Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឈានដល់សប្តាហ៍ទី៦ ជាវេលាដែលទារកចាប់ផ្តើមលូតលាស់នូវកោសិកាផ្សេងៗបន្ថែមទៀត ហើយក៏ជាវេលាមួយដែលស្រ្តីមានផ្ទៃពោះជាម្តាយត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ខ្លួនទាំងការសម្រាក និងការធ្វើលំហាត់ប្រាណតាមការណែនាំ ក៏ដូចជាដំបូន្មាននៃវេជ្ជបណ្ឌិតជំនាញ... សប្ដាហ៏ទី៦ ៖ បណ្ដុំនៃកោសិកាដែលគេហៅថា​ Blastocyst បានក្លាយខ្លួនទៅជាអំប្រ៊ីយ៉ុង ដែលមានទំហំប៉ុនម្រាមដៃរបស់អ្នក ។ នៅពេលនោះ ចង្វាក់បេះដូងរបស់ទារកកន្រ្តាក់180ដងក្នុងមួយនាទី លឿនជាង២ដងនៃចង្វាក់បេះដូងរបស់អ្នកម្ដាយ ។ វាជាពេលលូតលាស់នៃត្របកភ្នែក  ត្រចៀក ម្រាមដៃជើងរបស់ទារក ។ ក្នុងសប្ដាហ៏នេះ អ្នកអា​ចប្រាកដបានច្បាស់ថាអ្នកកំពុងតែមានផ្ទៃពោះ។ វាជាពេលដែលល្អបំផុតដែលសម្រាប់ការពិគ្រោះជាមួយគ្រូសម្ភពនឹងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យនូវវិធីរក្សាគភ៌។ អ្នកអាចកត់សម្គាល់ពីបំលាស់ប្ដូរនៃរាងកាយ និងភាពលឿននៃការរំលាយអាហាររបស់់អ្នក។  បើសិនជាអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន​ឬអស់កម្លាំង អ្នកគួរតែអង្គុយសម្រាក ឬចូលគេងតាំងពីក្បាលព្រលប់។ អ្នកគួរតែព្យាយាមរកពេលឲ្យខ្លួនឯងបានសម្រាកយ៉ាងតិបាន៣០នាទីក្នុងមួយថ្ងៃ ដើម្បីបន្ធូរអារម្មណ៍ ។ បើសិនជាអ្នកតែងតែហាត់ប្រាណជាប្រចាំ អ្នកមិនគួរបង្ខំខ្លួនឯងពេកនោះទេ ជាពិសេសនូវពេលដែលអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួន។  ជាទូទៅ នៅក្នុងត្រីមាសដំបូង ចង្វាក់បេះដូងមិនគួរលោតលើសពី140 ដងក្នុងមួយនាទី ការស្រាវជ្រាវបានបង្ហាញថា ចង្វាក់បេះដូងដែលលោតលើសពីនេះ អាចបង្កឲ្យមានកម្ដៅក្នុងខ្លួនច្រើន បើវានៅតែបន្តទៅមុខយូរទៀត វាអាចបំផ្លាញគភ៌បាន។  ដូចនេះ អ្នកគួរតែយកចិត្តទុកដាក់លើបញ្ហានេះ។  អ្នកគួរតែធ្វើលំហាត់ប្រាណងាយៗចំណាយកម្លាំងតិចដូចជាការដើរ ហែលទឹក យោគៈ ដែលអាចជួយឲ្យអ្នកមានសុខភាពល្អ ហើយមិនធ្វើឲ្យអ្នកចំណាយកម្លាំងច្រើនទៀតផង​។ ម្យ៉ាងទៀត អ្នកគួរតែទទួលសារធាតុចិញ្ចឹមឲ្យបានជាប្រចាំ ​ទោះជាអ្នកមិនឃ្លានក៏ដោយ ព្រោះវាជាសារធាតុដែលទារកក្នុងផ្ទៃត្រូវការ ។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

 បន្ទាប់ពីចាប់ផ្តើមចង្វាក់បេះដូងនៅសប្តាហ៍ទី៤ តើទារកនឹងមានការលូតលាស់យ៉ាងដូចម្តេចខ្លះទៀតនៅក្នុងសប្តាហ៍បន្ទាប់ទៀត? ចំពោះមាតាវិញ តើនឹងមានបម្រែបម្រួលអ្វីខ្លះនៅលើសុខភាពរាងកាយ និងផ្លូវអារម្មណ៍របស់គាត់? តាមដានអានជាមួយគ្នា.... សប្ដាហ៏ទី៥ ៖ ដំណើរវដ្ដរដូវរបស់អ្នកមានការយឺតយ៉ាវធ្វើឲ្យអ្នកមានអារម្មណ៏ថាចម្លែកក្នុងចិត្ត។ ជាការពិត អ្នកចាប់ផ្ដើមដឹងពីការផ្លាស់ប្ដូរក្នុងរាងកាយ របស់អ្នកដែលអាចស្មានជាបឋមបានថា អ្នកកំពុងមានផ្ទៃពោះ។ កម្រិតនៃការរំលាយអាហារ​ ការដកដង្ហើម និងចង្វាក់បេះដូងចាប់ផ្ដើមកើតឡើង។    សាច់ដុំនឹងសរសៃស្បូនរបស់អ្នកចាប់ផ្ដើមឡើងក្រាស់ និងវែង ចំណែកសុដន់ក្លាយទៅជាទន់​នឹងមានរំញោចច្រើន ។ ស្របពេលជាមួយគ្នានេះដែរ ការផលិតអ័រម៉ូន Progesteroneមានការកើនឡើង ដើម្បីជួយក្នុងការពង្រឹងាបនិងបន្ថយសម្ពាធឈាម ។ Oestrogenធ្វើឲ្យក្បាលសុដន់របស់អ្នករីកធំ និងដាស់ការរលូតនៃក្រពេញទឹកដោះ ពង្រឹងស្បួន និងស្រាមស្បូន Gonadotrophin (HCG) ដែលផលិតដោយplacenta ។  ចំណែកឯជាលិការបស់ទារកធ្វើការលូតលាស់ពីស្រទាប់៣ខុសគ្នា ។ ស្រទាប់ទី១ បង្កើតឲ្យមានសក់ ក្រចក ក្រពេញដោះ កាចាធ្មេញ ផ្នែកខាងក្នុងត្រចៀក កែវក្នុងភ្នែក ។ ស្រទាប់ទី២​បង្កើតប្រព័ន្ធរំញោច ប្រស្រីភ្នែក​ ក្រពេញសំបោរ ​​ សាច់ដុំឆ្អឹងខ្ចី ​ឆ្អឹង ឈាម និងកោសិកាលសិកា។ ​ស្រទាប់ទី៣បង្កើតសួត ថ្លើម លំពែង ប្លោកនោម និងបំពងខ្យល់ ។  ក្នុងសប្ដាហ៏ទី៥ បេះដូងរបស់ទារកមានបួនប្រអប់ពេញលេញ​ ហើយមាត់គម្របចាប់ផ្ដើមលូតលាស់។ ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ទទួលស្គាល់នូវការពរពោះ ហើយអ្នកប្រហែលជាមានការព្រួយបារម្ភក្នុងការប្រាប់អ្នកដទៃពីរឿងនេះ។ ការផ្លាស់ប្ដូររបស់អ័រម៉ូន​អាចធ្វើឲ្យមានការប្រែប្រួលអារម្មណ៏ឡើងខ្ពស់ និងទាប​ ដែលអ្នកត្រូវតែផ្សាំនឹងវា ដូចជាពេលខ្លះសប្បាយរីករាយ ឆាប់ខឹង យំ រសាប់រសល់ ថប់អារម្មណ៏នៅក្នុងពេលតែមួយ។  បើសិនជាអ្នកត្រូវការជំនួយទាក់ទងនឹងអារម្មណ៍ប្រែប្រួលនេះ អ្នកគួរតែទទួលទានទឹក  ផ្លែឈើស្រស់ដូចជាទំពាំងបាយជូរ ព្រោះវាអាចជួយអ្នកបានមួយរយៈពេលខ្លី។ ការថប់អារម្មណ៍ក្នុងពេលមានផ្ទៃពោះដែលអ្នកពុំទាន់ដឹងថាខ្លួន ឯងមាននោះ អាចធ្វើឲ្យអ្នកកម្ចាត់អារម្មណ៍បែបនោះដោយការផឹកសុរា ជក់បារី ឬមិនទទួលទានអាហារ បានត្រឹមត្រូវ ដែលវាជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃអ្នក។  ទោះជាយ៉ាងនេះក្ដី សូមអ្នកពុំមានការបារម្ភអី ។ កូនរបស់អ្នកមិនអាចមានបញ្ហាអ្វីនោះទេ ព្រោះថារាងកាយរបស់មនុស្សបានបែងចែកយកតែផ្នែកសារធាតុចិញ្ចឹមបញ្ចូនទៅឲ្យទារក ក្នុងផ្ទៃតែប៉ុណ្ណោះ។  ប្រការសំខាន់នៅពេលដែលអ្នកដឹងថាអ្នកកំពុងមានផ្ទៃពោះហើយអ្នកត្រូវតែផ្លាស់ប្ដូរមកទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមមកនឹងទទួលទានឲ្យបានទៀងទាត់រហូតដល់ពេលសម្រាល ​នោះកូនក្នុងផ្ទៃនឹងមានសុខភាពល្អ ។  សារធាតុសំខាន់ដែលអ្នកចាំបាច់ទទួលទានគឺ អាស៊ីតហ្វឡីក ព្រោះវាជួយការពារមិនឲ្យកូ​នរបស់អ្នកមានការលូតលាស់ខុសប្រក្រតី ដូចជាឆ្អឹងខ្នងដុះបែកជា២ជាដើម។  សុខភាពរបស់អ្នកកាន់តែល្អធ្វើឲ្យអាការៈចាញ់គភ៌ដូចជា ចង់ក្អួត វិលមុខ សម្ពាធឈាមឡើងខ្ពស់​ នឿយហត់ដោយសារតែខ្វះសារធាតុចិញ្ចឹម នោះមានកាន់តែតិច។  [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាទូទៅ រយៈពេលជាមធ្យមនៃការពរពោះមាន២៦៦ថ្ងៃ ឬ៣៨សប្ដាហ៍មុននឹងសម្រាល ដែលការកំណត់ពេលសម្រាលចាប់រាប់ពីថ្ងៃទី១នៃវដូវចុងក្រោយនៃរដូវរបស់មនុស្សស្រីជាម្ដាយ។ សម្រាប់អំឡុងពេលនេះ គ្រូពេទ្យជំនាញបានធ្វើការបែងចែកជា៣ត្រីមាស ដែលក្នុងមួយត្រីមាសមានរយៈពេល៣ខែ។ ទន្ទឹមនឹងគ្នានេះដែរ គាត់ក៏បានរៀបរាប់ប្រាប់ពីដំណើរលូតលាស់របស់ទារក និងអារម្មណ៏របស់ម្ដាយក្នុងអំឡុងពេលពរពោះ ព្រមទាំងប្រការដែលអ្នកគួរតែធ្វើ និងសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវការ ដើម្បីឲ្យអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អផងដែរ។  សម្រាប់៤សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ តើនឹងមានចំណុចអ្វីខ្លះគួរឲ្យកត់សម្គាល់ និងយល់ដឹង? សប្ដាហ៍ទី១-៣៖ ពងបានបំបែកដោយទឹកកាម ហើយកោសិកាបានផ្ដុំបញ្ចូលគ្នាដែលភាសាបច្ចេកទេសហៅថា blastocyst ។ វាមានទំហំប៉ុនក្បាលម្ជុលលប៉ុណ្ណោះ តែធ្វើការលូតលាស់លឿន។ ស្រទាប់កោសិកាបី ចាប់ផ្ដើមវិវឌ្ឍដែលវានឹងអាចចាប់បំបែកចេញជាអវៈយវៈផ្សេងៗនៃរាងកាយមនុស្សមួយ រួមទាំងគ្រោងឆ្អឹងប្រព័ន្ធប្រសាទ ខួរក្បាល សួត និងក្រលៀន។ កោសិកា plancenta ជាកោសិកាដែលត្រូវតែវិវឌ្ឍក្នុងអំឡុងពេលនេះ ព្រោះជាប្រជុំនៃជាលិកាដែលផ្ដល់អុកស៊ីសែន និងសាធាតុចិញ្ចឹមសម្រាប់ទារក ហើយក៏ជាអ្នកដឹកជញ្ចូនកាកសំណល់ចេញពីរាងកាយទារកតាមរយៈរាងកាយទារកដែរ។ ទោះជាយ៉ាងណា¬ វាមិនអាចទាន់ដំណើរការអ្វីបាននោះទេ រហូតវាបានផ្ដុំខ្លួនឯងពេញលេញឲ្យក្លាយជាគភ៌ក្នុងសប្ដាហ៍ទី13-14។ ចំពោះការប្រែប្រួលខាងលើនេះនឹងចាប់ផ្ដើមកើតឡើង មុនពេលដែលអ្នកដឹងថារដូវត្រូវបានផ្អាកទៅវិញ។ សប្ដាហ៍ទី៤ ៖ អ្នកប្រហែលជាអ្នកមានអារម្មណ៍ខុសពីធម្មតា ប៉ុន្តែវានៅតែជាពេលវេលាលឿនពេកដែលអ្នកអាចកត់សម្គាល់ថាមានការផ្លាស់ប្ដូរនៅក្នុងរាងកាយរបស់អ្នក។ ពេលនេះ មានការកកើតឆ្នុកនៃទឹករំអិលនៅកស្បូនសម្រាប់បិទស្បូនកុំឲ្យមានជំងឺឆ្លងផ្សេងៗចូលបាន។ ក្នុងសប្តាហ៍នេះ ទារកមានបណ្ដោយប្រហែល២មីលីម៉ែត្រ និងមានទម្ងន់តិចជាង១ក្រាម ហើយចង្វាក់បេះដូងក៏ចាប់ផ្ដើមដំណើរការហើយដែរ។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តកំពង់ធំ។ កូនខ្ញុំទើបតែបាន១ខែ ហើយពេលគាត់ទើបតែកើតមានទម្ងន់២គីឡូ៤ខាំ ស្រាប់តែបាន១ខែខ្ញុំថ្លឹងគាត់ម្ដងទៀតបាន៤គីឡូ៨ខាំ។ ខ្ញុំបារម្ភថាពេលធំគាត់អាចនឹងធាត់ជ្រុល។ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅបើកូនខ្ញុំសព្វថ្ងៃបៅតែទឹកដោះគោម្សៅ? ចម្លើយ ៖ ជាទូទៅទារកអាយុ៣ខែទើបមានទម្ងន់ស្មើនឹង២ដងនៃទម្ងន់កំណើត។ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យមាតាគ្រប់រូបចិញ្ចឹមកូនដោយទឹកដោះដោយសារតែទឹកដោះម្ដាយជាអាហារល្អបំផុត និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន។ ម្យ៉ាងទៀត ទារកអាចបៅទៅតាមតម្រូវការដែលពួកគាត់ត្រូវការតែប៉ុណ្ណោះខុសពីការចិញ្ចឹមដោយទឹកដោះគោម្សៅ ព្រោះឪពុកម្ដាយ ឬអ្នកមើលថែអាចឆុងខាប់ ឬស្ដើងពេក ហើយការផ្ដល់ឲ្យទារកអាចច្រើនឬតិចជ្រុលដោយសារតែការមិនបានយកចិត្តទុកដាក់លើបញ្ហានេះ។ ចំពោះករណីកូនលោកស្រីការឡើងទម្ងន់នេះគឺខ្ពស់ជាងធម្មតា ហើយលោកស្រីបានចិញ្ចឹមកូនដោយទឹកដោះគោម្សៅទៀត។ ដូច្នេះ អ្វីដែលត្រូវធ្វើពេលនេះ ត្រូវពិនិត្យលើបរិមាណម្សៅទឹកដោះគោដែលលោកស្រីផ្ដល់ឲ្យកូនថាសមស្របឬទេ របៀបឆុងត្រឹមត្រូវទេ ហើយឲ្យកូនបៅញឹកញាប់ពេកទេ។ តាមធម្មតាទារកក្នុងខែទី១ត្រូវបៅ១ថ្ងៃ៦ដង ឯបរិមាណប្រែប្រួលទៅតាមទម្ងន់របស់ទារក ដូចនេះ លោកស្រីត្រូវទៅជួបអ្នកជំនាញអាហារូបត្ថម្ភកុមារដើម្បីទទួលបានការណែរនាំពីការផ្ដល់ចំណីអាហារត្រឹមត្រូវដល់កូន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  ប្រតិកម្មស្បែកត្រូវបានគេចាត់ទុកថាជាផលវិបាកមួយដែលទទួលបានពីការមានផ្ទៃពោះដោយសារតែសារពាង្គកាយរបស់មនុស្សស្រីមិនអាចសម្របបានជាមួយនឹងការបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ បញ្ហាទាំងនោះអាចមានដូចជាសង្វារ មុន និងជាំមុខជាដើម។    ១. មុន មនុស្សស្រីមួយចំនួនអាចនឹងសំណាងល្អ ព្រោះមុនរបស់គាត់បានថយចុះនៅពេលគាត់មានផ្ទៃពោះ។ ផ្ទុយទៅវិញ ស្ត្រីមួយចំនួនទៀត បែរជាឡើងមុនកាន់តែច្រើន ហើយសូម្បីតែកន្លែងដែលគាត់មិនធ្លាប់មានមុនសោះក៏អាចមានដែរពេលកំពុងមានផ្ទៃពោះ។ គ្រាប់មុនទាំងនេះ នឹងបាត់ទៅវិញក្រោយសម្រាល ប៉ុន្តែស្នាមខ្មៅដែលបន្សល់ពីគ្រាប់មុននេះ នឹងមិនងាយរលុបទេ ហើយថែមទាំងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តទៀតផង។   ២. ជាំមុខ ការមានផ្ទៃពោះ អាចធ្វើឲ្យមានការកើនឡើងនូវជាតិពណ៌របស់ស្បែកនៅកន្លែងខ្លះនៃរាងកាយ ជាពិសេសផ្ទៃមុខដែលយើងហៅថាជាំមុខ។ ការឡើងពណ៌ក្រម៉ៅនៅលើមុខនេះ ភាគច្រើនកើតឡើងនៅលើថ្ពាល់ ចង្កា និងថ្ងាស។ ការប៉ះពាល់នឹងកម្តៅក៏អាចធ្វើឲ្យការជាំមុខនេះកាន់តែធ្ងន់ធ្ងរឡើងដែរ។   ៣. សង្វារ សង្វារកើតឡើងនៅពេលដែលកូនក្នុងផ្ទៃរបស់អ្នកលូតលាស់លឿនជាងការលូតលាស់របស់ស្បែកពោះអ្នក។ នេះជាមូលហេតុដែលធ្វើឲ្យសរសៃយឺតនៅនឹងផ្ទៃខាងលើរបស់ស្បែកអ្នកប្រេះ និងបណ្តាលឲ្យមានស្នាមដែលហៅថាសង្វារ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នៅពេលស្រ្តីមានគភ៌ គេសង្កេតឃើញថានៅខែទី២នៃគភ៌សុដន់មានការកើនទំហំជាដាច់ខាត់។ បាតុភូតនេះវាមានទំនាក់ទំនងរវាងការលូតលាស់របស់ជាលិកាក្រពេញដោះ ដែលអាស្រ័យទៅតាមដំណើរការនៃអ័រម៉ូន។   ដំណាលគ្នានេះដែរ គេសង្កេតឃើញនៅលើសន្លង់ដោះជុំវិញក្បាលដោះប្រែពណ៌ត្នោត និងមាន tubercules de Montgomery រីកធំហើយជាញឹកញាប់មានសសៃវ៉ែនជាច្រើន និងអាចមានកើតសង្វារនៅលើសុដន់ទៀតផង។ នៅពេលនេះ សុដន់មានសភាពណែនខ្លាំងដែលនាំឲ្យការពិនិត្យគ្លីនិកមានការពិបាក។ ដូចដែលយើងបានដឹងត្រួសៗមកថា ពេលស្រ្តីកំពុងមានគភ៌ និងពេលម្ដាយបំបៅកូន សុដន់អាចជាកន្លែងមួយដែលមានជំងឺស្រាល (pathologies bénignes intercurrentes) ជាច្រើនដែលកើតឡើងក្នុងពេលមានជំងឺពីមុន ចំណែកនៅពេលម្ដាយបំបៅកូនវាក៏មានជំងឺសុដន់ ដោយសារវិបត្តិដែលជាករណីពិសេសនៅក្នុងដំណាក់កាលនោះ។   មុននឹងរៀបរាប់ពីជំងឺសុដន់ទាំងអស់នោះ យើងត្រូវរំលឹកឲ្យដឹងផងដែរថា នៅពេលស្រ្តីកំពុងមានគភ៌ជាញឹកញាប់វាអាចមានហូរទឹកដោះបន្តិចបន្តួចចេញពីក្បាលដោះទាំងសងខាង។ នៅត្រីមាសទី១វាមានទឹកថ្លា បន្ទាប់មកទៀតគេឃើញមានការបញ្ចេញទឹកដោះដំបូង ដែលជាអង់ទីគ័រដ៏ល្អ(colostrum)។ គេត្រូវតែរក្សាការហូរទឹកដោះនេះដោយចៀសវាងរាល់ការជំរុញដោយការពិនិត្យខុសពេលវេលាដែលអាចបណ្ដាលឲ្យមានការបញ្ចេញពួក ocytocine ពីខួរក្បាល។  តើ Pathologies Spécifiques ទាំងនោះមានអ្វីខ្លះ? ការបញ្ចេញទឹកដោះ គឺកើតមានឡើងបន្ទាប់ពីការកកើតនៃការរីកលូតលាស់របស់ក្រពេញដោះ។ នៅអំទ្បុងពេលស្ត្រីមានគភ៌ អ័រម៉ូនអឺស្ត្រូហ្សែន អ័រម៉ូនប្រូហ្សេសស្តេរ៉ូន អ័រម៉ូនឡាក់តូហ្សែនប្លាសង់តែរ(HPL) និងអ័រម៉ូនប្រូឡាក់ទីនបានអនុញ្ញាតិ្តឲ្យថង់ទឹកដោះបញ្ចេញទឹកដោះ (ជាកន្លែងដែលថង់ទឹកដោះ បញ្ចេញទឹកដោះមានសមាសភាព គ្រប់គ្រង់ក្នុងការបញ្ចេញទឹកដោះ)។ នៅពេលស្រ្តីសំរាលកូន វាបណ្ដាលឲ្យអ័រម៉ូនអឺស្ត្រូហ្សែន អ័រម៉ូនឡាក់តូហ្សែនប្លាសង់តែរ(HPL)ធ្លាកចុះ ពិសេសអ័រម៉ូនប្រូហ្សេសស្តេរ៉ូនដែលវាជុំរុញឲ្យមានការបច្ចេញទឹកដោះ។   ម្យ៉ាងវិញទៀត ការជុំរុញឲ្យស្រ្តីបំបៅដោះកូន ជាកត្តាធ្វើឲ្យខួរក្បាលបញ្ចេញ ocytoxine ដែលអនុញ្ញាត្តិឲ្យមានការបញ្ចេញទឹកដោះដែរ។ តើមានឧប្បត្តិហេតុអ្វីខ្លះអាចកើតមាននៅរយៈដំបូងពេលបំបៅកូន?   ១- ឧប្បត្តិហេតុដែលគ្មានក្លាយរោគ ក- ការហូរចេញវត្ថុរាវតាមក្បាលដោះ នៅពេលមានគភ៌(écoulements pendant la grossesse) សូមរំលឹកថាការហូរទឹកថ្លាៗចេញពីរន្ធជាច្រើននៃក្បាលដោះទាំងសងខាងមានជាញឹកញាប់នៅអំឡុងមានផ្ទៃពោះ។ វាត្រូវតែគោរពឲ្យបានត្រឹមត្រូវទាំងអស់ ដោយបញ្ជាក់ឲ្យច្បាស់ទៅដល់អ្នកជំងឺដែលវាត្រូវតែចៀសវាងដាច់ខាតរាល់ការជុំរុញក្បាលដោះដែលអាចឲ្យវារីកធំ និងធ្វើឲ្យស្បូនកន្ត្រាក់យ៉ាងខ្លាំង។ ការចេញឈាមពីក្បាលដោះទាំងសងខាងកម្រកើតមានឡើងនៅត្រីមាសទី២ ឬទី៣នៃគភ៌វាអាចមានជាប់រយៈពេលជាច្រើនខែក្រោយពេលសំរាលកូន និងជាការសន្មតនៃការកកើតកោសិកាក្នុងផ្លូវទឹកដោះជាច្រើនលើសលប់។​ ក្នុងករណីមានការចេញឈាមតាមក្បាលដោះតែម្ខាង យើងត្រូវបញ្ឈប់ការបំបៅកូនភ្លាម ហើយបន្ទាម់មកត្រូវពិនិត្យដោយរូបភាពវេជ្ជសាស្ត្រឲ្យបានច្បាស់លាស់ [4]។   ខ- ឈឺក្បាលដោះ (Mamelon douloureux) នៅពេលបំបៅដោះដំបូង ការឈឺចាប់នៅលើក្បាលដោះអាចកើតមានឡើងដោយគ្មានរោគសញ្ញាគ្លីនិកនៃការក្លាយរោគនៅលើស្បែកបន្តិចណាឡើយ។ការឈឺចាប់នេះកើតឡើងនៅពេលកូនបៅដោះហើយវាបាត់ទៅវិញនៅពេលកូនឈប់បៅ។ វាជាបាតុភូតកើតឡើងដោយឯកឯងដែលមានរយៈពេលពី៣ទៅ៤ថ្ងៃ។   គ- ប្រេះក្បាលដោះ (Crevasses) វាមានស្នាមប្រេះនៅលើក្បាលដោះបណ្ដាលឲ្យមានការឈឺចាប់ដែលកើតមានឡើងភ្លាមៗជួនកាលមានលាយឈាមបន្តិចបន្តួចនៅថ្ងៃដំបូងក្រោយសំរាល។វាបណ្ដាលមកពីកត្តាផ្សេងៗជាច្រើនដូចជា៖ - ខ្វះអនាម័យនៅលើដោះ ឬកន្លែងផ្សេងទៀតដែលនៅក្បែរវា ឬនៅដៃរបស់វា។ - ការធ្វើអនាម័យញឹកញាប់ពេក ឬការប្រើប្រាស់ផលិតផលរំខានផ្សេងៗ។ ​- ក្បាលដោះទាញចូលក្នុង ឬខ្លីពេក។ - បំបៅដោះកូនយូរពេក។ ជាលទ្ធផល ការកកកុញទឹកដោះដែលលាយឡំ និងទឹកមាត់នៅក្នុងផ្នត់ស្បែកបណ្ដាលឲ្យបង្ករោគ។ ការព្យាបាលដែលសំខាន់នោះ គឺការការពារ និងការជូតសំអាតក្បាលដោះឲ្យបានស្អាតស្ងួតល្ អក្រោយពេលបំបៅដោះហើយព្រមទាំងអនាម័យដៃឲ្យបានស្អាតជានិច្ច។​ រយៈពេលបំបៅដោះមិនឲ្យលើសពី១០នាទីក្នុងដោះម្ខាង។ នៅពេលមានប្រេះក្បាលដោះកើតឡើងគេត្រូវប្រើប្រដាប់ទាញបឺតទឹកដោះរយៈពេល២ទៅ៣ថ្ងៃហើយគេអាចប្រើក្រែមដែលមានលាយវីតាមីនអា ឬវីតាមីនអឺនៅលើក្បាលដោះនោះ។ វាមានវិបត្តិជាញឹកញាប់ក្រោយការសំរាលដែលមិនត្រូវធ្វេសប្រហែសជាមួយនឹងហានិភ័យដែលវាបណ្ដាលឲ្យមានផលវិបាកការក្លាយរោគ [3]។   ឃ. ស្ទះទឹកដោះ (Engorgement mammaire) ការកកើតទឹកដោះបានបង្ហាញដោយការតឹងដោះ ជួនកាលមានលាយឡំនិងមានក្ដៅខ្លួនតិចៗ។ ៣ថ្ងៃក្រោយ បាតុភូតនេះនឹងបាត់ទៅវិញដោយខ្លួនឯងព្រមជាមួយនឹងការបញ្ចេញទឹកដោះ។ ចាប់ពីរយៈពេលនេះទៅការបញ្ចេញទឹកដោះពិតជាចាំបាច់ដល់ការជួយសំរួល ដើម្បីជៀសវាងផលវិបាកនៃក្លាយរោគផ្សេងៗ។ មុននឹងបំបៅកូនគេអាចប្រើកន្សែងក្ដៅដើម្បីជួយសំរួល ការបញ្ចេញទឹកដោះ និងត្រូវច្របាច់ដោះឲ្យទឹកដោះចេញពីដោះឲ្យអស់ក្រោយបំបៅ។ ក្រៅពីនេះ គេក៏អាចប្រើថ្នាំផ្សេងៗទៀតដូចជា Ocytocine ឬ Méthergin រយៈពេល១៥ទៅ៣០នាទីមុនបំបៅកូនដែលមានរយៈពេល៣ទៅ៤ថ្ងៃ។   ង. ដក់ទឹកដោះក្នុងផ្លូវទឹកដោះ (Galactocèle) គឺការស្ទះរន្ធផ្លូវទឹកដោះដែលបណ្ដាលឲ្យផ្លូវទឺកដោះរីកព្រមពេញទៅដោយទឹកដោះនៅពេលស្ត្រីបំបៅកូន។ នៅពេលពិនិត្យឃើញមានដុំមួយទំហំ២ទៅ៣សង់ទីម៉ែត្រ រាងពងក្រពើមានដែនកំណត់ច្បាស់ទន់ ហើយភាគច្រើននៅផ្នែកខាងលើ និងខាងក្រៅដោះ ឬនៅខាងក្រោយក្បាលដោះមិនមានសញ្ញាក្លាយរោគទេ។ ដុំនេះជាញឹកញាប់កើតឡើងភ្លាមៗ ឬឆាប់ឡើងៗ។ វាអាចមានមួយ ឬច្រើនដុំ ហើយក៏មិនមានកូនកណ្ដុរនៅឃ្លៀកដែរ។ វាអាចធូរស្រាលដោយខ្លួនឯង ឬបន្ទាប់ពីបូមចំណែកការវិវឌ្ឍរបស់វាអាចបង្កជាបូស ឬក៏វាក្លាយជាដុំកកទឹកដោះ (butyrique) ប៉ុន្តែជាទូទៅការវិវឌ្ឍរបស់វាល្អ ។នៅលើរូបថតគេឃើញមានទឺកលាយជាមួយខ្លាញ់ [1]   ២. ឧប្បត្តិហេតុក្លាយរោគ ក. Lymphangite: នៅរយៈពេលដំបូង វាស្ដែងឡើងភ្លាមៗក្នុងកំឡុងសប្តាហ៏ទី១ក្រោយសំរាលកូន។​ អ្នកជំងឺមានអាការៈ - រងាញាក់ - កំដៅឡើងខ្លាំងរហូតដល់៤០អង្សា។ ពីនិត្យលើសុដន់៖ - បានបញ្ជាក់យ៉ាងច្បាស់ថាមានដុំរឹងសំប៉ែតហើយក្រាស់ - ក្រហមក្ដៅលើដុំនោះ - មានកូនកណ្ដុរជាច្រើននៅក្នុងឃ្លៀក។ ពិនិត្យទឹកដោះមិនមានខ្ទុះទេ (Budin អវិជ្ជមាន ) ការបំបៅកូនអាចបន្តទៀតបាន ការព្យាបាលដោយឧសថ anti-inflammatoires non stéroides លាយនឹងថ្នាំសំលាប់មេរោគ (Antistaphylococcique)។   ខ- បូសដោះ វាកើតឡើងដំបូងដោយសារមានការរលាកផ្លូវទឹកដោះ(Galactophorite) ដែលស្ដែងឡើងដោយ៖ •ការឈឺចាប់យ៉ាងខ្លាំងនៅលើដោះ •ក្ដៅខ្លួន 38-38,5 ̊c •មិនមានសញ្ញានៅលើស្បែកទេ •មិនមានកូនកណ្ដុរនៅក្នុងឃ្លៀកទេ។   ការឆ្លងរោគបណ្ដាលមកពីទារកបៅក្បាលដោះដែលមានមេរោគ (effet rétrograde )ចំណែកឯការឆ្លងរោគតាមឈាមកម្រមានណាស់លើកលែងតែករណីមានមេរោគរាតត្បាតក្នុងឈាម។ មេរោគដែលមានច្រើនជាងគេគឺ staphylocoque doré 95% [2]។ រោគវិនិច្ឆ័យវិជ្ជមាននៅពេលដែលគេយកវត្ថុរាវដែលចេញពីក្បាលដោះដាក់លើក្រណាត់ ឬស្បៃគេឃើញមានខ្ទុះពណ៌លឿង (Budin + ឬហៅថាអាប់សែ)។ ដូច្នេះ គេត្រូវឲ្យស្ត្រីឈប់បំបៅដោះកូនតែម្ដង។ ចំពោះជំងឺនេះគេត្រូវចែកឲ្យដាច់ពីជំងឺរលាកក្រពេញដោះ និងជំងឺមហារីក។   ៣. ជំងឺលាយឡំដទៃទៀត ក. ដុំស្លូត (Adénofibrome) វាជាដុំស្លូតដែលគេសង្កេតឃើញញឹកញាប់ចំពោះស្ត្រីវ័យក្មេង។ វាជាដុំដែលវិវឌ្ឍទៅតាមកាលរដូវរបស់ស្ត្រី ដូច្នេះនៅពេលមានផ្ទៃពោះ ឬក្រោយសំរាល ដុំនេះអាចរីកធំ ឬក្លាយរោគ (nécrose ischémique) ដែលបណ្ដាលឲ្យមានការឈឺចាប់។ ជាធម្មតា មានតែការតាមដានទេដែលអាចកំណត់រោគសញ្ញាថាតើវាមានផលពិបាកយ៉ាងណាខ្លះ។ ប្រសិនបើដុំនោះធំ គេត្រូវធ្វើការវះកាត់មុនពេលមានផ្ទៃពោះ ប្រសិនបើស្ត្រីនោះចង់បំបៅដោះកូនដោយធម្មជាតិ។   ខ. ដុំ Phyllode វាជាដុំដោះដែលគេកម្រជួបប្រទះនៅពេលស្ត្រីកំពង់មានគភ៌ការវិវឌ្ឍរបស់វាមានសភាពលឿន [5]ដែលការមានគភ៌របស់ស្ត្រីមិនមានការទាក់ទងទៅលើការវិវឌ្ឍរបស់ដុំ Phyllodeទេ​ ដូច្នេះ ការព្យាបាលតម្រូវឲ្យយើងធ្វើការវះកាត់ជាបន្ទាន់ដោយមិនរង់ចាំដល់ស្ត្រីនោះសំរាលកូនឡើយ។ ដុំphyllodeជាដុំដែលមានហានិភ័យអាចលាប់ឡើងវិញនៅហ្នឹងកន្លែងនឹងអាចក្លាយជាដុំមហារីក ។   គ. ដុំខ្លាញ់ វាជាដុំស្លូតមិនវិវឌ្ឍទៅតាមកាលរដូវរបស់ស្ត្រីទេ ដូច្នេះការវិវវឌ្ឍ និងការព្យាបាល មិនធ្វើឲ្យមានការប្រែប្រួលចំពោះគភ៌របស់ស្រ្តីឡើយ។   ឃ. Mastose វាជាជំងឺដែលគេសង្កេតឃើញមានច្រើនជាងគេចំពោះស្ត្រីដែលមានអាយុពី៣៥ដល់៥០ឆ្នាំ។ ជំងឺមានលក្ខណះជាដុំមួយ ឬច្រើនដែលគេស្ទាបឃើញនិងមានការឈឺចាប់ជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ នៅពេលមានគភ៌ រោគសញ្ញាខាងលើវាបាត់ទៅវិញដោយសារសុដន់របស់ស្ត្រីឡើងខ្លាំង។ មានតែការតាមដានទេដែលប្រសើរបំផុត។   ង. ក្រពេញដោះនៅខុសកន្លែង (Glandes ectopiques) ក្រពេញដោះតាំងនៅខុសកន្លែងអាចសង្កេតឃើញ នៅពេលស្ត្រីមានគភ៌។ វាអាចមានជាក្បាលដោះមួយ (polythélie) ឬផ្សំជាធម្មតាដោយជាលិកាក្រពេញដោះ (polymastie)។ ជាទូទៅ វាស្ថិតនៅបណ្ដោយតាមខ្សែក្បាលដោះជាពិសេសនៅម្ដុំឃ្លៀកដែលគេមិនត្រូវច្រឡំជាមួយនឹងកូនកណ្ដុរឃ្លៀកឡើយ។   ៤- សេចក្ដីសន្និដ្ធាន ជំងឺសុដន់ ក្រៅពីជម្ងឺមហារីក ចំពោះស្រ្តីកំពុងមានគភ៌ និងពេលបំបៅដោះកូន ជាជំងឺដែលមានការទាក់ទងមួយភាគធំជាមួយនឹងគភ៌របស់ស្រ្តីក៏ដូចជាការបំបៅដោះកូនដែរ។ ដូច្នេះ ស្ត្រីគ្រប់រូបចាំបាច់ត្រូវតែស្គាល់យល់ដឹងពីវិធិស្រាវជ្រាវនៅដំណាក់កាលនៃជំងឺ ដើម្បីចៀសវាងនូវផលវិបាកធ្ងន់ធ្ងរ។    បកស្រាយ ដោយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត​ តន់ ផល្លី ឯកទេសវះកាត់ជំងឺមហារីកសុដន់និង​ជាអតីតអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាម្ទាស់មន្ទីរសម្រាកព្យាបាល​ តន់ ផល្លី។     BIBLIOGRAPHIE: [1] Cassier C., Le Treut A ., Dilhuydy M.H., Chavoix A ., Journé-Raymond A. – Aspects radiographiques des galactocèles. J. Radiol., 1986,67: 803-806. [2] Hegg R., Barrros A. C. S. D., Pinotti M.- Breast infections. In : Bonillas-Musoles F., ed. Benign breast tumors. FIGO Committee for the study of female breast. (FIGO World Congress, Montreal 1994 ) Valencia (Spain) : University School of Medecine, 1994. [3] Horovitz J., Hocke C., Roux D., Dubecq J.P- Suites de couches normales et pathologiques. (syndromes neuro-endocriniens non compris). Éditions Techniques. Encycl.Méd.Chir. (Paris France), Obstétrique, 1994, 5-110-A-10 :11 p. [4] Lefranc J.P., Salet-Lizee D., Blondon J. – Les écoulements mamelonnaires. Encycl.Méd. Chir. (Paris France), Gynécologie, 1989, 3-812-A-20 : 6 p. [5] Verhaeghe M., Clay A., Dupont A., Beylis-Noel I.- Tumeur phyllode. In : Demaille A ., Delecour M., Adenis L ., Crepin G., Cappelaere P., eds. Les maladies du sein en 1985. Formation Médicale Continue en Sénologie, Journées Françaises de Sénologie et de Pathologie Mammaire. Paris, Masson, 1985 : n  ̊7.   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការក្លាយជាម្តាយជារឿងក៏ប្រសើរសម្រាប់មនុស្សគ្រប់រូប។ កត្តាដែលនៅតែមានតាំងពីបុរាណដល់សម័យទំនើបគឺ ការមានផ្ទៃពោះ និងការបង្កើតកូន។ ប្តីប្រពន្ធជាច្រើនគូនៅពេលដែលសម្រចចិត្តថាត្រូវមានកូនសុទ្ធតែយល់ថា វាជាធម្មជាតិនៃមនុស្ស និងពួកគេអាចមានកូនគ្រប់ពេលវេលា។ នេះប្រហែលជាត្រឹមត្រូវចំពោះមនុស្សភាគច្រើន តែវាអាចជារឿងអកុសលចំពោះប្តីប្រពន្ធរាប់លានគូ។ ប្តីប្រពន្ធមួយគូក្នុងចំណោមប្តីប្រពន្ធ ៧គូ មានបញ្ហាមិនអាចមានផ្ទៃពោះ ទោះបីជាពួកគាត់ព្យាយាមយកកូនក្នុងរយៈពេលមួយឆ្នាំក៏ដោយ។ ដូចនេះ ការពិបាកក្នុងការមានផ្ទៃពោះពិតជាមានមែនសម្រាប់ប្តីប្រពន្ធជាច្រើនគូ។ មួយវិញទៀត ការអសមត្ថភាពមានផ្ទៃពោះបន្ទាប់ពីប្តីប្រពន្ធមួយគូក្នុងរយៈពេលលើសពីមួយឆ្នាំ ឬ៦ខែសម្រាប់ស្ត្រីដែលមានអាយុលើសពី៣៥ឆ្នាំ នោះប្តីប្រពន្ធនេះត្រូវចាត់ទុកថាមានបញ្ហាអា។ ការបរាជ័យក្នុងការមានផ្ទៃពោះអាចជាឥទ្ធិពលទៅលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ស្រ្តី តាមគ្រូពេទ្យបានបញ្ជាក់ថា ពួកគាត់បានរកឃើញថាអាចមានបញ្ហាសុខភាពតិចតួច ដែលអាចបណ្តាលឲ្យមានការឈឺចាប់ និងតប់ប្រមល់ដោយសារការចង់បានកូនតែមិនបាន។ វាជារឿងសំខាន់ផងដែរ ដែលថាអាមិនមែនជាបញ្ហារបស់មនុស្សស្រីទេ។ ការសិក្សាផ្សេងៗ បានបង្ហា្ថញថាភាពអា អាចបណ្តាលមកពីកត្តាមនុស្សស្រីមាន៤៥% ក្នុងករណីទាំងអស់ កត្តាមនុស្សប្រុសមាន ៣០% ឯ ២៥%ទៀត បណ្តាលមកពីរួមគ្នានៃកត្តាមនុស្សស្រី និងមនុស្សប្រុស។ ៤០%នៃករណីដែលកើតឡើងមិនអាចរកឃើញមូលហេតុពិតប្រាកដទេ ទោះជាមានការធ្វើតេស្តគ្រប់ប្រភេទ និងមានការតាមដានយ៉ាងដិតដល់ពីគ្រូពេទ្យក៏ដោយ។ នេះជាភាពអាដែលមិនអាចពន្យល់បាន។ មូលហេតុខាងក្រោមនេះជាការចូលរួមបកស្រាយដោយវេជ្ជបណ្ឌិត Anna Roslyakova។​  មូលហេតុចម្បងនៃការអសមត្ថភាពផ្លូវភេទ គឺ៖ មូលហេតុបណ្តាលមកពីមនុស្សស្រី មានជំងឺដុំពកច្រើនក្នុងអូវែ៖ ចំពោះដុំពកច្រើនក្នុងប្រព័ន្ធអ័រម៉ូនក្នុងខ្លួនមនុស្សស្រីមិនមានតុល្យភាព ដែលធ្វើឲ្យការផលិតពងអូវែដែលចាំបាច់សម្រាប់ការបង្កកំណើតនោះខូច។ ជំងឺដុំពកច្រើនក្នុងអូវែបណ្តាលឲ្យអូវែផលិតអ័រម៉ូនភេទប្រុសច្រើនគឺ តេសតូស្តេរ៉ូន។ តេសតូស្តេរ៉ូនច្រើនអាចធ្វើឲ្យមានដុះរោមខុសធម្មតាដូចជាពុកមាត់ សុដន់រួមតូច មានមុន ​និងសក់ស្តើងជាងមុន។ ការធាត់ខ្លាំង ក៏ជាសញ្ញានៃជំងឺដុំពកច្រើនក្នុងអូវែ។ នេះជាមូលហេតុដែលដំបូន្មានដំបូង​ និងសំខាន់ជាងគេសម្រាប់មនុស្សស្រីដែលមានជំងឺនេះ ហើយចង់បានកូនហើយគឺត្រូវបញ្ចុះទម្ងន់ និងផ្លាស់ប្តូររស់នៅ។ ជំងឺដែលត្របកក្នុងស្បូននៅខុសកន្លែង (Endometriosis)៖​ វាជាលក្ខណៈមួយដែលបណ្តាលឲ្យមានការស្ទះបំពង់ដៃស្បូន និងបញ្ហានៃការបញ្ចេញអូវុល។ រោគសញ្ញាដែលអាចកើតឡើងមានដូចជា មានការឈឺចាប់ពេលមានរដូវ ឈឺចាប់ខ្លាំងពេលរួមរ័ក្ស ឈឺនៅត្រគាករ៉ាំរ៉ៃ ឈឺពេលពោះវៀនមានចលនាពេលបន្ទោរបង់។ ពេលខ្លះរោគសញ្ញាតែមួយគត់ដែលជួបប្រទះគឺការពិបាកមានផ្ទៃពោះ។ បំពង់ដៃស្បូនត្រូវបានបំផ្លាញ​ ឬស្ទះ៖ ជំងឺឆ្លងតាមការរួមភេទ គឺជាជំងឺដែលត្រូវចៀសវាង និងត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺដែលឆ្លងតាមមេរោគហ្គោណូរេ និងក្លាមីដ្យា អាចការបង្កើនការធ្វើឲ្យស្ទះបំពង់ដៃស្បូន ដែលបណ្តាលឲ្យមានបញ្ហាអា។ ជំងឺឆ្លងផ្សេងទៀតដូចជារបេង និងការមានកូនក្រៅស្បូន ក៏អាចស្ទះ ឬបាត់បង់ដៃស្បូនម្ខាង។ មូលហេតុបណ្តាលមកពីមនុស្សប្រុស ៖ ចំនួនស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) ទាប ទម្រង់ខុសធម្មតា និងគ្មានចលនា ជាមូលហេតុចម្បងនៃភាពអារបស់មនុស្សប្រុស។ លក្ខខណ្ឌផ្សេងទៀតដូចជា ជំងឺរីកសរសៃវ៉ែននៅត្រង់ស្រោមពងស្វាស បានរកឃើញចំពោះ ៤០នៃបុរសដែលអា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ទារកដែលស្ថិតក្រោមអាយុមួយឆ្នាំ តែងតែប្រឈមមុខចំពោះជំងឺគ្រប់ប្រភេទ ដោយសារប្រព័ន្ធភាពស៊ាំនៅខ្សោយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការខ្វះអុកស៊ីសែនសម្រាប់ដកកង្ហើមរបស់ទារក។ បញ្ហាមួយនេះ មានហានិភ័យខ្ពស់ ព្រោះវាអាចកើតឡើងដោយចៃដន្យ និងដោយការបង្ករោគ នៅផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។ កង្វះអុកស៊ីសែនដកដង្ហើមរបស់ទារកត្រូវបានផ្តល់អត្ថន័យថា ជាការមិនអាចពន្យល់បាននូវការបញ្ឈប់ភ្លាមៗនៃការដកដង្ហើមក្នុងរយៈពេល២០វិនាទី​ ឬច្រើនជាងនេះ ឬក៏មិនមានការដកដង្ហើមរយៈពេលខ្លី រួមជាមួយនឹងការចុះខ្សោយនៃចង្វាក់បេះដូង ឬកង្វះអុកស៊ីសែននៅក្នុងសរសៃឈាម ភាពស្លេកស្លាំង និងមាន ឬគ្មានការចុះខ្សោយនៃសាច់ដុំបេះដូង។ ជាទូទៅ គឺសំដៅលើទារកដែលមានអាយុក្រោម ៣៧អាទិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមលើទារក កើតមិនគ្រប់ខែ ត្រូវបានគេផ្តល់អត្ថន័យថា ជាការបញ្ឈប់ការដកដង្ហើមនៅពេលចុងក្រោយ និងភ្លាមៗយ៉ាងតិច ២០វិនាទី ឬរួមជាមួយនឹងដំណើរការ នៃការដើររបស់បេះដូងចុះខ្សោយ ឬជាមួយនឹងកង្វះអុកស៊ីសែន (Cyanosis) ចំពោះទារកដែលមានអាយុតិចជាង ៣៧អាទិត្យ។ វេជ្ជបណ្ឌិត ជា ​គឹមហោ ឯកទេសផ្នែករោគកុមារ មានប្រសាសន៍ជាចុងក្រោយថា ប្រសិនបើឪពុកម្តាយដែលមានទារកក្រោមអាយុមួយឆ្នាំ គួរឧស្សាហ៍សង្កេត មើលអាការៈមិនប្រក្រតីនៃការដកដង្ហើមរបស់ទារកតូចៗ និងគួរយកមកមន្ទីរពេទ្យជាបន្ទាន់ប្រសិនបើឃើញមានករណីសង្ស័យណាមួយកើតឡើង។ ស្វែងយល់បន្ថែម៖ កង្វះអុកស៊ីសែនលើការដកដង្ហើមរបស់ទារក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មានស្ត្រីប្រហែលជាមួយភាគបីដែលមានរោគក្រៀមក្រំក្នុងកំឡុងពេលមានផ្ទៃពោះហើយមានគំនិតចង់សម្លាប់ខ្លួន។ នេះបើយោងតាមការស្រង់មតិដោយសាកលវិទ្យាល័យ Royal College of Midwives and Netmums។ តាមការស្រង់មតិលើមាតាចំនួន 260នាក់ដែលមានរោគក្រៀមក្រំមុនពេលឆ្លងទន្លេបានរកឃើញថាអាការៈបែបនេះអាចធ្វើឲ្យមានការកើនឡើងនៃអត្រាគ្រោះថ្នាក់ជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។អ្នកជំនាញបាននិយាយថាស្ត្រីដែលមានអាការៈបែបនេះត្រូវការការផ្ដល់កម្លាំងចិត្តច្រើនជាងស្ត្រីធម្មតា។ ស្ថាប័នសុខាភិបាលបានប្រកាសថាទឹកប្រាក់25លានផោននឹងត្រូវចំណាយក្នុងការតែសម្រួលនិងពង្រឹងភាពងាយស្រួលសម្រាប់មាតានិងទារកព័ត៌មាននេះនឹងជួយសម្រួលលើផ្នែកសេវាកម្មសម្រាប់មាតាបិតាដែលរួមចូលទាំងវីដេអូពីរបៀបស្វែងរក ចំណុចនៃរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។ អាការៈក្រៀមក្រំមុនពេលមានឆ្លងទន្លេដែលកើតមានក្នុងកំឡុងពេលមានផ្ទៃពោះត្រូវបានគេស្គាល់និងនិយាយពីវាតិចជាងអាការៈក្រៀមក្រំក្រោយពេលឆ្លងទន្លេដែលកើតមានឡើងបន្ទាប់ពីទារកប្រសូត។នៅក្នុងការស្រង់មតិនេះបានធ្វើការស្នើសុំចំពោះស្ត្រីដែលមានការប៉ះទង្គិចដោយរោគក្រៀមក្រំក្នុងកំឡុងមានផ្ទៃពោះនឹងទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរពីជំងឺផ្លូវចិត្តជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។យោងទៅតាមការស្រង់មតិ80%នៃស្ត្រីមានរោគក្រៀមក្រំនេះទៀតក្រោយពេលឆ្លងទន្លេ។ប្រហែលជា56%មានបញ្ហានៅក្នុងពេលមានផ្ទៃពោះដំបូងនិងប្រហែលជា66%បាននិយាយថាពួកគេមានបញ្ហានេះពេលមានផ្ទៃពោះកូនទី២។ស្ត្រីច្រើនជាងពាក់កណ្ដាលបាន និយាយថាជំងឺរបស់ពួកគេបានប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកម្ដាយនិងកូនហើយ38%មិនសូវ មានភាពជិតស្និទ្ធជាមួយនិងកូនរបស់ពួកគេ។ ស្ត្រីចំនួនត្រឹមតែ 30%ដែលបានទទួលការដាស់តឿនពីពេទ្យឆ្មបទាក់ទងនឹងរោគក្រៀមក្រំមុនពេលឆ្លងទន្លេប៉ុន្តែស្ត្រីជាច្រើនទៀតបាននិយាយថាវាប្រហែលជាពីរ បីខែទើបពួកគេដឹងថាមានបញ្ហានេះ។ ប្រហែលជា 22%បានទទួលថ្នាំសម្រាប់ជួយពួកគេពីអាការៈនេះពីព្រោះមានស្ត្រីតែម្នាក់ក្នុងចំណោមស្ត្រី បីនាក់បានដឹងពីមូលហេតុដែលធ្វើឲ្យមានរោគក្រៀមក្រំពេលមានផ្ទៃពោះ។ ស្ត្រី 27%ត្រូវបានរាយការណ៏ ថាបានចោទជាសំណូរទៅកាន់គ្រូពេទ្យពីអារម្មណ៏របស់ពូកគេក្នុងពេលមានផ្ទៃពោះ។ CathyWarwick ជានាយកប្រតិបត្តិនៃមហាវិទ្យាល័យពេទ្យឆ្មបបាននិយាយថាការស្រង់មតិនេះបានបង្ហាញឲ្យឃើញថាត្រូវការស្វែងរកជាបន្ទាប់ពីរោគសញ្ញាដើម្បីជួយស្ត្រីឲ្យរួចផុតពីរោគក្រៀមក្រំទាំងមុនពេលសម្រាលនិងក្រោយពេលសម្រាល។ «បើសិនជាយើងអាចកំណត់រកសញ្ញារបស់ស្ត្រីបានកាន់តែលឿនវាធ្វើឲ្យយើងអាចទប់ស្កាត់ជំងឺផ្លូវចិត្តធ្ងន់ធ្ងងរបស់ស្ត្រីបាន»។ SallyRussell ជាអ្នករកឃើញ Netmums បាននិយាយថាបញ្ហាក្រៀមក្រំនិងធុញថប់អារម្មណ៏អាចធ្វើឲ្យជីវិតរស់នៅរវាងម្ដាយនិងកូនមានភាពលំបាកនៅថ្ងៃអនាគត។ «ពេទ្យឆ្មបអាចជួយបានច្រើន និងអាចធានាបញ្ហានេះបានទៀតផង។ ដូចនេះពួកគេត្រូវបើកចំហរចំពោះមាតានិងបិតានូវសា្ថនភាពបែបនេះនិងហ្វឹកហាត់ពួកគេពីលក្ខណៈសម្គាល់នៃអាការៈក្រៀមក្រំ។ ចំពោះអ្នកដែលតែងតែមានលក្ខណៈបែបនេះច្រើនតែមិនដឹងថានិយាយប្រាប់អ្នកណា។​ ដូចនេះវាពិតជាមានប្រសិទ្ធភាពខ្ពស់ដែលពួកគេអាចបើកចំហរ និងបង្ហាញនូវភាពស្មោះត្រង់ពីអារម្មណ៏ដែលពូកគេមានជាមួយនឹងពេទ្យឆ្មប»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dr.DanPoulter​ បានប្រកាសថាទឹកប្រាក់ 25លានផោនដែលចំណាយក្នុងការពង្រឹងលើសេវាកម្មសុខភាពមាតា និងទារកនោះ មន្ទីរពេទ្យអាចបង្កើតឲ្យមានបន្ទប់ធំទូលាយដែលអាចឲ្យឪពុកស្នាក់នៅជាមួយមាតាបានពេញមួយយប់ ឬជាគ្រែសម្រាប់ទារកផ្ទាល់។ «ការមកដល់នៃសមាជិកថ្មីនៅក្នុងគ្រួសារជាពេលដែលរីករាយបំផុតប៉ុន្តែវាអាចផ្ដល់ជាបញ្ហារវាងមាតានិងក្រុមគ្រួសារជាពិសេសចំពោះក្រុមគ្រួសារដែលទើបរៀបការថ្មីៗ»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការព្យាបាលត្រចៀកដែលរលាកសម្រាប់ស្ត្រីមានផ្ទៃពោះមិនមែនជាការពិបាកនោះទេ ក៏ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះវាអាចនឹងបណ្តាលឲ្យប៉ះពាល់ ដល់ទារកក្នុងផ្ទៃ។ ១.​  ថ្នាំផ្សះ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ដើម្បីព្យាបាលការរលាកត្រចៀក នៅពេលលោកអ្នកមានផ្ទៃពោះ ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ ដែលអ្នកគួរតែ យកចិត្តទុកដាក់មុននឹងប្រើប្រាស់៖ •​ Food and Drug Administration ឬ FDA បានបញ្ជាក់អំពីប្រភេទថ្នាំដែលមានសុវតិ្ថភាពសម្រាប់អ្នកមានផ្ទៃពោះប្រើប្រាស់។ • Amoxicillin និងTylenol ត្រូវបានចាត់ចូលថ្នាំប្រភេទ B ដែលអាចប្រើប្រាស់ លើស្ត្រីមានផ្ទៃពោះ នៅពេលមានជំងឺរលាកត្រចៀក បានដោយសុវត្ថិភាព។ • ថ្នាំប្រភេទ B មានសុវត្ថិភាព និងថ្នាំប្រភេទ A មានសុវត្ថិភាពជាងគេ។ ២.របៀបព្យាបាលនៅតាមផ្ទះ • ស្អំត្រចៀកដោយកំដៅតិចៗ ដោយប្រើកញ្ចប់អំបិលក្តៅ ឬដបទឹកក្តៅ ដែលរុំដោយក្រណាត់សើម។ • យកប្រេងខ្ទឹមស២-៣ដំណក់ដាក់ក្នុងត្រចៀក ដោយប្រើសំឡីត្បាលត្រចៀក។ • ដូចគ្នាដែរ ប្រេងអូលីវអាចជួយបន្ថយសម្ពាធក្រដាស់ត្រចៀកដែលស្អិតជាប់នឹងអាចម៍ត្រចៀក។ • ល្បាយទឹកខ្មេះ និងទឹកធម្មតាជួយសម្អាតរន្ធត្រចៀក និងការពារការរលាកបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

តាមការរាយការណ៍បង្ហាញថា ជំងឺផ្លូវដង្ហើមគឺជាមូលហេតុសំខាន់ ធ្វើឲ្យមានការកើនឡើងនូវការមានជំងឺ និងការស្លាប់ចំពោះស្រ្តីមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធផ្លូវដង្ហើមរបស់ស្រ្តីមានការផ្លាស់ប្តូរទាំង សរីរវិទ្យា និងកាយវិភាគវិទ្យាយ៉ាងខ្លាំង រួមជាមួយការផ្លាស់ប្តូរផ្នែករូបរាងកាយ និងផ្លូវចិត្តផង អាចរំខានដល់ដំណើរការនៃប្រព័ន្ធផ្លូវដង្ហើមដែលប៉ះពាល់ មិនត្រឹមទៅលើសុខភាពរបស់ស្រ្តី តែក៏គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃផងដែរ។  តើអំឡុងពេលមានផ្ទៃពោះមានការផ្លាស់ប្តូរអ្វីខ្លះលើផ្លូវដង្ហើម? បម្រែបម្រួលអ័រម៉ូន ជានិច្ចកាលអាចប៉ះពាល់ទៅដល់ផ្លូវដង្ហើមផ្នែកខាងលើរបស់ស្រ្តី នេះដោយសារតែការពង្រីកខ្លួនរបស់ស្បូន ជាមួយនឹងការលូតលាស់ របស់ទារក ព្រមទាំងសកម្មភាពអ័រម៉ូនផងនោះ ធ្វើឲ្យទីតាំងប្រអប់ទ្រូងរបស់ស្ត្រីត្រូវបានផ្លាស់ប្តូរ។ ខ្យល់ដកដង្ហើមចេញចូលរបស់ស្រ្តី ត្រូវបានកើនឡើង ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ បន្ទាប់មកវានឹងក្លាយជាធម្មតាវិញ។ ការកើនឡើងនូវខ្យល់ចេញចូលនេះ (hyperventilation)  បណ្តាលឲ្យចង្វាក់បេះដូងរបស់ស្រ្តីអាចត្រូវបានកើនឡើង ហើយប្រសិនបើវានៅតែបន្តកើនឡើងរហូតដល់ពេលសម្រាល វានឹងធ្វើឲ្យមានការពិបាក ក្នុងការសម្រាលកូន និងអាចជាមូលហេតុនៃជំងឺព្រាយក្រឡាភ្លើង ដែលជាការឡើងសម្ពាធឈាមក្នុងពេលសម្រាលផងដែរ។ តើជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃណាខ្លះ ដែលច្រើនកើតចំពោះស្រ្តីមានផ្ទៃពោះ? រោគសញ្ញានៃជំងឺផ្លូវដង្ហើមធម្មតាដែលតែងកើតឡើងញឹកញាប់់បំផុតលើស្ត្រី ភាគច្រើន ធ្វើឲ្យស្ត្រីខ្លួនឯងមិនចាប់អារម្មណ៍ ហើយធ្វើការងារជាធម្មតា ដែលទង្វើនេះ ពិតជាមានឥទ្ធិពលមិនល្អដល់ស្រ្តី  និងកូន។ ជំងឺរ៉ាំរ៉ៃដែលអាចជួបប្រទះរួមមាន៖ • ជំងឺពិបាកដកដង្ហើម អំឡុងពេលមានផ្ទៃពោះ ការពិបាកដកដង្ហើមគឺជារឿងទូទៅមួយ  ដែលប្រហែលជា៦០% នៃស្ត្រីធ្លាប់មានអាការៈនេះ ដោយសារការប្រឹង ក្រៅពីនេះគឺជាករណី ពិបាកដកដង្ហើមនៅពេលសម្រាក។ ករណីទាំងនេះគឺត្រូវបានដឹងដែរថា ជាការពិបាកដកដង្ហើមធម្មតារបស់ស្ត្រីមានផ្ទៃពោះ ដែលអាការៈនេះ នឹងថយចុះទៅវិញ តាមពេលវេលា និងមិនរំខានដល់ជីវិតឡើយ ក៏ប៉ុន្តែ ប្រសិនបើស្រ្តីជួបវិបត្តិនេះញឹកញាប់  គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។ • ជំងឺហឺត ជំងឺហឺត ត្រូវបានរាយការណ៍ថា ជាជំងឺដែលកើតឡើងញឹកញាប់បំផុតចំពោះស្ត្រីមានផ្ទៃពោះ។ បើមានរោគសញ្ញាណាមួយនៃជំងឺហឺតអំឡុងពេលមានផ្ទៃពោះ ពិសេសនៅសប្តាហ៍ទី២៤ ដល់ទី៣៦ វាអាចនឹងកាន់តែពិបាក។ ការមានផ្ទៃពោះ គឺជាមូលហេតុមួយ ដែលធ្វើឲ្យជំងឺហឺតរឹតតែវិវឌ្ឍ ហើយទារកដែលកើតមក នឹងមានជំងឺនេះកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ ការតឹងទ្រូង ពិបាកដកដង្ហើម ដកដង្ហើម‌ឮសូរ ក្អកញឹកញាប់ និងពិបាកគេង គឺជាសញ្ញាបញ្ជាក់ថា ជាជំងឺហឺត។ ការគ្រប់គ្រងជំងឺហឺតក្នុងពេលមានផ្ទៃពោះ គឺការចៀសវាងនូវមូលហេតុបង្កមួយចំនួន បញ្ឈប់ការជក់បារី និងចៀសវាងការក្អួតចង្អោរញឹកញាប់ ដោយការញ៉ាំអាហារតិច ហើយយឺតៗ។ • Cystic Fibrosis Cystic Fibrosis ជាជំងឺទាក់ទងនឹងហ្សែន ដែលវាមានផលប៉ះពាល់បំផុតទៅលើសួត និងលំពែង។ ប្រសិនបើមានជំងឺនេះក្នុងកម្រិតស្រាល  របបអាហារគ្រប់គ្រាន់ អាចជួយស្ត្រីឲ្យធន់បាននៅអំឡុងពេលមានផ្ទៃពោះ។ បើស្ត្រីមានផ្ទៃពោះដែលកំពុងមានជំងឺ Cystic Fibrosis គួរតែត្រូវបានសង្កេត និងតាមដានឲ្យបានល្អបំផុត។ • ជំងឺរលាកទងសួត កាលណារលាកទងសួតពេលមានផ្ទៃពោះ វានឹងឲ្យទៅជារលាកសួត ព្រោះតម្រូវការបរិមាណឧស្ម័នអុកស៊ីហ្សែនមិនអាចនាំទៅដល់ទារកក្នុងផ្ទៃបាន ជាហេតុ​ អាចឲ្យទារក សម្រាលមុនកំណត់ និងមិនគ្រប់គីឡូក្នុងអត្រាខ្ពស់បំផុត។ ករណីគ្រុនក្តៅ រួមជាមួយរលាកទងសួតពេលមានផ្ទៃពោះ អាចបង្កើននូវឱកាស វិវឌ្ឍជា Spina bifida អាចឲ្យទារកស្លាប់បាន។ • ខ្សោយផ្លូវដង្ហើម មិនញឹកញាប់ ប៉ុន្តែ អ្នកជក់បារីមានអត្រាខ្ពស់បំផុត ចំពោះបញ្ហាខ្សោយផ្លូវដង្ហើមនេះ ដែលជាការពិបាកផ្លាស់ប្តូរឧស្ម័នក្នុងសរសៃឈាមតូចៗនៃសួត។ ការពិគ្រោះយោបល់ និងការត្រួតពិនិត្យ មានសារសំខាន់យ៉ាងខ្លាំងពីព្រោះ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ពិតជាពិបាកដោះស្រាយក្នុងពេលមានផ្ទៃពោះ  ហើយជាទូទៅ ការពិនិត្យសុខភាពអ្នក  មុន និងក្នុងពេលមានផ្ទៃពោះ ជាជម្រើសល្អបំផុត។ បន្ថែមពីលើនេះទៀត  ចំពោះស្ត្រីមានជំងឺហឺត  ឬជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃផ្សេងទៀតស្រាប់  គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើស្ថានភាពរបស់ខ្លួន ដើម្បីអាចរកវិធានការក្នុងការព្យាបាលយ៉ាងមានប្រសិទ្ធភាព។ អត្ថបទនេះនាំមកជូនដោយ Dr. Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ​ Anna Women and Baby's Center។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌។      និយមន័យ ជំងឺទឹកនោមផ្អែម គឹជាការរុករាន និងការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាមចំពោះស្ត្រីមានផ្ទៃពោះដែលគេហៅស្ត្រីនោះថា មានជំងឺទឹកនោមផ្អែមពេលកំពុងមានគភ៌។ កម្រិតជាតិស្ករនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះកើតជំងឺនេះ នឹងវិលមករកសភាពធម្មតាវិញនៅក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែ សូមកុំយល់ច្រឡំនឹងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ដែលមិនដឹងខ្លួន ឬមិនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឹទឹកនោមផ្អែម។ ចំណុចនេះមានន័យថា ករណីមួយគឺគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២រួចមកហើយ ប៉ុន្តែពេលគាត់ចង់បានកូន ទោះគាត់សម្រាលកូនរួចហើយក៏ដោយ ក៏គាត់នៅតែត្រូវការព្យាបាលជាបន្តបន្ទាប់រហូត។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកឲ្យឃើញថា ជំងឺទឹកនោមផ្អែមកើតមាននៅពេលដែលស្ត្រីមានផ្ទៃពោះ គឺយើងត្រូវចែកឲ្យដាច់រវាងស្រ្តីមានផ្ទៃពោះហើយកើតជំងឺទឹកនោមផ្អែម និងស្រ្តីមានជំងឺទឹកនោមផ្អែម រួចហើយតែគាត់ចង់មានកូន។  •ចំពោះការវិនិច្ឆ័យ រកឲ្យឃើញជំងឹទឹកនោមផ្អែមលើស្រ្តីដែលកំពុងមានផ្ទៃពោះ៖  ត្រូវពឹងផ្អែកទៅលើតេស្តម៉្យាង ដើម្បីតាមដានរកកម្រិតជាតិស្ករក្នុងឈាម (ការធ្វើតេស្តគឺអាស្រ័យទៅលើបុគ្គលម្នាក់) បានធ្វើការបែងចែកចេញជាពីរផ្នែក។ ដូចជា គាត់ធ្លាប់មានប្រវត្តិលើសជាតិស្ករពីមុនមក មានប្រវត្តិលើសទម្ងន់ ឬធ្លាប់មានឪពុកម្តាយកើតជំងឺទឹកនោមផ្អែម ឬធ្លាប់មានផ្ទៃពោះតែកូនស្លាប់ក្នុងផ្ទៃ ឬកូនមានក្បាលធំជាដើម។ ស្រ្តីប្រភេទដូចបានរៀបរាប់ខាងលើនេះ ការធ្វើតេស្តរកជាតិស្ករ និងការតមអាហារនៅពេលមានផ្ទៃពោះដំបូង គឺជាប្រការមួយដ៏សំខាន់។  •ចំណែកឯទីពីរ ចំពោះស្រ្តីផ្សេងទៀត ការរកមើលជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ គឺពឹងទៅលើតេស្តម៉្យាងដែលតម្រូវឲ្យស្រ្តីនោះញ៉ាំទឹកស្ករ រួចរកមើលកម្រិតជាតិស្ករក្នុងឈាមរយះពេលមួយម៉ោង ពីរម៉ោងឬបីម៉ោង។ ក្រោយពីការតេស្តហើយ ឲ្យញ៉ាំទឹកស្ករនោះទៀតទៅតាមបច្ចេកទេសរបស់វេជ្ជបណ្ឌិតជំនាញ ដូចជាតេស្តមួយដែលគេឲ្យឈ្មោះថា O’sullivan Test ជាដើម។ តេស្តនេះគឺត្រូវរកមើលចន្លោះសប្តាហ៍ទី២៤ និងទី២៨ នៃការមានផ្ទៃពោះបន្ទាប់ពីបាត់រដូវ។ មានន័យថា O’sullivana Test គេច្រើនតែធ្វើនៅពេលដែលស្ត្រីបាត់រដូវនៅសប្តាហ៍ទី២៤ និងទី២៨(ចំពោះអ្នកដែលមិនធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមក)។ គេអាចកត់សម្គាល់បានថាស្ត្រី អាចកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ កាលណាគាត់មានបញ្ហា យ៉ាងហោចណាស់មួយក្នុងចំណោមបញ្ហាដូចខាងក្រោមនេះ៖  •ប្រវត្តិគ្រួសារមានជំងឺទឺកមានផ្អែម ពិសេសឪពុកម្តាយ •មុនពេលមានផ្ទៃពោះ ធ្លាប់មានប្រវត្តិលើសទម្ងន់ធម្មតា ១០% •អាយុលើសពី២៥ឆ្នាំ •ធ្លាប់មានប្រវត្តិបញ្ហាវិបត្តិជាតិស្ករក្នុងឈាមដែលភាសាបច្ចេកទេសពេទ្យហៅថា Impaired Glucose Tolerance ដែលមានន័យថា បុគ្គលម្នាក់នេះ គាត់នៅចន្លោះអ្នកមានសុខភាពធម្មតា និងអ្នកមានជំងឺទឹកនោមផ្អែម។ •ធ្លាប់មានប្រវត្តិរលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ ឬធ្លាប់សម្រាលកូនថ្លោសពេក ដែលមានន័យថា កូននោះមានទម្ងន់លើសពី ៤kg ឡើងទៅ។ មានផ្ទៃពោះច្រើនដង លើសពី៤ដងឡើងទៅ។      ចំពោះស្ត្រីមានលក្ខណៈដូចរៀបរាប់ខាងលើនេះ ចាំបាច់នៅពេលដែលពិនិត្យផ្ទៃពោះលើកដំបូង វេជ្ជបណ្ឌិតអាចធ្វើតេស្តរកមើលជំងឹទឹកនោមផ្អែម នៅពេលដែលគាត់មានផ្ទៃពោះសប្តាហ៍ទី២៤ និងទី២៨។ ភាគរយនៃករណីជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលស្រ្តីមានផ្ទៃពោះ បញ្ចាក់ថាស្រ្តីនោះគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយមិនដឹងខ្លួន។ ថ្មីៗនេះ គេជួបប្រទះស្ត្រីមានផ្ទៃពោះមានជំងឹទឹកនោមផ្អែមប្រភេទទី២ មានការកើនឡើងជាលំដាប់ ចាប់តាំងពីគេរកឃើញជំងឺទឹកនោមផ្អែម កាន់តែច្រើនឡើងលើមនុស្សវ័យក្មេងៗ។ គេបានសម្គាល់ឃើញថា យ៉ាងហោចណាស់ ៥០% នៃស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលគាត់មានផ្ទៃពោះ គឺកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ការព្យាបាល នៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមគោលការណ៍៤យ៉ាងដែលអ្នកជំងឺត្រួវគោរពឲ្យបាននោះគឺ : •ទី១ ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ •ទី២ ការប្រើប្រាស់ថ្នាំ •ទី៣ លំហាត់ប្រាណ •ទី៤ ការតាមដានកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឲ្យបានទៀងទាត់។ គោលការណ៍ទាំង៤ខាងលើនេះ អ្នកជំងឺទឹកនោមផ្អែមត្រួវតែគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានឡើងនៅពេលខាងមុខ។ បន្ថែមពីនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ ត្រូវធ្វើការតាមដាន និងព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានកាន់តែញឹកញាប់។ មានន័យថា ត្រូវណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែមរៀងរាល់២សប្តាហ៍ម្តងរហូតដល់ពេលសម្រាល ដើម្បីឲ្យវេជ្ជបណ្ឌិតធ្វើការត្រួតពិនិត្យពីការវិវឌ្ឍនៃកម្រិតជាតិស្ករក្នុងឈាម ពីព្រោះការប្រើឱសថចំពោះស្ត្រីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ពុំមែនប្រើនៅកម្រិតដដែលៗនោះទេ គឺត្រូវបង្កើនកម្រិតថ្នាំទៅតាមការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។      វិធានការព្យាបាលចំពោះស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះដំបូង គឺ ៖ •ធ្វើការណែនាំឲ្យស្រ្តីនោះជួបប្រាស្រ័យជាមួយអ្នកឯកទេសខាងចំណីអាហារសិន ដើម្បីឲ្យគាត់វាយតម្លៃអំពីចំណីអាហារដែលអ្នកជំងឺគួរតែទទួលទានរាល់ថ្ងៃ (គិតជាប៉ុន្មានកាល់ឡូរី)។  •ប្រសិនបើ ការធ្វើរបបអាហារមិនអាចធ្វើឲ្យកម្រិតជាតិស្ករចុះមកត្រឹមគោលដៅដែលវេជ្ជបណ្ឌិតចង់បាននោះទេ នោះវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែម នឹងតម្រូវឲ្យចាក់ថ្នាំប្រភេទអាំងស៊ុយលីន។ ការចាក់ថ្នាំនេះ ពុំមានផលប៉ះពាល់អ្វីដល់ទារកក្នុងផ្ទៃនោះទេ ព្រោះវាមិនឆ្លងកាត់ទៅដល់សុកម្តាយឡើយ។ ផ្ទុយមកវិញ ថ្នាំនេះបង្កើតជាតិស្ករក្នុងឈាមឲ្យទៅដល់សុក និងជួយមិនឲ្យមានផលលំបាកផ្សេងៗដល់ទារក។ ក្នុងការប្រើប្រាស់អាំងស៊ុយលីន ជាជំហានដំបូងត្រូវចាក់ក្នងកម្រិតទាប បន្ទាប់មកធ្វើការដំឡើងទៅតាមកម្រិតជាតិស្ករក្នុងឈាម។ ការចាក់ថ្នាំនេះ អ្នកជំងឺត្រូវចាក់ពី៣ទៅ៤ដងក្នុងមួយថ្ងៃ។ មុននឹងចាក់ថ្នាំដល់អ្នកជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតត្រូវបង្រៀនពីរបៀបចាក់ និងរបៀបប្រើប្រាស់ថ្នាំ ដើម្បីចៀសវាងការចុះជាតិស្ករពេក។ ពេលនោះដែរ ស្ត្រីមានជំងឺទឹកនោមផ្អែមដែលមានផ្ទៃពោះ ក្រោយពីការសម្រាលកូនរួច ត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែមដើម្បីវាយតម្លៃឡើងវិញ។ ប្រសិនជាមិនមានសញ្ញាត្រូវការប្រើប្រាស់ថ្នាំទឹកនោមផ្អែមទេ ៦ខែក្រោយ ស្ត្រីនោះត្រូវធ្វើតេស្តរកជាតិស្ករម្តងទៀត។ ប្រសិនបើ៦ខៃក្រោយសម្រាលហើយ វេជ្ជបណ្ឌិតពិនិត្យមើលទៅលើកម្រិតជាតិស្ករមិនមានការកើនឡើងនោះទេ សន្មត់ថាអ្នកជំងឹជាសះស្បើយ។ ដូចនេះ គឺមិនបាច់ត្រូវប្រើថ្នាំទៀតទេ។  គួរកត់សម្គាល់ថា ស្ត្រីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ច្រើនតែបង្កឲ្យមានជំងឺទឹកនោមផ្អែមនៅថ្ងៃខាងមុខ ជាពិសេសបើសិនជាស្ត្រីមានការកើនឡើងទម្ងន់ជាលំដាប់។ ដូច្នេះ ដើម្បីចៀសវាងពីផលប៉ះពាល់នេះ ស្ត្រីដែលសម្រាលកូនរួច គួររក្សាទម្ងន់ឲ្យនៅធម្មតា បង្កើននូវសកម្មភាពការងារ និងតាមដានកម្រិតជាតិស្ករក្នុងឈាម។  ជាទូទៅ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបាន (ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមរួចទៅហើយ មុនពេលមានផ្ទៃពោះ) ដូចអ្នកដែលគ្មានជំងឺទឹកនោមផ្អែមដែរ លើកលែងតែស្ត្រីនោះមានបញ្ហាសុខភាពផ្សេងៗដូចជា ជំងឺបេះដូង ឬជាពិសេសជំងឺសរសៃឈាមបេះដូង ឬក៏ជំងឺទឹកនោមផ្អែមរបស់គាត់នោះមិនគ្រប់គ្រងជាតិស្ករបានត្រឹមត្រូវ។ បើសិនជាដូចករណីដូចរៀបរាប់ខាងលើនេះ គួរចៀសវាងកុំឲ្យមានផ្ទៃពោះ។ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែម មុនសម្រេចចិត្តចង់បានកូន ត្រូវទៅជួបជាមួយអ្នកជំនាញផ្នែកទឹកនោមផ្អែមជាមុនសិន។ ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមធ្លាប់ប្រើថ្នាំជាប្រភេទគ្រាប់ ត្រូវបញ្ឈប់បែរមកប្រើថ្នាំចាក់វិញ ដើម្បីឲ្យមានសុវត្ថិភាពមុន និងក្រោយពេលសម្រាលកូន។  ចំណែកឯផលប៉ះពាល់វិញ មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះមានជំងឺទឹកនោមផ្អែមហើយ មិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖  •គ្រោះថ្នាក់ចំពោះម្តាយ ​៖ ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើងហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។ •ចំពោះទារក ៖ ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក។ ការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ចំពោះទារក និងម្តាយ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតជំនាញត្រូវធ្វើការព្យាបាលយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ចុះឲ្យដល់គោលដៅគឹត្រឹមតិចជាង ៩៥mg/dlនៃឈាម ហើយមុនពេលបរិភោគអាហារ និងពីរម៉ោងក្រោយពីពិសាអាហារ ឲ្យនៅត្រឹមតិចជាង ១២០mg/dlនៃឈាម។ គួរបញ្ចាក់ថាដែរ កម្រិតជាតិស្ករចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះត្រូវទាបជាងអ្នកមានជំងឺទឹកនោមប្រភេទទី២ និងជំងឺទឹកនោមផ្អែមប្រភេទទី១។ មានន័យថា ជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ គេឲ្យកម្រិតជាតិស្ករនៅខ្ពស់ជាងនេះបន្តិច។ និយាយជារួម នៅពេលស្រ្តីមានផ្ទៃពោះមានជំងឺទឹកនោមផ្អែម នោះកម្រិតជាតិស្កររបស់គាត់ត្រូវតែទាបជាងអ្នកមានជំងឺទឹកនោមផ្អែមធម្មតា ទើបអាចរក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ។ ដូច្នេះ ចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះគួរធ្វើតេស្តរកកម្រិតជាតិស្ករក្នុងឈាមឲ្យបានយ៉ាងហោចណាស់ពី៣ទៅ៤ដងក្នុងមួយថ្ងៃបើអាចធ្វើបាន ហើយកត់លទ្ធផលទុកសម្រាប់យកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងទឹកនោមផ្អែម ដើម្បីឲ្យវេជ្ជបណ្ឌិតបានដឹងពីការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាម និងងាយស្រួលដល់គាត់ក្នុងការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយដែលត្រូវចុះផ្សាយដោយ Pubmed ក្នុងអត្ថបទ Diabetes (ខែធ្នូ ២០១២) បានបង្ហាញស្ត្រីដែលមាន Gestational Diabetes ការបំបៅដោះកូនរយះពេលបីខែឡើងទៅ អាចការពារពួកគេពីជំងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងពេលអនាគតបាន៤០%៕ បកស្រាយដោយ​លោកវេជ្ជបណ្ឌិត ទូច ឃុន​​ នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top