Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ចំណេះដឹងតាមរយៈការអាននៅតែផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការយល់ដឹងពីព្រឹត្តិការណ៍នានា ក៏ដូចជាគន្លឹះក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែង គេហទំព័រ healthtime.tips បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្ថបទផ្នែកសុខភាពជាច្រើនប្រភេទ ដែលមិនខុសពីខែមុននោះទេ ដោយក្នុងនោះសម្រាប់ខែឧសភា ក៏សង្កេតឃើញមានអត្ថបទ ៣ដែលទទួលបានការអានច្រើនបំផុតរួមមាន៖ ១. ប្រសិទ្ធភាពនៃ Folic Acid និង DHA ចំពោះស្រ្តីមានផ្ទៃពោះ សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេ នេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជាបន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។ ចង់ដឹងកាន់តែលម្អិតអាចចូលទៅកាន់៖ https://healthtime.tips/library/article/1939 ២. សញ្ញាណនៃជំងឺប្រគ្រីវដែលអ្នកត្រូវដឹង ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមពីជំងឺនេះតាមរយៈ៖ https://healthtime.tips/library/article/1948 ៣. អារម្មណ៍ភ័យស្លន់ស្លោបណ្តាលមកពីបេះដូងឬ? “ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេងនិងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី ១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា?” នេះជាបញ្ហាដែលបានលើកឡើងពីសំណាក់អ្នកអានម្នាក់ និងត្រូវបានបកស្រាយពីសំណាក់គ្រូពេទ្យឯកទេស។ កាន់តែច្បាស់ពីការបកស្រាយអាចចូលទៅកាន់៖ https://healthtime.tips/library/article/1938 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ត្បិតតែ ខែមេសាជាខែដែលប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាខែដែលមានថ្ងៃឈប់សម្រាកច្រើនក៏ដោយក៏កំណើននៃការចូលអានអត្ថបទសុខភាពបន្តកើនឡើងជាលំដាប់ដូចខែផ្សេងៗទៀតដែរ។ ជាក់ស្តែង អត្ថបទ ៣ ដែលទទួលបានការអានច្រើនជាងគេប្រចាំខែមេសាគឺ៖ 1. ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្ត្រ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់យ៉ាងក្បោះក្បាយថាជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាម ភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមច្រើនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ ជាក់ស្តែងវាជាជំងឺដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០នាក់ និងអាចកើតមានឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺរស់នៅជាមួយការព្យាបាលអស់មួយជីវិត។ យល់កាន់តែច្បាស់អំពីមូលហេតុ និងវិធីព្យាបាលតាមរយៈ៖ https://healthtime.tips/library/article/1911  2.ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល? “អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់? ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល?” នៅតែជាភាពស្រពិចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញ ហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ នេះបើយោងតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកប្រព័ន្ធសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមតាមរយៈ៖ https://healthtime.tips/library/article/1909 3. អ្វីទៅជាប្រូតេអុីនកូឡាជែន? នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិរបស់ស្បែក ដែលបណ្តាលឲ្យបាត់បង់ភាពតឹងណែន នាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។ អ្វីជាកូឡាជែន? តើគួរប្រើប្រាស់ក្នុងកម្រិតណាល្អ? អាចមានផលវិបាកអ្វីខ្លះ...? ចម្លើយទាំងអស់នេះនឹងត្រូវបានលាតត្រដាងយ៉ាងលម្អិតក្នុង៖ https://healthtime.tips/library/article/1910 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ប្រភពនៃចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតនៅតែបន្តចេញផ្សាយនូវអត្ថបទក្រោមប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើនដើម្បីផ្តល់ជូនមិត្តអ្នកអាននូវចំណេះដឹងអំពីការថែទាំសុខភាព និងការរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាការណែនាំអំពីជំងឺផ្សេងៗរួមមានទាំងវិធីបង្ការព្យាបាល រោគវិនិច្ឆ័យ និងចំណុចសំខាន់ផ្សេងៗទៀត។ ក្នុងចំណោមអត្ថបទដែលបានដាក់ចេញ ក៏មានអត្ថបទចំនួន ៣ដែលត្រូវបានប្រិយមិត្តអ្នកអានចូលអានច្រើនជាងគេប្រចាំខែ មីនា នេះ ដែលរួមមានដូចខាងក្រោម… ១-ការថែទាំសម្រន់សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ យោងតាម វេជ្ជបណ្ឌិត ម៉េង ឡាង ឯកទេសជំងឺទូទៅ និងជំនាញថែទាំសម្រន់នៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF) បានឲ្យនិយមន័យ ការថែទាំសម្រន់ (Palliative care) គឺសំដៅទៅលើការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺដែលប្រឈមការបាត់បង់ជីវិតទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សង្គម និងជំនឿសាសនា។ គោលបំណងចម្បងមិនមែនដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែដើម្បីការពារ និងកាត់បន្ថយការឈឺចាប់ បំបាត់រោគសញ្ញារំខានផ្សេងៗដូចជាពិបាកដកដង្ហើម ក្អក ដង្ហក់។ល។ អ្នកជំងឺដែលត្រូវការការថែទាំសម្រន់ អ្នកជំងឺដែលស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរហើយមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានជាពិសេសគឺជំងឺមហារីក។ អ្នកជំងឺផ្សេងទៀតដែលអាចទទួលបានការថែទាំសម្រន់ផងដែរគឺអ្នកជំងឺខ្សោយសរីរាង្គដំណាក់កាលចុងក្រោយ ដូចជាជំងឺក្រិនថ្លើមធ្ងន់ធ្ងរដែលអាចវិវឌ្ឃជាទាចទឹក និងជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឲ្យមានទឹកក្នុងសួតជាដើម។ ចង់ដឹងបន្ថែមពីបញ្ហានេះសូមចូល៖ http://healthtime.tips/library/article/1884 ២-ថ្នាំជាតិដែកមិនសុទ្ធតែអាចព្យាបាលជំងឺខ្វះឈាមក្រហមទេ កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ នេះបើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត។ បញ្ហាកង្វះឈាមក្រហមមិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម (Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemia tolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។ អាចអានបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1892 ៣-ប្រសិទ្ធភាពនៃថ្នាំគីមីទៅលើជំងឺមហារីក តាមការមានប្រសាសន៍របស់វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាការព្យាបាលដោយថ្នាំគីមី ឬភាសាបច្ចេកទេសហៅថា Chemotherapy ជាការព្យាបាលដោយថ្នាំដែលមានប្រសិទ្ធភាពទៅសម្លាប់កោសិកាមហារីកតាមរយៈការបញ្ឈប់ការលូតលាស់ និងការបំបែកខ្លួនរបស់កោសិកាមហារីក។ គោលបំណងចម្បង ៣នៃការព្យាបាលដោយថ្នាំគីមីរួមមាន៖ • ធ្វើឲ្យជំងឺមហារីកជាសះស្បើយ • ទប់មហារីកកុំឲ្យមានការលូតលាស់លឿន និងពន្យារអាយុជីវិតរបស់អ្នកជំងឺ • បន្ថយការឈឺចាប់។ ស្វែងយល់កាន់តែច្បាស់តាមរយៈ៖ http://healthtime.tips/library/article/1876 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មិនខុសពីការចេញផ្សាយនៅរៀងរាល់ខែឡើយ ហេលស៍ថាម ប្រូ នៅតែបន្តផ្សព្វផ្សាយចំណេះដឹងសុខភាពជាច្រើន ដែលជាការបកស្រាយពីវេជ្ជបណ្ឌិតជំនាញ ក្រុមអ្នកនិពន្ធ ក៏ដូចជាការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល។ ចំណែកសម្រាប់ខែ កុម្ភៈនេះ កំណើនអ្នកអានក៏នៅតែមានចំនួនច្រើន ដែលអត្ថបទ ៣ខាងក្រោម បានទទួលចំណាប់អារម្មណ៍ច្រើនជាងគេរួមមាន៖ ១. អ្នកអាចកំពុងមានដុំសាច់ក្នុងខួរក្បាលឬ? ដុំសាច់ខួរក្បាល ឬភាសាបច្ចេកទេស ហៅថា Brain Tumors គឺជាដុំដុះមិនធម្មតានៅក្នុងប្រអប់ខួរក្បាល ដែលរួមមានប្រមាណ ១៥០ ប្រភេទ ប៉ុន្តែជាក់ស្តែងវាត្រូវបានបែងចែកជា ២ ប្រភេទធំៗគឺ ដុំសាច់ដែលកើតឡើងដោយឯកឯង (Primary Brain Tumors) ដែលមានប្រភពពីកោសិកាណាមួយនៃខួរក្បាលខ្លួនឯងផ្ទាល់ និងដុំសាច់ដែលមានប្រភពមកពីការរាលដាលនៃសរីរាង្គមហារីកផ្សេងទៀតរបស់រាងកាយ (Metastatic Brain Tumors)។ ប្រភេទនៃដុំសាច់ខួរក្បាលកើតឡើងដោយខ្លួនឯងមាន ២ប្រភេទ គឺប្រភេទកាច និងប្រភេទស្លូត អាចកើតមកពីក្រពេញនៅក្នុងខួរក្បាល ហើយមួយចំនួនទៀតកើតចេញពីកោសិកាប្រព័ន្ធប្រសាទខួរក្បាល ឬពីកោសិកាស្រោមខួរក្បាល  និងកោសិកានៅជុំវិញខួរក្បាលតែម្តង នេះបើយោងទៅតាមការបកស្រាយរបស់  វេជ្ជបណ្ឌិតស៊ឹម សុខចាន់ ឯកទេសវះកាត់ប្រព័ន្ធប្រសាទគ្លីនិកក្ដីសង្ឃឹមនៃយេរ៉េម៉ា និងជាសមាជិកអន្តរជាតិនៃសមាគមវះកាត់ប្រព័ន្ធប្រសាទសហរដ្ឋអាមេរិក។ កាន់តែស៊ីជម្រៅលើបញ្ហានេះ សូមអានបន្ថែម៖ http://healthtime.tips/library/article/1853  ២. កូនកណ្តុររីកធំអាចជាសញ្ញានៃជំងឺមហារីក វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យមហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។ ស្វែងយល់បន្ថែមពីជំងឺនេះបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1849  ៣. អ្វីខ្លះជាប្រភេទនៃការវះកាត់សម្រាប់ព្យាបាលជំងឺមហារីក? ជំងឺមហារីកដែលច្រើនតម្រូវឲ្យព្យាបាលដោយការវះកាត់គឺរាល់ដុំមហារីកទាំងឡាយណានៅលើសរីរាង្គ ដែលអាចដំណើរការដោយវិធីសាស្រ្តនេះបាន និងដុំមហារីកដែលមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត រួមមាន មហារីកបំពង់អាហារ មហារីកក្រពះ មហារីកពោះវៀនតូច ឬធំ មហារីកសួត មហារីកសុដន់ មហារីកក្រពេញដៃស្បូន មហារីកស្បូន និងមហារីកលើសរីរាង្គផ្សេងៗទៀត។ ក្នុងចំណោមមហារីកទាំងនេះគឺស្ទើរតែទាំងអស់អាចធ្វើការវះកាត់ព្យាបាលបាននៅប្រទេសកម្ពុជា ក្នុងកម្រិតស្តង់ដាដូចទៅនឹងបរទេស (Oncological surgery standard) ផងដែរ។ ដោយឡែក​​ ចំពោះជំងឺមហារីកដែលមិនតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់រួមមានមហារីកគ្រាប់ឈាម (Leucemia) មហារីកប្រព័ន្ធទឹករងៃ ឬមហារីកកូនកណ្តុរ (Lymphoma) និងមហារីកដែលកើតនៅលើសរីរាង្គជ្រៅ មិនអាចធ្វើការវះកាត់បាន នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ឆាយ រស្មី ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ និងមហារីកប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចង់ដឹងពីប្រភេទនៃការវះកាត់ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1862  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការកើនឡើងនូវប្រភេទអត្ថបទជាច្រើនសម្រាប់ជម្រើសរបស់មិត្តអ្នកអានទាំងអត្ថបទពីក្រុមអ្នកនិពន្ធក៏ដូចជាអត្ថបទដែលមានការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល និងសាធារណជន កាន់តែប្លែក និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែង សម្រាប់ខែមករានេះ សង្កេតឃើញថាកំណើននៃការចូលអានអត្ថបទច្រើនទ្វេដង ហើយប្រភេទអត្ថបទ៣ដែលមានភាពទាក់ទាញបំផុត រួមមាន៖ ១. ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ ការចាប់ផ្តើមបង្កើតគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួល ហើយធ្វើបានភ្លាមៗនោះទេ។ អនាគតមាតាបិតា ឬមាតាបិតាគ្រប់រូបត្រូវធ្វើការត្រៀមខ្លួនក្នុងរយៈពេលកំណត់មួយតាមការណែនាំ។ បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ការត្រៀមខ្លួនចាប់ផ្តើមមានផ្ទៃពោះស្ត្រីគ្រប់រូបត្រូវត្រួតពិនិត្យរាងកាយ ឬធ្វើតេស្តនានា និងទទួលទានសារធាតុបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់... ចង់ដឹងថាតេស្ត និងសារធាតុបំប៉នណាខ្លះសូមអានបន្ថែម៖ http://healthtime.tips/library/article/1827 ២. តើខ្ញុំមានជំងឺប្រកាំងឬ? បុរសអាយុ២៣ឆ្នាំម្នាក់តែងមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយតែងតែស្វែងរកការព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ។ គាត់ឆ្ងល់អំពីអាការៈនេះ មិនដឹងត្រូវព្យាបាលបែបណាទើបមានប្រសិទ្ធភាព និងសង្ស័យថាជាជំងឺប្រកាំង។ ករណីនេះត្រូវបានបកស្រាយយ៉ាងក្បោះក្បាយពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាលា នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត.. ចង់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1819 ៣. វិធីសាស្ត្រជួយអ្នកឲ្យសម្រេចក្តីប្រាថ្នាដោយជោគជ័យសម្រាប់ឆ្នាំថ្មី បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ... ប្រសិនអ្នកមិនច្បាស់ ឬចង់សម្រេចក្តីប្រាថ្នាទាំងនោះតំណភ្ជាប់នេះនឹងជួយអ្នកបាន៖ http://healthtime.tips/library/article/1818 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អត្ថបទសុខភាពជាច្រើនត្រូវបានចែករំលែកពីគ្រប់មជ្ឈដ្ឋានអ្នកប្រកបវិជ្ជាជីវសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ជាក់ស្តែង ៣អត្ថបទដែលទទួលបានការគាំទ្រយ៉ាងច្រើនជាងគេនោះ រួមមាន៖ ១. នរណាខ្លះអាចប្រឈមនឹងមហារីកពោះវៀនធំ? ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះ ប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០ នាក់ ក្នុងនោះចំនួនអ្នកជំងឺមហារីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥%ចំពោះបុរស និយាយរួមច្រើនជាងនារី......នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ហេង វីរដ្ឋ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជាប្រធានបន្ទប់ពិគ្រោះ  និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ចង់ដឹងមូលហេតុច្បាស់សូមចូលទៅកាន់៖ http://healthtime.tips/library/article/1796 ២. មហារីកមាត់ស្បូនព្យាបាលមានប្រសិទ្ធភាពកម្រិតណា? តាមរយៈលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត… ជំងឺមហារីកមាត់ស្បូន ឬ Cervical Cancer ជាជំងឺមហារីកមួយប្រភេទក្នុងចំណោមមហារីកជាច្រើនកើតមាននៅលើកោសិកាមាត់ស្បូនរបស់ស្ត្រី ដែលវាត្រូវបានបែងចែកជា៤ដំណាក់កាលផ្សេងៗគ្នា។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក Globocan ២០១២ បង្ហាញថាមហារីកមាត់ស្បូនលើស្ត្រីកម្ពុជាមានអត្រាខ្ពស់ រហូតស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិតបន្ថែមថា ជាទូទៅ អ្នកជំងឺមហារីកមាត់ស្បូនកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ច្បាស់លាស់ណាមួយណាស់ នៅដំណាក់កាលដំបូង… ស្រាយចម្ងល់បន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1791 ៣. ស្វែងយល់ពីការព្យាបាលជំងឺមហារីកថ្លើម បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បង ដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទB ប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេ គឺអ្នកជំងឺក្រិនថ្លើម។ ដំណាក់កាលដំបូង អ្នកជំងឺមហារីកថ្លើម មិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា...... នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ស្វែងយល់លម្អិតតាមរយៈ៖ http://healthtime.tips/library/article/1790 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ពីមួយខែទៅមួយខែ អត្រានៃការចូលអាន និងការចែករំលែកអត្ថបទមានការកើនឡើងជាលំដាប់ មិនខុសគ្នាពីខែមុនៗឡើយ ហើយក្រុមការងារហេលស៍ថាមតែងជ្រើសរើសអត្ថបទចំនួន៣ ដែលទទួលបានការចាប់អារម្មណ៍ និងចូលអានច្រើនជាងគេ ដើម្បីសង្ខេបឲ្យមិត្តអ្នកអានបានស្វែងយល់បន្ថែម ក្នុងនោះរួមមាន៖ ១. «ស្រមុក» សញ្ញានៃជំងឺស្ទះដង្ហើមនៅពេលគេងយប់ យោងតាមប្រសាសន៍របស់ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា បានឲ្យដឹងថា ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬបំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់ និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក...... ស្វែងយល់បន្ថែម៖ http://www.healthtime.tips/library/article/1749 ២. ម្តងសើច  ម្តងយំ អាចជារោគសញ្ញានៃជំងឺ Bipolar Disorder  បុគ្គលក្នុងអាយុជាមធ្យម ២១ឆ្នាំ ទាំងបុរស និងស្រ្តី បូកផ្សំជាមួយអាការៈផ្លូវចិត្តប្រែប្រួលមួយចំនួនដែលមិនអាចបកស្រាយបាន អាចជារោគសញ្ញានៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយប្រភេទគឺ BipolarDisorder។ Bipolar Disorder ជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ និងរ៉ាំរ៉ៃមួយ ដែលអាចលាប់មកវិញ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ។  អ្នកជំងឺហាក់មានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression)រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania)។ ម៉្យាងទៀត វាក៏ត្រូវបានគេហៅផងដែរថាជាជំងឺអារម្មណ៍២ ដែលមានការប្រែប្រួលក្នុងរយៈពេលកំណត់ណាមួយរវាងអារម្មណ៍ពិបាកចិត្ត និងសប្បាយចិត្តជ្រុល………នេះបើតាមការបកស្រាយដោយ សាស្ត្រាចារ្យ   វេជ្ជបណ្ឌិត ហួត លីនណា ឯកទេសវិកលវិទ្យាជំនាន់ទី១ និងអនុបណ្ឌិតជំងឺផ្លូវចិត្ត និងខួរក្បាល ប្រចាំគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា...                                                          ចង់ដឹងលម្អិតសូមចូលទៅកាន់៖ http://www.healthtime.tips/library/article/1755 ៣. ការធ្វើរោគវិនិច្ឆ័យជំងឺខុសប្រក្រតីទារកក្នុងផ្ទៃ ការរកមើលនូវជំងឺខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ គឺជាការស្វែងរកនូវភាពមិនធម្មតាទាំងរូបរាងកាយ និងបម្រែបម្រួលក្រូម៉ូសូម ឬហ្សែនណាមួយដែលមិនត្រឹមត្រូវ ឬដែលអាចឲ្យទារកសម្រាលមកមានសុខភាពមិនល្អ។ ការធ្វើរោគវិនិច្ឆ័យនេះ រួមមានទាំងការពិនិត្យអេកូទារកក្នុងផ្ទៃ ពិសេសនៅត្រីមាសទី១ និងត្រីមាសទី២ ការពិនិត្យតេស្តឈាមទៅលើម្តាយ ទាក់ទងនឹងជំងឺអាប់បញ្ញាកូនមួយចំនួនដែលកើតញឹកញាប់ (down syndrome screening:ដែលអាចធ្វើចន្លោះពីអាយុគភ៌ ១១សប្តាហ៍៥ថ្ងៃទៅ១៣សប្តាហ៍៥ថ្ងៃ ឬពី ១៤សប្តាហ៍ ទៅ១៧សប្តាហ៍) និង(Non-Invasive Prenatal Testing:ជាតេស្តឈាមដែលអាចសិក្សា ទៅលើហ្សែនរបស់ទារកក្នុងឈាមម្តាយ ដែលអាចធ្វើចាប់ពីអាយុគភ៌ ១០សប្តាហ៍ ទៅដល់ ២៥ សប្តាហ៍)។ តេស្តដែលបានរៀបរាប់ខាងលើនេះមិនមានការប៉ះពាល់ដល់សុខភាពម្តាយ និងទារកទេ.......នេះបើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រី និងជាប្រធានផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា..... យល់ដឹងបន្ថែមតាមរយៈ៖ http://www.healthtime.tips/library/article/1769 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារផ្នែកនិពន្ធ និងសមាជិកនៃសហគមន៍ហេលស៍ថាម នៅតែបន្ដដាក់ចេញផ្សាយនូវប្រភេទអត្ថបទសុខភាពនានា ដែលជាចំណេះដឹងគ្មានព្រំដែន សម្រាប់ចែកជូនមិត្តអ្នកអាន ហើយអត្ថបទដែលទទួលបានចំណាប់អារម្មណ៍ និងមានអ្នកអានច្រើនជាងគេទាំងនោះរួមមាន៖ ១.ហេតុអ្វីបានជាពិបាកក្នុងការមានផ្ទៃពោះ? វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រីនិងជាប្រធានផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរសម្រាកព្យាបាល និងសម្ភព-មាតា បានមានប្រសាសន៍ថាការពិបាកមានផ្ទៃពោះ គឺជាការរួមភេទទៀងទាត់ដោយមិនមានការការពារលើសពី១២ខែ នៅតែមិនមានកូន។ គេសង្កេតឃើញ មានអត្រា១០ភាគរយនៃស្ត្រីអាយុពី ១៥ ទៅ ៤៤ឆ្នាំ  នៅសហរដ្ឋអាមេរិក និង ៨ ទៅ ១២ភាគរយ នៃស្ត្រីទូទាំងពិភពលោក។ ការសិក្សាបានបង្ហាញថាប្រហែលជា ៤៥ ទៅ ៥០ភាគរយនៃគូដែលពិបាកមានផ្ទៃពោះគឺបណ្តាលមកពីមូលហេតុខាងបុរស។ កត្តាទាំងនោះរួមមានការផលិតមេជីវិតពីក្រពេញពងស្វាសមិនបានល្អ អាចមានចំនួនតិច ចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនអាចបញ្ចេញមេជីវិតពេលបញ្ចេញទឹកកាមម្តងៗ ព្រមទាំងបណ្ដាលមកពីមូលហេតុផ្សេងទៀត។ ចង់ដឹងមូលហេតុច្បាស់ សូមចូលទៅកាន់៖ http://www.healthtime.tips/library/article/1738 ២. ការធ្លាក់ចុះនៃគំហើញកណ្តាលដោយជំងឺ Dry AMD តើអ្វីជា Dry AMD? Dry AMD គឺជា Dry Age-Related Macular Degeneration (Dry AMD) ជាការវិវឌ្ឍចុះខ្សោយនៃកោសិកាបាតភ្នែកបណ្តាលមកពីជរាភាព វាអាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញកណ្តាលរបស់អ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈមដែលអាចបង្កើនហានិភ័យក្នុងការកើតជំងឺនេះគឺកត្តាបរិស្ថាន និងសេនេទិច។ ចំណែកបុគ្គលដែលអាចជួបបញ្ហានេះរួមមាន មនុស្សវ័យចំណាស់ ៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺសរសៃឈាមបេះដូង លើសជាតិខ្លាញ់ បូករួមកត្តាផ្សេងទៀតជាច្រើនផងដែរ ......នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគ ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមលើការព្យាបាលតាមរយៈ៖ http://www.healthtime.tips/library/article/1708 ៣. AMLODIPINE នៅតែជាជម្រើសសម្រាប់ជំងឺលើសសម្ពាធឈាម Amlodipine គឺជាឱសថប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺទាក់ទងនឹងសរសៃឈាមអាទែរ (CoronaryArtery Disease) ដែលស្តែងចេញជាសញ្ញាចុកទ្រូងបន្ទាប់ពីការប្រើកម្លាំងខ្លាំង មានការឈឺចាប់ជាប់លាប់ ប៉ុន្តែ មិនមែនជាជំងឺខ្សោយបេះដូងនោះទេ។ ឱសថនេះអាចប្រើបានចំពោះមនុស្សពេញវ័យ ឬកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ហើយអាចប្រើតែឯង ឬប្រើរួមជាមួយឱសថដទៃទៀតមួយចំនួនផងដែរ។ អត្ថបទនេះផងដែរក៏បានបរិយាយអំពី សកម្មភាពរបស់ឱសថ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ផលរំខាន និងអន្តរកម្មឱសថ ដើម្បីផ្តល់ជាប្រយោជន៍ក៏ដូចជាចំណេះដឹងជូនអ្នកអានទាំងអស់។ កាន់តែស៊ីជម្រៅលើឱសថនេះ សូមអានបន្ថែម៖ http://www.healthtime.tips/library/article/1707 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មកដល់ខែកញ្ញានេះ កំណើននៃការអានរបស់ប្រិយមិត្តហេលស៍ថាម នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះអត្ថបទពិសេសប្រចាំខែកញ្ញា ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ រួមមានលើ ៣ឯកទេសផ្សេងៗគ្នា៖ អ្វីខ្លះ ជាមូលហេតុនាំឲ្យមានការរលូតកូនញឹកញាប់? គ្រប់ស្ត្រីដែលជួបនឹងការរលូតកូនញឹកញាប់មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រ ធម្មតាដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅ នឹងមូលហេតុនៃការរលូតកូន…យោងតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានបានឲ្យដឹងថា គេសង្កេតឃើញលទ្ធផលនៃការធ្វើតេស្តទាំងនេះនឹងជួបតែ៥០ ភាគរយដែលមានបញ្ហា។ ចំពោះស្ត្រីដែលតេស្តឈាមឃើញមិនមានបញ្ហា គេថាស្ត្រីនោះមានការរលូតកូនដោយឯកឯង មិនមានមូលហេតុច្បាស់លាស់ទេ។ ចង់ដឹងថាមូលហេតុទាំងនោះមានអ្វីខ្លះ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1696 ផ្ទុះខ្លាញ់ត្រូវភ្នែក បង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយ? នរណាខ្លះដែលចូលចិត្តធ្វើម្ហូបហើយតែងជួបប្រទះបញ្ហានេះ និងមិនដឹងថាគួរធ្វើយ៉ាងណាល្អ?....ជាមួយលោកវេជ្ជបណ្ឌិត អ៊ុក សុខហៀន ឯកទេសចក្ខុរោគ និងវះកាត់ផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកអ្នកនឹងយល់ពីវិធីសាស្ត្រ និងការសង្គ្រោះបឋមនៅពេលជួបបញ្ហាទាំងនេះ។ អនុវត្តលម្អិតយ៉ាងណានោះ សូមមើលបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1689 រាកដោយសារវីរុស ជាជំងឺធ្ងន់ធ្ងរយ៉ាងណា? យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យទៅលើជំងឺរាកថា គឺបណ្តាលមកពីការបាត់បង់លំនឹងនៃការស្រូបយកទឹក ដោយហេតុថា ពោះវៀនដែលធ្លាប់មានតួនាទីស្រូបទឹកឲ្យលាមកទៅជារឹង បែរជាបញ្ចេញជាតិ ទឹកធ្វើឲ្យលាមកកាន់តែមានសភាពរាវខុសពីធម្មតា។ ភាគច្រើន ជំងឺរាកបង្កឡើងដោយ ពពួកវីរុសបាក់តេរី ថ្នាំមួយចំនួន ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ ឬដោយសារជំងឺក្រពេញមួយចំនួន។ តាមទិន្នន័យរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ឆ្នាំ២០១២ មានអ្នកជំងឺរាកចំនួន ប្រមាណ ៣៩២ ១៨៥នាក់ ដែលបានមកពិគ្រោះជំងឺជាមួយគ្រូពេទ្យ ក្នុងនោះកុមារដែលមានអាយុក្រោម៥ឆ្នាំមានចំនួន១៨៧ ៥៣៨នាក់។ ស្វែងយល់បន្ថែមទៅលើភាពធ្ងន់ធ្ងរ តាមរយៈ ៖ http://www.healthtime.tips/library/article/1683 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ពីមួយខែទៅមួយខែ កំណើននៃការចូលអានអត្ថបទពីសំណាក់ប្រជាជនកម្ពុជា កាន់តែកើនឡើងជាលំដាប់ ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនខ្មែរយើងមានការរីកចម្រើន និងយកចិត្តទុកដាក់កាន់តែខ្ពស់ជាមួយនឹងសុខភាពរបស់ខ្លួនក៏ដូចជាមនុស្សជាទីស្រឡាញ់កាន់តែខ្លាំងឡើងៗ។ សម្រាប់ខែសីហានេះផងដែរ ក៏មិនខុសអ្វីពីខែមុនៗដូចគ្នាដោយសារតែចំនួននៃការចូលអានច្រើន ដូចនេះហើយ ក្រុមការងារហេលស៍ថាម នៅតែបន្តចុះផ្សាយជារៀងរាល់ខែជូនមិត្តអ្នកអានទាំងអស់គ្នា..... ចង់ដឹងថាអត្ថបទដ៏មានប្រជាប្រិយភាពទាំងនោះមានអ្វីខ្លះសូមតាមដានខាងក្រោម..... ១   ៥ចំណុចអ្នកចាំបាច់ត្រូវដឹងពីសុខភាពផ្លូវចិត្ត… បើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា  អ្នកជំនាញឯកទេសវិកលវិទ្យា និងការបំពានគ្រឿងញៀន និងជាប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បានឲ្យដឹងថា បញ្ហាផ្លូវចិត្តដែលកើតមានញឹកញាប់ជាងគេ គឺជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត វិកលចរិត និងបញ្ហាផ្លូវចិត្តដោយការប្រើប្រាស់គ្រឿងញៀន ហើយវាអាចកើតមានចំពោះមនុស្សគ្រប់វ័យតែភាគច្រើនក្នុងយុវភាព (បុរសអាយុ ២០-៣៥ ឆ្នាំ និងស្ត្រី ២៥-៣៥ឆ្នាំ)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://healthtime.tips/library/article/1665 ២   បន្ថយការប្រឈមនឹងជំងឺកាចសាហាវនៅវ័យអស់រដូវ ដោយសារធាតុចិញ្ចឹមពីរុក្ខជាតិ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង   មានអត្ថប្រយោជន៍ជាច្រើនដូចជា  បន្ថយជំងឺទឹកនោមផ្អែមប្រភេទ២ ការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI) ព្យាបាលជំងឺមហារីកសួត ជំរុញសមត្ថភាពរបស់សរសៃឈាមអាទែរ កាត់បន្ថយការប្រឈមនឹងមហារីក។ល។ យល់ដឹងបន្ថែមតាមរយៈ http://healthtime.tips/library/article/1667 ៣  ក្មេងអាយុ២ខួបហើយ មិនទាន់ចេះហៅ «ប៉ាម៉ាក់»? យោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិតគឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ បានធ្វើការបកស្រាយទៅលើចម្ងល់របស់ប្រជាជនដែលទាក់ទងនឹងក្មេងដែលមានអាយុ២ឆ្នាំមិនអាចហៅ ប៉ា-ម៉ាក់ បានទាល់តែសោះ ….. ជាទូទៅ ក្មេងអាយុ២ឆ្នាំ អាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា  តើកូននេះមានការលូតលាស់យឺត ឬក៏អត់ ដូចជា ក្រចេះញញឹមក្រចេះវារ ឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេ ឬអត់។ អានលម្អិតតាមរយៈ http://healthtime.tips/library/article/1668 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់ខែកក្កដានេះ កំណើននៃការចែករំលែកអត្ថបទ ក៏ដូចជាការចូលអានអត្ថបទហាក់មានចំនួនច្រើនជាងរាល់សព្វដង ស្របពេលដែលក្រុមការងារនិពន្ធនៅតែបន្តចេញផ្សាយនូវអត្ថបទដើម្បីលើកកម្ពស់ចំណេះដឹងសុខភាពដល់ប្រជាជនយើងទាំងមូល។ ក្នុងនោះ អត្ថបទទាំង៣ដែលទទួលបានការអានច្រើនជាងគេ មានដូចខាងក្រោម.... តើពិតឬ? ទឹកដោះ ជាឈាម? តើមិត្តអ្នកអានទាំងអស់គ្នាតែងឮគេនិយាយថា«ទឹកដោះនឹងក្លាយជាឈាម នៅពេលដែលយើងយកវាទៅហាលថ្ងៃ»… ដែរឬទេ? នេះជាចម្ងល់របស់ប្រិយមិត្តមួយចំនួនដែលមានជំនឿតាមសមាជិកគ្រួសាររបស់គាត់ នឹងឮតៗគ្នា ជឿទាំងមិនដឹងថាជាការពិតឬអត់…. មិត្តអ្នកអានទាំងអស់នឹងបានដឹងការពិតជុំវិញជំនឿខាងលើ ដែលបកស្រាយដោយលោក ហេង សុធារិទ្ធ ជានិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល…… ស្វែងយល់បន្ថែម៖ http://healthtime.tips/library/article/1609 វេជ្ជបណ្ឌិតចង់ឲ្យអ្នកជំងឺទឹកនោមផ្អែមធ្វើរឿង ៩យ៉ាង យោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត នៅ គីមសាន  វេជ្ជបណ្ឌិតឯកទេស បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ។ ប្រជាជនទាំងអស់គួរយល់ដឹងពីការបង្កើតទម្លាប់ក្នុងការធ្វើរឿងសំខាន់ៗ  ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវដឹង…. ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាជំងឺទឹកនោមផ្អែមមានផលប៉ះពាល់តាំងពីភ្នែករហូតដល់ចុងជើង ប៉ុន្តែផលវិបាកទាំងនោះសុទ្ធតែអាចការពារ ឬអាចពន្យារបានបើអ្នកជួបជាមួយវេជ្ជបណ្ឌិតជំនាញទាន់ពេលវេលា… អានបន្ថែមតាមរយៈ http://healthtime.tips/library/article/1599 របបអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង តាមការបកស្រាយរបស់ លោក សុផល ផលនីវិសិដ្ឋនិស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ អន្តរជាតិ បានឲ្យដឹងថា យោងតាមអង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថាជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលលំពែងផលិតបាន… យល់ដឹងបន្ថែមតាមរយៈ http://healthtime.tips/library/article/1631 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់ខែមិថុនានេះ ហាក់ដូចជាមានកំណើននៃអត្ថបទចែករំលែកដោយសមាជិកនៃសហគមន៍របស់យើង ដែលសរបញ្ជាក់ឲ្យឃើញអំពីការចូលរួមចំណែកជាមួយគ្នាក្នុងការលើកស្ទួយវប្បធម៌នៃការចែករំលែក ក៏ដូចជាពង្រឹងការយល់ដឹងអំពីសុខភាពដល់ប្រជាជនយើង។ ក្នុងចំណោមអត្ថបទដែលបានចេញផ្សាយដោយក្រុមការងារនិពន្ធ និងសមាជិកទាំងអស់ យើងសង្កេតឃើញមានអត្ថបទ៣ខាងក្រោមនេះ ដែលមានចំនួនអ្នកអានច្រើនជាងគេ… ១. អ្នកជក់បារីនៅទីសាធារណៈ  និងតំបន់ហាមឃាត់ នឹងត្រូវផាកពិន័យ… យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានថ្លែងឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជាក់ ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» បានឲ្យដឹងថា «ក្រសួងសុខាភិបាលនឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។  ២. ការយល់ដឹងអំពីជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ ការសិក្សានៅប្រទេសអាមេរិកឆ្នាំនេះ បានបង្ហាញថា «មានជាង ៥១,៥៥០ ករណីនៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ ដោយ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែង នឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារជាដើម។ ចំណែកឯអត្រាស្លាប់ដោយសារជំងឺនេះនៅមានកម្រិតខ្ពស់ ដោយសារការរកឃើញជំងឺយឺតពេល។ យ៉ាងណាមិញ បើមានការរកឃើញបានរហ័សជាងនេះ និងព្យាបាលទាន់ពេលវេលានោះ ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន… ៣. ទម្លាប់មិនល្អ ដែលគួរផ្លាស់ប្តូរ «គេសង្កេតឃើញថា ប្រជាជនខ្មែរយើងមួយចំនួនតូច ហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺ និងមិនបានយកចិត្តទុកដាក់នឹងសុខភាពផ្ទាល់ខ្លួនឡើយ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើងពេលមានជំងឺម្តងៗ ច្រើនតែធ្ងន់ធ្ងរ ពិបាកព្យាបាល ឬព្យាបាលមិនងាយជា ហើយការព្យាបាលទៀតសោត ក៏ត្រូវប្រើពេលវេលា និងលុយកាក់ច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះក៏ចាប់ផ្តើមភ័យរត់ចុះរត់ឡើង ដោយខ្លះបានរត់ដល់បរទេសទៀតផង។» នេះជាកាលើកឡើងរបស់ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត ហើយលោកបានចាត់ទុកនេះជាទម្លាប់មិនល្អ ដែលគួរតែមានការផ្លាស់ប្តូរ។  ***កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទដើម ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top