផលិតផលរំខានផ្សេងៗ។ ​- ក្បាលដោះទាញចូលក្នុង ឬខ្លីពេក។ - បំបៅដោះកូនយូរពេក។ ជាលទ្ធផល ការកកកុញទឹកដោះដែលលាយឡំ និងទឹកមាត់នៅក្នុងផ្នត់ស្បែកបណ្ដាលឲ្យបង្ករោគ។ ការព្យាបាលដែលសំខាន់នោះ គឺការការពារ និងការជូតសំអាតក្បាលដោះឲ្យបានស្អាតស្ងួតល្ អក្រោយពេលបំបៅដោះហើយព្រមទាំងអនាម័យដៃឲ្យបានស្អាតជានិច្ច។​ រយៈពេលបំបៅដោះមិនឲ្យលើសពី១០នាទីក្នុងដោះម្ខាង។ នៅពេលមានប្រេះក្បាលដោះកើតឡើងគេត្រូវប្រើប្រដាប់ទាញបឺតទឹកដោះរយៈពេល២ទៅ៣ថ្ងៃហើយគេអាចប្រើក្រែមដែលមានលាយវីតាមីនអា ឬវីតាមីនអឺនៅលើក្បាលដោះនោះ។ វាមានវិបត្តិជាញឹកញាប់ក្រោយការសំរាលដែលមិនត្រូវធ្វេសប្រហែសជាមួយនឹងហានិភ័យដែលវាបណ្ដាលឲ្យមានផលវិបាកការក្លាយរោគ [3]។   ឃ. ស្ទះទឹកដោះ (Engorgement mammaire) ការកកើតទឹកដោះបានបង្ហាញដោយការតឹងដោះ ជួនកាលមានលាយឡំនិងមានក្ដៅខ្លួនតិចៗ។ ៣ថ្ងៃក្រោយ បាតុភូតនេះនឹងបាត់ទៅវិញដោយខ្លួនឯងព្រមជាមួយនឹងការបញ្ចេញទឹកដោះ។ ចាប់ពីរយៈពេលនេះទៅការបញ្ចេញទឹកដោះពិតជាចាំបាច់ដល់ការជួយសំរួល ដើម្បីជៀសវាងផលវិបាកនៃក្លាយរោគផ្សេងៗ។ មុននឹងបំបៅកូនគេអាចប្រើកន្សែងក្ដៅដើម្បីជួយសំរួល ការបញ្ចេញទឹកដោះ និងត្រូវច្របាច់ដោះឲ្យទឹកដោះចេញពីដោះឲ្យអស់ក្រោយបំបៅ។ ក្រៅពីនេះ គេក៏អាចប្រើថ្នាំផ្សេងៗទៀតដូចជា Ocytocine ឬ Méthergin រយៈពេល១៥ទៅ៣០នាទីមុនបំបៅកូនដែលមានរយៈពេល៣ទៅ៤ថ្ងៃ។   ង. ដក់ទឹកដោះក្នុងផ្លូវទឹកដោះ (Galactocèle) គឺការស្ទះរន្ធផ្លូវទឹកដោះដែលបណ្ដាលឲ្យផ្លូវទឺកដោះរីកព្រមពេញទៅដោយទឹកដោះនៅពេលស្ត្រីបំបៅកូន។ នៅពេលពិនិត្យឃើញមានដុំមួយទំហំ២ទៅ៣សង់ទីម៉ែត្រ រាងពងក្រពើមានដែនកំណត់ច្បាស់ទន់ ហើយភាគច្រើននៅផ្នែកខាងលើ និងខាងក្រៅដោះ ឬនៅខាងក្រោយក្បាលដោះមិនមានសញ្ញាក្លាយរោគទេ។ ដុំនេះជាញឹកញាប់កើតឡើងភ្លាមៗ ឬឆាប់ឡើងៗ។ វាអាចមានមួយ ឬច្រើនដុំ ហើយក៏មិនមានកូនកណ្ដុរនៅឃ្លៀកដែរ។ វាអាចធូរស្រាលដោយខ្លួនឯង ឬបន្ទាប់ពីបូមចំណែកការវិវឌ្ឍរបស់វាអាចបង្កជាបូស ឬក៏វាក្លាយជាដុំកកទឹកដោះ (butyrique) ប៉ុន្តែជាទូទៅការវិវឌ្ឍរបស់វាល្អ ។នៅលើរូបថតគេឃើញមានទឺកលាយជាមួយខ្លាញ់ [1]   ២. ឧប្បត្តិហេតុក្លាយរោគ ក. Lymphangite: នៅរយៈពេលដំបូង វាស្ដែងឡើងភ្លាមៗក្នុងកំឡុងសប្តាហ៏ទី១ក្រោយសំរាលកូន។​ អ្នកជំងឺមានអាការៈ - រងាញាក់ - កំដៅឡើងខ្លាំងរហូតដល់៤០អង្សា។ ពីនិត្យលើសុដន់៖ - បានបញ្ជាក់យ៉ាងច្បាស់ថាមានដុំរឹងសំប៉ែតហើយក្រាស់ - ក្រហមក្ដៅលើដុំនោះ - មានកូនកណ្ដុរជាច្រើននៅក្នុងឃ្លៀក។ ពិនិត្យទឹកដោះមិនមានខ្ទុះទេ (Budin អវិជ្ជមាន ) ការបំបៅកូនអាចបន្តទៀតបាន ការព្យាបាលដោយឧសថ anti-inflammatoires non stéroides លាយនឹងថ្នាំសំលាប់មេរោគ (Antistaphylococcique)។   ខ- បូសដោះ វាកើតឡើងដំបូងដោយសារមានការរលាកផ្លូវទឹកដោះ(Galactophorite) ដែលស្ដែងឡើងដោយ៖ •ការឈឺចាប់យ៉ាងខ្លាំងនៅលើដោះ •ក្ដៅខ្លួន 38-38,5 ̊c •មិនមានសញ្ញានៅលើស្បែកទេ •មិនមានកូនកណ្ដុរនៅក្នុងឃ្លៀកទេ។   ការឆ្លងរោគបណ្ដាលមកពីទារកបៅក្បាលដោះដែលមានមេរោគ (effet rétrograde )ចំណែកឯការឆ្លងរោគតាមឈាមកម្រមានណាស់លើកលែងតែករណីមានមេរោគរាតត្បាតក្នុងឈាម។ មេរោគដែលមានច្រើនជាងគេគឺ staphylocoque doré 95% [2]។ រោគវិនិច្ឆ័យវិជ្ជមាននៅពេលដែលគេយកវត្ថុរាវដែលចេញពីក្បាលដោះដាក់លើក្រណាត់ ឬស្បៃគេឃើញមានខ្ទុះពណ៌លឿង (Budin + ឬហៅថាអាប់សែ)។ ដូច្នេះ គេត្រូវឲ្យស្ត្រីឈប់បំបៅដោះកូនតែម្ដង។ ចំពោះជំងឺនេះគេត្រូវចែកឲ្យដាច់ពីជំងឺរលាកក្រពេញដោះ និងជំងឺមហារីក។   ៣. ជំងឺលាយឡំដទៃទៀត ក. ដុំស្លូត (Adénofibrome) វាជាដុំស្លូតដែលគេសង្កេតឃើញញឹកញាប់ចំពោះស្ត្រីវ័យក្មេង។ វាជាដុំដែលវិវឌ្ឍទៅតាមកាលរដូវរបស់ស្ត្រី ដូច្នេះនៅពេលមានផ្ទៃពោះ ឬក្រោយសំរាល ដុំនេះអាចរីកធំ ឬក្លាយរោគ (nécrose ischémique) ដែលបណ្ដាលឲ្យមានការឈឺចាប់។ ជាធម្មតា មានតែការតាមដានទេដែលអាចកំណត់រោគសញ្ញាថាតើវាមានផលពិបាកយ៉ាងណាខ្លះ។ ប្រសិនបើដុំនោះធំ គេត្រូវធ្វើការវះកាត់មុនពេលមានផ្ទៃពោះ ប្រសិនបើស្ត្រីនោះចង់បំបៅដោះកូនដោយធម្មជាតិ។   ខ. ដុំ Phyllode វាជាដុំដោះដែលគេកម្រជួបប្រទះនៅពេលស្ត្រីកំពង់មានគភ៌ការវិវឌ្ឍរបស់វាមានសភាពលឿន [5]ដែលការមានគភ៌របស់ស្ត្រីមិនមានការទាក់ទងទៅលើការវិវឌ្ឍរបស់ដុំ Phyllodeទេ​ ដូច្នេះ ការព្យាបាលតម្រូវឲ្យយើងធ្វើការវះកាត់ជាបន្ទាន់ដោយមិនរង់ចាំដល់ស្ត្រីនោះសំរាលកូនឡើយ។ ដុំphyllodeជាដុំដែលមានហានិភ័យអាចលាប់ឡើងវិញនៅហ្នឹងកន្លែងនឹងអាចក្លាយជាដុំមហារីក ។   គ. ដុំខ្លាញ់ វាជាដុំស្លូតមិនវិវឌ្ឍទៅតាមកាលរដូវរបស់ស្ត្រីទេ ដូច្នេះការវិវវឌ្ឍ និងការព្យាបាល មិនធ្វើឲ្យមានការប្រែប្រួលចំពោះគភ៌របស់ស្រ្តីឡើយ។   ឃ. Mastose វាជាជំងឺដែលគេសង្កេតឃើញមានច្រើនជាងគេចំពោះស្ត្រីដែលមានអាយុពី៣៥ដល់៥០ឆ្នាំ។ ជំងឺមានលក្ខណះជាដុំមួយ ឬច្រើនដែលគេស្ទាបឃើញនិងមានការឈឺចាប់ជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ នៅពេលមានគភ៌ រោគសញ្ញាខាងលើវាបាត់ទៅវិញដោយសារសុដន់របស់ស្ត្រីឡើងខ្លាំង។ មានតែការតាមដានទេដែលប្រសើរបំផុត។   ង. ក្រពេញដោះនៅខុសកន្លែង (Glandes ectopiques) ក្រពេញដោះតាំងនៅខុសកន្លែងអាចសង្កេតឃើញ នៅពេលស្ត្រីមានគភ៌។ វាអាចមានជាក្បាលដោះមួយ (polythélie) ឬផ្សំជាធម្មតាដោយជាលិកាក្រពេញដោះ (polymastie)។ ជាទូទៅ វាស្ថិតនៅបណ្ដោយតាមខ្សែក្បាលដោះជាពិសេសនៅម្ដុំឃ្លៀកដែលគេមិនត្រូវច្រឡំជាមួយនឹងកូនកណ្ដុរឃ្លៀកឡើយ។   ៤- សេចក្ដីសន្និដ្ធាន ជំងឺសុដន់ ក្រៅពីជម្ងឺមហារីក ចំពោះស្រ្តីកំពុងមានគភ៌ និងពេលបំបៅដោះកូន ជាជំងឺដែលមានការទាក់ទងមួយភាគធំជាមួយនឹងគភ៌របស់ស្រ្តីក៏ដូចជាការបំបៅដោះកូនដែរ។ ដូច្នេះ ស្ត្រីគ្រប់រូបចាំបាច់ត្រូវតែស្គាល់យល់ដឹងពីវិធិស្រាវជ្រាវនៅដំណាក់កាលនៃជំងឺ ដើម្បីចៀសវាងនូវផលវិបាកធ្ងន់ធ្ងរ។    បកស្រាយ ដោយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត​ តន់ ផល្លី ឯកទេសវះកាត់ជំងឺមហារីកសុដន់និង​ជាអតីតអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាម្ទាស់មន្ទីរសម្រាកព្យាបាល​ តន់ ផល្លី។     BIBLIOGRAPHIE: [1] Cassier C., Le Treut A ., Dilhuydy M.H., Chavoix A ., Journé-Raymond A. – Aspects radiographiques des galactocèles. J. Radiol., 1986,67: 803-806. [2] Hegg R., Barrros A. C. S. D., Pinotti M.- Breast infections. In : Bonillas-Musoles F., ed. Benign breast tumors. FIGO Committee for the study of female breast. (FIGO World Congress, Montreal 1994 ) Valencia (Spain) : University School of Medecine, 1994. [3] Horovitz J., Hocke C., Roux D., Dubecq J.P- Suites de couches normales et pathologiques. (syndromes neuro-endocriniens non compris). Éditions Techniques. Encycl.Méd.Chir. (Paris France), Obstétrique, 1994, 5-110-A-10 :11 p. [4] Lefranc J.P., Salet-Lizee D., Blondon J. – Les écoulements mamelonnaires. Encycl.Méd. Chir. (Paris France), Gynécologie, 1989, 3-812-A-20 : 6 p. [5] Verhaeghe M., Clay A., Dupont A., Beylis-Noel I.- Tumeur phyllode. In : Demaille A ., Delecour M., Adenis L ., Crepin G., Cappelaere P., eds. Les maladies du sein en 1985. Formation Médicale Continue en Sénologie, Journées Françaises de Sénologie et de Pathologie Mammaire. Paris, Masson, 1985 : n  ̊7.   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

     ករណីមានសញ្ញាព្រមានណាមួយលេចឡើង និងត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងជំងឺមហារីកថ្លើមនោះ ការទៅជួបជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យ គឺជារឿងដ៏ចាំបាច់។ ទោះបីជាមិនទាន់មានសញ្ញាណាមួយកើតឡើងក៏ដោយ ការរកជំងឺមហារីកថ្លើមតាមរយៈការពិនិត្យសុខភាព ត្រូវបានណែនាំផងដែរ ដើម្បីបង្កើនឱកាសក្នុងការរស់រានចំពោះអ្នកជំងឺកំពុងមានជំងឺនេះដោយមិនបានដឹងខ្លួន។ វេជ្ជបណ្ឌិត Turobova Tatiana ជាវេជ្ជបណ្ឌិតឯកទេស​មហារីកពីប្រទេសរុស្សី និងជាប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យ សាកលវិទ្យាល័យ សែន សុខ បានរៀបរាប់ពីការធ្វើរោគវិវិច្ឆ័យមហារីកថ្លើម៖ -តេស្តគ្លីនិក៖ កាសាកសួររកសញ្ញាមិនប្រក្រតី... -តេស្តឈាម៖ កម្រិតឈាមក្រហម អេម៉ូក្លូប៊ីន ប្លាកែត គ្រាប់ឈាមស។ក៏បានបង្ហាញពីមុខងារ ឬដំណើរការរបស់ថ្លើម... -តេស្តវិទ្យុសាស្រ្ត៖ ពិនិត្យ Ultrasound, CT-scan/MRI-scan, X-ray, ថតប្រព័ន្ធសរសៃឈាម ឬទឹករងៃថ្លើម... -ការពិនិត្យជាលិកា៖ វិធីសាស្រ្តនេះប្រព្រឹត្តតៅដោយការច្រឹបយកសាច់ដុំពីសរីរាង្គថ្លើម។    ថ្លើមជាសរីរាង្គដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះបើសិនជាអ្នកមានបញ្ហាសុខភាពថ្លើមណាមួយ អ្នកគួរតែមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា ដើម្បីបង្ការការថយចុះនៃមុខងាររបស់ថ្លើម៕  ​​ ស្វែងយល់បន្ថែម៖ តើអាចពិនិត្យរកជំងឺមហារីកថ្លើមដោយវិធីសាស្ត្រណា? © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រួសក្នុងទឹកប្រមាត់ត្រូវបានជួបប្រទះយ៉ាងញឹកញាប់ដែលក្នុងនោះវាអាចកើតមានលើប្រហែលជា ១៥%នៃប្រជាជនលើពិភពលោក។សំណាងល្អ ជាង ៨០% នៃអ្នកជំងឺដែលមានក្រួសក្នុងប្រមាត់ មិនមានលេចចេញជារោគសញ្ញាអ្វីឡើយ ហើយក្រួសអាចនៅក្នុងខ្លួនអ្នកជំងឺរហូតដល់ ២០ឆ្នាំដោយមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ស្របពេលដែលប្រហែល ៥%នៃអ្នកដែលមានលេចចេញជារោគសញ្ញា អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬរហូតអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនមិនមានការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។ រោគសញ្ញា ធម្មតាក្រួសក្នុងថង់ទឹកប្រមាត់ នឹងមិនបង្កឲ្យជារោគសញ្ញាណាមួយឡើយ ក៏ប៉ុន្តែវាអាចចេញជារោគសញ្ញាបាននៅពេលក្រួសនោះរំកិលដល់កន្លែងមាត់រន្ធរបស់វា និងធ្វើឲ្យស្ទះច្រកចេញរបស់ទឹកប្រមាត់។ រោគសញ្ញា ដែលលេចចេញភាគច្រើនគឺការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំឬក៏ឈឺនៅចុងដង្ហើម។ការឈឺចាប់នេះមានលក្ខណៈពិសេសដែលអាចឲ្យវេជ្ជបណ្ឌិតធ្វើការកំណត់សម្គាល់បានគឺការឈឺចាប់ខ្លាំងរហូតធ្វើឲ្យអ្នកជំងឺអត់ដង្ហើមភ្លាមដើម្បីបន្ថយការឈឺនៅពេលយើងប្រាប់អ្នកជំងឺឲ្យដកដង្ហើមចូលជ្រៅដែលធ្វើឲ្យសន្ទះទ្រូងសង្កត់ថ្លើមនិងថង់ទឹកប្រមាត់ធ្លាក់ចុះក្រោមប៉ះជាមួយដៃដែលយើងសង្កត់នៅក្រោមឆ្អឹងជំនីរបស់អ្នកជំងឺ។គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានលេចចេញជារោគសញ្ញាលើសពី ៦ ម៉ោង ត្រូវប្រយ័ត្នព្រោះអ្នកជំងឺលេចចេញជារោគសញ្ញានៃផលវិបាកហើយ។ មូលហេតុ និងកត្តាជំរុញ ទឹកប្រមាត់ផ្សំឡើងពីសារធាតុជាច្រើនដែលសំខាន់ៗរួមមាន ទឹក អំបិលអាស៊ីត biliary អំបិល biliary និងកូឡេស្តេរ៉ុល។ក្នុងចំណោមនោះ សារធាតុដែលអាចបង្កជាក្រួសបានគឺ ពពួកសារធាតុខ្លាញ់ កូឡេស្តេរ៉ុល និងbilirubin non conjugated ដែលជាសារធាតុរបស់ទឹកប្រមាត់ផ្ទាល់។ដូចនេះប្រសិនជាមានការកើនឡើងរបស់សារធាតុណាមួយក្នុងចំណោមសារធាតុទាំងពីរឬការថយចុះនៃធាតុសម្រាប់រំលាយគឺអាស៊ីត biliary (កាលណាវាមានចំនួនគ្រប់គ្រាន់ នោះកូឡេស្តេរ៉ុល និង bilirubin មិនអាចករជាក្រួសបានទេ) នាំឲ្យកើតជាក្រួសក្នុងទឹកប្រមាត់បាន។ កត្តាជំរុញមួយចំនួន ក៏អាចនាំឲ្យកើតមានជាក្រួសក្នុងទឹប្រមាត់ផងដែរដូចជា៖ •កត្តាអាយុ ដែលជាទូទៅគេសង្កេតឃើញថា អ្នកដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅអាចប្រឈមនឹងការកើតមានក្រួសក្នុងទឹកថង់ប្រមាត់ហើយវាមានអត្រាខ្ពស់បំផុតលើអ្នកមានអាយុចន្លោះពី ៦០ទៅ ៧០ឆ្នាំ។ •កត្តាមួយចំនួនដែលធ្វើឲ្យអ្នកជំងឺមិនអាចបរិភោគបានដែលធ្វើឲ្យថង់ទឹកប្រមាត់មិនដំណើរការ ដូចជាជំងឺដុំសាច់នៅបំពង់អាហារដែលធ្វើឲ្យអ្នកជំងឺលេបអាហារមិនបាន ឬត្រូវអត់អាហាររយៈពេលយូរ។   •ថ្នាំមួយចំនួនដែលទាក់ទងជាមួយអ័រម៉ូនជាពិសេសអ័រម៉ូនអឺស្ត្រូសែនរបស់ស្ត្រីអាចបង្កឲ្យថង់ទឹកប្រមាត់មិនសូវដំណើរការនិងជំរុញឲ្យមានការកើតក្រួសក្នុងទឹកប្រមាត់។ •កត្តាផ្សេងទៀតដូចជា ការធាត់លើសទម្ងន់ ការចូលចិត្តញ៉ាំស្ករ និងខ្លាញ់ច្រើនជាដើម ក៏ធ្វើឲ្យការកន្ត្រាក់របស់ថង់ទឹកប្រមាត់មានការថយចុះដូចគ្នាផងដែរ។ •កត្តាទាក់ទងនឹងវេជ្ជសាស្ត្រមួយចំនួនដូចជាការប៉ះពាល់ដល់ពោះវៀនតូច(ផ្នែកខាងក្រោមគេបង្អស់ដែលតភ្ជាប់ទៅនឹងពោះវៀនធំ)នាំឲ្យខ្វះអាស៊ីត biliaryសម្រាប់ទៅរំលាយខ្លាញ់និងបង្កឲ្យមានការកកើតជាក្រួសដោយសារនេះជាកន្លែងសម្រាប់ស្រូបអាស៊ីត biliary (ធាតុនៃទឹកប្រមាត់) យកទៅប្រើប្រាស់ឡើងវិញ។ ការធ្វើរោគវិនិច្ឆ័យ ដោយសារមិនមានរោគសញ្ញា ក្រួសក្នុងថង់ទឹកប្រមាត់ភាគច្រើនត្រូវបានរកឃើញដោយចៃដន្យដោយការពិនិត្យអេកូ។ អេកូជាវិធីសាស្ត្រដែលល្អបំផុតក្នុងការរុករកក្រួសក្នុងថង់ទឹកប្រមាត់ ហើយវាមានតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកជំងឺ។ ការព្យាបាលក្រួសក្នុងទឹកប្រមាត់ ចំពោះអ្នកដែលមិនមានលេចចេញជារោគសញ្ញា គឺមិនតម្រូវឲ្យមានការព្យាបាលឡើយ។ ដោយឡែក  បើអ្នកជំងឺលេចចេញជារោគសញ្ញា នោះការព្យាបាលនឹងត្រូវធ្វើឡើង។ វិធីសាស្ត្រដែលល្អបំផុតគឺ ការវះកាត់ដោយចោះយកថង់ទឹកប្រមាត់ចេញ បើអ្នកជំងឺមិនទាន់លេចចេញជាផលវិបាកធ្ងន់ធ្ងរ។ ចំពោះឱសថរំលាយក្រួស ពុំសូវបង្ហាញប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ឡើយ ដែលតាមវេជ្ជសាស្ត្របែបបារាំង មិនណែនាំឲ្យប្រើប្រាស់វិធីនេះមកព្យាបាលឡើយ តែចំពោះវេជ្ជសាស្ត្របែបអង់គ្លេស គេអាចសាកល្បងបានក្នុងករណីក្រួសមានទំហំតូច ចំនួនតិច និងសម្រាប់តែក្រួសដែលកើតតែពីខ្លាញ់ប៉ុណ្ណោះ ហើយវានឹងលេចឡើងនូវប្រសិទ្ធភាពនៅពេលដែលប្រើចាប់ពី ២ទៅ៣ឆ្នាំឡើងទៅ។ ផលវិបាកនៃការកើតក្រួសក្នុងទឹកប្រមាត់ ជាទូទៅ ក្រួសក្នុងថង់ទឹកប្រមាត់អាចរំកិល ឬមានចលនាបានលុះត្រាតែក្រួសនោះស្រាល និងអណ្តែត បានន័យថានៅពេលដែលថង់ទឹកប្រមាត់មានការកន្ត្រាក់ ឬច្របាច់ ពេលនោះក្រួសអាចរំកិលទៅបិទមុខផ្លូវដែលហូររបស់ទឹកប្រមាត់ជាបន្តបន្ទាប់ ធ្វើឲ្យមានការស្ទះ និងលេចចេញជាផលវិបាកដូចជា៖ • ជំងឺរលាកថង់ទឹកប្រមាត់ (Cholecystitis)៖  ជាបញ្ហាជួបញឹកញាប់ជាងគេ ដែលកើតឡើងដោយសារក្រួសធ្លាក់ចុះមកដល់មាត់ច្រករបស់ថង់ទឹកប្រមាត់ នាំឲ្យថង់ទឹកប្រមាត់ស្ទះមិនអាចច្របាច់ទឹកប្រមាត់ចេញបាន។ ផលវិបាកនេះអាចលេចចេញជាបាតុភូតពីរគឺ ទី១ ការរីកធំនៃថង់ទឹកប្រមាត់ ដែលបង្កឲ្យអ្នកជំងឺមានការឈឺចាប់ ទី២ការរលាកនៃថង់ទឹកប្រមាត់ដែលធ្វើឲ្យហើមជុំវិញបរិវេណនៃថង់ទឹកប្រមាត់ដែលងាយស្រួលធ្វើឲ្យមេរោគជ្រៀតចូលរួចបង្កឲ្យមានរោគសញ្ញាដូចជាក្តៅខ្លួននិងញាក់ជាដើមដែលតម្រូវឲ្យមានការកាត់យកថង់ទឹកប្រមាត់ចេញ។បើសិនជាទុករយៈពេលយូរដោយពុំមានការព្យាបាលថង់ទឹកប្រមាត់អាចមានជាខ្ទុះនិងអាចធ្លាយដែលចុងក្រោយអាចធ្វើឲ្យរលាកស្រោមពោះ។មធ្យោបាយទី១នៃការព្យាបាលគឺការប្រើប្រាស់ថ្នាំផ្សះ(ដោយសារមានការឆ្លងមេរោគជ្រៀបមកពីពោះវៀន) ថ្នាំបំបាត់ការឈឺចាប់ និងបន្ទាប់មកប្រសិនបើគាត់ទទួលយកការវះកាត់បាន វេជ្ជបណ្ដិតនឹងធ្វើការវះកាត់។ • ជំងឺរលាកផ្លូវទឹកប្រមាត់ (ANGIOCHOLITIS) ៖  ជាផលវិបាកដែលធ្ងន់ធ្ងរជាងគេនៃជំងឺក្រួសក្នុងប្រមាត់។អត្រាស្លាប់ស្ទើរតែ១00%បើមិនមានការព្យាបាលទាន់ពេលវេលា។វាកើតឡើងនៅពេលដែលក្រួសតូចៗរបូតធ្លាក់មកស្ទះក្នុងផ្លូវទឹកប្រមាត់។ បាតុភូតនេះនឹងបង្កើតបានជារោគសញ្ញាដូចជា ខាន់លឿង ការឈឺចាប់ក្រោមឆ្អឹងជំនីខាងស្តាំ ឬចុងដង្ហើម និងការឡើងកម្តៅ ឬញាក់។ • រលាកលំពែងស្រួចស្រាវ (Acute pancreatitis)៖  កើតឡើងក្នុងករណីក្រួសបន្តធ្លាក់ទៅក្រោម និងស្ទះដល់ផ្លូវចេញមកក្រៅរួម (ចេញមកក្នុងពោះវៀន) រវាងផ្លូវទឹកប្រមាត់ និងផ្លូវចេញនៃសារធាតុរបស់លំពែងដែលអាចបង្កជាបាតុភូតពីរទៀតគឺ ការបិទផ្លូវលំពែង ដែលធ្វើឲ្យចេញជារោគសញ្ញានៃការរលាកលំពែង និងជួនកាលវាអាចស្ទះទាំងផ្លូវលំពែងនិងផ្លូវទឹកប្រមាត់រួមគ្នាតែម្តង។ក្នុងករណីរលាកលំពែងគឺតម្រូវឲ្យមានការព្យាបាលដោយថ្នាំនិងការតាមដានព្រោះក្រួសមាន ទំហំតូច និងអាចរបូតធ្លាក់ចេញមកដោយមិនបាច់មានការព្យាបាលដោយ Endoscopy។ក្នុងករណីចាំបាច់ បើរោគសញ្ញានៅតែមិនធូរស្រាល ឬក្រួសសនៅតែមិនរបូតចេញ ការព្យាបាលដោយ Endoscopy នឹងត្រូវធ្វើឡើង។ ការការពារការកកើតជាក្រួសក្នុងទឹកប្រមាត់ ដោយសារក្រួសក្នុងទឹកប្រមាត់កើតច្រើនពាក់ព័ន្ធនឹងកត្តាអាយុ ដូចនេះវាពិបាកនឹងធ្វើការការពារ ប៉ុន្តែយើងអាចកាត់បន្ថយនូវកត្តាប្រឈមមួយចំនួនបានដូចជា ការបន្ថយទម្ងន់ ចៀសវាងអាហារស្ករ និងខ្លាញ់ច្រើនជាដើម។ ក្រួសក្នុងថង់ទឹកប្រមាត់ គឺជាជំងឺមួយដែលសម្បូរវាកើតមានលើប្រជាជនទូទៅ(ប្រហែល១៥%)។ជាសំណាងល្អ៨០%នៃអ្នកជំងឺមិនមានលេចចេញជា រោគសញ្ញា និងផលវិបាកឡើយ។ ប៉ុន្តែចំពោះអ្នកដែលលេចចេញជារោគសញ្ញាេះ គឺអាចប្រឈមនឹងផលវិបាកដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះពេលដែលចាប់ផ្តើមមានរោគសញ្ញាពាក់ព័ន្ធជាមួយក្រួសក្នុងប្រមាត់អ្នកជំងឺគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលយកដំបូន្មានអំពីការព្យាបាល ឬតាមដានឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកខ្នែងពោះវៀន ដែលត្រូវបានយល់ច្រលំ និងហៅថា​ពោះវៀនដុះខ្នែងនោះ មិនជាជំងឺធ្ងន់ធ្ងរទេ តែតម្រូវឲ្យមានព្យាបាលភ្លាមៗ បើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតកែវ បូនី។ និយមន័យ រលាកខ្នែងពោះវៀន (Appendicitis) គឺជាការរលាកស្រួចស្រាវរបស់ក្រពេញខ្នែងពោះវៀន ដែលស្តែងចេញជាលទ្ធផលគឺជាការឈឹចុកចាប់នៅក្នុងពោះ អមដោយការមិនចង់ហូបចំណី និងភាពតឹងឆ្អល់ណែនពេញពោះ។ ជាទូទៅ គេឲ្យរោគវិនិច្ឆ័យតាមការជាក់ស្តែង និងអមដោយទៅពិនិត្យអេកូ (Ultrasound) និងការស្កេន (C.T scan)។ ក្រុមមនុស្សដែលប្រឈមនឹងជំងឺ ការរលាកខ្នែងពោះវៀននេះ អាចកើតមានគ្រប់វ័យ ជាពិសេសគឺយុវជនអាចមានរហូតដល់ ៥%។ ការរលាកខ្នែងពោះវៀននេះអាចរួមផ្សំជាមួយជំងឺមួយចំនួនទៀត ដូចជាដុំមហារីកនៅផ្នែកលើពោះវៀនធំ Carcinoids, cancer, Villous aderiomas, diverticula, និងរួមជាមួយ ជំងឹគ្រុន ឬដំបៅពោះវៀន (Cronh’s disease or Ulcer active colitis with pancolitis)។ មូលហេតុបង្ក មូលហេតុរបស់រលាកខ្នែងពោះវៀន គឺច្រើនមកពីការស្ទះបំពង់ក្រពេញខ្នែងពោះវៀននេះតែម្តង ប៉ុន្តែជួនកាលអាចបណ្តាលមកពីដមលាមក ចំណីអាហារដែលរឹងជាមួយគ្រាបើត្របែក ... ដង្កូវព្រូនដែលស្ទះក្នុងក្រពេញខ្នែងពោះវៀននោះ ធ្វើឲ្យក្រពេញខ្នែងពោះវៀននេះរីកធំ​ តឹងមេរោគរីកសាយភាយពេញឈាម ខ្នែងពោះវៀនរីកធំសង្កត់លើសរសៃឈាម បណ្តាលឲ្យរលាកបើពុំបានព្យាបាល (Ischemia, necrosis, gangrene) អាចធ្វើឲ្យខ្នែងពោះវៀនដែលរលាកនេះធ្លាយបាន ឬបង្កទៅជាដុំបូស​ Perforation or appendiceal abscess…. ការធ្វើរោគសញ្ញា  រោគសញ្ញារបស់រលាកខ្នែងពោះវៀនដំបូង គឺមានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant) ។ ការឈឺចាប់នេះ នៅចំចំណុចម៉ាកបួរណី (Mc burney’s point)  គ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយដែលពេលនោះអ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមស ដែលពេលនោះអ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។ បើពុំមានការព្យាបាលភ្លាមៗនោះទេ ការរលាកខ្នែងពោះវៀននេះ អាចបណ្តាលឲ្យធ្លាយពេញពោះ ធ្វើឲ្យរលាកស្រោមពោះវៀន ក្រោយពេលវះកាត់រួចក្តី ច្រើនមានស្អិតស្រោមពោះវៀនទៀត ដែលពេលនោះអ្នកជំងឺអាចជួបប្រទះ និងវិបត្តិវះហើយវះទៀត។ ការព្យាបាល ការព្យាបាលរបស់រលាកខ្នែងពោះវៀននេះ គឺមានតែការវះកាត់យកចេញតែប៉ុណ្តោះ​ដែលរួមផ្សំនិងការចាក់ថ្នាំព្យាបាលដោយថ្នាំផ្សះមួយចំនួន។ ការបង្ការ ការបង្ការជំងឺនេះ គឺគួរតែកុំពិសារចំណីអាហារ ឬផ្លែឈើដែលមានគ្រាប់រឹង លេបចូលក្នុងពោះ គួរតែទំលាក់សត្វល្អិត រៀងរាល់បីខែម្តង។ បើមានការឈឺចាប់ក្នុងពោះ មានការក្អួតចង្អោរ​ ឬក្តៅខ្លួន ឆាប់រួសរាន់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យព្យាបាលច្បាស់លាស់​ និងធ្វើការព្យាបាលឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ពីព្រោះរលាកខ្នែងពោះវៀននេះ អាចធ្វើរោគវិនិច្ឆ័យច្រលំមួយចំនួនដូចជា៖ -រលាកតាមបំពង់រំលាយអាហារ gastro-intestinal disease, ការពុលអាហារ -រលាកផ្លោកនោម និងបំពង់អួររ៉ែតទែ -រលាកឌីវ៉ែទីគុល diverticuilitis -រលាក ឬបូសនៅផ្លោកលាមក perirectal abscen។   *បើសិនជាស្ត្រី អាចមានការភ័ន្តច្រលំមួយចំនួនដូចជា៖ -ចុក ឬបែកដុំគីសដៃស្បូន rupture of an ovarian cyst -កូនក្រៅស្បូន ectopic pregnancy -ជំងឺមហារីកស្បូនជាដើម     ហេតុដូចនេះហើយ អ្នកជំងឺបើមានសញ្ញារៀបរាប់ជូនខាងលើនេះ គួរតែទៅជួបគ្រូពេទ្យឲ្យបានដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕ បកស្រាយដោយ លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ការក្លាយជាម្តាយម្នាក់ គឺពិតជាការប្រពៃណាស់ចំពោះអ្នកមានផែនការណ៍គ្រួសារច្បាស់លាស់។ ប៉ុន្ តែបើសិនអ្នកមិនបានទៅពិនិត្យសុខភាពមុនយកកូននោះទេ អ្នកអាចប្រឈមមុខនឹងបញ្ហាជាច្រើន ថែមទាំងអាចប្រឈមមុខនឹងវិបត្តិផ្លូវចិត្តទៀតផង។ ដូចនេះ ការពិនិត្យរកភាពមិនប្រក្រតីមុនយកកូន ជាកិច្ចការចាំបាច់មួយរបស់អនាគតម្តាយគ្រប់រូប។ ឧទាហរណ៍ដូចជា ការពិនិត្យរកម្រិតជាតិស្ករក្នុងឈាមជាដើម។ ការខ្វះ ឬលើសកម្រិតជាតិស្ករក្នុងឈាម គឺសុទ្ធតែជាបញ្ហាចោទឡើងទាំងអស់។   លោកវេជ្ជបណ្ឌិតឯកទេស ទូច ឃុន​​ នាយករងមន្ទីរពេទ្យ ព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានលើកឡើងថា ផលប៉ះពាល់មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមហើយមិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖  •គ្រោះថ្នាក់ចំពោះម្តាយ ៖ ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើង ហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។ •ចំពោះទារក ៖ ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក៕ ស្វែងយល់បន្ថែម៖  ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top