-
Jan 06, 2018
|
-
6 years ago
|
-
2.2K views
នេះជាសប្ដាហ៍ទី១នៃខែមករាឆ្នាំ២០១៨ហើយក៏ជាពេលដែលត្រូវចេញផ្សាយនៅអត្ថបទដែលទទូលបានការពេញនិយម អានច្រើនជាងគេ។ ហេលស៍ថាមនៅតែបន្តធ្វើការចុះផ្សាយរាល់អត្ថបទដែលទាក់ទិននិងសុខភាពក៏ដូចជាពត៌មានរបស់ស្ថាប័ននានាមកចែកជូនដល់ប្រជាជនទាំងអស់ឲ្យបានជ្រាបនឹងប្រុងប្រយ័ត្នចំពោះបញ្ហាផ្សេងៗដែលកើតមានឡើងនាពេលបច្ចុប្បន្ន ហើយអត្ថបទទាំងនោះរួមមាន….
ការផ្ទុះឡើងនូវឥទ្ធិពលរំខានជាង15,000 ករណីនៃរូបមន្តថ្មីរបស់ឱសថ LEVOTHYROX
ករណីនៃឥទ្ធិពលរំខានពីឱសថយ៉ាងតិច14,633ករណីនៅប្រទេសបារាំងត្រូវបានរាយការណ៍ទៅកាន់ភ្នាក់ងារជាតិនៃសុវត្ថិភាពឱសថនិងផលិតផលសុខភាពដែលហៅកាត់ថា ANSM បន្ទាប់ពីមានការផ្លាស់ប្តូរទៅលើរូបមន្តឱសថ Levothyrox (Levothyroxine)របស់ក្រុមហ៊ុនMerckដែលត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺខ្វះអ័រម៉ូនទីរ៉ូ-អ៊ីត (hypothyroid) នេះបើ យោងតាមការបញ្ជាក់ពី Le Figaro Santé ដែលបានចេញផ្សាយនៅថ្ងៃទី 11 ខែ តុលា ឆ្នាំ 2017។
សាវតាជំងឺទឹកនោមផ្អែម និងកាលប្រវត្តិសំខាន់ៗ
តាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយទេ។៤០០ឆ្នាំមុនគ្រិស្តសករាជ Charaka និងShushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka និងShushrataក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុមដូចជា……
អ្នកមានជំងឺភ្នែកក្រហមគួរទទួលទានអាហារប្រភេទណា?
ជំងឺភ្នែកក្រហមដែលជាទូទៅភ្នែកមានសភាពក្រហម គឺជាស្ថានភាពនៃការរលោក ដែលអាចប៉ះពាល់ដល់ភ្នែកទាំងគូ។ ស្បែកនៃត្របកភ្នែកខាងក្នុងប្រស្រីភ្នែក គឺជាភ្នាសដែលគ្រប លើផ្ទៃពណ៌សនៃភ្នែកទាំងសងខាង។ ភ្នាសនោះ មានផ្ទុកសរសៃឈាមតូចដែលអាចមើលឃើញនៅពេលរលោកហើយវាក៏ជាមូលហេតុដែលផ្នែកពណ៌សនៃភ្នែកប្រែជាក្រហមនៅពេលដែលអ្នកក្រហាយអំឡុបពេលកើតជំងឺភ្នែកក្រហម។ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការមើលគ្នាទៅវិញទៅមក។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share